ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ

សន្តិសុខ និង សង្គម

លោក Biden និយាយថា អាមេរិកមានបំណងចង់បានរថយន្តជំនួយប្រចាំថ្ងៃយ៉ាងហោចណាស់ ១៥០ គ្រឿងសម្រាប់តំបន់ហ្កាហ្សា

2023/11/10 09:29:29 am        122
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ វិច្ឆិកា ថា ប្រតិបត្តិការ ផ្អាកប្រយុទ្ធរបស់យោធានៅតំបន់ហ្កាហ្សា ក្នុងគោលបំណងទទួលបានរថយន្តជំនួយរហូតដល់ ១៥០ គ្រឿងជារៀងរាល់ថ្ងៃ ដើម្បីបង្កើនលំហូរអាហារ ទឹក និងថ្នាំពេទ្យចូលទៅក្នុងតំបន់នេះ។ នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម X លោក Biden បាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្តោតលើការបង្កើនការផ្គត់ផ្គង់ និងជំនួយមនុស្សធម៌។ លោក Biden បាននិយាយថា អ៊ីស្រាអែល សម្រេចចិត្តដោយខ្លួនឯង ហើយថាពួកគេត្រូវតែ បែងចែករវាងភេរវករ និងជនស៊ីវិល។ សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានយល់ព្រមផ្អាកប្រតិបត្តិការយោធានៅតំបន់ភាគខាងជើងនៃតំបន់ហ្កាហ្សារយៈពេល ៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែពុំមានសញ្ញាណាមួយនៃការផ្អាកប្រយុទ្ធ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងររហូតដល់តំបន់មាត់សមុទ្រនោះទេ។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយថា ការផ្អាក ដែលនឹងអនុញ្ញាតឱ្យមនុស្សភៀសខ្លួនតាមច្រករបៀងមនុស្សធម៌ចំនួនពីរ និងអាចត្រូវបានប្រើសម្រាប់ការដោះលែងចំណាប់ថ្នូរ គឺជាជំហានដំបូងដ៏សំខាន់៕

សង្រ្គាមក្រោមដីរវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងផ្លូវរូងក្រោមដី នៅហ្គាហ្សា អាចនឹងចាប់ផ្តើម

2023/11/09 12:50:17 pm        316
កងកម្លាំងការពារអ៊ីស្រាអែលបានប្រកាសថា ពួកគេបានទៅដល់ជាយក្រុងហ្កាហ្សា ហើយរំពឹងថា នឹងចូលទីក្រុងក្នុងពេលឆាប់ៗនេះ។នៅពេលការវាយប្រហារកើតឡើង កងទ័ពអ៊ីស្រាអែល នឹងចាប់ផ្តើមដំណាក់កាលថ្មីដ៏គ្រោះថ្នាក់នៃយុទ្ធនាការយោធាប្រឆាំងនឹងក្រុមយុទ្ធជនហាម៉ាស នៅក្នុងដីទីក្រុងដែលមានប្រជាជនរស់នៅយ៉ាងច្រើន ដែលរួមមានអគារដែលប្រមូលផ្តុំជិតៗគ្នាពីលើដី និងផ្លូវរូងក្រោមដីដ៏លំបាកមួយ នៅខាងក្រោមនោះ។រហូតមកដល់ពេលនេះ យុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ហាក់ដូចជាត្រូវបានធ្វើឡើង ជាចម្បងពីលើអាកាស រួមទាំងតាមរយៈគ្រាប់បែកបំពាក់ឡាស៊ែរដែលបំពាក់ដោយក្បាលគ្រាប់ដែលអាចទម្លុះចូលជ្រៅ និងមានហ្វុយស៊ីបដែលពន្យារពេល ដើម្បីឲ្យពួកវាអាចបំផ្ទុះ នៅក្រោមដីបាន។ប៉ុន្តែនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា កងទ័ពរបស់ខ្លួនបានវាយប្រហារខ្មាន់កាំភ្លើងក្រុមហាម៉ាស នៅក្នុងផ្លូវរូងក្រោមដីមួយ ហើយបានសម្លាប់យុទ្ធជនហាម៉ាសដែលបានចេញពីផ្លូវរូងក្រោមដី ដើម្បីវាយប្រហារទីតាំងរបស់ពួកគេ នៅភាគពាយព្យនៃតំបន់ហ្កាហ្សា។ជាបន្តបន្ទាប់ ក្រុមហាម៉ាស បានបង្ហោះវីដេអូនៃអ្វីដែលហាក់ដូចជាការវាយប្រហារដូចគ្នា ពីទស្សនៈរបស់ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន ដោយធ្វើដំណើរឆ្លងកាត់ឆ្នេរខ្សាច់ ដើម្បីវាយប្រហារជនជាតិអ៊ីស្រាអែល។

សារព័ត៌មានThe Wall StreetJournal (WSJ)៖ រុស្ស៊ីស្នើឲ្យប្រទេសដទៃ ប្រគល់អាវុធដែលខ្លួនលក់ឲ្យពួកគេ ត្រឡប់មកវិញ

2023/11/09 12:39:54 pm        340
ប្រទេសរុស្សី កំពុងព្យាយាមប្រមូលយកមកវិញនូវអាវុធមួយចំនួន ដែលខ្លួនបាននាំចេញទៅកាន់ប្រទេសមួយចំនួន ដូចជា ប៉ាគីស្ថាន អេហ្ស៊ីប បេឡារុស និងប្រេស៊ីល។ប្រភពចំនួនបី បានប្រាប់សារព័ត៌មាន The WSJ ថា កាលពីខែមេសាកន្លងទៅ គណៈប្រតិភូមន្ត្រីរុស្ស៊ី ដែលបានទៅទស្សនកិច្ចនៅទីក្រុងគែរ បានស្នើឲ្យប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi ប្រគល់ម៉ាស៊ីនជាងមួយរយគ្រឿងពីឧទ្ធម្ភាគចក្ររុស្ស៊ី ដែលទីក្រុងម៉ូស្គូ ត្រូវការសម្រាប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ប្រភពទាំងនោះ បានឲ្យដឹងថា លោក Sisi បានយល់ព្រម ហើយការដឹកជញ្ជូនម៉ាស៊ីនប្រហែល ១៥០ គ្រឿង ទំនងជានឹងចាប់ផ្តើម នៅខែក្រោយ។កិច្ចពិភាក្សាទាំងនោះ គឺជាផ្នែកមួយនៃការជំរុញរុស្ស៊ីធំជាងមុន ដើម្បីស្វែងរកជំនួយពីអតិថិជនអាវុធដ៏យូរអង្វែងរបស់ខ្លួន ដែលអស់ជាច្រើនទសវត្សរ៍ បានទិញយន្តហោះរុស្ស៊ី មីស៊ីល និងប្រព័ន្ធការពារដែនអាកាស ដែលធ្វើឲ្យទីក្រុងម៉ូស្គូ ក្លាយជាប្រទេសនាំចេញអាវុធធំទីពីររបស់ពិភពលោក។រយៈពេលពេញមួយឆ្នាំ ប្រទេសរុស្ស៊ី បានពិភាក្សាជាមួយមន្ត្រីមកពីប៉ាគីស្ថាន បេឡារុស និងប្រេស៊ីល ដើម្បីព្យាយាមទិញកាំភ្លើងធំសម្រាប់ការវាយប្រហារ និងឧទ្ធម្ភាគចក្រដឹកជញ្ជូនជាច្រើនគ្រឿងរបស់រុស្ស៊ី ដែលកងកម្លាំងរបស់ខ្លួន បានបាត់បង់ដោយសារប្រព័ន្ធការពាររបស់អ៊ុយក្រែននៅពេលសង្រ្គាមចាប់ផ្តើម។ប្រភពចំនួនពីរ រួមទាំងអតីតមន្ត្រីចារកម្មរុស្ស៊ី បានប្រាប់សារព័ត៌មាន WSJ អំពីរឿងនេះ។ ប្រភពទាំងនេះ រាយការណ៍ថា ប្រទេសរុស្ស៊ី កំពុងព្យាយាមដោយសម្ងាត់ ដើម្បីទិញត្រឡប់មកវិញនូវអ្វីដែលខ្លួនបានលក់ទៅ «អតិថិជន» របស់ខ្លួន មុននេះ។

មីស៊ីលប្រឆាំងនាវារបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា បង្កើនការគំរាមកំហែងដល់កងទ័ពជើងទឹកអាមេរិក

2023/11/09 12:32:13 pm        263
មីស៊ីលប្រឆាំងនាវាដ៏មានអានុភាពផលិតដោយរុស្ស៊ី ដែលទទួលបានដោយក្រុមហេសបូឡា ផ្តល់ឱ្យក្រុមនេះនូវមធ្យោបាយដើម្បីបញ្ជូនការគំរាមកំហែងរបស់មេដឹកនាំរបស់ខ្លួនប្រឆាំងនឹងនាវាចម្បាំងអាមេរិក និងគូសបញ្ជាក់អំពីហានិភ័យធ្ងន់ធ្ងរនៃសង្គ្រាមក្នុងតំបន់ ណនេះបើយោងតាមប្រភពដែលស្គាល់ពីឃ្លាំងអាវុធរបស់ក្រុមហេសបូឡា។មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah បានព្រមានក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនថា ក្រុមរបស់លោកមានអ្វីមួយនៅក្នុងឃ្លាំងសម្រាប់ប្រឆាំងនាវាអាមេរិក ដែលដាក់ពង្រាយនៅក្នុងតំបន់ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែមុន រវាងក្រុមប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែល ដែលបានអង្រួនមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ។ប្រភពចំនួនពីរនៅក្នុងប្រទេសលីបង់ ដែលស្គាល់ពីឃ្លាំងអាវុធរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា មេដឹកនាំក្រុមហេសបូឡារូបនោះ កំពុងសំដៅទៅលើសមត្ថភាពមីស៊ីលប្រឆាំងនាវាដែលមានអានុភាពយ៉ាងខ្លាំងរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ រួមទាំងមីស៊ីលយ៉ាឃុត (Yakhont) ដែលផលិតដោយរុស្ស៊ី ហើយអាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត្រ។ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការដាក់ពង្រាយកងនាវាចរនៅសមុទ្រមេឌីទែរ៉ាណេរបស់ខ្លួន ដែលរួមមាននាវាផ្ទុកយន្តហោះពីរគ្រឿង និងនាវាគាំទ្ររបស់ពួកគេ មានគោលបំណងការពារជម្លោះពីការរីករាលដាលកាន់តែទូលំទូលាយដោយការរារាំងអ៊ីរ៉ង់ ដែលគាំទ្រក្រុមហាម៉ាស ក្រុមហេសបូឡា និងក្រុមឥស្លាមជីហាត របស់ប៉ាឡេស្ទីនផងដែរ៕

ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និយាយថា ឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានប្រព្រឹត្តដោយភាគីទាំងសងខាងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស់

2023/11/09 12:21:23 pm        262
ស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធមនុស្សអង្គការសហប្រជាជាតិ និយាយកាលពីថ្ងៃពុធថា ឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានប្រព្រឹត្តិឡើងដោយភាគីទាំងពីរ អ៊ីស្រាអែលនិងក្រុមហាម៉ាស់ នៅក្នុងជម្លោះ ដែលបានផ្ទុះឡើងរយៈពេល១ខែមកនេះ។ លោក Volker Turk បាននិយាយនៅច្រកឆ្លងកាត់តំបន់ Rafah ក្នុងប្រទេសអេហ្ស៊ីប ព្រំដែនជាមួយតំបន់ហ្កាហ្សាថា អំពើឃោឃៅត្រូវបានប្រព្រឹត្តឡើង ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន កាលពីថ្ងៃទី៧ ខែតុលា គឺយង់ឃ្នងបំផុត វាជាឧក្រិដ្ឋកម្មសង្គ្រាម ខណៈកំពុងបន្តឃុំខ្លួនចំណាប់ថ្នូរ។ លោកនិយាយថា ការដាក់ទណ្ឌកម្មជារួម ធ្វើឡើងដោយអ៊ីស្រាអែលលើជនស៊ីវិលប៉ាឡេស្ទីន គឺជាឧក្រិដ្ឋកម្មសង្គ្រាម ខណៈជាការជម្លៀសជនស៊ីវិលដោយបង្ខំ។ និយាយអំពីការផ្តល់ជំនួយមនុស្សធម៌ ដែលត្រូវបានដឹកជញ្ជូនតាមច្រកឆ្លងកាត់តំបន់Rafah លោក Turk និយាយថាជីវិតមានភាពអយុត្តិធម៌ ឃោឃៅខ្លាំង។ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកទៅលើតំបន់ហ្កាហ្សាឥតឈប់ឈរ ក្នុងការឆ្លើយតបទៅនឹងការឆ្មក់ចូលរបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនចូលអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ ខែតុលា ដែលខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស១.៤០០នាក់ និងចាប់ចំណាប់ថ្នូរប្រមាណ២៤០នាក់។ អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សាបណ្តាលឲ្យមនុស្ស១០.៥០០នាក់ស្លាប់ មានស្ត្រីនិងកុមារភាគច្រើន។ លោក Turk និយាយថា លោកបានចាត់ទុកជាជាបញ្ហាបន្ទាន់ សម្រាប់ភាគីទាំងអស់ នៅពេលនេះដើម្បីព្រមព្រៀងលើបទឈប់បាញ់។ លោកនិយាយថា មានភាពចាំបាច់ផ្នែកសិទ្ធមនុស្សចំនួន៣ គឺ ដឹកជញ្ជូនជំនួយមនុស្សធម៌គ្រប់គ្រាន់ទៅកាន់តំបន់ហ្កាហ្សា ដោះលែងចំណាប់ថ្នូរ និងអនុវត្តការបញ្ចប់រយៈពេលជាយូរចំពោះការចូលកាន់កាប់។

នគរបាលស៊ែរប៊ី ចាប់ខ្លួនជនអន្តោប្រវេសន៍ជាង ៤.៥០០នាក់ និងរឹបអូសអាវុធជាច្រើន

2023/11/09 12:14:20 pm        245
ជាការឆ្លើយតបទៅនឹងការបាញ់ប្រហារនាពេលថ្មីៗនេះ ដែលជនអន្តោប្រវេសន៍បីនាក់ បានបាត់បង់ជីវិត នគរបាលស៊ែរប៊ី បានបើកប្រតិបត្តិការទូទាំងប្រទេស សំដៅលើការឃាត់ខ្លួនជនអន្តោប្រវេសន៍នៅតំបន់ភាគខាងជើង និងភាគខាងកើតនៃប្រទេសក្នុងតំបន់បាល់កង់មួយនេះ។ប្រតិបត្តិការនេះបានបណ្តាលឱ្យមានការឃុំខ្លួនជនអន្តោប្រវេសន៍ជាង ៤.៥០០នាក់ នៅក្នុងក្រុងសាបូទីកា (Subotica) ទីក្រុងស៊ុមបូរ (Sombor) និងទីក្រុងគីគីនដា (Kikinda) នៅជិតព្រំដែនប្រទេសហុងគ្រី នៅភាគខាងជើង ក៏ដូចជានៅជិតទីក្រុង ភីរ៉ត (Pirot) នៅភាគអាគ្នេយ៍ ជិតព្រំដែនប្រទេសប៊ុលហ្គារី ផងដែរ។ ជនអន្តោប្រវេសន៍ដែលត្រូវបានឃាត់ខ្លួនទាំងនោះ ត្រូវបានផ្ទេរទៅកាន់ជំរំគ្រប់គ្រងដោយរដ្ឋាភិបាល។ក្នុងប្រតិបត្តិការនោះ នគរបាលរឹបអូសបានកាំភ្លើងវែង ៥ដើម កាំភ្លើងខ្លី ៥ដើម គ្រាប់រំសេវជាង ១.៥០០គ្រាប់ កាំភ្លើងវែងប្រភេទផ្សេងៗ លិខិតឆ្លងដែនបរទេសរាប់រយក្បាល និងឆែកឆេររថយន្តជាង ៨១.០០០គ្រឿង និងលំនៅឋានជាង ៣០០ខ្នង។សេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃស៊ែរប៊ី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហានៃការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ និងការរុះរើបណ្តាញរត់ពន្ធមនុស្ស។ ខណៈពេលដែលសេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ពីសញ្ជាតិរបស់ជនអន្តោប្រវេសន៍ ដែលត្រូវបានឃាត់ខ្លួននោះ បុគ្គលភាគច្រើនដែលប្រើប្រាស់ខ្សែផ្លូវតំបន់បាល់កង់ ដើម្បីចូលសហភាពអឺរ៉ុប គឺមកពីតំបន់ដូចជាមជ្ឈិមបូព៌ា អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងអាហ្វ្រិកខាងជើងជាដើម៕

ចំនួនអ្នកស្លាប់សរុបកើនដល់ ១២.១០០នាក់ ក្នុងជម្លោះហ្កាហ្សា ខណៈទាហានអ៊ីស្រាអែល បន្តការវាយលុកកាន់តែខ្លាំង

2023/11/09 11:58:43 am        225
ជម្លោះដ៏មហន្តរាយនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតមនុស្សជាង ១២.១០០នាក់ ទាំងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលទាំងសងខាងកាលពីថ្ងៃពុធ (០៨ វិច្ឆិកា)។ នាយកដ្ឋានសុខាភិបាលនៃតំបន់ហ្កាហ្សា ស្ទ្រីប កាលពីថ្ងៃពុធ បានបង្ហាញពីតួលេខអ្នកស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១០.៥៦៩នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះបច្ចុប្បន្ននេះមក ហើយប្រភពរបស់អ៊ីស្រាអែលបានរាយការណ៍ថា មនុស្សជាង ១.៤០០នាក់ បានបាត់បង់ជីវិតនៅក្នុងជម្លោះនេះ។អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃពុធ ពីការបំផ្លិចបំផ្លាញដែលកំពុងបន្តនៃមូលដ្ឋានរឹងមាំរបស់ក្រុមហាម៉ាស នៅទីក្រុងហ្កាហ្សា និងការរឹបអូសបានគ្រាប់រ៉ូកែតប្រមាណ ៧០០គ្រាប់។ បន្ថែមពីលើនេះ អង្គភាពវិស្វកម្មបានកម្ទេចរូងក្រោមដីដែលប្រើប្រាស់ដោយក្រុមហាម៉ាស ចំនួន ១៣០ទីតាំងដោយជោគជ័យផងដែរ។ក្រុមសកម្មប្រយុទ្ធហាម៉ាស បានបន្តការប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល ដោយអះអាងថាបានបំផ្លាញរថយន្តយោធាអ៊ីស្រាអែលចំនួន ១៥គ្រឿង រួមទាំងរថក្រោះចំនួន ៥គ្រឿងនៅទូទាំងទីតាំងជាច្រើននៅក្នុងតំបន់ហ្កាហ្សា។ កងពលតូចអាល់កាសាម ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានអះអាងទទួលខុសត្រូវចំពោះការបំផ្លាញយានជំនិះយោធាអ៊ីស្រាអែល ចំនួន ១៣៦គ្រឿង ចាប់តាំងពីជម្លោះបច្ចុប្បន្នបានចាប់ផ្តើមមក៕

ទាហានអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញក្នុងក្រុងហ្កាហ្សា ខណៈជនស៊ីវិលបន្តរត់គេចខ្លួន

2023/11/09 11:55:47 am        238
កងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ហាក់ដូចជាកំពុងប្រយុទ្ធគ្នានៅចម្ងាយដ៏ជិតយ៉ាងស្វិតស្វាញក្នុងទីក្រុងហ្កាហ្សា ខណៈដែលជនស៊ីវិលរាប់ពាន់នាក់ បន្តភៀសខ្លួនចេញពីភាគខាងត្បូងកាលពីថ្ងៃពុធ (០៨ វិច្ឆិកា) ដើម្បីចៀសវាងការជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដ៏តានតឹងនេះ។យោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនបានរុលចូលទៅកណ្ដាលនៃទីក្រុងហ្កាហ្សា ដែលជាបន្ទាយសំខាន់របស់ក្រុមហាម៉ាស និងជាទីក្រុងដ៏ធំបំផុតនៅក្នុងតំបន់ហ៊ុមព័ទ្ធមាត់សមុទ្រនេះ ខណៈដែលក្រុមឥស្លាមនិយមនេះ បាននិយាយថា អ្នកប្រយុទ្ធរបស់ខ្លួនបានធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អ៊ីស្រាអែល។រថក្រោះជាច្រើនគ្រឿងរបស់អ៊ីស្រាអែល បានជួបការតស៊ូយ៉ាងខ្លាំងពីយុទ្ធជនហាម៉ាសដោយប្រើប្រាស់ផ្លូវរូងក្រោមដី ដើម្បីលបវាយឆ្មក់ នេះបើយោងតាមប្រភពពីក្រុមហាម៉ាស ដែលគាំទ្រដោយអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួនឥស្លាម ជីហាត។អ៊ីស្រាអែលបានវាយប្រហារតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយឆ្មក់ឆ្លងព្រំដែនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ១.៤០០នាក់ ដោយភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្សចំនួន ១០.៥៦៩នាក់ ត្រូវបានសម្លាប់គិតត្រឹមថ្ងៃពុធ (០៨ វិច្ឆិកា) ដោយក្នុងនោះមាន ៤០% ជាកុមារ ខណៈអ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួនចំនួន ៣៣នាក់ក៏ត្រូវបានសម្លាប់ផងដែរ៕

ក្រុមសង្គ្រោះនៅហ្កាហ្សា រងរបួសពីការវាយប្រហារអ៊ីស្រាអែល ខណៈស្ថានភាពធ្ងន់ធ្ងរបង្កការលំបាកដល់ប្រតិបត្តិការ

2023/11/09 11:52:29 am        222
ក្រុមជួយសង្គ្រោះ ដែលមិនមានបំពាក់បរិក្ខារត្រឹមត្រូវនៅតំបន់ហ្កាហ្សា ស្ទ្រីប បាននឹងកំពុងជួបការលំបាកក្នុងការជីកកកាយរកអ្នករស់រានមានជីវិត និងជនរងគ្រោះពីគំនរបាក់បែក ស្របពេលមានការវាយប្រហារតាមអាកាសដែលកំពុងបន្តរបស់អ៊ីស្រាអែល ខណៈបុគ្គលិកសង្គ្រោះមួយចំនួនរបស់ខ្លួនក៏បានរងគ្រោះពីការវាយប្រហារនោះផងដែរ។ការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា បានកើតឡើងពេញមួយថ្ងៃនៅក្នុងតំបន់ឆ្នេរ ហើយក្រុមសង្រ្គោះនានានៅទូទាំងតំបន់ បាននឹងកំពុងប្រើប្រាស់ប្រេងឥន្ធនៈតិចតួចដែលពួកគេមាន ដើម្បីប្រញាប់ប្រញាល់បញ្ជូនរថយន្តគិលានសង្គ្រោះទៅកាន់កន្លែងកើតហេតុ ដែលពួកគេត្រូវជីកយកអ្នកនៅរស់រានក្នុងគំនរបាក់បែក ដោយដៃទទេ។ក្រុមសង្គ្រោះការពារជនស៊ីវិលហ្កាហ្សា នៅទីក្រុងខាន់ យ៉ូនីស ដែលជាទីក្រុងហ្កាហ្សា ភាគខាងត្បូង ទទួលបានការហៅទូរស័ព្ទសង្រ្គោះបន្ទាន់ជាមធ្យមចំនួន ១០ដងជារៀងរាល់ថ្ងៃ ដោយសារការវាយប្រហារតាមអាកាស។ នៅពេលយោធាអ៊ីស្រាអែល បើកការវាយប្រហារកាន់តែខ្លាំង ចំនួននៃការហៅទូរស័ព្ទរកជំនួយ ជួនកាលឡើងដល់ ៥០ដងក្នុងមួយថ្ងៃ។នៅពេលដែលក្រុមសង្គ្រោះទទួលបានបញ្ជាប្រតិបត្តិការ ពួកគេនឹងប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែក្រុមសង្គ្រោះ ដែលមានសមាជិកត្រឹមតែ ៦០នាក់ និងរថយន្តគិលានសង្គ្រោះមួយគ្រឿង ព្រមទាំងរថយន្តពន្លត់អគ្គិភ័យពីរគ្រឿងនេះ ជារឿយៗមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់អ្នកស្រុកជាង ៤សែននាក់ នៅទីក្រុងខាន់ យ៉ូនីស ក៏ដូចជាការផ្លាស់ទីលំនៅរាប់មិនអស់របស់ប្រជាជន ដែលសម្រុកពីភាគខាងជើងមកនោះទេ៕

ព្រមានអំពីទំនោរគួរឱ្យព្រួយបារម្ភនៃការរីករាលដាលជំងឺនៅតំបន់ហ្កាហ្សា

2023/11/09 11:49:00 am        228
អង្គការសុខភាពពិភពលោក WHO បានព្រមានកាលពីថ្ងៃពុធ (០៨ វិច្ឆិកា) ថា តំបន់ហ្កាហ្សា ស្ទ្រីប កំពុងប្រឈមមុខនឹងកំណើនហានិភ័យនៃការរីករាលដាលជំងឺ ដោយសារតែការទម្លាក់គ្រាប់បែកតាមអាកាសរបស់អ៊ីស្រាអែល ដែលបានរំខានដល់ប្រព័ន្ធសុខាភិបាល លទ្ធភាពទទួលបានទឹកស្អាត និងបណ្តាលឱ្យមានមនុស្សយ៉ាងច្រើនកកកុញនៅក្នុងទីជម្រកបណ្ដោះអាសន្ន។WHO បាននិយាយថា «ខណៈការស្លាប់ និងរបួសនៅតំបន់ហ្កាហ្សា នៅតែបន្តកើនឡើង ដោយសារតែអរិភាពកាន់តែខ្លាំងឡើងនោះ មនុស្សច្រើនកកកុញខ្លាំងពេក និងការរំខានដល់សុខភាព ប្រព័ន្ធទឹក និងអនាម័យ បានបង្កឱ្យមានគ្រោះថ្នាក់បន្ថែមទៀតក្នុងការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺឆ្លង ហើយទំនោរគួរឱ្យព្រួយបារម្ភមួយចំនួនបានកើតឡើងរួចទៅហើយ»។ទីភ្នាក់ងារនេះបាននិយាយថា កង្វះប្រេងឥន្ធនៈនៅក្នុងបរិវេណដែលមានមនុស្សរស់នៅច្រើន បានបណ្តាលឱ្យរោងចក្រចម្រាញ់ទឹកស្អាតត្រូវបិទ ដែលបង្កើនហានិភ័យនៃការឆ្លងមេរោគបាក់តេរី ដូចជាការរីករាលដាលនៃជំងឺរាគជាដើម។កង្វះឥន្ធនៈក៏បានរំខានដល់ការប្រមូលកាកសំណល់រឹង ដែលអង្គការសុខភាពពិភពលោក បាននិយាយថា បានបង្កើត «បរិយាកាសអំណោយផលដល់ការរីករាលដាលយ៉ាងឆាប់រហ័ស និងរីករាលដាលនៃសត្វល្អិត សត្វកកេរ ដែលអាចផ្ទុក និងចម្លងជំងឺផ្សេងៗផងដែរ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នេប៉ាលផ្តល់ការឡើងកំពូលភ្នំចំនួន ៩៧ដោយឥតគិតថ្លៃ ពេលដែលវិស័យទេសចរណ៍ហក់ឡើងខ្ពស់នៅភ្នំ Everest
08/12/2025 08:08 PM
រដ្ឋមន្ត្រីសុខាភិបាល លើកទឹកចិត្តថ្នាក់ដឹកនាំទាំងអស់ មានភាពក្លាហានក្នុងការស្វែងយល់ពីស្ថានភាពជុំវិញខ្លួន និងហ៊ានដាក់ចេញសកម្មភាព ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ប្រកបដោយនវានុវត្តន៍
08/12/2025 08:08 PM
និស្សិតនៅតំបន់ហ្កាហ្សាអះអាងថា សង្រ្គាមរបស់អ៊ីស្រាអែលបានប្លន់ការសិក្សារបស់ពួកគេ
08/12/2025 08:08 PM
ក្រុមស្ម័គ្រចិត្តអ៊ីរ៉ាក់នៅទីក្រុងបាកដាដ ចែកចាយដើមឈើដោយឥតគិតថ្លៃដើម្បីប្រយុទ្ធប្រឆាំងនឹងវាលរហោដ្ឋាន
08/12/2025 08:08 PM
ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិកនៅសាកលវិទ្យា Emory បង្កើតឧបករណ៍ជីវសាស្រ្ត ដើម្បីការពារកសិករពីរលកកម្តៅ
08/12/2025 08:08 PM
មន្រ្តីរដ្ឋាភិបាល៖ ក្រុមសកម្មប្រយុទ្ធបានសម្លាប់ទាហានប៉ាគីស្ថាន ៩នាក់ នៅខេត្ត Balochistan
08/12/2025 08:08 PM
អ៊ីរ៉ង់៖ ជនសង្ស័យ ២១.០០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងសង្គ្រាម ១២ថ្ងៃជាមួយអ៊ីស្រាអែល
08/12/2025 08:08 PM
ហ៊្សកដានីធ្វើជាម្ចាស់កិច្ចប្រជុំដើម្បីពិភាក្សាលើការកសាងប្រទេសស៊ីរីឡើងវិញ
08/12/2025 08:08 PM
ទាហានគ្រវីទង់ជាតិរុស្ស៊ីនៅភូមិអ៊ុយក្រែនដែលពួកគេអះអាងថាដណ្តើមកាន់កាប់បាន
08/12/2025 08:08 PM
ក្រុមឃ្លាំមើលសមុទ្រអាល្លឺម៉ង់សង្រ្គោះជនអន្តោប្រវេសន៍ ៧៣នាក់នៅជិតតំបន់ឆ្នេរប្រទេសលីប៊ី
08/12/2025 08:08 PM