៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

UN៖ មនុស្សចំនួន ៦,៩លាននាក់ ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងជម្លោះដែលកំពុងកើនឡើង នៅប្រទេសកុងហ្គោ

2023/11/01 01:28:39 pm        145
ទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សចំនួន ៦,៩ លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះនៅទូទាំងប្រទេសកុងហ្គោ ដែលធ្វើឲ្យវាក្លាយជាវិបត្តិជនភៀសខ្លួន និងមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក។អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃចន្ទ បាននិយាយនៅក្នុងរបាយការណ៍មួយដោយផ្អែកលើទិន្នន័យពីខេត្តចំនួន២៦របស់ប្រទេសកុងហ្គោថា ជម្លោះអស់ជាច្រើនទសវត្សរ៍ គឺជាហេតុផលចម្បងសម្រាប់ការផ្លាស់ទីលំនៅ។យ៉ាងហោចណាស់ ៨០ភាគរយនៃជនភៀសខ្លួនរស់នៅក្នុងខេត្ត North Kivu, South Kivu, Ituri និង Tanganyika ភាគខាងកើតនៃប្រទេសកុងហ្គោ ដែលត្រូវបានគ្រប់គ្រងដោយក្រុមប្រដាប់អាវុធរាប់សិបក្រុមដែលស្វែងរកចំណែកនៃមាស និងធនធានផ្សេងទៀតរបស់តំបន់នេះ។ ក្រុមមួយចំនួន ត្រូវបាន ថាត្រូវបានគាំទ្រដោយអ្នកជិតខាងរបស់ប្រទេសកុងហ្គោ។ ក្រុមខ្លះ កំពុងព្យាយាមការពារសហគមន៍របស់ពួកគេ។ប្រធានបេសកកម្មរបស់ IOM នៅក្នុងប្រទេសកុងហ្គោ លោក Fabien Sambussy បាននិយាយថា៖«ការកើនឡើងនៃជម្លោះនាពេលថ្មីៗនេះ បានធ្វើឲ្យមនុស្សកាន់តែច្រើនឡើងៗ ក្នុងរយៈពេលតិចជាងមុន ដូចអ្វីដែលកម្របានឃើញពីមុនមក»។

ទាហានបម្រុងអាមេរិក និងគ្រួសារ បានបង្កើនការព្រមានអំពីអ្នកបាញ់ប្រហារនៅរដ្ឋ Maine ប៉ុន្មានសប្តាហ៍មុនការបាញ់ប្រហារ

2023/11/01 01:18:26 pm        189
តម្រួតលោក Joel Merry បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា រយៈពេល៥ខែ មុនពេលទាហានបម្រុងកងទ័ពសហរដ្ឋអាមេរិកម្នាក់ បានបាញ់សម្លាប់មនុស្ស ១៨ នាក់នៅរង្គសាល និងកន្លែងបោះប៊ូលីង ក្នុងទីក្រុង Lewiston រដ្ឋ Maine គ្រួសាររបស់លោក បានទាក់ទងទៅការិយាល័យតម្រួតក្នុងតំបន់ដើម្បីនិយាយថាពួកគេព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់ជននេះ ដែលកាន់តែធ្ងន់ធ្ងរ ហើយជននេះមានកាំភ្លើងយ៉ាងហោចណាស់ ១០ ដើម។ ការរាយការណ៍លើកទីពីរ បានធ្វើឡើងនៅក្នុងខែកញ្ញា នៅពេលដែលអង្គភាពទាហានបម្រុងកងទ័ពរបស់លោក Robert R Card នៅទីក្រុង Saco ក្បែរនោះ បានផ្ញើសារអេឡិចត្រូនិក ទៅកាន់ការិយាល័យតម្រួតតំបន់ Sagadahoc ស្នើសុំ «ការពិនិត្យសុខភាព» លោក Card។ យោងតាមរបាយការណ៍ឧប្បត្តិហេតុដែលចេញផ្សាយដោយការិយាល័យតម្រួតបានឲ្យដឹងថា អង្គភាពទាហានបម្រុង បានប្រាប់ការិយាល័យតម្រួតថាលោក Card ជាពលបាលត្រីអាយុ ៤០ ឆ្នាំ បានរាយការណ៍ថា «បានលឺសូសំឡេង» ដែលធ្វើទារុណកម្មលោក ដោយការចោទប្រកាន់ពីអំពើអនាចារកុមារ ហើយលោកបានគំរាមកំហែង បាញ់ឡើងលើ នៅមជ្ឈមណ្ឌលសមយុទ្ធ ក្នុងទីក្រុង Saco និងនៅកន្លែងផ្សេងទៀត។ យោងតាមសារអេឡិចត្រូនិករបស់អង្គភាពទាហានបម្រុងកងទ័ពដែលចេញផ្សាយដោយការិយាល័យតម្រួតបានឲ្យដឹងថា ទាហានម្នាក់ដែលស្និតស្នាល ជាមួយលោក Card បានប្រាប់ថ្នាក់ដឹកនាំអង្គភាពរបស់លោកថា អាកប្បកិរិយារបស់លោក Card គួរឱ្យព្រួយបារម្ភដែលលោក បារម្ភថាលោកCard នឹងបាញ់ប្រហារទ្រង់ទ្រាយធំ។ កាលពីថ្ងៃទី ២៥ ខែតុលាលោក Card បានសម្លាប់មនុស្ស១៨នាក់ និងរបួស ១៣ នាក់នៅទីតាំងក្នុងទីក្រុង Lewiston ចំនួនពីរកន្លែង ជាការបាញ់ប្រហារធំបំផុតលើកទី ១០ នៅក្នុងប្រទេស ដែលអំពើហិង្សាដោយអាវុធបានក្លាយជារឿងធម្មតា។ បន្ទាប់ពីការតាមស្វែងរករយៈពេលពីរថ្ងៃ នគរបាលបានរកឃើញលោក Card បានស្លាប់ រងរបួសដោយគ្រាប់កាំភ្លើងបាញ់ដោយខ្លួនឯងនៅក្នុងរ៉ឺម៉ក នៅរោងចក្រកែច្នៃមួយកន្លែងដែលជននេះធ្វើការ។

ជនរងគ្រោះដោយព្យុះសង្ឃរា Otis នៅម៉ិកស៊ិក មកទទួលស្បៀងអាហារនៅទីក្រុង Acapulco

2023/11/01 01:12:02 pm        116
ពលរដ្ឋម៉ិកស៊ិក នៅក្នុងទីក្រុង Acapulco បានចាប់ផ្តើមទទួលអាហារ និងការផ្គត់ផ្គង់ កាលពីថ្ងៃអង្គារ ខណៈពួកគេព្យាយាមស្តារឡើងវិញពីការបំផ្លាញដោយព្យុះសង្ឃរា Otis។ យោងតាមអ្នកជំនាញព្យុះសង្ឃរា បាននិយាយថា មនុស្សជាង១០០នាក់ បានស្លាប់ឬបាត់ខ្លួន ហើយការខាតបង់ដោយសារការបំផ្លាញ អាចឈានដល់១៥ពាន់លានដុល្លារ។ ប្រទេសម៉ិកស៊ិក បានបញ្ចូនសមាជិកកងកម្លាំងប្រដាប់អាវុធ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងជួយចែក អាហារ និងគ្រឿងផ្គត់ផ្គង់។ ពលរដ្ឋមួយចំនួន បានកាត់បន្ថយចំពោះការងូតទឹក នៅក្នុងទន្លេក្នុងតំបន់ ហើយរាប់រយនាក់ក្នុងចំណោមពួកគេ បានបង្កើតបណ្តាញដើម្បីទទួលការផ្តល់អាហារនៅផ្ទះបាយសហគមន៍រដ្ឋាភិបាល កាលពីថ្ងៃអង្គារ។ អាជ្ញាធរការពារជនស៊ីវិលប្រទេសម៉ិកស៊ិក រហូតមកដល់ពេលនេះ បានបញ្ជាក់ថាមានអ្នកស្លាប់៤៨នាក់ ក្នុងទីក្រុង Acapulco និងនៅតំបន់ក្បែរនោះ។ រដ្ឋាភិបាល ម៉ិកស៊ិក បាននិយាយថា ខ្លួននឹងបង្ហាញ ផែនការសង្គ្រោះនៅថ្ងៃពុធនេះ សម្រាប់រមណីយដ្ឋានឆ្នេរ Acapulco ដែលរងការវាយប្រហារដោយព្យុះសង្ឃរា ជាកន្លែងដែលការស្វែងរកអ្នកនៅរស់រាន នៅតែបន្ត ហើយមនុស្សរាប់ពាន់នាក់ព្យាយាមដើម្បីទទួលបានអាហារ និងទឹក។

ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ព្រួយបារម្ភកាន់តែខ្លាំង ខណៈប៉ាគីស្ថានត្រៀមនិរទេស និងថ្ងៃផុតកំណត់ចូលមកដល់

2023/11/01 12:27:01 pm        170
ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន សម្រុកទៅកាន់ព្រំដែន កាលពីថ្ងៃអង្គារ មុនពេល ឱសានវាទបានផុតកំណត់កាលពីយប់រំលងអធ្រាត្រសម្រាប់ក្រុមជនបរទេសគ្មានឯកសារក្នុងការចាកចេញពីប្រទេសប៉ាគីស្ថាន។ ប៉ាគីស្ថាន និយាយថា មនុស្សប្រមាណ១,៧លានាក់ ត្រូវតែចាកចេញ នៅថ្ងៃទី១ខែវិច្ឆិកា បើពុំនោះទេ ត្រូវប្រឈមនឹងការចាប់ខ្លួន និងការនិរទេសត្រឡប់ទៅប្រទេសកំណើតវិញ ។ ភាគច្រើនជាជនជាតិអាហ្វាហ្គានីស្ថាន។ ជនភៀសខ្លួនភាគច្រើន ដែលមានការភ័យខ្លាច បានរត់គេចខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានគ្រប់គ្រងប្រទេសនេះ កាលពីឆ្នាំ២០២១ ។ អ្នកផ្សេងទៀត បានកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថានរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ សាឌីយ៉ា (Sadia) ដែលកំពុងសិក្សានៅក្នុងទីក្រុង ផេសាវ៉ា (Peshawar) ក្នុងភាគឦសានប្រទេសប៉ាគីស្ថាន និយាយថា រូបនាងបានគេចចេញពីប្រទេសអាហ្វហ្គានីស្ថាន ២ឆ្នាំ កន្លងមកហើយ ដើម្បីទទួលបានឱកាសរៀនសូត្របន្ទាប់ពីរដ្ឋាភិបាលក្រុមតាលីបង់ហាមប្រាមស្ត្រីមិនឲ្យចូលសាលារៀន ក្រោមច្បាប់ឥស្លាមដ៏រឹងរ៉ឹង។ ភាពតានតឹងរវាងប្រទេសទាំង២បានឡើងកម្ដៅកាន់តែក្ដៅ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែន ដែលទីក្រុងអ៊ីស្លាម៉ាបាដ បានស្ដីបន្ទោស ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន។របបគ្រប់គ្រងតាលីបង់ ដែលផ្ដល់ជម្រកសម្រាប់ក្រុមសកម្មប្រយុទ្ធដាក់គោលដៅលើប៉ាគីស្ថាន បានហៅ ចំណាត់ការក្នុងការនិទេសជនជាតិអាហ្វហ្គានីស្ថានគ្មានឯកសារថាជារឿងមិនអាចទទួលយកបាន។ បាគីស្ថាន និយាយថា ជនជាតិអាហ្វហ្គានីស្ថានជិត២សែននាក់ បានវិលត្រឡប់ទៅប្រទេសកំណើតវិញ កាលពីថ្ងៃចន្ទ ។ សេចក្ដីរាយការណ៍នានា និយាយថា មនុស្ស ២ម៉ឺននាក់ បានធ្វើដំណើរទៅព្រំដែនកាលពីថ្ងៃអង្គារ ខណៈពេលវេលាកំណត់ឲ្យចាកចេញដោយស្ម័គ្រចិត្តបានផុតទៅហើយ ៕

ក្រុមការពារជនស៊ីវិល៖ ចំហេះព្រៃបានផ្ទុះឡើងនៅភាគខាងត្បូងលីបង់ ដោយសារការបាញ់ផ្លោងរបស់អ៊ីស្រាអែល

2023/11/01 12:22:24 pm        158
ក្រុមពន្លត់អគ្គិភ័យនៅក្នុងប្រទេសលីបង់ កំពុងទប់ទល់នឹងចំហេះព្រៃកាលពីល្ងាចថ្ងៃអង្គារ (៣១ តុលា) ដែលក្រុមការពារជនស៊ីវិលលីបង់ បាននិយាយថា ចំហេះនោះត្រូវបានបង្កឡើងដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែល ជាមួយនឹងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ដែលអាចមើលឃើញយ៉ាងច្បាស់ក្នុងចម្ងាយជាច្រើនគីឡូម៉ែត្រ។ចំហេះនោះបានចាប់ផ្តើមនៅប្រហែលម៉ោង ១៧:០០ (ម៉ោងសកល) ហើយត្រូវបានបង្កឡើងដោយគ្រាប់ផ្លោងរបស់អ៊ីស្រាអែល ដែលមានផ្ទុកសារធាតុផូស្វ័រពណ៌ស ត្រូវបានបាញ់ឆ្លងកាត់ព្រំដែន នេះបើតាមលោក Abdalla Mousawae ដែលជាប្រធានមជ្ឈមណ្ឌលតំបន់នៃផ្នែកការពារស៊ីវិលលីបង់ បានប្រាប់សារព័ត៌មានរ៉យទ័រ។ការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចាប់តាំងពីអ៊ីស្រាអែល បានធ្វើសង្រ្គាមជាមួយក្រុមប៉ាឡេស្ទីន ហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា នេះមក។ ក្រុមការពារជនស៊ីវិលលីបង់ បានបន្ថែមថា មិនមានរបាយការណ៍ភ្លាមៗពីការរងរបួសពីចំហេះព្រៃកាលពីថ្ងៃអង្គារនេះនោះទេ៕

ក្រុមហាម៉ាស នឹងដោះលែងចំណាប់ថ្នូរបរទេសមួយចំនួននៅប៉ុន្មានថ្ងៃខាងមុខនេះ

2023/11/01 12:08:13 pm        100
លោក Abu Ubaida អ្នកនាំពាក្យក្រុមប្រដាប់អាវុធកងពលតូច អាល់កាសាម (al-Qassam) របស់ក្រុមហាម៉ាស បាននិយាយនៅក្នុងវីដេអូមួយនៅលើគណនីតេឡេក្រាម របស់ខ្លួនកាលពីថ្ងៃអង្គារ (៣១ តុលា) ថា ក្រុមហាម៉ាស បានប្រាប់អ្នកសម្របសម្រួលថា ខ្លួននឹងដោះលែងចំណាប់ថ្នូរបរទេសមួយចំនួននៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីចំនួនចំណាប់ថ្នូរ ឬសញ្ជាតិរបស់ពួកគេនោះទេ។អ្នកនាំពាក្យក្រុមប្រដាប់អាវុធរូបនោះក៏បាននិយាយផងដែរថា ក្រុមរបស់ខ្លួនបានប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល នៅជួរមុខចំនួនបីទីតាំង ហើយអាច «សម្លាប់ និងធ្វើឱ្យទាហានអ៊ីស្រាអែល ជាច្រើននាក់រងរបួស» ព្រមទាំងបំផ្លាញរថយន្តយោធាចំនួន ២២គ្រឿងផងដែរ។ លោក Abu Ubaida បាននិយាយថា កងទ័ពជើងទឹករបស់អង្គភាពនេះ ក៏បានប្រើប្រាស់មីស៊ីលក្រោមទឹកដែលមានឈ្មោះថា អាស៊ីហ្វ (Aasif) ជាលើកដំបូងនៅក្នុងជម្លោះនេះដែរ។លោក Abu Ubaida បានបដិសេធថា ចំណាប់ថ្នូរម្នាក់ ដែលត្រូវបានរំដោះដោយអ៊ីស្រាអែល មិនបានស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រុមហាម៉ាស នោះទេ ដោយនិយាយថា ចំណាប់ថ្នូរមួយចំនួនត្រូវបានចាប់ខ្លួនដោយក្រុមផ្សេង និងបុគ្គលផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប។ សេចក្តីថ្លែងការណ៍នេះ គឺសំដៅលើទាហានអ៊ីស្រាអែលម្នាក់ឈ្មោះ Ori Megidish ដែលយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ត្រូវបានរំដោះនៅក្នុងតំបន់ ហ្កាហ្សា ស្រ្ទីប ក្នុងអំឡុងពេលប្រតិបត្តិការជើងគោកមួយ៕

UN៖ ជនស៊ីវិលជាង ៩.៩០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន

2023/11/01 12:04:40 pm        103
លោក Ramesh Rajasingham ប្រធានការិយាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅឯកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងសន្និសីទសង្ខេបស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ (៣១ តុលា) ថា «តាមតួលេខចុងក្រោយបង្អស់បានឲ្យដឹងថា ជនស៊ីវិលជាង ៩.៩០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន មក ពោលគឺស្មើនឹងជនស៊ីវិលជិត ១៦នាក់ ត្រូវបានគេសម្លាប់ជារៀងរាល់ថ្ងៃ»។កាលពីថ្ងៃអង្គារដដែលនោះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានរកឃើញ «ហេតុផល» ជុំវិញការវាយប្រហារដោយមីស៊ីល ដែលបានសម្លាប់មនុស្ស ៥៩នាក់ នៅក្នុងហាងកាហ្វេមួយនៅក្នុងភូមិ Hroza របស់ប្រទេសអ៊ុយក្រែន ដោយហេតុការណ៍នោះត្រូវបានធ្វើឡើងដោយប្រទេសរុស្ស៊ី។ការរកឃើញនេះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងរបាយការណ៍មួយ ផ្អែកលើបេសកកម្មស្វែងរកការពិតចំនួនពីរករណី ចំពោះភូមិ Hroza ដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ជាទីដែលទីភ្នាក់ងារនេះបានសម្ភាសន៍មនុស្ស ៣៥នាក់ រួមទាំងអ្នកស្រុក សាក្សី អ្នករស់រានមានជីវិតពីរនាក់ បុគ្គលិកពេទ្យ និង បុគ្គលិកកន្លែងបញ្ចុះសពផងដែរ៕

អង្គការលើកលែងទោសអន្តរជាតិ៖កងកម្លាំងអ៊ីស្រាអែលបានធ្វើឲ្យជនស៊ីវិលលីបង់រងរបួសដោយសារធាតុផូស្វ័រពណ៌ស

2023/11/01 11:24:01 am        135
អង្គការលើកលែងទោសអន្តរជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ជនស៊ីវិលនៅ ប្រទេសលីបង់ភាគខាងត្បូង បានរងរបួសក្នុងខែនេះ នៅពេលដែលកងកម្លាំងអ៊ីស្រាអែល បានវាយប្រហារទៅលើភូមិមួយនៅព្រំដែនជាមួយនឹងគ្រាប់ផ្លោងដែលមានផ្ទុកសារធាតុផូស្វ័រពណ៌ស ដែលជាគ្រាប់រំសេវដែលអាចបង្កឆេះដ៏ខ្លាំងក្លា។អង្គការនេះ បាននិយាយថា ខ្លួនបានផ្ទៀងផ្ទាត់ករណីបីផ្សេងទៀតនៃយោធាអ៊ីស្រាអែលដែលទម្លាក់ផូស្វ័រពណ៌ស នៅតាមតំបន់ព្រំដែនលីបង់ កាលពីខែមុន ប៉ុន្តែ បាននិយាយថា ខ្លួនមិនមានឯកសារណាមួយដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល នៅក្នុងករណីទាំងនោះឡើយ។ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្ស និយាយថា ការប្រើប្រាស់ផូស្វ័រពណ៌ស គឺខុសច្បាប់ នៅក្រោមច្បាប់អន្តរជាតិ នៅពេលដែលសារធាតុគីមីក្តៅពណ៌ស ត្រូវបានបាញ់ចូលទៅក្នុងតំបន់ដែលមានប្រជាជន។ វាអាចធ្វើឲ្យឆេះអគារ និងធ្វើឲ្យរលាកសាច់មនុស្សរហូតដល់ឆ្អឹង។ អ្នករស់រានមានជីវិតមានហានិភ័យនៃការឆ្លងមេរោគ និងសរីរាង្គ ឬផ្លូវដង្ហើម បើទោះបីជាមានការរលាក តិចតួចក៏ដោយ។អង្គការលើកលែងទោស បាននិយាយថា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី១៦ ខែតុលា នៅទីក្រុង Duhaira ផ្ទះ និងរថយន្ត បានឆេះ ហើយជនស៊ីវិល ៩នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយមានបញ្ហាដកដង្ហើមបណ្តាលពីផ្សែង។ អង្គការនេះ បាននិយាយថា ខ្លួនបានផ្ទៀងផ្ទាត់រូបថតដែលបង្ហាញពីសំបកផូស្វ័រពណ៌ស ដែលបានគេដាក់ដំរៀបជាជួរនៅជាប់នឹងកាំភ្លើងធំរបស់អ៊ីស្រាអែល នៅជិតព្រំដែនលីបង់-អ៊ីស្រាអែល ដែលមានភាពតានតឹង។

ក្រុមសាច់ញាតិដែលក្រុមហាម៉ាស ចាប់ជាចំណាប់ថ្នូរប្រមូលផ្ដុំគ្នាក្នុងទីក្រុង តេលអាវីវ ស្នើឲ្យជួយជីវិត និងបង្កើតបទឈប់បាញ់

2023/11/01 11:20:09 am        91
ក្រុមគ្រួសារអ៊ីស្រាអែល ដែលត្រូវបាន ក្រុមហាម៉ាស ចាប់ជាចំណាប់ថ្នូរ បានប្រមូលផ្ដុំគ្នា នៅក្នុងទីក្រុង តេលអាវីវ (Tel Aviv) កាលពីថ្ងៃអង្គារ ទី៣១តុលា ដោយកាន់រូបថតមនុស្សជាទីស្រឡាញ់របស់ពួកគេ។ក្រុមសាច់សញាតិ ព្រួយបារម្ភយ៉ាងខ្លាំង ចាប់តាំងពីយោធាអ៊ីស្រាអែល បានបង្កើនការវាយប្រហារដោយថ្មើរជើង នៅក្នុងដែនដីប៉ាឡេស្ទីន ។អំឡុងការប្រមូលផ្ដុំកាលពីថ្ងៃអង្គារ មនុស្សមួយចំនួនបានកាន់ផ្ទាំងអក្សរមួយអំពាវនាវឲ្យបទឈប់បាញ់។លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានជួបក្រុមគ្រួសារមួយចំនួន កាលពីថ្ងៃសៅរ៍ ទី២៨តុលា និងនៅក្នុងវីដេអូមួយដែលការរិយាល័យរបស់លោកបានបញ្ចេញ លោកបាននិយាយថា ការរំដោះចំណាប់ថ្នូរគឺជាផ្នែកដ៏ចាំបាច់នៃគោលដៅរបស់យោធា ។ សម្ពាធគឺជារឿងសំខាន់។ សម្ពាធកាន់តែខ្លាំង ផ្ដល់ឱកាសកាន់តែច្រើន។ក្រុមហាម៉ាស បានចាប់មនុស្សជាចំណាប់ថ្នូរ ជាង២៣០នាក់ រួមទាំងកុមារ ចូលទៅក្នុងតំបន់ហ្កាហ្សាអំឡុងការវាយឆ្មក់របស់ពួកគេ៕

ក្រុមឧទ្ទាមម៉ាលីអះអាងថា ខ្លួនបានយកមូលដ្ឋានដែលកងរក្សាសន្តិភាពរបស់UN បានដកចេញ

2023/11/01 11:12:18 am        90
ក្រុមឧទ្ទាម Tuareg ភាគខាងជើងនៃប្រទេសម៉ាលី បាននិយាយថា ខ្លួនបានដណ្តើមយកមូលដ្ឋាននៅ Kidalដែលត្រូវបានទុកចោលដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ដែលអាចនាំទៅដល់ការបង្រ្កាប នៅក្នុងទីក្រុងយុទ្ធសាស្ត្រ ដែលកងទ័ពរបស់ប្រទេសម៉ាលីសង្ឃឹមថា នឹងដណ្តើមយកមក គ្រប់គ្រងវិញ។បេសកកម្មរបស់UN ដែលគេស្គាល់ថា បេសកកម្មស្ថិរភាពរួមបញ្ចូលគ្នាពហុភាគីរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA) មានរយៈពេលរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ដើម្បីរៀបចំ បន្ទាប់ពីរបបយោធារបស់ប្រទេសម៉ាលី បានបញ្ជាឲ្យចាកចេញ កាលពីខែមិថុនា។ ការដកខ្លួនចេញពីមូលដ្ឋានផ្សេងទៀត បានជំរុញឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពរបស់ប្រទេសម៉ាលី និងក្រុមឧទ្ទាម ដែលកំពុងប្រជែងគ្នាដណ្តើមគ្រប់គ្រងតំបន់ដែលកងរក្សាសន្តិភាព បានដកចេញ។Kidal គឺជាមូលដ្ឋានទី៨របស់បេសកកម្ម MINUSMA ដែលត្រូវបិទនៅកណ្តាល និងភាគខាងជើងប្រទេសម៉ាលី ហើយជាមូលដ្ឋានដ៏សំខាន់បំផុតមួយ។ វាស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងជាប្រវត្តិសាស្ត្រដោយក្រុមឧទ្ទាម ដែលរបបយោធារបស់ប្រទេសម៉ាលី ចង់ដណ្តើមយកមកគ្រប់គ្រងវិញ។បេសកកម្ម MINUSMA បានបញ្ជាក់ពីការចាកចេញរបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាននិយាយថា ខ្លួនបានបំផ្លាញឧបករណ៍ចោល មុនពេលចាកចេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM