៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

មនុស្សរាប់សែននាក់នាំគ្នាធ្វើបាតុកម្មនៅទូទាំងពិភពលោកដើម្បីគាំទ្រជនប៉ាឡេស្ទីន

2023/10/29 10:07:16 am        189
មនុស្សរាប់សែននាក់ ដែលគាំទ្រជនប៉ាឡេស្ទីន បាននាំគ្នាដង្ហែក្បួននៅតាមដងផ្លូវក្នុងទីក្រុងជាច្រើន នៅទូទាំងពិភពលោកកាលពីថ្ងៃសៅរ៍ម្សិលមិញ ។ នៅកណ្តាលទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស មនុស្សរាប់ពាន់នាក់ បានជួបជុំគ្នា ដើម្បីទាមទាររដ្ឋាភិបាលអង់គ្លេស អំពាវនាវឲ្យមានបទឈប់បាញ់ ក្រោយយោធាអ៊ីស្រាអែលបង្កើនការវាយប្រហារតាមច្រកអាកាស និងការវាយប្រហារតាមជើងគោក លើតំបន់ហ្គាហ្សាស្រ្ទីបកាលពីយប់កន្លងទៅ ។ អង់គ្លេស បានគាំទ្រសិទ្ធិការពាររបស់អ៊ីស្រាអែល ក្រោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមជីវពលហាម៉ាស់ ដែលអ៊ីស្រាអែលនិយាយថា បានសម្លាប់មនុស្សជាង ១.៤០០នាក់ ភាគច្រើននៃពួកគេ គឺជាជនស៊ីវិល ។ ខណៈពេលនោះដែរ អ្នករស់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រាប់ពាន់នាក់ បាននាំគ្នាដង្ហែក្បួននៅតាមដងផ្លូវ ដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្រ្ទីប ស្របពេលដែលជម្លោះរវាងក្រុមហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល នៅតែបន្ត ។ ដោយឡែក ក្រុមអ្នកគាំទ្រជនប៉ាឡេស្ទីនប្រហែល ១ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួនផងដែរនៅក្នុងសង្កាត់ Kreuzberg ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីទាមទារឲ្យមានសេរីភាពរបស់ប៉ាឡេស្ទីន ៕

ក្រុមហាម៉ាស់ អំពាវនាវឲ្យអនុវត្តន៍ជាបន្ទាន់ការសម្រេចចិត្តផ្តល់ជំនួយដល់តំបន់ហ្គាហ្សារបស់ UN

2023/10/29 09:23:29 am        153
លោក Ghazi Hamad គឺជាមន្រ្តីមួយរូបរបស់ក្រុមហាម៉ាស់ បានអំពាវនាវឲ្យអនុវត្តន៍ជាបន្ទាន់ការសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ(UN) អនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ដោយលោកបានព្រមានពីគ្រោះមហន្តរាយមនុស្សធម៌ ស្របពេលដែលអ៊ីស្រាអែល បង្កើនការវាយប្រហារតាមច្រកអាកាស និងការវាយប្រហារតាមជើងគោករបស់ពួកគេ កាលពីយប់កន្លងទៅ ។ អំឡុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុង Beirut ប្រទេសលីបង់ លោក Hamad បានចាត់ទុកការសម្រេចចិត្តរបស់ UN ថាជាជ័យជំនះមួយសម្រាប់ជនប៉ាឡេស្ទីន ហើយលោកបានអំពាវនាវឲ្យមានការចែកចាយជំនួយជាបន្ទាន់ដល់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ។ លោក Hamadនិយាយថា ពាក់ព័ន្ធនឹងការវាយប្រហារលើមន្ទីរពេទ្យ Al-Shifa ពួកយើងចង់បញ្ជាក់ថា Al-Shifa គឺជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ សម្រាប់គោលបំណងវេជ្ជសាស្រ្ត ហើយវាមិនត្រូវបានប្រើប្រាស់ដោយក្រុមមេដឹកនាំហាម៉ាស់ ឬមេដឹកនាំយោធានោះទេ ។ កាលពីថ្ងៃសុក្រកន្លេងទៅ មហាសន្និបាតអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានបទឈប់បាញ់សម្រាប់ជំនួយមនុស្សធម៌រវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន ហើយនិងទាមទារឲ្យជំនួយចូលដល់តំបន់ឡោមព័ទ្ធហ្គាហ្សាស្រ្ទីប និងការពារជនស៊ីវិល ។ ចំណែកឯសេចក្តីសម្រេចដែលត្រូវបានធ្វើសេចក្តីព្រាងច្បាប់ដោយបណ្តារដ្ឋអារ៉ាប់ មិនមានការជាប់ពាក់ព័ន្ធនោះទេ តែវាមានទម្ងន់នយោបាយ ៕

លោក Netanyahu ៖ អ៊ីស្រាអែល នឹងចាប់ផ្តើមដំណាក់កាលទី២ នៃសង្រ្គាមតំបន់ហ្គាហ្សា

2023/10/29 09:17:19 am        161
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា បច្ចុប្បន្នអ៊ីស្រាអែលស្ថិតនៅក្នុងដំណាក់កាលទី ២នៃសង្រ្គាមតំបន់ហ្គាហ្សា ហើយកងកម្លាំងរបស់លោក កំពុងចុះប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមជីវពលហាម៉ាស់ ។លោកនិយាយថា សង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប នឹងពិបាក ហើយនិងមានរយៈពេលយូរ ហើយពួកយើងបានត្រៀមខ្លួនរួចរាល់ ។ រូបភាពវីដេអូឃ្លីបរបស់កងទ័ពការពារជាតិអ៊ីស្រាអែល ឃើញការបង្ហាញដំណាក់កាលទី ២នៅក្នុងតំបន់បិទច្រកគ្រប់គ្រងដោយក្រុមហាម៉ាស់មួយនេះ ។លោក Netanyahu បានអំពាវនាវសារជាថ្មីម្តងទៀតឲ្យជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីតំបន់ភាគខាងជើងហ្គាហ្សាស្រ្ទីប ដែលជាទីតាំងផ្តោតសំខាន់ការវាយប្រហាររបស់អ៊ីស្រាអែល ។ អ៊ីស្រាអែល បានពង្រឹងការបិទច្រកតំបន់ហ្គាហ្សា និងបានទម្លាក់គ្រាប់បែកអស់រយៈពេល ៣សប្តាហ៍មកហើយ ។ ក្រុមអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា និយាយថា មនុស្សជាង ៧.៥០០នាក់ ត្រូវបានសម្លាប់អំឡុងយុទ្ធនាការរបស់កងទ័ពអ៊ីស្រាអែល ។ ដោយឡែក ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមជីវពលហាម៉ាស់មកលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១.៤០០នាក់ ដែលជាថ្ងៃស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់ប្រទេសមួយនេះ ៕

ការស្លាប់ភ្លាមៗរបស់អតីតមេដឹកនាំលំដាប់ទី២ របស់ប្រទេសចិន បានធ្វើឱ្យប្រជាជនជាច្រើនភ្ញាក់ផ្អើល

2023/10/27 02:07:58 pm        89
មរណភាពភ្លាមៗរបស់អតីតមេដឹកនាំលំដាប់ទី២ របស់ប្រទេសចិន លោក លី ខឺឈាង (Li Keqiang) បានធ្វើឱ្យមនុស្សជាច្រើនក្នុងប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេកំពុងគោរពវិញ្ញាណក្ខន្ធដល់អតីតមន្ត្រី ដែលបានសន្យាថា នឹងធ្វើកំណែទម្រង់លើទីផ្សារ ប៉ុន្តែត្រូវបានបដិសេធដោយអ្នកនយោបាយ។លោក Li ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ (២៧ តុលា) នេះ ដោយជំងឺគាំងបេះដូង គឺធ្លាប់ជាមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រទេសចិន អស់រយៈពេលមួយទសវត្សរ៍មកហើយ ដោយបានជួយដោះស្រាយវិបត្តិរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរ របស់ពិភពលោកនេះ តាមរយៈបញ្ហាប្រឈមដូចជា ភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងបញ្ហាជំងឺរាតត្បាតកូវីដ១៩ ជាដើម។សារបង្ហោះអនឡាញ ទាក់ទងនឹងការស្លាប់របស់លោក Li នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន វ៉ៃប៉ូ (Weibo) បានទាក់ទាញអ្នកចូលមើលជាង ១ពាន់លាននាក់ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ នៅលើការបង្ហោះដែលទាក់ទងនឹងលោក Li ត្រូវបានគេមើលឃើញថា ប៊ូតុង «ចូលចិត្ត» បានប្រែក្លាយទៅជារូបផ្កាដាយស៊ី ដែលជាធម្មតា វាជាផ្កាសម្រាប់ពិធីបុណ្យសពនៅក្នុងប្រទេសចិន ហើយអ្នកប្រើប្រាស់ជាច្រើនបានសរសេរក្នុងខមិនថា «សូមទៅកាន់សុគតិភព»។ អ្នកខ្លះទៀតបានហៅការស្លាប់របស់លោក Li ថាជាការបាត់បង់ដ៏ធំ ហើយបាននិយាយថា លោកបានខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងច្រើនដល់ប្រទេសចិន៕

ប៉ាឡេស្ទីនអង្វរឲ្យ«បញ្ឈប់ទម្លាក់គ្រាប់បែក» នៅឯកិច្ចប្រជុំUN ប៉ុន្តែអ៊ីស្រាអែលអះអាងថា ក្រុមហាម៉ាសត្រូវតែត្រូវ«លុបបំបាត់»

2023/10/27 01:47:19 pm        167
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន បានអង្វរនៅឯកិច្ចប្រជុំដ៏រំជួលចិត្តមួយរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ស្តីពីសង្គ្រាមនៅតំបន់ហ្គាហ្សាថា៖«សូមបញ្ឈប់ទម្លាក់គ្រាប់បែក និងជួយសង្គ្រោះជីវិតមនុស្ស!»។ ប៉ុន្តែបេសកជនរបស់អ៊ីស្រាអែលមានចិត្តរឹងរូស ដោយបានប្រកាសជាថ្មីថា «យើងនឹងមិនសម្រាករហូតដល់ក្រុមហាម៉ាស ត្រូវបានលុបបំបាត់ទេ»។កិច្ចប្រជុំស្តីពីសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលរបស់មេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ត្រូវបានធ្វើឡើងនៅសាលធំនៃមហាសន្និបាតមានប្រទេសចំនួន១៩៣ចូលរួម ជាកន្លែងដែលប្រទេសអារ៉ាប់រំពឹងថា នឹងអនុម័តដំណោះស្រាយមួយ នៅថ្ងៃសុក្រ ដែលអំពាវនាវឲ្យមានបទឈប់បាញ់ភ្លាមៗ នៅហ្គាហ្សា បន្ទាប់ពីកិច្ចប្រឹងប្រែងបរាជ័យចំនួន៤លើករបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការយល់ព្រមលើសកម្មភាពណាមួយ។នៅសម័យប្រជុំពិសេសបន្ទាន់របស់មហាសន្និបាទUNស្តីពីសកម្មភាពអ៊ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ អ្នកចូលរួមម្នាក់ៗ គាំទ្រការអំពាវនាវបទឈប់បាញ់របស់ដំណោះស្រាយអារ៉ាប់ លើកលែងតែឯកអគ្គរដ្ឋទូតរដ្ឋទូតរបស់អ៊ីស្រាអែលប្រចាំនៅUN លោក Gilad Erdan ដែលបានប្រាប់អង្គការពិភពលោកនេះថា៖«បទឈប់បាញ់មួយ មានន័យថា ជាការផ្តល់ពេលវេលាដល់ក្រុមហាម៉ាស ដើម្បីពង្រឹងខ្លួនពួកគេ ដូច្នេះពួកគេ អាចសម្លាប់យើងវិញ»។បន្ទាប់ពីបានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាសជាច្រើន ដែលបានប្តេជ្ញាថា នឹងបំផ្លាញអ៊ីស្រាអែល និងជនជាតិជ្វីហ្វ លោក Erdan បាននិយាយថា៖««ការអំពាវនាវឲ្យមានបទឈប់បាញ់ណាមួយ មិនមែនជាកិច្ចប្រឹងប្រែង ដើម្បីសន្តិភាពទេ។ វាគឺជាកិច្ចប្រឹងប្រែង ដើម្បីចងដៃអ៊ីស្រាអែល ដោយរារាំងយើងពីការលុបបំបាត់ការគំរាមកំហែងដ៏ធំដល់ពលរដ្ឋរបស់យើង»។

រដ្ឋ Maine តាមប្រមាញ់ទាហានបម្រុង ដែលសង្ស័យសម្លាប់មនុស្ស១៨នាក់ នៅទីក្រុង

2023/10/27 01:39:29 pm        93
នគរបាលរដ្ឋ Maine កាលពីថ្ងៃព្រហស្បតិ៍ បានតាមស្វែងរកចាប់ខ្លួនទាហានបម្រុងអាមេរិកម្នាក់ ពីបទ ឃាតកម្ម បន្ទាប់ពីមនុស្ស១៨នាក់ត្រូវបានសម្លាប់និង១៣នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារដោយការបាញ់រះនៅផ្លូវចង្អៀតមួយនៅកន្លែងបោះប៊ូលីង និងរង្គសាលមួយកន្លែង នៅក្នុងទីក្រុង Lewiston កាលពីយប់មុន។ នៅក្នុងការតាមប្រមាញ់ជនសង្ស័យ នគរបាលត្រូវបានដាក់ពង្រាយនៅទូទាំងរដ្ឋ Maine ភាគខាងត្បូង ដោយមានដីការចាប់ខ្លួន លោក Robert R. Card ជាពលបាលត្រី នៅជិតមូលដ្ឋានទាហានបម្រុងសហរដ្ឋអាមេរិក ដែលមន្ត្រីអនុវត្តច្បាប់បាននិយាយថាត្រូវបានដាក់ឲ្យស្នាក់នៅបណ្តោះអាសន្ននៅទីតាំងមណ្ឌលសុខភាពខួក្បាល កាលពីរដូវក្តៅ។យោងតាមសារព័ត៌មាន ABC បានឲ្យដឹងថា នគរបាល បានទៅហ៊ុមព័ទ្ធលំនៅឋាន របស់ឪពុកជនសង្ស័យ នៅក្នុងទីក្រុង Bowdoin រដ្ឋ Maine ជាកន្លែងដែលពួកគេ បានជឿថា លោក Card កំពុងលាក់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍។ សាលារៀនរដ្ឋ ជាច្រើនកន្លែងនៅក្នុងតំបន់ បានផ្អាកថ្នាក់រៀន កាលពីថ្ងៃព្រសហស្បតិ៍ ហើយនគរបាល បានជំរុញឲ្យពលរដ្ឋ ស្នាក់នៅខាងក្នុង។

ក្រុមអ្នកវិភាគនិងមេដឹកនាំប្រទេសជាច្រើនលើពិភពលោក បង្ហាញប្រតិកម្មផ្សេងគ្នា ចំពោះមរណភាពរបស់ លោក Li Keqiang

2023/10/27 01:36:22 pm        125
សារព័ត៌មានរដ្ឋ បាននិយាយនៅថ្ងៃសុក្រទី២៧ខែតុលានេះថា អតីតនាយករដ្ឋចិន លោក Li Keqiang បានទទួលមរណភាពភ្លាមៗដោយសារគាំងបេះដូង ក្នុងវ័យ៦៨ឆ្នាំ ។ការបាត់បង់រូបលោក បានបង្កឲ្យមានប្រតិកម្ម និងការសោកស្ដាយ រូបលោក ពីបណ្ដាមេដឹកនាំពិភពលោក និងក្រុមអ្នកវិភាគ ជាច្រើន ។ ជាក់ស្ដែង លោក ADAM NI ជាអ្នកនិពន្ធនិង ជាអ្នកវិភាគនយោបាយឯករាជ្យរបស់ចិន បាននិយាយថា លោក Li គឺជានាយករដ្ឋមន្ត្រី ដែលឈរដោយគ្មានអំណាច ខណៈចិន ងាកចេញឆ្ងាយភ្លាមៗពីការធ្វើកំណែទម្រង់ និងការបើកចំហ។ លោក DALI YANG សាស្ត្រាចារ្យនយោបាយ នៃសាកលវិទ្យាល័យ CHICAGO និយាយថា ព្រំដែនសម្រាប់ការបង្កើតគោលនយោបាយនិងការអនុវត្តន៍របស់លោក Li បានក្លាយជាឈ្នាន់សម្រាប់លោកប្រធានាធិបតី Xi Jinping ។ លោក CHEN DAOYIN អ្នកវិភាគនយោបាយចិនឯករាជ្យ នៅប្រទេសឈីលី បាននិយាយថា លោក Li គឺជាបុគ្គលសំបូរដោយគំនិត ប៉ុន្តែគ្មានដំណោះស្រាយ ។លោកពុំបានទទួលស្នាដៃច្រើនទេ ក្នុងឋានៈនាយករដ្ឋមន្ត្រី។ លោក ហីរ៉ូកាស៊ុ ម៉ាតស៊ូណូ (HIROKAZU MATSUNO) ប្រធានខុទ្ធការល័យរបស់ប្រទេសជប៉ុន បាននិយាយថា អតីតនាយករដ្ឋចិន លោក Li Keqiang បានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនង រវាងចិន និងជប៉ុន រួមទាំង ដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់ប្រទេសជប៉ុនអំឡុង ជំនួបកំពូលត្រីភាគីរវាងជប៉ុន និងនិង កូរ៉េខាងត្បូង កាលពីខែឧសភាឆ្នាំ២០១៨។ យើងសូមផ្ញើការរំលែកទុក្ខដ៏ក្រៀមក្រមចំពោះអតីតនាយករដ្ឋមន្ត្រី Li Keqiang។ លោក NEIL THOMAS អ្នកវិភាគនៅជមជ្ឈមណ្ឌលចិនរបស់វិទ្យាស្ថានគោលនយោបាយសង្គមរបស់អាស៊ី បាននិយាយថា លោក Xi ទំនងជានឹងគោរពប្រពៃណីគណបក្ស និងដឹកនាំការកាន់ទុក្ខជាសាធារណៈចំពោះលោក Li ដោយសារតែលោកគ្មានហេតុផលក្នុងការខឹងសម្បាមិត្តរួមការងារ និងអ្នកគាំទ្ររបស់លោក Li ក្នុងបក្ស ដែលឥទ្ធិពលនយោបាយរបស់ពួកគេ កាន់តែចុះខ្សោយដោយការស្លាប់របស់លោក៕

អង្គភាពយោធា និងអង្គភាពK-9 ចូលរួមស្វែងរកជនសង្ស័យបាញ់ប្រហារសម្លាប់មនុស្សរាប់សិបនាក់នៅរដ្ឋ Maine

2023/10/27 12:46:26 pm        129
អង្គភាពយោធានិងអង្គភាពសុនខនគរបាលឬ K-9 បានចូលរួមស្វែងរកជនសង្ស័យជាទាហានបម្រុងអាមេរិកនៅរដ្ឋ Maine ជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារសម្លាប់រង្គាល កាលពីយប់ថ្ងៃពុធទី២៥ខែតុលា ក្នុងការបាញ់ប្រហារដែលបានសម្លាប់មនុស្ស១៨នាក់ និង១៣នាក់ផ្សេងទៀតរងរបួសនៅកន្លែងបោះប៊ូលីង និងក្លឹបកម្សាន្តក្នុងទីក្រុង Lewiston សហរដ្ឋអាមេរិក ។ ទីក្រុង Lewiston ដែលជាអតីតមជ្ឈមណ្ឌល វាយនភណ្ឌ មានប្រជាជនរស់នៅប្រមាណ៣៨.០០០នាក់ និងបណ្ដាសហគមន៍ជិតខាងនានា បានបិទស្ទើរទាំងស្រុង ដើម្បីទុកពេលឲ្យក្រុមមន្ត្រី រាប់រយនាក់ពង្រីកការស្វែងរកចាប់ខ្លួនជនសង្ស័យ ។ ក្រុមអាជ្ញាធរ បានស្វែងរកតាម ព្រៃឈើ ផ្លូវទឹក និងនៅក្នុងទីប្រជុំជននានា ។នគរបាលបានចេញដីការចាប់ខ្លួន បុរសជនសង្ស័យឈ្មោះ Robert R. Card វ័យ៤០ ឆ្នាំ ដែលឋានៈពលបាលត្រី នៅជិតមូលដ្ឋានទ័ពបម្រុងសហរដ្ឋអាមេរិក ។ ក្រុមមន្ត្រីអនុវត្តន៍ច្បាប់ បាននិយាយថាជនល្មើសធ្លាប់ត្រូវបានបញ្ជូនទៅព្យាបាលបណ្ដោះអាសន្ន នៅមន្ទីរពេទ្យវិលកចរឹតកាលពីរដូវក្ដៅកន្លងទៅ ៕

កងទ័ពអាមេរិក៩០០នាក់ កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បីជួយការពារ ខណៈការប្រយុទ្ធគ្នាកើនឡើង

2023/10/27 12:43:22 pm        202
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពសហរដ្ឋអាមេរិកបន្ថែមចំនួន៩០០នាក់ កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ឬបានទៅដល់ទីនោះថ្មីៗនេះ ដើម្បីគាំទ្រការពារដែនអាកាសជួយដល់បុគ្គលិកសហរដ្ឋអាមេរិក ក្នុងពេលមានការកើនឡើងការវាយប្រហារនៅក្នុងតំបន់ដោយធ្វើឡើងក្រុមមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់។អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ត្រី Patrick Ryder បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ខណៈភាពតានតឹងកើនឡើង ជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ កងទ័ពសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារយ៉ាងហោចណាស់១២ដង នៅក្នុងប្រទេសអ៊ីរ៉ាក់ និង៤ដងនៅក្នុងប្រទេសស៊ីរី ក្នុងសប្តាហ៍កន្លងទៅនេះ ។ លោក Ryder និយាយថា កងកម្លាំងសហរដ្ឋអាមេរិក ត្រូវបានដាក់គោលដៅកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែការវាយប្រហារបានបរាជ័យ។ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន NBC កាលពីថ្ងៃអង្គារថា បុគ្គលិកយោធាជាង២០នាក់ បានរងរបួសកាលពីសប្តាហ៍មុន ក្នុងការវាយប្រហារដោយយានដ្រូនជាបន្តបន្ទាប់ នៅមូលដ្ឋានអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។

ការប្រមូលផ្តុំគាំទ្រពលរដ្ឋប៉ាឡេស្ទីន ក្នុងទីក្រុងព្រុចសែល អំឡុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប

2023/10/27 12:39:44 pm        128
ក្រុមអ្នកតវ៉ាជាច្រើន នៅខាងក្រៅទីតាំងប្រជុំនៅទីក្រុងព្រុចសែល ជាកន្លែងដែលមេដឹកនាំសហភាពអឺរ៉ុប កំពុងជួបប្រជុំគ្នា ព្រមព្រៀងចំពោះការអំពាវនាវផ្អាកសង្គ្រាមសម្រាប់ផ្នែកមនុស្សធម៌ដើម្បីអនុញ្ញាតឲ្យជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ដែលសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថានៅមិនគ្រប់គ្រាន់ឆ្ងាយពីតម្រូវការ។ នៅក្នុងសេចក្តីប្រកាសមួយ ដែលបានព្រមព្រៀងនៅក្នុងកិច្ចប្រជុំកំពូល បណ្តាមេដឹកនាំទាំង២៧ប្រទេសរបស់សហភាពនេះ បានសម្តែងការព្រួយបារម្ភខ្លាំងបំផុត សម្រាប់ការធ្លាក់ចុះកាន់តែធ្ងន់ធ្ងរស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កហ្សា។ ពួកគេបាន អំពាវនាឲ្យមានដំណើរការមនុស្សធម៌ដែលពុំត្រូវបានរារាំង សុវត្ថិភាព រហ័ស និងបន្ត ហើយជំនួយនេះនឹងទៅដល់អ្នកទាំងឡាយណាដែលត្រូវការតាមរយៈវិធានការចាំបាច់ទាំងអស់ រួមមានទាំងច្រករបៀងមនុស្សធម៌ និងការផ្អាកការប្រយុទ្ធគ្នាសម្រាប់តម្រូវការមនុស្សធម៌។ប៉ុន្តែក្រុមអ្នកតវ៉ារាប់រយនាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅ កំពុងតែក្រវីស្លាកសញ្ញាផ្សេងៗ អំពាវនាវការផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា និងបាននិយាយថា មេដឹកនាំអឺរ៉ុបគួរតែធ្វើការងារបន្ថែមលើនេះ។អ្នកតវ៉ា និយាយថា វាបានធ្វើឲ្យមេដឹកនាំអឺរ៉ុបចំណាយពេល២៤ម៉ោង ដើម្បីជួយពលរដ្ឋអ៊ុយក្រែន ហើយពេលនេះមេដឹកនាំប្រហែលជាចំណាយពេល១ខែដើម្បីជួយពលរដ្ឋប៉ាឡេស្ទីន នៅពេលដែលបញ្ហានេះបន្តអស់រយៈពេល៧០ឆ្នាំមកនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM