៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ការអត្ថាធិប្បាយ៖ ឧបទ្ទវហេតុនាវាថ្មីៗនេះ បង្ហាញពីចេតនាអាក្រក់របស់អាមេរិក នៅសមុទ្រចិនខាងត្បូង

2023/10/25 01:37:10 pm        341
ការប៉ះទង្គិចរវាងនាវាចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ បានបង្ហាញពីចេតនាអាក្រក់របស់សហរដ្ឋអាមេរិក ក្នុងការប្រែក្លាយហ្វីលីពីនទៅជា «ក្បាលម៉ាស៊ីន» ក្នុងការញុះញង់ប្រទេសចិន ខណៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចាប់ពី «ចលនាសៃហ្គន» រហូតដល់ការដកថយចេញពីប្រទេសអាហ្វហ្គានីស្ថាន បានបង្ហាញម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកគឺមិនអាចទុកចិត្តបានទាល់តែសោះ នេះបើតាមការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន (CMG) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២៤ តុលា)។ឧបទ្ទវហេតុនៅសមុទ្រចិនខាងត្បូង និងការឆ្លើយតបពីសហរដ្ឋអាមេរិក និងហ្វីលីពីន មើលទៅហាក់បីដូចជាការបំភាន់មួយដើម្បីបន្ទោសប្រទេសចិន ខណៈវីដេអូដែលចេញផ្សាយដោយឆ្មាំល្បាតឆ្នេរចិន បង្ហាញយ៉ាងច្បាស់ថា កាលពីថ្ងៃទី២២ ខែតុលា នាវាហ្វីលីពីនបានបើកបំបុកបុកយ៉ាងគ្រោះថ្នាក់ទៅលើនាវាចិន ដោយមិនគោរពការព្រមានរបស់ចិន ជាហេតុនាំឱ្យមានការប៉ះទង្គិចនេះកើតឡើង។មួយរយៈកន្លងមកនេះ បណ្ដាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានទៅទស្សនកិច្ចបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាញឹកញាប់។ ចេតនាចម្បងរបស់អាមេរិក គឺដើម្បីបង្ខិតបង្ខំប្រទេសផ្សេងទៀតឱ្យជ្រើសរើសបង្អែករវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាការប្រើប្រាស់បញ្ហាសមុទ្រចិនខាងត្បូង ដើម្បីសាបព្រួសភាពមិនចុះសម្រុងរវាងប្រទេសទាំងនេះ ជាមួយចិន ដែលបំផ្លាញដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕

ចំហេះព្រៃគំរាមកំហែងតំបន់ជិតឧទ្យានជាតិរបស់ប្រទេសបូលីវី

2023/10/25 01:15:52 pm        255
ក្រុមអ្នកពន្លត់អគ្គិភ័យ និងអ្នកស្ម័គ្រចិត្តនៅប្រទេសបូលីវី បានបន្តទប់ទល់នឹងចំហេះដែលកំពុងបន្តឆាបឆេះ កាលពីថ្ងៃអង្គារ (២៤ តុលា) នៅក្នុងព្រៃនៅជិតឧទ្យានជាតិម៉ាឌីឌី (Madidi) ដែលជាតំបន់ការពារ នៅភាគពាយ័ព្យនៃប្រទេសបូលីវី ដោយរួមបញ្ចូលផ្នែកខ្លះនៃតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសនេះផងដែរ។យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា មានចំហេះព្រៃសកម្មចំនួន ១៦កន្លែង នៅក្នុងតំបន់ចំនួន ៤ នៃប្រទេសបូលីវី ដោយតំបន់ឡាប៉ាស (La Paz) ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ក្រុមអ្នកស្រុកបាននិយាយថា ចំហេះបានឆាបឆេះដំណាំយ៉ាងសន្ធោសន្ធៅ ហើយកំពុងខិតទៅជិតឧទ្យានជាតិ Madidi ដែលជាតំបន់បម្រុងជីវចម្រុះដ៏សំខាន់បំផុតមួយរបស់ប្រទេសនេះ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានបញ្ចូនទៅកន្លែងចំហេះដើម្បីជួយក្រុមពន្លត់អគ្គឮិភ័យ និងក្រុមអាជ្ញាធរនៅលើដីផងដែរ៕

មនុស្ស២៦នាក់បានស្លាប់ក្នុងការវាយប្រហារដោយកាំបិត នៅសាធារណរដ្ឋកុងហ្គោ

2023/10/25 12:49:14 pm        270
អភិបាលតំបន់ និងកងទ័ពបាននិយាយកាលពីថ្ងៃអង្គារ (២៤ តុលា) ថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលសង្ស័យ បានសម្លាប់មនុស្ស ២៦នាក់ ដោយប្រើកាំបិតនៅក្នុងការវាយប្រហាររយៈពេលមួយយប់នៅក្នុងតំបន់ អូអ៊ីឆា (Oicha) ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ពួកគេបានសន្មតថា ការសម្លាប់នេះ គឺមកពីកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ដែលជាក្រុមមានដើមកំណើតមកពីប្រទេសអ៊ូហ្គង់ដា ដោយឥឡូវនេះមានមូលដ្ឋាននៅភាគខាងកើតប្រទេសកុងហ្គោ ដែលបានសន្យាភក្ដីភាពចំពោះក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងបានបង្កើនការវាយប្រហារជាញឹកញាប់។អ្នកនាំពាក្យកងទ័ពក្នុងតំបន់ លោក Antony Mwalushayi បាននិយាយថា ការវាយប្រហារលើជនស៊ីវិលនៅតំបន់ Oicha នេះ ត្រូវបានគេជឿថាជាការសងសឹកចំពោះការវាយប្រហាររបស់កងទ័ពនាពេលថ្មីៗនេះប្រឆាំងនឹងកងកម្លាំង ADF។ លោកបានប្រាប់អ្នកយកព័ត៌មានថា អ្នកវាយប្រហារបានធ្វើការកាប់សម្លាប់ដោយប្រើកាំបិតជំនួសឱ្យកាំភ្លើង ដើម្បីកុំឱ្យមានការភ្ញាក់ផ្អើលដល់កងទ័ពដែលនៅក្បែរនោះ។ការវាយប្រហារនេះ កើតឡើងនៅវេលាម៉ោង១១យប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃចន្ទ នេះបើតាមលោក Nicolas Kikuku អភិបាលតំបន់ Oicha ដែលស្ថិតនៅក្នុងខេត្ត ណស ខីវ (North Kivu)។ លោកបានប្រាប់សារព័ត៌មានរ៉យទ័រ ថា មនុស្ស៤នាក់បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ថែមពីលើអ្នកស្លាប់ទាំង ២៦នាក់នោះផងដែរ៕

នាយករដ្ឋមន្ត្រីលីបង់ ចុះទៅសួរសុខទាហាននៅព្រំដែនជាមួយអ៊ីស្រាអែល ខណៈដែលអារ៉ាប៊ីសាអ៊ូឌីត ជម្លៀសគ្រួសារអ្នកការទូត

2023/10/25 12:45:30 pm        336
នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារ បានទៅសួរសុខទុក្ខកងទ័ព ដែលដាក់ពង្រាយនៅជិតព្រំដែនជាមួយអ៊ីស្រាអែល និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ខណៈដែលអារ៉ាប៊ីសាអ៊ូឌីត បានជម្លៀសក្រុមគ្រួសារបុគ្គលិកការទូត ដោយសារតែការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងក្រុមសកម្មប្រយុទ្ធហេសបូឡា និងកងទ័ពអ៊ីស្រាអែល។ការសម្រេចរបស់អារ៉ាប៊ីសាអ៊ូឌីត កើតឡើង ចំពេលមានភាពតានតឹងកើនឡើងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ជាកន្លែងដែលសមាជិកក្រុមហេសបូឡា បាននិងកំពុងមានការបាញ់ប្រហារជាមួយទាហានអ៊ីស្រាអែលជារៀងរាល់ថ្ងៃ អស់រយៈពេលពីរសប្តាហ៍ហើយ។ពុំមានការប្រកាសជាផ្លូវការពីអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតទេ ប៉ុន្តែការសម្រេចនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត បានជំរុញពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីប្រទេសលីបង់ជាបន្ទាន់។ ក្រុមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះស្របតាមបទប្បញ្ញត្តិ បាននិយាយថា ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅលីបង់ លោក Waleed Bukhari អនុព័ន្ធយោធា និងបុគ្គលិកផ្សេងទៀត មិននៅជាមួយមនុស្ស ៦៥នាក់ ដែលចាកចេញពីលីបង់ កាលពីរសៀលថ្ងៃអង្គារទេ។ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati ទៅកាន់ខេត្តភាគខាងត្បូងដ៏តានតឹង គឺជាលើកទីមួយរបស់ខ្លួន ចាប់តាំងពីការប៉ះទង្គិចគ្នា បានកើតឡើងនៅតាមព្រំដែន បន្ទាប់ពីការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលមួយពីក្រុមប៉ាឡេស្ទីនហម៉ាស ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ វាក៏បានកើតឡើងពីរថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) បានសួរសុខទុក្ខទាហាននៅតាមព្រំដែន កាលពីថ្ងៃអាទិត្យ។

ជនអន្តោប្រវេសន៍រាប់រយនាក់ ត្រូវបានបញ្ជូនពីប្រជុំកោះកាណារី ទៅកាន់ទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ

2023/10/25 12:40:43 pm        108
ទូរទស្សន៍រដ្ឋប្រជុំកោះកាណារី (Canary Islands)បាននិយាយថាអេស្ប៉ាញបានបញ្ជូនជនអន្តោប្រវេសន៍រាប់រយនាក់ពីកោះធិនណឺរីហ្វ(Tenerife)នៃប្រជុំកោះកាណារី ទៅកាន់រដ្ឋធានី ម៉ាឌ្រីដ (Madrid) របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអង្គារ ទី២៤តុលា។ វីដេអូបង្ហាញពីក្រុមជនអន្តោប្រវេសន៍កំពង់ឈរតម្រង់ជួរនៅអាកាសយានដ្ឋានកោះធិនណឺរីហ្វខាងជើង(Tenerife North Airport)។ កោះទាំងប្រាំពីរនៃប្រជុំកោះអាត្លង់ទិកបានក្លាយជាគោលដៅសំខាន់បំផុតសម្រាប់ក្រុមជនអន្តោប្រវេសន៍ ដែលព្យាយាមទៅដល់ប្រទេសអេស្ប៉ាញ ហើយនៅឆ្នាំនេះមានការកើនឡើងនៃការប៉ុនប៉ងឆ្លងកាត់ពីប្រទេសសេណេហ្គាល់ និងបណ្តាប្រទេសអាហ្វ្រិកដទៃទៀត។ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំនេះ កោះទាំងនោះបានទទួលជនអន្តោប្រវេសន៍ចំនួន ២៣.៥៣៧នាក់ កើនឡើង ៨០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យផ្លូវការ។ យោងតាមអង្គការសប្បុរសធម៌ វ៉កឃីង បឌ័រស៍ (Walking Borders) មនុស្សយ៉ាងហោចណាស់ ១.០០០នាក់ នាក់បានស្លាប់ដោយសារការប៉ុនប៉ងឆ្លងកាត់តាមសមុទ្រមេឌីទែរ៉ាណេ រហូតមកដល់ពេលនេះ។រដ្ឋមន្ត្រីទេសន្តរប្រវេសន៍ស្តីទីរបស់ប្រទេសអេស្ប៉ាញបានសន្យាផ្តល់កញ្ចប់ជំនួយប្រមាណ៥០ លានអឺរ៉ូ ឬស្មើរ ៥៣លានដុល្លារអាមេរិក កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ ដើម្បីជួយដល់កោះកាណារី បញ្ឈប់លំហូរក្រុមជនន្តោប្រវេសន៍មិនធម្មតា៕

ម៉ិកស៊ិក ដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ ៣០០នាក់ ទៅកាន់តំបន់ដែលមន្ត្រីនគរបាល ១៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការពួនស្ទាក់វាយប្រហារ

2023/10/25 12:36:55 pm        140
រដ្ឋាភិបាលម៉ិកស៊ិក បានបញ្ជូនកងកម្លាំងឆ្មាំជាតិចំនួន ៣០០នាក់ ដើម្បីពង្រឹងរដ្ឋ ហ្គ៊ារ៉េរ៉ូ ( Guerrero) ភាគខាងត្បូង កាលពីថ្ងៃអង្គារ ស្នងការនគរបាលតំបន់ម្នាក់ និងមន្ត្រី១២នាក់ ត្រូវបានបាញ់សម្លាប់ នៅក្នុងការវាយឆ្មក់ដ៏ឃោរឃៅមួយថ្ងៃមុននេះ។វាគ្រាន់តែជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារចំនួនបីកាលពីថ្ងៃចន្ទ នៅក្នុងតំបន់ ដែលមានអំពើហិង្សាកាន់តែខ្លាំងឡើងនៃប្រទេសនេះ។ដោយប្រកាសពីការពង្រឹងនៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹករបស់ខ្លួន លោកប្រធានាធិបតី អង់ដ្រេ ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andrés Manuel López Obrador) បានកាន់ទុក្ខជនរងគ្រោះ ហើយបានហៅការវាយប្រហារនេះថាជា«ការវាយឆ្មក់ជាក់ស្តែង»។អគ្គមេធាវីរដ្ឋហ្គ៊ារ៉េរ៉ូ បានចាប់ផ្តើមការស៊ើបអង្កេតមួយ កាលពីថ្ងៃចន្ទ បន្ទាប់ពីសាកសពទាំង ១៣នាក់ ត្រូវបានរកឃើញនៅលើផ្លូវហាយវ៉េមួយក្នុងទីក្រុងអែលប៉ាប៉ាយ៉ូ (El Papayo) ដែលស្ថិតនៅក្នុងសង្កាត់ ហ្គ៊ារ៉េរ៉ូ នៃទីក្រុង កូយូកាដេ បេននីតេហ្ស (Coyuca de Benítez) នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក។ មនុស្សពីរនាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ។

ឧត្ដមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ បានចុះត្រួតពិនិត្យ និងជួបសំណេះសំណាលជាមួយមន្ត្រីប៉ុស្តិ៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត

2023/10/25 11:46:12 am        91
បន្ទាយមានជ័យ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ នៅថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងាររៀបចំប្រអប់សំបុត្ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះមកត្រួតពិនិត្យ និងបើកប្រអប់សំបុត្រ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។បន្ទាប់ពីបានបើកពិនិត្យ និងប្រមូលសំបុត្ររួចរាល់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត បាន​ជួប​សំណេះសំណាល​ជាមួយមន្ត្រីប៉ុស្តិ៍ និងក្រុមផ្ដល់ទិដ្ឋាការប្រចាំច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ព្រមទាំងបានពាំនាំនៅមតិផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក​អន្តោប្រវេសន៍ ដល់មន្ត្រីប៉ុស្តិ៍ ​និងក្រុមផ្ដល់ទិដ្ឋាការ ព្រមទាំង​បានក្រើន​រំលឹកបន្ថែមអំពីការអនុវត្ត​កិច្ច​ការងារ​ជំនាញប្រចាំថ្ងៃ ​និងបានវាយតម្លៃខ្ពស់អំពីការសាមគ្គីភាពផ្ទៃក្នុង និង​ការគោរព​វិន័យរបស់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ក្នុងឱកាសនោះដែរ ឧត្ដមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ បានកោតសរសើរដល់ថ្នាក់ដឹកនាំប៉ុស្តិ៍ ក្នុងការដឹកនាំគ្រប់គ្រងបានល្អ ​ហើយក៏ស្នើសុំឱ្យបន្តការគោរពវិន័យ និងសាមគ្គីផ្ទៃក្នុងឱ្យកាន់តែល្អ​ប្រសើរថែមទៀត ៕

មនុស្សម្នាក់ស្លាប់និងនាវិក៤នាក់បាត់ខ្លួន បន្ទាប់ពីនាវាដឹកទំនិញបុកគ្នានៅសមុទ្រខាងជើង ប្រទេសអាល្លឺម៉ង់

2023/10/25 11:17:43 am        111
អាជ្ញាធរសង្គ្រោះបន្ទាន់ដែនសមុទ្រ បាននិយាយកាលពីថ្ងៃអង្គារថា សមាជិកនាវិកម្នាក់ស្លាប់ និង៤នាក់កំពុងបាត់ខ្លួន បន្ទាប់ពីនាវាដឹកទំនិញ២គ្រឿង បានបុកគ្នានៅសមុទ្រខាងជើង នៅឆ្នេរប្រទេសអាល្លឺម៉ង់។ អាជ្ញាធរនិយាយថា សាកសពត្រូវបានរកឃើញ រួមជាមួយសមាជិកនាវិកដែលជួយសង្គ្រោះចំនួន២នាក់។ នាវា Verity ទីបញ្ជាការភាគកណ្តាលទទួលបន្ទុកការសង្គ្រោះបន្ទាន់ដែនសមុទ្រ បាននិយាយថា នាវាដែលលិចនេះ បានធ្វើដំណើរពីទីក្រុង Bremen របស់អាល្លឺម៉ង់ ទៅកាន់ទីក្រុង Immingham នៅអង់គ្លេស មានសមាជិកនាវិក៧នាក់នៅលើនាវា។ រីឯនាវា Polesie កំពុងបើកបរពីទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ទៅកាន់ទីក្រុង La Coruna ក្នុងប្រទេសអេស្ប៉ាញ។អ្នកនាំពាក្យបាននិយាយអំឡុងសន្និសីទសារព័ត៌មានថា សមាជិកនាវិក ដែលបាត់ខ្លួន អាចមានជីវិតរស់នៅ និងកំពុងស្ថិតនៅខាងក្នុងនាវានៅបាតសមុទ្រ ខណៈក្រុមអ្នកមុជទឹកមួយក្រុមកំពុងស្វែងរកសញ្ញាជីវិត។ អ្នកនាំពាក្យនិយាយថា នាវា Verity មានផ្ទុកដែកថែប និប្រេងម៉ាស៊ូត១.៣០០ម៉ែត្រត្រីគុណនៅលើនាវា។ នាវាទាំងពីរគ្រឿង បានបុកគ្នានៅចម្ងាយប្រហែល ២២គីឡូម៉ែត្រ ភាគនិរតីប្រជុំកោះ Heligoland ប្រទេសអាល្លឺម៉ង់។ ទីបញ្ជាការកណ្តាល បាននិយាយថា នាវា Polesie មានមនុស្ស២២នាក់នៅលើនោះ ប៉ុន្តែគ្មាននណាម្នាក់រងរបួសនោះទេ។

កងទ័ពហ៊ូធីរបស់យ៉េម៉ែន លេចចេញជាការគំរាមកំហែងយ៉ាងធំដល់អ៊ីស្រាអែល និងអាមេរិក

2023/10/25 11:12:55 am        224
កងទ័ពហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់របស់យ៉េម៉ែន កំពុងលេចចេញជាការគំរាមកំហែងតែមួយគត់ចំពោះផលប្រយោជន៍របស់អ៊ីស្រាអែល និងអាមេរិក ទោះបីជាមានចម្ងាយជិត ១.៤០០ ម៉ាយពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសក៏ដោយ ខណៈដែលក្រុងតេអេរ៉ង់ ប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់ខ្លួន នៅពីក្រោយជម្លោះមជ្ឈិមបូព៌ាដ៏ធំនេះ។ក្រុមហ៊ូធី បានធ្វើឲ្យមន្ទីរបញ្ចកោណភ្ញាក់ផ្អើល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបានបាញ់បង្ហោះយានដ្រូនវាយប្រហារ និងមីស៊ីលរយៈចម្ងាយឆ្ងាយពីប្រទេសយ៉េម៉ែន ដែលមន្ត្រីការពារជាតិអាមេរិកនិយាយថា គោលដៅសម្រាប់អ៊ីស្រាអែល ប៉ុន្តែត្រូវបានស្ទាក់ចាប់ដោយនាវា USS Carney ដែលជានាវាពិឃាតបំពាក់ដោយមីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយរបស់អាមេរិក ឆ្លងកាត់សមុទ្រក្រហម។ ក្រុម ហ៊ូធី បានគំរាមកំហែងនាពេលកន្លងមក ដើម្បីវាយប្រហារអ៊ីស្រាអែល ក្នុងការជួយដល់ទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា រួមទាំងក្រុមហាម៉ាស នៅក្នុងទឹកដីប៉ាឡេស្ទីន និងក្រុមហេសបូឡា នៅលីបង់។មន្ត្រីអាមេរិក និងមជ្ឈិមបូព៌ា ដែលតាមដានក្រុមហ៊ូធី និងសម្ព័ន្ធមិត្តយោធារបស់ពួកគេជាមួយអ៊ីរ៉ង់ បាននិយាយថា នេះគឺជាលើកទីមួយហើយ ដែលពួកគេបានធ្វើសកម្មភាព និងបង្ហាញសមត្ថភាពរយៈចម្ងាយឆ្ងាយនេះ។

វេជ្ជបណ្ឌិត៖ អ្នកជំងឺក្នុងមន្ទីរពេទ្យហ្កាហ្សា បង្ហាញសញ្ញានៃជំងឺបណ្ដាលមកពីកន្លែងតូចចង្អៀត និងគ្មានអនាម័យ

2023/10/25 11:08:27 am        112
ក្រុមវេជ្ជបណ្ឌិតនៅតំបន់ហ្កហ្សា និយាយថា អ្នកជំងឺដែលមកដល់មន្ទីរពេទ្យ កំពុងបង្ហាញ​សញ្ញានៃជំងឺថ្មី ​ដែលបង្កឡើងដោយស្ថានភាពកន្លែងតូចចង្អៀត និងអនាម័យមិនល្អ បន្ទាប់ពីមនុស្សជាង ១,៤លាននាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ទៅកាន់ទីជម្រកបណ្តោះអាសន្នក្រោមការទម្លាក់គ្រាប់បែកដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែល។ទីភ្នាក់ងារផ្តល់ជំនួយជាច្រើនបានព្រមានម្តងហើយម្តងទៀត អំពីវិបត្តិសុខភាពនៅក្នុងតំបន់ហ៊ុមព័ទ្ធដ៏តូចចង្អៀតរបស់ប៉ាឡេស្ទីនមួយនេះ ក្រោមការបិទផ្លូវរបស់អ៊ីស្រាអែល ដែលបានកាត់ផ្តាច់អគ្គិសនី ទឹកស្អាត និងប្រេងឥន្ធនៈ ដោយមានតែក្បួនរថយន្តជំនួយតូចៗសម្រាប់ស្បៀងអាហារ និងឳសថរបស់អង្គការសហប្រជាជាតិចូលប៉ុណ្ណោះ។ក្រុមអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា មនុស្សជិត ៥.៨០០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២០០នាក់មក។ដោយសារមន្ទីរពេទ្យទាំងអស់ ជិតអស់ប្រេងឥន្ធនៈដើម្បីផ្តល់ថាមពលដល់ម៉ាស៊ីនភ្លើងរបស់ពួកគេ ក្រុមវេជ្ជបណ្ឌិតបានព្រមានថា ឧបករណ៍សំខាន់ៗ ដូចជាឧបករណ៍កម្ដៅខ្លួនសម្រាប់ទារកទើបនឹងកើត អាចជួបហានិភ័យនៃការឈប់ដំណើរការ។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន ៤០កន្លែង បានផ្អាកប្រតិបត្តិការនៅពេលដែលការទម្លាក់គ្រាប់បែក និងការផ្លាស់ទីលំនៅកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធសុខាភិបាលក្នុងតំបន់មួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំកោះតៃវ៉ាន់ ព្យាយាមទិញអាវុធពីអាមេរិក បន្ទាប់ពីការថ្លែងអំពី«គន្លឹះនៃការចរចា» របស់លោក Trump
05/18/2026 11:05 AM
Pro Esports ប្ដេជ្ញាស្វែងរកលទ្ធផលល្អលើឆាកអន្ដរជាតិ ក្រោយគ្រងជើងឯក MPL លើកដំបូង
05/18/2026 11:05 AM
បុគ្គលិកផ្ទះបាយសហគមន៍ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
05/18/2026 11:05 AM
ក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បន្តប្រមូលផលបន្លែ ឪឡឹក ឃ្លោក និងល្ពៅ ដើម្បីផ្ដល់ជូន ពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែន
05/18/2026 11:05 AM
សហគ្រាសអនុវត្តបញ្ជីគណនេយ្យបានល្អ អាចទទួលបានឥណទានសម្រាប់ពង្រីកអាជីវកម្ម
05/18/2026 11:05 AM
Jonas Vingegaard ឈ្នះដំណាក់កាលទី ៩ ប្រណាំងកង់ Giro d’Italia តែនាំមុខរួមនៅដដែល
05/18/2026 10:05 AM
ពាន Rithy Jesda U23 បើកការប្រកួតរដូវកាលថ្មី ដើម្បីជំរុញសមត្ថភាពយុវជនកាន់តែខ្លាំង
05/18/2026 10:05 AM
មនុស្ស២នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀស ខណៈអគារជាច្រើនដួលរលំ ក្នុងគ្រោះរញ្ជួយដីនៅភាគនិរតីប្រទេសចិន
05/18/2026 10:05 AM
ក្រសួង​ព័ត៌មានប្រកាសបើកយុទ្ធនាការ «និយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ» ដំណាក់​កាល​ទី២
05/18/2026 10:05 AM
ប្រមុខ​ហិរញ្ញវត្ថុ G7 ស្វែងរកដំណោះស្រាយទប់ស្កាត់​អតុល្យភាព​ ខណៈពាណិជ្ជកម្មធ្វើឱ្យខូចសាមគ្គីភាព
05/18/2026 10:05 AM