៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ម៉ាឡេស៊ីប្រមូលផ្តុំអ្នកគាំទ្រ ថ្កោលទោសភាពឃោរឃៅរបស់អ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិចនៅហ្កាហ្សា

2023/10/25 11:00:55 am        70
នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim បានចូលរួមជាមួយអ្នកគាំទ្រប៉ាឡេស្ទីន ១៦.០០០នាក់ កាលពីថ្ងៃអង្គារដើម្បីថ្កោលទៅទង្វើដ៏ឃោឃៅរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ ត្រូវបានសន្និដ្ឋានថាបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងបានក៏បានរិះគន់ក្រុមអ្នកគាំទ្រលោកខាងលិច របស់ប្រទេសនេះ។ ការប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានីកូឡាឡំពួ របស់ប្រទេសម៉ាឡេស៊ី គឺជាការប្រមូលផ្តុំគ្នាច្រើនបំផុត ក្នុងការធ្វើបាតុកម្មជាបន្តបន្ទាប់ ធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានពលរដ្ឋមូស្លីមភាគច្រើន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ប្រទេសម៉ាឡេស៊ី គឺជាអ្នកគាំទ្រប៉ាឡេស្ទីដ៏សំខាន់ជាយូរណាស់មកហើយ និងបានអំពាវនាវឲ្យមានដំណោះស្រាយរដ្ឋ២ចំពោះជម្លោះនេះ រវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប្រទេសនេះពុំមាន ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីស្រាអែលនោះទេ។ លោក Anwar កាលពីសប្តាហ៍មុន បាននិយាយថា លោកបានច្រានចោលសម្ពាធរបស់លោកខាងលិចដើម្បីឲ្យថ្កោលទោសក្រុមហាម៉ាស់។ លោក បាននិយាយទៅកាន់មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh កាលពីដើមខែនេះ និងបានអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់ការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ហ្កាហ្សា និងអំពាវនាវឲ្យមានការបង្កើតច្រករបៀងមនុស្សធម៌។

នគរបាលធ្វើការដុតបំផ្លាញផលិតផលទំនិញខុសច្បាប់ជាង៥០តោន ក្រោយការបង្ក្រាបបាន

2023/10/25 10:51:49 am        225
ភ្នំពេញ៖ ផលិតផលទំនិញខុសច្បាប់ជាង៥០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ សហការគ្នា ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ កាលពីពេលកន្លងមក ក្នុងករណីចំនួន១០ ត្រូវបានធ្វើពិធីដុតបំផ្លាញចោល នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ពិធីដុតបំផ្លាញខាងលើនេះ ធ្វើឡើងក្រោមវត្ដមានឯកឧត្តមឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ​ តំណាងឯកឧត្តមអគ្គស្នងការ និងដោយមានការចូលរួមពី​លោកប្រធាននាយកដ្ឋាន ​មន្ត្រីកាំកុងត្រូល ​ស្ថាប័ន្ថតំណាងអយ្យការ​ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាពលរដ្ឋជាច្រើនទៀតផងដែរ ។ឯកឧត្តម មួង សុធា មានប្រសាសន៍ឱ្យដឹងថា ផលិតផលដែលដុតបំផ្លាញចោលនៅព្រឹកនេះ រួមមាន ៖ ទំនិញនិងផលិតផល ក្លែងក្លាយ, ផលិតផល​នាំចូលគ្មានច្បាប់​អនុញ្ញាត, ផលិតផលគ្រឿង​សំអាងលាយ​សារធាតុ ​គីមីខុសច្បាប់ ,ឱសថហួស​កាលបរិច្ឆេទ​ប្រើប្រាស់,ចំណីអាហារ និងសាច់ខូចគុណភាព ព្រម ទាំងសារធាតុគីមីខុសច្បាប់ជាដើម ។ ដែលកន្លងទៅ នគរបាលធ្លាប់បានធ្វើការដុតបំផ្លាញចោលចំនួន ៣៧លើក រួចមកហើយដែរ ។ឯកឧត្តម ​បានបន្តថា ពិធីដុតបំផ្លាញចោលនាថ្ងៃនេះ ​គឺជាសក្ខីភាពមួយ ដែលស្តែងពីការខិតខំ​ប្រឹងប្រែងរបស់មន្រ្តីជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ​សហការជាមួយ អង្គភាព ​ស្ថាប័នជំនាញពាក់ព័ន្ធ​ អាជ្ញាធរមូលដ្ឋាន ​រួមជាមួយវិស័យឯកជន ក្រោមការចង្អុលបង្ហាញ​ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ​និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាមផែនការយុទ្ឋសាស្ត្ររបស់​នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ។ក្នុងនោះដែរឯកឧត្តមក៏បានបន្ថែមថា ជាកិច្ចការបន្ត នាយកដ្ឋាននគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាននិងកំពុងបន្តខិតខំអនុវត្តតាមតួនាទី​ ភារៈកិច្ច ​និងដាក់ចេញនូវទិសដៅការងាររបស់​ខ្លួនស្រម​តាមផនការ ​យុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ​ជាពិសេសបន្តចូលរួម​សហការ​ជាមួយសមត្ថ ​កិច្ចជំនាញពាក់ព័ន្ធ ​និងអាជ្ញាធរ​មូលដ្ឋាន​បង្ក្រាប​នូវរាល់​បទល្មើស​សេដ្ឋកិច្ច​ប៉ះពាល់​ដល់ខឿន សន្តិសុខសេដ្ឋកិច្ចជាតិ ​បទល្មើសគេចពន្ធ​បទល្មើសនាំទំនិញ និង​ផលិតផល​ក្លែងក្លាយ​ ហួសកាល​បរិច្ឆេទ​ប្រើប្រាស់,ចំណី​អាហារ​ខូចគុណភាព និង​មាន​សារធាតុគីមី​ធ្វើឲ្យ​ប៉ះពាល់ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង ៕ អត្ថបទ ៖ លីហេង 

ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ មានភាពល្អប្រសើរបន្ទាប់ពីស្ពានកោះនរា បានបើកឱ្យប្រើប្រាស់

2023/10/24 03:08:09 pm        666
ភ្នំពេញ៖ បន្ទាប់ពីស្ពានឆ្លងទន្លេពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍កោះនរា ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នរួចមក មានការកត់សម្គាល់ឃើញថា ​នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ​ស្ថានភាពចរាចរណ៍ធ្វើដំណើររបស់ពលរដ្ឋ នៅលើកំណាត់ផ្លូវជាតិលេខ១ មានភាពល្អប្រសើរឡើងវិញ ​ដោយមិនមានការកកកុញស្ទះខ្លាំងដូចសព្វមួយដងនោះឡើយ ។ លោកវរសេនីយ៍ទោ រឿន សុជីវី អធិការរងនគរបាលខណ្ឌច្បារអំពៅ​ ទទួលផែននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណះ បានប្រាប់ BTV ឱ្យដឹងថា ដោយសារតែពលរដ្ឋបានទទួលជ្រាប អំពីការ​អនុញ្ញាត​ឱ្យមានការធ្វើចរាចរណ៍លើស្ពានកោះនរា ​ទើបពួកគាត់​ភាគច្រើន បាន​បង្វែរទិសដៅចរាចរណ៍ទៅឆ្លងកាត់ស្ពានវិញ​ ធ្វើឱ្យស្ថានភាពចរាចរណ៍​លើកំណាត់ផ្លូវជាតិលេខ១ មានភាព​ធូរស្បើយខ្លះជាងពេលមុន ។ លោកអធិការរងបន្ថែមថា ទន្ទឹមនឹងស្ថានភាពលំហូរចរាចរណ៍ បានធូរស្បើយ មិនបង្កជាការ​កកស្ទះដូចសព្វដងក៏ដោយ ​ក៏កម្លាំងនគរបាលរបស់លោក ​នៅតែបន្តយកចិត្តទុកដាក់ ក្នុង​ការប្រចាំការតាមគោលដៅ​ស្តុបនីមួយៗលើកំណាត់ផ្លូវ ​ដើម្បីឈរសម្រួល និង​រក្សា​របៀបរៀប​រយសាធារណៈ ឱ្យបានកាន់តែល្អប្រសើរឡើងផងដែរ ។ប្រជាពលរដ្ឋ ​ក៏បានបង្ហាញអារម្មណ៍រីករាយ​ ពេលស្ថានភាពលំហូរចរាចរណ៍លើផ្លូវជាតិលេខ១ មិន​មានការកកស្ទះ ដោយពួកគាត់​ ចំណេញពេលវេលាពេលជិះធ្វើដំណើរឆ្លងកាត់ ​មិនបន្តបង្កការរំខាន ។សូមបញ្ជាក់ថា ស្ពានបេតុងខ្សែកាបឆ្លងទន្លេ កោះពេជ្រ - កោះនរា បានដាក់ឱ្យដំណើរការប្រើប្រាស់​ទាំង២ស្ពាន ​ជាបណ្តោះអាសន្ន ​កាលពីវេលាព្រលប់ល្ងាច​ថ្ងៃទី២៣​ តុលា ​ឆ្នាំ២០២៣ ។ បន្ទាប់ពីមាន​ការដាក់ឱ្យប្រើប្រាស់ភ្លាម មានពលរដ្ឋជាច្រើន​ បាននាំគ្នាជិះទៅដំណើរឆ្លងកាត់ជាបន្តបន្ទាប់ ៕ អត្ថបទ ៖ លីហេង

បារាំងបញ្ចប់ការដកទ័ពចេញពីមូលដ្ឋានភាគខាងជើងក្នុងប្រទេសនីហ្សេ ជាផ្នែកមួយនៃការចាកចេញដែលបានគ្រោងទុក

2023/10/24 02:25:11 pm        95
ប្រទេសបារាំង បានបញ្ចប់ការដកទ័ពចេញពីមូលដ្ឋានភាគខាងជើងនៃប្រទេសនីហ្សេ ដែលជាផ្នែកមួយនៃការចាកចេញដែលបានគ្រោងទុកពីប្រទេសអាហ្វ្រិកខាងលិច បន្ទាប់ពីរដ្ឋប្រហារយោធា កាលពីខែកក្កដា។អ្នកនាំពាក្យរដ្ឋាភិបាលលោកវីរសេនីយ៍ទោ Amadou Abdramane បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានជិត ២០០នាក់ រថយន្តដឹកទំនិញ ២៨គ្រឿង និងរថពាសដែកចំនួន ២៤គ្រឿង បានចាកចេញពីមូលដ្ឋានយោធា Ouallam ដែលត្រូវបានប្រគល់ទៅឲ្យប្រទេសនីហ្សេ។ ការដកទ័ពរបស់បារាំង ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំនេះ។ ទាហានបារាំងប្រហែល ១.៥០០ នាក់ បាននិងកំពុងប្រតិបត្តិការនៅក្នុងប្រទេសនីហ្សេ ដោយបានបណ្តុះបណ្តាលយោធារបស់ខ្លួន និងធ្វើប្រតិបត្តិការរួមគ្នា។ការប្រកាសនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង បានប្រកាសថា ប្រទេសបារាំង នឹងបញ្ចប់វត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសនីហ្សេ ហើយដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសនេះ ដោយសាររដ្ឋប្រហារដែលបានទម្លាក់លោកប្រធានាធិបតី ម៉ូហាម៉េ បាហ្ស៊ូម (Mohamed Bazoum)ពីតំណែង។

អ៊ីស្រាអែល ប្ដេជ្ញាធ្វើការវាយប្រហារឥតឈប់ឈរលើក្រុមហាម៉ាស ខណៈលោកអូបាម៉ា ជំរុញឱ្យមានការប្រុងប្រយ័ត្ន

2023/10/24 02:21:23 pm        153
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងរៀបចំសម្រាប់ «ការវាយប្រហារដោយឥតឈប់ឈរ» ដើម្បីកម្ចាត់ក្រុមហាម៉ាស ខណៈអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama ) បានព្រមានថា «យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែលណាមួយ ដែលមិនអើពើនឹងជីវិតមនុស្ស អាចជះឥទ្ធិពលអាក្រក់ត្រលប់មកខ្លួនវិញ»។លោក អូបាម៉ា នៅក្នុងការអត្ថាធិប្បាយដ៏កម្រមួយរបស់អតីតប្រធានាធិបតីអាមេរិក ស្តីពីវិបត្តិគោលនយោបាយការបរទេស បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ព្រមានអ៊ីស្រាអែល កុំឱ្យបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសច្រើនពេក ក្នុងការសងសឹកលើក្រុមហាម៉ាស ដែលវានឹងធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជំនាន់ក្រោយ បង្កើតគំនិតផ្តាច់ខ្លួន។ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា បានកើនឡើងដល់ជាង ៥.០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍ នៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយក្រុមនេះ បានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៤០០នាក់។អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោកឧត្តមសេនីយឯក Herzi Halevi បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា អ៊ីស្រាអែលមិនមានចេតនាទប់ស្កាត់ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សា ស្ទ្រីប ដែលមានប្រជាជនរស់នៅច្រើននោះទេ ហើយបានចង្អុលបង្ហាញថា ខ្លួនបានរៀបចំយ៉ាងល្អសម្រាប់ការវាយលុកថ្មើរជើង ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះផងដែរ៕

មនុស្សយ៉ាងហោចណាស់៧នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅសហរដ្ឋអាមេរិក

2023/10/24 02:17:44 pm        94
ក្រុមអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និងមនុស្ស ២៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តដ៏ធំមួយ កាលពីថ្ងៃច័ន្ទ (២៣ តុលា) ដោយសារតែ «ផ្សែងអ័ព្ទដ៏ក្រាស់» ចេញពីចំហេះព្រៃនៅរដ្ឋលូស៊ីអាណា (Louisiana) ភាគខាងត្បូង និងអ័ព្ទពេលព្រឹកដ៏ក្រាស់។ នគរបាលរដ្ឋបាននិយាយកាលពីយប់ថ្ងៃច័ន្ទថា យានយន្តចំនួន១៥៨គ្រឿង បានបុកបន្តគ្នា ហើយចំនួនអ្នកស្លាប់អាចកើនឡើងខ្ពស់ជាងនេះ។សាក្សីជាច្រើនបានរាយការណ៍ពីដំបូងថា មានមនុស្សពីរនាក់បានស្លាប់ នៅក្នុងរថយន្តដឹកទំនិញមួយគ្រឿង ដែលត្រូវបានរថយន្តខ្នាតធំកង់១៨ មួយគ្រឿងរអិលសង្កត់ពីលើ។ ផ្សែងអ័ព្ទដ៏ក្រាស់ ដែលបង្កឲ្យការមើលឃើញមិនសូវល្អ ត្រូវបានបង្កើតឡើងដោយផ្សែងចេញពីចំហេះព្រៃនៅតំបន់ដីសើម រួមជាមួយនឹងអ័ព្ទពេលព្រឹកដ៏ក្រាស់ ហើយផ្សែងអ័ព្ទទាំងនោះត្រូវបានគេរំពឹងថា នឹងបន្តមានរយៈពេលជាច្រើនថ្ងៃទៀតផងដែរ៕

ក្រុមមន្ត្រី IAEA៖ ការបញ្ចេញទឹកមានវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មពីរោងចក្រហ៊្វូគូស៊ីម៉ា ដំណើរការដោយរលូន

2023/10/24 02:10:38 pm        124
ប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដាយអ៊ីឈិ (Fukushima Daiichi) បាននិយាយថាការបញ្ចេញសំណល់ទឹកមានសារធាតុវិទ្យសកម្ម ដែលបានធ្វើប្រព្រឹត្តកម្មរួចដំណាក់កាលទី២ ចូលទៅក្នុងសមុទ្រ បានបញ្ចប់ទៅតាមផែនការកាលពីថ្ងៃចន្ទទី២៣ខែតុលាសប្ដាហ៍នេះ ហើយក្រុមមន្ត្រីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នៅក្នុងប្រទេសជប៉ុន សម្រាប់សុវិត្ថភាពដំបូងរបស់ពួកគេ និងបេសកម្មតាមដាន ចាប់តាំងពីការបញ្ចេញបានចាប់ផ្ដើមកាលពី២ខែមុន បាននិយាយថា គ្មានបញ្ហាអ្វី ត្រូវតាមដាននោះទេ។ រោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាដាយអ៊ីឈិ បានចាប់ផ្ដើមបញ្ចេញសំណល់ទឹកមានសារធាតុវិទ្យុសកម្ម និងបានធ្វើប្រព្រឹត្តកម្មរួច ចូលទៅក្នុងសមុទ្រកាលពីថ្ងៃទី២៤ខែសីហា ។ ប្រតិបត្តិករ ក្រុមហ៊ុន ថាមពលអគ្គិសនី តូក្យូ បាននិយាយថា ការបញ្ចេញទឹក មានសារធាតុវិទ្យុសកម្ម ដែលបានធ្វើប្រព្រឹត្តកម្មរួច ក្នុងដំណាក់កាលទី២ មានចំនួន៧.៨០០ តោន ត្រូវបានបញ្ចប់រួចរាល់ហើយ ដោយមានការតាមដានសំណាកទឹកសមុទ្រប្រចាំថ្ងៃ ស្របតាមស្តង់ដារសុវត្ថិភាពពេញលេញ។ ការរញ្ជួយដីកម្រិត៩រ៉ិចទ័រ កាលពីថ្ងៃទី១១ខែមីនា ឆ្នាំ២០១១ បានបង្កឲ្យមានរលកយក្សស៊ូណាមិ ដែលបានបំផ្លិចបំផ្លាញប្រព័ន្ធផ្គត់ផ្គង់ថាមពលនិងប្រព័ន្ធស្អំទឹកត្រជាក់ បណ្ដាលឲ្យម៉ាស៊ីរ៉េអាក់ទ័រ ចំនួន៣ត្រូវរលាយ និងបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើន ។ គេរំពឹងថា ការបញ្ចេញទឹកដែលបានធ្វើវិទ្យុសកម្មរួច នឹងត្រូវការពេលជាច្រើនទសវត្សរ៍ ។ការបញ្ចេញនេះ មានភាពចម្រូងចម្រាសយ៉ាងខ្លាំង ពីក្រុមប្រជានេសាទ និងប្រទេសជិតខាង ដូចជា កូរ៉េខាងត្បូងជាដើម ដែលមានមនុស្សរាប់រយនាក់ចេញតវ៉ា។ ប្រទេសចិន បានហាមប្រាមការនាំចូលអាហារសមុទ្រសំខាន់ៗទាំងអស់ នៅថ្ងៃដែលប្រទេសជប៉ុន បានចាប់ផ្ដើមបញ្ចេញសំណល់ទឹកនេះ ដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមអ្នកផលិត អ្នកដំណើរការ និងអ្នកនាំចូលអាហារសមុទ្ររបស់ជប៉ុន។ ថ្មីៗនេះ ប្រទេសរុស្ស៊ី ក៏បានចូលួមជាមួយប្រទេសចិនក្នុងការរឹតត្បិតពាណិជ្ជកម្មលើប្រទេសជប៉ុនផងដែរ៕

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ហ្កាហ្សា ខណៈអាមេរិកសុំឲ្យពន្យាពេលសង្គ្រាមថ្មើជើង ទុកឱកាសចរចាដោះលែងចំណាប់ថ្នូរ

2023/10/24 02:07:05 pm        111
អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសកាលពីថ្ងៃចន្ទនៅតំបន់ហ្កាហ្សា ជាទីដែលចំនួនអ្នកស្លាប់កំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយសហរដ្ឋអាមេរិកបានណែនាំអ៊ីស្រាអែលឱ្យពន្យារពេលការឈ្លានពានដោយថ្មើរជើង ដែលរំពឹងទុក ទុកពេលបន្ថែមទៀតដើម្បីចរចារដោះលែងចំណាប់ថ្នូរដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានចាប់យកទៅ។ ក្រុមហាម៉ាស បានដោះលែងស្ត្រីជនជាតិអាមេរិកម្នាក់នាក់ និងកូនស្រីជំទង់របស់ខ្លួន កាលពីសប្ដាហ៍មុន ជាអ្វីដែលក្រុមនេះនិយាយថា ជាកាយវិកាមនុស្សធម៌ ដែលបានសម្របសម្រួលដោយប្រទេសកាតា ។ ក្រុមមន្ត្រីអាមេរិក ក៏ចង់បានពេលវេលាខ្លះដែរ ដើម្បីត្រៀមទប់ទល់ការវាយប្រហារនានាលើផលប្រយោជន៍អាមេរិក នៅក្នុងតំបន់នេះ ពីក្រុមគាំទ្រដោយអ៊ីរ៉ង់ ដែលក្រុមមន្ត្រីអាមេរិកនិយាយថា ទំនងមានការបង្កើនការវាយប្រហារលើកងកម្លាំងរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា នៅពេលអ៊ីស្រាអែលវាយលុកចូលតំបន់ហ្កាហ្សាពេញទំហឹង។ យោងតាមមន្ត្រីប៉ាឡេស្ទីន និងក្រុមអ្នកឃើញហេតុការណ៍បាននិយាយថា ការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា បានវាយកម្ទេចអគារនានានៅទូទាំងតំបន់ហ្កាហ្សា រួមទាំងតំបន់ គេបានប្រាប់ឲ្យជនជាតិប៉ាឡេស្ទីនស្វែងរកកន្លែងជ្រកកោន ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងបញ្ជូនរលកថ្មីនៃអ្នករបួសទៅកាន់មន្ទីរពេទ្យដែលបានរងការបំផ្លិចបំផ្លាញរួចរួចទៅហើយ។កាលពីល្ងាចថ្ងៃចន្ទ ក្រុមហាម៉ាសបានប្រកាសថាខ្លួនបានដោះលែងចំណាប់ថ្នូរពីរនាក់បន្ថែមលើហេតុផលមនុស្សធម៌។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដែលបានដកស្រង់សម្តីមន្ត្រីមិនបញ្ចេញអត្តសញ្ញាណថា បានបញ្ជាក់ពីការដោះលែងនោះ ប៉ុន្តែមិនមានការប្រកាសជាផ្លូវការពីភាគីអ៊ីស្រាអែលទេ។ ហើយសារព័ត៌មាន AP មិនអាចបញ្ជាក់ដោយឯករាជ្យពីការដោះលែងនោះទេ ៕

BOBI ជាសត្វសុនខចាស់បំផុតនៅលើពិភពលោក ងាប់នៅអាយុ៣១ឆ្នាំ

2023/10/24 02:01:49 pm        75
ប្រព័ន្ធផ្សព្វផ្សាយប្រទេសព័រទុយហ្គាល់ បានរាយការណ៍កាលពីថ្ងៃចន្ទទី ២៣ ខែតុលាថា Bobi ដែលឆ្នាំនេះត្រូវបានកំណត់ថាជាសត្វសុនខមានអាយុចាស់បំផុតនៅលើពិភពលោកដោយកំណត់ត្រាពិភពលោក Guinness World Records បានងាប់នៅអាយុ ៣១ ឆ្នាំ។ម្ចាស់របស់ Bobi លោក Leonel Costa បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ពីភូមិតូចមួយនៅភាគកណ្តាលប្រទេសព័រទុយហ្គាល់ថា យើងមានការចងចាំដ៏ល្អ អំពីជីវិតដ៏យូរអង្វែងដែលសត្វសុនខមួយក្បាលនេះសប្បាយចិត្ត ហើយសំខាន់ជាងនេះទៅទៀត ជាកន្លែងដែលវាបានធ្វើឱ្យមនុស្សជាច្រើនសប្បាយចិត្ត ជាពិសេសគ្រួសាររបស់លោក។ សត្វសុនខ ពូជ Rafeiro ជាសត្វសុនខការពារនៃសត្វចិញ្ចឹមនៅព័រទុយហ្គាល់ មានអាយុកាលជាធម្មតាចន្លោះពី ១២ ទៅ ១៤ឆ្នាំ ដែល Bobi មិនត្រូវបានគេសន្និដ្ឋានថា វាមានអាយុលើសពីសត្វសុនខប្រភេទនេះទេ។Bobi បានកើតនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ១៩៩២ រួមជាមួយកូនសត្វសុនខបីក្បាលផ្សេងទៀតនៅក្នុងរោងឈើមួយកន្លែងជាកម្មសិទ្ធិរបស់គ្រួសារលោក Costa។ យោងតាមកំណត់ត្រាពិភពលោក Guinness បានឲ្យដឹងថា Bobi បានងាប់នៅអាយុ ៣១ ឆ្នាំ ១៦៥ ថ្ងៃ ។ម្ចាស់របស់វា លោកLeonel Costa បានសន្មតថាវាមានអាយុវែងដោយសារកត្តាមួយចំនួន រួមមានការរស់នៅដោយសុខសាន្តក្នុងទីជនបទ មិនដែលត្រូវបានគេដាក់ច្រវាក់ ឬដាក់ខ្សែចង ហើយតែងតែស៊ីអាហាររបស់មនុស្ស។

សង្គ្រាមពាក្យសម្តីចិន និងហ្វីលីពីន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង បង្កើនហានិភ័យជម្លោះដ៏ក្តៅគគុក

2023/10/24 01:33:54 pm        82
អ្នកអង្កេតការណ៍ចិន បានព្រមានថា ប្រទេសចិន និងហ្វីលីពិន កំពុងបង្កើនសង្គ្រាមពាក្យសម្តី ជុំវិញការប៉ះទង្គិចគ្នា២លើកនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ បង្កើនហានិភ័យនៃជម្លោះប្រដាប់អាវុធ ដែលទាក់ទាញការចាប់អារម្មណ៍ពីសហរដ្ឋអាមេរិក។ បញ្ហានេះបានកើតឡើង ខណៈភាគីទាំងសងខាង បង្កើនការចោទប្រកាន់គ្នាជុំវិញឧបទ្ទវហេតុ២លើកកាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា ពាក់ព័ន្ធទៅនឹងទូកឆ្មាំល្បាតឆ្នេរមកពីភាគីទាំងសងខាង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning កាលពីថ្ងៃចន្ទ បានចោទប្រកាន់ ប្រទេសហ្វីលីពីន ពីបទបង្ករឿង ដោយការបំពានដដែលៗចូលទៅក្នុងកោះថ្មប៉ប្រះទឹក Renai Jiao( រ៉ិនអាយ ជាយ) និងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត។ កោះថ្មប៉ប្រះទឹក Renai Jiao គឺជាឈ្មោះជាភាសាចិន សម្រាប់តំបន់ថ្មប៉ប្រះទឹក Second Thomas ដែលប្រទេសហ្វីលីពីន ដាក់ឈ្មោះថា Ayungin( អាយុងងីន) ជាតំបន់មួយនៅសមុទ្រចិនខាងត្បូងជាកន្លែងដែលការប៉ះទង្គិចគ្នា បានកើតឡើង។ វាជាផ្នែកមួយនៃ ប្រជុំកោះ Spratly ដែលគេស្គាល់ថាជាប្រជុំកោះ Nansha ជាភាសាចិន ហើយត្រូវបានអះអាងសិទ្ធិដោយប្រទេសទាំងពីរ។ លោក Ding Duo ( ទីង ទួក) អ្នកស្រាវជ្រាវរងនៅវិទ្យាស្ថានជាតិសម្រាប់ការសិក្សាសមុទ្រចិនខាងត្បូង បានព្រមានថា ឧបទ្ទវហេតុទាំងនេះ អាចបង្ហាញពីចំណុចកំពូលសម្រាប់ទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងសម្ព័ន្ធមិត្តវ័យចំណាស់បំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី ។រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន កាលពីពេលមុន បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរចិន ពីបទធ្វើឲ្យប៉ះពាល់ដ៍រំខាន និងដោយចេតនាចំពោះនាវាផ្គត់ផ្គង់ឡើងវិញ និងនាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តេជោលីគ លើកទី៣ បើកការប្រកួតផ្លូវការ ខណៈស្នងការនគរបាលខេត្តស្វាយរៀង កំពុងនាំមុខ
05/18/2026 12:05 PM
[UPDATE] មនុស្ស២​នាក់ស្លាប់ ម្នាក់បាត់ខ្លួន​ អគារដួលរលំ​ និង​រាប់ពាន់នាក់ត្រូវបាន​ជម្លៀស ​ក្នុង​គ្រោះរញ្ជួយដី​ភាគនិរតីប្រទេសចិន
05/18/2026 12:05 PM
រដ្ឋមន្ត្រីក្រសួងព័ត៌មាន រម្លឹកយុវជនត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យប្រុងប្រយ័ត្ន កុំចែករំលែកព័ត៌មានគ្មានប្រភពផ្លូវការ និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់នៃពិភពឌីជីថល
05/18/2026 12:05 PM
Bayern Munich អបអរជើងឯក Bundesliga លើកទី៣៥ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់
05/18/2026 12:05 PM
ពលរដ្ឋឃឺដរាប់ពាន់នាក់នៅប្រទេសទួរគី ធ្វើបាតុកម្មស្នើសុំឱ្យរដ្ឋាភិបាលពន្លឿនដំណើរការសន្តិភាព
05/18/2026 12:05 PM
លោក Netanyahu និយាយថា អ៊ីស្រាអែល បានសម្លាប់មេដឹកនាំក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា
05/18/2026 11:05 AM
លោក Xi ត្រៀមខ្លួនស្វាគមន៍លោក Putin ទៅ​កាន់ប្រទេសចិន បួនថ្ងៃបន្ទាប់ពីទទួលស្វាគមន៍លោក Donald Trump
05/18/2026 11:05 AM
មន្ត្រីម៉ិកស៊ិក ប្រកាសថាមនុស្សច្រើននាក់ស្លាប់ក្នុងការបាញ់ប្រហារនៅទីក្រុង Tehuitzingo
05/18/2026 11:05 AM
ព្រឹកនេះ គណៈកម្មការជំរឿនមន្ត្រី ចាប់ផ្តើមធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងពាណិជ្ជកម្ម
05/18/2026 11:05 AM
អ៊ីស្រាអែល នឹងបង្កើតការិយាល័យការពារជាតិនៅក្នុងបរិវេណអតីតទីភ្នាក់ងារ UNRWA នៅក្រុងយេរូសាឡឹមខាងកើត
05/18/2026 11:05 AM