គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

អង្គការសហប្រជាជាតិរង់ចាំភ្លើងខៀវ ដើម្បីដឹកជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា ខណៈមានវិបត្តិមនុស្សធម៌

2023/10/18 12:34:28 pm        150
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បាននិយាយកាលពីថ្ងៃអង្គារទី១៧តុលាថា ខ្លួនមានជំនួយរាប់តោន កំពុងរង់ចាំការអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្គាហ្សា ជាទីដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបាននាំឲ្យមានវិបត្តិមនុស្សធម៌ និងបាននិយាយថា ការផ្គត់ផ្គង់អាហារ នៅក្នុងតំបន់ហ្គាហ្សា នឹងអស់ក្នុងរយៈពេលប៉ុន្មាថ្ងៃទៀតនេះ។ រូបភាពបញ្ចេញដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានបង្ហាញពីរថយន្តដឹកសម្ភារៈផ្គត់ផ្គង់ នៅក្នុងអាកាសយានដ្ឋាន Al-Arish ក្នុងឧបទ្វីបស៊ីណៃ ដែលនៅជិតច្រកឆ្លងដែន រ៉ាហ្វា (Rafah) ជាចំណុចចូលតែមួយគតទៅកាន់តំបន់ហ្គាហ្សា មិនត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល ។ប្រភពខាងលើនេះ បាននិយាយថា ការផ្គត់ផ្គង់អាហារដ៏សំខាន់នៅក្នុងតំបន់ហ្គាហ្សា នឹងបន្តបានត្រឹមតែរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ។ អេហ្ស៊ីប បាននិយាយថាច្រកព្រំដែន Rafah ពុំទាន់ត្រូវបានបិទជាផ្លូវការទេ ប៉ុន្តែ មិនអាចដំណើរការបាន ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើភាគីតំបន់ហ្គាហ្សា ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់តំបន់ហ្គាហ្សា បាននិយាយថា មនុស្សយ៉ាងហោចណាស់៤៩នាក់ បានស្លាប់ ក្នុងការវាយទម្លាក់គ្រាប់បែកទាំងយប់របស់អ៊ីស្រាអែល ទៅលើព្រំដែន Rafah និង ជិតទីក្រុង ខាន់យូនីស( Khan Younis)។ រថយន្តដឹកជំនួយរបស់អេហ្ស៊ីបបានរំកិលកាន់តែជិតកាលពីថ្ងៃអង្គារទៅកាន់ច្រកឆ្លងកាត់ Rafah ប៉ុន្តែដោយមិនមានកិច្ចព្រមព្រៀងក្នុងកន្លែងផ្តល់ជំនួយ ហើយភាគីប៉ាឡេស្ទីននៅតែបិទដោយសារតែការវាយប្រហារ គេមិនច្បាស់ថានៅពេលណាពួកគេអាចឆ្លងកាត់។ បន្ទាប់ពីការចរចារយៈពេល៩ម៉ោង រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីព្រឹកថ្ងៃអង្គារថា លោកបានយល់ព្រមជាមួយអ៊ីស្រាអែល បង្កើតផែនការ ដើម្បីទទួលបានជំនួយទៅកាន់តំបន់ហ្គាហ្សា ៕

មនុស្សជាង ១.០០០នាក់ ត្រូវជម្លៀសខ្លួនម្តងទៀតនៅវៀតណាម បន្ទាប់ពីហានិភ័យទឹកជំនន់

2023/10/18 12:29:36 pm        141
ប្រជាជនភាគច្រើនដែលរស់នៅក្នុងខណ្ឌ លីវ ឈីវ (Lieu Chieu) នៃទីក្រុង ដាណាង ប្រទេសវៀតណាម បានចាកចេញពីលំនៅឋានរបស់ពួកគេ ទៅកាន់ទីទួលខ្ពស់កាលពីព្រឹកថ្ងៃអង្គារ (១៧ តុលា)។ មនុស្សជិត ៥.០០០នាក់ នៅក្នុងតំបន់នេះត្រូវបានជម្លៀសចេញកាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យកម្ពស់ទឹកកើនឡើងដល់ ១,៥ម៉ែត្រ។ ពលរដ្ឋទាំងនោះបានត្រឡប់ទៅផ្ទះវិញកាលពីព្រឹកថ្ងៃច័ន្ទ (១៦ តុលា) ប៉ុន្តែមនុស្សជាង ១.០០០នាក់ ត្រូវជម្លៀសចេញម្តងទៀតកាលពីថ្ងៃអង្គារ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៤ម៉ោងនៅក្នុងតំបន់នេះ។លោក ប៊ួយ ជុង ខាញ់ (Bui Trung Khanh) ចៅសង្កាត់ ហ័រខាញ់ ណាម (Hoa Khanh Nam) នៃខណ្ឌ លីវ ឈីវ បាននិយាយថា មនុស្សភាគច្រើនបានផ្លាស់ទៅរស់នៅផ្ទះអ្នកជិតខាងរបស់ពួកគេនៅលើទីទួលជាងនេះ ហើយអ្នកផ្សេងទៀតត្រូវបានគេបញ្ជូនទៅកាន់ការិយាល័យរដ្ឋាភិបាល។ សូមបញ្ជាក់ថា ទីក្រុងដាណាង របស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារឥទ្ធិពលនៃការធ្លាក់ចុះរបស់ភ្លៀងត្រូពិច៕

អាមេរិកបញ្ចេញរូបភាព និងវីដេអូ ពីឥរិយាបថដ៏គ្រោះថ្នាក់របស់យន្តហោះយោធាចិន

2023/10/18 12:22:56 pm        180
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងពីក្តីបារម្ភដ៍ខ្លាំង អំពីឥរិយាបថនៃប្រតិបត្តិការដ៏គ្រោះថ្នាក់របស់យន្តហោះយោធាចិននៅក្នុងដែនអាកាសអន្តរជាតិ រួមទាំងការហោះហើរទៅជិតយន្តហោះយោធាសហរដ្ឋអាមេរិកយ៉ាងគ្រោះថ្នាក់។ ក្រសួងការពារជាតិ បានបញ្ចេញរូបភាព និងវីដេអូកាលពីថ្ងៃអង្គារបង្ហាញ១៥ករណីនៃឥរិយាបថប្រតិបត្តិការដ៏គ្រោះថ្នាក់ និងមានឥទ្ធិពលដោយយន្តហោះចម្បាំងរបស់ចិន នៅតំបន់សមុទ្រចិនខាងកើត និងខាងត្បូង។ រូបភាព និងវីដេអូជាច្រើន ត្រូវបានថតនៅចន្លោះខែមករា ឆ្នាំ២០២២ និងខែកញ្ញាឆ្នាំ២០២៣។ វីដេអូចាប់តាំងពីខែឧសភា ឆ្នាំ២០២២បានបង្ហាញពីយន្តហោះចម្បាំងចិន ឆ្លងកាត់ក្រោមយន្តហោះយោធាសហរដ្ឋអាមេរិក នៅសមុទ្រចិនខាងកើត។ ក្រសួងការពារជាតិនិយាយថាអាកាយានិកអាមេរិក បានបើកចេញឆ្ងាយរវាងយន្តហោះទាំងពីរ ប៉ុន្តែអាកាសយានិកចិនបានខិតមកជិតជាថ្មី ក្នុងចម្ងាយប្រមាណ៣ម៉ែត្រ ក្រោមយន្តហោះរបស់អាមេរិក។វីដេអូមួយផ្សេងទៀត កាលពីខែកក្កដាឆ្នាំនេះ បានថតយន្តហោះចម្បាំងចិន កំពុងដាក់ពង្រាយភ្លើងសញ្ញានៅសមុទ្រចិនខាងកើត។ មេបញ្ជាការនៃទីបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ឧត្តមនាវីឯក John Aquilino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោក មានការព្រួយបារម្ភខ្លាំង អំពីសក្តានុពលសម្រាប់ឧបទ្ទវហេតុ ហើយឧបទ្ទវហេតុទាំងនោះ អាចឈានទៅរកការសន្និដ្ឋានខុស។

មានការផ្ទុះប្រតិកម្មជាច្រើនជុំវិញការវាយប្រហារលើមន្ទីរពេទ្យតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់

2023/10/18 12:13:13 pm        113
ការបំផ្ទុះនៅមន្ទីរពេទ្យមួយ ក្នុងតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ៥០០នាក់ កាលពីថ្ងៃអង្គារ (១៧ តុលា) នៅក្នុងឧប្បត្តិហេតុតែមួយគត់ ដែលមានមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកមិនឈប់ឈរ ក្នុងការសងសឹកចំពោះការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មក។ ភាគីទាំងពីរបានបដិសេធការទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកនេះ ដែលជំរុញឱ្យមានការផ្ទុះប្រតិកម្មចម្រុះជាច្រើនពីអន្តរជាតិ។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ខ្លួនមានការខឹងសម្បារ និងសោកស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ផ្ទុះនៅមន្ទីរពេទ្យ អាល់ អាលី អារ៉ាប់ (Al Ahli Arab) ក្នុងតំបន់ហ្គាហ្សា ហើយលោកបានណែនាំក្រុមសន្តិសុខជាតិរបស់ខ្លួន ឱ្យបន្តប្រមូលព័ត៌មានលម្អិតអំពីរឿងរ៉ាវដែលបានកើតឡើងពិតប្រាកដ។អង្គការសុខភាពពិភពលោក ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះការវាយប្រហារលើមន្ទីរពេទ្យ នៅភាគខាងជើងនៃតំបន់ ហ្គាហ្សា ស្រ្ទីប មួយនេះ ដោយនិយាយថា មន្ទីរពេទ្យនេះដំណើរការដោយមានអ្នកជំងឺ អ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកជម្លៀសខ្លួនខាងក្នុងដែលជ្រកកោននៅទីនោះ ហើយវាមិនមែនជាសមរភូមិប្រយុទ្ធគ្នានោះទេ។មេដឹកនាំក្រុមហាម៉ាស និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចោទដាក់គ្នាជុំវិញការបំផ្ទុះនោះ ហើយភាគីទាំងពីរបានបដិសេធថាមិនបានធ្វើការវាយប្រហារនោះទេ។ លើសពីនេះទៅទៀត ប្រទេសស៊ីរី និងទួរគី ក៏បានចូលរួមជាមួយបណ្ដាប្រទេសជាច្រើនទៀត ក្នុងការថ្កោលទោសការវាយប្រហារនេះផងដែរ ខណៈស៊ីរីបានទម្លាក់ទំនួលខុសត្រូវនេះលើបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ចំពោះការសម្លាប់រង្គាលមួយនេះ និងបញ្ហានៅប្រទេសដទៃទៀត ហើយទួរគី បានអំពាវនាវឱ្យមនុស្សជាតិទាំងអស់ចាត់វិធានការដើម្បីបញ្ឈប់អំពើឃោរឃៅ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ហ្គាហ្សា នេះផងដែរ៕

សហភាពអឺរ៉ុបធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង ក្នុងគោលបំណងពង្រឹងតួនាទីសន្តិសុខពិភពលោក

2023/10/18 12:09:00 pm        110
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា សហភាពអឺរ៉ុប បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ពួកគេ ដើម្បីពង្រឹង «តួនាទីជាអ្នកការពារ និងអ្នកផ្តល់សេវាសន្តិសុខសម្រាប់ពិភពលោក»។ក្រុមទាហានបុរស និងស្ត្រី ជាង២.៨០០នាក់ មកពីប្រទេសអូទ្រីស អេស្ប៉ាញ បារាំង ហុងគ្រី អៀរឡង់ អ៊ីតាលី ម៉ាល់តា ព័រទុយហ្គាល់ និងមកពីប្រទេសរ៉ូម៉ានី កំពុងចូលរួមក្នុងសមយុទ្ធឈ្មោះ ម៉ៃឡេច-២៣ (MILEX-23) នៅឆ្នេរសមុទ្ររ៉ូតា ប្រទេសអេស្ប៉ាញ ដើម្បីបណ្តុះបណ្តាលសមត្ថភាពដាក់ពង្រាយយ៉ាងឆាប់រហ័សរបស់ពួកគេនៅខាងក្រៅសហភាពអឺរ៉ុប។សហភាពអឺរ៉ុប មានគោលបំណងពង្រឹងសមត្ថភាពក្នុងការដាក់ពង្រាយទាហានរហូតដល់ ៥.០០០នាក់យ៉ាងឆាប់រហ័សនៅឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលជិតមកដល់ ព្រមទាំងស្ថានភាពវិបត្តិផ្សេងៗ។ ក្នុងអំឡុងពេលធ្វើសមយុទ្ធនោះ ក្រុមទាហានចូលរួមក្នុងប្រតិបត្តិការវាយប្រហារនិមិត្តតាមអាកាស ដើម្បីធានាសុវត្ថិភាពកំពង់ផែដ៏សំខាន់មួយ៕

តុលាការកំពូលឥណ្ឌា ប្រឆាំងការរៀបការភេទដូចគ្នា ខណៈធ្វើឲ្យសហគមន៍ LGBT អាក់អន់ចិត្តជាខ្លាំង

2023/10/18 11:41:39 am        74
តុលាការកំពូលរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ (១៧ តុលា) បានបដិសេធមិនផ្ដល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នានោះទេ ហើយទុកឱ្យសភាធ្វើការសម្រេច ដោយយល់ស្របជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ថា សភា គឺជាវេទិកាត្រឹមត្រូវក្នុងការគ្រប់គ្រងលើបញ្ហាចម្រូងចម្រាសបែបនេះ។ដីកាជាឯកច្ឆ័ន្ទរបស់ចៅក្រមចំនួនប្រាំរូបនេះ បានធ្វើឡើង ខណៈបង្កជាការខកចិត្តយ៉ាងខ្លាំងចំពោះសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) ដ៏ធំ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ រយៈពេលប្រាំឆ្នាំបន្ទាប់ពីតុលាការបានលុបចោលការហាមប្រាមក្នុងសម័យអាណានិគម លើការរួមភេទសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។រដ្ឋបាលគណបក្សជាតិនិយម BJP របស់លោក Modi បានជំទាស់នឹងញត្តិទៅតុលាការលើបញ្ហានេះ ដោយនិយាយថា ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា គឺមិនអាចប្រៀបធៀបជាមួយនឹងគោលគំនិតគ្រួសារឥណ្ឌា ដែលរួមមានប្តី ប្រពន្ធ និងកូន នោះទេ។ការសម្រេចរបស់តុលាការនេះ បានធ្វើឡើងដើម្បីឆ្លើយតបនឹងញត្តិជាង១២ច្បាប់ ដែលបានដាក់តាំងពីឆ្នាំមុន។ តុលាការកំពូល ដែលដឹកនាំដោយលោកប្រធានចៅក្រម D.Y. Chandrachud បានបើកសវនាកាស្តាប់ទឡ្ហីករណ៍កាលពីខែមេសា និងខែឧសភា ហើយបានប្រកាសសាលក្រមប្រឆាំង កាលពីថ្ងៃអង្គារម្សិលមិញនេះ៕

ឃាតករសម្លាប់គ្រូបង្រៀននៅបារាំង ត្រូវបានចោទប្រកាន់ពីបទវាយប្រហារភេរវកម្មឲ្យក្រុមរដ្ឋអ៊ីស្លាម

2023/10/18 11:38:41 am        125
រដ្ឋអាជ្ញានិយាយថា បុរសដែលបានសម្លាប់គ្រូបង្រៀនម្នាក់ នៅប្រទេសបារាំងភាគខាងជើង កាលពីសប្តាហ៍មុន ត្រូវបានចោទប្រកាន់ពីបទវាយប្រហារភេរវកម្ម កាលពីថ្ងៃអង្គារទី១៧ ខែ តុលា បន្ទាប់ពីបានបង្ហាញថាជននេះបានស្បថភក្តីភាពចំពោះក្រុមនិយមជ្រុលរដ្ឋអ៊ីស្លាម នៅក្នុងការថតសំឡេង មុនពេលការវាយប្រហាររបស់ខ្លួន។ឃាតកម្មកាលពីថ្ងៃសុក្រ កើតឡើងនៅពេលតែមួយ ខណៈសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានអង្រួនឲ្យមានភាពច្របូកច្របល់នៅក្នុងប្រទេសបារាំង និងបានដាក់ប្រទេសនេះលើការប្រុងប្រយ័ត្នខ្ពស់សម្រាប់អំពើហិង្សាបន្ថែមទៀត។ អ្នកវាយប្រហារមានឈ្មោះ Mohammed Moguchkov អាយុ២០ឆ្នាំ មកពីតំបន់មានពលរដ្ឋមូស្លីមរស់នៅភាគច្រើន របស់រុស្ស៊ី ត្រូវបានចោទប្រកាន់ដោយចៅក្រមប្រឆាំងភេរវកម្ម ដោយឃាតកម្មនេះពាក់ព័ន្ធទៅនឹងការឃុបឃិតភេវកម្ម ព្រមទាំងកំពុងមានទំនាក់ទំនងជាមួយឧក្រិដ្ឋជនភេរវកម្ម។ ប្រភពដែលដឹងច្បាស់ពីករណីនេះ បាននិយាយថាជននេះ បានបង្កើតសំណេរ និយាយយោងទៅរកតំបន់ហ្គាហ្សានៅក្នុងវីដេអូមួយ បន្ទាប់ពីការវាយប្រហារលើប្រទេសអ៊ីស្រាអែល ធ្វើឡើងដោយក្រុមហាម៉ាស់។

កំហឹងរាលដាលនៅទូទំាងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យតំបន់ហ្គាហ្សា

2023/10/18 11:01:27 am        218
ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានចេញធ្វើបាតុកម្ម នៅទូទាំងតំបន់មជ្ឈឹមបូព៌ានិងនៅអាហ្វ្រិកខាងជើងកាលពីថ្ងៃអង្គារដើម្បីបង្ហាញ ពីកំហឹងរបស់ពួកគេក្នុងការបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដ៏ឃោឃៅលើមន្ទីពេទ្យ Al-Ahli al-Arabi ក្នុងតំបន់ហ្គាហ្សា។ ការតវ៉ាព្រមៗគ្នា បានផ្ទុះឡើងនៅក្នុងប្រទេសហ្សកដានី ទួរគី លីបង់ អ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ាក់ ព្រមទាំងនៅទីក្រុងជាច្រើនក្នុងតំបន់ West Bank ដូចជាទីក្រុង Ramallah ជាដើម។ការធ្វើបាតុកម្មទាំងនេះ ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការបំផ្ទុះនៅមន្ទីរពេទ្យ ដែលតាមការសន្និដ្ឋានជាការវាយប្រហារដ៏ឃោឃៅបំផុតមួយ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា។ ក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា និយាយថាមនុស្សយ៉ាងហោចណាស់៥០០នាក់ បានស្លាប់ ខណៈគ្រាប់បែកបានធ្លាក់ លើមន្ទីរពេទ្យតំបន់ហ្គាហ្សាភាគកណ្តាល ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីនជម្លៀសខ្លួន កំពុងស្នាក់នៅក្នុងទីជម្រក។អង្គការសុខភាពពិភពលោកបានថ្កោលទោសការវាយប្រហារទៅលើមន្ទីរពេទ្យកាលពីថ្ងៃអង្គារ និងបានទាមទារឲ្យមានការការពារជនស៊ីវិលនិងបុគ្គលិកសុខាភិបាលជាបន្ទាន់នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។ អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera បានរាយការណ៍ថា យ៉ាងហោចណាស់ទីក្រុងជិត១០ទីក្រុង នៅក្នុងប្រទេសអ៊ីរ៉ង់ បានមើលឃើញការតវ៉ា ផ្ទុះឡើង ភ្លាមៗបន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យ។មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បាននិយាយកាលពីព្រឹកថ្ងៃអង្គារថាកាលណាបណ្តាប្រទេសមូស្លីម ពលរដ្ឋមូស្លីមមានកំហឹង វាពិបាកក្នុងការទប់ស្កាត់ពីការបញ្ចេញកំហឹងរបស់ពួកគេ។ នោះជារឿងពិតប្រាកដ នូវអ្វីដែលយើងកំពុងមើលឃើញនៅតាមដងផ្លូវ នៅប្រទេសទាំងនេះ និងយ៉ាងពិតប្រាកដនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។

ពលរដ្ឋប៉ាឡេស្ទីន ប៉ះទង្គិចជាមួយកងកម្លាំងរបស់លោក Abbas ក្នុងការតវ៉ានៅតំបន់ West Bank

2023/10/18 10:45:53 am        134
កងកម្លាំងសន្តិសុខប៉ាឡេស្ទីន នៅទីក្រុង Ramallah បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែង ដើម្បីបំបែកក្រុមបាតុករដោយគប់ដុំថ្ម និងស្រែកប្រឆាំងប្រធានាធិបតីលោក Mahmoud Abbas កាលពីថ្ងៃអង្គារ ខណៈកំហឹងដ៏ខ្លាំងបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យតំបន់ Gaza ដ៏ឃៅឃៅដែលប៉ាឡេស្ទីនបានដាក់កំហុសលើអ៊ីស្រាអែល។ការវាយប្រហារទៅលើមន្ទីរពេទ្យ Al-Ahli al-Arabi តំបន់ហ្គាហ្សា ដែលក្រុមមន្ត្រីបាននិយាយថា បណ្តាលឲ្យមនុស្សប្រហែល ៥០០នាក់ស្លាប់ គឺជាឧបទ្ទវហេតុមួយមានមនុស្សស្លាប់ច្រើនបំផុតនៅតំបន់ហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការក្នុងការសងសឹកចំពោះការវាយប្រហារដោយអាវុធរបស់ក្រុមហាម៉ាស ឆ្លងកាត់សហគមន៍អ៊ីស្រាអែល។នៅទីក្រុង Hebron ក្រុមបាតុករបានចេញធ្វើបាតុកម្មមានកាន់ទង់ជាតិរបស់ក្រុមហាម៉ាស់ និងប្រកាសទីក្រុងនេះសម្រាប់ក្រុមហាម៉ាស់។ យោធាប្រទេសអ៊ីស្រាអែល បានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយដាក់កំហុសលើការបាញ់រ៉ុក្កែតរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលបរាជ័យ។ ការវាយប្រហារនេះ ធ្វើឲ្យមានការថ្កោលទោសពីប្រទេសលោកខាងលិច និងពិភពអារ៉ាប់ ហើយការតវ៉ាជាច្រើនត្រូវបានធ្វើឡើងនៅស្ថានទូតរបស់ប្រទេសអ៊ីស្រាអែលក្នុងប្រទេសទួរគី និងហ្ស៊កដានី និងនៅជិតស្ថានទូតអាមេរិកក្នុងប្រទេសលីបង់។ យោងតាមសាក្សីបានឱ្យដឹងថា ការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខប៉ាឡេស្ទីន ក៏បានផ្ទុះឡើងនៅក្នុងទីក្រុង Nablus, Tubas និងទីក្រុង Jenin តំបន់ West bank ជាទីក្រុងនៅភាគខាងជើងដែលជាគោលដៅផ្តោតសំខាន់នៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលកាលពីដើមឆ្នាំនេះ។ ការផ្ទុះឡើងបាតុកម្មនៅតំបន់ West Bank បង្ហាញពីកំហឹងរបស់ប៉ាឡេស្ទីនដែលកំពុងឆេះជាយូរមកហើយប្រឆាំងលោក Abbas ដែលកងកម្លាំងបានប្រឈមមុខការរិះគន់ចំពោះការសម្របសម្រួលជាមួយអ៊ីស្រាអែល លើបញ្ហាសន្តិសុខនៅលើដែនដីនេះ។

អ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ក្នុងការវាយប្រហារលើទឹកដីដែលកាន់កាប់ដោយរុស្ស៊ី

2023/10/18 09:57:34 am        127
កងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់មីស៊ីលតាកទិចរយៈចម្ងាយឆ្ងាយ ប្រភេទ ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ជាលើកដំបូង ដោយបានធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរលើអាកាសយានដ្ឋានចំនួនពីរ នៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា អាវុធនោះបាន «បង្ហាញពីភាពខ្លាំងក្លារបស់អ៊ុយក្រែន»។យោធាអ៊ុយក្រែន បានចេញរបាយការណ៍ពេញមួយថ្ងៃ អំពីការវាយប្រហារប្រកបដោយជោគជ័យ និងច្បាស់លាស់ លើអាកាសយានដ្ឋាននៅជិតទីក្រុងលូហាន់ស៍ (Luhansk) នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន និងនៅតំបន់បឺឌៀនស៍ (Berdiansk) ភាគខាងត្បូងនៅលើសមុទ្រអាហ្សូវ (Azov) ហើយតំបន់ទាំងពីរនោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។អ៊ុយក្រែនបានស្នើម្តងហើយម្តងទៀត ដល់រដ្ឋបាលសហរដ្ឋអាមេរិក សម្រាប់មីស៊ីល ATACMS (ប្រព័ន្ធមីស៊ីលតាកទិចកងទ័ព)។ ទីក្រុងគីវ បានសន្យាថានឹងមិនប្រើអាវុធទាំងនោះនៅក្នុងទឹកដីរុស្ស៊ីទេ ប៉ុន្តែបាននិយាយថា សព្វាវុធដ៏មានឥទ្ធិពលនេះ នឹងផ្លាស់ប្តូរដំណើរនៃសង្រ្គាមដែលមានរយៈពេល ២០ខែនេះ។មិនមានការអត្ថាធិប្បាយជាផ្លូវការណាមួយពីរុស្ស៊ី ជុំវិញបញ្ហានេះទេ ប៉ុន្តែមន្ត្រីដែលតែងតាំងដោយទីក្រុងមូស្គូនៅក្នុងតំបន់ ហ្សាប៉ូរីហ្សា (Zaporizhzhia) ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ និងជាទីតាំងដែលគ្រប់គ្រងទីក្រុងបឺឌៀនស៍ នោះបាននិយាយថា គ្រាប់បែកចង្កោមពីមីស៊ីល ATACMS ត្រូវបានរកឃើញនៅទីនោះកាលពីថ្ងៃអង្គារផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC របស់​អាមេរិក នឹងបង្កើនការឆ្លើយតប​ជាមួយ​ជំងឺអេបូឡា ក្រោយ WHO ប្រកាសអាសន្ន
05/18/2026 05:05 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែលសាងសង់មូលដ្ឋានសម្ងាត់ពីរនៅអ៊ីរ៉ាក់សម្រាប់សង្គ្រាមអ៊ីរ៉ង់
05/18/2026 05:05 PM
ស៊ីរីនឹងចូលរួមជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុងប៉ារីស ដើម្បីបង្ហាញពីឋានៈកាន់តែរីកចម្រើន
05/18/2026 05:05 PM
យោធាចិន​​និយាយថា​​​ខ្លួន​ត្រៀម​ធ្វើការជាមួយអាមេរិក ​ដើម្បី​​លើកកម្ពស់​មិត្តភាព​ប្រកបដោយ​​​ស្ថិរភាព ​និង​​វិជ្ជមាន​
05/18/2026 05:05 PM
ការ​ប្រឆាំង​​លោក Starmer ក្នុង​គណបក្សការងារ ធ្វើឲ្យ​រស់​ឡើង​វិញ​នូវ​ការជជែក​ពីការចូលរួមជាមួយ EU
05/18/2026 05:05 PM
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកចំការលើ
05/18/2026 05:05 PM
សាខាកាកបាទក្រហមខេត្តស្វាយរៀងទទួលមូលនិធិពីសប្បុរសជន សម្រាប់ថ្ងៃ ៨ ឧសភា
05/18/2026 04:05 PM
រដ្ឋមន្ត្រីក្រសួងការងារប្រគល់សញ្ញាបត្រដល់សិស្សនិស្សិតវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង
05/18/2026 04:05 PM
ហ្វីលីពីននឹងកោះប្រជុំតុលាការ សម្រាប់ករណីចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតី
05/18/2026 04:05 PM
អ្នកនាំពាក្យក្រសួងការបរទេស៖ អ៊ីរ៉ង់កំពុងផ្តោតលើការបញ្ចប់សង្គ្រាមនៅដំណាក់កាលនេះ
05/18/2026 04:05 PM