គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

រុស្ស៊ីនិយាយថា ខ្លួនលែងគោរពតាមការដាក់រឹតត្បិតរបស់UNលើបច្ចេកវិទ្យាមីស៊ីលសម្រាប់អ៊ីរ៉ង់ទៀតហើយ

2023/10/18 09:49:38 am        220
រុស្ស៊ី បាននិយាយថា ខ្លួនលែងគោរពតាមការដាក់រឹតត្បិតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើការផ្តល់បច្ចេកវិទ្យាមីស៊ីលដល់អ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅពេលដែលពួកគេផុតកំណត់នៅថ្ងៃពុធនេះ ដោយពុំបាននិយាយថា តើឥឡូវនេះខ្លួនមានគម្រោងគាំទ្រដល់ការអភិវឌ្ឍមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ ឬយ៉ាងណាទេ។ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖«ការផ្គត់ផ្គង់ទៅនិងមកពីប្រទេសអ៊ីរ៉ង់នៃផលិតផលដែលស្ថិតនៅក្រោមរបបគ្រប់គ្រងបច្ចេកវិទ្យាមីស៊ីល លែងត្រូវការការយល់ព្រមជាមុនពីក្រុមប្រឹក្សាសន្តិសុខUNទៀតហើយ។ការរឹតបន្តឹងទាំងនោះ ត្រូវបានកំណត់នៅក្នុងសេចក្តីសម្រេចលេខ២២៣១នៃឆ្នាំ២០១៥ ដែលគាំទ្រកិច្ចព្រមព្រៀង ដែលចក្រភពអង់គ្លេស ចិន សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក បានដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ជាថ្នូរនឹងទីក្រុងតេអេរ៉ង់ ដែលកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។នៅឆ្នាំ ២០១៨ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដោយបន្សល់ទុកទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក នៅជាធរមាន ហើយអ៊ីរ៉ង់បានពន្លឿនកម្មវិធីនុយក្លេអ៊ែរជាបន្តបន្ទាប់ ដែលខ្លួននិយាយថា សន្តិភាពសុទ្ធសាធ។

ក្រុមគ្រូពេទ្យប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នកនៅរស់ ខណៈការវាយប្រហារនៅតែបន្ត

2023/10/18 09:19:06 am        166
ប៉ាឡេស្ទីន៖ អស់រយៈពេលជាច្រើនម៉ោង ក្រុមជួយសង្គ្រោះបានបន្តជីករកនៅតាមគំនរបាក់បែកនៃលំនៅឋាន ដែលត្រូវបានកម្ទេច ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយមានការហត់នឿយក្នុងការស្វែងរកមិនចេះចប់ និងក្ដីអស់សង្ឃឹមដោយសារកង្វះខាតការផ្គត់ផ្គង់សំខាន់ៗ ព្រមទាំងវិសាលភាពនៃការបំផ្លិចបំផ្លាញដ៏ធំធេងនៅទូទាំងតំបន់ហ្គាហ្សា ស្រ្ទីប។ក្រុមសង្គ្រោះមានការលំបាកក្នុងការគាស់សាកសពជនរងគ្រោះចេញពីជញ្ជាំងបេតុង និងកំទេចកំទី ដែលបែកបាក់ពីលំនៅឋាន ខណៈចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង។ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា បានរាយការណ៍ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយប្រហារយ៉ាងបង្ហូរឈាម ដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា នោះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ជាង៣.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ជនរងគ្រោះជាច្រើននាក់ ដែលកប់នៅក្រោមអគារបែកបាក់ បានបង្ហាញពីភាពលំបាករបស់ក្រុមជួយសង្គ្រោះនៅតំបន់ហ្គហ្សា ដែលកំពុងព្យាយាមជួយសង្គ្រោះជីវិត ខណៈត្រូវបានកាត់ផ្តាច់ពីអ៊ីនធឺណិត និងបណ្តាញទូរស័ព្ទ ការអស់ស្តុកប្រេងឥន្ធនៈ ព្រមទាំងប្រឈមនឹងការវាយប្រហារតាមអាកាសមិនឈប់ឈរផងនោះ។អ៊ីស្រាអែលបានបើកការឡោមព័ទ្ធលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ដោយបានកាត់ផ្តាច់ការប្រើប្រាស់ទឹក ថាមពល និងឥន្ធនៈ។ ក្រុមអាជ្ញាធរសុខាភិបាលបានព្រមានថា បើគ្មានជំនួយមនុស្សធម៌ទេ មន្ទីរពេទ្យ និងសេវាសង្គ្រោះបន្ទាន់ នឹងមិនអាចដំណើរការបានទៀតទេក្នុងពេលឆាប់ៗនេះ។ មន្ទីរពេទ្យជាច្រើន ដែលដំណើរការដោយម៉ាស៊ីនភ្លើងបម្រុង បាននិយាយថា ពួកគេមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕

ដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោក Biden ត្រូវបានលុបចោលដោយការវាយប្រហារនៅមន្ទីរពេទ្យ Gaza

2023/10/18 09:13:03 am        179
អាមេរិក៖ ដំណើរការផ្នែកការទូតនៅមជ្ឈិមបូព៌ារបស់លោក Joe Biden មានភាពស្ទាក់ស្ទើរមុនពេលចាប់ផ្តើមកាលពីថ្ងៃអង្គារ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានីត្រូវបានលុបចោល ក្រោយការវាយប្រហារលើមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ប្រធានាធិបតីសហរដ្ឋអាមេរិកដែលមានអាយុ ៨០ ឆ្នាំ នៅពេលនេះនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលជាសម្ព័ន្ធមិត្ត តែប៉ុណ្ណោះ ដើម្បីបង្ហាញការគាំទ្របន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ដោយលុបចោលនូវអ្វីដែលមានន័យថាជាទង្វើធ្វើឱ្យមានតុល្យភាពក្នុងតំបន់។ព័ត៌មាននៃការផ្ទុះនៅមន្ទីរពេទ្យ ដែលក្រុមហាម៉ាសបានដាក់កំហុសថាជាការវាយប្រហាររបស់អ៊ីស្រាអែល ខណៈ អ៊ីស្រាអែលបាននិយាយថា វាត្រូវបានបង្កឡើងដោយគ្រាប់រ៉ុក្កែតដែលត្រូវបានបាញ់ខុសគោលដៅដោយក្រុមសកម្មប្រយុទ្ធក្នុងតំបន់ហ្គាហ្សា ដែលក្រោយមកបានបង្កឱ្យមានការរំពឹងទុកភាពមិនច្បាស់លាស់អំពីថាតើលោកពិតជានឹងធ្វើដំណើរទៅឬយ៉ាងណា។ អំពីពេលវេលាដែលលោក Biden ឡើងជណ្តើរយន្តហោះ Air Force One ប្រទេសហ្ស៊កដានី បានប្រកាសថា ជំនួបកំពូលបួនភាគី ដែលបានគ្រោងទុក ជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmud Abbas មហាក្សត្រហ្សកដានីលោក Abdullah II និងប្រធានាធិបតីអេហ្ស៊ីបបានលុបចោល។ រដ្ឋមន្ត្រីការបរទេសលោក Ayman Safadi បាននិយាយថា វានឹងប្រព្រឹត្តទៅ នៅពេលដែលការសម្រេចចិត្តដើម្បីបញ្ឈប់សង្រ្គាម និងបញ្ចប់ការសម្លាប់រង្គាលទាំងនេះត្រូវបានធ្វើឡើង៕

ក្រុមសកម្មប្រយុទ្ធហេស្បូឡា៥នាក់បានស្លាប់ ខណៈអំពើហិង្សារីកកាន់តែធំនៅតាមព្រំដែនអ៊ីស្រាអែល -លីបង់

2023/10/18 09:10:07 am        148
អ៊ីស្រាអែល៖ ប្រភពកងកម្លាំងសន្តិសុខក្នុងប្រទេសលីបង់ បាននិយាយថា អំពើហិង្សាបានរីកកាន់តែធំនៅព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែលកាលពីថ្ងៃអង្គារទី១៧ខែតុលា ក្នុងនោះក្រុមយុទ្ធជនរបស់ក្រុមប្រដាប់អាវុធធុនធ្ងន់ ហេស្បូឡា(Hezbollah) របស់ប្រទេសលីបង់ ចំនួន៥នាក់បានស្លាប់ អំឡុងប្រតិបត្តិការប្រឆាំងអ៊ីស្រាអែល ។ ក្នុងការផ្ទុះអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតនៅសមរភូមិមុខក្នុងរយៈពេល១៧ឆ្នាំមកនេះ ក្រុមហេស្បូឡាគាំទ្រដោយប្រទេសអ៊ីរ៉ង់  និងកម្លាំងអ៊ីស្រាអែល បានបាញ់តបតគ្នាស្ទើររាល់ថ្ងៃ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន វាយប្រហារចូលក្នុងទឹកដីរបស់អ៊ីស្រាអែលកាលពីថ្ងៃទី១៧ខែតុលា ហើយអ៊ីស្រាអែល បានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាសដ៏ធ្ងន់ធ្ងរស្រោចលើតំបន់ហ្គាហ្សា។ទាហានអ៊ីស្រាអែល ដែលនិយាយថា ខ្លួននឹងបាញ់អ្នកណាក៏ដោយឲ្យតែទៅជិតព្រំដែន ឬជ្រៀតចូលតាមរបងព្រំដែនរបស់ខ្លួន  និងនិយាយថា ខ្លួនបានសម្លាប់មនុស្ស៤នាក់ កាលពិថ្ងៃអង្គារ ដែលបានព្យាយាមឆ្លងចូលរនាំង និងបំផ្ទុះគ្រឿងផ្ទុះ ។ ប្រភពដដែលនេះ ពុំបាននិយាយថា ហេតុការណ៍នោះកើតឡើងនៅទីណានោះទេ។ ក្រុមហេស្បូឡា បានបញ្ជាក់ថា៥នាក់ក្នុងចំណោមក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានស្លាប់ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ភ្លាមៗ ថា តើពួកគេណាម្នាក់ ជាជនដូចគ្នា ដែលអ៊ីស្រាអែល សំដៅដល់នោះ។កងទ័ពអ៊ីស្រាអែលបានរាយការណ៍ការវាយប្រហារនៅក្នុងទីតាំង៣កន្លែង រួមទាំង ទីប្រជុំជន មេទូឡា ( Metula)របស់អ៊ីស្រាអែល និងពុំមានទាហានអ៊ីស្រាអែល រងរបួសនោះទេ៕

ចំហេះព្រៃដ៏ធំបានបំផ្លាញផ្ទៃដីតំបន់ព្រៃអាម៉ាហ្សូន រាប់ពាន់ហិចតានៅប្រទេសបូលីវី

2023/10/18 08:59:20 am        126
បូលីវី៖​ ក្រុមមន្ត្រីក្នុងតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសបូលីវី បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា ចំហេះព្រៃដ៏ធំបានលេបត្របាក់លើផ្ទៃដីរាប់ពាន់ហិចតា នៅតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសនេះ។ ចំហេះព្រៃជាច្រើនកន្លែង បានបំផ្លាញដំណាំនៅក្នុងតំបន់សាន់តា គ្រូស (Santa Cruz) និងបំផ្លាញផ្ទៃដីរាប់ពាន់ហិចតានៃឧទ្យានជាតិ ណូអែល មឺខាដូ (Noel Mercado) ដែលជាច្រកចូលទៅកាន់ព្រៃជប់ភ្លៀងអាម៉ាហ្សូនដ៏ធំ។រដ្ឋាភិបាលតំបន់សាន់តា គ្រូស បាននិយាយកាលពីថ្ងៃអង្គារថា មានចំហេះព្រៃសកម្មចំនួន១២កន្លែង ដែលភាគច្រើននៅក្នុងទីក្រុងសាន ម៉ាទីយ៉ាស (San Matias) ទីក្រុង ខនសេបស៊ីអន (Concepcion) និងទីក្រុងសាន់ អ៊ីណាស៊ីអូ (San Ignacio) ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានបញ្ជូនដើម្បីជួយក្រុមពន្លត់អគ្គិភ័យ និងក្រុមអាជ្ញាធរ ដែលកំពុងទប់ទល់នឹងនៅលើដី៕

ក្រុមហាម៉ាស និងអ៊ីស្រាអែល ស្តីបន្ទោសដាក់គ្នាចំពោះការផ្ទុះដែលសម្លាប់មនុស្សរាប់រយនាក់នៅឯមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា

2023/10/18 08:55:57 am        143
អ៊ីស្រាអែល៖ ក្រសួងសុខភាពគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការបំផ្ទុះដ៏ធ្ងន់ធ្ងរបំផុតមួយបានធ្វើឲ្យកក្រើកមន្ទីរពេទ្យទីក្រុងហ្គាហ្សា(Gaza) ដែលផ្ទុកពេញទៅដោយអ្នករបួស និងប្រជាជនប៉ាឡេស្ទីនផ្សេងទៀតដែលកំពុងស្វែងរកកន្លែងជ្រកកោនកាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សរាប់រយនាក់ ។ក្រុមហាម៉ាស់បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខណៈយោធាអ៊ីស្រាអែលបាននិយាយថា មន្ទីរពេទ្យត្រូវបានវាយប្រហារដោយគ្រាប់រ៉ូកែតដែលបាញ់ខុសគោលដៅដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ក្រសួងសុខាភិបាលបាននិយាយថាមនុស្សយ៉ាងហោចណាស់៥០០នាក់ បានស្លាប់ ក្នុងការវាយប្រហារលើមន្ទីរពេទ្យ Anglican Al-Ahli Baptist ។ វីដេអូដែលសារព័ត៌មាន AP បានបញ្ជាក់ពីខាងមន្ទីរពេទ្យ បង្ហាញពីអណ្ដាតភ្លើងបានឆាបឆេះអគារមន្ទីរពេទ្យនេះ ហើយបរិវេណមន្ទីរពេទ្យពោរពេញដោយរាងកាយសាកសពដាច់រយៈ ដែលភាគច្រើនជាកុមារតូចៗ។ នៅជុំវិញវាលស្មៅត្រូវបានរាយប៉ាយដោយភួយ  កាបូបស្ពាយសិស្សសាលា និងរបស់របរផ្សេងៗទៀត។ ការសម្លាប់រង្គាលបានកើតឡើងនៅពេលសហរដ្ឋអាមេរិកបានព្យាយាមបញ្ចុះបញ្ចូលអ៊ីស្រាអែលអនុញ្ញាតឱ្យមានការចែកចាយការផ្គត់ផ្គង់ជំនួយដល់ជនស៊ីវិលដែលអស់សង្ឃឹម ក្រុមជំនួយ និងមន្ទីរពេទ្យនៅតំបន់ហ្គាហ្សាដ៏តូច ដែលបានស្ថិតនៅក្រោមការឡោមព័ទ្ធទាំងស្រុងចាប់តាំងពីការវាយលុកដ៏សាហាវរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីសប្តាហ៍មុន។ ការវាយប្រហារនេះក៏បានកើតឡើង ផងដែរ មួយថ្ងៃមុនពេលលោកប្រធានាធិបតី Joe Biden ទៅបំពេញទស្សនកិច្ចក្នុងតំបន់ ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល និងព្យាយាមការពារកុំឱ្យសង្រ្គាមរីករាលដាល។ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានភៀសខ្លួននៅក្នុងមន្ទីរពេទ្យ al-Ahli និងមន្ទីរពេទ្យផ្សេងទៀតក្នុងទីក្រុង ហ្គាហ្សា កាលពីប៉ុន្មានថ្ងៃមុន ដោយសង្ឃឹមថាពួកគេនឹងរួចផុតពីការទម្លាក់គ្រាប់បែក បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឱ្យប្រជាជនទាំងអស់នៅក្នុងទីក្រុង និងតំបន់ជុំវិញនោះ ជម្លៀសទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា៕

[BREAKING NEWS] មនុស្សជាង៥០០នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់នៅក្នុងការផ្ទុះមួយនៅមន្ទីរពេទ្យក្នុងទីក្រុង Gaza

2023/10/18 07:23:16 am        147
[BREAKING NEWS] មនុស្សជាង ៥០០នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការផ្ទុះមួយនៅឯមន្ទីរពេទ្យក្នុងទីក្រុង Gaza ដោយអាជ្ញាធរប៉ាឡេស្ទីន បានស្តីបន្ទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ប៉ុន្តែ អ៊ីស្រាអែល​បដិសេធ​ការ​ចោទ​ប្រកាន់​ពី​ការ​វាយ​ប្រហារតាមអាកាស។មន្ទីរពេទ្យ Anglican Al-Ahli Baptist Hospital នៅ តំបន់Gaza ត្រូវ​បានកក្រើកដោយ​ការ​ផ្ទុះ​មួយ​កាលពី​ថ្ងៃ​អង្គារ មុន​ដំណើរ​ទស្សនកិច្ចរបស់លោក​ប្រធានាធិបតី​អាមេរិក Biden ក្នុង​ប្រទេស​អ៊ីស្រាអែល៕

អាជ្ញាធរខណ្ឌ៧មករា ចុះត្រួតពិនិត្យទីតាំងមួយកន្លែង យីហោ ស៊ឹងវៃ ដែលសង្ស័យមានបង្កប់ល្បែងស៊ីសង

2023/10/17 03:23:17 pm        573
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួននៅតែបន្តបង្ហោះជាសាធារណៈថាទីតាំង យីហោ ក្រុមហ៊ុន ស៊ឹងវៃ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុង ។ ដូច្នេះកម្លាំងគណៈបញ្ជាការ​ឯកភាពខណ្ឌ៧មករា ​បានបន្តចុះដល់ទីតាំង និងត្រួតពិនិត្យជាក់ស្ដែង ពុំឃើញមានដូចការ​ចុះ​ផ្សាយនោះឡើយ។សូមជម្រាប់ជូនថា នៅព្រឹកថ្ងៃទី១៧ ​ខែតុលា ឆ្នាំ២០២៣ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា ​បានចាត់ឲ្យលោក ណុប ផា អភិបាលរងទទួលបន្ទុក ដឹកនាំកម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង ​នៅចំណុចទីតាំងយីហោ ក្រុមហ៊ុន ស៊ឹងវៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លូវលេខ១១៥ ​សង្កាត់វាល់វង់ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ ​តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៉ីសងឡើយ។ការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំ​ដល់ម្ចាស់គ្រប់គ្រងទីតាំង និង​បានធ្វើការ​កិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ច​ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសង​គ្រប់ប្រភេទ និង​បទល្មើសផ្សេងៗដែលខុសច្បាប់​ ការជួញដូរមនុស្ស ​និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមតិវិធីច្បាប់។សូមបញ្ជាក់ផងដែរទីតាំងក្រុមហ៊ុន ស៊ឹងវៃ នេះ អាជ្ញាធរខណ្ឌ៧មករា បានចុះត្រួតពិនិត្យជាច្រើន​លើក​ច្រើនសារមកហើយ ដែលមានបណ្ដាញសង្គមក៏ដូចជាសារព័ត៌មាន​មួយចំនួន​បានចុះផ្សាយថា​ក្នុងទីតាំងនេះគឺមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ​ក៏ប៉ុន្តែអាជ្ញាធរចុះត្រួតពិនិត្យមិនមានអ្វី គួរ​ឲ្យសង្ស័យ ​និងពាក់ព័ន្ធឡើយ។ តែទោះជាយ៉ាងណា​អាជ្ញាធរនិងឲ្យកម្លាំងជំនាញ​ធ្វើការ​ស៊ើបអង្កេតស្រាវជ្រាវ ​បន្តទៀតផងដែរ៕ អត្ថបទ៖ កុម្ភៈ

សម្ព័ន្ធយោធាណាតូ បានចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរ ប្រចាំឆ្នាំរបស់ខ្លួន

2023/10/17 02:07:28 pm        109
អង្គការណាតូ ចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា «ថេរវេលាថ្ងៃត្រង់» កាលពីថ្ងៃចន្ទ (១៦ តុលា) ហើយយន្តហោះជាច្រើនគ្រឿងនៃរដ្ឋជាសមាជិកចំនួន ១៣ប្រទេស ក៏បានចូលរួមក្នុងការហ្វឹកហ្វឺននេះផងដែរ។ សម្ព័ន្ធយោធានេះសង្កត់ធ្ងន់ថា លំហាត់សម «ថេរវេលាថ្ងៃត្រង់» គឺជា «សកម្មភាពហ្វឹកហាត់ជាប្រចាំ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ»។នៅឆ្នាំនេះ សមយុទ្ធដែលធ្វើឡើងលើប្រទេសអ៊ីតាលី ក្រូអាត និងសមុទ្រមេឌីទែរ៉ាណេមួយនេះ នឹងមានយន្តហោះជាច្រើនប្រភេទ រួមទាំងយន្តហោះចម្បាំងទំនើបៗ និងយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិក ដែលនឹងមកដល់ពីសហរដ្ឋអាមេរិកផងដែរ។សមយុទ្ធ «ថេរវេលាថ្ងៃត្រង់» មានការចូលរួមពីយន្តហោះចម្បាំងជាច្រើនគ្រឿង ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ប៉ុន្តែមិនប្រើគ្រាប់បែកពិតនោះទេ។ អង្គការណាតូ សង្កត់ធ្ងន់ថា សមយុទ្ធនេះធ្វើឡើង «យ៉ាងហោចណាស់ចម្ងាយ ១.០០០គីឡូម៉ែត្រ ពីព្រំដែនរបស់រុស្ស៊ី« ហើយលំហាត់សមនេះគឺ «មិនជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នទេ»។ សមយុទ្ធ «ថេរវេលាថ្ងៃត្រង់» នេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងរហូតដល់ថ្ងៃទី២៦ ខែតុលា ខាងមុខនេះផងដែរ៕

មនុស្ស៥នាក់បានស្លាប់ក្នុងទឹកជំនន់នៅប្រទេសថៃ ខណៈរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត

2023/10/17 02:04:14 pm        123
មនុស្ស ៥នាក់ បានស្លាប់នៅក្នុងគ្រោះទឹកជំនន់នៅភាគខាងជើងប្រទេសថៃ ក្នុងសប្តាហ៍នេះ ដោយក្រុមអាជ្ញាធរបានព្រមាននៅថ្ងៃអង្គារ (១៧ តុលា) ថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ក្រសួងសុខាភិបាលសាធារណៈថៃ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីដើមរដូវខ្យល់មូសុងក្នុងខែកញ្ញា មក ពលរដ្ឋថៃសរុប ២៣នាក់បានស្លាប់ក្នុងគ្រោះទឹកជំនន់ និងមនុស្ស ៣៣នាក់បានរងរបួស។ក្រសួងបាននិយាយថា កាលពីដើមសប្តាហ៍នេះ ទឹកជំនន់នៅក្នុងខេត្តផាយ៉ាវ ភាគខាងជើងប្រទេសថៃ បានសម្លាប់មនុស្សប្រាំនាក់។ ក្រុមអាជ្ញាធរថៃ បានចេញការព្រមានទឹកជំនន់សម្រាប់ខេត្តចំនួន ៣២ខេត្ត នៅថ្ងៃអង្គារនេះ ហើយភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករណ៍ថា នឹងធ្លាក់នៅទីក្រុងបាងកក និងកោះរមណីយដ្ឋានដ៏ពេញនិយមរបស់ខេត្តភូកេត ផងដែរ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រជាជនថៃជាង ៦.២០០០គ្រួសារ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់នៅរដូវវស្សានេះ។ គួររម្លឹកផងដែរថា កាលពីឆ្នាំ២០១១ ទឹកជំនន់ដ៏រីករាលដាល បានសម្លាប់មនុស្សជាង ៥០០នាក់ និងបំផ្លាញលំនៅឋានរាប់លានខ្នងនៅទូទាំងប្រទេសថៃផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីលួចនាំចូលស្ករ.ស ពីថៃ សមត្ថកិច្ចខេត្តកំពតរឹបអូសជាង៦៨តោន និងកំពុងស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធ
05/18/2026 06:05 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ យានដ្រូន MQ-9 Reaper របស់អាមេរិក ត្រូវបានបាញ់ទម្លាក់ នៅក្នុងប្រទេសយេម៉ែន
05/18/2026 06:05 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ៖ សុខដុមនីយកម្ម និងជំនឿសាសនា ត្រូវបានពង្រឹងដោយរាជរដ្ឋាភិបាល
05/18/2026 06:05 PM
CDC របស់​អាមេរិក នឹងបង្កើនការឆ្លើយតប​ជាមួយ​ជំងឺអេបូឡា ក្រោយ WHO ប្រកាសអាសន្ន
05/18/2026 05:05 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីស្រាអែលសាងសង់មូលដ្ឋានសម្ងាត់ពីរនៅអ៊ីរ៉ាក់សម្រាប់សង្គ្រាមអ៊ីរ៉ង់
05/18/2026 05:05 PM
ស៊ីរីនឹងចូលរួមជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 នៅទីក្រុងប៉ារីស ដើម្បីបង្ហាញពីឋានៈកាន់តែរីកចម្រើន
05/18/2026 05:05 PM
យោធាចិន​​និយាយថា​​​ខ្លួន​ត្រៀម​ធ្វើការជាមួយអាមេរិក ​ដើម្បី​​លើកកម្ពស់​មិត្តភាព​ប្រកបដោយ​​​ស្ថិរភាព ​និង​​វិជ្ជមាន​
05/18/2026 05:05 PM
ការ​ប្រឆាំង​​លោក Starmer ក្នុង​គណបក្សការងារ ធ្វើឲ្យ​រស់​ឡើង​វិញ​នូវ​ការជជែក​ពីការចូលរួមជាមួយ EU
05/18/2026 05:05 PM
អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត្រូវបានផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកចំការលើ
05/18/2026 05:05 PM
សាខាកាកបាទក្រហមខេត្តស្វាយរៀងទទួលមូលនិធិពីសប្បុរសជន សម្រាប់ថ្ងៃ ៨ ឧសភា
05/18/2026 04:05 PM