គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

ក្រុមពន្លត់អគ្គិភ័យប្រញាប់ប្រញាល់ចូលទៅក្នុងតំបន់កណ្តាល របស់ប្រទេសអាហ្សង់ទីន បន្ទាប់ពីចំហេះព្រៃ

2023/10/11 12:27:56 pm        135
ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ចូលទៅក្នុងតំបន់កណ្តាលប្រទេសអាហ្សង់ទីន កាលពីថ្ងៃអង្គារ (១០ តុលា) ដើម្បីទប់ទល់នឹងចំហេះព្រៃ ដែលបានបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់សិបគ្រួសារចាប់តាំងពីថ្ងៃចន្ទមក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រជាពលរដ្ឋជាង ២០គ្រួសារ នៅក្នុងតំបន់ប្រជុំជន វីឡា ខាឡូស ប៉ាស (Villa Carlos Paz) ក្នុងខេត្តខូដូបា (Cordoba) បានចាកចេញពីលំនៅឋានរបស់ពួកគេកាលពីថ្ងៃអង្គារ ដើម្បីទៅជ្រកកោននៅក្នុងអគារកីឡាសាធារណៈ ខណៈដែលចំហេះព្រៃបានឆាបឆេះនៅជិតតំបន់លំនៅដ្ឋានរបស់ពួកគេ។អភិបាលខេត្តខូដូបា លោក វ៉ាន់ អេសស្កែរ៉ាទី (Juan Schiaretti) បានជូនដំណឹងនៅលើបណ្ដាញសង្គម X ដែលកាលពីមុនឈ្មោះ Twitter ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនពីបទបង្កចំហេះព្រៃនេះ។ ក្រុមពន្លត់អគ្គិភ័យជិត ១.០០០នាក់ បានធ្វើប្រតិបត្តិការយ៉ាងសស្រាក់សស្រាំដើម្បីពន្លត់អណ្តាតភ្លើង រួមជាមួយនឹងយន្តហោះពន្លត់អគ្គិភ័យចំនួនប្រាំបីគ្រឿង និងឧទ្ធម្ភាគចក្រចំនួនពីរគ្រឿងទៀតផងដែរ៕

ប្រធានជំនួយUN អំពាវនាវឲ្យដោះលែងចំណាប់ថ្នូរជាបន្ទាន់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់

2023/10/11 12:24:32 pm        106
ប្រធានទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានអំពាវឲ្យមានការដោះលែងមនុស្សទាំងអស់ជាបន្ទាន់ ជាអ្នកដែលត្រូវបានចាប់ជាចំណាប់ថ្នូរ នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន។ប្រធានទីភ្នាក់ងារផ្តល់ជំនួយអង្គការសហប្រជាជាតិ លោក Martin Griffiths បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាររបស់លោកទៅដល់គ្រប់ភាគីទាំងអស់ គឺច្បាស់លាស់ថា ច្បាប់នៃសង្គ្រាម ត្រូវតែប្រកាន់ខ្ជាប់។អ្នកទាំងឡាយណាដែលត្រូវបានចាប់ជាចំណាប់ថ្នូរ ត្រូវតែបានប្រព្រឹត្តដោយលក្ខណៈមនុស្សធម៌ ហើយចំណាប់ថ្នូរ ត្រូវតែបានដោះលែងដោយគ្មានការពន្យាពេល។រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា ប្រទេសលោកនឹងបង្កើនវិធានការប្រឆាំងតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ ដោយបិទផ្លូវ រួមទាំងដាក់បម្រាមលើការនាំចូលស្បៀងអាហារ និងប្រេងឥន្ធនៈ។លោក Griffiths និយាយថា ឆ្លងកាត់ការប្រយុទ្ធគ្នាទាំងអស់ ជនស៊ីវិល និងហេត្ថារចនាសម្ព័ន្ធស៊ីវិល ត្រូវតែត្រូវបានការពារ។ ជនស៊ីវិលត្រូវតែបានអនុញ្ញាតឲ្យចាកចេញសម្រាប់តំបន់ដែលមានសុវត្ថិភាព ហើយជំនួយមនុស្សធម៌ និងសេវាសំខាន់ៗ និងការផ្គត់ផ្គង់ទៅកាន់តំបន់ហ្គាហ្សា មិនត្រូវបានរារាំងឡើយ។

អ្នករួចជីវិតពីការរញ្ជួយដីនៅអាហ្វហ្គានីស្ថាន ទទូចសុំជំនួយ ខណៈចំនួនអ្នកស្លាប់កើនឡើងជិត៣ពាន់នាក់

2023/10/11 12:17:22 pm        109
ក្រុមតាលីបង់ និយាយថា ចំនួនអ្នកស្លាប់បានហក់ឡើងជិត៣.០០០នាក់ បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ទី៧ខែតុលា បានបំផ្លិចបំផ្លាញ ខេត្ត ហេរ៉ាត់ (Herat ) ភាគខាងលិច។ មនុស្សរាប់រយនាក់នៅតែបាត់ខ្លួន ។ក្រុមគ្រួសាររបស់ពួកគេបានស្នាក់នៅជាលើគំនរកម្ទេចថ្មីបែកបាក់ក្នុងភូមិខានរបស់ពួកគេជាច្រើនយប់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការរញ្ជួយដី និងរលករំញ្ជួយ ដោយសង្ឃឹមថានឹងរកឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេ ខណៈពួកគេបានជួយកាយតាមកម្ទេចថ្មដោយប្រើប៉ែល ។ គ្រឿងចក្រ ជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ដើម្បីជីកកាយសម្អាតតាមជួរផ្នូរនានាយ៉ាងវែង។ បេសកកម្មសង្គ្រោះក្នុងគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានប្រឈមការប្រជែងនឹងពេលវេលា ខណៈក្រុមអ្នកសង្រ្គោះ និងអ្នកស្ម័គ្រចិត្ត កំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជីកកាយរកអ្នកនៅរស់រានមានជីវិត និងសាកសពពីភូមិឋានរកការខូចខាត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ៤៨ ម៉ោង បន្ទាប់ពីរញ្ជួយដី។ ក្រសួងសុខភាពសាធារណៈរបស់ក្រុមតាលីបង់ បានរាយការណ៍ថាមនុស្សជាង២.៥០០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅទូទាំងភូមិចំនួន២១ប៉ុន្តែមានក្ដីបារម្ភថាអ្នកស្លាប់នឹងកើនឡើងថែមទៀត។ ខណៈដែលក្រុមអ្នកនៅរស់រានមានជីវិតកំពុងទទូចសុំជំនួយ លំហូរចូលជំនួយពីអន្តរជាតិបានទៅដល់តំបន់ភាគខាងលិចដែលរងផលប៉ះពាល់របស់អាហ្វហ្គានីស្ថាន បន្ទាប់ពីការរញ្ជួយដី២លើកផ្ទួនៗគ្នា កាលពីថ្ងៃសៅរ៍ ដើម្បីជួយប្រជាពលរដ្ឋសាងសង់លំនៅឋានរបស់ពួកគេឡើងវិញនិងជួយពួកគេទប់ទល់នឹងរដូវរងាដែលកំពុងចូលមកដល់។ មន្ត្រីអង្គការសុខភាពពិភពលោកបានប្រាប់សារព័ត៌មាន Al Jazeera ថា ការស្វែងរក និងប្រតិបត្តិការសង្រ្គោះនៅកំពុងដំណើរការនៅឡើយ ហើយចំនួនពិតប្រាកដនៃអ្នកស្លាប់ ឬ របួស និង លំនៅឋានតូច ធំ ឬអគារ ដែលត្រូវបានបំផ្លិចបំផ្លាញនៅពុំទាន់បានបញ្ជាក់ពេញលេញនៅឡើយទេ ៕

មនុស្សជាង២៦ម៉ឺននាក់ បានផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សា ដោយសារសង្គ្រាមជាមួយអ៊ីស្រាអែល

2023/10/11 12:13:23 pm        105
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្សជាង ២៦៣.០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប។ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានព្រមានថា ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ហើយបាននិយាយដោយសំអាងដល់ក្រុមអាជ្ញាធរប៉ាឡេស្ទីន ថា លំនៅឋានជាង១.០០០ខ្នង ត្រូវបានបំផ្លាញ ហើយលំនោឋានចំនួន៥៦០ខ្នង ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរមិនអាចឲ្យមនុស្សរស់នៅបានទេ។ក្នុងចំណោមអ្នកផ្លាស់ទីលំនៅទាំងនោះ មនុស្សជិត ១៧៥.៥០០នាក់ បានស្វែងរកទីជម្រកនៅក្នុងសាលារៀនចំនួន៨៨កន្លែង ដែលគ្រប់គ្រងដោយទីភ្នាក់ងារសម្រាលបន្ទុកភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNRWA)។ មនុស្សជាង ១៤.៥០០នាក់ផ្សេងទៀត បានភៀសខ្លួនទៅជ្រកកោននៅសាលារៀនរដ្ឋាភិបាលចំនួន១២ទីតាំង ខណៈដែលមនុស្សជិត ៧.៤០០០នាក់ ត្រូវបានគេប៉ាន់ស្មានថា កំពុងស្នាក់នៅជាមួយសាច់ញាតិ និងអ្នកជិតខាង ឬស្វែងរកជម្រកនៅក្នុងព្រះវិហារ និងកន្លែងផ្សេងៗទៀត។អ៊ីស្រាអែល កំពុងប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើង ក្នុងការអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា ដែលខ្លួនបានឡោមព័ទ្ធ ស្របពេលមានការព្រមានយ៉ាងម៉ឺងម៉ាត់អំពីវិបត្តិមនុស្សធម៌ ដែលអាចនាំឱ្យមានការស្លាប់ជនស៊ីវិលរាប់ពាន់នាក់។ ស្បៀងអាហារ អគ្គិសនី និងទឹក កំពុងមានការខ្វះខាតយ៉ាងខ្លាំង បន្ទាប់ពីអ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុង ហើយយន្តហោះចម្បាំងជាច្រើនបានកំពុងវាយលុកតំបន់ហ៊ុមព័ទ្ធដ៏តូច ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីន ប្រមាណជាងពីរលាននាក់មួយនេះផងដែរ៕

ការសិក្សា៖ បម្រែបម្រួលអាកាសធាតុ បានជំរុញឱ្យមានរលកកម្ដៅ ក្នុងរដូវរងាយ៉ាងធ្ងន់ធ្ងរ នៅអាមេរិកខាងត្បូង

2023/10/11 10:50:23 am        180
ការឡើងកម្ដៅផែនដី គឺជាកត្តាជំរុញចម្បងនៃរលកកម្ដៅ ដែលបានឆាបឆេះនៅអាមេរិកខាងត្បូង សម្រាប់រយៈពេលភាគច្រើននៃខែសីហា និងខែកញ្ញា ហើយបានធ្វើឲ្យសីតុណ្ហភាពកើនឡើងដល់ទៅ ៤,៣អង្សាសេ នេះបើយោងតាមការសិក្សាមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (១០ តុលា)។ការសិក្សាដោយក្រុមវិទ្យាសាស្ត្រគុណលក្ខណៈអាកាសធាតុពិភពលោកបាននិយាយថា សីតុណ្ហភាពបានកើនឡើងលើសពី ៤០អង្សាសេ នៅទូទាំងផ្នែកធំៗនៃប្រទេសប្រេស៊ីល ប៉ារ៉ាហ្គាយ បូលីវី និងអាហ្សង់ទីន នៅចុងរដូវរងារ ហើយបន្តធ្លាក់ចូលទៅក្នុងនិទាឃរដូវនៃអឌ្ឍគោលខាងត្បូង ដោយបម្រែបម្រួលអាកាសធាតុធ្វើឱ្យព្រឹត្តិការណ៍ឡើងកម្ដៅនេះទំនងជាកើនឡើងក្នុងកម្រិត ១០០ដងលើសពីធម្មតា។ការសិក្សានេះបាននិយាយថា មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់ដោយសារកម្ដៅ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង សៅ ប៉ូឡូ ដែលជាទីក្រុងធំបំផុតរបស់អាមេរិកខាងត្បូង ប៉ុន្តែចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាត្រូវចំណាយពេលច្រើនខែដើម្បីកំណត់ ដោយការវិភាគវិញ្ញាបនបត្រមរណភាព។ អ្នកស្រាវជ្រាវរាប់សិបនាក់មកពីសាកលវិទ្យាល័យជាច្រើន និងទីភ្នាក់ងារឧតុនិយមជុំវិញពិភពលោក បានចូលរួមចងក្រងបង្កើតការសិក្សានេះឡើង។ការសិក្សាបានបន្ថែមថា ការចាប់ផ្តើមនៃបាតុភូតអាកាសធាតុ អែល នីញ៉ូ ក្នុងឆ្នាំនេះ ក៏បានជួយជំរុញឱ្យសីតុណ្ហភាពឡើងខ្ពស់ផងដែរ ប៉ុន្តែជាកត្តាតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ការសិក្សានេះក៏បានព្រមានថា ប្រសិនបើកំណើនកម្ដៅផែនដីឡើងដល់កម្រិត ២អង្សាសេ ក្តៅជាងមធ្យមភាគមុនសម័យបដិវត្តន៍ឧស្សាហកម្ម នោះរលកកម្ដៅដ៏មហន្តរាយស្រដៀងគ្នានៅក្នុងតំបន់ ត្រូវបានគេព្យាករណ៍ថានឹងកើតឡើងរៀងរាល់ ៥ឆ្នាំ ឬ ៦ឆ្នាំម្តង៕

ប្រធានាធិបតីទួរគីនិយាយថា ការបញ្ជូននាវាផ្ទុកយន្តហោះរបស់អាមេរិក ទៅអ៊ីស្រាអែល នឹងក្លាយជាការសម្លាប់រង្គាលនៅតំបន់ហ្គាហ្សា

2023/10/11 10:42:42 am        199
លោកប្រធានាធិបតីទួរគី តាយីប អឺដូហ្គែន (Tayyip Erdogan) កាលពីថ្ងៃអង្គារ បានរិះគន់សហរដ្ឋអាមេរិក ចំពោះការបញ្ជូនក្រុមនាវាពិឃាតទៅកាន់តែជិតអ៊ីស្រាអែល ដោយនិយាយថា ការបញ្ជូនអាវុធទៅនេះ នឹងនាំឲ្យមានការសម្លាប់រង្គាលដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា។ ក្រោយការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក នឹងបញ្ជូនក្រុមនាវាពិឃាត ដែលរួមទាំងនាវាផ្ទុកយន្តហោះ USS Gerald R. Ford ចូលទៅជិតអ៊ីស្រាអែល។ លោក Erdogan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអធិការបតីអូទ្រីស លោក ខាល ខេហាំម័រ (Karl Nehammer) ក្នុងទីក្រុងអង់ការ៉ា ថា តើ នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក នឹងធ្វើអ្វីខ្លះនៅជិតអ៊ីស្រាអែល ?ហេតុអ្វីបានជាបញ្ជូនអាវុធទាំងនោះមក។ តើនាវានិងយន្តហោះទាំងនោះនឹងធ្វើអ្វី? អាវុធទាំងនោះនឹងវាយប្រហារតំបន់ហ្គាហ្សានិងតំបន់ជុំវិញ និងចាត់វិធានការប្រព្រឹត្តអំពើសម្លាប់រង្គាលធ្ងន់ធ្ងរនោះទីនោះ ។ លោក Erdogan ធ្លាប់បាននិយាយរួចមកហើយថា ទួរគី បានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលរវាង កងកម្លាំង អ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីធានាបានភាពស្ងៀមស្ងាត់ ៕

សម្ពាធលើព្រំដែនតំបន់ហ្គាហ្សា បង្កើនការព្រមានដល់អេហ្ស៊ីប ខណៈការវាយប្រហារខិតទៅជិតច្រកព្រំដែន

2023/10/11 10:38:06 am        177
យោធារបស់ប្រទេសអេហ្ស៊ីប បានចុះទៅកាន់ទីតាំងថ្មីនៅជិតព្រំដែនរវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្គាហ្សា ហើយកំពុងធ្វើការល្បាតដើម្បីត្រួតពិនិត្យតំបន់នោះ ខណៈការវាយប្រហារខិតជិតដល់ច្រកព្រំដែនរបស់ខ្លួន នេះបើយោងតាមលោក Ahmed Salem មកពីមូលនិធិសិទ្ធិមនុស្សស៊ីណៃ (Sinai) បាននិយាយកាលពីថ្ងៃអង្គារ (១០ តុលា) ។ក្រុមមន្ត្រីតំបន់ហ្គាហ្សា និងប្រភពសន្តិសុខអេហ្ស៊ីប បាននិយាយថា ប្រទេសអេហ្ស៊ីបកំពុងធ្វើប្រតិបត្តិការដើម្បីការពារការជនភៀសខ្លួនយ៉ាងច្រើន ចេញពីតំបន់ហ្គាហ្សា ស្ទ្រីប ចូលទៅក្នុងឧបទ្វីបស៊ីណៃរបស់ខ្លួន ខណៈដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានបញ្ឈប់ការធ្វើដំណើរឆ្លងកាត់នៅចំណុចច្រកចេញតែមួយគត់ពីដែនដីហ៊ុមព័ទ្ធប៉ាឡេស្ទីន។ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន គឺមានគ្រោះថ្នាក់ខ្លាំងណាស់ និងមានផលវិបាកដែលអាចប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ លោក Sisi បន្ថែមថា អេហ្ស៊ីបសង្ឃឹមថាមានដំណោះស្រាយចរចាចំពោះបញ្ហាប៉ាឡេស្ទីន ដែលនាំទៅរកសន្តិភាព និងការបង្កើតរដ្ឋប៉ាឡេស្ទីនឡើងវិញ។ប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបាននិយាយថា ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសអេហ្ស៊ីប ដែលបានជំរុញឱ្យអ៊ីស្រាអែល ផ្តល់ផ្លូវធ្វើដំណើរមានសុវត្ថិភាពសម្រាប់ជនស៊ីវិលពីតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជាជាងការលើកទឹកចិត្តឱ្យពួកគេភៀសខ្លួនពីភាគនិរតីឆ្ពោះទៅកាន់ឧបទ្វីបស៊ីណៃ របស់អេហ្ស៊ីប៕

លោក Biden ប្រឈមជម្រើសលំបាកលើចំណាប់ថ្នូរជនជាតិអាមេរិកនៅតំបន់ហ្គាហ្សា

2023/10/11 10:27:22 am        130
លោកប្រធានាធិបតីសហរដ្ឋអាមេរិកJoe Biden ត្រូវប្រឈមនឹងការពិតដ៏ក្រៀមក្រំដែលពលរដ្ឋអាមេរិកស្ថិតក្នុងចំណោមចំណាប់ខ្មាំងក្នុងដៃក្រុមភេរវករ ហាម៉ាស (Hamas) ដែលត្រូវបានចាប់ពង្រត់ និងចាប់យកចូលទៅក្នុងតំបន់ហ្គាហ្សាកាលពីចុងសប្តាហ៍ ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនដឹងថាមានពលរដ្ឋរបស់ខ្លួនប៉ុន្មាននាក់ក្នុងស្ថានភាពនោះ ឬនៅទីណានោះទេ។ លោក Biden បានប្រាប់អ្នកយកព័ត៌មាននៅក្នុងបន្ទប់ទទួលទានអាហាររបស់សេតវិមានកាលពីថ្ងៃអង្គារថា ឥឡូវនេះយើងដឹងថាពលរដ្ឋអាមេរិកស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ។ លោកបាននិយាយថា យោធាអាមេរិក នឹងជួយកងកម្លាំងអ៊ីស្រាអែលក្នុងការធ្វើផែនការ និងការប្រមូលព័ត៌មានចារកម្មសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះចំណាប់ថ្នូរទាំងនោះ ហើយថាលោកមិនមាន អាទិភាពខ្ពស់ ជាប្រធានាធិបតី ជាងសុវត្ថិភាពរបស់ជនជាតិអាមេរិកដែលជាប់ជាចំណាប់ខ្មាំងនៅជុំវិញពិភពលោកនោះទេ។លោក Biden បានហៅការវាយលុករបស់ក្រុមហាម៉ាសតាមទីក្រុង និងកសិដ្ឋានមួយចំនួននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល និងការសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.០០០ នាក់ថា ជាអំពើអាក្រក់ដ៏សាហាវព្រៃផ្សៃ ហើយបានបញ្ជាក់ថា អ្នកដែលត្រូវបានសម្លាប់ រួមទាំងជនជាតិអាមេរិក១៤ នាក់ផងដែរ។ លោក Biden បាននិយាយថា នៅពេលនេះ យើងត្រូវតែមានភាពច្បាស់លាស់។ យើង ឈរនៅជាមួយ អ៊ីស្រាអែល៕

បារាំងចាប់ផ្តើមដកទ័ពចេញពីប្រទេសនីហ្សេ

2023/10/11 10:09:58 am        242
ក្បួនរថយន្តយោធាបារាំង បានចាប់ផ្តើមដកខ្លួនចេញពីមូលដ្ឋាននានានៅភាគនិរតីប្រទេសនីហ្សេ ដោយនោះជាការចាប់ផ្តើមនៃការចាកចេញ ដែលទាមទារដោយរបបយោធារបស់នីហ្សេ និងបានបង្កផលប៉ះពាល់បន្ថែមទៀត ដល់ឥទ្ធិពលរបស់បារាំងនៅក្នុងតំបន់ Sahel នៃអាហ្វ្រិកខាងលិច ដែលរងគ្រោះដោយជម្លោះរាប់មិនអស់នេះ។សារព័ត៌មាន រ៉យទ័រ បាននិយាយថា រថយន្តភីកអាប់ និងរថពាសដែកជាច្រើនគ្រឿង ដែលផ្ទុកដោយទាហានបារាំង បានបើកកាត់ជាយក្រុងនៃរដ្ឋធានី នីញ៉ាម៉េ កាលពីថ្ងៃអង្គារ (១០ តុលា) បន្ទាប់ពីរបបយោធាកាលពីល្ងាចថ្ងៃចន្ទ បាននិយាយថា ការដកទ័ពរបស់បារាំងនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងទូរទស្សន៍រដ្ឋ រដ្ឋាភិបាលយោធានីហ្សេ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរបស់ប្រជាពលរដ្ឋជាមួយនឹងការចល័តកងទ័ពបារាំងនេះ ដែលខ្លួនបាននិយាយថា នឹងមានទាហានបារាំងចំនួនប្រហែល ១.៥០០នាក់ ចាកចេញពីប្រទេសនីហ្សេ តាមផ្លូវទៅកាន់ប្រទេសឆាដ ដែលជាការធ្វើដំណើររាប់រយគីឡូម៉ែត្រឆ្លងកាត់ទឹកដីអសន្តិសុខទាំងនេះ។ បុគ្គលិកអាកាសយានដ្ឋានម្នាក់ និងប្រភពចំនួនពីរផ្សេងទៀត ដែលដឹងពីបញ្ហានេះបាននិយាយថា ទាហានបារាំងពីរបីនាក់ក៏បានចាកចេញពីប្រទេសនីហ្សេ តាមរយៈយន្តហោះយោធាកាលពីថ្ងៃចន្ទផងដែរ៕

អ៊ីស្រាអែលដណ្តើមបានមកវិញតំបន់ព្រំដែនហ្គាហ្សា ខណៈចំនួនអ្នកស្លាប់ដោយសង្គ្រាមកើនឡើង

2023/10/11 10:04:23 am        119
អ៊ីស្រាអែល និយាយថា ខ្លួនដណ្តើមបានមកវិញតំបន់ជាច្រើននៅព្រំដែនតំបន់ហ្គាហ្សា ពីក្រុមហាម៉ាស់ កាលពីថ្ងៃអង្គារ ជាថ្ងៃទី៤ នៃការប្រយុទ្ធគ្នាដ៏ខ្លាំងដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់នៅភាគីទាំងសងខាង ចាប់តាំងពីក្រុមសកម្មប្រយុទ្ធ បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល។ នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានព្រមានថា យុទ្ធនាការយោធារបស់អ៊ីស្រាអែល បន្ទាប់ពីការវាយលុកខ្លាំងកាលពីថ្ងៃសៅរ៍ គឺជាការចាប់ផ្តើមសង្គ្រាមដែលប្រឈមមុខដាក់គ្នា​ប៉ុណ្ណោះ ដើម្បីបំផ្លាញក្រុមហាម៉ាស់ និងការផ្លាស់ប្តូរមជ្ឈិមបូព៌ា។ ការព្រួយបារម្ភនៃជម្លោះក្នុងតំបន់ដ៏ខ្លាំងក្លា បានកើនឡើងនៅមុនពេលការឈ្លានពានដីគោក​របស់អ៊ីស្រាអែល​ដែលត្រូវបានរំពឹងទុក ចូលទៅក្នុងតំបន់ហ្គាហ្សា ជាតំបន់ហ៊ុមព័ទ្ធដែលក្រីក្រ និងមានមនុស្សច្រើន ពីកន្លែងដែលក្រុមហាម៉ាស់ចាប់ផ្តើមការវាយប្រហារលើដីគោក តាមអាកាស និងដែនសមុទ្រ ។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល បានកើនឡើងជាង១.០០០នាក់ ពីការវាយប្រហារដ៏អាក្រក់នៅក្នុងប្រវត្តិសាស្ត្ររយៈ ៧៥ឆ្នាំរបស់ប្រទេសនេះ ខណៈមន្ត្រីតំបន់ហ្គាហ្សា បានរាយការណ៍ថា មនុស្សជាង៩០០នាក់ បានស្លាប់រហូតមកដល់ពេលនេះ ហើយកងទ័ពអ៊ីស្រាអែលនិយាយថា សាកសពសកម្មប្រយុទ្ធប្រមាណ ១.៥០០នាក់ ត្រូវបានរកឃើញ។ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិបានចេញការព្រមានខ្លាំងៗជុំវិញស្ថានភាពសុខភាព និងមនុស្សធម៌ នៅក្នុងតំបន់ហ្គាហ្សា។ ការថ្កោលទោសពីមេដឹកនាំប្រទេសលោកខាងលិច ដែលផ្ទុយពីការដែលតាមសង្កេត ដោយការឆ្លើយតបការគាំទ្រប៉ាឡេស្ទីននៅក្នុងពិភពអារ៉ាប់ ជាកន្លែងដែលមនុស្សជាច្រើនបានចែកស្ករគ្រាប់ រាំ និងសូត្រធម៌បូងសួង ក្នុងការគាំទ្រនៃការទប់ទល់ចំពោះការចូលកាន់កាប់ជាយូរអង្វែងរបស់អ៊ីស្រាអែល លើដែនដីប៉ាឡេស្ទីន។ កងទ័ពអ៊ីស្រអែល បានកែណ្ឌទាហានបម្រុង៣០០.០០០នាក់ និងប្រមូលរថក្រោះជាច្រើនគ្រឿង និងរថពាសដែកធុនធ្ងន់ផ្សេងទៀត ទាំងនៅជិតព្រំដែនភាគខាងជើង និងតំបន់ហ្គាហ្សាជាមួយប្រទេសលីបង់ ជាកន្លែងដែលការបាញ់តគ្នានៅបន្ត។ យោធានិយាយថាកងកម្លាំងរបស់ខ្លួន បានដណ្តើមបានមកវិញភាគច្រើនទឹកដីភាគខាងត្បូងដែលបានប្រយុទ្ធគ្នានិង ព្រំដែននៅជុំវិញតំបន់ហ្គាហ្សា និងបានបណ្តេញចេញ អ្នកប្រយុទ្ធក្រុមហាម៉ាស់ ពីទីក្រុងជាង១០ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យានដ្រូនរុស្ស៊ីវាយប្រហារនាវាចិននៅជិតតំបន់ឆ្នេរអ៊ុយក្រែន មុនដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់ទីក្រុងប៉េកាំង
05/18/2026 09:05 PM
កម្ពុជាកំពុងជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈានទៅឧស្សាហកម្មបៃតង
05/18/2026 08:05 PM
អ៊ូហ្គង់ដាបង្កើនការត្រួតពិនិត្យតាមព្រំដែន ស្របពេលការរីករាលដាលឆ្លងជំងឺអេបូឡាបង្ខំឲ្យផ្អាកពិធីបុណ្យ​
05/18/2026 08:05 PM
ឥណ្ឌាទិញប្រេងរុស្ស៊ី ដោយពុំគិតដល់ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ
05/18/2026 08:05 PM
ប្រធានាធិបតីលីបង់បញ្ជាក់​ថា លោកនឹងធ្វើអ្វី «​មិនអាចទៅរួច» ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល
05/18/2026 08:05 PM
នាយករដ្ឋមន្ត្រីជប៉ុនសង្កត់ធ្ងន់ពី​ការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពហុភាគីនិយម ពេលជួប​​ប្រមុខ​ UN
05/18/2026 08:05 PM
ប្រមុខ UN ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងតូក្យូ
05/18/2026 07:05 PM
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះនៃការរីកចម្រើនវិស័យឧស្សាហកម្ម
05/18/2026 07:05 PM
បុគ្គលិកសុខាភិបាលប្រញាប់ប្រញាល់ឆ្លើយតបជំងឺអេបូឡាដែលរីករាលដាលយ៉ាងរហ័ស នៅកុងហ្គោ
05/18/2026 07:05 PM
ប្រធានចារកម្មអេស្តូនី៖ លោក Putin ប្រឈមនឹងជម្រើសដ៏សែនពិបាកនៅអ៊ុយក្រែន ស្របពេលរងទណ្ឌកម្ម
05/18/2026 07:05 PM