គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

រូបភាពថតដោយយានដ្រូន បង្ហាញពីការបំផ្លិចបំផ្លាញនៅទីក្រុង Beeri ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស

2023/10/12 11:23:06 am        177
យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាសរាប់សិបនាក់ កាលពីថ្ងៃពុធ (ទី១១ តុលា) នៅតំបន់ប៊ីរី គីបប៊ុត Beeri Kibbutz ក្នុងប្រទេសអ៊ីស្រាអែល។រូបភាពថតដោយយានដ្រូនរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញពីការបំផ្លិចបំផ្លាញ ការខូចខាត និងកម្ទេចថ្មនៅលើដី បន្ទាប់ពីអ៊ីស្រាអែល បានបំផ្លាញទីតាំងដែលពួកគេនិយាយថា ពួកសកម្មប្រយុទ្ធកំពុងលាក់ ខ្លួន។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០នាក់ នៅក្នុងទីក្រុងប៊ីរី។ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ (ទី៧ ខែតុលា) ពាក់ព័ន្ធនឹងការវាយ ដោយគ្រាប់រ៉ុក្កែត និងការវាយប្រហារដោយក្រុមខ្មាន់កាំភ្លើងនៅលើសហគមន៍ គីបប៊ុតហ្សេស (kibbutzes)និងទីប្រជុំជននានានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលជុំវិញតំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានគេបិទខ្ទប់។ការវាយប្រហារនេះ បានបង្កើនអំពើហិង្សាយ៉ាងខ្លាំងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ក្រុមមន្ត្រីប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ជាការឆ្លើយតបចំពេលមានរបាយការណ៍អំពីការវាយប្រហារលើដីដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សជាង ១.០០០ នាក់។ យោធាអ៊ីស្រាអែល បាននិយាយថា ចំនួនអ្នកស្លាប់របស់អ៊ីស្រាអែលពីការវាយប្រហាររបស់ពួកហាម៉ាស បានកើនឡើងដល់ ១.២០០នាក់ និងជាង ២.៧០០នាក់ បានរងរបួស។

ក្រុមវេជ្ជបណ្ឌិតតំបន់ហ្គាហ្សា ព្យាបាលកុមារ ខណៈព្រួយបារម្ភពីកង្វះថ្នាំពេទ្យ ឬការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ

2023/10/12 11:18:40 am        180
អ៊ីស្រាអែលនៅតែទម្លាក់គ្រាប់បែកកម្ទេចតំបន់ហ្គាហ្សាទាំងយប់ជ្រៅ កាលពីថ្ងៃពុធទី១១ខែតុលារ មុនវាយលុកលើដីដ៏ធំប្រឆាំងក្រុមហាម៉ាស។ មន្ទីរពេទ្យជាច្រើនផ្ទុកពេញដោយអ្នកជំងឺ ហើយក្រុមវេជ្ជបណ្ឌិត បារម្ភថាពួកគេ នឹងពុំមានថ្នាំពេទ្យ ឬលែងមានការផ្គត់ផ្គង់វេជ្ជសាស្ត្រទៀត។លោកវិជ្ជបណ្ឌិត អាស្រាហ្វ អាល់ គីដ្រា (Ashraf Al- Qidra) អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថាយើងត្រូវការច្រកសុវត្ថិភាពដើម្បីទទួលបានការផ្គត់ផ្គង់វិជ្ជសាស្ត្រចូលទៅតំបន់ហ្គាហ្សា។ ហើយអាចនាំអ្នករបួសចេញពីតំបន់ហ្គាហ្សាទៅកន្លែងផ្សេងទៀត ដើម្បីទទួលបានការព្យាបាលនៅមន្ទីរពេទ្យ។រយៈពេលប៉ុន្មានម៉ោងទៀត គឺជាពេលវេលាដ៏ធ្ងន់ធ្ងរ និងអាចជាស្ថានភាពតក់ស្លត់បំផុតចំពោះវិស័យសុខាភិបាលទាំងអស់សម្រាប់មនុស្សទាំងអស់ដែរ។ យោធាអ៊ីស្រាអែលនិយាយថាចំនួនអ្នកស្លាប់របស់ខ្លួន បានឡើងដល់ ជាង១.២០០នាក់និងជាង២.៧០០នាក់របួសពីការសម្រុកចូលបាញ់ស្រោចរយៈពេលជាច្រើនម៉ោងរបស់ក្រុមខ្មាន់កាំភ្លើងរបស់ក្រុមហាម៉ាស់ បន្ទាបើពីការវាយលុកឆ្លងព្រំដែនជុំវិញតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍។ ក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថាការវាយប្រហារសងសឹកលើតំបន់រងការឡោមព័ទ្ធបានសម្លាប់មនុស្ស ១.០៥៥ នាក់ និងរបួស៥.១៨៤នាក់ ។ យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់ក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីនយ៉ាងហោចណាស់១.០០០នាក់ ដែលជ្រៀតចូលពីតំបន់ហ្គាហ្សា។ ក្រសួងការបរទេសប៉ាឡេស្ទីន និយាយាថា ការវាយប្រហាររបស់អ៊ីស្រអែលចាប់តាំងពីថ្ងៃសៅរ៍មកបានបំផ្លាញអគារលំនៅឋានពលរដ្ឋជាង ២២.៦០០ អគារមន្ទីរពេទ្យ១០កន្លែង និងខូចខាតដល់អគារសាលារៀនចំនួន៤៨កន្លែង៕

ប្រទេសអាហ្វ្រិកដើរតាមមាគ៌ាការទូត ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើអ៊ីស្រាអែល

2023/10/11 02:00:07 pm        133
ការកើនឡើងនៃអរិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់(Hamas) បាននាំឲ្យមានប្រតិកម្មយ៉ាងទូលំទូលាយពីបណ្តាប្រទេសនៅអាហ្វ្រិក។ ក្រុមមេដឹកនាំទាំងនេះ កំពុងព្យាយាមដើរតាមមាគ៌ានេះរវាងគោលការណ៍ដែលត្រូវបានគាំទ្រយ៉ាងរឹងមាំ ភាពត្រឹមត្រូវខាងការទូត និងការយោគយល់ បន្ទាប់ពីមានការសម្លាប់រង្គាល កើតឡើងនៅក្នុងតំបន់នេះ។ប្រទេសកេនយ៉ា និងហ្គាណា បានចេញសេចក្តីថ្លែងការណ៍ដោយប្រើពាក្យសម្តីខ្លាំងៗបំផុតមួយចំនួន ដើម្បីគាំទ្រអ៊ីស្រាអែល។ ប្រធានាធិបតីនៃប្រទេសកេនយ៉ា លោក វីល្លៀម រ៉ូតូ (William Ruto) ដែលត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តលោកខាងលិចដ៏សំខាន់ បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការប្រឆាំងនឹង «ឧក្រិដ្ឋជន អ្នករៀបចំ អ្នកផ្តល់ហិរញ្ញវត្ថុ អ្នកឧបត្ថម្ភ អ្នកគាំទ្រ និងអ្នកផ្តល់ជំនួយដល់អ្វីដែលលោកបានពិពណ៌នាថាជាអំពើឧក្រិដ្ឋកម្មនៃអំពើភេរវកម្ម។ លោករ៉ូតូ ក៏បានអំពាវនាវឲ្យមានបទឈប់បាញ់មួយ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់លោក មិនបានស្នើឲ្យមានប្រតិកម្មពីផ្នែកមួយចំនួននៃសាធារណជនកេនយ៉ា ដែលពួគេមួយចំនួន បានសម្តែងការគាំទ្រដល់ប៉ាឡេស្ទីន។ក្រសួងការបរទេសរបស់ប្រទេសហ្គាណា បាននិយាយថា ខ្លួន«ថ្កោលទោសយ៉ាងដាច់អហង្ការ»ចំពោះការវាយប្រហារដោយក្រុមហាម៉ាស់ ហើយបានអំពាវនាវឲ្យក្រុមនេះដកប្រយុទ្ធជនរបស់ខ្លួនចេញពីអ៊ីស្រា អែល។ ប្រទេសរ្វ៉ាន់ដា បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះ ថ្កោលទោសការវាយប្រហារនេះ ហើយបាននិយាយថា ស្ថានភាពបច្ចុប្បន្ន កំពុងធ្វើឲ្យព្រួយបារម្ភ និងត្រូវការការបន្ធូរបន្ថយជាបន្ទាន់។ប៉ុន្តែនាយកដ្ឋានទំនាក់ទំនងអន្តរជាតិរបស់អាហ្រ្វិកខាងត្បូង ខណៈពេលដែលបដិសេធការកើនឡើងនៃអំពើហិង្សា បាននិយាយថា ជម្លោះនេះ បានកើតឡើងពី«ការបន្តកាន់កាប់ដីប៉ាឡេស្ទីនដោយខុសច្បាប់របស់អ៊ីស្រាអែល ការបន្តការពង្រីកការតាំងទីលំនៅ ការប្រមាថវិហារឥស្លាម Al Aqsa និងកន្លែងដ៏ពិសិដ្ឋរបស់របស់គ្រិស្តបរិស័ទ និងការគាបសង្កត់ដែលកំពុងបន្តទៅលើប្រជាជនប៉ាឡេស្ទីន»។

សាលារៀននៅប្រជុំកោះកាណារី របស់អេស្ប៉ាញត្រូវបានបិទ ខណៈកំណើនសីតុណ្ហភាពបង្កើនហានិភ័យចំហេះព្រៃ

2023/10/11 01:56:13 pm        182
ក្រុមអាជ្ញាធរនៅលើប្រជុំកោះកាណារី បានបញ្ជាឱ្យបិទសាលារៀនជាបណ្តោះអាសន្ន ដោយសារមានកំណើនសីតុណ្ហភាពក្តៅខ្លាំងកម្រិតបំបែកកំណត់ត្រានៅលើប្រជុំកោះនេះ ហើយស្ថានភាពនោះអាចជួយធ្វើឱ្យចំហេះព្រៃដ៏ធំមួយនៅលើកោះថេណឺរីហ្វ (Tenerife) កើតឡើងម្ដងទៀត។ ដោយមានការព្យាករណ៍ថាសីតុណ្ហភាពខ្ពស់នឹងបន្ត រដ្ឋមន្ត្រីអប់រំនៃប្រជុំកោះនេះ គឺលោកប៉ូលី ស្វារ៉េស (Poli Suárez) បានប្រកាសថាថ្នាក់រៀនត្រូវផ្អាកនៅថ្ងៃពុធ (១០ តុលា) នេះ រហូតដល់ថ្ងៃសុក្រ (១៣ តុលា) ខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មានករណីជាច្រើននៃសិស្សដួលសន្លប់ ឬទទួលរងនូវអាការៈថប់ដង្ហើមដោយសារកម្ដៅខ្លាំង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅក្នុងប្រជុំកោះកាណារី នេះ។ សីតុណ្ហភាពដ៏ខ្ពស់បានជួយក្នុងការបង្កជាចំហេះព្រៃឡើងវិញនៅភាគឦសាននៃកោះថេណឺរីហ្វ ដែលបានបំផ្លាញព្រៃឈើទំហំប្រហែល ១.៥០០០ហិចតា កាលពីរដូវក្តៅឆ្នាំនេះ។ចំហេះបានឆាបឆេះលើកដំបូងកាលពីពាក់កណ្តាលខែសីហា ហើយត្រូវបានប្រកាសថា ស្ថិតក្រោមការគ្រប់គ្រងបាននៅថ្ងៃទី១១ ខែកញ្ញា ប៉ុន្តែមិនទាន់រលត់ទាំងស្រុងនៅឡើយទេហើយចំហេះតូចៗជាច្រើនបានបន្តឆាបឆេះជាបន្តបន្ទាប់ក្នុងតំបន់ដដែលនោះ ដោយសារខ្យល់បក់ និងកម្ដៅដ៏ខ្លាំងក្លាផងដែរ៕

រដ្ឋបាលរាជធានី ណែនាំសមត្ថកិច្ចឱ្យបង្កើនការអប់រំ​ស្តីពីសុវត្ថិភាពចរាចរណ៍​ជាងការផាកពិន័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

2023/10/11 01:01:16 pm        224
រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនកម្លាំងអប់រំ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ឱ្យ​កាន់តែផុសផុលបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញាលើកទី៥៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិ​ទី៣ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៣ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍ថា ការលើកកម្ពស់ការងារសន្តិសុខ សណ្ដាប់ធ្នាប់ មុនពេល អំឡុងពេល និង​ក្រោយ​ពេល​ពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញសង្កត់ធ្ងន់ឱ្យមានការអប់រំ ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ដែលនេះ គឺជាចំណុចមួយដ៏ល្អប្រសើរ ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​បើកបរ​នៅ​តាម​ដង​ផ្លូវ​។ លោកអភិបាលរងបានណែនាំដល់កងកម្លំាងសមត្ថកិច្ចត្រូវពង្រាយកម្លាំង នៅតាម​តំបន់​ច្រក​ចេញ​ចូល​សំខាន់ៗ​នៅរាជធានីភ្នំពេញ ដើម្បីជួយសម្រួល​ចរាចរណ៍​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់ស្រុកកំណើត។ បន្ថែមពីនេះទៀត ត្រូវដាក់ពង្រាយកម្លាំងចុះទៅអប់រំ ស្តីពី​សុវត្ថិភាព​ចរាចរណ៍ ព្រោះប្រជាពលរដ្ឋចាប់ផ្ដើមចេញពីរាជធានីភ្នំពេញនៅពីថ្ងៃទី១២ ខែតុលា ត​ទៅ​ហើយ ដើម្បីទៅតាមបណ្ដាស្រុកកំណើតរបស់គាត់ ពីព្រោះ​ពលរដ្ឋ​បាន​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌខាងមុខនេះ។លោក មាន ចាន់យ៉ាដា បានបន្តថា ចំពោះការអប់រំទៅដល់ប្រជាពលរដ្ឋនេះ គឺអប់រំ​កុំ​ឱ្យមាន​ដឹក​លើស​ចំណុះ ដឹកសំពីងសំពោង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីធានា​សុវត្ថិភាព​ក្នុង​ការធ្វើដំណើរ ជា​ពិសេស​បាន​ទៅ​លេង​ស្រុក​កំណើត​ដោយ​ទឹកមុខ​សប្បាយ​រីករាយ​ក្នុង​​ឱ​កាសបុណ្យភ្ជុំបិណ្ឌនេះ ។ ជាងនេះទៅទៀត ក្នុងពេលនេះកងកម្លាំង ត្រូវ​បង្កើន​ការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បានច្រើនជាងការផាកពិន័យ ដើម្បីបង្កើន​ការ​យល់​ដឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្បាស់លា​ស់ ។ លោក មាន ចាន់យ៉ាដា បានស្នើសុំឱ្យបង្កើនកម្លាំងសម្រួលចរាចរណ៍ ដើម្បី​ធ្វើ​យ៉ាង​ណា​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ កុំយកតែវិធានការផាកពិន័យមកប្រើ ពីព្រោះ​ប្រ​ជាពលរដ្ឋ​គឺ​គាត់​ចង់​ដឹង​អំពី​ច្បាប់​ គាត់ធ្វើខុសគឺជំនាញបង្កើនការអប់រំមិនបានច្រើន ជំនាញផាកពិន័យក្នុងករណីគាត់រឹងរូស ចចេះ ជាមួយនឹងបទល្មើសចរាចរណ៍ធំៗ ប៉ុន្តែករណី​ទូទៅគួរ​តែ​ផ្ដល់​នូវ​ការ​អប់រំ​ឱ្យ​បាន​ច្រើន​ជាង​ការ​ផាក​ពិន័យ នេះជាសំណូមទី១ពាក់ព័ន្ធនាឱកាសបុណ្យភ្ជុំបិណ្ឌ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមាន​ប្រសាសន៍​កោត​សរសើរ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាជន​រាជ​ធានី​ភ្នំពេញ​ដែល​បានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ ចូលរួមអភិវឌ្ឍន៍​រាជ​ធានី​ភ្នំពេញ ក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូត​សម្រេច​បាន​លទ្ធផល​រីក​ចម្រើន​លើ​គ្រប់​វិស័យ​៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់៖ កុមារតំបន់ហ្គាហ្សា ចង់ក្លាយជាកុមារធម្មតា រស់នៅដោយគ្មានសង្គ្រាម

2023/10/11 12:45:31 pm        202
ខណៈគ្រាប់បែកបានបន្តធ្លាក់ ទៅលើទីក្រុងនៅតំបន់ហ្គាហ្សា នៅក្នុងទីធ្លាមួយបានក្លាយជាទីជម្រកជនភៀសខ្លួនសម្រាប់មនុស្សមួយចំនួន។ ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ បាននាំបុគ្គលិកអ្នកថតរបស់សារព័ត៌មានរ៉យទ័រដើរជុំវិញសាលារៀនមួយកន្លែង ដំណើរការដោយអង្គការសហប្រជាជាតិ ដែលបានក្លាយជាទីជម្រកសម្រាប់ក្រុមគ្រួសារជាច្រើន។ កុមារមួយចំនួន កំពុងលេង ហើយកុមារផ្សេងទៀតកំពុងងើបមើល និងចង្អុល យន្តហោះអ៊ីស្រាអែលនៅលើមេឃ។ ការវាយប្រហារតាមអាកាស មានស្ថានភាពធ្ងន់ធ្ងរបំផុតនៅក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំមកនេះ នៃជម្លោះរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន។ កុមារម្នាក់ឈ្មោះ Israa al-Qishawi អាយុ១៣ឆ្នាំ និយាយថានាងមិនអាចដេកបានទេនៅពេលយប់។ នាងទៅបន្ទប់ទឹករៀងរាល់ពីរបីនាទីម្តង ព្រោះនាងខ្លាចគ្រាប់រ៉ុក្កែត។នាងនិយាយថាមនុស្ស៣០នាក់ដេកនៅទីនេះ។ គ្មានកន្លែងសល់ទេសម្រាប់យើង។ ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថាមនុស្សជាង៩០០នាក់ បានស្លាប់ដោយការវាយប្រហារតាមអាកាស ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះចាប់តាំងពីការសម្លាប់រង្គាលរបស់ក្រុមហាម៉ាស់ដ៏ភ្ញាក់ផ្អើលនៅក្នុងប្រទេសអ៊ីស្រអែល ដែលតាមសេចក្តីរាយការណ៍ថាបានសម្លាប់មនុស្សជាង១.០០០នាក់ ភាគច្រើនជាជនស៊ីវិល។ អ៊ីស្រអែលនិយាយថា ខ្លួនកំពុងវាយប្រហារលើគោលដៅយោធាក្នុងតំបន់ហ្គាហ្សា ដូចជាទីតាំងស្តុកអាវុធ ហើយពួកគេបានផ្តល់ការព្រមានដល់ជនស៊ីវិលឲ្យចាកចេញ។ អគ្គលេខាធិការអង្គការសហប្រជាជាតិនិយាយថា មនុស្ស១៣៧.០០០នាក់ កំពុងស្វែងរកទីជម្រកនៅក្នុងទីតាំងរបស់អង្គការសហប្រជាជាតិ ដូចជាសាលារៀនជាដើម។ នាង Al-Qishawi បានប្រាប់យើងថាគ្មានទឹកម៉ាស៊ីននៅក្នុងបន្ទប់ទឹកនោះទេ ដែលនាងបានចេញរោគសញ្ញាកន្ទួលព្រោះនាងមិនអាចងូតទឹកជាច្រើនថ្ងៃមកហើយ។ នាងនិយាយថា នាងបន់ស្រន់ឲ្យខ្លួននាងក្លាយជាកុមារធម្មតារស់នៅដោយគ្មានសង្គ្រាម គ្មានគ្រាប់រ៉ុក្កែត ដូច្នេះយើងអាចត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាព។

ក្រុមអ្នកជួយសង្រ្គោះនៅតំបន់ហ្គាហ្សា ស្វែងរកអ្នកនៅរស់លើគំនរបាក់បែក ក្រោយការវាយប្រហារ

2023/10/11 12:41:32 pm        161
ក្រុមអ្នកជួយសង្រ្គោះនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ បានទាញសាកសពក្មេងស្រីអាយុ៤ឆ្នាំម្នាក់ និងអ្នកផ្សេងទៀត ដែលបានស្លាប់ចេញពីគំនរបាក់បែកនៃអគារសាលាក្រុងមួយជាកន្លែង ដែលនាង និងមនុស្សជាច្រើនទៀត កំពុងជ្រកកោន ហើយដែលត្រូវបានខូចខាត ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ក្មេងស្រីនេះ ត្រូវបានគេដាក់ឈ្មោះថា Shahid Abu Rokbah ហើយក្រុមអ្នកជួយសង្រ្គោះបាននិយាយថា គ្រួសាររបស់នាង បានភៀសខ្លួនពីភាគខាងកើតនៃសង្កាត់ Khan Younis ទៅកាន់ខាងក្នុងទីក្រុង ដើម្បីស្វែងរកសុវត្ថិភាព តែត្រូវបានគេសម្លាប់។លោក Mohammad al Najjar ដែលជាអ្នកស្ម័គ្រចិត្តស្ម័គ្រចិត្ត បាននិយាយថា៖«ពួកគេបានព្យាយាមរត់គេចពីសេចក្តីស្លាប់...ពួកគេបានមករកទីជម្រក។ ពួកគេកំពុងជ្រកកោននៅក្បែរជណ្តើរដែលវាអាចជាកន្លែងមានសុវត្ថិភាព។ ការវាយប្រហារនោះ បានកំណត់គោលដៅលើពួកគេ និងសម្លាប់ពួកគេ។

មនុស្សរាប់រយនាក់ប្រមូលផ្ដុំគ្នា តវ៉ាក្នុងប្រទេសជាច្រើន ដើម្បីគាំទ្រប៉ាឡេស្ទីន ខណៈអ្នកខ្លះទៀតគាំទ្រអ៊ីស្រាអែល

2023/10/11 12:37:53 pm        149
មនុស្សរាប់រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងប្រទេសឈីលី ប្រេស៊ីល សហរដ្ឋអាមេរិក និងអេស្ប៉ាញ កាលពីថ្ងៃអង្គារ (១០ តុលា) ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដោយអ្នកខ្លះបង្ហាញការគាំទ្រសម្រាប់អ៊ីស្រាអែល និងខ្លះទៀតគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារជាច្រើនដងកាលពីចុងសប្តាហ៍លើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ក្រុមអ្នកគាំទ្រប៉ាឡេស្ទីន បានប្រមូលផ្តុំគ្នានៅមុខអគារសំខាន់ៗក្នុងប្រទេសឈីលី និងប្រេស៊ីល ដោយគ្រវីទង់ជាតិ និងបដា អំពាវនាវឱ្យបញ្ឈប់ការសម្លាប់កុមារអំឡុងពេលជម្លោះ។ ដោយឡែក មនុស្សរាប់រយនាក់ក៏បានចេញតវ៉ានៅទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក និងអេស្ប៉ាញ សម្រាប់ការប្រមូលផ្តុំគ្នាគាំទ្រអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយពួកសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.០០០នាក់មក។កាលពីចុងសប្តាហ៍ ខ្មាន់កាំភ្លើងក្រុមហាម៉ាស បានសម្រុកចូលរបងពីតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ (៧ តុលា) ដោយបានសម្លាប់ទាហាន និងជនស៊ីវិលអ៊ីស្រាអែល ព្រមទាំងចាប់ចំណាប់ថ្នូររាប់សិបនាក់ត្រឡប់ទៅតំបន់ឆ្នេរហ៊ុមព័ទ្ធវិញ។ អ៊ីស្រាអែលបានឆ្លើយតបទៅវិញដោយការវាយប្រហារតាមអាកាសដោយទម្លាក់គ្រាប់បែកច្រើនបំផុតរបស់ខ្លួនទៅលើតំបន់ហ្គាហ្សា ហើយក៏កំពុងត្រៀមការវាយលុកលើទឹកដីផ្លូវគោក ដែលខ្លួនបានដកទ័ពចេញពីជិតពីរទសវត្សរ៍មុន បន្ទាប់ពីការកាន់កាប់អស់រយៈពេល ៣៨ឆ្នាំមកផងដែរ៕

ពន្ធនាគារធំជាងគេនៅប្រទេសប៉ារ៉ាហ្គាយត្រូវភ្លើងឆេះ ខណៈអ្នកទោសបង្កចលាចលចាប់អ្នកយាមធ្វើជាចំណាប់ថ្នូរ

2023/10/11 12:34:20 pm        159
ក្រុមអ្នកទោសនៅពន្ធនាគារដ៏ធំបំផុតរបស់ប្រទេសប៉ារ៉ាហ្គាយ បានធ្វើកុបកម្មកាលពីថ្ងៃអង្គារ (១០ តុលា) ដោយបានចាប់អ្នកយាមចំនួន ១១នាក់ធ្វើជាចំណាប់ថ្នូរ និងដុតបំផ្លាញសម្ភារៈនានានៅក្នុងពន្ធនាគារ តាកុំប៊ូ (Tacumbu) ដែលមានអ្នកទោសដ៏ច្រើនបំផុត នៅជាយក្រុងនៃរដ្ឋធានីប្រទេសនេះ។ក្រោយមក ចំណាប់ថ្នូរពីរនាក់ត្រូវបានដោះលែង ខណៈដែលកងកម្លាំងរដ្ឋាភិបាល និងយោធា បានធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងការបះបោររបស់ក្រុមអ្នកទោស នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Enrique Riera ហើយលោកបាននិយាយថា មន្ត្រីនគរបាលពីរនាក់ បានរងរបួសក្នុងការប៉ះទង្គិចគ្នានេះ។ ពន្ធនាគារ តាកុំប៊ូ មានអ្នកទោសជិត ៤.០០០នាក់ ស្ថិតនៅក្នុងអគារដំបូលប្រក់ស័ង្កសី ហើយបើយោងទៅតាមក្រុមអ្នកជំនាញសន្តិសុខក្នុងតំបន់បានឲ្យដឹងថា ក្រុមជនអន្ធពាលដ៏មានឥទ្ធិពល បានគ្រប់គ្រងស្ទើរតែទាំងស្រុងលើអ្នកទោសផ្សេងទៀតនៅខាងក្នុងនោះ។នគរបាលបានឈរពីក្រោយខែលកុបកម្ម ខណៈច្រកចូលពន្ធនាគារកំពុងមានអណ្តាតភ្លើង ទោះបីជាក្រុមអាជ្ញាធរបាននិយាយក្រោយមកថា ក្រុមអ្នកពន្លត់អគ្គិភ័យបានជួយគ្រប់គ្រងភ្លើងបានហើយក៏ដោយ។ ទន្ទឹមនឹងនេះ គ្រួសារអ្នកទោសជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ ខណៈពួកគេរង់ចាំព័ត៌មានអំពីសាច់ញាតិដែលនៅខាងក្នុង៕

ហ្វីលីពីន និយាយថា ឆ្មាំល្បាតឆ្នេរចិន មិនបានបណ្តេញចេញទូកបំពាក់កំាភ្លើងកងទ័ពជើងទឹកនោះទេ

2023/10/11 12:31:14 pm        128
មេបញ្ជាការយោធាហ្វីលីពីន កាលពីថ្ងៃអង្គារ បានច្រានចោលការឃោសនា ជាសេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយឆ្មាំល្បាតប្រទេសចិនថា ខ្លួនបានបណ្តេញចេញទូកបំពាក់កាំភ្លើងកងទ័ពជើងទឹកហ្វីលីពីន មកពីជុំវិញតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ នៅសមុទ្រចិនខាងត្បូង។ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លោក Romeo Brawner បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ឆ្មាំល្បាតឆ្នេររបស់ចិន នៅទីនោះ ហើយមានការប្រឈមមុខដាក់គ្នា។ ប៉ុន្តែនាវាកងទ័ពជើងទឹកបន្តដំណើរលើផ្លូវរបស់ខ្លួន ហើយមិនត្រូវបានបណ្តេញចេញនោះទេ។ នាវាកំពុងបំពេញបេសកកម្មរបស់ខ្លួន ជាការល្បាតដែនសមុទ្រ។ឆ្មាំល្បាតឆ្នេរចិន បាននិយាយថា កាលពីដំបូង ខ្លួនបានចាត់វិធានការចាំបាច់ ដើម្បីបណ្តេញទូកបំពាក់កាំភ្លើងចេញពីតំបន់ថ្មប៉ប្រះទឹក Scarborough បន្ទាប់ពីទូកនេះ មិនអើពើចំពោះការព្រមានដដែលៗ។ អ្នកនាំពាក្យឆ្មាំល្បាតចិន លោក Gan Yu បាននិយាយថា សកម្មភាពនេះគឺជាការបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ឧបទ្ទវហតុនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពី ប្រទេសចិន បានព្រមាន ប្រទេសហ្វីលីពីន ចំពោះការបង្ករឿងបន្ថែមទៀតនៅកោះមួយនៅសមុទ្រចិនខាងត្បូង ដោយនិយាយថា ទង្វើរបែបនេះ បានបំពានអធិបតេយ្យភាពដែនដីរបស់ចិន ដែលល្មើសច្បាប់អន្តរជាតិ និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពប្រចាំតំបន់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យានដ្រូនរុស្ស៊ីវាយប្រហារនាវាចិននៅជិតតំបន់ឆ្នេរអ៊ុយក្រែន មុនដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់ទីក្រុងប៉េកាំង
05/18/2026 09:05 PM
កម្ពុជាកំពុងជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈានទៅឧស្សាហកម្មបៃតង
05/18/2026 08:05 PM
អ៊ូហ្គង់ដាបង្កើនការត្រួតពិនិត្យតាមព្រំដែន ស្របពេលការរីករាលដាលឆ្លងជំងឺអេបូឡាបង្ខំឲ្យផ្អាកពិធីបុណ្យ​
05/18/2026 08:05 PM
ឥណ្ឌាទិញប្រេងរុស្ស៊ី ដោយពុំគិតដល់ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ
05/18/2026 08:05 PM
ប្រធានាធិបតីលីបង់បញ្ជាក់​ថា លោកនឹងធ្វើអ្វី «​មិនអាចទៅរួច» ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល
05/18/2026 08:05 PM
នាយករដ្ឋមន្ត្រីជប៉ុនសង្កត់ធ្ងន់ពី​ការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពហុភាគីនិយម ពេលជួប​​ប្រមុខ​ UN
05/18/2026 08:05 PM
ប្រមុខ UN ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងតូក្យូ
05/18/2026 07:05 PM
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះនៃការរីកចម្រើនវិស័យឧស្សាហកម្ម
05/18/2026 07:05 PM
បុគ្គលិកសុខាភិបាលប្រញាប់ប្រញាល់ឆ្លើយតបជំងឺអេបូឡាដែលរីករាលដាលយ៉ាងរហ័ស នៅកុងហ្គោ
05/18/2026 07:05 PM
ប្រធានចារកម្មអេស្តូនី៖ លោក Putin ប្រឈមនឹងជម្រើសដ៏សែនពិបាកនៅអ៊ុយក្រែន ស្របពេលរងទណ្ឌកម្ម
05/18/2026 07:05 PM