ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត
អាជ្ញាធរខេត្តកោះកុង បំភ្លឺថាមិនមានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានការស្រាវជ្រាវករណីឃាតកម្ម

សន្តិសុខ និង សង្គម

បាតុកម្មនៅតំបន់ភាគខាងកើតប្រទេសឥណ្ឌា ជុំវិញកំណើនករណីជំងឺគ្រុនឈាម

2023/09/26 09:56:26 am        251
ឥណ្ឌា៖ ក្រុមកម្មករ និងអ្នកគាំទ្រគណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌា គណបក្សសភា បានធ្វើការតវ៉ានៅទីក្រុងភាគខាងកើត កូកាតា (Kolkata) ស្របពេលមានការកើនឡើងនៃករណីជំងឺគ្រុនឈាម នៅក្នុងទីក្រុងនេះកាលពីថ្ងៃចន្ទ (២៥ កញ្ញា)។ ការតវ៉ានេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ បាវ៉ាននីពួរ (Bhawanipur) របស់ទីក្រុងនេះ ដែលជាមណ្ឌលបោះឆ្នោតរបស់ប្រធានរដ្ឋ គឺលោកស្រី Mamata Banerjee។នៅក្នុងវិធីពិសេសមួយ ដើម្បីបង្ហាញពីភាពចលាចលរបស់ពួកគេប្រឆាំងនឹងរដ្ឋាភិបាល ក្រុមអ្នកតវ៉ាត្រូវបានគេឃើញឈរនៅខាងក្នុងមុង និងលើកពាក្យស្លោកជុំវិញការកើនឡើងនៃករណីឆ្លងមេរោគនេះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា រដ្ឋបានរាយការណ៍យ៉ាងហោចណាស់ចំនួន៣៨.០០០ករណីនៃជំងឺគ្រុនឈាម ក្នុងរដូវកាលនេះ រហូតមកដល់ពេលនេះ។ជំងឺគ្រុនឈាម អាចបណ្តាលឱ្យមានការឈឺចាប់ខ្លាំងនៅក្នុងសាច់ដុំ និងសន្លាក់ ហើយត្រូវបានរីករាលដាលដោយការខាំរបស់មូសប្រភេទ Aedes Aegypti ដែលជាទូទៅប៉ះពាល់ដល់ភាពស៊ាំរបស់អ្នកជំងឺ ដោយការធ្វើឱ្យចំនួនប្លាកែតធ្លាក់ចុះ ខណៈប៉ះពាល់ដល់អង់ស៊ីមថ្លើមរបស់អ្នកជំងឺផងដែរ៕

ហ្វីលីពីនដករបាំងការពាររបស់ចិននៅតំបន់ជម្លោះចេញ ក្នុងប្រតិបត្តិការពិសេស

2023/09/26 09:53:37 am        194
ហ្វីលីពីន៖ ហ្វីលីពីនបាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) ថា ខ្លួនបានអនុវត្ត «ប្រតិបត្តិការពិសេស» ដើម្បីដករបាំងបណ្តែត ដែលដំឡើងដោយប្រទេសចិន នៅតំបន់នេសាទដ៏សំខាន់មួយនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាវិធានការមួយអាចបង្កឱ្យមានភាពតានតឹងបន្ថែមទៀត បន្ទាប់ពីភាពតានតឹងរយៈពេលជាច្រើនឆ្នាំនៅក្នុងតំបន់ដែនទឹកដែលមានជម្លោះ របស់អាស៊ីមួយនេះ។ប្រទេសហ្វីលីពីន បានសម្តែងការខឹងសម្បារកាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) និងបានចែករំលែករូបភាពនៃនគរបាលឆ្មាំល្បាតឆ្នេររបស់ចិន ដែលដាក់របាំងពោងបណ្ដែតទឹកដ៏វែងមួយនៅជិតតំបន់សមុទ្រ Scarborough ដែលជាផ្ទាំងថ្មប៉ប្រះទឹកមានចម្ងាយ ២០០គីឡូម៉ែត្រ ពីប្រទេសហ្វីលីពីន និងជាកន្លែងដែលមានជម្លោះអស់រយៈពេលជាច្រើនឆ្នាំជុំវិញអធិបតេយ្យភាព និងសិទ្ធិនេសាទ។ប៉ុន្មានម៉ោងបន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិបានប្តេជ្ញាថានឹងចាត់វិធានការ ឆ្មាំល្បាតឆ្នេរហ្វីលីពីនបាននិយាយថា ខ្លួនបានដកខ្សែពួរអណ្តែតទឹកនោះចេញ តាមការបញ្ជារបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr និងក្រុមការងារពិសេសរបស់លោក នៅសមុទ្រចិនខាងត្បូង។ វីដេអូមិនមានកាលបរិច្ឆេទ ដែលបានផ្សព្វផ្សាយដោយឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបង្ហាញពីបុគ្គលិករបស់ខ្លួនម្នាក់បានកាត់ខ្សែពួរ ដែលចងភ្ជាប់របាំងអណ្តែតទឹក ហើយដកយុថ្ការបស់ពោងបណ្ដែតទាំងនោះចេញផងដែរ។តំបន់សមុទ្រយុទ្ធសាស្ត្រ Scarborough ដែលដាក់ឈ្មោះតាមនាវាដឹកទំនិញរបស់អង់គ្លេស ដែលបានជាប់នៅទីនោះកាលពីសតវត្សទី១៨ ត្រូវបានរឹបអូសក្នុងឆ្នាំ២០១២ ដោយប្រទេសចិន ដែលបានរក្សាវត្តមានជាប្រចាំនៃឆ្មាំល្បាតឆ្នេរ និងទូកនេសាទរបស់ខ្លួន នៅតំបន់នោះចាប់តាំងពីពេលនោះមក៕

ការស៊ើបអង្កេតរបស់UN៖ រុស្ស៊ីធ្វើទារុណកម្មជនរងគ្រោះអ៊ុយក្រែនមួយចំនួនរហូតដល់ស្លាប់

2023/09/26 09:29:40 am        166
អ៊ុយក្រែន៖ សមាជិកនៃស្ថាប័នស៊ើបអង្កេត ដែលទទួលបន្ទុកដោយអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) នៅក្នុងការរកឃើញចុងក្រោយរបស់ពួកគេថា ក្រុមទាហានរុស្ស៊ី បានធ្វើទារុណកម្មជនជាតិអ៊ុយក្រែនយ៉ាងព្រៃផ្សៃ រហូតដល់ជនរងគ្រោះមួយចំនួនបានស្លាប់ ហើយបានបង្ខំក្រុមគ្រួសារឱ្យនៅស្តាប់ ខណៈពួកគេបានរំលោភស្ត្រីនៅក្បែរនោះទៀតផង។លោក Erik Møse ប្រធានគណៈកម្មការស៊ើបអង្កេតលើអ៊ុយក្រែន បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថា ក្រុមរបស់លោកបាន «ប្រមូលភស្តុតាងបន្ថែមទៀត ដែលបង្ហាញថា ការប្រើប្រាស់ការធ្វើទារុណកម្មដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ បានរីករាលដាល និងជាប្រព័ន្ធ»។រុស្ស៊ីបដិសេធការប្រព្រឹត្តអំពើឃោរឃៅ ឬកំណត់គោលដៅជនស៊ីវិលនៅអ៊ុយក្រែន។ លោក Møse បាននិយាយថា គណៈកម្មការព្យាយាមទាក់ទងជាមួយរុស្ស៊ី ប៉ុន្តែមិនមានចម្លើយអំពីបញ្ហានេះនោះទេ។ គណៈកម្មាការបាននិយាយពីមុនថា ការរំលោភដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន រួមទាំងការប្រើទារុណកម្ម អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

អ្នកបាត់ខ្លួនត្រូវគេបារម្ភថាបានស្លាប់ បន្ទាប់ពីព្យុះដ៏កំណាចបានវាយប្រហារនៅអាហ្វ្រិកខាងត្បូង

2023/09/26 09:27:30 am        242
អាហ្វ្រិកខាងត្បូង៖ ក្រុមមន្ត្រីខេត្ត Western Cape បាននិយាយថា អ្នកបាត់ខ្លួនយ៉ាងហោចណាស់៣នាក់ ត្រូវបានគេបារម្ភថាបានស្លាប់ បន្ទាប់ពីព្យុះដ៏កាចសាហាវមួយបានបោកបក់ពាសពេញខេត្តអាហ្រ្វិកខាងត្បូងមួយនេះ កាលពីថ្ងៃច័ន្ទ (២៥ កញ្ញា) ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយ និងទឹកជំនន់ផងដែរ។ មន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយខេត្ត Western Cape លោក Regan Thaw បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ឥទ្ធិពលព្យុះបក់ទៅលើលំនៅដ្ឋានក្រៅផ្លូវការរបស់ខេត្តនេះ មានទំហំធំធេងណាស់។រដ្ឋាភិបាលក្នុងតំបន់បានហៅព្យុះនេះថាជា «គ្រោះមហន្តរាយ» ដោយផ្តល់យោបល់ថា ទំហំនៃការខូចខាតទាំងស្រុង នឹងលេចចេញជារូបរាងនៅពេលដែលព្យុះបានថយចុះ។ សេវាកម្មអាកាសធាតុអាហ្រ្វិកខាងត្បូងបានចេញការព្រមាន «កម្រិតពណ៌លឿងទុំ ៩» ដែលបង្ហាញពីលទ្ធភាពនៃទឹកជំនន់បន្ថែមទៀតខណៈប្រព័ន្ធអាកាសធាតុបង្ហាញថា ព្យុះកំពុងផ្លាស់ទីទៅភាគខាងកើតពាសពេញអាហ្វ្រិកខាងត្បូងផងដែរ៕

ជនអន្តោប្រវេសន៍ មួយចំនួនជាកុមារ ព្យាយាមឆ្លងកាត់ទន្លេ Rio Grande សម្រាប់ក្តីស្រម៉ៃ ទៅអាមេរិក

2023/09/26 09:24:49 am        174
អាមេរិក៖ កាលពីថ្ងៃចន្ទ ជនអន្តោប្រវេសន៍ច្រើននាក់បានឆ្លងកាត់ទន្លេ Rio Grande យ៉ាងក្លាហាន ធ្វើដំណើរដោយថ្មើជើងក្នុងការស្វែងរករបស់ពួកគេដើម្បីបានទៅដល់សហរដ្ឋអាមេរិក។ ឃ្លីបវីដេអូ មកពីទីក្រុង Eagle Pass រដ្ឋតិចសាស់ ជនអន្តោប្រវេសន៍មួយចំនួន ធ្វើដំណើរជាមួយកុមារ ដោយដើរឆ្លងកាត់ចរន្តទឹកទន្លេហូខ្លាំង និងកំពុងនាំយកអីវ៉ាន់របស់ពួកគេមកជាមួយ។ ទូកល្បាតព្រំដែនសហរដ្ឋអាមេរិកមួយចំនួន បានស្ថិតនៅទីតាំងកើតហេតុនោះ។ ជនអន្តោប្រវសេន៍រាប់ពាន់នាក់បានឆ្លងកាត់ចូលទៅក្នុងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ពីរដ្ឋកាលីហ្វ័នីញ៉ា ទៅកាន់រដ្ឋតិចសាស់ ដោយជនអន្តោប្រវេសន៍ជាច្រើននាក់ទៀតនៅតែមកដល់តាមរថយន្តក្រុង និងរថភ្លើងដឹកទំនិញ ទៅកាន់ទីក្រុងព្រំដែនប្រទេសម៉ិកស៊ិក ក្នុងកំណត់ត្រាខ្ពស់នៃលំហូរការធ្វើអន្តោប្រវេសន៍ទៅកាន់ភាគខាងត្បូងបន្ថែមទៀត។ ការកើនឡើងច្រើននៅតាមបណ្តោយព្រំដែន ដែលគួឲ្យកត់សំគាល់ នៅក្នុងទីក្រុង San Diego រដ្ឋកាលីហ្វ័នីញ៉ា និងទីក្រុង El Paso និងទីក្រុង Eagle Pass របស់រដ្ឋតិចសាស់ ដែលកំណត់ជាចំណុចរបត់មួយ បន្ទាប់ពីចំនួនបានថយចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ និងអាចបង្កើតបញ្ហាប្រឈមផ្នែកនយោបាយថ្មីៗ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលកំពុងឈានទៅរករដូវកាលបោះឆ្នោត។ កាលពីថ្ងៃសៅរ៍អភិបាលក្រុង El Paso លោក Oscar Lesser បាននិយាយថាការកើនឡើងនេះបានជំរុញឲ្យទីក្រុងចូលទៅកាន់ចំណុចបំបែកមួយ ដោយមនុស្សជាង២.០០០នាក់ ក្នុងមួយថ្ងៃកំពុងស្វែងរកសិទ្ធជ្រកកោន ដែលហួសពីសមត្ថភាពការផ្តល់ទីជម្រក និងធនធាននៃការដាក់ពង្រាយ។ ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទនៅខាងក្រៅការិយាល័យគណៈកម្មាធិការផ្តល់ជំនួយជនភៀសខ្លួនម៉ិកស៊ិក នៅទីក្រុង Tapachula ភាគខាងត្បូង ដើម្បីទទួលបានទិដ្ឋាការ ដែលអនុញ្ញាតឲ្យពួកគេ ឆ្លងកាត់ដោយសុវត្ថិភាពតាមប្រទេសម៉ិកស៊ិក ដើម្បីបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថាជនអន្តោប្រវេសន៍ប្រមាណ៣ពាន់នាក់មកពីប្រទេសអាមេរិកកណ្តាល និងខាងត្បូងកំពុងរង់ចាំយ៉ាងអន្ទះសារទិដ្ឋាការមនុស្សធម៌ ដើម្បីឆ្ពោះទៅកាន់ព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិក ស្វែងរកសិទ្ធជ្រកកោន នៅក្នុងសហរដ្ឋអាមេរិក៕

ភ្លៀងធ្លាក់ខ្លាំង នៅប្រទេសហ្គាតេម៉ាឡា បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និង១៣នាក់បាត់ខ្លួន

2023/09/26 09:20:35 am        185
ហ្គាតេម៉ាឡា៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា ភ្លៀងធ្លាក់ខ្លាំងកាលពីពេលយប់បង្កឲ្យទន្លេនៅក្នុងរដ្ឋធានីប្រទេសហ្គាតេម៉ាឡា ហៀរឡើងលើច្រាំង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និង១៣នាក់ផ្សេងទៀតបាត់ខ្លួន។ទីភ្នាក់ងារគ្រោះមហន្តរាយជាតិប្រទេសហ្គាតេម៉ាឡា Conred បាននិយាយថា លំនៅឋាន៦ខ្នងត្រូវបានទឹកហូរនាំបន្ទាប់ពីទន្លេ Las Vacas ដែលហូរឆ្លងកាត់ទីក្រុងរបស់ប្រទេសហ្គាតេម៉ាឡា បានធ្វើឲ្យពេញហៀរតំបន់មួយកន្លែង មានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ភាគខាងត្បូងទីប្រជុំជន។ លោក Sergio Cabanas ប្រធានប្រតិបត្តិការមកពីនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង បាននិយាយថាសាកសពយ៉ាងហោចណាស់៦នាក់ ម្នាក់ជាអនីតិជន និង៥នាក់ជាមនុស្សពេញវ័យ ត្រូវបានស្រង់យក ទោះបីជាក្រុមអ្នកសង្គ្រោះនៅបន្តស្វែងរកសាកសសពបន្ថែមទៀតក៏ដោយ។យោងតាមអ្នកសម្របសម្រួលជាតិ ទទួលបន្ទុកកាត់បន្ថយគ្រោះមហន្តរាយ(Conred) បានឲ្យដឹងថា មុនពេលភ្លៀងកាលពីល្ងាចថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់២៩នាក់បានស្លាប់ដោយសារតែទឹកជំនន់នៅក្នុងប្រទេសហ្គាតេម៉ាឡា ក្នុងរដូវវស្សានេះ៕

ភាពក្រអឺតក្រទម និងបំណងជាយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការទប់ឥទ្ធិពលចិន ត្រូវបានលាតត្រដាងក្នុងកិច្ចប្រជុំកំពូលអាមេរិក-ប្រជុំកោះប៉ាស៊ីហ្វិកលើកទី២

2023/09/26 08:58:33 am        242
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទីពីរជាមួយមេដឹកនាំកោះប៉ាស៊ីហ្វិកមួយចំនួននៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ។ អ្នកជំនាញចិនមួយចំនួនបាននិយាយថា មិនសមហៅជំនួបនេះថាជា ការស្វាគមន៍ដំណើរទេសចរណ៍ ទេ គួរតែហៅថាជា ដំណើរកម្សាន្តលាងខួរក្បាល ព្រោះថាគោលដៅចុងក្រោយរបស់រដ្ឋាភិបាលអាមេរិកគឺ ធ្វើឲ្យក្លាយជាឧបករណ៍ និងយោធាក្នុងតំបន់ ដើម្បីបម្រើឲ្យផលប្រយោជន៍របស់ខ្លួន ដែលធ្វើឱ្យវាក្លាយជាចំណុចសំខាន់មួយនៅ អឌ្ឍគោលខាងត្បូង ដើម្បីធ្វើឱ្យឥទ្ធិពលរបស់ចិនចុះខ្សោយ ខណៈការបង្កើនឥទ្ធិពលរបស់សហរដ្ឋអាមេរិកមិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវិស័យដូចជាយោធា និងសន្តិសុខផងដែរ។  អ្នកជំនាញមួយចំនួនបាននិយាយថា កិច្ចប្រជុំនេះត្រូវបានគេរំពឹងថានឹងផ្តោតលើប្រធានបទដូចជា ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ការបើកស្ថានទូត ការសន្យាការវិនិយោគថ្មីលើហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងទំនាក់ទំនងតាមរយៈខ្សែកាបិ៍ក្រោមសមុទ្រ និងមួយចំនួនដែលអាចប្រើជាមធ្យោបាយសំខាន់ក្នុងការលាបពណ៌ប្រទេសចិន។ អ្នកជំនាញក៏មានការងឿងឆ្ងល់យ៉ាងខ្លាំងដែរថា មេដឹកនាំកោះប៉ាស៊ីហ្វិកនឹងធ្លាក់ចូលទៅក្នុងអន្ទាក់"ការនិទានរឿងដែលផ្តោតលើប្រទេសចិន" ជាពិសេសនៅពេលមេដឹកនាំកោះសូឡូម៉ុង (Solomon) សម្រេចចិត្តមិនចូលរួមកិច្ចប្រជុំកំពូលនេះ ហើយនាយករដ្ឋមន្ត្រីវ៉ានវ៉ាអាទូ (Vanuatu) នឹងមិនចូលរួមទេ ដែលបង្ហាញថាប្រទេសក្នុងតំបន់ មិនមានឆន្ទៈ ចូលរួមស្របពេលការប្រជែងគ្នារវាងអាមេរិក និងចិន។  លោក Biden សន្យាផ្ដល់ជំនួយចំនួន៤០លានដុល្លារបន្ថែមទៀតដល់បណ្ដាកោះប៉ាស៊ីហ្វុក ដើម្បីទប់ទល់នឹងឥទ្ធិពលដែលចេះតែកើនឡើងរបស់ប្រទេសចិន។នាយករដ្ឋមន្ត្រីកោះ សូឡូម៉ុង លោក ម៉ាណាសេ សូហ្គាវ៉ារ៉េ (Manasseh Sogavare) ថ្មីៗនេះបានកោតសរសើរគំនិតផ្តួចផ្តើមដែលស្នើឡើងដោយប្រទេសចិន រួមទាំងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលនៅក្នុងសុន្ទរកថារបស់លោកទៅកាន់កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ៕

អាមេរិក និងកេនយ៉ា ចុះកិច្ចព្រមព្រៀងការពារជាតិ នៅមុនការគ្រោងដាក់ពង្រាយសន្តិសុខនៅប្រទេសហៃទី

2023/09/26 08:55:43 am        254
អាមេរិក៖ សហរដ្ឋអាមេរិក និងប្រទេសកេនយ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិកាលពីថ្ងៃចន្ទ ដែលនឹងឃើញប្រទេសអាហ្វ្រិកខាងកើត ទទួលបានធនធាន និងការគាំទ្រសម្រាប់ការដាក់ពង្រាយសន្តិសុខ   ខណៈដែលខ្លួនបានត្រៀមខ្លួន ដើម្បីដឹកនាំបេសកកម្មរក្សាសន្តិភាពពហុជាតិទៅកាន់ប្រទេសហៃទី ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជនអន្ធពាល។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីការពារជាតិកេនយ៉ា លោក អាដែន ឌូអាល (Aden Duale) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅក្នុងកិច្ចប្រជុំមួយក្នុងរដ្ឋធានី ណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា។ កិច្ចព្រមព្រៀងនេះ នាំផ្លូវទំនាក់ទំនងការពារជាតិរបស់ប្រទេសក្នុង  រយៈពេល៥ឆ្នាំខាងមុខ ខណៈសង្គ្រាមនៅអាហ្វ្រិកខាងកើតប្រឆាំងនឹងក្រុមជ្រុលនិយមអាល់កៃដា ដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមអាល់សាបាប ( al-Shabab)កាន់តែខ្លាំងឡើង។លោកអូស្ទីន បានថ្លែងអំណរគុណដល់ប្រទេសកេនយ៉ា ដែលបានស្ម័គ្រចិត្តដឹកនាំកងកម្លាំងពហុជាតិហៃទី ហើយបានរំលឹកឡើងវិញថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងធ្វើការជាមួយសភា ដើម្បីទទួលបានមូល   និធិចំនួន១០០លានដុល្លារ ដែលខ្លួនបានសន្យានៅខាងក្រៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ។លោកបាននិយាយថា ពិភពលោកទាំងមូល គួរតែធ្វើតាមការប្តេជ្ញាចិត្តរបស់កេនយ៉ាចំពោះសន្តិសុខសកល ហើយ «បង្កើន និងផ្តល់បុគ្គលិក បរិក្ខារ ជំនួយ ការបណ្តុះបណ្តាល និងការផ្តល់មូលនិធិបន្ថែមទៀត»៕

កិច្ចពិភាក្សាអាស៊ែរបៃហ្សង់និងនិងទួរគីអំពីច្រករបៀងផ្លូវគោកអាមេនី បង្កើនការភ័យខ្លាចការឈ្លានពានថ្មី

2023/09/26 08:46:22 am        148
អាស៊ែបៃហ្សង់៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ បានជួបពិភាក្សាជាមួយសមភាគីទួរគីរបស់លោកអំពីការបង្កើតច្រករបៀងផ្លូវគោករវាងប្រទេសរបស់ពួកគេ តាមរយៈអាមេនី ដោយបង្កើនការភ័យខ្លាចការឈ្លានពានមួយផ្សេងទៀត។លោក អ៊ីលហាម អាលីយ៉េវ ( Ilham Aliyev) ប្រធានាធិបតីអាស៊ែបៃហ្សង់ បានស្នើសុំគំនិតនេះ ដែលប្រទេសអាមេនីប្រឆាំងជាមួយលោករ៉េសិប តាយីប អេរដូហ្គែន ( Recep Tayyip Erdogan) មេដឹកនាំទួរគី កាលពីថ្ងៃចន្ទ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។បញ្ហានេះ បានកើតឡើង នៅពេលដែលជនភៀសខ្លួនការ៉ាបាក់រាប់ពាន់នាក់ បានឆ្លងចូលទៅក្នុងប្រទេសអាមេនី ដោយមានរបស់របរផ្សេងៗភ្ជាប់ទៅជាមួយ ខណៈដែលពួកគេ បានភៀសខ្លួនពីការបោសសម្អាតជនជាតិភាគតិចដ៏គួរឲ្យភ័យខ្លាច នៅក្នុងអតីតផ្ទះរបស់ពួកគេ។ប្រទេសអាស៊ែបៃហ្សង់ បានចាប់ផ្តើមប្រតិបត្តិការមួយ កាលពីថ្ងៃទី១៩ ខែកញ្ញា ដើម្បីដណ្តើមកាន់កាប់ តំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដោយបង្ខំឲ្យពួកបំបែកខ្លួនដាក់អាវុធរបស់ពួកគេ ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ដែលបានព្រមព្រៀង នៅថ្ងៃទី២០ ខែកញ្ញា៕

ជនជាតិកាណាដាកាន់សាសនាស៊ីគ (Sikhs) តវ៉ាប្រឆាំងរដ្ឋាភិបាលឥណ្ឌាជុំវិញឃាតកម្មមេដឹកនាំផ្ដាច់ខ្លួន

2023/09/26 08:43:23 am        101
កាណាដា៖  ជនជាតិកាណាដាកាន់សាសនាស៊ីគ(Sikhs) បានធ្វើបាតុកម្មតូចមួយនៅខាងក្រៅបេសកកម្មការទូតរបស់ប្រទេសឥណ្ឌាកាលពីចន្ទ មួយសប្តាហ៍បន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) និយាយថា អាចមានជាប់ពាក់ព័ន្ធរវាងទីក្រុង New Delhi និងការសម្លាប់អ្នកតស៊ូមតិបំបែកខ្លួន សាសនាស៊ីគ (Sikh) នៅខេត្ត ប្រ៊ីធីសកូឡុំប៊ី (British Columbia) ។  ក្រុមអ្នកតវ៉ាប្រហែល ១០០ នាក់នៅទីក្រុងតូរ៉ុនតូ(Toronto)បានដុតទង់ជាតិឥណ្ឌា និងវាយរូបក្រដាសកាតុងកាត់របស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដោយស្បែកជើង។ បាតុករប្រហែល ២០០នាក់ក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុល ក្នុងទីក្រុង វ៉ាន់កូវ៉ើ(Vancouver)ផងដែរ។នៅទីក្រុងអូតាវ៉ា មនុស្សតិចជាង ១០០ នាក់បានប្រមូលផ្តុំគ្នានៅមុខការិយាល័យឧត្តមស្នងការឥណ្ឌា (ស្ថានទូត)ក្នុងរដ្ឋធានីនេះ។ពួកគេបានគ្រវីទង់ជាតិពណ៌លឿង ដែលបង្ហាញពិភពលោកថា ខាហាលីស្ថាន (Khalistan) ដែលសំដៅលើការគាំទ្ររបស់ពួកគេក្នុងការធ្វើឱ្យរដ្ឋ ពុនចាប(Punjab) របស់ឥណ្ឌាក្លាយជារដ្ឋឯករាជ្យសម្រាប់សាសនិកស៊ីគ (Sikhs) ជាបុព្វហេតុដែលលោក នីចា (Nijjar) បានធ្វើយុទ្ធនាការ។ប្រទេសកាណាដាគឺជាផ្ទះសម្រាប់សាសនិកស៊ីគ ប្រហែល ៧៧០.០០០ នាក់ ជាចំនួនប្រជាជនខ្ពស់បំផុតនៃអ្នកកាន់សាសនាស៊ីគ នៅខាងក្រៅរដ្ឋកំណើត ពុនចាបរបស់ពួកគេ - ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះមានបាតុកម្មជាច្រើនដែលបានធ្វើឱ្យឥណ្ឌាខឹង។  ចំណែកប្រទេសឥណ្ឌាវិញ បានចាត់ទុកការចោទប្រកាន់របស់លោក Trudeau ថាជារឿងមិនសមហេតុផល។ ឥណ្ឌា បានព្រមានអ្នកធ្វើដំណើរកាលពីសប្តាហ៍មុនថាមានការកើនឡើង សកម្មភាពប្រឆាំងឥណ្ឌា នៅក្នុងប្រទេសកាណាដាដោយជំរុញឱ្យ ប្រុងប្រយ័ត្នបំផុត ប៉ុន្តែពុំបានផ្តល់ភស្តុតាងឬព័ត៌មានលម្អិតនៃឧបទ្ទវហេតុជាក់លាក់ណាមួយនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងគោលបំណងមនុស្សធម៌! អាជ្ញាធរកម្ពុជាសម្រេចបើកច្រកទ្វារព្រំដែនអនុញ្ញាតដល់អនុព័ន្ធយោធាថៃប្រចាំនៅភ្នំពេញ និងមនុស្សពីរនាក់ធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលីកទៅព្យាបាលជំងឺនៅខេត្តស្រះកែវ
07/20/2025 07:07 PM
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
07/20/2025 07:07 PM
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
07/20/2025 06:07 PM
សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តមណ្ឌលគិរី បានចូលរួមសកម្មភាពជាច្រើននៅក្នុងសង្គម​ស្រប​តាមគម្រោងសកម្មភាពទាំង៥ របស់សមាគម
07/20/2025 05:07 PM
ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប
07/20/2025 04:07 PM
លោក Trump ទទូចថាទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានបំផ្លាញស្របពេលមានរបាយការណ៍មួយចំនួនថាបានរួចផុតពីការបំផ្លាញ
07/20/2025 03:07 PM
ពលរដ្ឋជប៉ុនបោះឆ្នោតក្នុងការសាកល្បងដ៏សំខាន់សម្រាប់នាយករដ្ឋមន្ត្រី Shigeru Ishiba
07/20/2025 03:07 PM
អ្នកស្លាប់ក្នុងជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូងសប្តាហ៍នេះ កើនឡើងដល់១៤ នាក់
07/20/2025 03:07 PM
ការប៉ះទង្គិចបានផ្ទុះឡើងក្នុងការតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ក្នុងប្រទេសប៉ូឡូញ
07/20/2025 03:07 PM
ក្រសួងសុខាភិបាល បើកយុទ្ធនាការផ្តល់ថ្នាំលេបសមូហភាព ដើម្បីបង្ការជំងឺគ្រុនចាញ់ នៅ​ខេត្ត​ស្ទឹងត្រែង
07/20/2025 03:07 PM