គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

បុគ្គលិកថែទាំសុខភាពអាមេរិកជាង៧៥.០០០នាក់ ចាប់ផ្តើមកូដកម្មរយៈពេល៣ថ្ងៃ

2023/10/05 09:47:20 am        259
អាមេរិក៖ បុគ្គលិកថែទាំសុខភាពរាប់ម៉ឺននាក់ នៅក្នុងសហរដ្ឋអាមេរិក បានដើរចេញពីការងារកាលពីថ្ងៃពុធ ដោយចាប់ផ្តើមធ្វើកូដកម្មធំបំផុតមួយក្នុងវិស័យនេះ នៅក្នុងប្រវត្តិសាស្ត្រថ្មីនេះជុំវិញអ្វីដែលពួកគេនិយាយថាគឺជាការខ្វះបុគ្គលិក ខណៈឆ្នាំនៃភាពមិនពេញចិត្តការងារនៅអាមេរិក នឹងកើតឡើងឆាប់ៗ។ ការធ្វើកូដកម្មរបស់ បុគ្គលិកជាង៧៥.០០០នាក់នៅអង្គការ Kaiser Permanente ជាអង្គការថែទាំសុខភាពមិនរកប្រាក់កម្រៃធំបំផុតរបស់ប្រទេស កើតមានឡើងខណៈការកើនឡើងអតិផរណា ដែលបានជំរុញសកម្មភាពឧស្សាហកម្មនៅទូទាំងសហរដ្ឋអាមេរិក មានចាប់ពីតារាភាពយន្តហូលីវូត រហូតដល់បុគ្គលិករោងចក្រផលិតរថយន្ត Detroit។ គិលានុបដ្ឋាកវិជ្ជាជីវៈនាង Jessica Cruz ដែលបម្រើការនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Kaiser Los Angeles បាននិយាយនៅក្នុងសេចក្តីថ្លែងការសហជីពថា នាយកប្រតិបត្តិ Kaiser មិនព្រមស្តាប់យើងនោះទេហើយកំពុងតវ៉ាពីជំនឿមិនល្អជុំវិញដំណោះស្រាយ ដែលយើងចាំបាច់ត្រូវបញ្ចប់វិបត្តិខ្វះបុគ្គលិករបស់Kaiser ។ខ្ញុំមើលឃើញថាអ្នកជំងឺមានការខកចិត្តនៅពេលខ្ញុំព្យាបាលពួកគេយ៉ាងប្រញាប់ប្រញាល់ ហើយទៅព្យាបាលអ្នកជំងឺបន្ទាប់ទៀត។ នោះពុំមែនជាការមើលថែទាំដែលខ្ញុំចង់បាននោះទេ។ ទីតាំងអចិន្ត្រៃយ៍អង្គការ Kaiser ក្នុងទីក្រុង Washington DC , Virginia, California, Colorado, Oregon និងរដ្ឋ Washington ត្រូវបានគេរំពឹងថានឹងរងផលប៉ះពាល់ដោយកូដកម្មរយៈពេល៣ថ្ងៃនេះ។ អង្គការ Kaiser និយាយថា មជ្ឈមណ្ឌលនឹងនៅតែបើកទ្វារ ប៉ុន្តែបានព្រមានថាត្រូវរង់ចាំយូរជាងធម្មតា៕

ពលរដ្ឋនៅជនបទប្រទេសអូស្ត្រាលី បានជម្លៀសចេញពីលំនៅឋាន ខណៈមានទឹកជំនន់បន្ទាប់ពីអគ្គិភ័យ

2023/10/05 09:44:08 am        243
អូស្ត្រាលី៖ ពលរដ្ឋនៅក្នុងទីក្រុងនានា នៅក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី ត្រូវបានព្រមាននៅថ្ងៃព្រហស្បតិ៍នេះថា វានៅតែគ្មានសុវត្ថិភាពដើម្បីវិលត្រលប់ទៅកាន់លំនៅឋានវិញ ខណៈមានទឹកជំនន់ដ៏គំហុកបន្ទាប់ពីចំហេះព្រៃ ដែលបានបង្ខំឲ្យពលរដ្ឋជម្លៀសខ្លួន។ ពលរដ្ឋនៅក្នុងតំបន់ជាច្រើន តាមបណ្តោយទន្លេ Macalister នៅរដ្ឋភាគអាគ្នេយ៍ ត្រូវបានគេប្រាប់ឲ្យជម្លៀសខ្លួនចេញកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីទឹកបានកើនឡើង ដល់កម្រិតខ្ពស់យ៉ាងគ្រោះថ្នាក់។អាជ្ញាធរបានព្រមាន ថាអ្នកទាំងឡាយណាដែលបន្តស្នាក់នៅ អាចដាច់អគ្គិសនី ទឹក ប្រព័ន្ធលូបង្ហូរទឹក និងបណ្តាញទូរស័ព្ទ ដោយសារតែទឹកជំនន់។ ទឹកភ្លៀងបានធូស្បើយនៅថ្ងៃព្រហស្បតិ៍នេះ ទោះបីជាមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ទឹកក្នុងចំនួនដ៏ច្រើន នៅតែចាំបាច់ត្រូវបង្ហូរចេញតាមប្រព័ន្ធទន្លេ។អនុប្រធានអង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋVictoria លោក David Baker បាននិយាយថា លំនៅឋានប្រមាណ១៣០ខ្នង បានរងផលប៉ះពាល់ដោយទឹកជំនន់ ដែលបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី សីតុណ្ហភាពខ្ពស់មិនសមស្របតាមរដូវកាល ដែលនាំទៅរកឲ្យមានចំហេះព្រៃ នៅតំបន់តែមួយនេះ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC ថាព័ត៌មានល្អគឺថា គ្មានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានរំពឹងទុកនោះទេ។ ការព្រមានពីគ្រោះអាសន្ន កំពុងជំរុញឲ្យពលរដ្ឋដែលបានជម្លៀសខ្លួន កុំទាន់ត្រលប់ទៅវិញ នៅនឹងកន្លែង ក្នុងទីក្រុងនានានៅក្នុងតំបន់នេះ៕

ក្មេងប្រុសដែលបើកការបាញ់ប្រហារនៅផ្សារទំនើបថៃ ត្រូវចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ខណៈនគរបាលកំណត់គោលដៅលើការលក់កាំភ្លើងអនឡាញ

2023/10/05 09:38:23 am        337
ថៃ៖ ប្រមុខនគរបាលថៃបាននិយាយកាលពីថ្ងៃពុធ (៤ តុលា) ថា ប្រទេសថៃនឹងបិទភាពចន្លោះប្រហោងផ្លូវច្បាប់ទាក់ទងនឹងការចាត់ថ្នាក់អាវុធ និងការលក់កាំភ្លើងតាមអ៊ីនធឺណិត នៅក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងអាវុធរបស់ខ្លួន រយៈពេលមួយថ្ងៃបន្ទាប់ពីក្មេងប្រុសជំទង់ម្នាក់ ត្រូវបានចាប់ខ្លួនបន្ទាប់ពីការបាញ់ប្រហារដ៏រន្ធត់ នៅផ្សារទំនើបមួយកន្លែង ដែលបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់។ក្រុមអាជ្ញាធរថៃ បានចោទប្រកាន់ជនដៃដល់ ដែលជាក្មេងប្រុសអាយុ១៤ឆ្នាំរូបនោះ ពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធខុសច្បាប់កាលពីថ្ងៃពុធ (៤ តុលា) បន្ទាប់ពីមានការបាញ់ប្រហារនៅផ្សារទំនើបមួយក្នុងទីក្រុងបាងកក ដោយប្រើប្រាស់អាវុធដែលនគរបាលនិយាយថាជាកាំភ្លើងខ្លីកែច្នៃ ក្នុងគោលបំណងបាញ់មិនឲ្យចេញគ្រាប់។ប្រមុខនគរបាលថៃ លោក Torsak Sukvimol បាននិយាយនៅក្នុងបទសម្ភាសទូរទស្សន៍មួយថា កាំភ្លើងដែលប្រើដោយជនដៃដល់វ័យ១៤ឆ្នាំ ដែលត្រូវបានចោទប្រកាន់នោះ ត្រូវបានកែច្នៃ និងរចនាឡើងដើម្បីបាញ់ជុំទទេដោយមិនឲ្យចេញគ្រាប់ មានន័យថាកាំភ្លើងនោះមិនត្រូវបានចាត់ថ្នាក់ជាអាវុធដ៏សាហាវនោះទេ ហើយអាវុធនោះទំនងជាត្រូវបានទិញតាមអ៊ីនធឺណិត។លោក Torsak បាននិយាយថា មានកាំភ្លើងបែបនេះ ដែលនាំចូលស្របច្បាប់ជាង១០.០០០ប្រភេទ កំពុងចរាចរនៅក្នុងប្រទេសថៃ ហើយនគរបាលនឹងធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដើម្បីចាត់ថ្នាក់ពួកវាឡើងវិញជាអាវុធគ្រោះថ្នាក់ ដើម្បីទប់ស្កាត់ការនាំចូលអាវុធប្រភេទនេះ៕

ការដួលរលំអគារនៅប្រទេសគុយបា សម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងច្រើននាក់ទៀតជាប់ក្នុងគំនរបាក់បែក

2023/10/05 09:36:06 am        224
គុយបា៖ រដ្ឋាភិបាលក្រុងបាននិយាយថា អគារមួយផ្នែកបានដួលរលំនៅក្នុងរដ្ឋធានី ហាឡាវ៉ាន់ ប្រទេសគុយបាកាលពីយប់ថ្ងៃអង្គារ (៣ តុលា) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបន្សល់ទុកមនុស្សយ៉ាងហោចណាស់២នាក់ទៀត ជាប់ខ្លួននៅក្រោមគំនរបាក់បែក។ ការបាក់រលំនៅក្នុងតំបន់ទេសចរណ៍ អូល ហាវ៉ាណា បានបំផ្លាញផ្នែកខាងក្នុងនៃអគារដ៏ចំណាស់មួយ ដែលជាលំនៅឋានរបស់ប្រជាជនចំនួន១៣គ្រួសារ និងមនុស្ស៥៤នាក់។ ក្រុមអ្នកជួយសង្រ្គោះបានធ្វើការពេញមួយថ្ងៃកាលពីថ្ងៃពុធ (៤ តុលា) ដើម្បីស្វែងរកមនុស្សពីរនាក់ ដែលនៅសេសសល់ក្នុងបំណែកបាក់បែក បន្ទាប់ពីការដួលរលំផ្នែកទីពីរនៃអាគារនៅពេលព្រឹកព្រលឹម ខណៈដែលខ្យល់ និងភ្លៀងបានបោកបក់ទៅលើទីក្រុងនោះ។ រដ្ឋាភិបាលក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ៕

ទីក្រុង Phoenix សហរដ្ឋអាមេរិក កត់ត្រារដូវភ្លៀងមូសុងដ៏ហួតហែងបំផុតមិនធ្លាប់មាន

2023/10/05 09:33:19 am        236
អាមេរិក៖ សេវាអាកាសធាតុជាតិទីក្រុង Phoenix (NWS) របស់សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការថា ឆ្នាំនេះជាឆ្នាំមានអាកាសធាតុស្ងួតហួតហែងបំផុតក្នុងកំណត់ត្រា សម្រាប់ទីក្រុង Phoenix រដ្ឋអារីហ្សូណា។ អាកាសយានដ្ឋាន PSH របស់ទីក្រុងនេះ បានជួបប្រទះនូវកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រដែលមានភ្លៀងធ្លាក់ត្រឹមតែកម្រិត ០,១៥អ៊ីញប៉ុណ្ណោះ ពេញមួយរដូវភ្លៀងមូសុងទាំងមូល ដែលជាធម្មតាមានរយៈពេលចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ នេះជាកម្រិតទឹកភ្លៀងទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៨៩៥ នៅពេលដែលទីភ្នាក់ងារអាកាសធាតុ NWS ចាប់ផ្តើមកំណត់ត្រាមក។ទីក្រុង Phoenix ក៏ធ្លាប់ជួបប្រទះរដូវក្តៅក្តៅបំផុតរបស់ខ្លួនកាលពីខែកក្កដាផងដែរ នៅពេលដែលសីតុណ្ហភាពឡើងដល់លើសពីកម្រិត៤៣អង្សាសេ ឬខ្ពស់ជាងនេះ សម្រាប់រយៈពេល៣១ថ្ងៃជាប់គ្នា។ លោកស្រីបណ្ឌិត Erinanne Saffell អ្នកជំនាញអាកាសធាតុនៃរដ្ឋអារីហ្សូណា បានពន្យល់ថា ទឹកភ្លៀងនៅរដូវក្ដៅដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រវិស័យកសិកម្ម និងកាត់បន្ថយចំហេះព្រៃ ដោយរក្សាបន្លែឱ្យមានជាតិទឹក ហើយភ្លៀងធ្លាក់មិនគ្រប់គ្រាន់ក្នុងរដូវក្តៅអាចនាំឱ្យបាត់បង់ទឹក និងហានិភ័យខ្ពស់នៃចំហេះព្រៃផងដែរ៕

លោក Biden ប្រកាសវិធានការសម្រាលបន្ទុកបំណុលនិស្សិតបន្ថែមចំនួន៩ពាន់លានដុល្លារ

2023/10/05 09:27:53 am        294
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោក បានអនុម័តវិធានការសម្រាលបន្ទុកបំណុលនិស្សិតបន្ថែមចំនួន៩ពាន់លានដុល្លារ សម្រាប់អ្នកខ្ចី១២៥.០០០នាក់។ លោក Biden បាននិយាយថា សេចក្តីប្រកាសចុងក្រោយ បាននាំឲ្យមានការលុបចោលបំណុលដែលបានអនុម័តសរុប ធ្វើឡើងដោយរដ្ឋបាលរបស់លោកចំនួន១២៧ពាន់លានដុល្លារ សម្រាប់ជនជាតិអាមេ រិកជិត ៣,៦ លាននាក់។លោកប្រធានាធិបតី បាននិយាយថា លោក នឹងបន្តវិធានការថ្មីដើម្បីផ្តល់វិធានការសម្រាលបន្ទុកប្រាក់កម្ចីនិស្សិតដល់ជនជាតិអាមេរិក បន្ទាប់ពីតុលាការកំពូល បានរារាំងផែនការរបស់លោកឲ្យលុបចោលបំណុលរាប់ពាន់លានដុល្លារ ហើយលោកបាននិយាយបន្ថែមថា រដ្ឋាភិបាលរបស់លោក កំពុងធ្វើអ្វីគ្រប់យ៉ាងដែល អាចធ្វើបាន និងឲ្យបានកាន់តែឆាប់រហ័ស៕

ជនអន្តោប្រវេសន៍កាន់តែច្រើនប្រថុយជិវិតតាមទូកឈើដ៏គ្រោះថ្នាក់ក្នុងសមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប

2023/10/05 09:23:00 am        298
អេស្ប៉ាញ៖ សេវាសង្គ្រោះបន្ទាន់នៅលើកោះ កាណារី(Canary) របស់អេស្ប៉ាញ បាននិយាយកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍ជាង៦៥០នាក់ បានទៅដល់កោះ អេល ហៀរ៉ូ (El Hierro) តាមទូកឈើធំៗចំនួន ៥គ្រឿង ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ សេវាសង្គ្រោះបន្ទាន់របស់កោះនេះ បាននិយាយនៅលើបណ្ដាញសង្គម X ថា ទូកមួយក្នុងចំណោម ទូក៤គ្រឿងដែលបានទៅដល់កាលពីថ្ងៃអង្គារ បានដឹកជនអន្តោប្រវេសន៍ ចំនួន២៨០នាក់។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ EFE បាននិយាយថា នេះជាចំនួនដ៏ច្រើនបំផុត នៅក្នុងទូកតែមួយ ចាប់តាំងពីក្រុមអ្នកជួញដូរមនុស្សបានចាប់ផ្តើមប្រើប្រាស់ផ្លូវកោះ Canary ជាប្រចាំកាលពីឆ្នាំ១៩៩៤ ។ ទូកបីផ្សេងទៀតដែលដឹកជនអន្តោប្រវេសន៍កជាង២០០នាក់ក៏បានទៅដល់ កោះ អេល ហៀរ៉ូ កាលពីថ្ងៃអង្គារ ផងដែរ ស្របពេលទូកមួយគ្រឿងទៀតដឹកជនអន្តោប្រវេសន៍ ចំនួន ១២៨ នាក់បានទៅដល់កាលពីថ្ងៃពុធ។ មានតែជនអន្តោប្រវេសន៍៥នាក់ប៉ុណ្ណោះដែលត្រូវការការព្យាបាល។  ក្រុមជនអន្តោប្រវេសន៍រាប់រយនាក់ផ្សេងទៀតត្រូវស្ទាក់ចាប់បានអំឡុងព្យាយាមពទៅដល់កោះផ្សេងទៀតនៅក្នុងប្រជុំកោះ ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគពាយ័ព្យនៃទ្វីបអាហ្រ្វិក និងកន្លែងផ្សេងទៀតនៅលើដីគោករបស់ប្រទេសអេស្ប៉ាញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។  ក្រុមជនអន្តោប្រវេសន៍ដែលបានទៅដល់តាមទូកទៅកាន់ប្រទេសអេស្ប៉ាញ បានចំណាយពេលរហូតដល់ ៧២ ម៉ោងក្នុងការឃុំឃាំងរបស់កងកម្លាំងនគរបាល ដើម្បីកំណត់អត្តសញ្ញាណ បន្ទាប់មកត្រូវបានបញ្ជូនទៅកាន់កន្លែងសម្រាក ឬកន្លែងឃុំឃាំងផ្សេងៗ អាស្រ័យលើករណីរបស់ពួកគេ។ ទោះបីជាអ្នកខ្លះត្រូវបាននិរទេសឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញក៏ដោយ ភាគច្រើនបានដាក់លិខិតសុំសិទ្ធិជ្រកកោន ហើយត្រូវបានគេនាំទៅកាន់ដីគោកប្រទេសអេស្ប៉ាញ ដើម្បីដាក់ញត្តិរបស់ពួកគេក្នុងការសិក្សា។យោងតាមទិន្នន័យផ្លូវការ នៅក្នុងខែមករាដល់ខែសីហា ជនអន្តោប្រវេសន៍ ចំនួន ២១. ៧៨០នាក់ ទៅដល់ប្រទេសអេស្ប៉ាញ ជិត ១៥ភាគរយ ច្រើនជាងក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ខែកញ្ញា គឺជាអំឡុងពេលដ៏មមាញឹកបំផុត ក្នុងចំណោមរដូវកាលឆ្លងដែនជាច្រើន ក្នុងការព្យាយាមឆ្លងសមុទ្រទាំងអស់ ដោយសារទឹកមានភាពស្ងប់ស្ងាត់ជាងពេលផ្សេងៗ៕

កងទ័ពអ៊ីរ៉ង់ ចាប់ផ្តើមសមយុទ្ធយានដ្រូនទ្រង់ទ្រាយធំនៅទូទាំងប្រទេស

2023/10/04 01:57:35 pm        129
កងទ័ពប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមសមយុទ្ធយានដ្រូនរួមគ្នាទ្រង់ទ្រាយធំនៅទូទាំងប្រទេស កាលពីថ្ងៃអង្គារ ក្នុងបំណងបង្កើនការត្រៀមប្រយុទ្ធនៃយានដ្រូន UAVs នៅក្នុងស្ថានភាពប្រយុទ្ធពិតប្រាកដ។សមយុទ្ធរយៈពេលពីរថ្ងៃ មានយានដ្រូនដែលផលិតក្នុងស្រុកជិត ២០០គ្រឿងរបស់ប្រទេសអ៊ីរ៉ង់ មកពីកងកម្លាំងទ័ពជើងគោក ទ័ពអាកាស កងទ័ពជើងទឹក និងអង្គភាពការពារដែនអាកាស ដើម្បីវាយតម្លៃសមត្ថភាពប្រយុទ្ធរបស់យានដ្រូន និងបង្កើនការត្រៀមប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដ៏មានសក្តានុពល។នៅថ្ងៃដំបូងនៃសមយុទ្ធនេះ យានដ្រូនល្បាតនិងឈ្លបយកការណ៍របស់កងទ័ព បានធ្វើប្រតិបត្តិការឈ្លបយកការណ៍នៅលើដី សមុទ្រ និងនៅជិតព្រំដែនអាកាស ខណៈគំរូនៃយានដ្រូនវាយប្រហារផ្សេងៗ បានបំផ្លាញគោលដៅដែលបានកំណត់ដោយជោគជ័យ។អាជ្ញាធរយោធាប្រទេសអ៊ីរ៉ង់ បានបញ្ចេញវីដេអូក្នុងអំឡុងពេលធ្វើសមយុទ្ធដែលបង្ហាញពីការដាក់ពង្រាយយានដ្រូនសម្រាប់ការតាមដាននាវាចម្បាំងសហរដ្ឋអាមេរិកនៅភាគខាងជើងមហាសមុទ្រឥណ្ឌា។ កងទ័ពប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ពីសមត្ថភាពរបស់ពួកគេ ក្នុងការឈ្លបយកការណ៍គ្រប់ពេល និងការរកឃើញគោលដៅនាវាអាមេរិក។

មានជនរងគ្រោះជាច្រើន ក្នុងករណីបាញ់ប្រហារនៅសាកលវិទ្យាល័យ មួយរបស់សហរដ្ឋអាមេរិក

2023/10/04 01:49:55 pm        151
នគរបាលទីក្រុងបាល់ទីម័រ របស់សហរដ្ឋអាមេរិក កំពុងធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងករណី «អ្នកបាញ់ប្រហារសកម្ម» ដែលពាក់ព័ន្ធនឹង «ជនរងគ្រោះជាច្រើន» ប៉ុន្តែមិនបានចែករំលែកថា តើមានមនុស្សប៉ុន្មាននាក់បានរងរបួសនោះទេ នៅជិតសាកលវិទ្យាល័យម័រហ្គេន ស្តេត (UMS) ក្នុងរដ្ឋម៉ារីឡែន (Maryland) កាលពីយប់ថ្ងៃអង្គារ (៣ តុលា)។នៅពីម៉ោង១០យប់ កាលពីយប់ថ្ងៃអង្គារ នគរបាលក្រុងបាល់ទីម័រ បាននិយាយនៅលើបណ្ដាញសង្គម X ថា ពួកគេបានឆ្លើយតបនឹងស្ថានភាពអ្នកបាញ់ប្រហារយ៉ាងសកម្មនៅអន្តេវាសិកដ្ឋានមួយកន្លែង របស់សាកលវិទ្យាល័យម័រហ្គេន ក្នុងប្លុកទី១៧០០ នៃផ្លូវអាហ្គូនេ ដ្រាយ (Argonne Drive)។ សូមបញ្ជាក់ថា សាកលវិទ្យាល័យ MSU គឺជាសាកលវិទ្យាល័យជនជាតិស្បែកខ្មៅជាប្រវត្តិសាស្ត្រ ដែលមាននិស្សិតជាង៩.០០០នាក់ បានចុះឈ្មោះចូលរៀននៅទីនោះ។នៅក្នុងការជូនដំណឹងនៅលើគេហទំព័ររបស់ខ្លួន សាកលវិទ្យាល័យ MSU បាននិយាយថា «ការស៊ើបអង្កេតសកម្មមួយ កំពុងដំណើរការទាក់ទងនឹងរបាយការណ៍នៃការបាញ់ប្រហារបានកើតឡើងនៅក្នុង ឬជិតបរិវេណសាលា»។ ក្រុមអនុវត្តច្បាប់បានលើកទឹកចិត្តសមាជិកគ្រួសារដែលពាក់ព័ន្ធ ឱ្យនៅឆ្ងាយពីបរិវេណសាលា ដោយនិយាយថាពួកគេអាចជួបជុំគ្នានៅទីតាំងសុវត្ថិភាពក្បែរនោះ ដើម្បីស្វែងយល់បន្ថែមអំពីឧបទ្ទវហេតុនេះ៕

ទីក្រុងជាច្រើនក្នុងប្រទេសអូស្ត្រាលី កំពុងទប់ទល់នឹងចំហេះព្រៃ ខណៈរងការគំរាមកំហែងពីទឹកជំនន់

2023/10/04 01:46:42 pm        141
រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងជាច្រើនក្នុងប្រទេសអូស្រ្តាលីត្រូវបានគំរាមកំហែងដោយចំហេះព្រៃ ទីក្រុងទាំងនោះក៏កំពុងរៀបចំទប់ទល់សម្រាប់ទឹកជំនន់ក្នុងពេលជាមួយគ្នានេះផងដែរ។ ចំហេះព្រៃបាននឹងកំពុងឆេះនៅក្នុងតំបន់ Gippsland នៃរដ្ឋវីកតូរៀ និងតំបន់ឆ្នេរភាគខាងត្បូងរបស់រដ្ឋ New South Wales ក្នុងសប្តាហ៍នេះ ហើយតំបន់ទាំងពីរនោះក៏ធ្លាប់រងការប៉ះពាល់យ៉ាងខ្លាំងដោយចំហេះព្រៃរដូវក្ដៅ របស់ប្រទេសអូស្ត្រាលីកាលពី ៤ឆ្នាំមុនផងដែរ។ភ្លៀងកំពុងធ្លាក់ដល់តំបន់ចំហេះព្រៃ ដោយបានផ្តល់ការសង្គ្រោះពីអណ្ដាតភ្លើងខ្លះ ប៉ុន្តែវាក៏បានបង្កការព្រមានអំពីទឹកជំនន់ផងដែរ។ ប្រទេសនេះបានរងការវាយប្រហារពីគ្រោះមហន្តរាយមួយ ទៅគ្រោះមហន្តរាយមួយទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ។ ចំហេះព្រៃរាប់សិបកន្លែង បាននឹងកំពុងឆេះនៅទូទាំងប្រទេសអូស្ត្រាលី ខណៈដែលចំហេះទាំងនោះឈានចូលទៅក្នុងអ្វីដែលក្រុមអាជ្ញាធររំពឹងថា ជារដូវកាលចំហេះដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ក៏ប៉ុន្តែអាកាសធាតុត្រជាក់ដ៏ធំមួយនាពេលខាងមុខ កំពុងនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីនៅថ្ងៃពុធនេះ ដោយជំរុញឱ្យមានការព្រមានពីក្រុមអាជ្ញាធរឱ្យត្រៀមលក្ខណៈសម្រាប់ទឹកជំនន់ដ៏គំហុកដែលអាចកើតមាន។ ទីប្រជុំជនជាច្រើនក្នុងតំបន់ Gippsland ដែលរងការគំរាមកំហែងដោយចំហេះ ក៏កំពុងប្រឈមនឹងហានិភ័យនៃការវាយប្រហារដោយទឹកជំនន់ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យានដ្រូនរុស្ស៊ីវាយប្រហារនាវាចិននៅជិតតំបន់ឆ្នេរអ៊ុយក្រែន មុនដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់ទីក្រុងប៉េកាំង
05/18/2026 09:05 PM
កម្ពុជាកំពុងជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈានទៅឧស្សាហកម្មបៃតង
05/18/2026 08:05 PM
អ៊ូហ្គង់ដាបង្កើនការត្រួតពិនិត្យតាមព្រំដែន ស្របពេលការរីករាលដាលឆ្លងជំងឺអេបូឡាបង្ខំឲ្យផ្អាកពិធីបុណ្យ​
05/18/2026 08:05 PM
ឥណ្ឌាទិញប្រេងរុស្ស៊ី ដោយពុំគិតដល់ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ
05/18/2026 08:05 PM
ប្រធានាធិបតីលីបង់បញ្ជាក់​ថា លោកនឹងធ្វើអ្វី «​មិនអាចទៅរួច» ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល
05/18/2026 08:05 PM
នាយករដ្ឋមន្ត្រីជប៉ុនសង្កត់ធ្ងន់ពី​ការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពហុភាគីនិយម ពេលជួប​​ប្រមុខ​ UN
05/18/2026 08:05 PM
ប្រមុខ UN ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងតូក្យូ
05/18/2026 07:05 PM
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះនៃការរីកចម្រើនវិស័យឧស្សាហកម្ម
05/18/2026 07:05 PM
បុគ្គលិកសុខាភិបាលប្រញាប់ប្រញាល់ឆ្លើយតបជំងឺអេបូឡាដែលរីករាលដាលយ៉ាងរហ័ស នៅកុងហ្គោ
05/18/2026 07:05 PM
ប្រធានចារកម្មអេស្តូនី៖ លោក Putin ប្រឈមនឹងជម្រើសដ៏សែនពិបាកនៅអ៊ុយក្រែន ស្របពេលរងទណ្ឌកម្ម
05/18/2026 07:05 PM