គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

ក្រុមបាតុករប្រទេសហ្គាណា តវ៉ាទាមទារឱ្យទេសាភិបាលធនាគារកណ្តាលលាលែងពីតំណែង

2023/10/04 01:40:05 pm        188
មនុស្សរាប់ពាន់នាក់បានដើរដង្ហែតាមផ្លូវនៃរដ្ឋធានី អាក្រា (Accra) របស់ប្រទេសហ្គាណា កាលពីថ្ងៃអង្គារ (៣ តុលា) ដោយទាមទារឱ្យដកទេសាភិបាលធនាគារកណ្តាលចេញពីតំណែង សម្រាប់អ្វីដែលពួកគេនិយាយថា ជាការគ្រប់គ្រងមិនត្រឹមត្រូវនៃសេដ្ឋកិច្ចក្នុងអំឡុងពេលវិបត្តិបំណុលដ៏អាក្រក់បំផុតរបស់ប្រទេសក្នុងមួយជំនាន់។បាតុកម្មនេះ គឺបង្ហាញពីការខកចិត្តចុងក្រោយបំផុត ប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ ភាពអត់ការងារធ្វើ និងការលំបាកក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេមួយ នៅអាហ្វ្រិកខាងលិចនេះ។ ការតវ៉ារយៈពេលច្រើនថ្ងៃស្រដៀងគ្នានេះ បានធ្វើឡើងទូទាំងរដ្ឋធានីកាលពីខែមុន។ហ្វូងមនុស្សបានដើរដង្ហែទៅកាន់ការិយាល័យកណ្តាលរបស់ធនាគារកណ្តាល ក្រោមការឃ្លាំមើលរបស់នគរបាលកុបកម្ម ដោយបានអំពាវនាវឱ្យទេសាភិបាលធនាគារកណ្ដាល លោក Ernest Addison និងអនុទេសាភិបាលទាំងពីររបស់លោក លាលែងពីតំណែង។ មនុស្សជាច្រើនស្លៀកពាក់ពណ៌ក្រហម និងខ្មៅក្នុងការតវ៉ានោះ ដែលជាធម្មតាជាសម្លៀកបំពាក់ក្នុងពិធីបុណ្យសព។ធនាគារកណ្តាលរបស់ប្រទេសហ្គាណាក្នុងខែកក្កដា បានប្រកាសពីការខាតបង់ចំនួន ៦០,៨ពាន់លានរូបិយប័ណ្ណសេឌីរបស់ហ្គាណា ពោលគឺស្មើនឹង៥,៣ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ដែលភាគច្រើនដោយសារតែការរៀបចំរចនាសម្ព័ន្ធបំណុល។ ប្រទេសហ្គាណា ដែលផលិតមាស ប្រេង និងកាកាវ បានចុះកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ សម្រាប់កម្មវិធីកម្ចីរយៈពេលបីឆ្នាំចំនួន៣ពាន់លានដុល្លារ ដើម្បីជួយសម្រួលស្ថានការណ៍សេដ្ឋកិច្ច ហើយការរៀបចំរចនាសម្ព័ន្ធបំណុល គឺជាលក្ខខណ្ឌមួយក្នុងការទទួលបានមូលនិធិទាំងនោះផងដែរ៕

គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅតំបន់អាម៉ាហ្សូន បង្កជាវិបត្តិស្បៀងអាហារ និងទឹកនៅភាគខាងលិចប្រទេសប្រេស៊ីល

2023/10/04 01:27:13 pm        155
គ្រោះរាំងស្ងួតដ៏គ្រោះថ្នាក់ ដែលកំពុងវាយលុកពាសពេញតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូនក្នុងប្រទេសប្រេស៊ីល បានបណ្តាលឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រភពទ្រទ្រង់ជីវិតសំខាន់ៗដូចជាស្បៀងអាហារ និងទឹកផឹក ដែលកាន់តែអាក្រក់ទៅៗ ដោយកម្រិតទឹកទាបនៅក្នុងទន្លេ ដែលបម្រើជាផ្លូវដឹកជញ្ជូនដ៏សំខាន់នៅក្នុងរដ្ឋ អាម៉ាហ្សូណាស។រដ្ឋអាម៉ាហ្សូណាស ដ៏ធំបំផុតក្នុងប្រទេសប្រេស៊ីលមួយនេះ គ្របដណ្តប់ផ្នែកដ៏ច្រើននៃព្រៃជប់ភ្លៀង និងមានប្រជាជនរស់នៅប្រហែល ៤លាននាក់ ដែលភាគច្រើនជាជនជាតិដើមភាគតិច។ ដោយសារគ្រោះរាំងស្ងួតអូសបន្លាយរយៈពេលយូរ រដ្ឋបានប្រកាសភាពអាសន្នផ្នែកបរិស្ថាន និងអនុវត្តក្រុមការងារដើម្បីជួយអ្នករងផលប៉ះពាល់ ដោយសារកង្វះខាតស្បៀងអាហារ និងទឹក បន្តកើតមានជាបញ្ហាប្រឈមដ៏សំខាន់។គ្រោះរាំងស្ងួតនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាអាកាសធាតុអ៊ែល នីញ៉ូ ដែលនាំឱ្យមានការកាត់បន្ថយនៃការបង្កើតពពក និងភ្លៀងធ្លាក់តិចជាបន្តបន្ទាប់។ យោងតាមអ្នកជំនាញបានឱ្យដឹងថា នៅដើមឆ្នាំនេះ ភ្លៀងធ្លាក់ដ៏ខ្លាំងបានវាយប្រហារប្រទេសប្រេស៊ីល អមដោយភាពស្ងួតហួតហែងនាពេលបច្ចុប្បន្ន ដែលឆ្លុះបញ្ចាំងពីគំរូអាកាសធាតុដ៏អាក្រក់ ទាក់ទងនឹងការឡើងកម្ដៅផែនដីផងដែរ៕

នាយកខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល ព្រមានចាត់វិធានការក្តៅចំពោះជនប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់

2023/10/04 01:12:17 pm        331
កណ្ដាល៖ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ ហើយបានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ដែលមានឧបករណ៍ខុសច្បាប់ សូមប្រញាប់ប្រគល់ជូនដល់សមត្ថកិច្ចជាបន្ទាន់ផងដែរ។ថ្លែងប្រាប់ទូរទស្សន៍BTVក្រោយបញ្ចប់កម្មវិធីផ្សព្វផ្សាយច្បាប់ ​ស្តីពីជលផល​ និងយុទ្ធនាការនៃ ការបង្ក្រាប​បទល្មើសនេសាទ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ​ លោក ហេង សុភារិទ្ធ បានលើកឡើងថា ចាប់ពីពេលនេះតទៅ ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល​ នឹងធ្វើយុទ្ធនាការ​ចុះបង្រ្កាប​បទល្មើសនេសាទជាប្រចាំគ្រប់ទីកន្លែងទាំងអស់ដែលស្ថិតនៅក្នុងខេត្តកណ្តាល ហើយប្រសិនបើរកឃើញជនណាដែលប្រព្រឹត្តខុស ​នឹងច្បាប់ស្តីពីជលផលនេះ នឹងចាត់វិធាន​ការទៅ​តាមច្បាប់ជាធរមានផងដែរ ខណៈអាជ្ញាធរមានការអំពាវនាវហើយនៅតែ​បន្តប្រព្រឹត្តនោះ។ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ ក៏បានរំលឹក និងអំពាវនាវដល់បងប្អូនប្រជានេសាទ​ទាំងអស់ ដែលមានឧបករណ៍ឆក់ ឬឧបករណ៍ផ្សេងៗទៀត ដែលល្មើសនឹងច្បាប់របស់ជលផល គប្បីប្រគល់ជូនដល់អាជ្ញាធរយកទៅកម្ទេចចោលផងដែរ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ការនេសាទ​ខុសច្បាប់ជាពិសេសការឆក់នេះឲ្យអស់ ​ដើម្បីបង្កើនផលត្រីឡើងវិញ ខណៈបច្ចុប្បនផលត្រី​កំពុងតែធ្លាក់ចុះដោយសារតែការឆក់ ​និងរាយស្បៃមុងជាដើមនោះ។សូមបញ្ជាក់ថា ​ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ដឹកនាំដោយលោក ​ហេង សុភារិទ្ធី បានចុះបង្រ្កាបបទល្មើសនេសាទ​ខុសច្បាប់ជាបន្តបន្ទាប់នៅ ស្រុកពញាឮ ​ខេត្តកណ្តាល។ ​ក្រោយធ្វើការចុះបង្រ្កាប ដោយ​កំលាំង​ចំរុះ​បានរុះរើសារ​យកបទល្មើស​នេសាទ ជាច្រើនដូចជា ​លូស្បៃមុង, របាំងស្បៃមុង, បង្គាល ​និងឧបករណ៍ខុសច្បាប់មួយចំនួនទៀត ដើម្បីយកទៅដុតបំផ្លាញចោលនៅនឹងកន្លែងកើតហេតុផងដែរ៕អត្ថបទបាន ចក់

ជនសង្ស័យបាញ់ប្រហារនៅផ្សារទំនើបថៃ បានកែកាំភ្លើងតម្រូវតាមការបាញ់លេងនៅទីលំហ

2023/10/04 11:55:24 am        248
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ បាននិយាយនៅថ្ងៃពុធ ទី៤ ខែតុលានេះថា ក្មេងជំទង់ម្នាក់ដែលសង្ស័យថាបានសម្លាប់ជនបរទេសពីរនាក់ និងធ្វើឲ្យរងរបួសមនុស្សប្រាំនាក់ផ្សេងទៀត ក្នុងការបាញ់ប្រហារនៅផ្សារទំនើបប្រទេសថៃ បានកែកាំភ្លើងខ្លីតម្រូវតាមការបាញ់លេងនៅទីលំហ។ ភាពវឹកវរ បានផ្ទុះឡើងនៅផ្សារទំនើប ស្យាម ប៉ារ៉ាហ្គន (Siam Paragon) ក្នុងទីក្រុងបាងកក ជិតដល់ម៉ោងមមាញឹកកាលពីថ្ងៃអង្គារ ដោយមនុស្សរាប់រយនាក់បានរត់ភៀសខ្លួន ខណៈការបាញ់កាំភ្លើងបានផ្ទុះឡើង។ អ្នកស្លាប់គឺជាស្ត្រីពីរនាក់ មកពីប្រទេសចិន និងសហភាពមីយ៉ាន់ម៉ា។ ជនសង្ស័យជាខ្មាន់កាំភ្លើងអាយុ ១៤ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃអង្គារ។ ឧត្តមសេនីយឯក Samran Nuanma បាននិយាយថា ខ្មាន់កាំភ្លើងបានកែកាំភ្លើងដែលតម្រូវតាមការបាញ់លេងនៅទីលំហ ដើម្បីអាចប្រើប្រាស់គ្រាប់រំសេវបាន។ នគរបាលនិយាយថា ជនសង្ស័យបានទទួលការព្យាបាលផ្លូវចិត្ត ហើយមិនបានលេបថ្នាំនោះទេ។ លោក Torsak Sukvimol ស្នងការនគរបាលជាតិបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍នៅថ្ងៃពុធនេះថា ជាធម្មតាយើងមិនឱ្យជនសង្ស័យនៅរស់នោះទេ។ ករណីនេះគឺជាករណីសិក្សាដ៏សំខាន់មួយសម្រាប់យើង។ យើងត្រូវការព័ត៌មានពីយុវជន។ឧបទ្ទវហេតុនៅផ្សារទំនើបដ៏ល្បីល្បាញបំផុតរបស់ប្រទេសថៃ អាចជាការប៉ះទង្គិចដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដោយការជំរុញវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន។

អ្នកនេសាទហ្វីលីពីន៣នាក់ស្លាប់ បន្ទាប់ពីការបុកទម្លាយដោយទូកមិនស្គាល់អត្តសញ្ញាណ នៅសមុទ្រចិនខាងត្បូង

2023/10/04 11:52:19 am        179
ឆ្មាំល្បាតឆ្នេរប្រទេសហ្វីលីពីន និយាយនៅថ្ងៃពុធនេះថា អ្នកនេសាទហ្វីលីពិន៣នាក់ បានស្លាប់ បន្ទាប់ពីទូករបស់ពួកគេ ត្រូវបានបុកទម្លាយដោយទូកពាណិជ្ជកម្មបរទេសមិនស្គាល់អត្តសញ្ញាណ ខណៈកំពុងឆ្លងកាត់សមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍និយាយថា ឧបទ្ទវហេតុនេះ បានកើតឡើង កាលពីថ្ងៃចន្ទ ខណៈទូកកំពុងឆ្លងកាត់ដែនទឹក មានចម្ងាយ១៥៧គីឡូម៉ែត្រភាគពាយព្យ តំបន់កោះប៉ះប្រះទឹក ស្កាប្រូ (Scarborough Shoal) ដែលមានជម្លោះ។ សមាជិកនាវិក១១នាក់ ត្រូវបានជួយសង្គ្រោះបន្ទាប់ពីទូកបានលិច។ប្រធានាធិបតីលោក Ferdinand Marcos Jr បាននិយាយថា ប្រទេសហ្វីលីពីន កំពុងស៊ើបអង្កេតពីឧបទ្ទវហេតុនេះ ដើម្បីស្វែងយល់ពីអ្វីដែលបណ្តាលឲ្យមានអ្នកស្លាប់។ លោកបាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា យើងធានាដល់ជនរងគ្រោះ ក្រុមគ្រួសាររបស់ពួកគេ និងមនុស្សគ្រប់គ្នាថា យើងនឹងប្រើប្រាស់គ្រប់កិច្ចប្រឹងប្រែងដើម្បីឲ្យអ្នកទាំងនោះមកទទួលខុសត្រូវ ដែលបានធ្វើឲ្យមានឧបទ្ទវហេតុលើដែនសមុទ្រដ៏គួឲ្យសោកស្តាយនេះ។ភាពតានតឹងជុំវិញដែនទឹកទាំងនេះ បានផ្ទុះឡើងកាលពីពេលថ្មីៗនេះ បន្ទាប់ពីប្រទេសហ្វីលីពីន និយាយថាខ្លួនបានដកចេញរបាំងពោងបាល់ប្រវែង៣០០ម៉ែត្រ ដែលបង្កើតឡើងដោយឆ្មាំឆ្នេររបស់ប្រទេសចិន នៅជិតតំបន់កោះប៉ះប្រះទឹកស្កាប្រូ ជាចំណុចនេសាទចម្បាង និងជាផ្នែកសំខាន់នៅដែនសមុទ្រដែលមានការប្រឈមបំផុតនៅអាស៊ី។

អ្នកជំងឺ២៤នាក់ រួមមានកុមារ១២នាក់ស្លាប់ រយៈពេលតែ១ថ្ងៃ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា

2023/10/04 11:44:39 am        112
កុមារ១២នាក់ បានស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ នៅមន្ទីរពេទ្យនៅក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ បង្កឲ្យមានព្យុះនយោបាយរយៈពេលច្រើនថ្ងៃក្រោយមក។ យោងតាមមន្ត្រីមន្ទីរពេទ្យ និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា អ្នកស្លាប់មានចំនួន២៤នាក់ នៅមន្ទីរពេទ្យរដ្ឋាភិបាល Shankarrao Chavan ក្នុងស្រុក Nanded ។ អ្នកនយោបាយគណបក្សប្រឆាំង បានចោទប្រកាន់រដ្ឋាភិបាលតំបន់ និងអាជ្ញាធរមន្ទីរពេទ្យ ពីការមិនយកចិត្តទុកដាក់កាលពីថ្ងៃអង្គារ។ កូនរបស់លោក Ramesh Chokovasadavarti បានស្លាប់នៅមន្ទីរពេទ្យ។ លោកនិយាយថា យើងត្រូវបានគេប្រាប់ថាកូនរបស់យើង មានដំបៅរលួយហើយត្រូវការវះកាត់ដើម្បីកុំឲ្យឆ្លង។ ពួកគេបានសុំការព្រមព្រៀងពីយើង ហើយយើងភ័យខ្លាចនិងបានចុះហត្ថលេខាលើពាក្យសុំការយល់ព្រម ហើយក្រោយមកសាកសពអ្នកស្លាប់ជាកូនរបស់លោក បានយកចេញមក។ប្រធាននៅមន្ទីរពេទ្យ ពុំបានឆ្លើយតបជាមួយសារព័ត៌មានរ៉យទ័រសម្រាប់ការសុំអត្ថាធិប្បាយនោះទេលើការចោទប្រកាន់នេះ ឬការចោទប្រកាន់ប្រឆាំងពីការធ្វើប្រហែស។ ប៉ុន្តែនិយាយទៅកាន់ ទីភ្នាក់ងារសារព័ត៌មាន ANI កាលពីព្រឹកថ្ងៃអង្គារ លោកបាននិយាយថា អ្នកជំងឺពេញវ័យម្នាក់ បានស្លាប់ដោយសារមានជំងឺច្រើន រួមទាំងជំងឺទឹកនោមផ្អែម ជំងឺថ្លើម និងតម្រងនោម។រដ្ឋាភិបាលរដ្ឋ គ្រប់គ្រងដោយគណបក្សរបស់នាយករដ្ឋមន្ត្រីលោក Narendra Modi និងសម្ព័ន្ធមិត្ត បានចាប់ផ្តើមការស៊ើបអង្កេតលើករណីអ្នកស្លាប់។ភាពចលាចល បានបញ្ជាក់ពីភាពច្របូកច្របល់កាន់តែខ្លាំង នៅមន្ទីរពេទ្យរដ្ឋាភិបាល ក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោក។ ប្រព័ន្ធថែទាំសុខភាពសាធារណៈរបស់ប្រទេសឥណ្ឌាគ្មានការបំពាក់សម្ភារៈ និងត្រូវបានញាំញីដោយកង្វះបុគ្គលិកនិងសម្ភារៈ។

ទង់ជាតិត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង ខណៈប្រទេសនីហ្សេកាន់ទុក្ខទាហាន២៩នាក់ស្លាប់

2023/10/04 11:41:05 am        168
ពលរដ្ឋនីហ្សេ ភ្ញាក់ឡើង បានឃើញសារព័ត៌មានដែលនិយាយថា ទាហាននីហ្សេយ៉ាងហោចណាស់២៩នាក់ស្លាប់ ក្នុងការវាយប្រហារដោយក្រុមបះបោរប្រដាប់អាវុធ នៅជិតព្រំដែនរបស់ប្រទេសជាមួយប្រទេសម៉ាលី។ យោងតាមអំណានសេចក្តីថ្លែងការណ៍ នៅលើទូរទស្សន៍នីហ្សេបានឲ្យដឹងថា ទាហាន២៩នាក់បានស្លាប់ និង២នាក់រងរបួសធ្ងន់។ ទង់ជាតិត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង ខណៈប្រទេសនីហ្សេ កាន់ទុក្ខទាហានស្លាប់ទាំង២៩នាក់។មនុស្សជាច្រើនបានចូលរួមរំលែកទុក្ខសម្រាប់ទាហានដែលបានស្លាប់ ខណៈអ្នកផ្សេងទៀតបារម្ភថា រដ្ឋាភិបាលថ្មី ពុំអាចមានសមត្ថភាពបញ្ឈប់ភាពអសន្តិសុខនៅក្នុងប្រទេសនេះ។ក្រសួងការពារជាតិ បាននិយាយថាទាហានជាច្រើន បានវិលត្រលប់ពីប្រតិបត្តិការប្រឆាំងក្រុមសកម្មប្រយុទ្ធ នៅពេលពួកគេត្រូវបានដាក់គោលដៅដោយអ្នកវាយប្រហារជាង១០០នាក់ ជិះតាមយានយន្ត និងម៉ូតូ ដោយប្រើប្រាស់ឧបករណ៍បំផ្ទុះ និងគ្រាប់បែកអត្តឃាត។

ស៊ែរប៊ីចាប់ខ្លួនជនសង្ស័យសំខាន់ជុំវិញការសម្លាប់នគរបាលកូសូវ៉ូ

2023/10/04 11:24:04 am        84
ក្រសួងមហាផ្ទៃ បាននិយាយថា ប្រទេសស៊ែរប៊ី កាលពីថ្ងៃអង្គារ បានចាប់ខ្លួនមេដឹកនាំនៃក្រុមខ្មាន់កាំភ្លើង ដែលគេសង្ស័យ បានសម្លាប់នគរាបាលកូសូវ៉ូ កាលពីថ្ងៃទី២៤ ខែកញ្ញា។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Milan Radoicic ត្រូវបានឃុំខ្លួន នៅក្នុងមន្ទីរឃុំឃាំងរយៈពេល៤៨ម៉ោង ហើយបានប្រគល់ទៅឲ្យការិយាល័យរដ្ឋអាជ្ញាសាធារណៈនៃទីក្រុងបែលហ្គ្រាដ ដោយបន្ថែមថា នគរបាល បានឆែកឆេរផ្ទះល្វែងរបស់គាត់ និងទ្រព្យសម្បត្តិផ្សេងទៀត ប៉ុន្តែមិនបានបញ្ជាក់ថា គាត់ត្រូវបានចាប់ខ្លួន នៅទីណានោះទេ។លោក Radoicic មានវ័យ៤៥ឆ្នាំ គឺជាពាណិជ្ជករម្នាក់ និងជាអតីតអ្នកនយោបាយជនជាតិភាគតិចកូសូវ៉ូដ៏មានឥទ្ធិពល។រដ្ឋអាជ្ញាធរ បាននិយាយថា លោករួមជាមួយនឹង«ជនមិនស្គាល់មុខជាច្រើន» ត្រូវបានគេសង្ស័យថា បានផលិត កាន់កាប់ និងជួញដូរអាវុធ និងសារធាតុផ្ទុះដោយគ្មានការអនុញ្ញាត ព្រមទាំងឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងសុវត្ថិភាពទូទៅ។ពួកគេ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅចន្លោះខែមករា និងថ្ងៃនៃការវាយប្រហារនោះ លោក Radoicic កំពុងទិញអាវុធពីប្រទេសជិតខាងគឺ បូស្នៀ (Bosnia) ហើយបន្ទាប់មកដឹកជញ្ជូន និងរក្សាទុកអាវុធទាំងនោះនៅទីតាំងដែលមិនបានបញ្ជាក់«ក្នុងទីក្រុងកូសូវ៉ូ។

ក្រុមគ្រួសារនៅតែស្វែងរកអ្នកបាត់ខ្លួនក្នុងទឹកជំនន់នៅទីក្រុង Derna របស់ប្រទេសលីប៊ី

2023/10/04 11:01:44 am        82
ចាប់តាំងពីគ្រោះទឹកជំនន់ដ៏មហន្តរាយ បានលេបត្របាក់តំបន់ទាំងមូលនៃទីក្រុង Derna របស់ប្រទេសលីប៊ី កាលពីខែមុន ជាមួយនឹងសាកសពជាង៤.០០០នាក់មកទល់ពេលនេះមក អ្នករស់រានមានជីវិតនៅតែបន្តស្វែងរកសាច់ញាតិដែលបានបាត់ខ្លួន។ ពួកគេមិនរំពឹងថានឹងអាចរកឃើញពួកគេនៅរស់ទេ ប៉ុន្តែពួកគេចង់កប់អ្នកទាំងនោះឲ្យបានត្រឹមត្រូវដើម្បីឱ្យមានផ្នូរសម្រាប់កាន់ទុក្ខ។លោក Abdulsalam al-Kadi វ័យ៤៣ឆ្នាំ ដែលបានចំណាយរយៈពេលពីរថ្ងៃក្នុងការធ្វើដំណើរទៅទីក្រុង Derna ពីលំនៅឋានថ្មីរបស់លោកនៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកឪពុក និងបងប្រុសរបស់ខ្លួន បាននិយាយថា «ខ្ញុំគិតថាប្រហែលជាសមុទ្របានបោកបក់យកពួកគេទៅក្នុងទឹក ហើយប្រហែលជាពួកគេជាប់នៅក្រោមកំពង់ផែ ប៉ុន្តែគ្រាន់តែរកមិនទាន់ឃើញ»។រយៈពេលបីសប្តាហ៍ បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្សរាប់ពាន់នាក់មក អ្នកនៅរស់រានមានជីវិតជាច្រើនមិនទាន់រកឃើញមនុស្សជាទីស្រលាញ់របស់ពួកគេទេ ខណៈក្រុមបក្សគូប្រជែងរបស់ប្រទេសលីប៊ីបាននឹងកំពុងជជែកវែកញែកអំពីថា អ្នកណាដែលត្រូវស្តីបន្ទោសចំពោះគ្រោះមហន្តរាយនេះ និងមធ្យោបាយកសាងទីក្រុងដែលខូចនោះឡើងវិញ។ឥឡូវនេះ ក្រុមគ្រួសារជាច្រើនប្រឈមមុខនឹងការរំពឹងទុកថា ពួកគេមិនអាចរកឃើញថាមានអ្វីកើតឡើងចំពោះឪពុកម្តាយ កូនៗ ឬសាច់ញាតិផ្សេងទៀតរបស់ពួកគេនោះទេ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណសាកសពក៏ដោយ ខណៈសាកសពជាច្រើនត្រូវបានកប់យ៉ាងប្រញាប់ប្រញាល់នៅក្នុងផ្នូរដ៏ធំមួយដោយប្រើរូបថត ឬការធ្វើតេស្តឌីអិនអេ (DNA) ជាដើម៕

[BREAKING NEWS] លោកKevin McCarthy ត្រូវបានបណ្តេញចេញពីតំណែងជាប្រធានសភានៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ

2023/10/04 07:21:38 am        143
អាមេរិក៖ ប្រធានសភាសហរដ្ឋអាមេរិក លោក Kevin McCarthy ត្រូវបានដកចេញពីតំណែងនៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយកាលពីថ្ងៃអង្គារបន្ទាប់ពីការបះបោរស្តាំនិយមចំពោះការពឹងផ្អែករបស់លោកលើគណបក្សប្រជាធិបតេយ្យដើម្បីអនុម័តការផ្តល់មូលនិធិដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាល។ការបោះឆ្នោតចុងក្រោយគឺ សំឡេងគាំទ្រ២១៦ ទល់នឹង២១០ដោយមានគណបក្សសាធារណរដ្ឋចំនួន៨រូបចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ដើម្បីបោះឆ្នោតដើម្បីដកលោក McCarthy ចេញពីតំណែង។ នេះគឺជាលើកទីមួយហើយដែលប្រធានសភាត្រូវបានដកចេញនៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យានដ្រូនរុស្ស៊ីវាយប្រហារនាវាចិននៅជិតតំបន់ឆ្នេរអ៊ុយក្រែន មុនដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់ទីក្រុងប៉េកាំង
05/18/2026 09:05 PM
កម្ពុជាកំពុងជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈានទៅឧស្សាហកម្មបៃតង
05/18/2026 08:05 PM
អ៊ូហ្គង់ដាបង្កើនការត្រួតពិនិត្យតាមព្រំដែន ស្របពេលការរីករាលដាលឆ្លងជំងឺអេបូឡាបង្ខំឲ្យផ្អាកពិធីបុណ្យ​
05/18/2026 08:05 PM
ឥណ្ឌាទិញប្រេងរុស្ស៊ី ដោយពុំគិតដល់ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ
05/18/2026 08:05 PM
ប្រធានាធិបតីលីបង់បញ្ជាក់​ថា លោកនឹងធ្វើអ្វី «​មិនអាចទៅរួច» ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល
05/18/2026 08:05 PM
នាយករដ្ឋមន្ត្រីជប៉ុនសង្កត់ធ្ងន់ពី​ការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពហុភាគីនិយម ពេលជួប​​ប្រមុខ​ UN
05/18/2026 08:05 PM
ប្រមុខ UN ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងតូក្យូ
05/18/2026 07:05 PM
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះនៃការរីកចម្រើនវិស័យឧស្សាហកម្ម
05/18/2026 07:05 PM
បុគ្គលិកសុខាភិបាលប្រញាប់ប្រញាល់ឆ្លើយតបជំងឺអេបូឡាដែលរីករាលដាលយ៉ាងរហ័ស នៅកុងហ្គោ
05/18/2026 07:05 PM
ប្រធានចារកម្មអេស្តូនី៖ លោក Putin ប្រឈមនឹងជម្រើសដ៏សែនពិបាកនៅអ៊ុយក្រែន ស្របពេលរងទណ្ឌកម្ម
05/18/2026 07:05 PM