គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់

សន្តិសុខ និង សង្គម

កូនប្រុសរបស់លោកយ៉េវហ្គេ ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin)«កាន់កាប់ទីបញ្ជាការរបស់ក្រុមទាហានស៊ីឈ្នួល Wagner»

2023/10/03 01:38:46 pm        153
ក្រុមដែលមានទំនាក់ទំនងជាមួយកងជីវពល បាននិយាយថា កូនប្រុសរបស់ លោក យ៉េវហ្គេ ព្រីហ្គោហ្ស៊ី បានចូលកាន់កាប់ទីបញ្ជាការរបស់ក្រុមទាហានស៊ីឈ្នួល Wagner ហើយកំពុងចរចាជាមួយទីក្រុងម៉ូស្គូអំពីការបញ្ជូនអ្នកប្រយុទ្ធរបស់ខ្លួនទៅចូលរួមសង្រ្គាមនៅអ៊ុយក្រែនវិញ។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) បាននិយាយថា លោក ប៉ាវ៉ែល ព្រីហ្គោហ្ស៊ី (Pavel Prigozhin) មានវ័យ ២៥ឆ្នាំ កំពុងពិភាក្សាជាមួយឆ្មាំការពារជាតិរុស្ស៊ីអំពីអនាគតនៃក្រុមទាហានស៊ីឈ្នួលដែលបង្កើតឡើងដោយឪពុករបស់ខ្លួន នេះបើយោងតាមបណ្តាញ Telegram ដែលមានទំនាក់ទំនងជាមួយក្រុមទាហានស៊ីឈ្នួល Wagner ដ៏លេចធ្លោនេះ។សមាសភាពប្រយុទ្ធសំខាន់ៗរបស់ក្រុម Wagner ត្រូវបានខ្ចាត់ខ្ចាយនៅក្នុងប្រទេសជាច្រើន រួមទាំងបេឡារុស សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីប៊ី និងម៉ាលី ដោយយុទ្ធជនរបស់ខ្លួន បានដកខ្លួនចេញពីអ៊ុយក្រែន កាលពីដើមឆ្នាំនេះ។ក្រុមនេះ មិនមានមេដឹកនាំច្បាស់លាស់ទេ ចាប់តាំងពីការស្លាប់របស់ លោក យ៉េវហ្គេ ព្រីហ្គោហ្ស៊ី ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ ក្នុងខែសីហា រយៈពេលពីរខែ បន្ទាប់ពីគាត់បានដឹកនាំការបះបោរ ដែលបរាជ័យក្នុងគោលបំណងដកតំណែងមេដឹកនាំយោធាជាន់ខ្ពស់របស់រុស្ស៊ីជុំវិញការបរាជ័យប្រតិបត្តិការ នៅក្នុងសង្គ្រាមអ៊ុយក្រែន។

ក្រុមគ្រូពេទ្យអាឡឺម៉ង់ ចាប់ផ្តើមធ្វើកូដកម្មជុំវិញបញ្ហាប្រាក់ឈ្នួល និងអតិផរណាខ្ពស់

2023/10/03 01:33:50 pm        162
ក្រុមវេជ្ជបណ្ឌិតរាប់ពាន់នាក់ កាលពីថ្ងៃច័ន្ទ (២ តុលា) បានធ្វើដំណើរតាមដងផ្លូវទូទាំងប្រទេសអាល្លឺម៉ង់ ដោយត្អូញត្អែរអំពីកំណើនថ្លៃចំណាយប្រចាំថ្ងៃ ស្របពេលមានការកើនឡើងជាបន្តបន្ទាប់នៃអតិផរណា ដែលបានញាំញីបណ្ដាប្រទេសអឺរ៉ុបជាច្រើន។ ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងប៊ែរឡាំង បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ក្រសួងសុខាភិបាលសហព័ន្ធ ដោយសម្តែងការទាមទាររបស់ពួកគេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។ក្រុមអ្នករៀបចំការតវ៉ាបាននិយាយថា កំណើនការចំណាយលើថាមពល បរាជ័យការប៉ុនប៉ងអនុវត្តឌីជីថល និងកង្វះអ្នកមានជំនាញ បានធ្វើឱ្យគ្លីនិកសម្រាកព្យាបាលកាន់តែមានភាពតានតឹង ដែលមិនអាចគ្រប់គ្រងបាន។ ពួកគេបាននិយាយថា ថវិកាដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល បានរួមបញ្ជូលក្នុងវិបត្តិសេដ្ឋកិច្ចរបស់ពួកគេ ហើយការបិទគ្លីនិកបន្តបន្ទាប់អាចប្រែទៅជារឿងធម្មតា ប្រសិនបើស្ថានភាពបច្ចុប្បន្នមិនផ្លាស់ប្តូរ។យោងតាមគ្រូពេទ្យម្នាក់ក្នុងអំឡុងពេលតវ៉ាបានឲ្យដឹងថា ដោយអស់សង្ឃឹមក្នុងការទប់ទល់ថ្លៃចំណាយ គ្លីនិកមួយចំនួនយល់ថា ពួកគេត្រូវបង្ខំចិត្តទទួលបន្ទុកអ្នកជំងឺលើសកំណត់ ដែលមិនត្រឹមតែបង្កើនបន្ទុកការងាររបស់គ្រូពេទ្យប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់គុណភាពនៃការថែទាំដែលផ្តល់ឲ្យអ្នកជំងឺផងដែរ ដោយសារពេលវេលាពិគ្រោះសុខភាពតិច និងមានកំណត់៕

ម៉ាឡេស៊ីត្រៀមបង្កើតភ្លៀង និងបិទសាលារៀន ខណៈគុណភាពខ្យល់កាន់តែអាក្រក់

2023/10/03 01:03:55 pm        98
នាយកដ្ឋានបរិស្ថានបាននិយាយថា ប្រទេសម៉ាឡេស៊ី នឹងព្យាយាមបង្កើតភ្លៀងសិប្បនិមិត្ត ដោយការបណ្ដុះពពក និងរៀបចំបិទសាលារៀន ខណៈគុណភាពខ្យល់នៅកន្លែងផ្សេងៗក្នុងប្រទេស កាន់តែមានភាពយ៉ាប់យ៉ឺន ដោយបង្កើនការភ័យខ្លាចនៃការបំពុលជាថ្មីពីចំហេះព្រៃ។ស្ទើរតែរៀងរាល់រដូវប្រាំង ផ្សែងហុយចេញពីចំហេះ ដែលដុតសម្រាប់ឈូសឆាយដីចំការដូងប្រេង ព្រមទាំងចំការឈើ និងក្រដាស ក្នុងប្រទេសឥណ្ឌូណេស៊ី បណ្ដាលឲ្យមានផ្សែងអណ្តែតពាសពេញផ្ទៃមេឃពាសនៅតាមតំបន់មួយចំនួន ដែលនាំមកនូវហានិភ័យដល់សុខភាពសាធារណៈ និងការព្រួយបារម្ភដល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ជាដើម។ ម៉ាឡេស៊ីបាននិយាយកាលពីសប្តាហ៍មុនថា ចំហេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ីជិតខាង បានបង្កឱ្យមានការបំពុល ទោះបីជាឥណ្ឌូនេស៊ីបានបដិសេធ មិនបានរកឃើញផ្សែងដែលហុយចេញពីព្រំដែនរបស់ខ្លួន ចូលទៅក្នុងប្រទេសម៉ាឡេស៊ីក៏ដោយ។អគ្គនាយកនៃនាយកដ្ឋានបរិស្ថាន លោក Wan Abdul Latiff Wan Jaffar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃច័ន្ទ (២ តុលា) ថា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្អាតខ្យល់ជាមួយនឹងភ្លៀងសិប្បនិមិត្តដោយការបណ្តុះពពក និងវិធានការផ្សេងទៀតដើម្បីទប់ទល់នឹងការបំពុល នឹងចូលជាធរមាននៅពេលដែលតួលេខសន្ទស្សន៍បំពុលបរិយាកាស API ឈានដល់កម្រិត១៥០ អស់រយៈពេលជាង ២៤ម៉ោង។ លោកបានបន្ថែមថា សាលារៀន និងសាលាមត្តេយ្យសិក្សា ត្រូវតែបញ្ឈប់សកម្មភាពខាងក្រៅទាំងអស់នៅពេលដែលសន្ទស្សន៍បំពុល API ឈានដល់កម្រិត១០០ ហើយនឹងបិទសាលារៀនតែម្ដងនៅពេលដែលសន្ទស្សន៍ឈានដល់កម្រិត២០០ ដែលជាកម្រិតដ៏គ្រោះថ្នាក់មួយ៕

បេសកជនUN អំពាវនាវឱ្យមាន «យន្តការបង្រួបបង្រួម» ដើម្បីដឹកនាំការកសាងទីក្រុងប៉ះពាល់ដោយទឹកជំនន់នៅលីប៊ីឡើងវិញ

2023/10/03 12:59:12 pm        101
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ក្នុងប្រទេសលីប៊ី កាលពីថ្ងៃចន្ទ (២ តុលា) បានអំពាវនាវឱ្យមានយន្តការបង្រួបបង្រួមមួយ ដើម្បីដឹកនាំការកសាងឡើងវិញនូវទីក្រុងឆ្នេរសមុទ្រ ដែលត្រូវបានបំផ្លាញដោយទឹកជំនន់ដ៏មហន្តរាយកាលពីខែមុន។បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសលីប៊ី លោក Abdoulaye Bathily បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តការបែបនេះត្រូវបានទាមទារ ស្របពេលដែល «គំនិតផ្តួចផ្តើមឯកតោភាគី និងប្រកួតប្រជែង» ដោយបណ្ដាក្រុមហ៊ុន និងស្ថាប័ននានារបស់លីប៊ី លើការកសាងឡើងវិញនៃទីក្រុងសមុទ្រមេឌីទែរ៉ាណេ Derna និងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ផ្សេងៗទៀត។ក្រុមមន្ត្រីរដ្ឋាភិបាល និងទីភ្នាក់ងារផ្តល់ជំនួយ បានផ្តល់ការប៉ាន់ស្មានចំនួនអ្នកស្លាប់ ចាប់ពីជាង៤.០០០នាក់ ទៅជាង១១.០០០នាក់។ សាកសពមនុស្សជាច្រើននាក់ នៅតែស្ថិតនៅក្រោមគំនរបាក់បែក ឬនៅក្នុងសមុទ្រមេឌីទែរ៉ាណេ នេះបើតាមក្រុមស្រាវជ្រាវ។ខណៈលីប៊ីនៅតែមានការខ្វែងគំនិតគ្នា ដោយមានរដ្ឋបាលគូប្រជែងពីរក្រុម ទាមទារភាពស្របច្បាប់ ហើយម្នាក់ៗចង់មើលការខុសត្រូវលើការស្ថាបនាឡើងវិញនៃទីក្រុង Derna លោក Bathily បានអំពាវនាវឱ្យមាន «យន្តការជាតិបង្រួបបង្រួម ដែលតម្រូវឱ្យអនុវត្តកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់» ប្រកបដោយប្រសិទ្ធភាព៕

ប្រធានទីភ្នាក់ងារទេសន្តរប្រវេសន៍ថ្មីរបស់UN បារម្ភថា ការស្លាប់តាមទូក ក្លាយជា«រឿងធម្មតា»

2023/10/03 12:55:22 pm        96
ប្រធានទីភ្នាក់ងារទេសន្តរប្រវេសន៍ថ្មីរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានសម្តែងការព្រួយបារម្ភថាការស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ កំពុងត្រូវបានធ្វើឲ្យក្លាយជាលក្ខណៈធម្មតា ហើយបានប្តេជ្ញាថា នឹងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីផ្តល់ជម្រើសសម្រាប់ការធ្វើចំណាកស្រុកសេដ្ឋកិច្ច ដើម្បីជួយដោះស្រាយវិបត្តិនេះ។អតីតទីប្រឹក្សាសេតវិមាន អ្នកស្រី អាមី ប៉ូប ( Amy Pope) បានចាប់ផ្តើមជាប្រធានអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍(IOM) កាលពីថ្ងៃទី១ ខែតុលា ក្នុងពេលដែលកំណត់ត្រានៃការផ្លាស់ទីលំនៅដោយបង្ខំនៅជុំវិញពិភពលោក និងភាពតានតឹងនយោបាយខ្ពស់ជុំវិញការធ្វើអន្តោប្រវេសន៍មិនទៀងទាត់។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋមន្ត្រីអ៊ីតាលី និងមហាសេដ្ឋី Elon Musk បានរិះគន់ប្រទេសអាល្លឺម៉ង់សម្រាប់ការគាំទ្រសប្បុរសធម៌ជួយជនអន្តោប្រវេសន៍ដែលមានទុក្ខព្រួយនៅលើផ្លូវដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក គឺសមុទ្រមេឌីទែរ៉ាណេ ដែលមនុស្ស ២២.000 នាក់ បានស្លាប់ ឬបាត់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៤។ ក្រសួងការបរទេសអាល្លឺម៉ង់ បានការពារគោលនយោបាយរបស់ខ្លួន។ដោយស្នើឲ្យសួរដើម្បីធ្វើអត្ថាធិប្បាយលើការជជែកដេញដោលនោះ លោកស្រី ប៉ូប បាននិយាយថា៖ «កង្វល់ធំបំផុតរបស់យើង គឺការស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ ត្រូវបានធ្វើឲ្យក្លាយជាលក្ខណៈធម្មតា ហើយមនុស្សជាច្រើនយល់ថា នេះគឺគ្រាន់តែការខាតបង់ពីការធ្វើដំណើររបស់មនុស្សប៉ុណ្ណោះ»។

ការផ្ទុះអាវុធក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានបន្តរវាងកងកម្លាំងអាមេនី និងអាស៊ែរបៃហ្សង់

2023/10/03 12:50:18 pm        119
ទីក្រុងមូស្គូ បាននិយាយថា កងកម្លាំងរុស្ស៊ី និងអាស៊ែរបៃហ្សង់ កាលពីថ្ងៃចន្ទ បានរងការវាយប្រហារដោយការបាញ់ស៊ីប ក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ ជាច្រើនថ្ងៃបន្ទាប់ពីទីក្រុង Baku ទទួលបានការចុះចាញ់ពីក្រុមអ្នកផ្តាច់ខ្លួនអាមេនី ក្នុងការវាយលុកដើម្បីដណ្តើមយកមកវិញការគ្រប់គ្រងទឹកដីតំបន់ភ្នំ។ ការរាយការណ៍បានកើតមានឡើង ខណៈប្រទេសអាមេនី បាននិយាយថាទាហានម្នាក់ត្រូវបានសម្លាប់តាមបណ្តោមព្រំដែនរួមគ្នាជាមួយប្រទេសអាស៊ែរបៃហ្សង់ ដែលបានបង្ហាញពី អស្ថិរភាពនៅតំបន់នេះ ទោះបីជាបន្ទាប់ពីដណ្តើមបានការគ្រប់គ្រងបានតំបន់ការ៉ាបាក់កាលពីសប្តាហ៍មុនក៏ដោយ។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា នៅក្នុងទីក្រុង Stepanakert ( ស្តេប៉ាណាគែរ) ការល្បាតរួមរបស់រុស្ស៊ី-អាស៊ែរបៃហ្សង់ ត្រូវបានបាញ់ប្រហារដោយក្រុមមនុស្សមិនស្គាល់អត្តសញ្ញាណ ដោយប្រើប្រាស់អាវុធបាញ់ស៊ីប ប៉ុន្តែគ្មានអ្នករងរបួសនោះទេ។ក្រុមផ្តាច់ខ្លួន បានចុះចាញ់ និងបាននិយាយថាមនុស្ស២២០នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា ខណៈប្រទេសអាស៊ែរបៃហ្សង់ បានរាយការណ៍ថាមានអ្នកស្លាប់១៩៩នាក់។

នីហ្សេ៖ ទាហាន២៩នាក់ត្រូវបានសម្លាប់ដោយក្រុមជីហាដដែលសង្ស័យ ហើយទាហានប្រកាសកាន់ទុក្ខ៣ថ្ងៃ

2023/10/03 12:47:10 pm        183
ក្រសួងការពារជាតិ បាននិយាយកាលពីយប់ថ្ងៃចន្ទថា ទាហាន២៩នាក់ ត្រូវបានសម្លាប់នៅប្រទេស នីហ្សេ ភាគខាងលិច ក្នុងការវាយប្រហារមួយដោយក្រុមជីហាដ ដែលសង្ស័យ ដោយបានប្រកាសអំឡុងពេលកាន់ទុក្ខជាតិរយៈពេល៣ថ្ងៃ។ ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ទាហានត្រូវបានដាក់គោលដៅ ដោយបានប្រើប្រាស់ឧបករណ៍បំផ្ទុះកែច្នៃ និងយានយន្ត kamikaze ដោយក្រុមភេរវករជាង១០០នាក់។យោងតាមក្រសួងបានឲ្យដឹងថា ទាហាន២នាក់ បានរងរបួសធ្ងន់ ហើយភេរវកររាប់សិបនាក់ ត្រូវបានសម្លាប់។ ការវាយប្រហារ បានកើតឡើងនៅជិតព្រំដែនប្រទេសជាមួយប្រទេសម៉ាលី អំឡុងប្រតិបត្តិការយោធាដែលមានបំណងប្រឆាំងការគំរាមកំហែង ដែលបានដាក់ដោយក្រុមអ៊ីស្លាម នៅក្នុងតំបន់នេះ។ ការបះបោររបស់ក្រុមជីហាដ បានញាំញីតំបន់ Sahel របស់អាហ្វ្រិក រយៈពេលជាង១ទសវត្សរ៍មកហើយ ដែលបានផ្ទុះឡើងនៅប្រទេសម៉ាលីភាគខាងជើង ក្នុងឆ្នាំ២០១២ មុនពេលរាលដាលទៅកាន់ប្រទេសនីហ្សេ និងបួគីណា ហ្វាសូ ដែលនៅជិតខាងក្នុងឆ្នាំ២០១៥។ តំបន់ព្រំដែនទាំងបី រវាង នីហ្សេ ម៉ាលី និងបួគីណាហ្វាសូ ញឹកញាប់ជាកន្លែងកើតហេតុនៃការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដា។អំពើហិង្សា បានបញ្ឆេះការដណ្តើមកាន់កាប់របស់យោធា នៅក្នុងប្រទេសទាំងបីនេះ ដោយប្រទេសនីហ្សេចុងក្រុងបង្អស់ធ្លាក់ចូលក្នុងរដ្ឋប្រហារនៅថ្ងៃទី២៦ ខែកក្កដា ដែលបានបណ្តេញចេញលោក Mohamed Bazoum ជាប្រធានាធិបតីជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។

ប្រព័ន្ធផ្សព្វផ្សាយ៖ ការផ្ទុះដ៏ធំមួយ កើតមាននៅ Oxford របស់អង់គ្លេស បន្ទាប់ពីរន្ទះបាញ់

2023/10/03 12:40:06 pm        225
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចក្រភពអង់គ្លេស បានរាយការណ៍ កាលពីថ្ងៃចន្ទ (ទី២ ខែតុលា) ថា អ្នកស្រុក នៅទីក្រុង Oxford មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារការផ្ទុះដ៏ធំមួយ ដែលបានធ្វើឲ្យផ្ទៃមេឃភ្លឺចិញ្ចាច បន្ទាប់ពីមានរន្ទះបាញ់។មូលហេតុពិតប្រាកដនៃការផ្ទុះដ៏គួរឲ្យងឿងឆ្ងល់ ដែលត្រូវបានប្រជាជនថតជាប់នៅក្នុងវីដេអូនោះ នៅតែមិនទាន់បានដឹងច្បាស់លាស់នោះទេ នៅពេលនេះ។តែយ៉ាងណាក្ដី បុគ្គលមួយចំនួន បានលើកឡើងថា ការផ្ទុះនេះអាចបណ្តាលមកពីផ្លេកបន្ទោរ នៅតំបន់ជុំវិញនោះភ្លាមៗ បន្ទាប់ពីមានផ្គររន្ទះ ដោយវីដេអូហាក់ដូចជាចាប់បានពេលនៃការផ្ទុះនោះ។ការផ្ទុះនេះត្រូវបានគេរាយការណ៍ដំបូង នៅលើបណ្ដាញសង្គម នាពេលល្ងាច ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងចំណោមអ្នកស្រុក។ មនុស្សជាច្រើនបានថតសំឡេង «ផ្ទុះ» ដ៏ខ្លាំង ដែលធ្វើឲ្យផ្ទៃមេឃភ្លឺចិញ្ចាចនាពេលយប់នេះ។ ប្រជាពលរដ្ឋខ្លះក៏បានកត់សម្គាល់ផងដែរថា មានការដាច់ចរន្តអគ្គិសនីរយៈពេលខ្លី បន្ទាប់ពីមានការផ្ទុះនោះ៕

អង្គការណាតូ បញ្ជាក់ថា ទាហានអង់គ្លេស៦០០នាក់ នឹងត្រូវដាក់ពង្រាយនៅកូសូវ៉ូ

2023/10/03 12:33:10 pm        146
អង្គការណាតូ បានអះអាងថា ទាហានអង់គ្លេសប្រហែល ៦០០នាក់ នឹងត្រូវដាក់ពង្រាយនៅប្រទេសកូសូវ៉ូភាគខាងជើង ចំពេលមានការព្រួយបារម្ភអំពីអំពើហិង្សា និងការកសាងមូលដ្ឋានយោធាស៊ែរប៊ី នៅក្នុងតំបន់។ការអះអាងនេះ កើតឡើង នៅពេលដែលលោក Aleksandar Vucic ប្រធានាធិបតីនៃប្រទេសស៊ែរប៊ី បានបដិសេធរបាយការណ៍ ដែលទីក្រុងបែលហ្គ្រាដ (Belgrade)កំពុងបង្កើនចំនួនទាហាន នៅជិតព្រំដែនកូសូវ៉ូ ដោយត្អូញត្អែរអំពី «យុទ្ធនាការភូតកុហក» ប្រឆាំងនឹងប្រទេសរបស់លោក បន្ទាប់ពីការបាញ់ប្រហារដ៏សាហាវ ដែលបានបង្កឲ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។អ្នកយកព័ត៌មាន AP ដែលបានធ្វើដំណើរក្នុងតំបន់ព្រំដែន កាលពីថ្ងៃអាទិត្យ បាននិយាយថា ពួកគេបានឃើញរថយន្តដឹកជញ្ជូនរបស់កងទ័ពស៊ែរប៊ីជាច្រើនគ្រឿង បើកបរឆ្ពោះទៅកាន់ភាគកណ្តាលនៃប្រទេសស៊ែរប៊ី ដែលជាសញ្ញាមួយបង្ហាញថា យោធា អាចនឹងកាត់បន្ថយវត្តមានរបស់ខ្លួននៅក្នុងតំបន់។សហរដ្ឋអាមេរិក បានជំរុញឲ្យទីក្រុងបែលហ្គ្រាដដកកងទ័ពរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលរបស់កូសូវ៉ូ បាននិយាយថា ខ្លួនកំពុងតាមដានចលនារបស់យោធាស៊ែរប៊ីពី «ទិសដៅបីផ្សេងគ្នា»។

កំហឹងបានផ្ទុះឡើងនៅប្រទេសម៉ិកស៊ិក ក្នុងការតវ៉ាខួបលើកទី៥៥ នៃការសម្លាប់រង្គាលលើនិស្សិត

2023/10/03 12:28:54 pm        134
មនុស្សជាច្រើនបានផ្ទុះកំហឹង ខណៈមានការតវ៉ានៅតាមផ្លូវក្នុងរដ្ឋធានី ម៉ិកស៊ិកូ ស៊ីធី កាលពីថ្ងៃចន្ទ (២ តុលា) ដើម្បីប្រារព្ធខួបលើកទី៥៥ នៃការសម្លាប់រង្គាលនិស្សិត ដែលបានបង្កឲ្យមានកំហឹងនៅទូទាំងប្រទេសម៉ិកស៊ិក។ ក្រុមបាតុករបានវាយប្រហាររនាំងសន្តិសុខ ដែលត្រូវបានគេដំឡើងនៅខាងក្រៅនិវេសនដ្ឋានប្រធានាធិបតីរបស់ប្រទេសនេះ នៅទីលានចតុរង្គ ហ្សូខាឡូ (Zocalo)។ ក្រុមបាតុករទាមទារឲ្យរកយុត្តិធម៌ជូនអ្នកដែលត្រូវបានគេសម្លាប់ទាំងនោះ។កាលពីឆ្នាំ១៩៦៨ កងកម្លាំងសន្តិសុខបានវាយលុកការជួបជុំនិស្សិតឆ្វេងនិយម នៅសង្កាត់ ត្លាតេឡូខូ (Tlatelolco) នៃរដ្ឋធានី ម៉ិកស៊ិកូ ស៊ីធី ដោយបានសម្លាប់មនុស្សពី ៣០នាក់ទៅ ៤០នាក់ នេះបើយោងតាមក្រុមមន្ត្រី ប៉ុន្តែសកម្មជនសិទ្ធិមនុស្សនិយាយថា មានមនុស្សរហូតដល់៣០០នាក់ ត្រូវបានគេសម្លាប់។ ការសម្លាប់រង្គាលនិស្សិតនេះ បានកើតឡើងប៉ុន្មានថ្ងៃមុនពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ១៩៦៨ របស់ប្រទេសម៉ិកស៊ិក នេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យានដ្រូនរុស្ស៊ីវាយប្រហារនាវាចិននៅជិតតំបន់ឆ្នេរអ៊ុយក្រែន មុនដំណើរទស្សនកិច្ចរបស់លោក Putinទៅកាន់ទីក្រុងប៉េកាំង
05/18/2026 09:05 PM
កម្ពុជាកំពុងជំរុញវិស័យឧស្សាហកម្មប្រកបដោយចីរភាព និងការឈានទៅឧស្សាហកម្មបៃតង
05/18/2026 08:05 PM
អ៊ូហ្គង់ដាបង្កើនការត្រួតពិនិត្យតាមព្រំដែន ស្របពេលការរីករាលដាលឆ្លងជំងឺអេបូឡាបង្ខំឲ្យផ្អាកពិធីបុណ្យ​
05/18/2026 08:05 PM
ឥណ្ឌាទិញប្រេងរុស្ស៊ី ដោយពុំគិតដល់ពីការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ
05/18/2026 08:05 PM
ប្រធានាធិបតីលីបង់បញ្ជាក់​ថា លោកនឹងធ្វើអ្វី «​មិនអាចទៅរួច» ដើម្បីបញ្ឈប់សង្គ្រាមជាមួយអ៊ីស្រាអែល
05/18/2026 08:05 PM
នាយករដ្ឋមន្ត្រីជប៉ុនសង្កត់ធ្ងន់ពី​ការគាំទ្ររបស់ទីក្រុងតូក្យូ ចំពោះពហុភាគីនិយម ពេលជួប​​ប្រមុខ​ UN
05/18/2026 08:05 PM
ប្រមុខ UN ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងតូក្យូ
05/18/2026 07:05 PM
វិនិយោគិនចិនចាត់ទុកការពង្រឹងឧបករណ៍មានហានិភ័យ ជាគ្រឹះនៃការរីកចម្រើនវិស័យឧស្សាហកម្ម
05/18/2026 07:05 PM
បុគ្គលិកសុខាភិបាលប្រញាប់ប្រញាល់ឆ្លើយតបជំងឺអេបូឡាដែលរីករាលដាលយ៉ាងរហ័ស នៅកុងហ្គោ
05/18/2026 07:05 PM
ប្រធានចារកម្មអេស្តូនី៖ លោក Putin ប្រឈមនឹងជម្រើសដ៏សែនពិបាកនៅអ៊ុយក្រែន ស្របពេលរងទណ្ឌកម្ម
05/18/2026 07:05 PM