ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត

សន្តិសុខ និង សង្គម

កងកម្លាំងគាំទ្ររហ័ស RSF ត្រៀមខ្លួនរួចរាល់សម្រាប់បទឈប់បាញ់ជាមួយកងទ័ពស៊ូដង់

2023/09/22 02:41:33 pm        166
មេដឹកនាំកងទ័ពគាំទ្ររហ័ស(RSF)លោក Mohamed Hamdan Dagalo បាននិយាយនៅក្នុងការបង្ហាញខ្លួនដ៏កម្រក្នុងវីដេអូកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់លោកបានត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់ ហើយនិងចូលរួមកិច្ចពិភាក្សានយោបាយទូលំទូលាយដើម្បីបញ្ចប់ជម្លោះស៊ីវិលមួយនេះ ជាមួយកងទ័ពស៊ូដង់ ។ លោក Dagalo បានផ្តល់សេចក្តីអធិប្បាយបែបនេះ នៅក្នុងសារវីដេអូថតទុកថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ហើយនិងត្រូវបានបញ្ចេញដោយកងកម្លាំអ RSFភ្លាមៗ មុនពេលមេដឹកនាំកងទ័ពស៊ូដង់ លោក Abdel Fattah al-Burhan គ្រោងនឹងថ្លែងសុន្ទរកថារបស់លោកទៅកាន់មហាសន្និបាតមួយនេះ ដែលធ្វើឡើងនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ។ ភាគច្រើននៃការទំនាក់ទំនងកាលពីពេលថ្មីៗរបស់លោក Hemedti គឺជាសារសំឡេង ហើយទីកន្លែងដែលលោកស្នាក់នៅ គ្រាន់តែជាប្រភពនៃការព្យាករណ៍ប៉ុណ្ណោះ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF កាលពីពាក់កណ្តាលខែមេសា ។ នៅក្នុងសារវីដេអូដែលបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ លោកស្លៀកពាក់ឯកសណ្ឋានយោធា អង្គុយពីក្រោយតុ ជាមួយនឹងទង់ជាតិស៊ូដង់ នៅពីក្រោយលោក ស្របពេលដែលលោកអានសុន្ទរកថា ។ ទីតាំងរបស់លោក ពុំត្រូវបានគេដឹងច្បាស់នោះទេ ។ ដោយឡែក មេដឹកនាំកងទ័ពស៊ូដង់លោក Abdel Fattah al-Burhan បានថ្លែងនៅអង្គការសហប្រជាជាតិ ដោយលោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់ទុកកងកម្លាំង RSFថាជាអង្គការភេរវកម្ម ហើយនិងប្រឆាំងនឹងក្រុមអ្នកឧបត្ថម្ភពួកគេនៅក្រៅព្រំដែនស៊ូដង់ ៕

រថយន្តក្រុងដឹកក្រុមភ្លេងសាលាវិទ្យាល័យធ្លាក់ជ្រោះសម្លាប់មនុស្ស ២នាក់ និងរាប់សិបនាក់ផ្សេងទៀត រងរបួសនៅរដ្ឋញូវយ៉ក

2023/09/22 02:27:27 pm        196
រថយន្តក្រុងដឹកក្រុមភ្លេងព្យុហយាត្រាសាលាវិទ្យាល័យ ធ្វើដំណើរតាមផ្លូវទៅកាន់ជំរំតន្រ្តី បានបើកធ្លាក់ផ្លូវហាយវ៉េ និងធ្លាក់ចូលជ្រោះចោត ស្ថិតក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស ២នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងនោះរួមមានទាំងអ្នករងរបួសធ្ងន់ជាច្រើននាក់ផងដែរ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រយៈពេលប៉ុន្មានក្រោយឧបទ្ទេវហេតុគ្រោះថ្នាក់កើតឡើង លោកស្រី Kathy Hochul គឺជាអភិបាលរដ្ឋញូវយ៉ក និយាយថា វាទំនងជារថយន្តបែកកង់មុខ បានធ្វើឲ្យឧបទ្ទេវហេតុនេះកើតឡើង បើទោះបីជាមូលហេតុដែលបណ្តាលកើតមានគ្រោះថ្នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេតក៏ដោយ ។ លោកវរសេនីយ៍ទោ Richard Mazzone មកពីនគរបាលរដ្ឋញូវយ៉ក និយាយថា រថយន្តក្រុងសម្លាប់ស្រ្តី ២នាក់ ដែលស្ថិតក្នុងចំណោមអ្នកដំណើរ ៤៤នាក់ រួមទាំងសិស្សសាលា ៤០នាក់ និងមនុស្សពេញវ័យ ៤នាក់ បានធ្វើដំណើរចេញពីសាលាវិទ្យាល័យ Farmington ស្ថិតនៅលើកោះវែង ទៅកាន់រដ្ឋ Pennsylvania ។ សិស្សសាលារាប់សិបនាក់ បានរងរបួសពកក្បាលស្រាល ហើយនិងជាំ ហើយត្រូវបានគេមើលឃើញដើរជុំវិញកន្លែងកើតហេតុ ក្រោយគ្រោះថ្នាក់កើតឡើង ។ អ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ស្រ្តី ២នាក់ ដែលបានស្លាប់ ត្រូវបានគេបញ្ជាក់ថាមានឈ្មោះ Beatrice Ferarri អាយុ ៧៧ឆ្នាំ មកពីទីក្រុង Farmingdale និងឈ្មោះ Gina Pellettiere អាយុ ៤៣ឆ្នាំ មកពីទីក្រុង Massapequa ស្ថិតលើកោះវែង ។ អ្នកស្រី Pellettiere គឺជាមនុស្សម្នាក់ក្នុងចំណោមទីប្រឹក្សាក្រុមភ្លេងព្យុហយាត្រា។ ឧបទ្ទេវហេតុគ្រោះថ្នាក់នេះដែរ បានកើតឡើងនៅពេលរសៀល តាមបណ្តោយផ្លូវហាយវ៉េ Interstate 84 ស្ថិតនៅជិតទីក្រុង Wawayanda មានចម្ងាយប្រហែលល ១៥០ គ.មភាគពាយព្យនៃទីក្រុងញូវយ៉ក ជិតព្រំប្រទល់រដ្ឋ New Jersey ៕

កាណាដាចង់ឱ្យឥណ្ឌាសហការក្នុងការស៊ើបអង្កេតឃាតកម្ម ដោយបដិសេធមិនបញ្ចេញភស្តុតាង

2023/09/22 02:16:33 pm        208
កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានអំពាវនាវឱ្យប្រទេសឥណ្ឌា សហការជាមួយការស៊ើបអង្កេតលើឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនា ស៊ីគ នៅខេត្តប្រ៊ីធធីស-កូឡំប៊ី នៅប្រទេសកាណាដា ហើយបាននិយាយថាខ្លួននឹងមិនបញ្ចេញភស្តុតាងអ្វីនោះឡើយ។លោក Trudeau បាននិយាយកាលពីថ្ងៃចន្ទ (១៨ កញ្ញា) ថា ទីក្រុង Ottawa មានការចោទប្រកាន់ដ៏គួរឱ្យទុកចិត្ត ដែលភ្ជាប់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនា ស៊ីគ និងជាពលរដ្ឋកាណាដា លោក Hardeep Singh Nijjar វ័យ៤៥ឆ្នាំ កាលពីខែមិថុនា ដែលជំរុញឱ្យមានប្រតិកម្មខឹងសម្បារពីទីក្រុង New Delhi ។សារព័ត៌មាន CBC បានរាយការណ៍ដាច់ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) ដោយសំអាងដល់ប្រភពមួយចំនួនថា រដ្ឋាភិបាលកាណាដា បានប្រមូលផ្តុំទាំងកម្លាំងមនុស្ស និងប្រព័ន្ធសញ្ញានៃភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៅក្នុងការស៊ើបអង្កេតរយៈពេលជាច្រើនខែលើឃាតកម្មមេដឹកនាំផ្តាច់ខ្លួនសាសនា ស៊ីគ នេះ។រហូតមកដល់ពេលនេះ បណ្ដាសម្ព័ន្ធមិត្តប្រពៃណីកាណាដា បានចាត់វិធានការយ៉ាងប្រុងប្រយ័ត្នចំពោះបញ្ហានេះ។ ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ការយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នជាពិសេសនោះ គឺជាផ្នែកមួយនៃនយោបាយ ដោយសារតែសហរដ្ឋអាមេរិក និងតួអង្គសំខាន់ៗផ្សេងទៀត មើលឃើញថា ឥណ្ឌាជាអ្នកប្រឆាំងទៅនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន៕

អ៊ុយក្រែនព្រមានអំពីរដូវរងាដ៏លំបាក ខណៈរុស្ស៊ីវាយប្រហារទីក្រុងនានារបស់ខ្លួន

2023/09/22 02:11:28 pm        214
កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) អ៊ុយក្រែនបានព្រមានថា ខែរដូវរងាដ៏លំបាកនឹងកើតឡើងបន្ទាប់ពីរបាំងមីស៊ីលរុស្ស៊ីដ៏ធំ តម្រង់ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ នៅក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន។រុស្សីបានចាប់ផ្តើមការវាយប្រហារ ខណៈអ៊ុយក្រែនត្រៀមសម្រាប់រដូវរងាលើកទីបី ក្នុងអំឡុងពេលការលុកលុយរយៈពេល១៩ខែរបស់ទីក្រុងមូស្គូ និងខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើដំណើរទស្សនកិច្ចក្នុងសម័យសង្គ្រាមលើកទីពីររបស់ខ្លួន ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ការវាយប្រហារនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់នៅតំបន់ Kherson និងបណ្ដាលឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស ក្នុងផ្នែកផ្សេងៗទៀតនៃប្រទេសអ៊ុយក្រែន ដោយក្រុមអាជ្ញាធរនៅតែបន្តស្វែងរកជនរងគ្រោះនៅក្នុងទីក្រុងមួយចំនួន។ការវាយប្រហារថ្មីនេះ បានកើតឡើងខណៈប្រទេសប៉ូឡូញបាននិយាយថា ខ្លួននឹងគោរពការសន្យាដែលមានស្រាប់នៃការផ្គត់ផ្គង់អាវុធដល់ទីក្រុង គីវ រយៈពេលមួយថ្ងៃបន្ទាប់ពីប្រទេសនេះនិយាយថា ខ្លួននឹងមិនផ្តល់អាវុធដល់អ្នកជិតខាងរបស់ខ្លួន ក្នុងជម្លោះរវាងអ្នកជិតខាងទាំងពីរទៀតនោះទេ។ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីសង្គ្រាមរយៈពេលជាងមួយឆ្នាំកន្លះ ជាមួយនឹងរដូវរងា ដែលអាចមានសភាពធ្ងន់ធ្ងរនៅក្នុងផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន ដោយនៅតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ ទីភ្នាក់ងារប្រតិបត្តិករថាមពលរបស់អ៊ុយក្រែន Ukrenergo បាននិយាយថា លំនៅដ្ឋានចំនួន៣៩៨ខ្នងត្រូវបានដាច់ចរន្តអគ្គិសនី ខណៈការវាយប្រហារក៏បានបំផ្លាញមូលដ្ឋានថាមពលេជាច្រើនទីតាំងនៅទូទាំងប្រទេសផងដែរ៕

ប៉េរូដុតកម្ទេចចោលគ្រឿងញៀនទម្ងន់១៥តោន ដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជន

2023/09/22 02:03:37 pm        204
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមអាជ្ញាធរប៉េរូ បានដុតកម្ទេចចោលគ្រឿងញៀនទម្ងន់ជាង ១៥តោនដែលរឹបអូសបានពីក្រុមឧក្រិដ្ឋជន អំឡុងប្រតិបត្តិការប្រឆាំងសារធាតុណាកូទិកជាច្រើនលើកនៅទូទាំងប្រទេស ។ ក្រុមមន្រ្តីក្នុងស្រុកនិយាយថា គ្រឿងដែលរួមទាំងសារធាតុកូកាអ៊ីន កញ្ឆា និងសារធាតុគីមីជាច្រើនផ្សេងទៀត ស្ថិតក្នុងដំណាក់កាលផលិតផ្សេងៗគ្នា ។ វាគឺជាលើកទី ៣ហើយដែលក្រសួងមហាផ្ទៃប៉េរូ បានដុតកម្ទេចចោលគ្រឿងញៀននៅក្នុងទីក្រុង Lima ។ លោក Miguel Angel Nunez គឺជាអនុរដ្ឋមន្រ្តីទទួលបន្ទុកបទបញ្ជាផ្ទៃក្នុងនៃក្រសួងមហាផ្ទៃប៉េរូ បាននិយាយថា អំឡុងឆ្នាំ ២០២៣នេះ ប្រទេសរបស់លោករឹបអូសបានគ្រឿងញៀនទម្ងន់ ៥៣តោន ។ សូមបញ្ជាក់ថា ការផលិតគ្រឿងញៀននៅប្រទេសប៉េរូ បានកើនឡើងយ៉ាងខ្លាំងនៅតាមតំបន់ព្រំដែនជាមួយប្រទេប្រេស៊ីល និងតំបន់ Ucayali ជាកន្លែងដែលដំណាំស្លឹកកូកា រីកកាន់តែធំត្រឹមរយៈពេល ២ឆ្នាំប៉ុណ្ណោះ រហូតដល់ផ្ទៃដីទំហំ ១០.២២៩ហិចតា កាលពីឆ្នាំ ២០២១១ ៕

កម្មកររដ្ឋនៅក្នុងប្រទេសក្រិក ធ្វើកូដកម្មជុំវិញផែនការផ្លាស់ប្តូរច្បាប់ការងារ

2023/09/22 02:00:17 pm        192
ក្រុមកម្មកររដ្ឋនៅក្នុងប្រទេសក្រិក រួមមានក្រុមអ្នកពន្លត់អគ្គិភ័យ គ្រូបង្រៀន វេជ្ជបណ្ឌិត និងបុគ្គលិកដឹកជញ្ជូន បានធ្វើកូដកម្មកាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) ដើម្បីតវ៉ានឹងផែនការរបស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរច្បាប់ការងារ ដែលពួកគេនិយាយថាជាការជាន់ឈ្លីសិទ្ធិកម្មករ។កូដកម្មទូទាំងប្រទេសរយៈពេល២៤ម៉ោងនេះ បានរំខានដល់ការដឹកជញ្ជូនសាធារណៈ និងបណ្តាលឱ្យមានការពន្យារពេលចរាចរណ៍ ដោយសាររថភ្លើង និងរថយន្តក្រុង ដំណើរការក្នុងរយៈពេលតិចជាងការកំណត់ ហើយមន្ទីរពេទ្យរដ្ឋបានដំណើរការតែផ្នែកបុគ្គលិកសង្គ្រោះបន្ទាន់ប៉ុណ្ណោះ ហើយសាលារៀនជាច្រើនក៏ត្រូវបានបិទផងដែរ។សេចក្ដីស្នើច្បាប់របស់រដ្ឋាភិបាលទាក់ទងនឹងច្បាប់ការងារមួយនោះ នឹងអនុញ្ញាតឱ្យនិយោជិតពេញម៉ោងទទួលបានការងារក្រៅម៉ោងទីពីរ និងធ្វើការរហូតដល់១៣ម៉ោងក្នុងមួយថ្ងៃ លុះត្រាតែលក្ខខណ្ឌមួយចំនួនត្រូវបានអនុវត្តដូចជា ទំនាស់ផលប្រយោជន៍ជាដើម។ ច្បាប់នោះក៏អាចឱ្យនិយោជក អនុវត្តការធ្វើការរយៈពេលប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ផងដែរ ប្រសិនបើចាំបាច់។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីក្រិក លោក Kyriakos Mitsotakis ដែលជាប់ឆ្នោតជាថ្មីក្នុងខែមិថុនា បាននិយាយថា ការផ្លាស់ប្តូរនោះនឹងលុបបំបាត់ការងារដែលមិនបានប្រកាស និងជំរុញការងារជារួម ប៉ុន្តែបក្សប្រឆាំងនិយាយថា ច្បាប់នោះនឹងបង្កើតលក្ខខណ្ឌការងារដ៏ «ព្រៃផ្សៃ» សម្រាប់កម្មករនៅក្នុងប្រទេសនេះ៕

នគរបាលប៉ះទង្គិចជាមួយក្រុមបាតុករ ក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនិយមលោកខាងលិច នៅប្រទេសប៊ុលហ្គារី

2023/09/22 01:00:24 pm        136
កាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) នគរបាលប៊ុលហ្គារី បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សជាតិនិយមជ្រុល Vazrazhdane ក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលនិយមលោកខាងលិច ក្នុងប្រទេសនេះ។ក្រុមបាតុកររាប់រយនាក់ ដែលប្រឆាំងនឹងការគាំទ្ររបស់សមាជិកសហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ី បានប្រមូលផ្តុំគ្នានៅមុខអគារសភា ដោយគ្រវីទង់ជាតិ ផ្លុំកញ្ចែ និងទាមទារឱ្យមានការបោះឆ្នោតមុនកាលកំណត់នៅក្នុងប្រទេស ដែលបានឆ្លងកាត់ការបោះឆ្នោតចំនួនប្រាំដងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ហើយក្រុមអ្នកតវ៉ាក៏បានអំពាវនាវឲ្យបិទមូលដ្ឋានយោធាណាតូផងដែរ។ក្រុមបាតុករបានបញ្ចប់ការដើរដង្ហែរបស់ខ្លួន នៅមុខវិមានដ៏មហិមារបស់កងទ័ពសូវៀត ដែលត្រូវបានគេដាក់នៅក្រោមរនាំងសម្រាប់ហេតុផលសន្តិសុខ ហើយបាតុករមួយចំនួនបានប៉ះទង្គិចជាមួយនគរបាល ដែលព្យាយាមរារាំងពួកគេមិនឲ្យចូលទៅជិតវិមាននោះផងដែរ។ថ្មីៗនេះ រដ្ឋាភិបាលប៊ុលហ្គារីបានសម្រេចដកវិមាននេះ ចេញពីទីតាំងបច្ចុប្បន្នរបស់វា។ ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ (២១ កញ្ញា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប៊ុលហ្គារីបានបណ្តេញជនជាតិរុស្សីម្នាក់ និងបេឡារុស្សពីរនាក់ ហើយបានរារាំងពួកគេមិនឱ្យចូលប្រទេសប៊ុលហ្គារីក្នុងរយៈពេលប្រាំឆ្នាំខាងមុខ តាមបញ្ជារបស់ទីភ្នាក់ងាររដ្ឋសម្រាប់សន្តិសុខជាតិ (SANS) របស់ប្រទេសនេះផងដែរ៕

ក្រុមអ្នកតវ៉ាអាមេនី បានបិទផ្លូវ និងប៉ះទង្គិចជាមួយនគរបាល នៅទីក្រុង Yerevan ភាគកណ្តាល

2023/09/22 11:02:35 am        261
អាមេនី៖ នគរបាលប្រទេសអាមេនី កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឃុំខ្លួនមនុស្សជាច្រើននាក់នៅក្នុងទីក្រុង Yerevan ដែលបានបិទផ្លូវ ក្នុងការតវ៉ាប្រឆាំងការចុះចាញ់របស់តំបន់ណាហ្គ័ណរ-ការ៉ាបាក់( Nagorno-Karabakh) ដែលផ្តាច់ខ្លួន។ក្រុមអ្នកតវ៉ារាប់រយនាក់ ដែលបានធ្វើឲ្យមានកំហឹងដោយភាពអសកម្មរបស់រដ្ឋាភិបាលជុំវិញការដួលរលំចុងក្រោយរបស់អាជ្ញាធរអាមេនីនៅតំបន់ការ៉ាបាក់ បានប៉ះទង្គិចជាមួយនគរបាលនៅទីក្រុង Yerevan ភាគកណ្តាល។ ពួកគេបានទាមទារឲ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ជាអ្នកដែលទទួលខុសត្រូវចំពោះការចុះចាញ់ប្រទេសអាស៊ែបៃហ្សង់ក្នុងសង្គ្រាមឆ្នាំ២០២០។ លោក Pashinyan បានចោទប្រកាន់រុស្ស៊ីជាសាធារណៈក្នុងប៉ុន្មានខែថ្មីៗនេះ ពីការធ្វើមិនគ្រប់គ្រាន់ដើម្បីគាំទ្រប្រទេសអាមេនី។ លោកបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងមិនស្គាល់អត្តសញ្ញាណ កំពុងពិភាក្សាអំពីរដ្ឋប្រហារនៅក្នុងទីក្រុង Yerevan៕

លោក Assad ធ្វើទស្សនកិច្ចនៅចិន ព្យាយាមបញ្ចប់ភាពឯកោផ្នែកការទូត

2023/09/22 10:57:44 am        245
ចិន៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានមកដល់ទីក្រុង Hangzhou ប្រទេសចិនភាគខាងកើត ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០០៤ ហើយបំណងចុងក្រោយរបស់លោកដើម្បីបញ្ចប់ភាពឯកោផ្នែកការទូតដែលមានរយៈពេលជាងមួយទសវត្សរ៍ក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។លោក Assad បានមកដល់តាមយន្តហោះ Air China ក្នុងពេលមានអ័ព្ទខ្លាំង ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយថា «បានបន្ថែមបរិយាកាសនៃភាពអាថ៌កំបាំង» ជាការស្វាគមន៍ចំពោះការធ្វើដំណើរទៅក្រៅប្រទេសមិនញឹកញាប់របស់មេដឹកនាំស៊ីរី ចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលសង្រ្គាមស៊ីវិលបានផ្ទុះឡើង បណ្តាលឲ្យមនុស្សជាងកន្លះលាននាក់ស្លាប់។ មេដឹកនាំស៊ីរី មានផែនការចូលរួមក្នុងពិធីបើកកីឡាអាស៊ី(Asian Games) នៅថ្ងៃសៅរ៍ជាមួយឥស្សរជនបរទេសជាច្រើននាក់ផ្សេងទៀត មុនពេលដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសចិន។លោកនឹងជួបប្រធានាធិបតី លោក Xi Jinping នៅថ្ងៃសុក្រនេះ និងមានជំនួបបន្ថែមទៀតនៅថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ នៅក្នុងទីក្រុងប៉េកាំង។ ដោយត្រូវបានគេមើលឃើញនៅជាមួយប្រធានាធិបតីចិននៅក្នុងការជួបជុំប្រចាំតំបន់ វានឹងបន្ថែមភាពស្របច្បាប់ថែមទៀតដល់យុទ្ធនាការរបស់លោក Assad ដើម្បីត្រលប់ទៅរកឆាកពិភពលោកវិញ។ ប្រទេសស៊ីរី បានចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ របស់ចិនក្នុងឆ្នាំ២០២២ ហើយត្រូវបានស្វាគមន៍ឱ្យត្រលប់មកកាន់សម្ព័ន្ធអារ៉ាប់កាលពីខែឧសភា៕

ICRC៖អនាម័យ និងទឹក គឺជាអាទិភាពនៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់នៅលីប៊ី

2023/09/22 10:53:05 am        202
លីប៊ី៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយថា អនាម័យ និងការទទួលបានទឹក គឺជាតម្រូវការបន្ទាន់បំផុតនៅក្នុងទីក្រុង Derna ខណៈជំនួយមនុស្សធម៌កំពុងត្រូវបានបែងចែកនៅក្នុងប្រទេសលីប៊ី ដែលរងគ្រោះដោយទឹកជំនន់។ ប្រធានគណៈប្រតិភូប្រទេសលីប៊ីរបស់ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បាននិយាយនៅពេលត្រឡប់ពីបេសកកម្មទៅកាន់ទីក្រុង Derna កាលពីថ្ងៃព្រហស្បតិ៍ថា ការងាររបស់អង្គការមិនត្រូវបានបង្អាក់ដោយអាជ្ញាធរក្នុងតំបន់នោះទេ ប៉ុន្តែវត្តមានយោធាដ៏ច្រើនអាចមើលឃើញនៅក្នុងទីក្រុង Derna ។មនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីព្យុះ Daniel បានវាយប្រហារឆ្នេរភាគខាងកើតប្រទេសលីប៊ី កាលពីថ្ងៃទី ១០ ខែកញ្ញា។ក្រុមមន្ត្រីដែលប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នាបានផ្តល់តួលេខខុសៗគ្នានៃចំនួនអ្នកស្លាប់រហូតមកដល់ពេលនេះ។ អភិបាលក្រុង បានប៉ាន់ប្រមាណថា មនុស្សជាង ២០.០០០នាក់បានបាត់ខ្លួន ហើយអង្គការសុខភាពពិភពលោកបានបញ្ជាក់ពីចំនួនអ្នកស្លាប់មាន ៣.៩២២នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រី​ជំនាញ​ចុះឃាត់រថយន្ត១គ្រឿង ដឹកសាច់បង្កកជិត ៤ពាន់គីឡូក្រាមចេញពីវៀតណាម
07/22/2025 10:07 AM
រុស្ស៊ី ព្រមានពីផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកកិច្ចចរចាសន្តិភាពអ៊ុយក្រែន
07/22/2025 09:07 AM
រុស្ស៊ី បាញ់ស្រោចមីស៊ីលលើអ៊ុយក្រែន ខណៈយានដ្រូនរបស់ទីក្រុង Kyiv បង្កការរំខានដល់អាកាសយានដ្ឋានទីក្រុងមូស្គូ
07/22/2025 09:07 AM
លោក Zelenskyy និយាយថា ជុំថ្មីនៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងត្រូវបានកំណត់នៅថ្ងៃពុធសប្ដាហ៍នេះ
07/22/2025 09:07 AM
ប្លុកអឺរ៉ុប ត្រៀមជម្រើសសងសឹកយ៉ាងទូលំទូលាយប្រឆាំងនឹងការគំរាមកំហែងពន្ធរបស់លោក Trump
07/22/2025 09:07 AM
UN៖ ជីវិតទារកហ្កាហ្សា រងការគំរាមកំហែង ស្របពេលការខ្វះខាតស្បៀងអាហារដ៏គ្រោះថ្នាក់
07/22/2025 09:07 AM
អគ្គិសនីកម្ពុជា នឹងដាក់ដំណើរការបញ្ជូនចរន្តអគ្គិសនីឆ្លងកាត់ ខ្សែបណ្តាញបញ្ជូន២៣០គីឡូវ៉ុល ដែលសាងសង់រួច ចាប់ពីខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ មកខេត្តត្បូងឃ្មុំ
07/22/2025 09:07 AM
ប្រមុខការទូតអ៊ីរ៉ង់ បញ្ជាក់ថាក្រុងតេអេរ៉ង់ មិនអាចបោះបង់ការចម្រាញ់នុយក្លេអ៊ែរបានឡើយ
07/22/2025 09:07 AM
សម្តេចធិបតីផ្តាំទៅភាគីថៃថា វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌និងសុច្ចរិតភាពនោះទេ
07/22/2025 09:07 AM
ក្រសួងការបរទេសកម្ពុជា៖ ករណីទាហានថៃដាច់ជើងដោយសារជាន់មីន គឺកើតឡើង នៅទឹកដីកម្ពុជា
07/22/2025 08:07 AM