អាជ្ញាធររាជធានីបញ្ជាឱ្យម្ចាស់សំណង់ភូមិគ្រឹះខុសច្បាប់សង់លើចំណីទន្លេនៅបាក់ខែង រុះរើ​សំណង់​ចេញជាបន្ទាន់
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី

សន្តិសុខ និង សង្គម

ចិនបានបញ្ចេញយន្តហោះយោធាចំនួន១០៣គ្រឿង ឆ្ពោះទៅកាន់កោះតៃវ៉ាន់

2023/09/18 01:02:30 pm        80
យោធារបស់ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំងចំនួន១០៣គ្រឿងទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល២៤ម៉ោង នៅក្នុងអ្វីដែលអាជ្ញាធរការពារជាតិរបស់កោះនេះបាននិយាយនៅថ្ងៃចន្ទ (១៨ កញ្ញា) នេះថា ជាតួលេខដ៏ខ្ពស់បំផុតនៃកំណត់ត្រាប្រចាំថ្ងៃក្នុងរយៈពេលថ្មីៗនេះ។ អាជ្ញាធរការពារជាតិរបស់កោះនេះបាននិយាយថា យន្តហោះទាំងនោះត្រូវបានរកឃើញនៅចន្លោះម៉ោង ៦ព្រឹកកាលពីថ្ងៃអាទិត្យ និងម៉ោង៦ព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងស្រុក) ដែលដូចជារាល់ដង យន្តហោះទាំងនោះហោះត្រឡប់ក្រោយវិញមុនពេលទៅដល់កោះតៃវ៉ាន់។ប្រទេសចិន ដែលបានអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាន់តែខ្លាំងឡើងនៅលើអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈភាពតានតឹងបានកើនឡើងរវាងភាគីទាំងពីរ និងជាមួយសហរដ្ឋអាមេរិកផងដែរ។ អាជ្ញាធរការពារជាតិតៃវ៉ាន់បានហៅសកម្មភាពយោធាចិនេះថាជា «ការយាយី» ដែលខ្លួនបានព្រមានថា អាចបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងស្ថានភាពដែលបានតានតឹងរួចទៅហើយបច្ចុប្បន្ននេះ។កាលពីសប្តាហ៍មុន ប្រទេសចិនបានបញ្ជូននាវាជាច្រើនគ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ សានតុង ចូលទៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ហើយសមយុទ្ធនេះបានកើតឡើងភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិក និងកាណាដា បានបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាដែនទឹកបំបែកកោះនេះចេញពីប្រទេសចិនដីគោកផងដែរ៕

អង្គការសហប្រជាជាតិ បានកែប្រែតួលេខចំនួនអ្នកស្លាប់នៅលីប៊ី ពីជាង១ម៉ឺននាក់ មកនៅត្រឹមជិត៤.០០០នាក់

2023/09/18 12:59:11 pm        68
អង្គការសហប្រជាជាតិ បានកែប្រែតួលេខចំនួនអ្នកស្លាប់ពីមុនរបស់ខ្លួនក្នុងគ្រោះទឹកជំនន់នៅប្រទេសលីប៊ី នេះបើយោងតាមរបាយការណ៍កែសម្រួល ដែលបានធ្វើបច្ចុប្បន្នភាពកាលពីព្រឹកថ្ងៃអាទិត្យ (១៧ កញ្ញា) ពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ។ ពេលនេះ អង្គការសហប្រជាជាតិ បញ្ជាក់ថា មនុស្សយ៉ាងហោចណាស់៣.៩៥៨នាក់ប៉ុណ្ណោះបានស្លាប់ នៅទូទាំងប្រទេសលីប៊ី ដោយសារទឹកជំនន់ ដោយសំអាងដល់អង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិ (WHO) ហើយរបាយការណ៍ដែលបានកែប្រែក៏បានបញ្ជាក់ដែរថា មនុស្សជាង៩.០០០នាក់នៅតែបន្តបាត់ខ្លួន។នៅក្នុងរបាយការណ៍ដំបូងកាលពីថ្ងៃសៅរ៍ ការិយាល័យ OCHA បាននិយាយថា យ៉ាងហោចណាស់មនុស្ស១១.៣០០នាក់ បានស្លាប់នៅក្នុងទីក្រុង Derna ប្រទេសលីប៊ី ដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដោយបានសំអាងដល់ទីភ្នាក់ងារ អឌ្ឍចន្ទក្រហមលីប៊ី ជាមួយនឹងតួលេខសម្រាប់របាយការណ៍កាលពីថ្ងៃសៅរ៍។លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យថា «យើងបានប្រកាសតួលេខ ដែលទើបតែបានផ្ទៀងផ្ទាត់ដោយអង្គការ WHO»។ នៅពេលត្រូវបានសាកសួរថា តើហេតុដូចម្តេច ឬហេតុអ្វី បានជាអង្គការសហប្រជាជាតិបានលើកឡើងពីចំនួនអ្នកស្លាប់ដោយមិនត្រឹមត្រូវនោះ លោក Haq បាននិយាយថា «ដោយសារតែស្ថិតនៅក្នុងសោកនាដកម្មផ្សេងៗគ្នាច្រើនពេក យើងក៏បានធ្វើការកែប្រែតួលេខរបស់យើង ដូច្នេះនេះហើយជាហេតុផល»៕

មនុស្សម្នាក់ស្លាប់បន្ទាប់ពីព្យុះត្រូពិច លី (Lee) បានបោកបក់ដល់ដីនៅកាណាដា និងវាយប្រហារអាមេរិក

2023/09/18 12:36:25 pm        32
ព្យុះត្រូពិច លី (Lee) បានបោកបក់ដល់ដីនៅម៉ោងប្រហែល៤រសៀល (ម៉ោងក្នុងស្រុក) នៅភាគខាងលិចខេត្ត ណូវ៉ា ស្កុតទីយ៉ា (Nova Scotia) ប្រទេសកាណាដា ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿនជាង១១៣គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ ទោះបីជាព្យុះនេះត្រូវបានបន្ទាបចំណាត់ថ្នាក់ទៅជា «ព្យុះស៊ីក្លូនក្រោយត្រូពិច» ក៏ដោយ ក៏វានៅតែបង្កើតកម្លាំងខ្យល់ព្យុះសង្ឃរា ដោយវាយលុកតំបន់មួយចំនួនធំនៃរដ្ឋ ញ៉ូវ អ៊ីងឡែន (New England) របស់សហរដ្ឋអាមេរិក និងដែនម៉ារីនរបស់កាណាដាផងដែរ។អ្នកបើកបរទោចក្រយានយន្ត វ័យ៥១ឆ្នាំម្នាក់ បានស្លាប់នៅក្នុងទីក្រុង Searsport រដ្ឋ Maine បន្ទាប់ពីដើមឈើដ៏ធំមួយបានបាក់ធ្លាក់ពីលើយានជិនីះរបស់ខ្លួន នៅលើផ្លូវហាយវេរបស់សហរដ្ឋអាមេរិក។ ព្យុះនេះមានទំហំធំណាស់ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីចម្ងាយរាប់រយគីឡូម៉ែត្រពីចំណុចកណ្តាលរបស់វា។ មជ្ឈមណ្ឌលព្យុះសង្ឃរា បានចេញការព្រមានអំពីព្យុះត្រូពិចសម្រាប់ឆ្នេរសមុទ្ររាប់រយគីឡូម៉ែត្រពីរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក រហូតដល់ខេត្ត ណូវ៉ា ស្កុតទីយ៉ា របស់កាណាដា ដែលបណ្ដាលឲ្យប៉ះពាល់ដល់មនុស្សប្រហែល៩លាននាក់ផងដែរ៕

អូស្ត្រាលីរងការវាយប្រហារពីរលកកម្ដៅខុសប្លែកធម្មតា នៅមុនបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ

2023/09/18 12:32:27 pm        109
ក្រុមអ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសអូស្ត្រាលីបាននិយាយថា ផ្នែកធំៗ នៃប្រទេសនេះកំពុងស្ថិតក្នុងការវាយប្រហារនៃរលកកម្ដៅនិទាឃរដូវ «ខុសប្លែកធម្មតា» កាលពីថ្ងៃសៅរ៍ (១៦ កញ្ញា) ដោយព្យាករណ៍ថាសីតុណ្ហភាពដ៏ខ្ពស់បំផុត បានលើកឡើងកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) និងអាចបន្តរហូតដល់ថ្ងៃអង្គារ (១៩ កញ្ញា) ផងដែរ។នៅក្នុងទីក្រុងស៊ីដនី ជារដ្ឋធានីនៃរដ្ឋ New South Wales ដែលមានប្រជាជនច្រើនជាងគេរបស់អូស្ត្រាលី សីតុណ្ហភាពបានឡើងដល់កម្រិត៣៤,២អង្សាសេ នៅតំបន់អាកាសយានដ្ឋានស៊ីដនី SKS ដោយកើនឡើងចំនួន១២អង្សាសេ លើសពីមធ្យមភាគខែកញ្ញា នេះបើយោងតាមទិន្នន័យរបស់ការិយាល័យឧតុនិយម។ការផ្ទុះឡើងនៃកម្ដៅដ៏ខ្លាំងក្លានេះ បានកើតឡើងបន្ទាប់ពីអ្នកព្យាករណ៍បាននិយាយនៅសប្តាហ៍នេះថា សូចនាករនៃព្រឹត្តិការណ៍អាកាសធាតុ អ៊ែល នីញ៉ូ បានពង្រឹងខ្លួន ហើយវាទំនងជានឹងវិវត្តនៅចន្លោះខែកញ្ញាដល់ខែវិច្ឆិកា ដែលនាំមកនូវលក្ខខណ្ឌក្តៅ និងស្ងួតដល់ប្រទេសអូស្ត្រាលី។គំរូអាកាសធាតុដ៏អាក្រក់ អ៊ែល នីញ៉ូ អាចជំរុញឱ្យមានបញ្ហាអាកាសធាតុធ្ងន់ធ្ងរេជាច្រើន រាប់ចាប់ពីចំហេះព្រៃ រហូតដល់ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួតអូសបន្លាយជាដើម ដោយក្រុមអាជ្ញាធរអូស្ត្រាលីបានព្រមានរួចហើយ អំពីហានិភ័យចំហេះព្រៃដែលកើនឡើងនៅក្នុងរដូវក្តៅនេះផងដែរ៕

អ្នកនៅរស់ពីគ្រោះរញ្ជួយដីតម្រង់ជួរយកអាហារពីផ្ទះបាយយោធាក្នុងទីក្រុង Amizmiz ប្រទេសម៉ារ៉ុក

2023/09/18 12:11:15 pm        165
ប្រជាជននៅក្នុងជំរំប្រទេសម៉ារ៉ុក សម្រាប់អ្នកទាំងឡាយណាដែលបានរងផលប៉ះពាល់ដោយរញ្ជួយដីដ៏មហន្តរាយបានតម្រង់ជួរយកអាហារពីផ្ទះបាយយោធា។ ទាហាននិយាយថា ក្រុមទាហាន បានចម្អិនអាហារ ១៨.០០០កញ្ចប់ រៀងរាល់ថ្ងៃ គ្រប់ពេលទទួលទានអាហារ សម្រាប់អ្នកជម្លៀសខ្លួន ដែលកំពុងរស់នៅក្នុងជំរំផ្តល់ជំនួយដោយយោធា ក្នុងទីក្រុង Amizmiz។យោងតាមយោធាបានឲ្យដឹងថាមនុស្សជាង១.៥០០នាក់ បានទទួលអាហារ ដោយស្ត្រីនឹងកុមារ ត្រូវបានផ្តល់ឲ្យមុន បន្ទាប់មកផ្តល់ឲ្យបុរស។ យោធានិយាយថា ពលរដ្ឋនៅក្នុងជំរំនេះ ទទួលបានការព្យាបាលវេជ្ជសាស្ត្រប្រចាំថ្ងៃ។ស្ត្រីម្នាក់នៅជំរំ នាង Jammo Ajamil បាននិយាយថាពួកគេបានផ្តល់ឲ្យយើងនូវឱសថ ដែលពួកគេបានសួរយើងថាតើមាននណាម្នាក់ឈឺទេ ហើយបានព្យាបាលឲ្យយើងប្រសិនបើត្រូវការ។ ពួកគេបានមកពិនិត្យយើងនៅពេលយប់ដើម្បីមើលថាតើអ្វីៗល្អប្រសើរឬទេ និងមើលថាតើយើងត្រូវការអ្វី។យោងតាមតួលេខផ្លូវការចុងក្រោយ បានឲ្យដឹងថា រញ្ជួយដីកម្រិត៦,៨ រិចទ័រ ដែលបានវាយប្រហារកាលពីថ្ងៃទី៨ ខែកញ្ញា បណ្តាលឲ្យមនុស្ស ២.៩៤៦នាក់ស្លាប់ និងរងរបួស ៥.៦៧៤នាក់ ដែលបានធ្វើឲ្យប្រទេសម៉ារ៉ុក មានអ្នកស្លាប់ច្រើនបំផុត ចាប់តាំងពីឆ្នាំ១៩៦០ និងជារញ្ជួយដីមានឥទ្ធិពលបំផុតចាប់តំាងពីឆ្នាំ ១៩០០។

វីដេអូបង្ហាញពីរថភ្លើងដែលពេញទៅដោយជនអន្តោប្រវេសន៍មកពីប្រទេសម៉ិកស៊ិកទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក

2023/09/18 11:33:23 am        95
រថភ្លើង FerroMex ចេញពីទីក្រុង Zacatecas ប្រទេសម៉ិកស៊ិក ហើយឆ្ពោះទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ពោរពេញទៅដោយជនអន្តោប្រវេសន៍ ដែលអាចត្រូវបានគេឮសំឡេងហ៊ោកញ្ជ្រៀវ ខណៈកំពុងបើកបរផ្នែកម្ខាងនៃរថយន្តនោះ។រថភ្លើងត្រូវបានគេថតទុកជាវីដេអូកាលពីថ្ងៃអាទិត្យ បើទោះជាសហរដ្ឋអាមេរិក បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់ជនអន្តោប្រវេសន៍ថា៖ «កុំមក»ក៏ដោយ។ការល្បាតតាមព្រំដែននៅតាមព្រំដែនភាគខាងត្បូង បាននិងកំពុងប្រឈមមុខនឹងការឆ្លងដែនខុសច្បាប់ដ៏ច្រើនលើសលប់។ជាឧទាហរណ៍ ទីក្រុងអាចូ ( Ajo) រដ្ឋអារីហ្សូណា( Arizona) បានឃើញការឆ្លងកាត់ខុសច្បាប់ចំនួន ២.០០០នាក់ក្នុងមួយថ្ងៃសម្រាប់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា កាលពីសប្តាហ៍មុន ដោយបង្ខំឲ្យក្រុមភ្នាក់ងារ សម្រេចឲ្យពួកគេ នៅតាមដងផ្លូវ ដោយសារតែជម្រកនានា ត្រូវពេញអស់។ ជនអន្តោប្រវេសន៍ ទាំងនោះ រួមមានមនុស្សមកពីទ្វីបអាហ្វ្រិក។កាលពីខែមុន មានជនអន្តោប្រវេសន៍ជាង ២០.000 នាក់ដែលត្រូវជាប់ក្នុងការឃុំឃាំងរបស់ក្រុមភ្នាក់ងារល្បាតព្រំដែន នេះបើយោងតាមប្រភពការិយាល័យគយ និងការពារព្រំដែនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ Rio Grande Valley ក្នុងរដ្ឋតិចសាស។

លោកលូកាសិនកូ អះអាងថា ប្រជាជនបេឡារុស គឺជា«ប្រជាជាតិដែលស្រឡាញ់សន្តិភាពបំផុត» ហើយនឹងមិនមានសង្រ្គាម នៅក្នុងប្រទេសបេឡារុសនោះទេ

2023/09/18 10:44:34 am        135
បេឡារុស៖ប្រធានាធិបតីស្វ័យប្រកាសបេឡារុស លោក អាឡិចសានឌឺ លូកាសិនកូ ( Alexander Lukashenko) បាននិយាយថា នឹងមិនមានសង្គ្រាមលើទឹកដីបេឡារុសទេក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ។ថ្លែងទៅកាន់ប្រជាជនបេឡារុសនៅថ្ងៃនេះ ក្នុងនាមប្រធានាធិបតី និងជាអគ្គមេបញ្ជាការកងទ័ព ខ្ញុំចង់ធានាចំពោះអ្នកទាំងអស់គ្នាថា យើងមិនចង់ប្រយុទ្ធគ្នាតទៅទៀតទេ ហើយយើងនឹងមិនប្រយុទ្ធគ្នាទេ ហើយនឹងពុំមានសង្រ្គាមនៅលើទឹកដីនៃប្រទេសបេឡារុស ក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះទេ ព្រោះវាមិនអាចទៅរួចទេ»។ក្នុងពេលជាមួយគ្នានោះ លោកលូកាសិនកូ បានបញ្ជាក់ថា ប្រសិនបើមានអ្វីកើតឡើង ព្រះជាម្ចាស់ហាមឃាត់ យើងទាំងអស់គ្នា នឹងក្លាយជាបន្ទាយBrest យើងនឹងការពារទឹកដីរបស់យើងរហូតដល់ដំណាក់កាលចុងក្រោយ។ [បន្ទាយ Brest គឺជាវិមានដ៏សំខាន់បំផុតមួយក្នុងសម័យសង្គ្រាមលោកលើកទី២របស់សូវៀត ដែលល្បីល្បាញ ដោយសាររឿងទាហានសូវៀតការពារវាយ៉ាងអង់អាចប្រឆាំងនឹងកងទ័ពអាល្លឺម៉ង់ នៅថ្ងៃដំបូងៗនៃប្រតិបត្តិការ Barbarossa (បាបារ៉ូសសា)។]លោកប្រធានាធិបតីស្វ័យប្រកាសរូបនេះ ក៏បានធានាចំពោះក្រុមតំណាងប្រជាជនជិតខាង រួមទាំងប្រជាជនអ៊ុយក្រែនផងដែរថា បេឡារុសជា «ប្រទេសដែលស្រឡាញ់សន្តិភាពបំផុតនៅលើផែនដីនេះ»៕

ប្រទេសម៉ាលី នីហ្សេ និងបួរគីណា ហ្វាសូ បានចុះកិច្ចព្រមព្រៀងសន្តិសុខ

2023/09/18 10:42:07 am        62
ម៉ាលី៖ ប្រទេសម៉ាលី នីហ្សេ និងបួរគីណា ហ្វាសូ ដែលជាប្រទេសអាហ្វ្រិកខាងលិចចំនួនបីគ្រប់គ្រងដោយរបបយោធា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខកាលពីថ្ងៃសៅរ៍ (១៦ កញ្ញា) ដោយសន្យាថា នឹងមកជួយគ្នាទៅវិញទៅមកក្នុងករណីមានការបះបោរ ឬការឈ្លានពានពីខាងក្រៅ។ប្រទេសទាំងបី កំពុងជួបការលំបាកក្នុងការទប់ស្កាត់ក្រុមបះបោរអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម ហើយក៏បានមើលឃើញទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសជិតខាង និងដៃគូអន្តរជាតិ មានភាពតានតឹងដោយសារតែរដ្ឋប្រហារផងដែរ។រដ្ឋទាំងបីនេះ ធ្លាប់ជាសមាជិកនៃកងកម្លាំងសម្ព័ន្ធភាពទាំង៥ (G5) របស់តំបន់ដ៏ក្រីក្រ សាហែល (Sahel) អាហ្រ្វិក ដែលគាំទ្រដោយបារាំង ជាមួយប្រទេសឆាដ និងម៉ូរីតានី ដោយបានចាប់ផ្តើមនៅឆ្នាំ២០១៧ ដើម្បីដោះស្រាយបញ្ហាក្រុមអ៊ីស្លាមនៅក្នុងតំបន់ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសបារាំង និងរដ្ឋទាំងបីនេះ បានប្រេះស្រាំចាប់តាំងពីមានរដ្ឋប្រហារមក។ប្រទេសបារាំង ត្រូវបានបង្ខំឱ្យដកទ័ពរបស់ខ្លួនចេញពីប្រទេសម៉ាលី និងបួរគីណា ហ្វាសូ ហើយកំពុងស្ថិតក្នុងភាពតានតឹងជាមួយរបបយោធា ដែលបានដណ្តើមអំណាចនៅនីហ្សេ បន្ទាប់ពីប្រទេសនេះបានស្នើសុំឱ្យបារាំងដកទ័ព និងឯកអគ្គរដ្ឋទូតរបស់ខ្លួន៕

អ៊ុយក្រែនដណ្តើមបានភូមិ ឃ្លីសឈីវកា នៅជិតទីក្រុងបាកម៉ុត ពីរុស្ស៊ីមកវិញហើយ

2023/09/18 10:39:56 am        137
អ៊ុយក្រែន៖ ទីបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) ថា កងកម្លាំងអ៊ុយក្រែន បានដណ្តើមមកវិញនូវភូមិភាគខាងកើត ឃ្លីសឈីវកា (Klishchiivka) នៅលើផ្នែកខាងត្បូងនៃទីក្រុងបាកម៉ុត (Bakhmut) ដែលជនជាតិរុស្ស៊ីបានកាន់កាប់កាលពីខែមករា។ក្រុមអ្នកវិភាគយោធាអ៊ុយក្រែន បាននិយាយនៅសប្តាហ៍នេះថា ការរំដោះតំបន់លំនៅឋានជាច្រើននៅជិតទីក្រុងបាកម៉ុត នឹងអនុញ្ញាតឱ្យយោធាវាយរុលទៅមុខពីផ្នែកខាងត្បូងក្នុងតំបន់ បាកម៉ុត ដែលទទួលបានការគ្រប់គ្រងលើតំបន់ខ្ពស់ៗ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក៏បានលើកសរសើរក្រុមទាហានកាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) សម្រាប់ការដណ្តើមយកភូមិភាគខាងកើត ឃ្លីសឈីវកា នេះពីរុស្ស៊ីត្រឡប់មកវិញផងដែរ៕

អ្នករស់រានពីទឹកជំនន់នៅលីប៊ី ប្រឈមហានីភ័យគ្រាប់មីន

2023/09/18 10:37:39 am        130
លីប៊ី៖ អ្នកនៅរស់រានមានជីវិត ដែលលំនៅឋានរបស់ពួកគេត្រូវបានហូរនាំដោយទឹកជំនន់ដ៍មហន្តរាយនៅក្នុងទីក្រុង Derna ប្រទេសលីប៊ីមានជម្រើសដ៏លំបាក។ ការស្នាក់នៅ មានកង្វះខាតទឹកទទួលទាន ឬភៀសខ្លួនឆ្លងកាត់តំបន់នានា ជាកន្លែងដែលគ្រាប់មីនបានហូរចេញដោយទឹកហូរខ្លាំង។ មនុស្សរាប់ពាន់នាក់ត្រូវបានគេបារម្ភថាបានស្លាប់ បន្ទាប់ពីទំនប់ទឹកចំនួន២នៅខាងលើទីក្រុង Derna បានបាក់កាលពីថ្ងៃទី១០ ខែកញ្ញា បានបំផ្លាញប្លុកលំនៅឋានពលរដ្ឋរស់នៅ ខណៈពួកគេកំពុងដេក។ យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា សាកសពជាច្រើន ត្រូវបានហូរនាំទៅកាន់សមុទ្រ ហើយសាកសពជាង១ពាន់នាក់ ត្រូវបានបញ្ចុះរួចហើយនៅក្នុងផ្នូរធំរួម។ មួយសប្តាហ៍មកនេះ អ្នកស្ម័គ្រចិត្តជួយសង្គ្រោះប្រទេសលីប៊ី បានប្រឈមការបំផ្លាញ ដោយចាត់ទុកហេតុការណ៍នេះថា ជាសោកនាដកម្ម។ ស្រុក Derna ទាំងមូល ដែលមានប្រជាជនប្រមាណ១២០.០០០នាក់ ត្រូវបានទឹកហូរកាត់ ឬកប់ទៅដោយដីល្បប់។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យថាយ៉ាងហោចណាស់អគារ៨៩១កន្លែង ត្រូវបានបំផ្លាញនៅក្នុងទីក្រុងនេះ ដែលអភិបាលក្រុងបាននិយាយថាមនសុ្ស២០.០០០នាក់អាចស្លាប់។កាលពីថ្ងៃសៅរ៍ បេសកជនពិសេសប្រចាំប្រទេសលីប៊ីរបស់អង្គការសហប្រជាជាតិ បានទៅពិនិត្យទីក្រុង Derna ដែលរងការវាយប្រហារដោយទឹកជំនន់ ជាកន្លែងដែលលោកពិនិត្យប្រតិបត្តិការនៅតំបន់វាល និងបានជួបជាមួយប្រធានរដ្ឋបាលមានមូលដ្ឋាននៅភាគខាងកើត។ របាយការណ៍ដោយ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថាអាជ្ញាធរលីប៊ី បានរកឃើញកុមារយ៉ាងហោចណាស់៥៥នាក់ ដែលបានពុលពីការទទួលទានទឹកមានសារធាតុពុលនៅក្នុងទីក្រុងDerna ជាកន្លែងដែលអ្នកគ្មានផ្ទះសម្បែងត្រូវបានផ្តល់ឲ្យទីជម្រកចល័ត សាលារៀន ឬនាំទៅកាន់លំនៅឋានរបស់សាច់ញាត ឬមិត្តភ័ក្ត។ មន្ត្រីការិយាល័យអង្គការសហប្រជាជាតិបាននិយាយថាទឹកជំនន់ បានផ្លាស់ប្តូរគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀត ដែលបានបន្សល់ទុកជាច្រើនឆ្នាំមកហើយពីជម្លោះ ដោយកំពុងដាក់ការគំរាមកំហែងបន្ថែមទៀតដល់ពលរដ្ឋជម្លៀសខ្លួនរាប់ពាន់នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀសថ្មី សម្រាប់ភាគខាងត្បូងនៃ​ប្រទេសលីបង់
05/19/2026 07:05 PM
អេស្តូនី បញ្ជាក់​ថា​ ណាតូបាញ់ទម្លាក់យាន​ដ្រូន​សង្ស័យ​របស់អ៊ុយក្រែន
05/19/2026 07:05 PM
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បញ្ជាក់​ថា ICC ស្វែង​រក​ដីកាចាប់ខ្លួន​លោក
05/19/2026 07:05 PM
ស៊ុយអែតនឹងទិញនាវាចម្បាំងបារាំងចំនួន ៤គ្រឿង ជា​កិច្ចព្រមព្រៀងការពារជាតិដ៏ធំ
05/19/2026 06:05 PM
សេវាស៊ើបការណ៍សម្ងាត់បរទេសរុស្ស៊ី៖ អ៊ុយក្រែនកំពុងរៀបចំវាយប្រហារដោយយានដ្រូន​ពីទឹកដីឡាតវី
05/19/2026 06:05 PM
អធិការបតី​អាល្លឺម៉ង់៖ អ៊ីរ៉ង់ត្រូវតែឈប់លលេងនឹង​ពេលវេលា ហើយវិល​ត្រឡប់ទៅកាន់​តុចរចាវិញ
05/19/2026 06:05 PM
កងទ័ពអ៊ីស្រាអែលឃាត់​​នាវាជាង ៤០គ្រឿង ពី​​កង​នាវាជំនួយ​ Global Sumud Flotilla ឆ្ពោះទៅ​ហ្កាហ្សា
05/19/2026 06:05 PM
អ៊ីរ៉ង់និយាយថា សំណើសន្តិភាពរួមមានសំណងសម្រាប់ការខូចខាតដោយសារសង្គ្រាម និងការដកទ័ពអាមេរិក
05/19/2026 06:05 PM
ទីក្រុងគីវ៖ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុងអ៊ុយក្រែន សម្លាប់មនុស្ស ២នាក់ និង ១៧នាក់រងរបួស
05/19/2026 06:05 PM
IOM៖ ជនអន្តោប្រវេសន៍ចំនួន ៧៤១នាក់ ត្រូវស្ទាក់ចាប់បាន ហើយបញ្ជូនត្រឡប់ទៅលីប៊ីវិញ ក្នុងរយៈពេល ១ សប្តាហ៍
05/19/2026 05:05 PM