អាជ្ញាធររាជធានីបញ្ជាឱ្យម្ចាស់សំណង់ភូមិគ្រឹះខុសច្បាប់សង់លើចំណីទន្លេនៅបាក់ខែង រុះរើ​សំណង់​ចេញជាបន្ទាន់
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី

សន្តិសុខ និង សង្គម

ក្រុមអ្នកស្រុក៖ កងកម្លាំងអេត្យូពីប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធ al Shabaab នៅប្រទេសសូម៉ាលីភាគខាងលិច

2023/09/18 10:35:04 am        185
សូម៉ាលី៖ ក្រុមអ្នកស្រុក បាននិយាយថា កងកម្លាំងអេត្យូពី បានចូលរួមនៅក្នុងការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាជាមួយក្រុមសកម្មប្រយុទ្ធអាល់សាបាប (al Shabaab) នៅជិតទីក្រុងរ៉ាប់ ឌូរី (Rab Dhuure) ប្រទេសសូម៉ាភាគខាងលិច កាលពីព្រឹកថ្ងៃអាទិត្យ។នៅម៉ោងប្រហែល៩ព្រឹក (០៦០០ម៉ោងសកល) ក្រុមអ្នកស្រុកក្នុងតំបន់ បានឮការផ្ទុះដ៏ធំមួយ ដែលបានកើតឡើងបន្ទាប់ពីការផ្ទុះដ៏ខ្លាំងក្លាមួយនៅជិតទីក្រុងរ៉ាប់ឌូរី ក្នុងតំបន់បាកូល ( Bakool) មានចម្ងាយប្រហែល២០គីឡូម៉ែត្រ (១២ម៉ាយ) ពីព្រំដែនប្រទេសអេត្យូពី។ក្រុមអាល់សាបាប បានអះអាងថា ខ្លួនបានវាយឆ្មក់លើក្បួនរថយន្តដ៏ធំរបស់កងទ័ពអេត្យូពី ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីលុបបំបាត់ក្រុមដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។អ្នកស្រុកឈ្មោះ Hassan Abdulle បាននិយាយថា៖«យើងបានឮអំពីការផ្ទុះដ៏ធំចំនួនបីគ្រាប់ ហើយបន្ទាប់មកមានការបាញ់តវ៉ាញគ្នាទៅវិញទៅមកដោយប្រើកាំភ្លើងធុនធ្ងន់។Fatuma Ali ជាអ្នកស្រុកដែលរស់នៅក្នុងទីក្រុងរ៉ាប់ឌូរី បាននិយាយថា៖«វាជាការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាមួយនឹងកាំភ្លើងផ្លោង និងអាវុធផ្សេងទៀត ប៉ុន្តែយើងពុំបានដឹងអំពីព័ត៌មានលម្អិតនោះទេ»។

ជំនួយអន្តរជាតិនៅតែបន្តហូរចូល ហើយកិច្ចខិតខំជួយសង្គ្រោះនៅតែបន្ត មួយសប្ដាហ៍ក្រោយទឹកជំនន់នៅលីប៊ី

2023/09/18 10:32:17 am        136
លីប៊ី៖ រយៈពេលមួយសប្ដាហ៍បន្ទាប់ពីទឹកជំនន់ដ៏គំហុកទំហំស្មើររលកយក្សស៊ូណាមិ បានបំផ្លិចបំផ្លាញទីក្រុងឆ្នេរសមុទ្រឌើណា (Derna) របស់ប្រទេសលីប៊ី ដែលបានបណ្ដាលឲ្យមនុស្សជា១ម៉ឺននាក់ស្លាប់ កិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយពីអន្តរជាតិនៅតែបន្តហូរចូល ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះក៏នៅតែបន្តផងដែរ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថា នៅពេលនេះ ប្រជាពលរដ្ឋរងគ្រោះជាង៣ម៉ឺននាក់ ដែលគ្មានទីលំនៅនៅក្នុងទីក្រុងឌើណាតែមួយប៉ុណ្ណោះ ត្រូវការទឹកស្អាត អាហារ និងសម្ភារៈផ្គត់ផ្គង់ជាមូលដ្ឋានដ៏ចាំបាច់ ស្របពេលហានីភ័យ កើនឡើងខ្លាំង នៃការផ្ទុះរាលដាលជំងឺអាសន្នរោគ រាគរុស ការខ្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភ។ រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋបាលភាគខាងកើតលោកអូតមែន អាប់ដេលចាលីល (Othman Abdeljalil)បាននិយាយថា មនុស្សចំនួន៣.២៥២នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងទីក្រុងឌើរ៉ា។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការសិទ្ធិមនុស្សហៅកាត់ថា (OCHA) បាននិយាយថា មនុស្សប្រហែល១១.៣០០នាក់ បានស្លាប់៕

ការប្រឆាំងនឹងការសាងសង់មូលដ្ឋានយោធាថ្មីរបស់សហរដ្ឋអាមេរិក ក្នុងខេត្តអូគីណាវ៉ា ប្រទេសជប៉ុន នៅតែបន្ត

2023/09/18 10:05:38 am        151
ជប៉ុន៖ ប្រជាជនអូគីណាវ៉ា បានបន្តសម្តែងការខកចិត្ត និងខឹងសម្បារចំពោះការទទូចរបស់រដ្ឋាភិបាលជប៉ុន ក្នុងការជំរុញការសាងសង់មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ ដែលផ្គើននឹងការតស៊ូរបស់ក្រុមអ្នកស្រុកតាមរយៈបណ្តាញផ្សេងៗ។នៅថ្ងៃទី៤ ខែកញ្ញា តុលាការកំពូលនៃប្រទេសជប៉ុន បានច្រានចោលម្តងទៀតនូវការប្តឹងឧទ្ធរណ៍របស់រដ្ឋាភិបាលខេត្តអូគីណាវ៉ា ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលកណ្តាល ក្នុងការសាងសង់មូលដ្ឋានទ័ព ហេណូកូ (Henoko) របស់សហរដ្ឋអាមេរិក។ កាលពីដើមឆ្នាំ១៩៩៦ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានយល់ព្រមផ្លាស់ប្តូរមូលដ្ឋានទ័ព ហ្វ៊ូតេនម៉ា (Futenma) នៅខេត្តអូគីណាវ៉ា ទៅកាន់តំបន់ ហេណូកូ នៃទីក្រុងណាហ្គូ (Nago) ។ ការផ្លាស់ប្តូរទីតាំងនេះ តម្រូវឱ្យមានការរុះរើដីធ្លី និងផ្លូវចរាចរណ៍យន្តហោះចំនួនពីរខ្សែផងដែរ។អំពើឧក្រិដ្ឋកម្ម និងឧបទ្ទវហេតុ ដែលប្រព្រឹត្តដោយយោធាអាមេរិក កើតឡើងពីមួយពេលទៅមួយពេល ហើយបញ្ហាដូចជាសំលេងរំខានរបស់យន្តហោះ និងការបំពុលបរិស្ថាន ដែលបណ្តាលមកពីយោធភូមិភាគយោធាសហរដ្ឋអាមេរិក និងការធ្វើសមយុទ្ធយោធាញឹកញាប់ ក៏កើតមានជាយូរណាស់មកហើយដែរ។ដើម្បីបង្ហាញពីសេចក្ដីសម្រេចប្រឆាំងនឹងការសាងសង់មូលដ្ឋាន ហេណូកូ នេះ សមាជិកសភាចំនួន១០៧រូបមកពីខេត្តចំនួន២៤ របស់ជប៉ុន បានបង្កើតក្រុមស្ម័គ្រចិត្តមួយ ហើយបានកោះប្រជុំសន្និសីទសារព័ត៌មាននៅទីក្រុងណាហា ដើម្បីបង្ហាញពីការខកចិត្ត និងខឹងសម្បារចំពោះការសម្រេចរបស់រដ្ឋាភិបាលជប៉ុន៕

ពលរដ្ឋអ៊ីស្រាអែល តវ៉ាប្រឆាំងការផ្លាស់ប្តូរប្រព័ន្ធតុលាការ នៅទីក្រុងTel Aviv

2023/09/18 10:01:56 am        133
អ៊ីស្រាអែល៖ ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញតវ៉ា នៅទូទាំងទីក្រុង Tel Aviv កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការផ្លាស់ប្តូរដែលជួបបញ្ហាប្រឈមរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ចំពោះការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេស។ ដោយស្លៀកពាក់ពណ៌ស ដើម្បីប្រារព្ធឆ្នាំជនជាតិជ្វីហ្វថ្មី ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ ក្រុមបាតុករបានក្រវីទង់ជាតិអ៊ីស្រាអែល និងស្រែកពាក្យផ្សេងៗប្រឆាំងលោក Netanyahu ។លោក Netanyahu បានកំណត់ពេលធ្វើដំណើរតាមយន្តហោះនៅពេលយប់ទៅសហរដ្ឋអាមេរិក ដែលលោកនឹងមានជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានសម្តែងការព្រួយបារម្ភជុំវិញផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការ។អ្នករៀបចំការតវ៉ា បាននិយាយថានឹងមានបាតុកម្មកាន់តែច្រើនថែមទៀតនៅអាកាសយានដ្ឋានអំឡុងពេលការចេញដំណើររបស់ លោក Netanyahu ព្រមទាំងនៅក្នុងរដ្ឋការលីហ្វរនីញ៉ា(California) ជាកន្លែងដែលលោកនឹងជួបជាមួយសហគ្រិនបច្ចេកវិទ្យា លោក Elon Musk ៕

រដ្ឋអាជ្ញាលីប៊ី៖ ការស៊ើបអង្កេត ជុំវិញការធ្វេសប្រហែស កំពុងដំណើរការបន្ទាប់ពីមានការបាក់ទំនប់

2023/09/16 06:20:51 pm        442
រដ្ឋអាជ្ញាសាធារណៈ បាននិយាយកាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) ថា ការស៊ើបអង្កេត កំពុងដំណើរការ ជុំវិញការធ្វេសប្រហែស បន្ទាប់ពីទំនប់ចំនួន២ បានបាក់ នៅទីក្រុង Derna របស់ប្រទេសលីប៊ី ដែលនាំឲ្យមានគ្រោះមហន្តរាយទឹកជំនន់ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក Al-Siddiq Al-Sour បាននិយាយថា បច្ចុប្បន្នការិយាល័យរបស់លោកកំពុងស៊ើបអង្កេតលើការធ្វេសប្រហែស ដែលអាចកើតមានពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋាភិបាលបន្តបន្ទាប់គ្នា ដើម្បីកំណត់ថា តើអ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះកង្វះការថែទាំទំនប់។ សូមបញ្ជាក់ថា ទឹកជំនន់ដ៏ធំ ដែលបណ្ដាលមកពីព្យុះដ៏ខ្លាំងមួយ បានបំបាក់ទំនប់ កាលពីយប់ថ្ងៃអាទិត្យសប្ដាហ៍កន្លងទៅ និងបានហូរកាត់ភាគខាងកើតទីក្រុង Derna។ ចំនួនអ្នកស្លាប់ ដែលត្រូវបានបញ្ជាក់ដោយមន្ត្រី ក្នុងគ្រោះទឹកជំនន់នេះ មានភាពខុសគ្នា ដោយចំនួនទាំងអស់ គឺរាប់ពាន់នាក់ ហើយរាប់ពាន់នាក់ទៀតស្ថិតនៅក្នុងបញ្ជីអ្នកបាត់ខ្លួន៕

គ្រប់១ឆ្នាំហើយ គិតចាប់តាំងពី Mahsa Amini ត្រូវបានចាប់ខ្លួន និងស្លាប់ក្រោមការឃុំឃាំងរបស់អ៊ីរ៉ង់

2023/09/16 05:23:35 pm        459
ថ្ងៃទី១៦ ខែកញ្ញាគឺជាខួបមួយឆ្នាំ គិតចាប់តាំងពីនារីឈ្មោះ Mahsa Amini បានស្លាប់ ក្រោមការឃុំឃាំងពីសំណាក់នគរបាលសីលធម៌របស់ប្រទេសអ៊ីរ៉ង់។អ្នកនាង Amini វ័យ ២២ឆ្នាំ បានស្លាប់ បន្ទាប់ពីមានអាការសន្លប់ ក្រោយការចាប់ខ្លួន នៅទីក្រុងតេអេរ៉ង់ ពីបទ «ស្លៀកពាក់មិនសមរម្យ» ដែលបញ្ហានេះទាក់ទាញបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញសិទ្ធិរបស់ស្ត្រី នៅក្នុងប្រទេសអ៊ីរ៉ង់។ហេតុការណ៍នោះ បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងជាច្រើនឆ្នាំ ចំពោះបញ្ហានានា រាប់តាំងពីការរឹតបន្តឹងការគ្រប់គ្រងសង្គម និងនយោបាយ រហូតដល់ភាពលំបាកខាងសេដ្ឋកិច្ច ដែលបង្កឲ្យមានវិបត្តិភាពស្របច្បាប់ដ៏អាក្រក់បំផុតរបស់ប្រព័ន្ធគ្រប់គ្រងដែលយកច្បាប់វិន័យសាសនាជាធំនេះ អស់ជាច្រើនទសវត្សរ៍។ការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេលជាច្រើនខែ បានរាលដាលទៅជារូបភាបប្រឆាំងយ៉ាងធំបំផុត ចំពោះអាជ្ញាធរអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមនុស្សជាច្រើន បានអំពាវនាវឲ្យបញ្ចប់ការគ្រប់គ្រងជាងបួនទសវត្សរ៍ តាមច្បាប់វិន័យរបស់សាសនាឥស្លាមនេះ៕

គ្រោះមហន្តរាយទឹកជំនន់ បានធ្វើឲ្យទីក្រុងកំពង់ផែរបស់លីប៊ី រងការបំផ្លិចបំផ្លាញទាំងស្រុង

2023/09/16 04:47:48 pm        430
ទិដ្ឋភាពថតពីលើអាកាសនៃទីក្រុង Derna ជាទីក្រុងនៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី ដែលស្ទើរតែត្រូវបានទឹកហូរនាំទៅអស់គ្មានសល់អ្វី ដោយគ្រោះទឹកជំនន់ដ៏មហន្តរាយ នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញពីទំហំនៃការបំផ្លិចបំផ្លាញនេះ។យោងតាមអឌ្ឍចន្ទក្រហមលីប៊ី បានឲ្យដឹងថា ទឹកជំនន់ដ៏ខ្លាំងក្លា ដែលបណ្តាលមកពីការបាក់ទំនប់ទឹកចំនួន២ ដោយសារមានភ្លៀងធ្លាក់ខ្លាំងពីព្យុះមេឌីទែរ៉ាណេ Daniel បានវាយប្រហារតំបន់ទាំងមូល ក្នុងទីក្រុង Derna កាលពីយប់ថ្ងៃអាទិត្យ តាមពេលវេលាក្នុងស្រុក ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១១.៣០០នាក់ និងធ្វើឲ្យ ១០.០០០នាក់ផ្សេងទៀត បាត់ខ្លួន គិតត្រឹមថ្ងៃព្រហស្បតិ៍ (ទី១៤ ខែកញ្ញា)។តួលេខពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) បានបង្ហាញថា នៅក្នុងទីក្រុង Derna នេះ អគារចំនួន ២.២១៧អាគារ ត្រូវបានបំផ្លិចបំផ្លាញ។បណ្តាញទូរទស្សន៍សកលរបស់ប្រទេសចិន (CGTN) នៅថ្ងៃសៅរ៍ (ទី១៦ ខែកញ្ញា) នេះ បានចេញផ្សាយរូបភាពវីដេអូថតដោយយានដ្រូន ដែលបង្ហាញពីក្រុមជួយសង្គ្រោះធ្វើការដោយមិននឿយហត់ នៅទីកន្លែងនៃគ្រោះមហន្តរាយនោះ ដើម្បីស្វែងរកអ្នកនៅរស់។ក្នុងវីដេអូរយៈពេល ១នាទី ដែលត្រូវបានថត កាលពីថ្ងៃសុក្រ តំបន់ទាំងអស់ បានរងការខូចខាត ដោយអគារជាច្រើន ទាំងរលំបាក់ទៅជាគំនរកម្ទេចថ្ម ឬត្រូវបានទឹកហូរនាំចេញពីទីតាំងដើម។ គេឃើញថា ក្រុមជួយសង្គ្រោះ ជាមួយអ្នកជីករុករក កំពុងធ្វើការនៅតំបន់គ្រោះមហន្តរាយ កាយយកកម្ទេចថ្ម និងសង្ឃឹមថា រកឃើញអ្នកនៅរស់រានមានជីវិត៕

អាជ្ញាធរខណ្ឌដូនពេញ ចុះណែនាំដល់ម្ចាស់អាជីវកម្ម រំលោភចិញ្ជើមផ្លូវជាប្រចាំក្នុងមូលដ្ឋាន

2023/09/16 03:12:52 pm        109
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញបានបន្តយកចិត្តទុកដាក់ពីបញ្ហាបរិស្ថានអនាម័យ និងសណ្ដាប់ធ្នាប់​សាធារណៈជាប្រចាំទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាសោភ័ណភាពទីក្រុងភ្នំពេញ ព្រោះមូលដ្ឋាន​ខណ្ឌដូនពេញ ​ជាទីប្រជុំជននិងរមណីយដ្ឋានជាច្រើន មានភ្ញៀវជាតិ និងអន្តរជាតិច្រើនផងដែរ មកលេងកម្សាន្ត។ជាក់ស្ដែងនៅយប់ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២៣នេះ លោក ចាប ឌីណា អភិបាលរងនៃ​គណៈអភិបាលខណ្ឌ​ដូនពេញពេញ​បានដឹកនាំគណៈបញ្ជាការឯកភាព​ខណ្ឌចុះអប់រំណែនាំ​ដល់ម្ចាស់អាជីវកម្ម គ្រប់ប្រភេទដែលប្រកបអាជីវកម្មតាមដងផ្លូវលេខ១៣០ ​ផ្លូវលេខ១៣៦ ជារួមក្នុងមូលដ្ឋាន​សង្កាត់ផ្សារកណ្ដាលទី១ ​ខណ្ឌដូនពេញ ​ដែលប្រើប្រាស់​ចិញ្ចឹមផ្លូវ​លើសពី១ភាគ៣ សូមឲ្យរក្សាចិញ្ចើម​ផ្លូវដើម្បីឲ្យអ្នកថ្មើជើងងាយស្រួលធ្វើដំណើរ។លោក ចាប ឌីណា អភិបាលរងទទួលបន្ទប់បរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈ ​បានឲ្យ BTV ដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌភ្នំពេញ​បានចាត់ឲ្យលោក ចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ​រៀបចំបរិស្ថានអនាម័យជាប្រចាំ​ជាពិសេស​ តាមដងផ្លូវសំខាន់ៗ ​ដើម្បីរក្សាចិញ្ចើមផ្លូវជូនពលរដ្ឋអ្នកធ្វើដំណើរ​ដោយថ្មើរជើង និង ណែនាំដល់​ក្រុមអាជីវករប្រកបអាជីវកម្ម ក្លឹប ខារ៉ាអូខេ ​និងបារបារាំងជាដើម នៅតាមដងផ្លូវឲ្យរក្សា​ចិញ្ចើមផ្លូវ និងរក្សាសោភ័ណ្ឌភាព រាជធានីភ្នំពេញយើងដើម្បីឲ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ​មកទស្សនា​និងបទលេងកម្សាន្ត។លោកអភិបាលរង បានបន្ថែមទៀតថា ការធ្វើអាជីវកម្មរដ្ឋបាលខណ្ឌមិនមានការហាមឃាត់ទេ តែត្រូវរក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយ ​អនាម័យបរិស្ថានល្អ​ ។ បន្ថែមទៀតនោះ លោកអភិបាលរងបានសូមឲ្យអាជីវករកុំគិតថា អាជ្ញាធរមករំខានការប្រកប​អាជីវកម្ម​របស់ពួកគាត់ ​គឺចុះមករៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរ និងថែរក្សាសន្តិសុខ​សុវត្ថិភាព​ជូនម្ចាស់ប្រកបអាជីវកម្មទាំង​អស់ព្រោះតំបន់​ដែលគ្មាន​ក្មេង​ទំនើងតំបន់​ដែល​មាន​ភាពសន្តិសុខល្អនោះភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើន។ ជាចុងក្រោយអាជ្ញាធរ សូមអរគុណចំពោះការចូលរួមរបស់ ម្ចាស់ប្រកបអាជីវកម្មទាំងអស់គ្នា​ជាមួយអាជ្ញាធរ៕អត្ថបទ៖ កុម្ភៈ

បាក់ដំបូល នៅភាគខាងជើងប្រទេសឥណ្ឌា សម្លាប់មនុស្ស ៥នាក់

2023/09/16 02:49:27 pm        470
ក្រុមមន្ត្រីបាននិយាយ នៅថ្ងៃសៅរ៍ (ទី១៦ ខែកញ្ញា) នេះ ថា មនុស្ស ៥នាក់ បានស្លាប់បន្ទាប់ពីមានការរលំបាក់ដំបូលផ្ទះមួយខ្នងនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ហើយបើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះ កំពុងសម្រាកលង់លក់ នៅពេលឧបទ្ទវហេតុនោះ បានកើតឡើង នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ។យោងតាមការស៊ើបអង្កេតបឋម បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅតំបន់លំនៅឋានផ្លូវដែកដែលគេបោះបង់ចោល និងដែលត្រូវបានបញ្ជាឲ្យចាកចេញ។ មូលហេតុនៃការបាក់រលំនេះ នៅមិនទាន់ដឹងច្បាស់នោះទេ។ផ្ទះសម្បែងផ្សេងទៀត នៅតំបន់តាំងទៅលំនៅនេះ ឥឡូវនេះ កំពុងត្រូវបានត្រួតពិនិត្យ ហើយអាជ្ញាធរផ្លូវដែកនឹងបើកការស៊ើបអង្កេត ដើម្បីរើផ្ទះផ្សេងទៀត តាមការកំណត់របស់ក្រុមមន្ត្រី៕

ប្រជាជនអូស្ត្រាលីនាំគ្នាសម្រុកទៅឆ្នេរ Bondi ខណៈរលកកម្ដៅនៅដើមនិទាឃរដូវ ឡើងខ្ពស់

2023/09/16 02:27:58 pm        464
អាកាសធាតុ បានឡើងក្ដៅខ្លាំង សម្រាប់ផ្នែកខ្លះនៃភាគខាងកើតប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ (ទី១៦ ខែកញ្ញា) នេះ ខណៈរលកកម្ដៅ បានចាប់ផ្ដើមមកដល់ ពោលគឺមានរយៈពេល ២សប្ដាហ៍ បន្ទាប់ពីការបញ្ចប់នូវរដូវរងាដ៏ក្តៅបំផុតរបស់ប្រទេសនេះ ក្នុងប្រវត្តិសាស្ត្រ។រលកកម្ដៅ ដែលត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃពុធ (ថ្ងៃទី២០ ខែកញ្ញា) ត្រូវបានគេព្យាករថា នឹងឡើងដល់ទៅជាង ៣០អង្សាសេ នៅទីក្រុងស៊ីដនី ដែលយ៉ាងហោចណាស់ឡើង ១០អង្សាសេ លើសពីកម្រិតមធ្យម។ការឡើងកម្ដៅ បានកើតមាន នៅមួយថ្ងៃមុនការរត់ប្រណាំងម៉ារ៉ាតុងទីក្រុងស៊ីដនី ដោយមនុស្សជាច្រើនមានក្ដីបារម្ភអំពីផលប៉ះពាល់នៃអាកាសធាតុ និងគុណភាពខ្យល់មិនល្អពីកម្ដៅដ៏ហួតហែង ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកចូលរួមចំនួន ៤២.០០០នាក់។ជាមួយគ្នានេះ អាជ្ញាធរ ក៏បានបង្កើនការព្រមានកម្រិតខ្ពស់ផងដែរ អំពីគ្រោះអគ្គិភ័យ សម្រាប់ទីក្រុងស៊ីដនី និងតំបន់ នៅជុំវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការស្នើសុំរបស់បងប្អូនអ្នកដឹកជញ្ជូន (រត់កង់បី) ទទួលបានដំណោះស្រាយសះជាលឿនពីក្រសួងការងារ
05/19/2026 08:05 PM
យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀសថ្មី សម្រាប់ភាគខាងត្បូងនៃ​ប្រទេសលីបង់
05/19/2026 07:05 PM
អេស្តូនី បញ្ជាក់​ថា​ ណាតូបាញ់ទម្លាក់យាន​ដ្រូន​សង្ស័យ​របស់អ៊ុយក្រែន
05/19/2026 07:05 PM
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បញ្ជាក់​ថា ICC ស្វែង​រក​ដីកាចាប់ខ្លួន​លោក
05/19/2026 07:05 PM
ស៊ុយអែតនឹងទិញនាវាចម្បាំងបារាំងចំនួន ៤គ្រឿង ជា​កិច្ចព្រមព្រៀងការពារជាតិដ៏ធំ
05/19/2026 06:05 PM
សេវាស៊ើបការណ៍សម្ងាត់បរទេសរុស្ស៊ី៖ អ៊ុយក្រែនកំពុងរៀបចំវាយប្រហារដោយយានដ្រូន​ពីទឹកដីឡាតវី
05/19/2026 06:05 PM
អធិការបតី​អាល្លឺម៉ង់៖ អ៊ីរ៉ង់ត្រូវតែឈប់លលេងនឹង​ពេលវេលា ហើយវិល​ត្រឡប់ទៅកាន់​តុចរចាវិញ
05/19/2026 06:05 PM
កងទ័ពអ៊ីស្រាអែលឃាត់​​នាវាជាង ៤០គ្រឿង ពី​​កង​នាវាជំនួយ​ Global Sumud Flotilla ឆ្ពោះទៅ​ហ្កាហ្សា
05/19/2026 06:05 PM
អ៊ីរ៉ង់និយាយថា សំណើសន្តិភាពរួមមានសំណងសម្រាប់ការខូចខាតដោយសារសង្គ្រាម និងការដកទ័ពអាមេរិក
05/19/2026 06:05 PM
ទីក្រុងគីវ៖ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុងអ៊ុយក្រែន សម្លាប់មនុស្ស ២នាក់ និង ១៧នាក់រងរបួស
05/19/2026 06:05 PM