អាជ្ញាធររាជធានីបញ្ជាឱ្យម្ចាស់សំណង់ភូមិគ្រឹះខុសច្បាប់សង់លើចំណីទន្លេនៅបាក់ខែង រុះរើ​សំណង់​ចេញជាបន្ទាន់
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន ចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំ និង​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ៧នាក់ សង្ស័យលួចបង្កប់បទល្មើស Online Scams
៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃនៅហាវ៉ៃ ធ្លាក់មកត្រឹម៩៧នាក់

2023/09/16 01:48:56 pm        400
ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃ កាលពីខែមុន នៅលើកោះ Maui របស់រដ្ឋហាវ៉ៃ បានធ្លាក់ចុះមកនៅត្រឹម 97នាក់ ហើយឥឡូវនេះ មនុស្សបាត់ខ្លួន មានចំនួន ៣១នាក់។ នេះបើយោងតាមអភិបាលរដ្ឋហាវ៉ៃលោក Josh Green ដែលបានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា)។កាលពីសប្តាហ៍មុន លោក Green បាននិយាយថា អ្នកស្លាប់មានចំនួន ១១៥នាក់ ហើយមនុស្ស ៦៦នាក់បានបាត់ខ្លួន។លោក Green បានប្រាប់ថា៖ «ចំនួនអ្នកស្លាប់ បានធ្លាក់ចុះ ដោយសារតែយើងមានអ្នកជំនាញផ្នែកនរវិទ្យារបស់ក្រសួងការពារជាតិ ដែលអាចវិនិច្ឆ័យហ្សែនកម្រិតខ្ពស់ជាងនេះ។ ពួកគេអាចប្រាកដថា ពួកយើងមិនបានបន្ថែមសោកនាដកម្ម ចំពោះមនុស្ស ដែលយើងបាត់បង់នោះទេ»។សូមបញ្ជាក់ថា ភ្លើងឆេះវាលស្មៅ កាលពីថ្ងៃទី៨ ខែសីហា បានឆាបឆេះយ៉ាងរហ័សដល់មូលដ្ឋានភ្នំភ្លើងមួយ រហូតរាលដាលទៅដល់ទីក្រុងរមណីយដ្ឋានទេសចរណ៍ Lahaina ដោយបានបំផ្លាញ ឬធ្វើឲ្យខូចខាតដល់អគារប្រមាណ ២.២០០ខ្នង៕

មេគ្រឿងញៀនម៉ិកស៊ិក លោក Ovidio Guzman ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក

2023/09/16 12:43:23 pm        479
លោក Ovidio Guzman ដែលជាកូនប្រុសរបស់មេគ្រឿងញៀនម៉ិកស៊ិកធំជាងគេបំផុត គឺលោក Joaquin «El Chapo» Guzman ត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកហើយ កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) ដើម្បីទៅប្រឈមនឹងការចោទប្រកាន់ពីបទជួញដូរថ្នាំញៀនហ្វេនតានីល (ប្រភេទថ្នាំញៀនជួយបន្ថយការឈឺចាប់) ដែលនេះ ជាការជួយដល់ការជំរុញរបស់រដ្ឋបាលរបស់លោក ចូ បៃដិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃថ្នាំញៀន ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនេះ។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក Merrick Garland បាននិយាយថា ការធ្វើបត្យាប័នរបស់លោក Ovidio Guzman នេះ គឺជាជំហានថ្មីបំផុតចុងក្រោយ ក្នុងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីកម្ទេចគ្រប់រូបភាពទាំងអស់នៃប្រតិបត្តិការជួញដូរគ្រឿងញៀន ដែលក្ដោបក្ដាប់ដោយក្រុមរត់ពន្ធគ្រឿងញៀន Sinaloa Cartel ដោយក្រុមនេះជាប់ពាក់ព័ន្ធជាមួយគ្រួសារលោក Guzman ជាយូរមកហើយ។ ជាមួយគ្នានេះ មន្ត្រីម៉ិកស៊ិក ២រូប ដែលដឹងពីបញ្ហានេះ ក៏បានបញ្ជាក់អះអាងពីការធ្វើបត្យាប័នលោក Guzman វ័យ ៣៣ឆ្នាំនេះផងដែរ។ក្នុងនាមជាបុគ្គលម្នាក់នៃអ្នកបន្តវេន ក្នុងអាណាចក្រជួញដូរគ្រឿងញៀនពីឪពុករបស់ខ្លួន លោក Guzman ត្រូវបានចាប់ខ្លួន ក្នុងរយៈពេលដ៏ខ្លី នៅឯភាគខាងជើងទីក្រុង Culiacan ក្នុងឆ្នាំ២០១៩ ប៉ុន្តែត្រូវបានដោះលែងវិញ តាមបញ្ជារបស់ប្រធានាធិបតី លោក Andres Manuel Lopez Obrador ដើម្បីបញ្ចៀសការបង្ហូរឈាម នៅពេលដែលក្រុមជួញដូររបស់មេគ្រឿងញៀនរូបនេះ បានសងសឹក។រូបគេត្រូវបានចាប់ខ្លួនម្ដងទៀត កាលពីខែមករា បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅរដ្ឋ Sinaloa ភាគខាងជើងប្រទេសម៉ិកស៊ិក៕

មន្ត្រីលីប៊ី ច្រានចោលការទម្លាក់កំហុសសម្រាប់គ្រោះមហន្តរាយទឹកជំនន់

2023/09/16 12:03:35 pm        436
មន្ត្រីម្នាក់នៅប្រទេសលីប៊ីភាគខាងកើត បានបដិសេធការចោទប្រកាន់ដែលថា មនុស្សភាគច្រើន​បាន​ស្លាប់​ដោយទឹកជំនន់ដ៏មហន្តរាយកាលពីចុងសប្តាហ៍មុនត្រូវបានគេប្រាប់ឱ្យស្នាក់នៅ​ក្នុងផ្ទះរបស់ពួកគេ។ លោក Othman Abdul Jalil អ្នកនាំពាក្យរដ្ឋាភិបាល មានមូលដ្ឋាននៅទីក្រុង Benghazi បានប្រាប់សារព័ត៌មាន BBC ថាទាហានបានព្រមានពលរដ្ឋនៅទីក្រុង Derna ឱ្យភៀសខ្លួនចេញ។ លោកបានបដិសេធថា ពលរដ្ឋមិនត្រូវបានគេប្រាប់ឲ្យជម្លៀសខ្លួននោះទេ ប៉ុន្តែបានទទួលស្គាល់ថា មនុស្សមួយចំនួនប្រហែលជាគិតថា ការគំរាមកំហែងនេះគឺបំផ្លើស។ ទន្ទឹមនឹងនេះ ក្រុមអ្នកសារព័ត៌មាន BBC នៅ ទីក្រុង Derna និយាយថា ភ្នាក់ងារផ្តល់ជំនួយនៅពុំទាន់បានមកដល់ទីក្រុងនេះនៅឡើយ។ខណៈអ្នករាយការណ៍ព័ត៌មាន បានឃើញវិនាសកម្មនៃសកម្មភាពនៅកណ្តាលទីក្រុង Derna ដោយមានអ្នកជួយសង្គ្រោះ ក្រុមបុគ្គលិករថយន្តសង្គ្រោះ និងក្រុមធ្វើកោសល្យវិច្ច័យ កំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់ ដែលមានសញ្ញាតិចតួចពីទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិធំៗ។ អ្នកនាំពាក្យអង្គការមួយបាននិយាយថា ការព្យាយាមសម្របសម្រួលប្រតិបត្តិការជំនួយក្នុងប្រទេសគឺជា «សុបិនអាក្រក់»។ លោក Tomasso Della Longa មកពីសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បាននិយាយថា ប្រទេសលីប៊ីកាលពីមួយសប្តាហ៍មុនមានភាពស្មុគស្មាញរួចទៅហើយ។ ការធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ គឺដោយសារទឹកជំនន់បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ និងប្រព័ន្ធទូរគមនាគមន៍ជាដើម។ចំនួនអ្នកស្លាប់ដែលត្រូវបានផ្តល់ឲ្យពីចំនួន៦.០០០នាក់ កើនឡើងដល់ជាង១១.៣០០នាក់ ខណៈមនុស្សរាប់ពាន់នាក់ទៀតនៅបាត់ខ្លួននៅឡើយ ដែលអភិបាលក្រុង Derna បានព្រមានថាចំនួនសរុបអាចកើនឡើងដល់២០.០០០នាក់។

អភិបាលខេត្តបន្ទាយមានជ័យ៖ ករណីឆេះសណ្ឋាគារនៅប៉ោយប៉ែតមិនមានមនុស្សគ្រោះថ្នាក់ទេ

2023/09/16 10:06:36 am        441
បន្ទាយមានជ័យ៖ កាលពីយប់មិញអគ្គីភ័យបានឆាបឆេះជាខាងលើបង្អស់នៃសណ្ឋាគារ មីងឌូ នៅប៉ោយប៉ែត មកដល់ព្រឹកនេះ អភិបាលខេត្តបានបញ្ជាក់ថា មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ BTV នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២១និង ៣០នាទីយប់ មានករណី អគ្គីភ័យឆាបឆេះនៅជាន់លើបង្អស់ នៃអគារសណ្ឋាគារមីងឌូ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ករណីនេះគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។ឯកឧត្តម បន្ថែមថា នៅក្នុងប្រតិបត្តិការពន្លត់នេះ ​លោកដឹកនាំបញ្ជារួមដោយផ្ទាល់ ដោយមាន​កម្លាំងចម្រុះចូលរួមប្រមាណ ១៥០នាក់ លទ្ធផលអគ្គីភ័យត្រូវបានពន្លត់ឱ្យរលត់ទាំងស្រុង នៅវេលាម៉ោង ​២២ និង ៥០នាទីថ្ងៃដដែល។ឯកឧត្តម អុំ រាត្រី បញ្ជាក់ថា ក្រោយកើតហេតុកម្លាំងជំនាញបានរុករក ​និងស្រាវជ្រាវភ្លាមៗ គឺមិនមានមនុស្សណាម្នាក់ជាប់ក្នុងអគារ ឬរងគ្រោះថ្នាក់នោះឡើយ គ្រាន់តែមានការខូចខាត​សម្ភារៈមួយចំនួននៅលើដំបូលអគារ។ឯកឧត្តម បានថ្លែងការអរគុណដល់កងកម្លាំង ​និងវិស័យឯកជន ក៏ដូចជាភាគី​ថៃដែល​ចេញ​រថយន្តពន្លត់អគ្គិភ័យមកជួយ ​និងបានក្ដាប់គ្រប់គ្រង​សភាពការណ៍បានទាន់ពេលវេលា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ប្រជាជនកាណាដា ត្រៀមទប់ទល់ ខណៈព្យុះកំណាច Lee វាយបោកបក់កាត់សមុទ្រអាត្លង់ទិកខាងជើង

2023/09/16 09:56:41 am        384
ប្រជាជនប្រទេសកាណាដា កាលពីថ្ងៃសុក្រ បានត្រៀមទប់ទល់សម្រាប់ការមកដល់នៃព្យុះកំណាច Lee ខណៈព្យុះនេះបានវាយបោកបក់យ៉ាងលឿនឆ្លងកាត់មហាសមុទ្រអាត្លង់ទិកខាងជើង ដោយគំរាមកំហែងនាំមកនូវភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងព្យុះគំរាមកំហែងដល់អាយុជីវិត កើតឡើងនៅក្នុងតំបន់នៅចុងសប្តាហ៍នេះ។ ពលរដ្ឋខេត្ត Nova Scotia អាចត្រូវបានគេមើលឃើញថាកំពុងធ្វើឲ្យរឹងមាំបណ្តាញអគ្គិសនី និងនាំយកទូកចេញពីកំពង់ផែ។មជ្ឈមណ្ឌលព្យុះសង្ឃរាប្រទេសកាណាដា បាននិយាយថា ព្យុះកំណាច Lee បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង New England និងកាណាដាភាគខាងកើត( Eastern Canada) កាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាព្យុះត្រូពិចដ៏ខ្លាំងមួយ មុនពេលដែលវាបោកបក់មកដល់ដីគោកនៅភាគនិរតីខេត្ត Nova Scotia ជាព្យុះត្រូពិចដ៏ខ្លាំងនៅពីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកញ្ញានេះ ។ទោះបីជាយ៉ាងណា ព្យុះនេះមានសក្ដានុពលនាំមកនូវទឹកភ្លៀងរហូតដល់ ៤ អ៊ីញ ឬ១០ សង់ទីម៉ែត្រ និងមានខ្យល់បក់រហូតដល់៩៧គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់មួយចំនួន ដែលជំរុញឱ្យមន្ត្រីសហរដ្ឋអាមេរិក និងកាណាដា ឱ្យពលរដ្ឋត្រៀមខ្លួនទប់ទល់សម្រាប់ទឹកជំនន់ និងការដាច់ចរន្តអគ្គិសនីដែលអាចកើតមាន។

អគ្គីភ័យឆាប់ឆេះអគារខ្ពស់នៅក្នុងក្រុងប៉ោយប៉ែត អាជ្ញាធរគ្រប់គ្រងបានទាំងស្រុង, មូលហេតុអាជ្ញាធរកំពុងស្រាវជ្រាវ

2023/09/16 08:29:50 am        255
បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង២១ឈានចូល២២យប់ថ្ងៃ១៥ ខែកញ្ញា អគ្គីភ័យ​បានឆាប់ឆេះ​អគារខ្ពស់មួយកន្លែងចំណុចផ្សារ៉ាចាស់ (ហៅផ្កាយបី)​ ឆេះនៅជាន់លើបង្អស់ ដែលមានទីតាំង​ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ ​សង្កាត់អូរជ្រៅ ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗក្រោយទទួលព័ត៌មាន ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​បានចុះដឹកនាំ​បញ្ជា​កម្លាំង​ទាំងបីប្រភេទ​ដោយ​ផ្ទាល់ ចេញអន្តរាគមន៍​ទាំងយប់​រហូតគ្រប់គ្រង​បានទាំងស្រុង​នៅវេលាម៉ោងជាង ២២យប់ថ្ងៃដ៏ដែល។ ចំពោះមូលហេតុដែលបង្កជាអគ្គីភ័យ និងទំហំនៃការខូចខាតនៅមិនទាន់ដឹងនៅឡើយ ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕

កងទ័ពជើងទឹកកូឡុំប៊ី រឹបអូសបានគ្រឿងញៀន៣តោន អំឡុងការប្រដេញទូកល្បឿនលឿននៅក្នុងសមុទ្រការ៉ាអ៊ីប

2023/09/15 12:30:29 pm        77
ក្រុមអាជ្ញាធរ និយាយថា កងទ័ពជើងទឹកកូឡុំប៊ី រឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ៣តោន អំឡុងពេលការប្រដេញទូកល្បឿនលឿននៅសមុទ្រការ៉ាអ៊ីប ។ យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា គ្រឿងញៀនដែលរឹបអូសបាននេះ មានតម្លៃយ៉ាងហោច ១០០លានដុល្លារ ហើយត្រូវបានដឹកជញ្ជូនទៅកាន់អាមេរិកកណ្តាល ។ ក្រុមនាវិក ៤នាក់ ដែលរកឃើញនៅលើនាវា ត្រូវបានឃាត់ខ្លួន ហើយនិងត្រូវស៊ើបអង្កេតលើការបំពានការជួយដូរគ្រឿងញៀនខុសច្បាប់ ការផលិត និងការដឹកជញ្ជូនគ្រឿងញៀន ។ ឧត្តមនាវីឯក Hermando Mattos Dagerគឺជាមេបញ្ជាការកងទ័ពជើងទឺកកូឡុំប៊ី និយាយថា ពួកយើងរឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ៣តោននៅប្រជុំកោះ San Andres និង Providencia ។ លោកបន្តថា ជាមួយនឹងការរឹបអូសនេះ ប្រាក់ជាង ១០០លានដុល្លារ ត្រូវបានការពារមិនឲ្យទៅដល់ទូដែករបស់ក្រុមជួញដូរគ្រឿងញៀន ។ យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា កូឡុំប៊ី ស្ថិតនៅក្នុងចំណោមប្រទេសផលិតសារធាតុកូកាអ៊ីនកំពូលរបស់ពិភពលោក ៕

កូនប្រុសរបស់លោក បៃដិន រងការចោទប្រកាន់បទឧក្រិដ្ឋ ដែលជាករណីលើកដំបូងបង្អស់សម្រាប់កូនរបស់ប្រធានាធិបតីអាមេរិក

2023/09/15 12:21:00 pm        91
លោក ហាន់ធឺ បៃដិន (Hunter Biden) កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកាលពីថ្ងៃព្រហស្បតិ៍ (១៤ កញ្ញា) ពីបទបោកបញ្ឆោតអ្នកលក់កាំភ្លើងឱ្យលក់អាវុធឱ្យខ្លួន ដែលជាសញ្ញាចុងក្រោយបង្អស់នៃបញ្ហាផ្លូវច្បាប់របស់កូនប្រុសពៅលោក បៃដិន ដោយករណីនេះអាចនឹងដាក់បន្ទុកលើការស្វែងរកអាណត្តិបន្ទាប់ក្នុងការបោះឆ្នោតរបស់ឪពុកខ្លួននៅឆ្នាំក្រោយនេះ។ការចោទប្រកាន់ជាលើកដំបូងមិនធ្លាប់មានចំពោះកូនរបស់ប្រធានាធិបតីកំពុងកាន់តំណែង ដែលបញ្ជូនទៅកាន់តុលាការសហព័ន្ធ របស់សហរដ្ឋអាមេរិក ក្នុងទីក្រុង Delaware នេះ បានចោទប្រកាន់លោក ហាន់ធឺ បៃដិន ពីបទឧក្រិដ្ឋចំនួនបីករណី ពាក់ព័ន្ធនឹងការនិយាយកុហកអំពីការពិតដែលថា លោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលដែលលោកកាន់កាប់កាំភ្លើង ដោយបញ្ហានោះនឹងហាមឃាត់លោកនៅក្រោមច្បាប់ពីការក្លាយជាម្ចាស់អាវុធ។ការចោទប្រកាន់នេះធានាថា ឆាកល្ខោនក្នុងបន្ទប់សវនាការ នឹងដើរតួយ៉ាងធំនៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ខណៈលោក ចូ បៃដិន វ័យ៨០ឆ្នាំ ព្យាយាមស្វះស្វែងរកអាណត្តិបន្ទាប់ ដែលទំនងជាត្រូវប៉ះគ្នាម្ដងទៀតជាមួយនឹងអ្នកកាន់តំណែងពីមុនរបស់ខ្លួនមកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ វ័យ៧៧ឆ្នាំ ដែលប្រឈមមុខនឹងការកាត់ក្តីព្រហ្មទណ្ឌចំនួនបួននាពេលខាងមុខផងដែរ។ ការចោទប្រកាន់កូនប្រុសរបស់លោក បៃដិន នេះ កើតឡើងរយៈពេលពីរថ្ងៃ បន្ទាប់ពីសភាតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ បានបើកការស៊ើបអង្កេតលើការចោទប្រកាន់លើលោក ចូ បៃដិន ដើម្បីទម្លាក់តំណែងប្រធានាធិបតីរបស់លោក ទាក់ទងនឹងជំនួញបរទេសរបស់លោកកូនប្រុសខ្លួនផងដែរ៕

ទីក្រុងគីវ៖ នាវាល្បាតរុស្ស៊ីពីរគ្រឿង ត្រូវរងការវាយប្រហារ នៅសមុទ្រខ្មៅ

2023/09/15 12:17:30 pm        97
កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងសារ Telegram កាលពីថ្ងៃទី១៤ ខែកញ្ញាថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារទៅលើនាវាល្បាត Project 22160ចំនួនពីរគ្រឿងរបស់រុស្ស៊ី នៅភាគនិរតីនៃសមុទ្រខ្មៅ ដោយបានបណ្តាលនាវាទាំងពីរគ្រឿងនោះរងការខូចខាត។លោក Mykhailo Fedorov រដ្ឋមន្ត្រីក្រសួងកំណែទម្រង់ឌីជីថលរបស់អ៊ុយក្រែន ក្រោយមកបានចេញផ្សាយវីដេអូនៃការវាយប្រហារដោយយានដ្រូនរបស់កងទ័ពជើងទឹក ដោយបង្ហាញថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដោយការស៊ើបការណ៍របស់ក្រសួងការពារជាតិអ៊ុយក្រែន។ពុំមានព័ត៌មានលម្អិតបន្ថែមទៀតនៃការវាយប្រហារ ត្រូវបានផ្តល់ឲ្យនោះទេ។នៅព្រឹកព្រលឹមថ្ងៃទី១៤ខែកញ្ញា ប្រភពរុស្ស៊ី បានរាយការណ៍ពីការបំផ្លិចបំផ្លាញនៃយានដ្រូចំនួន៥គ្រឿង របស់កងទ័ពជើងទឹក ដែលកំពុងព្យាយាមវាយប្រហារទៅលើនាវាល្បាត Sergey Kotov នៃកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី។

WHO បញ្ចេញទឹកប្រាក់២លានដុល្លារ ពីមូលនិធិបន្ទាន់ ដើម្បីគាំទ្រដល់ជនរងគ្រោះដោយទឹកជំនន់នៅលីប៊ី

2023/09/15 11:52:37 am        118
អគ្គនាយករបស់អង្គការបាននិយាយថា អង្គការសុខភាពពិភពលោក (WHO) នឹងបញ្ចេញប្រាក់ចំនួន២លានដុល្លារ ពីមូលនិធិបន្ទាន់របស់ខ្លួនដើម្បីគាំទ្រដល់ជនរងគ្រោះដោយទឹកជំនន់នៅក្នុងប្រទេសលីប៊ី។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ដែលបានចាត់ទុកទឹកជំនន់ថាជា«ភាពចលាចលនៃគ្រោះមហន្តាយ» បាននិយាថា ទីភ្នាក់ងាររបស់លោកកំពុងដាក់ពង្រាយការផ្គត់ផ្គង់បម្រុងទុកជាមុនសម្រាប់គ្រាអាសន្ន ដែលមានរួចជាស្រេចនៅក្នុងប្រទេសលីប៊ី ព្រមទាំងបញ្ជូន ការផ្គត់ផ្គង់ផ្នែកសង្គ្រោះបន្ទាន់ វះកាត់ និងរបួស ពីមជ្ឈមណ្ឌលដឹកជញ្ជូនរបស់ខ្លួន នៅក្នុងទីក្រុង Dubai។ការងារសង្គ្រោះ ត្រូវបានរារាំងដោយការបែងចែងនយោបាយ នៅក្នុងប្រទេសមានប្រជាជន៧លាននាក់ ដែលសង្គ្រាមបានកើតឡើង និងគ្មានរដ្ឋាភិបាលគ្រប់គ្រងបាននៅទូទាំងប្រទេសនោះទេចាប់តាំងពី ការប៉ះបោ ដែលគាំទ្រដោយសម្ព័ន្ធយោធាណាតូ ដែលបានផ្តួលរំលំ លោក Muammar Gaddafi ក្នុងឆ្នាំ២០១១។រដ្ឋាភិបាលរួបរួមជាតិដែលទទួលស្គាល់ជាអន្តរជាតិមានមូលដ្ឋាននៅក្នុងទីក្រុងទ្រូប៉ូលី នៅភាគខាងលិច។ រដ្ឋបាលដែលមានឋានៈប្រហាក់ប្រហែលគ្នានេះធ្វើប្រតិបត្តិការនៅភាគខាងកើត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពជាតិលីប៊ី Khalifa Haftar។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនរថភ្លើងឥណ្ឌា កម្ទេចការតាំងលំនៅខុសច្បាប់នៅតំបន់អនាធិបតេយ្យក្នុងទីក្រុងម៉ុមបៃ
05/19/2026 08:05 PM
ការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គោ អាចនឹងពិបាកទប់ស្កាត់
05/19/2026 08:05 PM
មនុស្ស ១៨នាក់ស្លាប់ ស្របពេលភ្លៀងធ្លាក់ខ្លាំងវាយប្រហារតំបន់ភាគខាងត្បូង និងភាគកណ្តាលប្រទេសចិន
05/19/2026 08:05 PM
នាយករដ្ឋមន្រ្តីហុងគ្រី បំពេញដំណើរទស្សនកិច្ចនៅបរទេសជាលើកដំបូងទៅកាន់ប្រទេសប៉ូឡូញ
05/19/2026 08:05 PM
អធិការបតីអាល្លឺម៉ង់សង្ឃឹមថាចិននឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើលោក Putin ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន
05/19/2026 08:05 PM
សាក្សី៖ ការវាយប្រហារដោយយាន​ដ្រូន លើផ្សារ នៅ​ស៊ូដង់ សម្លាប់មនុស្សយ៉ាង​ហោចណាស់​ ២៨នាក់
05/19/2026 08:05 PM
អ្នកការទូតជាន់ខ្ពស់មើលឃើញពីហានិភ័យកាន់តែ​ខ្ពស់​នៃ​ការប៉ះទង្គិចគ្នាដោយផ្ទាល់ រវាងណាតូ និងរុស្ស៊ី
05/19/2026 08:05 PM
ការស្នើសុំរបស់បងប្អូនអ្នកដឹកជញ្ជូន (រត់កង់បី) ទទួលបានដំណោះស្រាយសះជាលឿនពីក្រសួងការងារ
05/19/2026 08:05 PM
យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀសថ្មី សម្រាប់ភាគខាងត្បូងនៃ​ប្រទេសលីបង់
05/19/2026 07:05 PM
អេស្តូនី បញ្ជាក់​ថា​ ណាតូបាញ់ទម្លាក់យាន​ដ្រូន​សង្ស័យ​របស់អ៊ុយក្រែន
05/19/2026 07:05 PM