រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

សន្តិសុខ និង សង្គម

អាមេរិករឹបអូសប្រេងអ៊ីរ៉ង់ជិត១លានបារ៉ែល ដែលត្រូវបានរត់ពន្ធទៅប្រទេសចិន

2023/09/08 09:39:48 am        459
អាមេរិក៖ អាជ្ញាធរសហរដ្ឋអាមេរិក បានរឹបអូសប្រេងអ៊ីរ៉ង់ជិត មួយលានបារ៉ែល ដែលក្រុមមន្ត្រីនិយាយថា ត្រូវបានរត់ពន្ធដោយខុសច្បាប់ទៅកាន់ប្រទេសចិន កាលពីដើមឆ្នាំនេះ នេះបើយោងតាមកំណត់ត្រារបស់តុលាការដែលបានចេញផ្សាយថ្មីៗនេះ។ការរឹបអូសរបស់សហរដ្ឋអាមេរិកនូវនាវាដឹកប្រេង M/TSuez Rajan បានកើតឡើងនៅដើមឆ្នាំនេះ ដែលនាំទៅដល់កិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់កងការពារបដិវត្តន៍អ៊ីរ៉ង់ ក្នុងការរឹបអូសយកនាវាដឹកប្រេងចំនួនពីរគ្រឿងនៅច្រកសមុទ្រHormuz។ ឯកសាររបស់តុលាការបង្ហាញពីការចោទប្រកាន់របស់រដ្ឋអាជ្ញាអាមេរិកថា អ៊ីរ៉ង់ក្លែងបន្លំកំណត់ត្រាទំនិញនៅក្នុងនាវានោះ និងរារាំងទីតាំងរបស់ខ្លួនពីការតាមដានយ៉ាងត្រឹម  ត្រូវ។ចាប់តាំងពីការរឹបអូសដំបូងនៅនិទាឃរដូវឆ្នាំនេះ នាវាដឹកប្រេង Rajan ត្រូវបានចតនៅឆ្នេរសមុទ្រនៃរដ្ឋតិចសាស។ ប្រទេសអ៊ីរ៉ង់ បានគំរាមឲ្យក្រុងវ៉ាស៊ីនតោនទទួលខុសត្រូវ ប្រសិនបើទំនិញនោះ ត្រូវបានដឹកចេញ ហើយពុំមានក្រុមហ៊ុនអាមេរិកណាមួយ យល់ព្រមដាក់ធុងប្រេងទាំងនោះចេញនាវាទេ ព្រោះខ្លាចមានការសងសឹកពីក្រុងតេអេរ៉ង់។នៅទីបំផុត ក្រុមហ៊ុនក្រិក ដែលគ្រប់គ្រងនាវា Rajan គឺក្រុមហ៊ុន Empire Navigation បានបញ្ជូននាវាមួយផ្សេងទៀត ដើម្បីបញ្ចប់ដំណើរការដឹកជញ្ជូនប្រេងនេះ៕

ការពង្រឹកបម្រាមប្រើប្រាស់ទូរស័ព្ទដៃ iPhoneរបស់ចិន ប៉ះពាល់ដល់វិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក

2023/09/08 09:28:38 am        399
អាមេរិក៖ ការពង្រីកបម្រាមប្រើប្រាស់លើទូរសព័្ទដៃ iPhone ចំពោះបុគ្គលិករដ្ឋាបាភិបាល បានប៉ះពាល់ដល់ក្រុមហ៊ុន Apple និងភាគហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែកញ្ញា ខណៈក្រុមវិនិយោគិនខកចិត្តជុំវិញការប៉ះពាល់ហិរញ្ញវត្ថុនៃការកើនឡើងភាពតានតឹនរវាងទំនាក់ទំនងការទូត អាមេរិកនិងចិនលើក្រុមហ៊ុននានាដោយសារការរារាំងដ៏ធំរបស់ចិន ។   ចំណូលក្រុមហ៊ុន Apple បានធ្លាក់ចុះជាង៣ភាគរយ ហើយកំពុងស្ថិតនៅលើផ្លូវឈានទៅរកការធ្លាក់ចុះរយៈពេលពីរថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីខែវិច្ឆិកា បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាទីក្រុងប៉េកាំងបានប្រាប់បុគ្គលិកនៅទីភ្នាក់ងារកណ្តាលរដ្ឋាភិបាលមួយចំនួនក្នុងប៉ុន្មានពេលសប្តាហ៍ថ្មីៗនេះឲ្យឈប់ប្រើប្រាស់ទូរស័ព្ទដៃក្រុមហ៊ុន Apple នៅកន្លែងធ្វើការ។ ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Wall Street បាននិយាយថា បម្រាមនេះបង្ហាញថា សូម្បីតែក្រុមហ៊ុនដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន និងវត្តមានដ៏ធំនៅក្នុងមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ ក៏មិនមានភាពស៊ាំនឹងការកើនឡើងភាពតានតឹងរវាងប្រទេសទាំងពីរដែរ។ក្រុមហ៊ុនផ្គត់ផ្គង់ Apple Qualcomm ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិកដែលមានវត្តមានប្រទេសចិនធំជាងគេបានធ្លាក់ចុះជិត៧ភាគរយឈានឆ្ពោះទៅរកការខាតបង់  ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។  លោក ម៉ៃ ហ្គាឡាហ័រ (Mike Gallagher) ប្រធានក្រុមប្រឹក្សាសភានៅប្រទេសចិន បាននិយាយថា ការហាមប្រាមកាន់តែទូលំទូលាយមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ហើយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដើម្បីកម្រិតការចូលទៅកាន់ទីផ្សារពីសំណាក់ក្រុមហ៊ុនរបស់លោកខាងលិចទៅកាន់ប្រទេសចិន៕

អង្គការយូនីសេហ្វ រាយការណ៍ពីចំនួនកុមារដ៏ច្រើនលើសលប់ឆ្លងកាត់ព្រៃ នៅប្រទេសប៉ាណាម៉ា

2023/09/08 08:44:49 am        346
UN៖ អង្គការយូនីសេហ្វ (UNICEF) បានរាយការណ៍កាលពីថ្ងៃពុធ (៦ កញ្ញា) អំពីកំណត់ត្រាច្រើនបំផុតនៃចំនួនកុមារអន្តោប្រវេសន៍ឆ្លងកាត់ព្រៃដារៀន (Darien) ដ៏គ្រោះថ្នាក់របស់ប្រទេសប៉ាណាម៉ាក្នុងឆ្នាំ២០២៣នេះ។ យោងតាមរបាយការណ៍ថ្មីបានឲ្យដឹងថា កុមារជាង៦០.០០០នាក់បានប្រថុយជីវិត ដើម្បីឆ្លងកាត់ព្រៃច្រករបៀបដារៀនហ្គាប (Darien Gap) ដ៏គ្រោះថ្នាក់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៣នេះ ហើយតួលេខនេះធ្វើឱ្យឆ្នាំនេះ ក្លាយជាឆ្នាំដែលមានកំណត់ត្រាកុមារឆ្លងកាត់ព្រៃដ៏គ្រោះថ្នាក់មួយនេះច្រើនបំផុត។យ៉ាងហោចណាស់មានកុមារ និងក្មេងជំទង់ចំនួន២៩.០០០នាក់ បានឆ្លងកាត់ព្រៃដារៀន ក្នុងឆ្នាំ២០២១ និងកុមារចំនួន៤០.០០០នាក់បានធ្វើដំណើរឆ្លងកាត់ក្នុងឆ្នាំ២០២២។ ក្រុមអាជ្ញាធរអន្តោប្រវេសន៍របស់ប៉ាណាម៉ាបាននិយាយថា មានមនុស្សប្រហែល២៤៨.៩០១នាក់ បានឆ្លងកាត់ព្រៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ហើយកុមារ និងក្មេងជំទង់មានចំនួន២១ភាគរយនៃតួលេខនោះ។ ការធ្វើដំណើរចម្ងាយ៦០គីឡូម៉ែត្រ ឆ្លងកាត់ព្រៃដារៀន បានទាក់ទាញជនអន្តោប្រវេសន៍ទៅកាន់ប៉ាណាម៉ា ហើយជាផ្លូវដ៏សំខាន់សម្រាប់អ្នកដែលសង្ឃឹមថា នឹងទៅដល់សហរដ្ឋអាមេរិក និងកាណាដាផងដែរ៕

កូរ៉េខាងជើងបញ្ចេញនាវាមុជទឹកវាយប្រហារដោយនុយក្លេអ៊ែរតាកទិកថ្មីបែបកូរ៉េ និងបន្តព្រមានអាមេរិកពីគ្រោះថ្នាក់សង្គ្រាមនុយក្លេអ៊ែរ

2023/09/08 08:35:58 am        442
 កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA)បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើងបាន បានបញ្ចេញនាវាមុជទឹកវាយប្រហារដោយនុយក្លេអ៊ែរតាកទិកថ្មីបែបកូរ៉េ កាលពីថ្ងៃពុធ ក្នុងអំឡុង ពិធីមួយចូលរួមដោយមេដឹកនាំប្រទេសនេះ គឺលោក Kim Jong Un ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA លោក Kim បាននិយាយក្នុងអំឡុងពិធីនេះថា នាវាមុជទឹកថ្មីនេះ នឹងបំពេញបេសកកម្មប្រយុទ្ធរបស់ខ្លួនជាមធ្យោបាយវាយលុកក្រោមទឹកដ៏សំខាន់របស់កងកម្លាំងជើងទឹករបស់កូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងជើងដដែលនេះ បានរាយការណ៍ថា នាវាមុជទឹកដែលមានឈ្មោះថា "វីរបុរសគីម គុនអុក" (Hero Kim Kun Ok) នឹងប្រកាសពីការចាប់ផ្តើមនៃជំពូកថ្មីសម្រាប់ការពង្រឹងកម្លាំងទ័ពជើងទឹករបស់កូរ៉េខាងជើង ។លោក Kim បាននិយាយថា ពុំមានច្រកណាមួយត្រូវដើរថយក្រោយ ក្នុងការជំរុញលើការពង្រីកឧស្សាហកម្មសាងសង់នាវារបស់កងទ័ពជើងទឹកនោះទេ ព្រោះនេះជាកិច្ចការអាទិភាពកំពូលដែលត្រូវបំពេញដោយមិនត្រូវស្គាល់ពាក្យថាបរាជ័យជាដាច់ខាត។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបាននិយាយថាខ្លួនបានធ្វើសមយុទ្ធប្រដូចទៅនឹងការវាយប្រហារពិតៗដោយមីស៊ីលនុយក្លេអ៊ែរកាលពីចុងសប្តាហ៍ដើម្បីព្រមានសហរដ្ឋអាមេរិកពី គ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ។ប្រភពខាងលើ បានរាយការណ៍នៅពេលនោះថា សមយុទ្ធប្រដូចនឹងការពិតនេះគឺដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នាដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ។គួររម្លឹកថា សមយុទ្ធបាញ់គ្រាប់ពិតរបស់អាមេរិក និងកូរ៉េខាងត្បូង ដោយផ្អែកលើការវាយបកប្រឆាំងនឹងកងកម្លាំងឈ្លានពានបានចាប់ផ្តើមនៅថ្ងៃទី៣១ ខែសីហា៕

មន្ត្រីក្រសួងការបរទេស៖សហរដ្ឋអាមេរិក កំពុងពិចារណាពីការផ្តល់អាវុធបាញ់រយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន

2023/09/07 01:21:41 pm        153
មន្ត្រីក្រសួងការបរទេសម្នាក់ ដែលមើលការខុសត្រូវលើការបញ្ជូនអាវុធ បាននិយាយថា រដ្ឋបាលលោកបៃ ដិន កំពុងពិចារណាយ៉ាងដិតដល់ក្នុងការផ្តល់នូវអាវុធបាញ់រយៈចម្ងាយឆ្ងាយ និងសព្វាវុធផ្សេងទៀតដល់អ៊ុយក្រែន។អ្នកស្រី Laura Cressey នាយកផ្នែកសន្តិសុខក្នុងតំបន់និងបញ្ជូនអាវុធ នៅការិយាល័យកិច្ចការនយោបាយនិងយោធានៃក្រសួងការបរទេស បានថ្លែងនៅសន្និសីទសារព័ត៌មានការពារជាតិក្នុងទីក្រុង Arlington កាលពីថ្ងៃពុធថា៖«យើងត្រូវបន្តពិនិត្យយ៉ាងយកចិត្តទុកដាក់ និងដោយប្រុងប្រយ័ត្ននូវអ្វីដែលជាតម្រូវការចាំបាច់របស់អ៊ុយក្រែន»។ អ្នកស្រី បាននិយាយថា៖«មានការនិយាយច្រើនអំពីយន្តហោះ F-16 និងនិយាយច្រើនអំពីអាវុធបាញ់រយៈចម្ងាយឆ្ងាយ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែត្រូវការច្រើនក្នុងលក្ខខណ្ឌនៃការហ្វឹកហ្វឺន»។អ្នកស្រីCressey បាននិយាយថា សហរដ្ឋអាមេរិក មិនអាចផ្តល់«អ្វីដែលជាប្រធានបទក្តៅនៅពេលនេះ។ «យើងត្រូវពិនិត្យមើលឲ្យបានដិតដល់នូវលក្ខខណ្ឌ នៅសមរភូមិ សមត្ថភាពរបស់ប្រជាជនអ៊ុយក្រែនខ្លួនឯងក្នុងការទទួលយកការហ្វឹកហ្វឺន»។

ព្យុះទីហ្វុង Haikui បានធ្វើឲ្យជន់លិចប្រទេសចិនភាគខាងត្បូង

2023/09/07 01:11:07 pm        130
សំណល់នៃព្យុះទីហ្វុង Haikui បានធ្វើឲ្យជន់លិចប្រទេសចិន សម្រាប់ថ្ងៃទី៣ ចាប់តាំងពីបានបោកបក់មកដល់ដីគោក ខណៈពពកមានសំណើមនាំមកនូវទឹកភ្លៀងមកកាន់ភាគខាងត្បូងប្រទេស ទោះបីជាមានការធ្វើឲ្យចុះខ្សោយខ្យល់ស៊ីក្លូនក៏ដោយ។ខណៈការព្យាករណ៍នៅបន្តព្រមានពីភ្លៀងធ្លាក់នៅក្នុងខេត្ត Fujian និងពពកព្យុះដែលកំពុងរំកិលឆ្ពោះទៅកាន់ខេត្ត Guangdong ជាខេត្តសំបូរធនធានបំផុតរបស់ប្រទេស ជាកន្លែងដែលទីក្រុង Tangxi បានរាយការណ៍ពីភ្លៀងធ្លាក់ខ្លាំង និងទន្លេពេញហៀរ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ភូមិរាប់សិបកន្លែង បានរងផលប៉ះពាល់ដោយមានទឹកលិចខ្លាំង។ មនុស្សជាង៣៥០នាក់ រួមមានមនុស្សចាស់ ស្ត្រីនិងកុមារ បានជម្លៀសខ្លួនចេញពីតំបន់ទំនាប។រដ្ឋបាលឧត្តុនិយមប្រទេសចិន បាននិយាយថាតំបន់ជាច្រើន នៅក្នុងខេត្ត Guangdong ភាគកណ្តាល និងភាគខាងកើត ព្រមទាំងផ្នែកនៅភាគខាងត្បូងនៃខេត្តJiangxi តំបន់ភាគខាងត្បូងក្នុងខេត្តHunan តំបន់ភាគឦសានតំបន់Guangxi និងតំបន់ភាគកណ្តាលកោះHainan ត្រូវបានគេរំពឹងថា នឹងឃើញព្យុះភ្លៀងខ្លាំង។

យោធាហ្គាបុង ផ្តល់សេរីភាពធ្វើដំណើរដល់ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញ ដោយសំអាងដល់ការព្រួយបារម្ភសុខភាព

2023/09/07 01:03:16 pm        93
មេដឹកនាំយោធាបាននិយាយកាលពីថ្ងៃពុធថាប្រធានាធិបតីដែលត្រូវបានបណ្តេញចេញរបស់ប្រទេសហ្គាបុង លោក Ali Bongo មានសេរីភាពក្នុងការធ្វើដំណើរ និងបានបន្តការព្យាបាលផ្នែកវេជ្ជសាស្ត្រនៅក្រៅប្រទេស។ លោក Bongo ត្រូវបានឃុំខ្លួនក្នុងផ្ទះរបស់លោក ចាប់តាំងពីលោកត្រូវបានផ្តួលរំលំ ដោយក្រុមអង្គរក្សប្រធានាធិបតី កាលពីថ្ងៃទី៣០ ខែសីហា ដោយបានបញ្ចប់ការគ្រប់គ្រងអំណាចរយៈពេល៥៦ឆ្នាំរបស់គ្រួសារលោក នៅប្រទេសអាហ្វ្រិកកណ្តាលដែលផលិតប្រេងមួយនេះ។មេដឹកនាំរដ្ឋប្រហា លោកឧត្តមសេនីយ៍ Brice Oligui Nguema បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីបណ្តោះអាសន្ន និងត្រូវបានសាទរដោយក្រុមអ្នកគាំទ្រដ៏សប្បាយរីករាយកាលពីថ្ងៃចន្ទ នៅក្នុងពិធីផ្សាយតាមទូរទស្សន៍ ដែលត្រូវបានរៀបចំដើម្បីបោះឆ្នោតឲ្យយោធាជាអ្នករំដោះសង្គមដែលត្រូវបានគាបសង្កត់។ រដ្ឋប្រហានៅប្រទេសហ្គាបុង គឺជាលើកទី៨ នៅប្រទេសអាហ្វ្រិកកណ្តាល និងខាងលិច ដែលបានបង្កើនការព្រួយបារម្ភអំពីការរាលដាលពីការដណ្តើមអំណាចដោយយោធា នៅទូទាំងតំបន់ ដែលបានលុបចោលភាពរីកចម្រើនលទ្ធិប្រជាធិបតេយ្យបង្កើតឡើងក្នុងរយៈ២ទសវត្សរ៍មកនេះ។

ព្យុះស៊ីក្លូន បោកបក់លើប្រទេសប្រេស៊ីល ខណៈអ្នកស្លាប់កើនឡើងដល់៣៦នាក់

2023/09/07 12:58:25 pm        66
វីដេអូដោយយានដ្រូន កាលពីថ្ងៃពុធ បានថតពីទំហំនៃការបំផ្លិចបំផ្លាញ បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិក បានបោកបក់មកលើផ្នែកមួយចំនួននៅប្រទេសប្រទេសប្រេស៊ីល ភាគខាងត្បូង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣៦នាក់ស្លាប់ បន្ទាប់ពីវាយបក់នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។នៅក្នុងរដ្ឋ Rio Grande do Sul ក្រុមអ្នកសង្គ្រោះគាស់កាយតាមកម្ទេចកម្ទី នៅក្នុងទីក្រុង Mucum ដើម្បីរកសាកសពបន្ថែមទៀត។ រដ្ឋនេះកំពុងស្ថិតក្នុងការព្រមានសម្រាប់ទឹកជំនន់បន្ថែមទៀត ក្នុងការបំផ្លាញដោយព្យុះស៊ីក្លូន។ ទឹកជំនន់នៅរដ្ឋ Rio Grande do Sul គឺជាគ្រោះមហន្តរាយធម្មជាតិថ្មីចុងក្រោយនៅក្នុងប្រទេសប្រេស៊ីល។ មនុស្សជាង៥០នាក់ បានស្លាប់នៅក្នុងរដ្ឋ Sao Paulo នៅឆ្នាំនេះបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានបំណាក់ដី និងទឹកជំនន់។

ចក្រភពអង់គ្លេស គ្រោងនឹងប្រកាសក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី ជាអង្គការភេរវកម្ម

2023/09/07 12:31:21 pm        128
រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃពុធ (៦ កញ្ញា) ថា ប្រទេសអង់គ្លេស គ្រោងនឹងប្រកាសក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ជាអង្គការភេរវកម្ម ដោយកំណត់ភាពខុសច្បាប់ក្នុងការចូលជាសមាជិក ឬគាំទ្រក្រុមមួយនេះ។ ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីព្រាងច្បាប់ ដែលនឹងត្រូវដាក់នៅក្នុងសភា នឹងអនុញ្ញាតឱ្យទ្រព្យសម្បត្តិរបស់ក្រុម Wagner ត្រូវបានចាត់ថ្នាក់ជាទ្រព្យសម្បត្តិភេរវករ និងរឹបអូស។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Suella Braverman បានពណ៌នាក្រុមទាហានស៊ីឈ្នួល Wagner ថាជាក្រុមដែលប្រើប្រាស់ «ហិង្សា និងការបំផ្លិចបំផ្លាញ»។ លោកស្រីបាននិយាយថា ក្រុមនេះបានដើរតួជា «ឧបករណ៍យោធារបស់ប្រធានាធិតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្រៅប្រទេស»។ នៅទូទាំងប្រទេសអ៊ុយក្រែន មជ្ឈិមបូព៌ា និងអាហ្រ្វិក ក្រុម Wagner បានជាប់ពាក់ព័ន្ធក្នុងការលួច ធ្វើទារុណកម្ម និង «ឃាតកម្មដ៏ព្រៃផ្សៃ» ដោយបានហៅសកម្មភាពទាំងនោះថាជាការគំរាមកំហែងដល់សន្តិសុខពិភពលោក។សេចក្តីសម្រេចនេះ ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី១៣ ខែកញ្ញា ខាងមុខនេះ បន្ទាប់មកវានឹងក្លាយជាបទឧក្រិដ្ឋ ក្នុងការជាប់ពាក់ព័ន្ធឬគាំទ្រ ការរៀបចំឬធ្វើការប្រជុំ និងការយកស្លាកសញ្ញារបស់ក្រុមទាហានស៊ីឈ្នួលមួយនេះដាក់នៅទីសាធារណៈ ដោយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៤ ឆ្នាំផងដែរ៕

អ្នកវិទ្យាសាស្ត្រ៖ រដូវក្តៅឆ្នាំ២០២៣នេះ គឺក្តៅបំផុតក្នុងកំណត់ត្រាអឺរ៉ុប

2023/09/07 10:49:07 am        108
រដូវក្តៅឆ្នាំ២០២៣នេះ គឺជារដូវមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារសេវាបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (៦ កញ្ញា)។ រយៈពេលបីខែចាប់ពីខែមិថុនាដល់ខែសីហា សីតុណ្ហភាពបានកើនឡើងលើសពីកំណត់ត្រាមុនដោយគម្លាតដ៏ឆ្ងាយ ជាមួយនឹងសីតុណ្ហភាពជាមធ្យម១៦,៨អង្សាសេ ដែលលើសពីកម្រិតសីតុណ្ហភាពមធ្យមចំនួន០,៦៦អង្សាសេ។សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា ខែសីហា ក៏ជាខែក្តៅបំផុតនៅលើកំណត់ត្រាពិភពលោកផងដែរ ដែលនេះជាខែទី៣ជាប់ៗគ្នា ក្នុងការបង្កើតកំណត់ត្រាសីតុណ្ហភាពខ្ពស់បែបនេះ បន្ទាប់ពីខែមិថុនា និងខែកក្កដា ដែលជាខែក្តៅបំផុតមិនធ្លាប់មាន។ ខែកក្កដា ឆ្នាំ២០២៣នេះ នៅតែជាខែក្តៅបំផុតដែលមិនធ្លាប់មាន ខណៈដែលកំណត់ត្រាខែសីហា ធ្វើឱ្យរដូវក្តៅនៃអឌ្ឍគោលខាងជើងមួយនេះ ក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៤០មក។នៅក្នុងទ្វីបអឺរ៉ុប ខែសីហា មានភ្លៀងធ្លាក់ខ្លាំងជាងធម្មតាកាលពីខែមុននោះ លើផ្នែកធំៗនៃអឺរ៉ុបកណ្តាល និងអនុតំបន់អឺរ៉ុបខាងជើង ឬហៅថា តំបន់ស្កានឌី ដែលនាំឱ្យមានទឹកជំនន់ ខណៈដែលប្រទេសបារាំង ក្រិក អ៊ីតាលី និងព័រទុយហ្គាល់បានជួបគ្រោះរាំងស្ងួតដែលនាំឱ្យមានចំហេះព្រៃ។ ទីភ្នាក់ងារនោះបាននិយាយថា សីតុណ្ហភាពជាមធ្យមលើសពីនេះក៏បានកើតឡើងលើប្រទេសអូស្ត្រាលី បណ្តាប្រទេសនៅអាមេរិកខាងត្បូងមួយចំនួន និងជុំវិញទ្វីបអង់តាក់ទិកជាច្រើននៅក្នុងខែសីហាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
06/10/2026 09:06 PM
ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM