រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

សន្តិសុខ និង សង្គម

មន្ទីរប្រឆាំងគ្រឿងញៀនរឹបអូសសារធាតុញៀន បានជិត៥គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៤នាក់

2023/09/08 11:38:13 am        387
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការគ្នាជាមួយកងកម្លាំង​នគរបាលខេត្តកំពង់ស្ពឺ ​និង​ខេត្តព្រះសីហនុ បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀន​បាន​ចំនួន៥នាក់ ដាច់ដោយឡែកពីគ្នាជាមួយសារធាតុញៀនជិត៥គីឡូក្រាម រួមទាំងអាវុធខ្លីមួយដើម។យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ ប្រាប់ទូរទស្សន៍BTVនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា កាលពីប៉ុន្មានថ្ងៃមុននេះកងកម្លាំង​សមត្ថកិច្ច​ជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិចិន​ចំនួន៣នាក់ ​និងខ្មែរម្នាក់​ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង​រឹបអូសវត្ថុតាងសារធាតុញៀនជិត៥គីឡូក្រាម ​និងរុក្ខជាតិ​ក្រៀម​ទម្ងន់​ ២០.២៨ក្រាម នៅ​២គោលដៅផ្សេងគ្នា។របាយការណ៍ បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនក្រុមឧក្រិដ្ឋជនខាងលើនេះ​ក្រោយមានការស្រាវ និងកំណត់បានគោលដៅច្បាស់លាស់ ​ដោយបង្ក្រាបគោលដៅទី១​ ចំណុចផ្លូវល្បឿនលឿន K27 +(+100) ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​ គោលដៅទី២ ចំណុចផ្លូវ១១៥ ភូមិ១ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ ​និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុង នោះជនជាតិចិនបីនាក់​ និងខ្មែរម្នាក់។ជនសង្ស័យទាំង៤នាក់នោះរួមមាន ១-ឈ្មោះ ក្វាង ស៊ូសៀន (KUANG ZUXIAN) ភេទស្រី ជនជាតិចិន ឆ្នាំកំណើត១៩៩៧។ ២-ឈ្មោះ យ៉ៅ ស៊ីភីង (YAO XIPING) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩៥។ ៣-ឈ្មោះ លីសឺ (LI XU) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩១។ និងទី ៤-ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩០។ បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ ​ ព្រមទាំងវត្ថុតាងដែលបានចាប់យកខាងលើ បានកសាង​សំណុំរឿង​បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ​ចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទបាន ចក់

ទីក្រុងហុងកុង រងការវាយប្រហារពីទឹកជំនន់យ៉ាងគំហុក បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក

2023/09/08 11:34:47 am        201
ហុងកុង៖ ទីក្រុងហុងកុង របស់ប្រទេសចិន ត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏គំហុកនៃភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) និងរហូតដល់ព្រឹកព្រលឹមនៃថ្ងៃសុក្រ (៨ កញ្ញា)នេះ ដោយនោះជាភ្លៀងធ្លាក់ដ៏ខ្លាំងបំផុតចាប់តាំងពីឆ្នាំ១៨៨៤មក ហើយបណ្តាលឱ្យមានទឹកជំនន់រីករាលដាល ដែលធ្វើឲ្យដងផ្លូវនានាក្លាយទៅជាទន្លេ និងរថយន្តរាប់សិបគ្រឿងក៏បានលិចទឹកផងដែរ។ក្រុមសង្កេតការណ៍ហុងកុង បានសន្មតិថាភ្លៀងធ្លាក់យ៉ាងគំហុកនេះមកពីឥទ្ធិពលសំណល់នៃព្យុះទីហ្វុង Haikui ដែលបានបោកបក់នៅខេត្តហ្វ៊ូជាន កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ហើយបានបន្តនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងដល់តំបន់ឆ្នេរនៃខេត្តក្វាងទុង។ខណៈទឹកជំនន់បានហក់ឡើងខ្ពស់ ផ្លូវនានានៅក្នុងទីក្រុងនេះបានក្លាយជាផ្លូវទឹក ដែលនាំឱ្យមានការរំខានយ៉ាងខ្លាំងដល់ចរាចរណ៍។ ក្រុមសង្កេតការណ៍នោះ បានកត់ត្រាអត្រាទឹកភ្លៀងក្នុងមួយម៉ោងគឺមានកម្រិត១៥៧,១មីលីម៉ែត្រ ចន្លោះពីម៉ោង១១:០០យប់ កាលពីថ្ងៃព្រហស្បតិ៍ និងពាក់កណ្តាលអធ្រាត្រ ដោយនោះជាកម្រិតទឹកភ្លៀងខ្ពស់បំផុតក្នុងមួយម៉ោងដែលបានកត់ត្រាចាប់តាំងពីឆ្នាំ១៨៨៤មក៕

ចំហេះព្រៃនៅកោះម៉ូអ៊ី សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្ស១១៥នាក់ មានរយៈពេលមួយខែហើយ

2023/09/08 11:25:14 am        184
អាមេរិក៖ ថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ គឺជាគម្រប់មួយខែ ចាប់តាំងពីចំហេះព្រៃដ៏មហន្តរាយមួយបានឆាបឆេះនៅកោះម៉ូអ៊ី នៃរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ដោយបន្សល់ទុកនូវការខូចខាត និងសាកសពមនុស្សស្លាប់ជាបន្តបន្ទាប់។ កោះម៉ូអ៊ី ត្រូវបានបំផ្លិចបំផ្លាញកាលពីថ្ងៃទី៨ ខែសីហា នៅពេលដែលចំហេះព្រៃបានលេបត្របាក់ទីក្រុងរមណីយដ្ឋានឡាហេណា បណ្តាលឲ្យមនុស្ស១១៥នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន។ដោយមានកត្តាជំរុញពីខ្យល់បក់ខ្លាំងដោយសារខ្យល់ព្យុះសង្ឃរា និងស្ថានភាពស្ងួត ចំហេះព្រៃនោះបានឆាបឆេះទីក្រុងឡាហេណា ដោយបង្ខំឲ្យអ្នកនៅរស់រានមានជីវិតខ្លះលោតចូលមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីគេចពីអណ្តាតភ្លើង។ មនុស្សជាច្រើនបាននិយាយថា ពួកគេមានការព្រមានតិចតួច ឬគ្មានការព្រមានអំពីអគ្គិភ័យទាល់តែសោះ ដែលជំរុញឱ្យក្រុមមន្ត្រីចាប់ផ្តើមការពិនិត្យឡើងវិញនូវប្រព័ន្ធប្រកាសអាសន្នរបស់កោះនេះ។ ចំហេះព្រៃនេះ គឺជាចំហេះដ៏មហន្តរាយបំផុតនៅអាមេរិក ចាប់តាំងពីចំហេះព្រៃនៅរដ្ឋ Minnesota និងរដ្ឋ Wisconsin ដែលបានសម្លាប់មនុស្សជាង៤៥០នាក់ក្នុងឆ្នាំ១៩១៨មក៕

អតីតទីប្រឹក្សារបស់លោកដូណាល់ ត្រាំ ត្រូវបានផ្តន្ទាទោសពីបទមើលងាយសភា

2023/09/08 11:22:30 am        180
អាមេរិក៖ លោក ភីធើ ណាវ៉ារ៉ូ (Peter Navarro) អតីតទីប្រឹក្សាពាណិជ្ជកម្មរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ពីបទមើលងាយសភា ចំពោះការប្រឆាំងនឹងដីកាពីគណៈកម្មាធិការសភា ដែលស៊ើបអង្កេតការវាយប្រហារឆ្នាំ២០២១ លើវិមានកាពីតូល របស់សហរដ្ឋអាមេរិក ។គណៈវិនិច្ឆ័យដែលមានសមាជិក១២រូបបានរកឃើញថា លោក ណាវ៉ារ៉ូ មានពិរុទ្ធពីបទមើលងាយចំនួនពីរករណី បន្ទាប់ពីលោកបានបដិសេធមិនផ្តល់សក្ខីកម្ម ឬផ្ទេរឯកសារទៅក្រុមប្រឹក្សាសភា ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ ដែលបានស៊ើបអង្កេតកុបកម្មនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយក្រុមអ្នកគាំទ្រលោកត្រាំ និងការប៉ុនប៉ងយ៉ាងទូលំទូលាយដោយលោកត្រាំ ដែលជានៅខាងគណបក្សសាធារណរដ្ឋ ដើម្បីបង្វែរការបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់ខ្លួន។លោក ណាវ៉ារ៉ូ បាននិយាយនៅមុនការកាត់ក្តីថា លោកមិនចាំបាច់ធ្វើតាមការទាមទាររបស់គណៈកម្មាធិការទេ ពីព្រោះលោកត្រាំ បានប្រើប្រាស់បុព្វសិទ្ធិប្រតិបត្តិ ជាគោលការណ៍ច្បាប់ដែលការពារឯកសារ និងទំនាក់ទំនងរបស់អង្គការនីតិបញ្ញត្តិ មួយចំនួនមិនឲ្យលាតត្រដាង។ប៉ុន្តែចៅក្រមសហព័ន្ធរបស់អាមេរិក លោក អាមីត មេតា (Amit Mehta) បានសម្រេចថាលោកណាវ៉ារ៉ូ មិនអាចយកករណីនេះ មកធ្វើជាអំណះអំណាងការពារខ្លួនបានទេ ដោយរកឃើញថាចុងចោទមិនបានដាក់ភស្តុតាង ដែលថាលោកត្រាំ អំពាវនាវជាផ្លូវការនូវសិទ្ធិប្រតិបត្តិក្នុងការឆ្លើយតបទៅនឹងដីកានោះ។ បទចោទនេះនឹងតម្រូវឲ្យជាប់ពន្ធនាគារយ៉ាងតិច៣០ថ្ងៃ និងអតិបរមារយៈពេល១ឆ្នាំ។ សវនាការកាត់ទោសត្រូវបានគ្រោងធ្វើនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ៕

កងទ័ពអាកាសអាមេរិក បាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរ ដែលពុំមានបំពាក់អាវុធ ជាមួយក្បាលគ្រាប់ចំនួន៣

2023/09/08 10:58:19 am        209
អាមេរិក៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បាននិយាយនៅក្នុងការចេញផ្សាយមួយថា ខ្លួនបានបាញ់បង្ហោះមីស៊ីលបាលិស្ទិកអន្តរទ្វីប Minuteman III ដែលពុំមានបំពាក់អាវុធ ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងការសាកល្បងជាប្រចាំ កាលពីព្រឹកថ្ងៃពុធ។មីស៊ីលនេះ ត្រូវបានបាញ់ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg រដ្ឋកាលីហ្វ័រនីញ៉ា នៅម៉ោងប្រហែល១:៣០នាទីព្រឹកម៉ោងក្នុងស្រុក ហើយហោះបានចម្ងាយប្រហែល ៤.២០០ម៉ាយទៅកាន់កោះ Marshall ជាកន្លែង ដែលសហរដ្ឋអាមេរិក បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ជាច្រើនទសវត្សរ៍មកហើយនោះ។ការបាញ់សាកល្បងទាំងនេះ ធានាថា មីស៊ីលនុយក្លេអ៊ែរមានមូលដ្ឋានលើដីរបស់សហរដ្ឋអាមេរិក នៅតែអាចដំណើរការ បានបន្ទាប់ពីជាង៥០ឆ្នាំ និងជាឱកាសមួយក្នុងការធ្វើឲ្យល្អប្រសើរឡើង ឬវិធីសាស្ត្រផ្សេងៗក្នុងការគ្រប់គ្រងអាវុធ។ ពួកគេក៏បម្រើជាការបាញ់ព្រមាន ដើម្បីរារាំងការឈ្លានពានប្រឆាំងនឹងសហរដ្ឋអាមេរិក។កងទ័ពអាកាស បាននិយាយនៅក្នុងការចេញផ្សាយនោះថា ការបាញ់សាកល្បងទាំងនេះ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងភាពជឿជាក់នៃប្រព័ន្ធអាវុធ ICBM ដោយផ្តល់នូវទិន្នន័យដ៏មានតម្លៃ ដើម្បីធានាបាននូវការ ការទប់ស្កាត់នុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព សន្តិសុខ និងមានប្រសិទ្ធភាព៕

អគារ Empire State របស់អាមេរិកបំភ្លឺភ្លើងអបអរទិវាឯករាជ្យប្រេស៊ីល

2023/09/08 10:46:38 am        200
អាមេរិក៖ អគារ Empire State ដ៏ល្បីល្បាញនៅទីក្រុងញ៉ូវយ៉ក បានបើកភ្លើងបំភ្លឺកាលពីថ្ងៃព្រហស្បតិ៍មាន៖ ពណ៌បៃតង លឿង និងខៀវ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រេស៊ីល។ នៅថ្ងៃទី៧ ខែកញ្ញា ដែលត្រូវបានគេស្គាល់ថា Sete de Setembro ( សែតស៊ី ឌីសេតែមប៊្រូ) នៅក្នុងប្រទេសប្រេស៊ីល គឺជាថ្ងៃវិស្សមកាលជាតិដែលប្រារព្ធការប្រកាសឯករាជ្យរបស់ប្រេស៊ីលពីព័រទុយហ្គាល់ ប្រេស៊ីល និងតំបន់ Algarves ក្នុងឆ្នាំ១៨២២។គួរបញ្ជាក់ថា អគារនេះ បានប្រើប្រាស់ ប្រព័ន្ធភ្លើង LED ដោយមានជាង ១៦លានពណ៌ ចាប់តាំងពីឆ្នាំ២០១២ ដើម្បីរៀបចំឱកាសសំខាន់ៗ៕

ព្យុះស៊ីក្លូនដ៏មានឥទ្ធិពល នាំមកនូវការបំផ្លាញដល់គ្រួសារប្រេស៊ីល និងអ្នកស្លាប់កើនដល់៣៩នាក់

2023/09/08 09:58:20 am        353
ប្រេស៊ីល៖ ពលរដ្ឋក្នុងក្រុង Roca Sales នៅប្រទេសប្រេស៊ីលភាគខាងត្បូងបានប្រមែប្រមូលរៀបទុកដាក់ពីការបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីព្យុះស៊ីក្លូនដ៏មានឥទ្ធិពល វាយបោកបក់មកលើរដ្ឋ Rio Grande do Sul។ ភ្លៀងធ្លាក់ នៅចុងភាគខាងត្បូងប្រទេសប្រេស៊ីល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៩នាក់ស្លាប់ និងបានជនលិចផ្ទះជាច្រើនខ្នង ព្រមទាំងបានធ្វើឲ្យទន្លេពេញហៀរច្រាំង។យោងតាមរដ្ឋាភិបាលរដ្ឋ Rio Grande do Sul បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះស៊ីក្លូនត្រូព្រិកខ្លាំងក្លា បានធ្វើឲ្យទីក្រុងចំនួន៨០រងផលប៉ះពាល់ និងបន្សល់ទុកពលរដ្ឋជាង២.៣០០នាក់ គ្មានលំនៅឋាន និងជាង៣.៩០០នាក់ភៀសខ្លួនចេញ។មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុឯករាជ្យ MetSul និងClimatempo បានប្រុងប្រយ័ត្នចំពោះរដ្ឋ Rio Grande do Sul ដែលអាចទទួលភ្លៀងរលឹមធ្លាក់ខ្លាំងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ៕

បាតុករគាំទ្ររដ្ឋាភិបាល ប្រមូលផ្តុំគ្នានៅទីក្រុងហ្សេរុយសាឡឹម

2023/09/08 09:56:01 am        358
អ៊ីស្រាអែល៖ ក្រុមអ្នកគាំទ្ររបស់ក្រុមចម្រុះស្តាំនិយមរបស់រដ្ឋាភិបាលអ៊ីស្រាអែល បានចេញមកគាំទ្រការផ្លាស់ប្តូរប្រព័ន្ធតុលាការ នៅក្នុងការតវ៉ាមួយក្នុងទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃព្រហស្បតិ៍។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu និងក្រុមចម្រុះជាតិនិយមស្តាំនិយមរបស់លោក និងគណបក្សអភិរក្សនិយមប្រកាន់សាសនា និយាយថា ការផ្លាស់ប្តូរប្រព័ន្ធតុលាការ គឺចាំបាច់ដើម្បីការពារនូវអ្វីហួសពីតម្រូវការផ្នែកនយោបាយ ដោយក្រុមចៅក្រមមិនបានជាប់ឆ្នោត។ ក្រុមអ្នកប្រឆាំងនិយាយថាការផ្លាស់ប្តូរនេះនឹងធ្វើឲ្យចុះខ្សោយតួនាទីរបស់តុលាការ ដើម្បីផ្តល់ការពិនិត្យសំខាន់ និងតុល្យភាព នៅក្នុងប្រព័ន្ធនយោបាយរបស់ប្រទេសអ៊ីស្រអែល ជាប្រទេសមួយមានសភាជាន់ខ្ពស់តែមួយ ជាប្រធាននៃពិធីផ្លូវការធំ និងគ្មានរដ្ឋធម្មនុញ្ញនោះទេ។វីដេអូដោយយានដ្រូនរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញឲ្យឃើញពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ក្រវីទង់ជាតិ និងកាន់បដាធំៗ។ តុលាការកំពូលរបស់ប្រទេសអ៊ីស្រអែល កាលពីខែសីហា បានចាប់ផ្តើមសវនាការលើកដំបូង ក្នុងបណ្តឹងឧទ្ធរណ៍ជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរប្រព័ន្ធតុលាការ យល់ព្រមទទួលដោយក្រុមចម្រុះ ដែលបានចាប់ផ្តើមឲ្យមានវិបត្តិក្នុងប្រទេសមិនធ្លាប់មានពីមុនមក។   ផែនការរបស់រដ្ឋាភិបាល បានបង្ហាញការបែងចែកក្នុងចំណោមសាធារណៈរបស់អ៊ីស្រាអែល និងសូម្បីតែនៅក្នុងផ្នែកយោធា ដែលត្រូវបានគេចាត់ទុកជាយូរមកហើយថាជាចំណុចធ្វើសាបសូន្យការមិនអើពើផ្នែកនយោបាយសម្រាប់សង្គមដែលជួបការលំបាក ដោយមានការបារម្ភអំពីការត្រៀមខ្លួនសម្រាប់សង្គ្រាម ដែលបង្ហាញដោយភាគីទាំងពីរក្នុងការជជែកដេញដោល៕

អាមេរិកនិងចិនទាស់សម្តីគ្នាពីបញ្ហាសមុទ្រចិនខាងត្បូង ខណៈឥណ្ឌូនេស៊ីជំរុញឲ្យមេដឹកនាំទាំងអស់រក្សាសន្តិភាព

2023/09/08 09:53:23 am        411
អាមេរិក៖ ប្រទេសមហាអំណាចពិភពលោកធំបំផុតចំនួនរបសពិភពលោក គឺ សហរដ្ឋអាមេរិក និងប្រទេសចិន បានប៉ះទង្គិចពាក្យសម្ដីគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង នៅជំនួបកំពូលមួយជាមួយបណ្ដាមេដឹកនាំអាស៊ាន កាលពីថ្ងៃព្រហស្បតិ៍ ទី៧ខែកញ្ញា ខណៈម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានជំរុញភាគីទាំងអស់ឲ្យរក្សាសន្តិសភាព និងបញ្ជៀសជម្លោះ ។ អំឡុងជំនួបកំពូលអាស៊ីបូព៌ាប្រចាំឆ្នាំ(EAS) បានធ្វើឡើងនៅក្នុងរដ្ឋធានីហ្សាការតា ក្រៅ ជំនួបកំពូលអាស៊ាន អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី កាម៉ាឡាហារីស(Kamala Harris) បាន បញ្ជាក់ថា សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើដែនសមុទ្រ ត្រូវតែបានគោរព នៅក្នុងការប្រកួតប្រជែងដ៏ក្ដៅគគុក នៅសមុទ្រចិនខាងត្បូង។លោកស្រី ហារីស ដែល បានចូលរួមជំនួបនេះតំណាងឲ្យលោកប្រធានាធិបតី Joe Biden ក៏បាននិយាយផងដែរថា ជម្លោះទាំងអស់ត្រូវតែត្រូវបានដោះស្រាយដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្ដីពីច្បាប់សមុទ្រ ដែលត្រូវបានផ្តល់សច្ចាប័នដោយប្រទេសជាង១៦០ រួមទាំងប្រទេសចិនផងដែរ។ លោកនាយករដ្ឋមន្ត្រី លីឈាង (Li Qiang) ក៏បានបង្ហាញក្ដីសង្ឃឹមផងដែរថា បណ្ដាប្រទេសនៅក្នុងតំបន់ ត្រូវគោរពឲ្យបានពេញលេញនូវកិច្ចខិតខំប្រឹងប្រែងធ្វើឡើងដោយប្រទេសក្នុងតំបន់ក្នុងការចរចាការគ្រប់គ្រងសមុទ្រចិនខាងត្បូង និងរក្សាសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់៕

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អាមេរិកមានបំណងធ្វើឲ្យរុស្ស៊ីនៅឯកោ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

2023/09/08 09:50:45 am        391
រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា សហរដ្ឋអាមេរិកមានបំណងធ្វើឲ្យរុស្ស៊ីនៅឯកោក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីទប់ទល់ប្រទេសចិន នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងDhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍។ លោក Lavrov គឺជារដ្ឋមន្ត្រីការបរទេសដំបូងគេដែលធ្វើទស្សនកិច្ចនៅប្រទេសបង់ក្លាដែស ចាប់តាំងពីឯករាជ្យឆ្នាំ១៩៧១របស់ខ្លួន ដែលបានទៅដល់ទីក្រុងDhaka កាលពីល្ងាចថ្ងៃព្រហស្បិ៍សម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ទាំងរុស្ស៊ី ទាំងប្រទេសលោកខាងលិច កំពុងស្វែងរកការគាំទ្រពីប្រទេសបង់ក្លាដែស ដែលមានភាពស្ទាក់ស្ទើរទទួលយកភាគីទាំងពីរនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ទោះបីជាប្រទេសនេះ ព្យាយាមទប់ទល់តម្លៃប្រេងហក់ឡើងខ្ពស់និងការនាំចូលស្បៀងអាហារក៏ដោយ។ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏នឹងធ្វើទស្សនកិច្ចនៅទីក្រុង Dhaka នៅសប្តាហ៍ក្រោយនេះដែរបន្ទាប់ពីចូលកិច្ចប្រជុំ G20 ក្នុងគោលបំណងធ្វើឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនងជាមួយប្រទេសមួយដែលជួបប្រទះកំណើនសេដ្ឋកិច្ចឆាប់រហ័ស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
06/10/2026 09:06 PM
ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM