រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

សន្តិសុខ និង សង្គម

មានការជួញដូរមនុស្សពីប្រទេសគុយបាទៅរុស្ស៊ី ដើម្បីប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន

2023/09/06 12:35:16 pm        117
រុស្ស៊ី៖ រដ្ឋាភិបាលគុយបានិយាយថា ខ្លួនបានរកឃើញបណ្ដាញជួញដូរមនុស្ស ដែលបង្ខិតបង្ខំពលរដ្ឋគុយបា ឲ្យប្រយុទ្ធដើម្បីរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។ គេមិនច្បាស់ភ្លាមៗទេថា តើបណ្ដាញនោះមានទំហំប៉ុនណា ឬការជួញដូរត្រូវបានរៀបចំដោយមធ្យោបាយណានោះទេ ព្រោះមានព័ត៌មានលម្អិតបន្តិចបន្តួចប៉ុណ្ណោះដែលបានផ្តល់ឱ្យ។ទីក្រុងឡាហាវ៉ាន មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ប៉ុន្តែរដ្ឋធានីគុយបាមួយនេះ បានបដិសេធយ៉ាងម៉ឺងម៉ាត់ និងជាយូរមកហើយ នូវការចូលរួមណាមួយនៅក្នុងសង្គ្រាមរបស់រុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងកម្មវិធីផ្សាយមួយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋគុយបា អ្នកអានព័ត៌មានបាននិយាយថា ក្រុមអាជ្ញាធរនៅទីនោះកំពុងព្យាយាមកាត់ផ្តាច់បណ្តាញជួញដូរ និងបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌរួចហើយក្នុងការដោះស្រាយបញ្ហានេះ។នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ក្រសួងការបរទេសគុយបាបាននិយាយថា បណ្តាញនេះដំណើរការពីប្រទេសរុស្ស៊ី ដោយព្យាយាមប្រើប្រាស់ពលរដ្ឋគុយបាដែលកំពុងរស់នៅទីនោះ ប៉ុន្តែក្រុមនេះក៏បានប្រើប្រាស់ពលរដ្ឋមួយចំនួននៅក្នុងប្រទេសគុយបាផងដែរ។ ក្រសួងបន្តថា ខ្លួននឹងធ្វើសកម្មភាពប្រឆាំងនឹងអ្នកណាក៏ដោយដែលចង់បង្វែរជនជាតិគុយបាទៅជាអ្វីដែលហៅថា «ទាហានស៊ីឈ្នួលនោះ»។ជារឿយៗ ប្រទេសរុស្ស៊ី ជាគោលដៅសម្រាប់ជនអន្តោប្រវេសន៍គុយបា ដែលព្យាយាមគេចពីបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកំណើតរបស់ពួកគេ។ កាលពីខែឧសភាកន្លងទៅ សារព័ត៌មានរុស្ស៊ីមួយបានរាយការណ៍ថា មានជនជាតិគុយបាជាច្រើនបានចុះឈ្មោះចូលក្នុងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ជាថ្នូរនឹងការទទួលបានសញ្ជាតិ ប៉ុន្តែគេមិនដឹងថា តើព្រឹត្តិការណ៍ទាំងពីរនេះមានទំនាក់ទំនងគ្នា ឬយ៉ាងណានោះទេ៕

មនុស្សយ៉ាងហោចណាស់២នាក់ បានស្លាប់នៅប្រទេសទួរគី បន្ទាប់ពីមានទឹកជំនន់

2023/09/06 12:32:29 pm        131
ទួរគី៖ ក្រុមសង្គ្រោះបន្ទាន់បានធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងទឹកជំនន់នៅក្នុងខេត្ត Kırklareli ភាគពាយ័ព្យនៃប្រទេសទួរគីកាលពីថ្ងៃអង្គារ (៥ កញ្ញា) ។ នៅក្នុងការបង្ហោះមួយលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter កាលពីព្រឹកថ្ងៃអង្គារ (៥ កញ្ញា) ក្រសួងមហាផ្ទៃបាននិយាយថា សាកសពមនុស្ស២នាក់ត្រូវបានរកឃើញខណៈបុគ្គលិកសង្រ្គោះបានស្វែងរកពលរដ្ឋ៤នាក់ដែលបាត់ខ្លួន។ វីដេអូមួយដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយអភិបាលខេត្ត Kirklareli បង្ហាញពីយានអេស្ការវាទ័រ និងរថយន្តយោធា ទៅដល់តំបន់ព្រៃឈើដែលគ្របដណ្តប់ដោយទឹកជំនន់ ខណៈដែលឧទ្ធម្ភាគចក្របានឃ្លាំមើលតំបន់នោះ។ ប្រធានគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ក្រសួងមហាផ្ទៃ (AFAD) បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅទីតាំងរងគ្រោះ បន្ទាប់ពីមានរបាយការណ៍អំពីមនុស្សចំនួន១២នាក់ ដែលបានជាប់ខ្លួននៅក្នុងតំបន់នោះ៕

ប្រទេសជាច្រើននៅអឺរ៉ុប រងការវាយប្រហារពីរលកកម្ដៅមិនស្រុតចុះជាប្រវត្តិសាស្ត្រ

2023/09/06 12:29:16 pm        97
អឺរ៉ុប៖ ប្រទេសជាច្រើននៅអឺរ៉ុបខាងលិច ទទួលរងការវាយប្រហារពីរលកកម្តៅជាប្រវត្តិសាស្ត្រក្នុងសប្តាហ៍នេះ ដែលកើតចេញពីដូមកម្ដៅមានវិសាលភាពធំធេង។កាលពីថ្ងៃច័ន្ទ (៤កញ្ញា) សីតុណ្ហភាពក្ដៅខ្លាំងសម្រាប់ខែកញ្ញា ត្រូវបានរាយការណ៍រួចហើយពីប្រទេសបារាំង បេណេលុច និងចក្រភពអង់គ្លេស ប៉ុន្តែកម្ដៅនឹងកើនឡើងកាន់តែខ្លាំងនៅថ្ងៃបន្តបន្ទាប់ទៀត។នោះគឺជារលកកម្ដៅប្រវត្តិសាស្ត្រ និងខ្ពស់បំផុតកម្រិតបំបែកកំណត់ត្រារបស់ខែកញ្ញា សម្រាប់ប្រទេសមួយចំនួន។ សីតុណ្ហភាពខ្ពស់ខ្លាំងត្រូវបានគេព្យាករណ៍ថា នឹងរីករាលដាលបន្តិចម្តងៗទៅកាន់អឺរ៉ុបខាងលិច កណ្តាល និងខាងជើង នៅពេលដែលកម្ដៅកើនឡើងពាសពេញទ្វីបមួយភាគធំនៅចុងសប្តាហ៍នេះ។ គំរូអាកាសធាតុក្ដៅ អូមេហ្គា នឹងគ្របដណ្តប់អឺរ៉ុបសម្រាប់រយៈពេលប្រាំពីរថ្ងៃបន្ទាប់ទៀត។បន្ទាប់ពីសីតុណ្ហភាពក្ដៅខ្លាំងកាលពីថ្ងៃចន្ទនៅក្នុងប្រទេសបារាំង និងប្រទេសស្វីស សីតុណ្ហភាពមិនធម្មតាខ្លាំងជាងនេះទៀត ត្រូវបានគេព្យាករណ៍ពីថ្ងៃអង្គារ រហូតដល់ថ្ងៃសៅរ៍ រួមទាំងសម្រាប់អឺរ៉ុបខាងជើងផងដែរ៕

មនុស្ស៣នាក់ ត្រូវបានសង្រ្គោះនៅជិតតំបន់ឆ្នេរសមុទ្រអូស្ត្រាលី ក្រោយទូករបស់ពួកគេរងការវាយប្រហារដោយត្រីឆ្លាម

2023/09/06 12:25:59 pm        114
រុស្ស៊ី៖ បុរស៣នាក់ រួមមានជនជាតិរុស្ស៊ី ២នាក់ និងជនជាតិបារាំងម្នាក់ ត្រូវបានសង្រ្គោះដោយសុវត្ថិភាពកាលពីថ្ងៃអង្គារ ក្រោយទូករបស់ពួកគេរងការវាយប្រហារដោយត្រីឆ្មាមជាច្រើនក្បាល និងចាប់ផ្តើមលិចនៅក្នុងសមុទ្រផ្កាថ្ម ។  រូបភាពវីដេអូឃ្លីបពីក្រុមអាជ្ញាធរសុវត្ថិភាពសមុទ្រអូស្រ្តាលី(AMSA)ឃើញទូកកម្សាន្តរបស់ពួកគេ ចាប់ផ្តើមលិចចូលទឹក ពេលដែលបុរសទាំង ៣នាក់ ត្រូវបានជួយសង្រ្គោះ ។  យោងតាមការអះអាងរបស់ AMSA បានឲ្យដឹងថា ពួកគេទទួលបានការហៅទូរស័ព្ទគ្រោះអាសន្នពីអ្នកជិះទូក ៣នាក់ ស្ថិតនៅចម្ងាយប្រហែល ៨៣៥គ.មភាគអាគ្នេយ៍ទីក្រុង Cairns ស្ថិតក្នុងសមុទ្រផ្កាថ្ម ហើយនិងស្នើសុំជំនួយពីនាវាដឹករថយន្តដោតទង់ជាតិប៉ាណាម៉ា Dugong Ace ដែលបានប្តូរទិសដៅនាវាចរណ៍របស់ខ្លួន ឆ្ពោះទៅកាន់ទុកជួបគ្រោះថ្នាក់ ។  AMSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទូកពោង Tionមានបណ្តោយប្រវែង ៩ម៉ែត្រនេះ បានចាកចេញពីប្រទេសវ៉ានូអាទូ ហើយធ្វើដំណើរទៅកាន់ទីក្រុង Cairns ពេលដែលគ្រោងទូកទាំង ២របស់វា រងការខូចខាត បន្ទាប់ពីរងការវាយប្រហារជាច្រើនលើករបស់ត្រីឆ្មាម ។   បុរសទាំង ៣នាក់នេះ គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុង Brisbaneនៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ ៕

នាយករដ្ឋមន្រ្តីចិនជំរុញឲ្យកិច្ចសហប្រតិបត្តិការជាមួយអាស៊ានរឹងមាំដូចធ្លាប់មានកាលពីមុនមក

2023/09/06 12:22:08 pm        94
ឥណ្ឌូនេស៊ី៖  នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីចិនលោក Li Qiang (លី ឈៀង ) បាននិយាយប្រាប់ក្រុមមេដឹកនាំអាស៊ានថា កិច្ចសហប្រតិបត្តិការរបស់ពួកគេ នឹងរឹងមាំដូចធ្លាប់មានកាលពីមុនមក ហើយអាចសម្រេចបានគ្រប់កិច្ចការទាំងអស់ ។  លោក Li ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ប្លុកក្នុងតំបន់មួយនេះ បានធ្វើសេចក្តីអធិប្បាយបែបនេះ ក្រោយប្រទេសចិន បញ្ចេញផែនទីគូសវាស ១០ខ្សែបន្ទាត់ កាលពីសប្តាហ៍មុន កំណត់អ្វីដែលពួកគេចំណុច ចាត់ទុកថាជាដែនទឹករបស់ខ្លួន ទំនងជាចង់ពង្រីកការប្រកាសសិទ្ធិគ្រប់គ្រងរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង ។  ក្រសួងការបរទេសចិន បានរាយការណ៍ដោយលើកសម្តីរបស់លោកនាយករដ្ឋមន្រ្តី Li ថា ចិនចង់ធ្វើការជាមួយឥណ្ឌូនេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនផ្សេងៗគ្នា រួមទាំងវិស័យថាមពលបៃតង សេដ្ឋកិច្ចឌីជីថល ជីវវេជ្ជសាស្រ្ត និងបញ្ញាសិប្បនិម្មិត ។  លោក Li បាននិយាយប្រាប់ក្រុមមេដឹកនាំធុរកិច្ចអំឡុងពិធីលៀងសាយភោជន៍កាលពីល្ងាចថ្ងៃអង្គារថា ពួកគេគួរតែមានជំនឿចិត្តក្នុងកិច្ចសហប្រតិបត្តិការ ក្រោយទិន្នន័យសេដ្ឋកិច្ចទន់ខ្សោយបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេសចិនដែលបានបង្កភាពស្រពិចស្រពិលនៅក្នុងទីផ្សារផ្សេងទៀតចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។  ដោយឡែក លោក ចូកូ វីដូដូ គឺជាប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកនេះ និយាយថា ពួកយើងត្រូវការរាប់បញ្ចូលទំនាក់ទំនងមួយនេះ តាមរយៈការយល់ឃើញថាកិច្ចសហប្រតិបត្តិការរឹងមាំ គឺមានអត្ថប្រយោជន៍សម្រាប់ប្រទេសទាំង ២ ជាទីដែលអាចសម្រេចបានជាមួយនឹងទំនុកចិត្តលើគ្នាទៅវិញទៅមក ដែលត្រូវតែបង្កើតឡើង និងរក្សាទុកដោយភាគីទាំងអស់ ។   លោកបន្តថា ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ អាចជាកម្លាំងវិជ្ជមានសម្រាប់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ ៕

មន្ត្រីUN៖វិបត្តិមនុស្សធម៌ដ៏គួរឲ្យព្រួយបារម្ភ និងអំពើហិង្សាផ្លូវភេទទ្រង់ទ្រាយធំ កំពុងយាយីប្រទេសកុងហ្គោភាគខាងកើត

2023/09/06 12:19:12 pm        89
UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសកុងហ្គោភាគខាងកើតដែលញាំញីដោយជម្លោះ កាន់តែយ៉ាប់យ៉ឺនគួរឲ្យព្រួយបារម្ភក្នុងរយៈពេល ១៨ខែចុងក្រោយនេះ ដោយ មនុស្សចំនួន៨លាននាក់ ដែលត្រូវការជំនួយជាបន្ទាន់ ហើយស្ត្រី និងកុមារីរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទក្នុងទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួនបីប៉ុណ្ណោះ។លោកស្រី Edem Wosornu នាយកប្រតិបត្តិការនៃការិយាល័យមនុស្សធម៌របស់UN ដែលទើបតែវិឡត្រឡប់ពីទស្សនកិច្ចប្រទេសកុងហ្គោជាមួយនឹងនាយកគ្រាអាសន្នមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ បាននិយាយថា អ្វីដែលពួកគេបានឃើញ និងឮ គឺ«គួរឲ្យតក់ស្លុត គួរឲ្យឈឺចាប់ និងសោកស្ដាយជាទីបំផុត»។លោកស្រី បាននិយាយថា ស្ថានភាពនៅក្នុងខេត្ត North Kivu, South Kivu និង ខេត្ត Ituri គឺជាស្ថានភាពដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់បានឃើញ ហើយនោះគឺនៅក្នុងប្រទេសដែលមានមនុស្សជាង២៦ លាននាក់ កំពុងស្រេកឃ្លាន និងត្រូវការស្បៀងអាហារជាបន្ទាន់។លោកស្រី Wosornu បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា អំពើហិង្សាផ្អែកលើភេទ កំពុងត្រូវបានប្រព្រឹត្តឡើងក្នុងកម្រិតដ៏ធំ និងគួរឲ្យព្រួយបារម្ភ ដោយមានអ្នករស់រានមានជីវិតច្រើនជាង ៣៥.000 នាក់ដែលកំពុងស្វែងរកសិទ្ធិទទួលបានការព្យាបាល និងសេវាកម្មផ្សេងៗ បន្ទាប់ពីការវាយប្រហារក្នុងរយៈពេលត្រឹមតែ៦ខែដំបូងនៃឆ្នាំ២០២៣ នៅក្នុងខេត្តចំនួនបី។ លោកស្រី បាននិយាយថា ដោយសារតែអ្នកនៅរស់រានមានជីវិតមួយភាគតូច រាយការណ៍ពីអំពើហិង្សាផ្អែកលើភេទ ចំនួននេះ ទំនងជាច្រើនជាងនេះ៕

គ្រូបង្រៀនជនជាតិអាមេរិកនៅប្រទេសថៃ ត្រូវបានចាប់ខ្លួនពីបទបៀតបៀនផ្លូវភេទលើអនីតិជន

2023/09/06 11:50:19 am        110
ថៃ៖ ក្រុមអាជ្ញាធរបាននិយាយថា គ្រូបង្រៀនជនជាតិអាមេរិកម្នាក់ និងជាតារា TikTok ត្រូវបានចាប់ខ្លួននៅ ក្នុងប្រទេសថៃ បន្ទាប់ពីមានការចោទប្រកាន់ថា បានរួមភេទជាមួយក្មេងស្រីអាយុ ១៦ឆ្នាំ ដែលលោកបានទាក់ទងតាមអ៊ីនធឺណិត។យោងតាមនគរបាលជនស្មើស លោក លូក រ៉ុកវ៉េល (Luke Rockwell) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ក្នុងទីក្រុងបាងកករបស់ប្រទេសថៃ។លោកបានបង្ហាញខ្លួននៅតុលាការកាលពីយប់ថ្ងៃចន្ទ ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ គ្រួសាររបស់ក្មេងស្រីរងគ្រោះ បាននិយាយថា បុរសជាជនល្មើសបានចម្លងជំងឺកាមរោគ ដែលបណ្តាលឲ្យកូនស្រីរបស់គាត់មិនស្រួលខ្លួន។ សារព័ត៌មាន NBC News មិនអាចផ្ទៀងផ្ទាត់ការចោទប្រកាន់នេះបានទេ ហើយ នគរបាល ក៏មិនបានធ្វើអត្ថាធិប្បាយលើករណីនេះដែរ។លោកវរសេនីយ៍ឯក វ៉ាជីរ៉ាកន វ៉ុងប៊ូន (Vajirakorn Wongboon) នៃស្នងការនគរបាលដ្ឋានថៃ បានបញ្ជាក់ពីការចាប់ខ្លួនរបស់លោក Rockwell ថាលោកកំពុងបង្រៀនភាសាអង់គ្លេសនៅទីក្រុងបាងកក និងអាយុរបស់ដើមបណ្ដឹង។ Rockwell ត្រូវបានចោទប្រកាន់ពីបទ នាំពង្រត់ អនីតិជនពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ "សម្រាប់គោលបំណងមិនសមរម្យដោយមានការយល់ព្រមពីអនីតិជនបែបនេះ"។គេមិនច្បាស់ទេថាតើ ជនល្មើស Rockwell មានតំណាងស្របច្បាប់នៅក្នុងប្រទេសថៃឬយ៉ាងណា។ លោក Rockwell មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីករណីនេះទេ។ គណនី Tiktok របស់លោក @English_with_teacherluke មានអ្នកចូលរួមតាមដាន ១,៣ លាននាក់ ប៉ុន្តែត្រូវបានកំណត់ទៅជាលក្ខណៈឯកជន។ លោកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមរយៈ Facebook. ទេ។ ស្រ្ដីវ័យ៤០ឆ្នាំជាម្តាយរបស់ក្មេងស្រី បានប្រាប់ NBC News ថា លោកRockwell បានជួបកូនស្រីរបស់គាត់កាលពីខែមីនានៅពេលដែលនាងមានអាយុ ១៦ ឆ្នាំ ហើយអ្នកទាំងពីរបានជួបគ្នានៅផ្ទះ របស់ លោកRockwell ដោយសារតែជនសង្ស័យរូបនេះ មិនចង់ឲ្យមានគេឃើញនាងជាសាធារណៈ៕

ក្រុមមេដឹកនាំអាស៊ាន ជំរុញឲ្យរបបសឹកមីយ៉ាន់ម៉ាបញ្ឈប់ការវាយប្រហារលើជនស៊ីវិល

2023/09/06 11:47:16 am        92
ឥណ្ឌូនេស៊ី៖ ក្រុមេដឹកនាំអាស៊ាន បានថ្កោលទោសយ៉ាងដាច់អហង្ការលើការប្រើប្រាស់អំពើហិង្សា និងការវាយប្រហារលើជនស៊ីវិល ក្នុងសហភាពមីយ៉ាន់ម៉ា ដោយបានស្ដីបន្ទោសលើរបបដឹកនាំយោធាដោយផ្ទាល់អំឡុងជំនួបនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយនិយាយនៅឯកិច្ចប្រជុំកំពូលកាលពីថ្ងៃអង្គារថា មានការរីកចម្រើនតិចតួចលើផែនការសន្តិភាព ដែលបានព្រមព្រៀងរួចមកហើយ។  សហភាពមីយ៉ាន់ម៉ា ត្រូវបានរួបរឹតដោយអំពើហិង្សាដ៏ធ្ងន់ធ្ងរ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសានស៊ូជី (Aung San Suu Kyi) និងជំរុញឲ្យបង្ក្រាបដ៏បង្ហូរឈាមលើក្រុមអ្នកប្រឆាំងរបបសឹកនេះ ។  សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ (ASEAN) ដែលត្រូវបានក្រុមអ្នករិះគន់និយាយជាយូរមកហើយថា ជាក្រុមបានតែនិយាយគ្មានចំណាត់ការ  បានជួបគ្នានៅក្នុងរដ្ឋធានី ហ្សាកាតា ដើម្បីស្វែងរកសំឡេងរួបរួមគ្នាដោះស្រាយវិបត្តិនេះ ។ ក្រុមមេដឹកនាំបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍១៩ចំណុចដែលត្រូវបានទទួលដោយសារព័ត៌មានAFPថា ក្រុមមេដឹកនាំទាំងអស់ បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធសហភាពមីយ៉ាន់ម៉ា ជាពិសេស និងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសនេះ កាត់បន្ថយអំពើហិង្សា និងបញ្ឈប់ការវាយប្រហារដាក់គោលដៅលើជនស៊ីវិល ផ្ទះសម្បែង និងកន្លែងសាធារណៈ ដូចជាសាលារៀន មន្ទីរពេទ្យ ទីផ្សារ។  យើងទាំងអស់គ្នា បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពហិង្សាដែលនៅតែបន្តក្នុងសហភាពមីយ៉ាន់ម៉ា។ ក្រុមសិទ្ធិមនុស្ស បានចោទប្រកាសរបបសឹកនេះពីបទវាយប្រហារតាមអាកាសលើមូលដ្ឋានក្រុមឧទ្ទាម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បន្តចុះបង្ក្រាប បទល្មើសនេសាទ ក្នុងបឹងធំ ភូមិសាស្ត្រស្រុកកំពង់សៀម

2023/09/06 11:41:41 am        109
កំពង់ចាម៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកងកម្លាំងសមត្ថកិច្ច បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងបឹងធំ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារដូវត្រីពងកូន។លទ្ធផលក្នុងប្រតិបត្តិការ បង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ច បានធ្វើការរុះរើ និងកាត់​បំផ្លាញចោល​វត្ថុតាង​នៃបទល្មើសជលផលនៅនឹងកន្លែង ក្នុងនោះឧបករណ៍​ លូស្បៃមុងចំនួន២៨មាត់ ,របាំងស្បៃមុងចំនួន៥កន្លែងសរុបប្រវែង៨៤០ម៉ែត្រ , បង្គោលចម្រឹងចំនួន៤២០​ដើម និងធ្វើការប្រលែងកូនត្រីចម្រុះជាង៥០គីឡូក្រាម៕

ភាពមិនច្បាស់លាស់ និងការខ្វែងគំនិតគ្នា កំពុងកើតឡើងជុំវិញកងកម្លាំងអន្តរជាតិសម្រាប់ប្រទេសហៃទី

2023/09/06 11:40:24 am        88
ហៃទី៖ រយៈពេលជិតមួយឆ្នាំបន្ទាប់ពីការស្នើសុំដាក់ពង្រាយជាបន្ទាន់នូវកម្លាំងសកម្មភាពរហ័សពហុជាតិ ដើម្បីជួយប្រជាជនហៃទីឲ្យត្រឡប់ទៅរកភាពប្រក្រតីវិញនោះ សហរដ្ឋអាមេរិក នៅតែមិនយល់ស្របជាមួយដៃគូទាំងអស់របស់ខ្លួនអំពីអ្វីដែលបេសកកម្ម គួរតែកើតឡើង ហើយនៅតែមិនទាន់ធានាបានការគាំទ្រដ៏ចាំបាច់ទាំងអស់ ដើម្បីធ្វើឲ្យបេសកកម្មនេះ ចាប់ផ្តើមដំណើរការទេ។បន្ទាប់មកប្រទេសកេនយ៉ា បានបញ្ជូនគណៈប្រតិភូមួយក្រុម ទៅទីក្រុងព័រអូប្រាំង (Port-au-Prince) កាលពីពីរសប្តាហ៍មុន ដើម្បីពិភាក្សាអំពីសំណើរបស់ខ្លួន ដើម្បីដឹកនាំការដាក់ពង្រាយនេះ ឥឡូវនេះមិនច្បាស់ទេថាតើជនជាតិកេនយ៉ា នឹងទទួលការងារនេះ ឬយ៉ាងណា។កាលពីចុងសប្តាហ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងណៃរ៉ូប៊ី ជាទីដែលរូបលោក បានជួបជាមួយប្រធានាធិបតីកេនយ៉ា លោក វីល្លៀម រ៉ូតូ (William Ruto) នៅខាងក្រៅវេទិកាកិច្ចប្រជុំកំពូលអាកាសធាតុអាហ្រ្វិក។ ភាគីទាំងពីរ បានពិភាក្សាអំពីការស្នើរបស់លោករ៉ូតូ ក្នុងការពិចារណាអំពីការបញ្ជូននគរបាលចំនួន ១.000នាក់ ទៅប្រទេសហៃទី និងដឹកនាំបេសកកម្មនេះ។លោកហ្វាហាន ហាក (Farhan Haq) អ្នកនាំពាក្យរងរបស់លោកហ្គុយតឺរេស បានថ្លែងប្រាប់កាសែត Miami Herald កាលពីថ្ងៃអង្គារថា លោកប្រធានាធិបតីកេនយ៉ា បានជូនដំណឹងដល់លោក[អគ្គលេខាធិការ] ថា ប្រទេសកេនយ៉ា កំពុងសិក្សាស្ថានភាពនៅលើទឹកដីនៃប្រទេសហៃទី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
06/10/2026 09:06 PM
ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM