រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

សន្តិសុខ និង សង្គម

អង់គ្លេស នឹងដាក់បម្រាមលើក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner ថាជាអង្គការភេរវកម្ម

2023/09/06 11:37:35 am        93
អង់គ្លេស៖ របាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយបាននិយាយកាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង លោកស្រី Suella Braverman ថា ចក្រភពអង់គ្លេស នឹងត្រូវដាក់បម្រាមលើក្រុមហ៊ុន Wagnerជាក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី ជាអង្គការភេរវកម្ម។ សេចក្តីរាយការណ៍នៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ចក្រភពអង់គ្លេសត្រូវបានកំណត់ដើម្បីធ្វើឲ្យក្រុមហ៊ុន Wagner ជាអង្គការត្រូវបានហាមឃាត់ ក្រោមច្បាប់ប្រឆាំងភេរវកម្ម ដោយដាក់ក្រុមហ៊ុនេះ លើបទដ្ឋានដូចគ្នាជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុងអាល់កៃដា។ សារព័ត៌មានបានដកស្រង់សម្តីរបស់លោកស្រី Braverman ដែលបាននិយាយថា ក្រុមហ៊ុន Wagner គឺជាអង្គការបំផ្លាញនិងហិង្សា ដែលបានធ្វើសកម្មភាពជាឧបករណ៍យោធានៅក្រៅប្រទេសរុស្ស៊ីរបស់លោក Vladimir Putin ។ ស្ថិតនៅក្រោមច្បាប់ភេរវកម្ម ឆ្នាំ២០០០ រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង មានអំណាចដើម្បីដាក់បម្រាមលើអង្គការមួយប្រសិនបើពួកគេបានជឿថា វាជាប់ពាក់ព័ន្ធក្នុងអំពើភេរវកម្ម។ សារព័ត៌មានBBC បានដកស្រង់សម្តី របស់រដ្ឋមន្ត្រីថា បទបញ្ជាហាមឃាត់នេះ ធ្វើឲ្យវាក្លាយជាបទល្មើសព្រហ្មទណ្ឌចំពោះការគាំទ្រដល់ក្រុមនេះ។ ពួកគេគឺជាភេរវជន ច្បាស់លាស់និងសាម័ញ្ញ ហើយបទបញ្ជាហាមឃាត់នេះ ធ្វើឲ្យច្បាស់លាស់ដល់ច្បាប់របស់ចក្រភពអង់គ្លេស។ លោកស្រី Braverman បាននិយាយថា ក្រុមហ៊ុន Wagner បានជាប់ព័ន្ធទៅនឹងការលួច ការធ្វើទារុណកម្ម និងឃាតកម្មដ៏ឃោឃៅ។ ប្រតិបត្តិការរបស់ក្រុមនេះ នៅក្នុងប្រទេសអ៊ុយក្រែន នៅមជ្ឈឹមបូព៌ា និងនៅអាហ្វ្រិក គឺជាការគំរាមកំហែងមួយដល់សន្តិសុខសកល។ នោះហើយជាមូលហេតុដែលយើងនឹងហាមឃាត់អង្គការភេរវកម្មមួយនេះ និងបន្តផ្តល់ជំនួយដល់អ៊ុយក្រែន នៅកន្លែងណាក៏ដោយដែលយើងអាចប្រយុទ្ធប្រឆាំងរុស្ស៊ី។ របាយការណ៍និយាយថា វិធានការពង្រាងដើម្បីដាក់បម្រាមលើក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ស្ថិតនៅក្រុមច្បាប់ដែលនឹងដាក់នៅក្នុងសភានៅថ្ងៃពុធនេះ៕

ការបំផ្លាញព្រៃឈើនៅតំបន់ព្រៃ Amazon ប្រទេសប្រេស៊ីល ធ្លាក់ចុះ៦០ភាគរយ ក្នុងខែសីហា

2023/09/06 11:35:17 am        88
ប្រេស៊ីល៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក Marina Silva បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងការកំណត់ដ៏សំខាន់មួយសម្រាប់គោលនយោបាយបរិស្ថានរបស់ក្រសួងខណៈការបំផ្លាញកើនឡើងញឹកញាប់នៅពេលនេះនៃឆ្នាំ ថា ការបំផ្លាញព្រៃឈើ នៅក្នុងតំបន់ព្រៃAmazon ប្រទេសប្រេស៊ីល បានធ្លាក់ចុះ ៦៦,១១ភាគរយ នៅក្នុងខែសីហាដល់កម្រិតទាបបំផុតមួយសម្រាប់ខែនេះ ចាប់តាំងពីឆ្នាំ២០១៨មក។ ទិន្នន័យតាមផ្កាយរណបពីទីភ្នាក់ងារស្រាវជ្រាវអវកាសប្រេស៊ីល(INPE) បានបង្ហាញថា ព្រៃទឹកភ្លៀងទំហំ៥៦៣គីឡូម៉ែត្រក្រឡា ត្រូវបានសម្អាតនៅក្នុងខែនេះដែលធ្លាក់ចុះ៦៦,១ភាគរយពីអំឡុងពេលដូចគ្នាកាលពីឆ្នាំកន្លងទៅនេះ។ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ តួលេខរបស់ទីភ្នាក់ងារ INPE បានបង្ហាញថាការបំផ្លាញព្រៃឈើ បានធ្លាក់ចុះផ្ទួនៗគ្នា ៤៨ភាគរយពីអំឡុងពេលដូចគ្នានៃឆ្នាំ២០២២។ ទិន្ន័យនេះ ផ្តល់ឲ្យប្រធានាធិបតីលោក Luiz Inacio Lula da Silva នូវមូលហេតុជាច្រើនដើម្បីសាទរ ខណៈលោក បានសន្យាបញ្ចប់ការបំផ្លាញព្រៃឈើ នៅក្នុងតំបន់ នៅត្រឹមឆ្នាំ២០៣០ បន្ទាប់ពីការបំផ្លាញបានកើនឡើងក្រោមការគ្រប់គ្រប់របស់អ្នកកាន់តំណែងមុនរបស់លោក លោក Jair Bolsonaro ជាអ្នកដែលបានរិះគន់កិច្ចប្រឹងប្រែងការពារបរិស្ថាន។ក្រុមអ្នកជំនាញ ព្រួយបារម្ភថាការធ្លាក់ចុះដ៏ច្រើន ជាង៤០ភាគរយ ក្នុងការបំផ្លាញព្រៃឈើ ត្រូវបានគេមើលឃើញនៅក្នុងរយៈពេល៧ខែដំបូងនៃរដ្ឋបាលរបស់លោក Lula ដែលអាចដាក់ហានីភ័យដោយការបំផ្លាញកាន់តែខ្ពស់នៅក្នុងខែសីហា និងខែកញ្ញា នៅពេលដែលអាកាសធាតុប្រែជាកាន់តែស្ងួតហួតហែង៕

ប៊ុលហ្គារីចង់ចរចាតម្លៃ១,៥ពាន់លានដុល្លារលើកិច្ចព្រមព្រៀងទិញលក់យានប្រយុទ្ធ Stryker ជាមួយអាមេរិក

2023/09/06 11:16:13 am        92
ប៊ុលហ្គារី៖ រដ្ឋមន្ត្រីការពារជាតិប៊ុលហ្គារី លោក ទូឌ័រ តាហ្គារីវ (Toodor Tagarev) បាននិយាយថា រដ្ឋាភិបាលមានគោលបំណងចរចាបញ្ចុះតម្លៃនៅក្នុងកិច្ចព្រមព្រៀងដ៏សំខាន់ក្នុងការទិញយានប្រយុទ្ធ Stryker ចំនួន ១៨៣គ្រឿងពីសហរដ្ឋអាមេរិកទាបជាងការប៉ាន់ប្រមាណចំនួន១.៥ពាន់លានដុល្លារដែលចេញផ្សាយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ដោយត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក Novinite លោកតាហ្គារីវ បាននិយាយថា៖«នៅខាងអាមេរិក ការលក់ ការលក់ដ៏សំខាន់ ត្រូវបានអនុម័តដោយមន្ទីរបញ្ចកោណ និងក្រសួងការបរទេស»។ “ខាងសហរដ្ឋអាមេរិក នៅមិនទាន់ឈានដល់សភាទេ ព្រោះមានតែសភាប៉ុណ្ណោះអាចធ្វើការសម្រេចចិត្តចុងក្រោយ។ ទាំងនេះ គឺជាប៉ារ៉ាម៉ែត្រ ហើយនេះគឺជាចំនួនអតិបរមានៃឧបករណ៍ និងតម្លៃដែលអាចចរចារអតិបរមា នៅក្នុងគម្រោងនេះ»។ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកកាលពីថ្ងៃទី១ ខែកញ្ញា បាននិយាយថា ក្រសួងការបរទេសបានអនុម័តលទ្ធភាពការលក់យានប្រយុទ្ធStrykersនិងឧបករណ៍ពាក់ព័ន្ធឲ្យបរទេស។ ប្រសិនសមាជិកសភាមិនរារាំងការលក់ ទីក្រុងសូហ្វីយ៉ា (Sofia)នឹងចូលរួមក្នុងការចរចាបន្ថែមជាមួយទីក្រុងវ៉ាស៊ីនតោន រួមទាំងតម្លៃរបស់យានទាំងនោះ ដែលផលិតដោយក្រុមហ៊ុន General Dynamics Land Systems។នៅក្នុងការអធិប្បាយរបស់ខ្លួនកាលពីថ្ងៃចន្ទ លោកតាហ្គារីវ បាននិយាយថា ប្រទេសប៊ុលហ្គារី នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើតកងពលតូចយន្តកម្មធុនធ្ងន់ ហើយ[គម្រោង] ទាក់ទងនឹងការធានាសន្តិសុខនៅក្នុងសមុទ្រខ្មៅ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិប៊ុលហ្គារី៕

បេឡារុសហាមពលរដ្ឋមិនឲ្យបន្តលិខិតឆ្លងដែននៅបរទេស ដោយបារម្ភពីការរីករាលដាលក្នុងចំណោមអ្នកដែលរត់គេចពីការគាបសង្កត់

2023/09/06 11:09:27 am        76
បេឡារុស៖ ប្រធានាធិបតីផ្តាច់ការរបស់ប្រទេសបេឡារុស កាលពីថ្ងៃអង្គារ បានហាមឃាត់ពលរដ្ឋមិនឲ្យបន្តលិខិតឆ្លងដែនរបស់ពួកគេ ខណៈពេលដែលស្នាក់នៅក្រៅប្រទេស ដែលអាចបង្ខំឲ្យអ្នកដែលភៀសខ្លួនចេញពីប្រទេស ចំពេលមានការគាបសង្កត់ឲ្យវិលត្រឡប់មករក្សាទុកឯកសារធ្វើដំណើររបស់ពួកគេ។ប្រជាជនបេឡារុស ប្រមាណពី២០០ ទៅ ៣០០.០០០ នាក់ បានចាកចេញពីប្រទេសនេះ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ចាប់តាំងពីការតវ៉ាដ៏ធំប្រឆាំងនឹងការបោះឆ្នោត ដែលបានធ្វើឲ្យលោកប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) ឡើងកាន់តំណែង បាននាំឲ្យមានការបង្រ្កាបដ៏ឃោរឃៅលើក្រុមប្រឆាំងនយោបាយ។លទ្ធផលនៃការបោះឆ្នោត ត្រូវបានគេចាត់ទុកជាទូទៅថា មានការរៀបចំផែនការយ៉ាងប៉ិនប្រសប់។ក្រឹត្យរបស់លោកលូកាសិនកូ បានបញ្ជាក់ថា លិខិតឆ្លងដែនបេឡារុសអាចបន្តជាថ្មីបាន លុះត្រាតែអ្នកកាន់នោះ ជាអ្នកស្រុកដែលបានចុះឈ្មោះ មុនពេលចាកចេញពីប្រទេសនេះ៕

ទាហានបួគីណា ហ្វាសូ និងក្រុមអ្នកស្ម័គ្រចិត្ត៥៣នាក់ បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាម

2023/09/06 10:49:05 am        80
បួគីណាហ្វាសូ៖ យោងតាមទាហាន សមាជិកកងកម្លាំងសន្តិសុខរបស់ប្រទេសបួគីណា ហ្វាសូ យ៉ាងហោចណាស់៥៣នាក់ បានស្លាប់អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមយុទ្ធជនឧទ្ទាម នៅក្នុងភាគខាងជើងប្រទេស ។ ទាហាន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទាហានចំនួន១៧ នាក់ និងក្រុមអ្នកស្ម័គ្រចិត្ត ផ្ដល់ជំនួយយោធា ៣៦នាក់បានស្លាប់ ក្នុងការវាយប្រហារមួយនៅឃុំកូមប្រ៊ី (Koumbri) ក្នុងខេត្តយ៉ាតេនហ្កា (Yatenga) កាលពីថ្ងៃចន្ទ ។   ប្រភពខាងលើបានបន្ថែមថា កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅក្នុងទីប្រជុំជននេះ ដើម្បីអាចជួយការពារឲ្យប្រជាពលរដ្ឋតាំងទីលំនៅថ្មីដែលរាតត្បាតដោយក្រុមយុទ្ធជននេះជាង២ឆ្នាំមកនេះ។ សេចក្ដីថ្លែងការណ៍នេះបាននិយាយថាទង្វើដ៏កំសាកនេះនឹងមិនអាចគេចផុតពីការផ្ដន្ទាទោសឡើយ។ រាល់កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីបញ្ឈប់ប្រភពឬសគល់ភេរវករដែលនៅសេសសល់និងកំពុងរត់គេចខ្លួន ដោយបន្ថែមថា ក្រុមអ្នកប្រយុទ្ធរាប់សិបនាក់ក៏ត្រូវបានសម្លាប់ និងគ្រឿងយុទ្ធោបករណ៍របស់ពួកគេត្រូវបានបំផ្លាញចោលផងដែរ៕

អាមេរិក និយាយថា កូរ៉េខាងជើងនឹងទទួលផលវិបាកតាមទង្វើរបស់ខ្លួនសម្រាប់ការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី

2023/09/06 09:31:12 am        87
អាមេរិក៖ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ការចរចាស្តីពីការលក់អាវុធ រវាងរុស្ស៊ី និងកូរ៉េខាងជើងកំពុងមានសន្ទុះដ៏សកម្ម ហើយបានព្រមានមេដឹកនាំលោក Kim Jong Un ថា ប្រទេសនេះ នឹងទទួលផលវិបាកសមតាមទង្វើរបស់ខ្លួនចំពោះការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី ដើម្បីប្រើប្រាស់នៅអ៊ុយក្រែន។ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា ការផ្តល់អាវុធទៅឲ្យរុស្ស៊ី នឹងមិនឆ្លុះបញ្ចាំងល្អនោះទេលើប្រទេសកូរ៉េខាងជើង ហើយពួកគេនឹងទទួលផលវិបាកតាមទង្វើសម្រាប់អាវុធនៅក្នុងសហគមន៍អន្តរជាតិ។ វិមានក្រឹមឡាំង បាននិយាយកាលពីព្រឹកថ្ងៃអង្គារ៍ថា ខ្លួនគ្មានអ្វីនិយាយនោះទេ អំពីសេចក្តីថ្លែងការណ៍ដោយមន្ត្រីសហរដ្ឋអាមេរិកដែលថា លោក Kim មានផែនការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីលោក Vladimir Putin ដើម្បីពិភាក្សាពីការផ្គត់ផ្គង់អាវុធទៅឲ្យទីក្រុងមូស្គូ។លោក Sullivan និយាយថា លោក Kim រំពឹងថា ការពិភាក្សាអំពីអាវុធនឹងបន្ត ដោយរួមទាំងនៅក្នុងកម្រិតមេដឹកនាំ ហើយប្រហែលជាជួបគ្នាដោយផ្ទាល់។ លោក Sullivan និយាយថា យើងបានបន្តដាក់គំនាបលើមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ហើយបច្ចុប្បនេះទីក្រុងមូស្គូ កំពុងសំឡឹងរកមើលចំពោះអ្វីក៏ដោយជាប្រភពដែលពួកគេអាចស្វែងរកទំនិញដូចជាគ្រាប់រំសេវ។ យើងនឹងបន្តអំពាវនាវដល់ប្រទេសកូរ៉េខាងជើងទទួលយកការប្តេជ្ញាចិត្តជាសាធារណៈថាមិនផ្គត់ផ្កង់អាវុធដល់ប្រទេសរុស្ស៊ីនោះទេ ដែលនឹងបញ្ចប់ការសម្លាប់ពលរដ្ឋអ៊ុយក្រែន។ កាលពីថ្ងៃចន្ទ អ្នកនាំក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Adrienne Watson បាននិយាយថា លោក Kim និងលោក Putin មានផែនការជួបគ្នាហើយសារព័ត៌មាន the New York Times បានលើកឡើងមន្ត្រីសម្ព័ន្ធមិត្ត និងមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដោយនិយាយថា លោក Kim មានផែនការធ្វើដំណើរទៅរុស្ស៊ីក្នុងពេលឆាប់ៗនេះ នៅសប្តាហ៍ក្រោយដើម្បីជួបលោក Putin៕

ព្យុះស៊ីក្លូននាំមកនូវទឹកភ្លៀងមកកាន់ភាគខាងត្បូងប្រេស៊ីលបណ្តាលឲ្យមនុស្ស២២នាក់ស្លាប់ និងទីក្រុងជាច្រើនត្រូវជន់លិច

2023/09/06 09:28:36 am        80
ប្រេស៊ីល៖ យោងតាមអាជ្ញាធររដ្ឋបានឲ្យដឹងថា ព្យុះស៊ីក្លូនត្រូពិកដ៏មានឥទ្ធិពល បានវាយបោកបក់មកលើប្រទេសប្រេស៊ីលភាគខាងត្បូង បណ្តាលឲ្យជន់លិចផ្ទះជាច្រើនខ្នង ទឹកទន្លេហៀរច្រាំង និងបានឆក់យកជីវិតមនុស្សជាង២០នាក់។ វីដេអូដែលទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញផ្ទះច្រើនខ្នង នៅទីក្រុង Mucum បានជន់លិចដោយទឹកកើនឡើង ខណៈផ្លូវនានានិងទន្លេក៏បានជន់លិច។ លំនៅឋានរាប់សិបខ្នង ដំបូលត្រូវបានបំផ្លាញដោយព្យុះព្រិល ហើយពលរដ្ឋរាប់រយនាក់គ្មានទំនាក់ទំនងនៅក្នុងរដ្ឋ Rio Grande do Sul ។ លោក Luana da Luz ស្ថិតក្នុងចំណោមពលរដ្ឋប្រេស៊ីលរាប់រយនាក់ ដែលបានប្រម៉ែប្រមូលទ្រព្យសម្បត្តិរបស់ពួកគេក្នុងការព្យាយាមដើម្បីគេចចេញពីទឹកកើនឡើង។ លោក Da Luz គឺជាពលរដ្ឋរស់នៅទីក្រុង Passo Fundo នៅរដ្ឋ Rio Grande Sul ភាគខាងត្បូង ជាកន្លែងដែលអាជ្ញាធររដ្ឋ បានបញ្ជាក់ថាមនុស្ស២១នាក់បានស្លាប់ ហើយយោងតាមរដ្ឋាភិបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បន្ថែមម្នាក់ទៀត ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ Santa Catarina ដែលនៅជិតខាង៕

មនុស្ស២នាក់ បានស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរដែលវាយប្រហារឆ្នេរប៊ុលហ្គារី

2023/09/06 08:38:32 am        107
ប៊ុលហ្គារី៖មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍មួយកាលពីថ្ងៃអង្គារ (៥ កញ្ញា)ថា មនុស្ស២នាក់ បានស្លាប់នៅក្នុងទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Tsarevo (ត្វារ៉េវ៉ូ) ក្នុងតំបន់សមុទ្រខ្មៅ របស់ប្រទេសប៊ុលហ្គារី។ រូបភាពបានបង្ហាញរថយន្តបោះជំរំ និងរថយន្តគ្រួសារជាច្រើនគ្រឿង ត្រូវធ្លាក់ចូលក្នុងសមុទ្រ បន្ទាប់ពីត្រូវបានទឹកហូរនាំទៅដោយទឹកទន្លេជោរជន់យ៉ាងខ្លាំង។ បឹងហ្គាឡូ និងសណ្ឋាគារនៅតាមបណ្តោយឆ្នេរសមុទ្រខ្មៅត្រូវបានជន់លិច។ភាពអាសន្នត្រូវបានប្រកាស ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្ស៦០នាក់ ត្រូវបានជម្លៀសចេញ។ យោងតាមវិទ្យាស្ថានជាតិឧតុនិយម និងជលសាស្ត្ររបស់ប្រទេសប៊ុលហ្គារី បានឱ្យដឹងថា ភូមិ Kosti បានទទួលភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីយប់មិញថៃចន្ទ ដែលលើសពីកម្រិត៣១១មីលីម៉ែត្រផងដែរ៕

ព្យុះទីហ្វុង ហៃកួយ វាយប្រហារខេត្តហ្វូចៀន ប្រទេសចិន បណ្ដាលឲ្យមានទឹកជំនន់និងមនុស្ស២នាក់ បានស្លាប់

2023/09/06 08:32:12 am        108
ចិន៖ ព្យុះទីហ្វុងហៃកួយ វាយប្រហារ(Haikui)បានវាយប្រហារ ខេត្តហ្វូចៀន(Fujian) ភាគខាងអាគ្នេយ៍ របស់ប្រទេសចិន កាលពីព្រឹកថ្ងៃអង្គារ ដោយមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ត្រូវបានទឹកហួរកួចចូលក្នុងទន្លេដែលមានទឹកពេញប្រៀប។យោងតាមទូរទស្សន៍រដ្ឋ CCTV ម្នាក់ក្នុងចំណោមសមាជិកក្រុមអ្នកពន្លត់អគ្គិភ័យបានស្លាប់ និងម្នាក់បាត់ខ្លួន ខណៈដែលមនុស្ស៨នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះ។អ្នកដំណើរទាំងអស់ រួមទាំងរថយន្តក្រុង និងរថយន្តឈ្នួលតាក់ស៊ី នៅក្នុងស្រុកយ៉ុងថៃ(Yongtai) ជាទីដែលឧបទ្ទវហេតុបានកើតឡើង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង បង្កឲ្យមានទឹកជំនន់និងកាត់ផ្ដាច់ផ្លូវជាច្រើនខ្សែ។  ព្យុះនេះ ក៏បានបង្ខំឲ្យលុបចោលជើងហោះហើរជាច្រើន បណ្ដាលឲ្យកកស្ទះចរាចរណ៍សម្រាប់ការធ្វើដំណើរតាមរថភ្លើង និងបណ្ដាលឲ្យបិទសាលារៀន ។ ផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវទឹករាប់សិប ក៏ត្រូវបានផ្អាកផងដែរ រួមទាំងផ្លូវចំនួនតភ្ជាប់ទៅកាន់ប្រជុំកោះក្វេម៉យ (Quemoy)របស់កោះតៃវ៉ាន់ ដែល គេហៅថា កោះ គីនម៉ិន(Kinmen) និងម៉ាត់ស៊ូ(Matsu)។  ព្យុះហៃកួយ គឺជាព្យុះទីហ្វុងទី២ដែលបានវាយប្រហារខេត្តតំបន់ឆ្នេរក្នុងរយៈពេលជាងមួយសប្ដាហ៍ មកនេះ ។ ព្យុះទីហ្វុង សាអូឡា(Saola) កាលពីសប្ដាហ៍មុន បានប៉ះពាល់មនុស្សជិតកន្លះលាននាក់ និងបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួនក្នុងខេត្តហ្វូចៀន៕

[BREAKING NEWS] អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ

2023/09/05 01:29:11 pm        239
មីយ៉ាន់ម៉ា៖ ប្រភពដែលដឹងអំពីបញ្ហានេះ និងរដ្ឋាភិបាលស្រមោលដែលស្មោះត្រង់នឹងលោកស្រីស៊ូជី បាននិយាយនៅថ្ងៃអង្គារ (៥កញ្ញា) នេះថា អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួនរបស់មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កំពុងមានជំងឺ ហើយសំណើសុំឱ្យគ្រូពេទ្យខាងក្រៅមកពិនិត្យលោកស្រី ត្រូវបានបដិសេធដោយមេដឹកនាំយោធារបស់ប្រទេសនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
06/10/2026 09:06 PM
ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM