សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
បញ្ជូនខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ ចូលមកភ្នំពេញ២នាក់ទៅកាន់អយ្យការដើម្បីចោទប្រកាន់

សន្តិសុខ និង សង្គម

នាយករដ្ឋមន្រ្តីអូស្រ្តាលី ប្រកាសកាលបរិច្ឆេតសម្រាប់ការធ្វើប្រជាមតិជនជាតិដើមភាគតិច

2023/08/30 01:41:45 pm        391
អូស្រ្តាលី៖  នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយថា ការធ្វើប្រជាមតិជាប្រវត្តិសាស្រ្ត ដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញទទួលស្គាល់ជនជាតិដើមភាគតិចរបស់ប្រទេសមួយនេះ នឹងត្រូវព្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែតុលា ខាងមុខនេះ ។  ប្រជាពលរដ្ឋអូស្រ្តាលី នឹងត្រូវគេសួរឲ្យបោះឆ្នោតថាតើពួកគេគាំទ្រការផ្លាស់ប្តូររដ្ឋធម្មនុញ្ញឬយ៉ាងណា ឲ្យរួមបញ្ចូល “សំឡេងសភា” ដែលជាគណៈកម្មាធិការជនជាតិដើមភាគតិច ដើម្បីណែនាំសភាសហព័ន្ធលើបញ្ហាប៉ះពាល់ជនជាតិភាគតិច អាប៊័ររិចនី និងប្រជាពលរដ្ឋរស់នៅលើកោះ Torres Strait ។  ទោះបីជាយ៉ាងណាក៏ដោយ អូស្រ្តាលី គ្មានសន្ធិសញ្ញាជាមួយជនជាតិដើមភាគតិចនោះទេ ដែលមានចំនួនស្មើនឹង ៣,២ភាគរយនៃចំនួនប្រជាពលរដ្ឋជិត ២៦លាននាក់របស់ពួកគេ ហើយនិងស្ថិតនៅពីក្រោមមធ្យមភាគជាតិនៃវិធានការសេដ្ឋកិច្ចសង្គមភាគច្រើន ។   ជនជាតិភាគតិចទាំងអស់នេះ មិនត្រូវបានអះអាងនៅក្នុងរដ្ឋធម្មនុញ្ញនោះឡើយ បើទោះបីជាពួកគេបានរស់នៅលើទឹកដីអូស្រ្តាលីអស់រយៈពេលជាង ៦ម៉ឺនឆ្នាំក៏ដោយ ។  គួរឲ្យដឹងថា ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញណាមួយនៅអូស្រ្តាលី ត្រូវការការធ្វើប្រជាមតិថ្នាក់ជាតិ ហើយការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនៅប្រទេសអូស្រ្តាលី ពិតជាពិបាកខ្លាំងណាស់ ។   កាលពីមុន មាននូវសំណើរចំនួន ៤៤សម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ អំឡុងការធ្វើប្រជាមតិ ១៩លើក ហើយមានតែសំណើរចំនួន ៨ប៉ុណ្ណោះ នៅក្នុងចំណោមសំណើរទាំងអស់នេះ បានអនុម័ត ៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ជំរុញឲ្យមានទំនាក់ទំនងកាន់តែច្រើនជាងនេះជាមួយចិន

2023/08/30 01:39:25 pm        399
អាមេរិក៖រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោកស្រី Gina Raimondo និយាយនៅថ្ងៃពុធនេះថា ការទំនាក់ទំនងបន្ថែមទៀត ត្រូវការចាំបាច់រវាងចិន និងសហរដ្ឋអាមេរិក ហើយប្រទេសទាំង ២ បានយល់ព្រមចាប់ផ្តើមឲ្យក្រុមការងារបញ្ហាពាណិជ្ជកម្មជួបគ្នាច្រើនលើកនៅក្នុងឆ្នាំនេះ ។  ពេលផ្តល់អនុសាសន៍នៅកិច្ចប្រជុំសភាពាណិជ្ជកម្មអាមេរិកក្នុងទីក្រុងសៀងហៃ លោកស្រី Raimondo បន្តថា សហរដ្ឋអាមេរិក និងចិន មាននូវទំនាក់ទំនងសេដ្ឋកិច្ចដ៏សំខាន់ និងទ្រង់ទ្រាយធំ ។   លោកស្រី Raimondo គឺជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកដំបូងគេបំពេញទស្សនកិច្ចមកកាន់ចិនក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ហើយនិងជាមន្រ្តីចុងក្រោយគេរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ធ្វើដំណើរមកកាន់ប្រទេសមួយនេះ ដើម្បីពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របពេលដែលជម្លោះរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក ធ្វើឲ្យរង្គោះរង្គើរដល់ទំនាក់ទំនងពាណិជ្ជកម្ម ។  លោកស្រី Raimondoនឹងបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកស្រីទៅកាន់ប្រទេសចិន ហើយកាលពីថ្ងៃចន្ទ លោកស្រីបានជួបជាមួយសមភាគីចិនលោក Wang Wentao នៅក្នុងទីក្រុងប៉េកាំង ៕

ក្រុមជួយសង្រ្គោះបង្កើនកិច្ចខិតខំជម្លៀសខ្លួន ពេលភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅតំបន់ភាគខាងកើត និងភាគកណ្តាលប្រទេសចិន

2023/08/30 01:37:17 pm        289
ចិន៖  ទូរទស្សន៍ CCTV រាយការណ៍ថា ក្រុមជួយសង្រ្គោះ បានបង្កើនកិច្ចខិតខំជម្លៀសខ្លួនមនុស្សរបស់ពួកគេនៅតំបន់ភាគខាងកើត និងតំបន់ភាគកណ្តាលប្រទេសចិន ស្របពេលដែលភ្លៀងធ្លាក់ខ្លាំង បង្កភាពវឹកវរ និងធ្វើឲ្យកើតមានទឹកជំនន់ដ៏គំហក់ ។  រូបភាពវីដេអូឃ្លីបពី CCTV ឃើញក្រុមឆ្លើយតបសង្រ្គោះបន្ទាន់នៅក្នុងខេត្តហ៊ូប៉ី និងខេត្តជាំងហ្ស៊ី ដើរលុកទឹកដែលមានទឹកជំនន់ខ្ពស់ ទៅកាន់ប្រជាពលរដ្ឋដែលជាប់ខ្លួន មុនពេលជម្លៀសពួកគេតាមទូកពោង ហើយនិងតាមខ្សែពួរ ។  ប្រទេសចិន ទទួលរងការភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ស្របពេលដែលមានរដូវក្តៅសើមខុសពីធម្មតា ។ កាលពីចុងខែកក្កដា ព្យុះទីហ្វុង Dokusriបណ្តាលមានភ្លៀងធ្លាក់ខ្លាំងបំផុត មិនធ្លាប់ដែលមានក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ក្នុងនោះទីក្រុងប៉េកាំង មានភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល ១៤០ឆ្នាំ ។  រដ្ឋាភិបាលចិន បានអំពាវនាវផងដែរឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះទឹកជំនន់ ស្របពេលដែលព្យុះទីហ្វុង Saola បច្ចុប្បន្នបោកបក់ឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយការព្យាករណ៍ បង្ហាញវានឹងបោកបក់មកដល់ដីគោកខេត្តក្វាងទុងនៅថ្ងៃសុក្រខាងមុខនេះ ៕

ជប៉ុន ស្នើឲ្យប្រទេសចិនជំរុញឲ្យពលរដ្ឋបញ្ឈប់ការរំខានបន្ទាប់ពីការចាប់ផ្តើមបញ្ចេញទឹកសំណល់

2023/08/30 01:34:55 pm        235
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានស្នើសុំឲ្យប្រទេសចិនជំរុញឲ្យពលរដ្ឋរបស់ខ្លួនបញ្ឈប់សកម្មភាពរំខាន រួមមានការហៅទូរស័ព្ទពុំទំនង និងការគប់ដុំថ្មទៅលើអគារការទូតនិងសាលារៀនជប៉ុន ក្នុងការឆ្លើយតបទៅនឹងការបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មធ្វើប្រព្រឹត្តិកម្មរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលត្រូវបានបំផ្លាញ។ លោក Kishida និយាយថា «ខ្ញុំត្រូតែនិយាយថា «វាជារឿងគួឲ្យសោកស្តាយ»។លោក បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសលោក Masataka Okano បានកោះហៅឯកអគ្គរដ្ឋទូតចិនលោក Wu Jianghao ដើម្បីស្នើសុំថា ពលរដ្ឋចិនគួធ្វើសកម្មភាពស្ងប់ស្ងាត់ និងទទួលខុសត្រូវ។ ការបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងសមុទ្រ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ហើយត្រូវបានគេរំពឹងថានឹងបន្តជាច្រើនទសវត្សរ៍ ដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយក្រុមអ្នកនេសាទ និងបណ្តាប្រទេសជិតខាង។ ប្រទេសចិន បានដាក់បម្រាមភ្លាមៗលើការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់ជាការឆ្លើយតប។នៅក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សរាប់ពាន់នាក់ បានចូលរួមប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីថ្កោលទោសការបញ្ចេញទឹកសំណល់នេះ។ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ប្រទេសជប៉ុន NHK បាននិយាយថាការហៅទូរស័ព្ទរំខានរាប់ពាន់លើកមកពីប្រទេសចិន បានដាក់គោលដៅលើការិយាល័យរដ្ឋាភិបាលខេត្ត Fukushima និងប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរ។ ប្រព័ន្ធផ្សព្វផ្សាយនេះនិយាយថាអ្នកហៅទូរស័ព្ទ បានស្រែកជាភាសាចិន ហើយមួយចំនួនទៀតនិយាយខ្លាំងៗថា «ល្ងង់ណាស់» និងពាក្យជេប្រមាថផ្សេងៗទៀត៕

ទីភ្នាក់ងារអវកាសឥណ្ឌា បញ្ចេញរូបភាពយានរុករករបស់យានចម្លងចន្រ្តាយាន-៣ស្វែងរកមាត់ភ្នំភ្លើងលើផ្ទៃឋានព្រះច័ន្ទ

2023/08/30 01:32:39 pm        256
ឥណ្ឌា៖  ទីភ្នាក់ងារអវកាសឥណ្ឌា បានបញ្ចេញរូបភាពថ្មីនូវការរកឃើញចុងក្រោយគេរបស់យានរុករក Pragyaan នៃយានអវកាសចន្រ្តាយាន-៣(Chandrayaan-3) នៅលើផ្ទៃប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទកាលពីថ្ងៃចន្ទ ។  យោងតាមយានរបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា(ISRO) យានរុករកនេះ ស្ថិតនៅក្នុងដំណើររបស់វារកឃើញមាត់ភ្នំភ្លើងដែលមានរង្វាស់ប្រវែង ៤ម៉ែត្រ ហើយយានរុករកនេះ ឈរលើទីតាំងចម្ងាយ ៣ម៉ែត្រនៅមុខទីតាំងរបស់វា ។  ទីភ្នាក់ងារអវកាសមួយនេះ និយាយថា យានរុករកដែលត្រូវបានបញ្ជាឲ្យស្វែងរកផ្លូវដោយ ISRO បច្ចុប្បន្នកំពុងធ្វើដំណើរដោយសុវត្ថិភាពឆ្ពោះទៅកាន់ផ្លូវថ្មី ។  បេសកកម្មនេះ ត្រូវបានគេយល់ព្រមឲ្យពិសោធន៍លើទីតាំងជាច្រើនកន្លែង ដែលការតាមដានកម្តៅផ្ទៃឋានព្រះច័ន្ទ ត្រូវបានបញ្ជូនទៅកាន់ ISRO ។  គួររំឭកថា យានអវកាស Chandrayaan -3បានចុះចតនៅតំបន់ប៉ូលខាងត្បូងដែលមិនទាន់រុករកនៅលើឋានព្រះច័ន្ទ ធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាប្រទេសលើកដំបូងគេ សម្រេចបានជោគជ័យធំមួយនេះ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបេសកកម្ម Luna-25របស់រុស្ស៊ី បរាជ័យនៅក្នុងបេសកកម្មស្រដៀងគ្នា ៕

UN អំពាវនាវចំពោះបម្រាមសាកល្បងនុយក្លេអ៊ែរ ក្នុងក្តីបារម្ភកើនឡើងក្នុងការបែងចែកពិភពលោក

2023/08/30 01:29:54 pm        215
UN៖ អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យមានបម្រាមចំណងផ្លូវច្បាប់សម្រាប់ការសាកល្បងនុយក្លេអ៊ែរ និងបានព្រមានពីមហន្តរាយពិភពលោកនាំមកដោយអាវុធនុយក្លេអ៊ែរ។ នៅក្នុងសារមួយ នៅថ្ងៃទិវាអន្តរជាតិប្រឆាំងការសាកល្បងនុយក្លេអ៊ែរកាលពីថ្ងៃទី២៩ ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និយាយថាបម្រាមសាកល្បងនុយក្លេអ៊ែរ ជាជំហានជាមូលដ្ឋានឆ្ពោះទៅរកពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញាបម្រាមសាកសល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ទោះបីជាពុំទាន់ចូលជាធរមានក៏ដោយ នៅតែជាភស្តុតាងដ៏មានឥទ្ធិពលចំពោះឆន្ទៈមនុស្សជាតិ ដើម្បីដកចេញ មោលនៃមហន្តរាយនុយក្លេអ៊ែរពីពិភពលោករបស់យើងនិងជាស្ថាពរ។លោកបានព្រមានថា នៅឆ្នាំនេះ យើងប្រឈមមុខការកើនឡើងក្តីបារម្ភក្នុងមន្ទិលសង្ស័យ និងការបែងចែងពិភពលោក។ នៅពេលដែលមានអាវុធនុយក្លេអ៊ែរជិត១៣.០០០គ្រឿងត្រូវបានស្តុកទុកនៅជុំវិញពិភពលោក ហើយប្រទេសជាច្រើនកំពុងធ្វើការដើម្បីធ្វើឲ្យប្រសើរឡើងភាពជាក់លាក់របស់ពួកគេ នូវការឈានដល់និងឥទ្ធិពលបំផ្លាញ ដែលនេះជារូបមន្តសម្រាប់ការធ្វើឲ្យសាបសូន្យ។ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Csaba Korosi បានដឹកនាំកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ដើម្បីប្រារព្ធទីវាអន្តរជាតិប្រឆាំងការសកល្បងនុយក្លេអ៊ែរ ដែលគាំទ្រដោយសាររបស់លោក Guterres និងបានព្រមានអំពីមហន្តរាពិភពលោក នាំមកដោយអាវុធនុយក្លេអ៊ែរ៕

ការសិក្សាថ្មី៖ កង្វក់បរិយាកាសក្លាយជាហានិភ័យដ៏ធំដល់អាយុកាលមធ្យម របស់មនុស្សនៅអាស៊ីខាងត្បូង

2023/08/30 12:50:48 pm        287
កំណើននៃការកង្វក់ខ្យល់អាចកាត់បន្ថយអាយុកាលមធ្យមរបស់មនុស្សលើសពី៥ឆ្នាំក្នុងមនុស្សម្នាក់នៅអាស៊ីខាងត្បូង ដែលជាតំបន់មួយនៃការបំពុលខ្លាំងបំផុតរបស់ពិភពលោក នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (២៩សីហា) ដែលបានបង្ហាញពីបន្ទុកកើនឡើងនៃខ្យល់ដែលមានគ្រោះថ្នាក់ដល់សុខភាព។វិទ្យាស្ថានគោលនយោបាយថាមពលរបស់សាកលវិទ្យាល័យឈីកាហ្គោ (EPIC) បាននិយាយនៅក្នុងកម្មវិធីសន្ទស្សន៍គុណភាពខ្យល់សម្រាប់ជីវិត ចុងក្រោយរបស់ខ្លួនថា តំបន់ដែលរាប់បញ្ចូលទាំងប្រទេសដែលបំពុលខ្លាំងបំផុតលើពិភពលោកដូចជា បង់ក្លាដែស ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន មានចំនួនច្រើនជាងពាក់កណ្តាលនៃអាយុជីវិតសរុបដែលបានបាត់បង់ជាសកល ដោយសារកង្វក់។ឧស្សាហូបនីយកម្មយ៉ាងឆាប់រហ័ស និងកំណើនប្រជាជន បានរួមចំណែកដល់ការធ្លាក់ចុះនៃគុណភាពខ្យល់នៅអាស៊ីខាងត្បូង ដែលការបំពុលដោយភាគល្អិតបច្ចុប្បន្នមានកម្រិត៥០% ខ្ពស់ជាងនៅដើមសតវត្សន៍នេះ ហើយឥឡូវនេះបានគ្របដណ្ដប់លើគ្រោះថ្នាក់ ដែលបង្កឡើងដោយការគំរាមកំហែងសុខភាពកាន់តែធំផងដែរ។របាយការណ៍បានបន្ថែមថា ការកាត់បន្ថយកម្រិតសកលនៃភាគល្អិតខ្យល់បំផ្លាញសួត ដែលគេស្គាល់ថាឈ្មោះ PM 2.5 ទៅកម្រិតដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) អាចបង្កើនអាយុកាលរបស់មនុស្សជាមធ្យមត្រឹម២,៣ឆ្នាំ ឬអាយុ១៧,៨ពាន់លានឆ្នាំនៃជីវិតរួមគ្នាបាន៕

ចំហេះព្រៃចំនួន១០ករណីត្រូវបានរាយការណ៍នៅទូទាំងប្រទេសទុយនេស៊ី ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ

2023/08/30 12:47:01 pm        249
សេវាការពារស៊ីវិលទុយនីស៊ីបាននិយាយកាលពីថ្ងៃចន្ទ (២៨សីហា)ថា ចំហេះព្រៃចំនួន១០ករណីបានផ្ទុះឡើងនៅក្នុងខេត្តចំនួន៥ នៅប្រទេសទុយនីស៊ីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនចំនួន១១គ្រួសារ។ ស្ថានីយ៍វិទ្យុក្នុងស្រុក Mosaique FM បានដកស្រង់សម្តីអ្នកនាំពាក្យការពារជនស៊ីវិលឈ្មោះ Moez Triaa ដោយលោកបាននិយាយថា «ចំហេះព្រៃទាំងនេះបានផ្ទុះឡើងនៅក្នុងខេត្ត Jendouba និងខេត្ត Beja នៅភាគពាយ័ព្យ ប្រទេសទុយនេស៊ី»។លោក Triaa បាននិយាយថា អង្គភាពការពារជនស៊ីវិលបានចូលរួមយ៉ាងសកម្មដើម្បីទប់ស្កាត់ចំហេះយ៉ាងឆាប់រហ័ស និងការពារតំបន់ដែលមានប្រជាជនរស់នៅ ហើយទំហំនៃការខូចខាតនៅតែត្រូវការវាយតម្លៃ។ នៅក្នុងខេត្ត Jendouba ចំហេះបានរាលដាលយ៉ាងសន្ធោសន្ធៅ និងបានបំផ្លាញព្រៃឈើមួយផ្នែកធំ។ មន្ត្រីទុយនីស៊ីបាននិយាយបន្ថែមថា ចំហេះទាំងនេះបានគំរាមកំហែងដល់តំបន់លំនៅឋាន ដោយបានជំរុញឱ្យមនុស្សចំនួន១១គ្រួសារត្រូវជម្លៀសចេញផងដែរ។ចំហេះនេះទំនងជាបណ្តាលមកពីអាកាសធាតុក្តៅ និងស្ងួត ដែលបានគ្របដណ្តប់ពាសពេញប្រទេសទុយនេស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ យោងតាមវិទ្យាស្ថានជាតិឧតុនិយមបានឲ្យដឹងថា សីតុណ្ហភាពបានឡើងដល់កម្រិត៥០អង្សាសេ នៅតំបន់ខ្លះនៃប្រទេសនេះផងដែរ៕

គ្រោះរាំងស្ងួតប៉ះពាល់ដល់ក្តីសង្ឃឹមងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា

2023/08/30 12:42:48 pm        258
សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានស៊ូទ្រាំនឹងការលំបាកយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ ឥឡូវនេះ គ្រោះរាំងស្ងួតដែលគំរាមកំហែងដល់ការប្រមូលផលស្រូវនៅរដូវក្តៅរបស់ប្រទេស អាចធ្វើឱ្យអ្វីៗកាន់តែអាក្រក់ទៅៗ។ សេដ្ឋកិច្ចប្រទេសកោះមួយនេះ កំពុងព្យាយាមងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ថវិកាសង្គ្រោះចំនួន២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ បានជួយឱ្យប្រទេសនេះមានស្ថិរភាពបន្តិចម្តងៗ ចាប់តាំងពីខែមីនា មក។ ប៉ុន្តែមុនពេលដែលវិស័យកសិកម្មរបស់ប្រទេសអាចងើបឡើងវិញពីការឡើងថ្លៃនៃតម្លៃទំនិញបាន ប្រទេសនេះ បានជួបប្រទះគ្រោះរាំងស្ងួតមួយទៀត។ ភ្លៀងមូសុងនិរតីដែលកសិករពឹងផ្អែកលើការប្រមូលផលរដូវក្តៅ មានសន្ទុះខ្សោយនៅឆ្នាំនេះ ដោយសារបញ្ហាអាកាសធាតុអ៊ែល នីញ៉ូ។ អ្នកព្យាករណ៍ព្យាករណ៍ថានឹងមិនមានភ្លៀងធ្លាក់ទេ រហូតដល់ខែតុលា។ ក្រុមអាជ្ញាធរប៉ាន់ប្រមាណថា ការបាត់បង់ស្រូវអាចមានទំហំដល់ទៅ៧៥.០០០ហិចតានៅទូទាំងប្រទេសស្រីលង្កា។ រហូតមកដល់ពេលនេះ តម្លៃអង្ករភាគច្រើននៅតែថ្លៃមិនប្រែប្រួលនៅក្នុងហាងលក់រាយ។ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា ពួកគេមានការព្រួយបារម្ភ ប្រសិនបើប្រទេសនេះមិនទទួលបានភ្លៀងដែលត្រូវការនៅខែមីនាខាងមុខនេះទេ ប្រទេសនេះនឹងនៅសល់ស្តុកបម្រុងតិចតួចប៉ុណ្ណោះ។ ហើយបន្ទាប់មកស្រីលង្កា នឹងត្រូវងាកទៅរកការនាំចូលដ៏ធំ និងមានតម្លៃថ្លៃ។ នោះនឹងបន្ថែមពីលើការលំបាកដែលជួបប្រទះ នៅក្នុងប្រទេសមានប្រជាជនចំនួន២២លាននាក់ ដែលសេដ្ឋកិច្ចកំពុងជួបការលំបាកមួយនេះ ដោយសារអង្ករគឺជាដ៏អាហារសំខាន់៕

UNICEF៖ សាលារៀនជាង១.៣០០ទីតាំងត្រូវបានបំផ្លាញក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម

2023/08/30 12:39:21 pm        258
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយកាលពីថ្ងៃអង្គារ (២៩ សីហា) ថា សាលារៀនជាង១.៣០០ទីតាំងត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់រុស្ស៊ីឆ្នាំ២០២២មក ហើយកន្លែងផ្សេងទៀតត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។អង្គការ UNICEF បាននិយាយថា ក្រៅពីនៅក្នុងប្រទេសអ៊ុយក្រែន ជាងពាក់កណ្តាលនៃកុមារដែលគ្រួសាររបស់ពួកគេបានភៀសខ្លួនចេញពីជម្លោះទៅកាន់ប្រទេសចំនួន៧ផ្សេងទៀត មិនត្រូវបានចុះឈ្មោះក្នុងការអប់រំថ្នាក់ជាតិនោះទេ ដោយសារឧបសគ្គភាសា និងប្រព័ន្ធអប់រំហួសកម្រិត។ សាលារៀនមួយចំនួនបានរងការវាយប្រហារដោយផ្ទាល់ ហើយសាលាខ្លះទៀតបានបិទទ្វារជាវិធានការប្រុងប្រយ័ត្ន ក្នុងរយៈពេល១៨ខែនៃការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំលើតំបន់លំនៅឋានទូទាំងប្រទេស។អង្គការ UNICEF បាននិយាយថា សង្រ្គាមបានកើតឡើងបន្ទាប់ពីមានការរាតល្បាតពីជំងឺកូវីដ១៩ ដែលមានន័យថាកុមារអ៊ុយក្រែនមួយចំនួន កំពុងប្រឈមមុខនឹងការរំខានការសិក្សារយៈពេល៤ឆ្នាំជាប់ៗគ្នា នៅពេលពួកគេត្រឡប់ទៅថ្នាក់រៀនវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីសម្រាករដូវក្តៅ។នោះបាននិយាយថាប្រហែលពាក់កណ្តាលនៃគ្រូបង្រៀនរបស់ប្រទេសអ៊ុយក្រែន បានរាយការណ៍ពីការចុះខ្សោយនៃសមត្ថភាពរបស់សិស្សនៅក្នុងភាសា ការអាន និងគណិតវិទ្យា ហើយពួកគេបានខកខានការយល់ដឹងអំពីសុវត្ថិភាពផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM