សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams
រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត
រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
បញ្ជូនខ្លួនថៅកែនាំសាច់បង្កកពីប្រទេសថៃ ចូលមកភ្នំពេញ២នាក់ទៅកាន់អយ្យការដើម្បីចោទប្រកាន់

សន្តិសុខ និង សង្គម

បញ្ជូនខ្លួនអ្នកបើករឺម៉ក់បញ្ច្រាសទិស រកបង្កហិង្សាទៅតុលាការ

2023/08/17 02:42:04 pm        1678
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣នេះ បុរសម្នាក់ដែលជាអ្នកបើក រឺម៉ក់បញ្ច្រាសទិស ហើយមានបំណងបង្កហិង្សាដោយប្រើដែកទីប ចង់វាយទៅលើអ្នកបើកបររថយន្ត ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានឲ្យដឹងនៅមុននេះ។

អ្នកដំណើររត់ដើម្បីសង្គ្រោះជីវិត បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងឆាបឆេះក្នុងប្រទេសអាហ្សង់ទីន

2023/08/17 02:15:01 pm        293
អាហ្សង់ទីន៖ ភាពតានតឹងបានកើតឡើងនៅលើផ្លូវហាយវេមួយក្នុងទីក្រុង ប៊ុយណូ ស៊ែរ (Buenos Aires) ប្រទេសអាហ្សង់ទីន នៅពេលដែលរថយន្តក្រុងមួយគ្រឿងបានផ្ទុះឆេះដោយមិននឹកស្មានដល់ បណ្តាលឲ្យអ្នកដំណើររត់គេចទាំងភ័យស្លន់ស្លោ កាលពីថ្ងៃពុធ (១៦ សីហា)។ អគ្គិភ័យបានកើតឡើងនៅលើផ្លូវហាយវេ General Paz ហើយត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាពរបស់នគរបាលក្រុង ប៊ុយណូ ស៊ែរ ផងដែរ។ អគ្គិភ័យនោះបានឆាបឆេះរថយន្តក្រុងទាំងមូលយ៉ាងសន្ធោសន្ធៅ និងរាលដាលពាសពេញផ្លូវកៅស៊ូ ដោយសារតែការធ្លាយប្រេង ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់យានយន្តជាច្រើន។ប្រភពព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មូលហេតុនៃអគ្គិភ័យគឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ហើយអគ្គិភ័យនោះត្រូវបានពន្លត់ដោយរថយន្តពន្លត់អគ្គិភ័យក្នុងស្រុក។ មិនមានមនុស្សណាម្នាក់ត្រូវបាន រងរបួសក្នុងឧបទ្ទវហេតុនោះទេ៕

រដ្ឋធានីមូស្គូ ដាក់បង្ហាញគ្រឿងយុទ្ធោបករណ៍យោធារបស់លោកខាងលិចដែលរឹបអូសបាន

2023/08/17 02:10:32 pm        334
រុស្ស៊ី៖ នៅឧទ្យាន Patriot ក្នុងតំបន់រដ្ឋធានីមូស្គូ ដែលឧទ្ទិសដល់សមិទ្ធផលរបស់កងទ័ពរុស្ស៊ី មានមន្ត្រីម្នាក់ពាក់មួកពណ៌បៃតងបានឈរនៅពីមុខរថពាសដែកឈ្មោះ MaxxPro របស់អាមេរិកដែលរឹបអូសបាន។ ជុំវិញមន្ត្រីម្នាក់នោះ មានគ្រឿងយុទ្ធោបករណ៍យោធាលោកខាងលិចជាច្រើនទៀតត្រូវបានដាក់តាំងបង្ហាញ ដែលជាឱកាសមួយសម្រាប់កងទ័ពរុស្ស៊ី ក្នុងការបង្ហាញពីសមិទ្ធផលរបស់ខ្លួន និងចំអកដល់ការវាយបកដែលអ៊ុយក្រែនបានចាប់ផ្តើមកាលពីខែមិថុនា។អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ ដែលឥឡូវនេះកំពុងដោះស្រាយបញ្ហានានាទាក់ទងនឹងឧស្សាហកម្មយោធារបស់ប្រទេសក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានទៅទស្សនាការតាំងពិពណ៌នោះកាលពីថ្ងៃពុធ។ការតាំងពិព័រណ៍នេះ ក៏មានបង្ហាញនូវសព្វាវុធផលិតដោយអ៊ុយក្រែន ដែលត្រូវចោទប្រកាន់ថាបានរឹបអូសតាំងពីការចាប់ផ្តើមយុទ្ធនាការយោធាក្នុងខែកុម្ភៈឆ្នាំ២០២២មក។ កាលពីរដូវក្តៅមុន កងទ័ពរុស្ស៊ីបានបង្ហាញគ្រឿងយុទ្ធោបករណ៍ទាំងនោះរួចហើយ ដែលខ្លួនបាននិយាយថាវានាំយកមកវិញពីអ៊ុយក្រែន។ការតាំងបង្ហាញនេះគឺជាការទាក់ទាញមួយនៅក្នុងវេទិកាកងទ័ពឆ្នាំ២០២៣ ដែលដំណើរការរហូតដល់ថ្ងៃទី២០ ខែសីហា ហើយត្រូវបានចូលរួមដោយក្រុមគណៈប្រតិភូយោធាមកពីបណ្តាប្រទេសដែលចាត់ទុកថាជា "មិត្តភក្តិ"ដោយទីក្រុងម៉ូស្គូ។ អស់រយៈពេលជាង១៧ខែក្នុងការវាយលុកមក សមត្ថភាពការពារនៃបរិវេណឧស្សាហកម្មយោធារបស់រុស្ស៊ី គឺជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់វិមានក្រឹមឡាំង៕

សិង្ហបុរីចោទប្រកាន់ជនបរទេស១០នាក់ រឹបអូសទ្រព្យសម្បត្តិ១ពាន់លានដុល្លារសិង្ហបុរី ក្នុងសំណុំរឿងសម្អាតប្រាក់

2023/08/17 02:07:48 pm        320
សិង្ហបុរី៖ ក្រុមអាជ្ញាធរសិង្ហបុរី បានចោទប្រកាន់ជនបរទេសចំនួន១០នាក់នៅក្នុងតុលាការកាលពីថ្ងៃពុធ (១៦ សីហា) ពីបទលាងសម្អាតប្រាក់ និងបទល្មើសក្លែងបន្លំ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងសាច់ប្រាក់ប្រហែល ១ពាន់លានដុល្លារសិង្ហបុរី (៧៣៧ លានដុល្លារ) ទ្រព្យសម្បត្តិ រថយន្តទំនើប និងទ្រព្យសម្បត្តិផ្សេងទៀត។ នគរបាលសិង្ហបុរីបាននិយាយថា ជនបរទេសទាំងនោះមានអាយុចន្លោះពី ៣១ឆ្នាំ ទៅ ៤៤ឆ្នាំ ហើយសញ្ជាតិរបស់ពួកគេរួមមាន ចិន ទួរគី ស៊ីប និងនីវ៉ានូអាទូ ជាដើម។នគរបាលបានរឹបអូសទ្រព្យសម្បត្តិអំឡុងពេលការវាយឆ្មក់ក្នុងពេលដំណាលគ្នា នៅទូទាំងប្រទេសកោះនេះកាលពីថ្ងៃអង្គារ (១៥ សីហា) ហើយការហាមឃាត់នៃការបញ្ជាទិញត្រូវបានដាក់ចេញ ប្រឆាំងនឹងទ្រព្យសម្បត្តិ៩៤ទីតាំង និងយានយន្តចំនួន៥០គ្រឿង ដែលមានតម្លៃប៉ាន់ស្មានសរុបជាង៨១៥លានដុល្លារសិង្ហបុរី (៥៩៩លានដុល្លារ)។នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ធនាគារកណ្តាលសិង្ហបុរីបាននិយាយថា ខ្លួនបានទាក់ទងជាមួយស្ថាប័នហិរញ្ញវត្ថុ (FIs) ដែលមូលនិធិមានសក្តានុពលត្រូវបានកំណត់អត្តសញ្ញាណ។ ការចូលរួមត្រួតពិនិត្យជាមួយស្ថាប័ន FIs ទាំងនេះកំពុងបន្ត ដោយមិនបញ្ចេញឈ្មោះស្ថាប័នហិរញ្ញវត្ថុនោះឡើយ៕

គ្រួសារជាច្រើន ស្វែងរកអ្នកបាត់ខ្លួនខណៈចំនួនអ្នកស្លាប់ដោយការផ្ទុះនៅសាធារណៈរដ្ឋដូមីនិក កើនដល់២៧នាក់

2023/08/17 02:01:41 pm        343
ដូមីនិក៖ យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ជាតិ បានឲ្យដឹងថា ក្រុមគ្រួសាជាច្រើននៃអ្នកដែលបានបាត់ខ្លួន បន្ទាប់ពីការផ្ទុះនៅក្នុងទីក្រុង San Cristobal សាធារណៈរដ្ឋដូមីនិក បានស្វែងរកសាច់ញាតរបស់ពួកគេទាំងអស់សង្ឃឹមកាលពីថ្ងៃពុធ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់២៧នាក់។ក្រុមអ្នកពន្លត់អគ្គិភ័យ ទាហាន និងក្រុមអ្នកសង្គ្រោះ បានបន្តធ្វើការងារនៅក្នុងតំបន់មហន្តរាយ ខណៈក្រុមគ្រួសារជាច្រើន បានមកប្រមូលផ្តុំគ្នានៅខាងក្រៅមន្ទីពេទ្យ។ក្រុមគ្រួសារមួយចំនួននិយាយថាពួកគេ បានស្វែងរកនៅតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រជាច្រើនកន្លែង ប៉ុន្តែ នៅតែពុំមានព័ត៌មានអំពីមនុស្សជាទីស្រលាញ់របស់ពួកគេឡើយ។ អាជ្ញាធរនៅតែមិនទាន់បានរកឃើញពីមូលហេតុនៃការផ្ទុះកាលពីថ្ងៃចន្ទនៅឡើយ ហើយមនុស្សជាង៥០០នាក់ និងរថយន្តសង្គ្រោះ៣២គ្រឿង ត្រូវបានដាក់ពង្រាយ៕

ភាពចលាចល នៅអាកាសយានដ្ឋាន Frankfurt បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យមានការអាក់ខាន

2023/08/17 01:57:57 pm        353
អាល្លឺម៉ង់៖ ទីកន្លែងដ៏ចលាចលបានបង្ហាញនៅអាកាសយានដ្ឋាន Frankfurt ប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃព្រសហស្បតិ៍ ទី១៧ ខែសីហានេះ បន្ទាប់ពីការជន់លិចដោយទឹកជំនន់ធ្ងន់ធ្ងរ ពីភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមានការលុបចោលឬពន្យាពេលយើងហោះហើរ។យោងតាមគេហទំព័រអាកាសយានដ្ឋានទីក្រុង Frankfurt បានឲ្យដឹងថា រូបភាពវីដេអូបានបង្ហាញជួរបត់បែនដ៏វែង នៅតំបន់ចេញដំណើរនៅអាកាសយានដ្ឋាន ដោយអ្នកដំណើរមួយចំនួន បានអង្គុយនៅលើកម្រាលឥដ្ឋ បន្ទាប់ពីទឹកជំនន់បណ្តាលឲ្យជើងហោះហើរប្រមាណ៧០ ត្រូវបានលុបចោល។ការព្រមានពីអាកាសធាតុមិនអំណោយផលខ្លាំង ត្រូវបានចេញដោយនាយកដ្ឋានសេវាអាកាធាតុប្រទេសអាល្លឺម៉ង់ នៅទូទាំងរដ្ឋ Hesse កាលពីថ្ងៃពុធទី១៦ ខែសីហា មានទឹកភ្លៀងរហូតដល់៦០លីត្រក្នុង១ម៉ែត្រក្រឡា ត្រូវបានកត់ត្រានៅក្នុងផ្នែកមួយចំនួនក្នុងតំបន់នេះ នៅពេលល្ងាច៕

ប្រធានាធិបតីចិនអំពាវនាវឲ្យមានការអត់ធ្មត់ នៅពេលដែលបក្សកុម្មុយនីស្តព្យាយាមទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ច

2023/08/17 01:46:05 pm        297
ចិន៖ មេដឹកនាំចិនលោក ស៊ី ជីនពីង ( Xi Jinping) បានអំពាវនាវឲ្យមានការអត់ធ្មត់នៅក្នុងសុន្ទរកថាដែលបានចេញផ្សាយ ខណៈបក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាចព្យាយាមទប់ទល់ការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយបាននិយាយថា បណ្តាប្រទេសលោកខាងលិច កំពុងមានបញ្ហាកាន់តែខ្លាំងឡើង ដោយសារតែសម្ភារៈនិយមនិងការធ្លាក់ចុះផ្នែកស្មារតី។សុន្ទរកថារបស់លោកស៊ី ត្រូវបានចុះផ្សាយដោយទស្សនាវដ្តី Qiushi ( ឈីវស៊ី) ដែលជាទស្សនាវដ្តីទ្រឹស្តីកំពូលរបស់គណបក្ស ប៉ុន្មានម៉ោងបន្ទាប់ពីទិន្នន័យកាលពីថ្ងៃអង្គារ បានបង្ហាញថា សកម្មភាពអ្នកប្រើប្រាស់ និងរោងចក្រ ធ្លាក់ចុះបន្ថែមទៀត នៅក្នុងខែកក្កដា បើទោះបីជាមានការសន្យាជាផ្លូវការដើម្បីគាំទ្រសហគ្រិនដែលកំពុងជួបការលំបាកក៏ដោយ។ រដ្ឋាភិបាល បានរំលងការផ្តល់ព័ត៌មានថ្មីៗអំពីការកើនឡើងដ៏រសើបផ្នែកនយោបាយនៃភាពអត់ការងារធ្វើក្នុងចំណោមយុវជន។លោកស៊ីដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ បានអំពាវនាវឲ្យប្រទេសចិន «កសាងមនោគមន៍វិជ្ជាសង្គមនិយមដោយភាពរឹងមាំ» និងផ្តោតលើគោលដៅរយៈពេលវែងនៃការកែលម្អការអប់រំ ការថែទាំសុខភាព និងការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាជន១,៤ ពាន់លាននាក់របស់ប្រទេសចិន ជំនួសឲ្យការបន្តតាមស្វែងរកទ្រព្យសម្បត្តិសម្ភារៈរយៈពេលខ្លី។ ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១២ លោក ស៊ី បានអំពាវនាវឲ្យមានការស្តារឡើងវិញនូវតួនាទីរបស់គណបក្សកាន់អំណាចក្នុងនាមជាមេដឹកនាំសេដ្ឋកិច្ច និងសង្គម ហើយបានរឹតបន្តឹងការគ្រប់គ្រងលើអាជីវកម្ម និងសង្គម ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ២០១២។ ការផ្លាស់ប្តូរមួយចំនួន កើតឡើងក្នុងការចំណាយកើនឡើង ខណៈដែលក្រុមហ៊ុនចិនដែលទទួលបានជោគជ័យ ត្រូវបានដាក់សម្ពាធឲ្យបង្វែរប្រាក់ចូលទៅក្នុងគំនិតផ្តួចផ្តើមនយោបាយរួមទាំងការអភិវឌ្ឍបន្ទះឈីបកុំព្យូទ័រ។ គណបក្សនេះ បានរឹតបន្តឹងការគ្រប់គ្រងលើឧស្សាហកម្មបច្ចេកវិទ្យាដោយបើកដំណើរការសន្តិសុខទិន្នន័យ និងការបង្ក្រាបប្រឆាំងនឹងការផ្តាច់មុខដែលបំផ្លាញតម្លៃទីផ្សារភាគហ៊ុនរបស់ពួកគេរាប់ពាន់លានដុល្លារ៕

មេក្លោងជួញដូរគ្រឿងញៀន កាត់ទោសឱ្យជាប់ពន្ធនាគារ៥២ឆ្នាំ ត្រូវបានគេរំដោះទៅបាត់ ខណៈពេលសមត្ថកិច្ចបញ្ជូនទៅព្យាបាលឈឺធ្មេញ

2023/08/17 01:13:53 pm        543
សៀមរាប៖ ឧក្រិដ្ឋជនមួយក្រុម បានធ្វើសកម្មភាពភ្ជង់រំដោះអ្នកទោសគ្រឿងញៀនម្នាក់ ក្នុងពេលដែលអ្នកទោសរូបនោះត្រូវអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលធ្មេញនៅគ្លីនិកឯកជន។ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣ នេះដោយជនសង្ស័យ១ក្រុមបើកបររថយន្ត Lexus មករំដោះអ្នកទោសជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានយករថយន្តនោះទៅផ្លុងចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួនបាត់។សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា អ្នកទោសជនជាតិចិនដែល បក្សពួកមករំដោះទៅ​នោះ ជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវតុលាការកាត់ទោសឲ្យជាប់​ពន្ធនាគាររយៈពេល៥២ឆ្នាំ កាលពីឆ្នាំ២០០៩។ប្រភពបន្តថា ក្នុងពេលអនុវត្តទោសនៅក្នុងពន្ធនាគារ អ្នកទោសរូបនេះមានជំងឺឈឺធ្មេញ ពិបាកទទួលទានអាហារ ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនមកព្យាបាល ប៉ុន្តែមិនធូរស្បើយ ។លុះដល់ថ្ងៃកើតហេតុ ជាថ្ងៃដែលគ្រូពេទ្យបានណាត់ជួបអ្នកជំងឺ ក្រុមមន្ត្រីពន្ធនាគារខេត្តសៀមរាប ក៏បានបញ្ជូនអ្នកទោសរូបនោះ ។ ក្នុងពេលពេទ្យកំពុងព្យាបាលនោះ ក៏ស្រាប់តែលេចមុខ​ឧក្រិដ្ឋជនមួយក្រុមប្រដាប់ដោយអាវុធ ចូលមកភ្ជង់រំដោះអ្នកទោសបានសម្រេច។សមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងពេលនេះកម្លាំង​សមត្ថកិច្ចកំពុងតាមប្រមាញ់​ក្រុមឧក្រិដ្ឋជនទាំងនោះមកផ្តន្ទាទោសឱ្យខានតែបាន៕

ក្រុមអ្នកតវ៉ាបានសម្តែងការខកចិត្តចំពោះនគរបាលខេត្តផុនចាប ប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានការវាយប្រហារ

2023/08/17 12:34:14 pm        290
ប៉ាគីស្ថាន៖ នគរបាលបានល្បាតក្នុងទីក្រុង Jaranwala ប្រទេសប៉ាគីស្ថាន បន្ទាប់ពីហ្វូងប្រជាជនមូស្លីម បានវាយប្រហារសហគមន៍គ្រិស្តសាសនាកាលពីថ្ងៃពុធ (១៦ សីហា)។ ក្រុមនគរបាល និងមេដឹកនាំសហគមន៍បាននិយាយថា ហ្វូងមនុស្សគ្មានសណ្តាប់ធ្លាប់ បានបំផ្លិចបំផ្លាញព្រះវិហារជាច្រើនកន្លែង និងបានដុតបំផ្លាញលំនៅឋានជាច្រើនខ្នង បន្ទាប់ពីបានចោទប្រកាន់សមាជិកពីរនាក់របស់ពួកគេ ពីបទប្រមាថគម្ពីរកូរ៉ាន។កាលពីល្ងាចថ្ងៃដដែលនោះ ក្រុមអ្នកស្រុកឥស្លាមបានតវ៉ាប្រឆាំងនឹងការពន្យារពេលក្នុងការចាប់ខ្លួនជនសង្ស័យ ដែលចោទប្រកាន់ថាបានប្រព្រឹត្តការប្រមាថនេះ។ អ្នកនាំពាក្យនគរបាលលោក Naveed Ahmad បាននិយាយថា គ្រិស្តសាសនិកទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថមើលងាយ ដោយបន្ថែមថា ពួកគេ និងសមាជិកគ្រួសារបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ នគរបាលបាននិយាយថា ករណីប្រឆាំងនឹងគ្រិស្តបរិស័ទនេះ ទាក់ទងនឹងទំព័រនៃគម្ពីរកូរ៉ាន ដែលបានរកឃើញ ជាមួយនឹងពាក្យប្រមាថមួយចំនួនសរសេរជាពណ៌ក្រហមនៅលើនោះផងដែរ៕

ការវាយឆ្មក់របស់រុស្ស៊ីលើឆ្នេរសមុទ្រទួរគី ជាការសាកល្បងការតាំងចិត្តរបស់លោក អឺដូហ្គាន់

2023/08/17 12:31:24 pm        420
ទួរគី៖ ការវាយឆ្មក់របស់រុស្ស៊ី លើនាវាមួយនៅឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេសទួរគី នាំមកនូវការហៀរចេញពីសង្រ្គាមអ៊ុយក្រែន ទៅកាន់ព្រំដែននៃអង្គការណាតូ មួយផ្សេងទៀត ហើយបានបង្កើនហានិភ័យខណៈដែលទីក្រុងអង់ការ៉ា ព្យាយាមបញ្ចុះបញ្ចូលទីក្រុងម៉ូស្គូ ឱ្យត្រលប់ទៅកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិដែលនឹងធ្វើឱ្យសមុទ្រខ្មៅមានភាពស្ងប់ស្ងាត់ឡើងវិញ។កងម៉ារីនប្រដាប់អាវុធរុស្ស៊ី បានវាយឆ្មក់នាវាដែលមានមូលដ្ឋាននៅទួរគី តាមរយៈឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យចម្ងាយប្រហែល៦០គីឡូម៉ែត្រ (៣៧ម៉ាយល៍) ពីឆ្នេរសមុទ្រភាគពាយព្យនៃប្រទេសទួរគី ក្នុងដែនទឹកអន្តរជាតិ ប៉ុន្តែនៅជិតទីក្រុងអ៊ីស្តង់ប៊ុល ជាអ្វីដែលទីក្រុងម៉ូស្គូហៅថា អធិការកិច្ច មុនពេលខ្លួនធ្វើដំណើរទៅកាន់អ៊ុយក្រែន។ ប្រទេសទួរគី ដែលជាយោធាធំទីពីររបស់អង្គការណាតូ មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈអំពីឧប្បត្តិហេតុ ដែលបានកើតឡើងនៅភាគខាងត្បូងនៃប្រទេសសង្រ្គាម ដែលបានអូសបន្លាយរយៈពេលមួយឆ្នាំកន្លះនៅសមុទ្រខ្មៅខាងជើងនោះទេ។ក្រុមអ្នកវិភាគបាននិយាយថា នេះសាកល្បងការតាំងចិត្តរបស់ប្រធានាធិបតី ថាយីប អឺដូហ្គាន់ (Tayyip Erdogan) ក្នុងការរក្សាទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលលោក អឺដូហ្គាន់ បានអញ្ជើញទៅកាន់ប្រទេសទួរគីក្នុងខែនេះ ដើម្បីពិភាក្សាអំពីការបន្តកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ក្នុងការការពារការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ចាប់តាំងពីរុស្ស៊ីបានចាកចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅកាលពីខែមុនមក ទាំងរុស្ស៊ី និងអ៊ុយក្រែនបានចេញការព្រមាន និងការវាយប្រហារ លើនាវានៅឆ្នេរសមុទ្ររបស់ពួកគេ ដោយជំរុញឱ្យមានការព្រួយបារម្ភថាហានិភ័យនៃការដឹកជញ្ជូនពាណិជ្ជកម្មអាចកើនឡើងនៅទូទាំងសមុទ្រទាំងមូល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM