សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

ព្យុះទីហ្វុងខានុន (Khanun) បានត្រឡប់ទៅកាន់កោះ អូគីណាវ៉ា និងកោះ អាម៉ាមី របស់ជប៉ុនជាថ្មី

2023/08/05 04:51:49 pm        326
ព្យុះមួយកំពុងខិតមកជិតតំបន់កោះសំខាន់របស់ខេត្តអូគីណាវ៉ា(Okinawa)និងកោះ អាម៉ាមី( Amami) នៃខេត្ត កាហ្គោហ្ស៊ីម៉ា (Kagoshima) ភាគនិរតីប្រទេសជប៉ុន។ ប្រជាពលរដ្ឋត្រូវបានជំរុញឲ្យរក្សាការប្រុងប្រយត្ន័ ព្រោះព្យុះកំពុងរំកិលយឺតៗ ហើយអាចប៉ះពាល់យូរ ។ ទីភ្នាក់ងារឧតុនិយមជប៉ុន ប៉ាន់ប្រមាណថា គិតត្រឹមម៉ោង២រសៀលថ្ងៃសៅរ៍នេះ ព្យុះ Khanun កំពុងរំកិលទៅទិសខាងកើតយឺតៗលើផ្ទៃទឹកចម្ងាយ ១៤០ គីឡូម៉ែត្រភាគខាងលិចកោះ តូគូណូហ្ស៊ីម៉ា (Tokunoshima) របស់ខេត្ត Kagoshima។ព្យុះនេះកំពុងបក់បោកក្នុងល្បឿន១០៨គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតចំណុចកណ្តាលរបស់វា ដោយមានខ្យល់ខ្លាំងបំផុត រហូតដល់១៦២គីឡូម៉ែត្រក្នុងមួយម៉ោង។ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះខ្យល់បោកបក់ខ្លាំង រលកខ្ពស់ៗ និងខ្យល់ព្យុះរហូតដល់ថ្ងៃអាទិត្យ។ពពកនាំទឹកភ្លៀងសកម្មអាចកើតឡើងនៅកោះ អូគីណាវ៉ា និងអាម៉ាមីរហូតដល់ថ្ងៃអាទិត្យ និងនៅភាគខាងត្បូង កោះ គីអ៊ូស៊ូ (Kyushu) ចាប់ពីព្រឹកថ្ងៃអាទិត្យតទៅ។ ក្រុមអាជ្ញាធរអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ខ្លាំង ៕

អំពើហិង្សាថ្មីនៅក្នុងរដ្ឋម៉ានីពួរ របស់ឥណ្ឌា បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និងរថយន្តជាច្រើនរងការខូចខាត

2023/08/05 04:05:17 pm        419
ក្រុម​សាច់ញាតិ​នៅថ្ងៃសៅរ៍នេះ កំពុងកាន់មរណទុក្ខមនុស្សស្លាប់ចំនួន៣នាក់នៅក្នុងរដ្ឋម៉ានីពួរ (Manipur) របស់ប្រទេសឥណ្ឌា ខណៈអំពើហិង្សាថ្មី បានផ្ទុះឡើងរវាងក្រុមសម្ព័ន្ធ ដែលបានសម្លាប់មនុស្សប្រមាណជាង១៨០នាក់ រួចទៅហើយ ចាប់តាំងពីខែឧសភាមក ។ អ្នកនាំពាក្យនគរបាលបាននិយាយថា មនុស្ស៣នាក់បានស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់សហគមន៍ម៉ីតី (Meitei) ភាគច្រើននៅក្នុងស្រុក ប៊ីសនុពួរ ( Bishnupur )របស់រដ្ឋនេះ ។អ្នកនាំពាក្យម្នាក់របស់ក្រុមសង្គមស៊ីវិលគូគី (Kuki civil society group) បាននិយាយថា ពុំមានការអត្ថាធិប្បាយភ្លាមៗទេស្ដីពីការស្លាប់ចុងក្រោយទាំងនេះ ។ អំពើហិង្សាបានផ្ទុះឡើងកាលពីថ្ងៃទី៣ឧសភា ក្នុងរដ្ឋម៉ានីពួរ បន្ទាប់ពីតុលាការបញ្ជាឲ្យរដ្ឋនេះពិចារណា លើការពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចពិសេសរបស់ប្រជាជនជនជាតិដើមភាគតិច មីតី (Meitei) ភាគច្រើន និងកូតាក្នុងការងារ និងការអប់រំរបស់រដ្ឋាភិបាល ដែលរហូតមកដល់ពេលនេះត្រូវបានបម្រុងទុកសម្រាប់កុលសម្ព័ន្ធ គូគី (Kuki) ៕

លោកZelenskiy សង្ឃឹមថា ការចរចានៅអារ៉ាប៊ីសាអ៊ូឌីត នឹងបើកទ្វារដល់ជំនួបកំពូលសន្តិភាពពិភពលោក

2023/08/05 04:01:35 pm        373
លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រ ទី៤ ខែសីហា ថា កិច្ចពិភាក្សាលើការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី៥ និងទី៦ ខែសីហា សប្ដាហ៍នេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរក កិច្ចប្រជុំកំពូលសន្តិភាពសកល។ អ្នកការទូតអ៊ុយក្រែន និងលោកខាងលិចសង្ឃឹមថា កិច្ចប្រជុំនៅទីក្រុង ជេដា (Jeddah) របស់ទីប្រឹក្សាសន្តិសុខជាតិ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកពីប្រទេសចំនួន៤០ នឹងយល់ព្រមលើគោលការណ៍សំខាន់ៗសម្រាប់ដំណោះស្រាយសន្តិភាពនាពេលអនាគតដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។លោក Zelenskiy និងក្រុមការងាររបស់លោកកំពុងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីបង្កើតការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ កិច្ចប្រជុំកំពូលសន្តិភាព ដែលនឹងគាំទ្រគោលការណ៍លើដំណោះស្រាយបញ្ចប់សង្រ្គាមនេះ ។ កិច្ចប្រជុំកំពូលនេះនឹងបង្កើតនៅលើផែនការ១០ ចំណុច គូសបញ្ជាក់ដោយទីក្រុង គីវ (Kyiv)កាលពីរដូវស្លឹកឈើជ្រុះចុងក្រោយ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មដោយលោក Zelenskiy ។ចក្ខុវិស័យរបស់លោកសម្រាប់សន្តិភាព អំពាវនាវឲ្យមានការស្ដារឡើងវិញពេញលេញនៃបូរណភាពទឹកដីរបស់អ៊ុយក្រែន និងការដកកងទ័ពរុស្ស៊ីទាំងស្រុង ការការពារសន្តិសុខស្បៀង និងថាមពល សុវត្ថិភាពនុយក្លេអ៊ែរ ការដោះលែងអ្នកទោសទាំងអស់ និងចំណុចផ្សេងៗទៀត៕

ភ្លៀងធ្លាក់ខ្លាំង បានបង្កការបំផ្លិចបំផ្លាញនៅភាគកណ្តាលកោះតៃវ៉ាន់ ក្រោយការវាយុករបស់ព្យុះទីហ្វុង ខានុន (Khanun )

2023/08/05 03:57:41 pm        497
ភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីព្យុះទីហ្វុង ខានុន (Khanun ) បានបោកបក់លើតំបន់ភ្នំនៃកោះតៃវ៉ាន់នៅថ្ងៃសៅរ៍ ទី៥សីហានេះ បង្កឲ្យមានទឹកជំនន់ និងបំណាក់បាក់ដី ដែលបានបិទផ្លូវ និងបណ្ដាលឲ្យមនុស្សរាប់រយនាក់ជាប់គាំង ខណៈក្រុមអាជ្ញាធរបានប្រញាប់ប្រញាល់បន្តបណ្តាញដឹកជញ្ជូនឡើងវិញ។ ភ្លៀងបានវាយលុកស្រុក ណានថូវ (Nantou ) ភាគកណ្តាលចាប់តាំងពីព្យុះទីហ្វុង Khanun បានបោកបក់កាត់ភាគខាងជើងកោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ នាំមកនូវកម្រិតភ្លៀងធ្លាក់ជាង ១ ម៉ែត្រ ពន្លិច ប្រជុំជន យឹណៃ (Renai) ដែលបានបំផ្លិចបំផ្លាញផ្លូវថ្នល់ និងបង្កឲ្យមានបំណាក់ដី និងលំហូរល្បប់។ក្រុមអាជ្ញាធរបាននិយាយថា នៅទូទាំងកោះតៃវ៉ាន់ មនុស្សពីរនាក់បានបាត់ខ្លួននិងជាង ៤៦០ នាក់បានជាប់ខ្លួនក្នុងទឹកជំនន់ ​ដែលភាគច្រើននៅតំបន់ភ្នំដាច់ស្រយាល និងបានបន្ថែមថា រហូតមកដល់ពេលនេះ មិនមានអ្នកស្លាប់និងរបួសនៅឡើយទេ។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករថានឹងបន្តនៅចុងសប្តាហ៍នេះ បើទោះបីជាក្នុងកម្រិតថយចុះក៏ដោយ ស្របពេលដែលក្រុមអាជ្ញាធរកោះនេះ បានបន្តចេញការព្រមានអំពីបំណាក់ដីសម្រាប់តំបន់ភ្នំភាគកណ្តាល និងភាគខាងត្បូងរបស់កោះតៃវ៉ាន់៕

តំបន់ភាគខាងជើងរបស់ប្រទេសចិន ត្រូវបានទឹកជំនន់ជន់លិច ក្រោយការវាយប្រហារពីព្យុះទីហ្វុងដុកស៊ូរី

2023/08/05 03:52:33 pm        347
ទឹកជំនន់បណ្ដាលមកពីព្យុះទីហ្វុងដុកស៊ូរី (Typhoon Doksuri) បានបន្តពន្លិចកសិដ្ឋាន និងទីក្រុងនានានៅក្នុងភាគខាងជើងរបស់ប្រទេសចិន នៅចុងសប្ដាហ៍នេះ ស្របពេលដែលប្រព័ន្ធសង្រ្គោះគ្រោះមហន្តរាយរបស់ប្រទេសនេះ ព្យាយាមដោះស្រាយការបំផ្លិចបំផ្លាញមួយក្នុងចំណោមព្យុះដ៏មានឥទ្ធិពលបំផុតជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំ។ យោងតាមសារព័ត៌មានរដ្ឋ ប្រជាពលរដ្ឋជិត១៥.000 នាក់ ត្រូវបានជម្លៀសចេញពីទីក្រុងស៊ូឡាន (Shulan) ក្នុងខេត្តជីលីន(Jilin) សំបូរដោយដំណាំពោតជាទីដែលមនុស្សម្នាក់បានស្លាប់ និង៤នាក់ បាត់ខ្លួន ។ សារព័ត៌មានរដ្ឋបានរាយការណ៍ថា ភ្លៀងនៅតែបន្តធ្លាក់ឥតឈប់នៅក្នុងទីក្រុងស៊ូឡាន ចាប់តាំងពីថ្ងៃទី១ខែសីហាមក ដោយតំបន់មួយចំនួន ទទួលរងទឹកភ្លៀងកម្រិត៤៨៩ មីលីម៉ែត្រ ខ្ពស់ជាង៥ដង ដែលធ្លាប់បានកត់ត្រា។ ស្ពានជាច្រើន ត្រូវបានបាក់រលំ ហើយផ្លូវជាច្រើនទៀត ត្រូវបានរងការខូចខាតទូទាំងទីក្រុង នេះ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន បានបង្ហាញរូបភាពនៃផ្លូវនានា ត្រូវបានគ្របដណ្ដប់ដោយទឹកជំនន់ នៅជុំវិញរោងចក្រនិងលំនៅឋានទាំងឡាយក្នុងទីក្រុងស៊ូឡាន ជាទីក្រុងមួយដែលមានប្រជាជនរស់នៅជាង៧សែននាក់។ កម្រិតទឹកភ្លៀងធ្លាក់បំបែកកំណត់ត្រានេះ បានមកដល់កាលពីចុងខែកក្កដា ខណៈដែលសំណល់ពីព្យុះទីហ្វុងដុកស៊ូរី បាន បោកបក់ដល់ដីគោក វាយប្រហារប្រទេសចិនភាគខាងជើង និងបណ្ដាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនរាប់លាននាក់៕

ភាពតានតឹងកើនឡើងកាន់តែខ្លាំងនៅនីហ្សេ ខណៈ​ឱសានវាទ​បញ្ឈប់រដ្ឋប្រហារកាន់តែជិតមកដល់

2023/08/05 03:48:04 pm        325
ភាពតានតឹងនៅតែក្ដៅនៅឡើយនៅក្នុងប្រទេសនីហ្សេ ជាទីដែលក្រុមមេដឹកនាំរដ្ឋប្រហារបានច្រានចោលការទាមទាររបស់ប្លុកតំបន់អាហ្រ្វិកខាងលិច ឲ្យបញ្ចប់ការដណ្ដើមអំណាចដែលត្រូវផុតឱសានវាទ នៅថ្ងៃអាទិត្យនេះ ។ អង្គភាពយោធាមួយ ដែលបានទម្លាក់លោកប្រធានាធិបតី ម៉ូហាម៉េដ បាហ្ស៊ូម( Mohamed Bazoum) ដែលត្រូវបានគាំទ្រដោយលោកខាងលិចចេញពីតំណែង កាលពីថ្ងៃទៅ២៦ខែកក្កដាកន្លងទៅ បានប្រកាសបង្កើតរដ្ឋាភិបាលយោធា។ ភាពចលាចលខាងនយោបាយ បានបង្កឲ្យមានការតវ៉ាប្រឆាំងនឹងប្រទេសបារាំងដែលជាអតីតម្ចាស់អាណានិគមរបស់ប្រទេសនេះ ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមមេដឹកនាំយោធា បានប្រកាសលុបចោលជាផ្លូវការនូវសន្ធិសញ្ញាសហប្រតិបត្តិការយោធាជាមួយប្រទេសបារាំង នៅក្នុងបំណងផ្លាស់ប្ដូរ ជំហរគាំទ្រដោយលោកខាងលិចរបស់ប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ ។ សហគមន៍សេដ្ឋកិច្ចនៃបណ្ដារដ្ឋនៅអាហ្វ្រិកខាងលិច ឬ ហៅកាត់ថា ECOWAS បានថ្កោលទោសរដ្ឋប្រហារនេះ និងបានព្រមានប្រើកម្លាំង ប្រសិនបើមិនប្រគល់អំណាចជូនលោកប្រធានាធិបតីបាហ្សូមវិញ នៅថ្ងៃកំណត់ ។ ECOWAS បានបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសនីហ្សេ សម្រាប់ការចរចា ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Reuters និងបណ្ដាញសារព័ត៌មានផ្សេងទៀត និយាយថា ក្រុមមន្ត្រីបានចាកចេញអស់ទៅហើយ ដោយសារតែក្រុមមេដឹកនាំយោធាគ្មានបំណងសហការ៕

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ

2023/08/05 03:24:06 pm        137
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ក្នុងសំណុំរឿង តូសាខាណា(Toshakhana) ឬការសម្រេចដកសិទ្ធិកាន់តំណែងសាធារណៈនៅថ្ងៃសៅរ៍នេះ ។ តុលាការក្រុងអ៊ីស្លាម៉ាបាដ បានរកឃើញថាប្រធាន គណបក្ស PTI រូបនេះ មានទោសក្នុងករណីនេះ។ ជាលទ្ធផល មេដឹកនាំ PTI រូបនេះ ក៏ត្រូវបានដកហូតសិទ្ធិចូលរួមនយោបាយរយៈពេល ៥ ឆ្នាំ ផងដែរ ជាមួយគ្នានោះ តុលាការក៏បានពិន័យលោក Imran Khan ចំនួនមួយលានរូពីប៉ាគីស្ថានផងដែរ។ មានសេចក្តីរាយការណ៍ថា នរគបាលបានទៅដល់គេហដ្ឋានរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅ តំបន់ Zaman Parlk ក្នុងទីក្រុងឡាហ័រ ហើយបានចាប់ខ្លួនមេដឹកនាំរូបនេះ ពីនិវេសនដ្ឋានរបស់លោក ។លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលត្រូវបានទម្លាក់ចេញពីតំណែង Imran Khan ត្រូវបាន កាត់ទោស​ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆនាំ ជុំវិញ ការចោទប្រកាន់អំពើពុករលួយដែល​លោកបានច្រាន​ចោល​រហូតមក។តុលាការក្រុងអ៊ីស្លាម៉ាបាដ បានរកឃើញថាលោកមានទោសពីបទមិនប្រកាសប្រាក់ ដែលលោករកបានពីការលក់អំណោយរដ្ឋ។ បន្ទាប់ពីបានប្រកាសសាលក្រមតុលាការបានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បន្ទាប់ពីបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ។ តុលាការក៏បានបញ្ជាឲ្យនគរបាល ក្រុងនេះ ចាប់ខ្លួនលោក Imran Khan ជាបន្ទាន់ ផងដែរ បន្ទាប់ពីសាលក្រម Toshakhana ឬការសម្រេចដកសិទ្ធិកាន់តំណែងការងារធារណៈ។យោងតាមរបាយការណ៍ នគរបាល ​បានទៅដល់គេហដ្ឋានរបស់ Imran Khan ដើម្បីចាប់ខ្លួន​រូបលោកប៉ុន្មាននាទីបន្ទាប់ពីការប្រកាសសាលក្រម និងចាប់ខ្លួនលោក។សេចក្ដីរាយការណ៍នៅទីនោះបាននិយាយថា ផ្លូវទាំងអស់ដែលឆ្ពោះទៅកាន់ ឧទ្យាន Zaman កំពុងត្រូវបានបិទ៕

ពលរដ្ឋត្រូវការជំនួយខ្លាំងបំផុត ខណៈការប៉ះទង្គិចដ៏ហិង្សាបន្តនៅស៊ូដង់

2023/08/05 12:24:28 pm        77
ពលរដ្ឋត្រូវការជំនួយមនុស្សធម៌ខ្លាំងបំផុត ខណៈការប៉ះទង្គិចគ្នាដ៏ហិង្សា បានបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) នៅក្នុងតំបន់រដ្ឋធានីធំៗ រួមមានរដ្ឋធានី Khartoum ទីក្រុង Omdurman និងទីក្រុង Khartoum ខាងជើង ឬ Bashi ព្រមទាំងនៅក្នុងតំបន់ Darfur ភាគខាងលិច។ កាលពីពេលថ្មីៗភាគីទាំងពីរ បានប្រយុទ្ធគ្នាខ្លាំងនៅជុំវិញទីបញ្ជាការកងវិស្វកម្មនៅខាងត្បូងទីក្រុង Omdurman និងមូលដ្ឋានអាកាសដែលនៅក្បែរនោះ។ កងកម្លាំងគាំទ្ររហ័ស(RSF) បានអះអាងកាលពីថ្ងៃសុក្រថា ខ្លួនបានបញ្ចប់ការហ៊ុមព័ទ្ធទីបញ្ជាការ កងវិស្វកម្ម ហើយបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងតំបន់ជុំវិញ ដោយមានបំណងជំរុញកងកម្លាំង ប្រដាប់អាវុធស៊ូដង់(SAF) ចេញពីតំបន់នោះ។ កងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) បាននិយាយថា ខ្លួនបានបន្តប្រើប្រាស់កងកម្លាំងពិសេស ដើម្បីវាយឆ្មក់នៅតំបន់ជាច្រើននៅតំបន់រដ្ឋធានីធំៗ ដោយបានសម្លាប់ទាហាន កងកម្លាំងគាំទ្រ​រហ័ស(RSF) ៣៥ នាក់ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ និងបានបំផ្លាញរថយន្តយោធាមួយចំនួន។ នៅតំបន់ Darfur ដែលជាសមរភូមិសំខាន់មួយទៀតនៃជម្លោះ ភាគីទាំងពីរបានបន្តប្រយុទ្ធគ្នាកាលពីថ្ងៃសុក្រនៅទីក្រុងNyalaរដ្ឋធានីDarfur ខាងត្បូង ទីក្រុង al-Fashir រដ្ឋធានី Darfur ខាងជើង និងទីក្រុង Zalingei រដ្ឋធានីDarfur ភាគកណ្តាល ។កងកម្លាំងគាំទ្ររហស័(RSF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើ​ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទាំងស្រុងទីក្រុង Zalingei និងទីក្រុងDarfur ភាគកណ្តាល ហើយពួកគេរុលចូលទៅកាន់ទីក្រុង Khartoum ។ ជម្លោះប្រដាប់អាវុធនៅប្រទេសស៊ូដង់ បានអូសបន្លាយពេលជាង ១០០ ថ្ងៃ ហើយស្ថានភាព​មនុស្សធម៌​នៅទីនោះកាន់តែជួបភាពធ្ងន់ធ្ងរ។ ប្រជាជនក្នុងតំបន់កំពុងត្រូវការបន្ទាន់​នូវស្បៀង​អាហារ ថ្នាំពេទ្យ និងតម្រូវការផ្សេងៗទៀតសម្រាប់ជីវិត។

តម្លៃអាហារហក់ឡើងខ្ពស់ ក្នុងប្រទេសនីហ្សេទទួលរងដោយរដ្ឋប្រហារ

2023/08/05 12:19:32 pm        84
រដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ កំពុងធ្វើឲ្យអ្នកទិញឥវ៉ាន់ជួបការលំបាកខ្លាំង។ តម្លៃសម្រាប់ទំនិញជាមូលដ្ឋានកំពុងហក់ឡើងខ្ពស់។ លោក Ibou Kane និយាយថាតម្លៃអង្ករមួយបាវបានឡើងជាងមួយភាគបីដល់ប្រមាណ ២៥ ដុល្លារ។ ការផ្តួលរំលំប្រធានាធិបតីលោក Mohamed Bazoum កាលពីខែមុនបានជំរុញឱ្យ សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS)បិទព្រំដែននិងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនីហ្សេ។វាជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោករួចទៅហើយ។ ហើយក្រុមមួយចំនួន កំពុងជំរុញឱ្យប្លុកនេះពិចារណាឡើងវិញនូវវិធានការនេះ ដើម្បីចៀសវាងការធ្វើឱ្យភាពលំបាកកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសនីហ្សេ។ មេដឹកនាំរបបយោធា បានផ្តល់ការលំបាកជាច្រើនសប្តាហ៍មកនេះ និងច្រើនខែទៅមុខទៀត។ អាជីវករម្នាក់និយាយថា យើងត្រូវតែជួយអ្នកដែលនៅជុំវិញយើង ហើយសំខាន់ជាងនេះទៀត គឺជួយរដ្ឋាភិបាលថ្មី។ ទោះបីជានៅមុនពេលរដ្ឋប្រហារក៏ដោយ ប្រជាជនជាង ៣ លាននាក់នៃប្រជាជន ២៦ លាននាក់របស់ប្រទេសនីហ្សេ បានប្រឈមនឹងកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ ការរឹតបន្តឹងកាន់តែខ្លាំងប្រទេសលោកខាងលិចមួយចំនួនក៏បានកាត់ផ្តាច់ជំនួយមកដល់ប្រទេសនីហ្សេ ជាប្រទេសមួយដែលជំនួយបរទេសមានចំនួនរហូតដល់ ៤០% នៃថវិការបស់ខ្លួន។

អាមេរិកមានចំណាត់ការដាក់កងម៉ារីន លើនាវាពាណិជ្ជកម្ម ដើម្បីបញ្ឈប់ការរឹបអូសរបស់អ៊ីរ៉ង់

2023/08/05 12:13:44 pm        99
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យោធាសហរដ្ឋអាមេរិកកំពុងត្រៀមផែនការ ដើម្បីចាប់ផ្តើមកងម៉ារីនប្រដាប់អាវុធ និងនាវិកនៅលើនាវាពាណិជ្ជកម្មរបស់ក្រុមហ៊ុនឯកជន បន្ទាប់ពីមានការរឹបអូសនាវាដោយកងកម្លាំងអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ជាការកើនឡើងគួរឱ្យកត់សម្គាល់ដែលអាចធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ប្រឈមមុខដាក់គ្នាដោយផ្ទាល់។មន្ត្រីម្នាក់បាននិយាយថា កិច្ចខិតខំប្រឹងប្រែងនេះនៅមិនទាន់ទទួលបានការយល់ព្រមចុងក្រោយទេ ប៉ុន្តែខ្លួនបានទទួលពីមន្ត្រីរដ្ឋបាលជាន់ខ្ពស់តបស់ លោកBiden ហើយអាចចាប់ផ្តើមភ្លាមៗនៅខែនេះ។ កងម៉ារីនមកពីមូលដ្ឋាន Camp Lejeune, N.C. បានជិះយន្តហោះទៅកាន់ប្រទេសបារ៉ែន និងទទួលបានការបណ្តុះបណ្តាលដែលពាក់ព័ន្ធ ដោយមានបុគ្គលិកបន្ថែមដែលនឹងមកដល់ ក្នុងពេលឆាប់ៗនេះនៅលើនាវាចម្បាំងសហរដ្ឋអាមេរិក។ មន្ត្រីរូបនេះបាននិយាយថា យើងមានក្រុមនៅលើដីគោក។ លោកនិយាយថា ការសម្រេចចិត្តខាងគោលនយោបាយបានធ្វើឡើងច្រើន។ នៅពេលសួរអំពីផែនការនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ Patrick Ryder បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកពុំមានការប្រកាសដែលត្រូវធ្វើឡើងនោះទេ។ អ្នកនាំពាក្យនៅសេតវិមាន លោក John Kirby មានសំណួរផ្ទាល់ទៅកាន់ក្រសួងការពារជាតិ ខណៈកត់សម្គាល់ពីច្រកសមុទ្រ Hormuz ជាកន្លែងដែលឧប្បត្តិហេតុមួយចំនួនបានកើតឡើង គឺជាច្រកផ្លូវសមុទ្រដ៏សំខាន់។ លោកបាននិយាយថា សហរដ្ឋអាមេរិកបានមើលឃើញការគំរាមកំហែងធ្វើឡើង ដោយប្រទេសអ៊ីរ៉ង់ ក្នុងការមិនអនុញ្ញានូវចំណុចដ៍ច្របូកច្របល់នេះ។ ច្រកសមុទ្រនេះភ្ជាប់ឈូងសមុទ្រពែរ្សទៅនឹងឈូងសមុទ្រប្រទេសអូម៉ង់ និងសមុទ្របើកចំហលើសពីនេះ។ យ៉ាងហោចណាស់ ២០ ភាគរយនៃប្រេងឆៅរបស់ពិភពលោកត្រូវបានដឹកជញ្ជូនតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកវិភាគ៖ លោក Kim Jong Un អាចនឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោក Xi ដើម្បីបង្ហាញកម្លាំងកូរ៉េខាងជើង
06/05/2026 10:06 PM
កម្ពុជាប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សំណល់សូន្យ”
06/05/2026 09:06 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ ចាត់ទុកការថែទាំផ្លូវជារឿងចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗ
06/05/2026 09:06 PM
ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM
រដ្ឋមន្រ្តីការពារជាតិអាមេរិកចាត់ទុកបាតុកម្មនៅបូលីវីថា ប្រៀបបាននឹងការផ្តួលរំលំរដ្ឋាភិបាល
06/05/2026 08:06 PM