សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

មនុស្សម្នាក់នាក់ និង១២នាក់របួសនៅកូរ៉េខាងត្បូង ក្នុងឧបទ្ទវហេតុបើករថយន្តបំផុត និងដេញចាក់មនុស្សជិតក្រុងសេអ៊ូល

2023/08/04 10:35:06 am        217
កូរ៉េខាងត្បូង៖ នគរបាលបាននិយាយថា បុរសម្នាក់នៅក្នុងទីក្រុងអ្នកធ្វើដំណើរថ្មើរជើងកូរ៉េខាងត្បូង បានបើករថយន្តរបស់ខ្លួនបំបុកចូលទៅក្នុងក្រុមអ្នកធ្វើដំណើរឆ្លងកាត់កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ៣ ខែសីហា បន្ទាប់មកបានចេញពីរថយន្ត ហើយបានចាក់មនុស្សម្នាក់ស្លាប់ និង មនុស្ស ១២ នាក់រងរបួសនៅក្នុងឧបទ្ទវហេតុមួយនៅជិតរដ្ឋធានីសេអ៊ូល។ ការវាយប្រហារដែលមិនអាចពន្យល់បាននៅក្នុងទីក្រុងសេអ៊ុងណាំ( Seongnam) បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដ៏កម្រមួយផ្សេងទៀតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានសម្លាប់មនុស្សម្នាក់ និងមនុស្ស៣នាក់ផ្សេងទៀតរងរបួស។ នគរបាលបាននិយាយថា ជនវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានវាយប្រហារមនុស្សដោយមិនរើសមុខ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានពិពណ៌នាថា បុរសរូបនេះមានអាយុ២០ ឆ្នាំ ធ្វើការជាអ្នកដឹកជញ្ជូនទំនិញ និងមានការបញ្ជាក់ពីបញ្ហាសុខភាពផ្លូវចិត្តមួយចំនួន។  ការវាយប្រហារនេះបានកើតឡើងនៅជិតស្ថានីយ៍រថភ្លើងសេហ៊ីយ៉ុន ( Seohyeon) ស្ថិតចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ដែលមានហាងលក់ទំនិញធំមួយ និងហាងផ្សេងទៀត និងជាកន្លែងដែលអ្នកដំណើរជាច្រើនរស់នៅ។សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា បុរសនោះបានបើករថយន្តបុកមនុស្សមួយក្រុមដែលកំពុងដើរលើចិញ្ចើមផ្លូវ បន្ទាប់មកបានចុះពីលើរថយន្ត ហើយចូលទៅក្នុងផ្សារទំនើបមួយ៕

សហរដ្ឋអាមេរិកនិយាយថា មិនទាន់មានការឆ្លើយតបពីប្រទេសចិននៅឡើយអំពីការអញ្ជើញរដ្ឋមន្ត្រីការបរទេសទៅទស្សនកិច្ចក្រុងវ៉ាស៊ីនតោន

2023/08/04 10:23:38 am        246
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៣ សីហា)ថា សហរដ្ឋអាមេរិក មិនទាន់ទទួលបានការឆ្លើយតបពីប្រទេសចិនសម្រាប់ការអញ្ជើញនូវរដ្ឋមន្ត្រីបរទេសចិនដែលទើបតែងតាំងថ្មីលោក វ៉ាង យី (Wang Yi) ទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោននោះទេ។ កាលពីដើមសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោន បានបន្តការអញ្ជើញជាផ្លូវការទៅកាន់អ្នកការទូតជើងចាស់លោកវ៉ា បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់គាត់ គឺលោក ឈីន កាង (Qin Gang) ត្រូវបានដកចេញពីមុខតំណែងភ្លាមៗ នៅចុងខែកក្កដាដោយទីក្រុងប៉េកាំង។លោកប៊្លីនខិនបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្រៅព្រឹត្តិការណ៍មួយនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា យើងមិនទាន់មានការឆ្លើយតបនៅឡើយទេ ប៉ុន្តែយើងគ្រាន់តែបានអញ្ជើញ ហើយខ្ញុំរំពឹងថា យើងនឹងមានឱកាសជួបមុខគ្នា និងបន្តការសន្ទនាសំខាន់ៗដែលខ្ញុំបានធ្វើឡើងនៅទីក្រុងប៉េកាំង។ លោកឈិន មិនត្រូវបានគេឃើញជាសាធារណៈទេ ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ក្នុងពេលអវត្តមានដ៏អាថ៌កំបាំង បន្ទាប់ពីរយៈពេល៧ខែនៅក្នុងការងារដែលបានចោទជាសំណួរអំពីតម្លាភាព។ ក្រសួងការបរទេសចិន បានត្រឹមតែនិយាយថា លោកឈិន ឈប់ធ្វើការ ដោយសារហេតុផលសុខភាព ដែលមិនបានបញ្ជាក់៕

ប្រធានាធិបតីនីហ្សេ ម៉ូហាម៉េដ បាហ្សូម អំពាវនាវរកជំនួយពីសហរដ្ឋអាមេរិក និងអន្តរជាតិ ក្រោយរដ្ឋប្រហារ

2023/08/04 10:19:56 am        236
នីហ្សេ៖ មេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែងរបស់ប្រទេសនីហ្សេ បានជំរុញសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិទាំងមូលឲ្យជួយស្ដារអំណាច និងសណ្តាប់ធ្លាប់តាមរដ្ឋធម្មនុញ្ញឡើងវិញ បន្ទាប់ពីរដ្ឋប្រហារកាលពីសប្ដាហ៍មុន។  ក្នុងអត្ថបទដែលបង្ហាញពីគំនិតមួយ នៅក្នុងសារព័ត៌មាន Washington Post លោកប្រធានាធិបតី     ម៉ូហាម៉េដ បាហ្សូម (Mohamed Bazoum) បាននិយាយថា លោកបានសរសេរថា លោកត្រូវបានចាប់ជាចំណាប់ខ្មាំង។  ភាពរំជួបរំជួលបានផ្ទុះឡើងនៅក្នុងរដ្ឋស្ថិតនៅអាហ្វ្រិកខាងលិចមួយនេះចាប់តាំងពីលោកត្រូវបានគេដណ្ដើមអំណាចមក។  កាលពីថ្ងៃព្រហស្បតិ៍ ក្រុមមេដឹកនាំរដ្ឋប្រហារបានប្រកាសថា ពួកគេបានដកឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ ចេញពីប្រទេសបារាំង អាមេរិក នីហ្សេរីយ៉ា និងតូហ្គោ។  នៅក្នុងអត្ថបទចុះផ្សាយនៅតាមកាសែតរបស់លោក លោក Bazoum បានព្រមានថារដ្ឋប្រហារនេះ ថាប្រសិនបើទទួលជោគជ័យ  នឹងនាំមហន្តរាយដល់ប្រទេសរបស់យើង  តំបន់របស់យើង និងពិភពលោកទាំងមូល។ លោកបានសរសេរថា ប្រជាជននីហ្សេនឹងមិនបំភ្លេចការគាំទ្ររបស់អ្នកឡើយ ក្នុងពេលវេលាដ៏សំខាន់បែបនេះក្នុងប្រវត្តសាស្ត្ររបស់យើង៕

កូរ៉េខាងជើងរិះគន់ជំនួយសព្វាវុធរបស់អាមេរិកកាន់កោះតៃវ៉ាន់ ថាជាការបង្ករឿងដ៏គ្រោះថ្នាក់

2023/08/04 10:17:13 am        297
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រ (៤ សីហា)នេះ បានរិះគន់កញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានជំរុញភាពតានតឹងនៅក្នុងតំបន់ទៅជា "ចំណុចបញ្ឆេះសង្រ្គាមមួយផ្សេងទៀត" ។ សហរដ្ឋអាមេរិកបានបង្ហាញកញ្ចប់ជំនួយសម្រាប់កោះតៃវ៉ាន់ ដែលមានតម្លៃរហូតដល់៣៤៥លានដុល្លារកាលពីថ្ងៃសុក្រ ខណៈដែលសភាបានអនុញ្ញាតឲ្យជំនួយអាវុធដល់ទៅ១ពាន់លានដុល្លារសម្រាប់កោះនេះ ជាផ្នែកនៃថវិកាឆ្នាំ២០២៣។នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA លោក Maeng Yong Rim អគ្គនាយកនៃនាយកដ្ឋានកិច្ចការចិនរបស់ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ផែនការនេះគឺជាការបង្កហេតុខាងនយោបាយ និងយោធាដ៏គ្រោះថ្នាក់មួយ ព្រមទាំងជាការរំលោភយ៉ាងខ្លាំងក្លានៃគោលការណ៍ចិនតែមួយផងដែរ។សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា "នេះគឺជាចេតនាដ៏អាក្រក់របស់សហរដ្ឋអាមេរិកក្នុងការប្រែក្លាយកោះតៃវ៉ាន់ទៅជាមូលដ្ឋានទំនើបដ៏រឹងមាំ បានប្រឆាំងនឹងប្រទេសចិន ព្រមទាំងជាលេណដ្ឋានខ្សែត្រៀមទីមួយសម្រាប់ការអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការរារាំងប្រទេសចិន" ។យោងតាមអាជ្ញាធរការពារជាតិតៃវ៉ាន់បានឲ្យដឹងថា យោធាចិនបាននិងកំពុងដំឡើងសាច់ដុំជុំវិញកោះនេះ ដោយថ្មីៗនេះបានបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះផ្សេងៗជាច្រើនគ្រឿង រួមទាំងយានដ្រូន ទៅកាន់ភាគខាងត្បូងនៃកោះតៃវ៉ាន់៕

ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ត្រូវបានពន្យារពេលម្តងទៀត ដើម្បីរង់ចាំការសម្រេចរបស់តុលាការលើបេក្ខជនឈ្នះការបោះឆ្នោត

2023/08/04 10:06:23 am        239
ថៃ៖ ការបោះឆ្នោតសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃដែលរំពឹងទុកនៅថ្ងៃសុក្រ (៤ សីហា) នេះ ត្រូវបានពន្យារពេលម្តងទៀតបន្ទាប់ពីតុលាការបានពន្យារពេលការសម្រេចនៅក្នុងសំណុំរឿង ដែលពាក់ព័ន្ធនឹងគណបក្សបោះជំហានទៅមុនដែលបានឈ្នះការបោះឆ្នោតសកលកាលពីខែឧសភា ដោយបន្ថែមភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង ថាតើពេលណាដែលរដ្ឋាភិបាលថ្មីអាចចូលកាន់តំណែងបាន។តុលាការធម្មនុញ្ញកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀតដើម្បីពិចារណាថាតើត្រូវទទួលយកញត្តិពីអង្គភាពទទួលពាក្យបណ្តឹងពលរដ្ឋ ថាតើវាស្របតាមធម្មនុញ្ញដែរឬទេ ដែលសភារារាំងមេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាអ្នកឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើល មិនឲ្យការតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ជាលើកទីពីរនោះ។គណបក្សបោះជំហានទៅមុខមួយនេះ ទទួលបានជ័យជម្នះចំណាត់ថ្នាក់លេខមួយនៅក្នុងការបោះឆ្នោតសកលខែឧសភា ហើយបានប្រមូលផ្តុំគណបក្សចម្រុះចំនួន៨ មានអាសនៈចំនួន៣១២នៅក្នុងសភាជាន់ទាប ដែលមានសមាជិកចំនួន៥០០រូប។ ប៉ុន្តែសភាជួបការលំបាកក្នុងការទទួលយកនាយករដ្ឋមន្ត្រីថ្មី ដោយតម្រូវឱ្យមានការបោះឆ្នោតសំឡេងភាគច្រើនរួមជាមួយនឹងសមាជិកព្រឹទ្ធសភា២៥០រូប ដែលត្រូវបានតែងតាំងដោយអភិរក្សនិយម។បន្ទាប់ពីលោក ភីថា ត្រូវបានរារាំងមិនឲ្យសំណើបេក្ខជននាយករដ្ឋមន្រ្តីលើកទីពីរនោះ ពាក្យបណ្តឹងជាច្រើនត្រូវបានដាក់ជូនអង្គភាពទទួលពាក្យបណ្តឹងពលរដ្ឋ ដោយអះអាងថា សកម្មភាពនេះបានបំពានរដ្ឋធម្មនុញ្ញ។ ពាក្យបណ្តឹងទាំងនោះ រួមមានមកពីពលរដ្ឋជាកលក្ខណៈឯកជន និងតំណាងរាស្ត្រមកពីគណបក្សលោក ភីថា។ នៅពេលដែលសំណុំរឿងនេះ ត្រូវបានដាក់ទៅតុលាការកាលពីសប្តាហ៍មុន សភាបានពន្យារពេលការបោះឆ្នោត ប៉ុន្តែបានកំណត់ពេលវាម្តងទៀតប៉ុន្មានថ្ងៃក្រោយមក ទោះបីជាតុលាការមិនទាន់សម្រេចក៏ដោយ៕

Trump ផ្តល់ចម្លើយពីភាពគ្មានទោសពីបទរៀបចំផែនការបង្វែរលទ្ធផលបោះឆ្នោតដែលខ្លួនបរាជ័យ

2023/08/04 09:56:37 am        263
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់ចម្លើយពីភាពគ្មានទោស នៅក្នុងតុលាការទីក្រុងវ៉ាស៊ីនតោនឌីស៊ីចំពោះការសមគំនិតដើម្បីបង្វែរលទ្ធផលការបោះឆ្នោតដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០។ អំឡុងពេលចូលខ្លួនរយៈពេលខ្លី លោកបាននិយាយបែបទន់ភ្លន់បញ្ជាក់ពីការផ្ដល់ចម្លើយពីភាពគ្មានទោស ឈ្មោះ និងអាយុរបស់លោក ហើយថាលោក មិនស្ថិតក្រោមឥទ្ធិពលនៃសាធាតុណាមួយទេ ។ ក្រោយមកលោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថាករណីនេះគឺជាការធ្វើទុក្ខបុកម្នេញរបស់គូប្រែជែងនយោបាយ។ នេះ គឺជាការបង្ហាញខ្លួនលើកទី៣របស់អតីតប្រធានាធិបតីរូបនេះ ក្នុងរយៈពេល៤ខែជាជនជាប់ចោទបទព្រហ្មទណ្ឌ។  លោក Trump បានចូលតាមទ្វារក្រោយរបស់តុលាការកាលពីរសៀលថ្ងៃព្រហស្បតិ៍នៅកណ្ដាលរដ្ឋធានីរបស់ប្រទេសនេះ ស្ថិតនៅប៉ុន្មានម៉ែត្រពីកន្លែងកើតហេតុនៃកុបកម្មនៅវិមានកាពីតូល ដែលជាឬសគល់សំខាន់នៃករណីទោសទណ្ឌរបស់លោក ។  ជនជាប់ចោទប្រហែល១ពាន់នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចូលរួមវាយសម្រុកចូលសភា កាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១ បានបង្ហាញមុខនៅអគារតុលាការតែមួយ៕

ឥណ្ឌូណេស៊ីត្រៀមផ្ទៃដីចំនួន៥០០.០០០ហិចតាសម្រាប់ដំណាំស្រូវស្របពេលបាតុភូត អែលនីញ៉ូ

2023/08/04 09:49:09 am        286
ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងរៀបចំដីកសិកម្មចំនួន៥០០.០០០ហិចតា សម្រាប់ផលិតស្រូវក្នុងការប្រមើលមើលពីគ្រោះរាំងស្ងួតដ៏យូរអង្វែង ដែលបង្កឡើងដោយបាតុភូតអាកាសធាតុ អែល នីញ៉ូ ។យោងតាមសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋានសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (BPMI) រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Syahrul Yasin Limpo បាននិយាយកាលពីថ្ងៃពុធ (២ សីហា) ថា តំបន់មួយចំនួនក្នុងប្រទេសបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការរៀបចំដីកសិកម្ម ដើម្បីធានាបាននូវលទ្ធភាពទទួលបានស្តុកអង្ករជាតិ។ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នៅថ្ងៃដដែលនោះ បានណែនាំបុគ្គលិករបស់ខ្លួនឱ្យរៀបចំ និងធានាថាប្រជាជនអាចមានអង្ករប្រើប្រាស់គ្រប់គ្រាន់ បន្ទាប់ពីកិច្ចប្រជុំទាក់ទងនឹងលទ្ធភាពទទួលបានអង្ករ និងតម្លៃសមរម្យនៅក្នុងប្រទេសឥណ្ឌូនេស៊ី។នេះមិនមែនជាគម្រោងកសិកម្មដ៏មានមហិច្ឆតាលើកដំបូងរបស់ប្រទេសនេះទេ។ គម្រោងអចលនវត្ថុដែលកំពុងដំណើរការបានចាប់ផ្តើមកាលពីឆ្នាំ២០២០ ត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើផ្ទៃដីចំនួន៧៧០.០០០ហិចតា ឬច្រើនជាងទំហំ១០ដងនៃប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន រ៉យទ័រ ។ គម្រោងនេះមានគោលបំណងទប់ស្កាត់ការពឹងផ្អែកលើការនាំចូលស្បៀងពីក្រៅប្រទេស៕

ក្រុមអ្នកជំនាញ៖ ការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទជាទូទៅត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន

2023/08/03 02:54:01 pm        276
អ៊ុយក្រែន៖ ក្រុមអ្នកជំនាញអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធ នៅក្នុងការសង្ខេបនៃការរកឃើញចុងក្រោយរបស់ពួកគេថា អ្នកទោសមួយចំនួនធំ ដែលត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅភាគខាងត្បូងដែលកាន់កាប់ដោយរុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានគេធ្វើទារុណកម្ម និងរំលោភផ្លូវភេទ។ ក្រុមយុត្តិធម៌ចល័ត (Mobile Justice Team) ដែលបង្កើតឡើងដោយក្រុមហ៊ុនច្បាប់មនុស្សធម៌អន្តរជាតិ អនុលោមសិទ្ធិសកលឬGlobal Rights Compliance បានធ្វើការជាមួយរដ្ឋអាជ្ញាឧក្រិដ្ឋកម្មសង្គ្រាមនៅសង្គ្រាមអ៊ុយក្រែន នៅក្នុងតំបន់ឃើសុន ( Kherson) ចាប់តាំងពីវាត្រូវបានដណ្តើមយកមកវិញ ក្នុងខែវិច្ឆិកា បន្ទាប់ពីរយៈពេលជាង៨ខែ ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។អាជ្ញាធរអ៊ុយក្រែន កំពុងពិនិត្យមើលរបាយការណ៍ជាង ៩៧.000 នៃអំពើឧក្រិដ្ឋកម្មសង្រ្គាម ហើយបានចោទប្រកាន់ជនសង្ស័យចំនួន២២០នាក់នៅក្នុងតុលាការក្នុងស្រុក។ ជនល្មើសកម្រិតខ្ពស់ អាចត្រូវបានកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)នៅទីក្រុងឡាអេដែលបានស្វែងរកចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រួចហើយ។វិមានក្រឹមឡាំង បានបដិសេធឥតឈប់ឈរចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយកងកម្លាំងចូលរួមក្នុង«ប្រតិបត្តិការយោធាពិសេស»ដែលខ្លួននិយាយថា ត្រូវបានចាប់   ផ្តើម ដើម្បីលុបបំបាត់ណាហ្ស៊ីនិយមពីអ្នកជិតខាងរបស់ខ្លួន និងការពារប្រទេសរុស្ស៊ី៕

ប្រទេសសេណេហ្គាល់ បានបិទកម្មវិធីវីដេអូកម្សាន្ត TikTok ក្នុងការពង្រីកការបង្ក្រាបលើក្រុមប្រឆាំង

2023/08/03 02:51:23 pm        205
សេណេហ្គាល់៖ កាលពីថ្ងៃពុធ (២ សីហា) ក្រុមអាជ្ញាធរសេណេហ្គាល់បានបិទការចូលប្រើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដោយពង្រីកការបង្ក្រាបលើក្រុមប្រឆាំងជាច្រើនថ្ងៃ បន្ទាប់ពីពួកគេបានរំលាយគណបក្សប្រឆាំងដ៏ធំរបស់ប្រទេស ហើយចាប់ឃុំខ្លួនមេដឹកនាំរបស់បក្សប្រឆាំងមួយនេះ។ការដណ្តើមអំណាចរវាងមេដឹកនាំគណបក្ស Pastef លោក Ousmane Sonko និងប្រធានាធិបតីសេណេហ្គាល់លោក Macky Sall បានបង្កឲ្យមានបាតុកម្មហិង្សាកាលពីថ្ងៃចន្ទ និងបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសសេណេហ្គាល់ ថាជាប្រទេសប្រជាធិបតេយ្យដែលមានស្ថិរភាពបំផុតនៅអាហ្វ្រិកខាងលិច។ តំបន់នេះបានឃើញរលកនៃរដ្ឋប្រហារយោធាក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ រួមទាំងមួយសប្តាហ៍មុនក្នុងប្រទេសនីហ្សេផងដែរ។ប្រទេសសេណេហ្គាល់បានរំលាយគណបក្ស Pastef និងរឹតបន្តឹងការចូលប្រើសេវាអ៊ីនធឺណិតកាលពីថ្ងៃចន្ទ ដោយលើកឡើងពីការគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេស។ រដ្ឋមន្ត្រីទំនាក់ទំនងរបស់ប្រទេសនេះ បានប្រើយុត្តិកម្មស្រដៀងគ្នាដើម្បីទប់ស្កាត់ទៅលើកម្មវិធីវីដេអូកម្សាន្ត TikTok ផងដែរ៕

មន្ត្រីអង្គការឧតុនិយមពិភពលោកព្រមានពីផលប៉ះពាល់លើបាតុភូតអែលនីញ៉ូ លើកសិកម្មសកល

2023/08/03 02:31:21 pm        232
អាមេរិក៖ លោក Chris Hewitt ប្រធានការិយាល័យអាកាសធាតុអន្តរជាតិសម្រាប់អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា បាតុភូតអែលនីញ៉ូ ដែលកំពុងវិវឌ្ឍ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានលើផលិតកម្មកសិកម្មសកលនៅឆ្នាំនេះ។ កាលពីដើមខែកក្កដា អង្គការឧតុនិយមពិភពលោក បានប្រកាសថា ស្ថានភាពបាតុភូតអែលនីញ៉ូ បានវិវឌ្ឍនៅក្នុងតំបន់ប៉ាស៊ីហ្វិកត្រូពិកជាលើកដំបូង ក្នុងរយៈពេល៧ឆ្នាំមកនេះ ដែលកំពុងកំណត់តំណាក់កាលសម្រាប់ការកើនឡើងសីតុណ្ហភាពសកលដែលកើតមាន អាកាសធាតុដែលបង្កការរំខាន និងគំរូអាកាសធាតុ។ ខណៈព្រឹត្តិការណ៍អាកាសធាតុដែលកំពុងកើតឡើងដោយធម្មជាតិ បាតុភូតអែលនីញ៉ូ បានទាក់ទងទៅនឹងការឡើងកម្តៅនៃសីតុណ្ហភាពផ្ទៃសមុទ្រ នៅតំបន់ប៉ាស៊ីហ្វិកត្រូពិកភាគខាងកើតនិងភាគកណ្តាល។ វាបានកើតឡើងជាមធ្យមរៀងរាល់២ឆ្នាំទៅ៧ឆ្នាំ ហើយជាធម្មតាមានរយៈពេល៩ទៅ១២ខែ ហើយអាចបង្កឲ្យមានបម្រែបម្រួលអាកាសធាតុដូចជា ទឹកជំនន់ នៅក្នុងតំបន់ស្ងួតហួតហែងធម្មតា ដោយមានភ្លៀងធ្លាក់តិចតួច និងមានគ្រោះរាំងស្ងួត នៅក្នុងតំបន់មានទឹកទឹកភ្លៀងធ្លាក់ច្រើន។ លោក Hewitt បានពន្យលនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗ ជាមួយទូរទស្សន៍កណ្តាលរដ្ឋចិនថា វាប្រែប្រួលច្រើនចន្លោះពី១ឆ្នាំ ទៅ១ឆ្នាំ ហើយផលប៉ះពាល់វាមានទៅលើតំបន់ខុសៗគ្នានៃការប្រែប្រួលលើពិភពលោកផងដែរ។ ដូច្នេះយើងពុំអាចដឹងថាតើនៅឆ្នាំនេះវាមានផលប៉ះពាល់ខ្លាំងឬយ៉ាងណានោះទេ។ លោកនិយាយថា ផ្នែកមួយចំនួននៃពិភពលោក អាចមានគ្រោះរាំងស្អួតទាក់ទងនឹងបាតុភូតអែលនីញ៉ូ ដូច្នេះផលប៉ះពាល់នៃគ្រោះរាំងស្ងួត ច្បាស់ណាស់វាមិនល្អសម្រាប់វិស័យកសិកម្មនោះទេ ហើយសម្រាប់សហគមន៍នានា ពួកគេចាំបាច់ត្រូវពិចារណាពីការស្រោចស្រពដំណាំរបស់ពួកគេ។ នៅផ្នែកដ៏ទៃទៀតនៃពិភពលោក អាចជួបប្រទះទឹកជំនន់ ហើយដូច្នេះកំពុងពឹងផ្អែកលើកម្លាំងនៃទឹកជំនន់ដែលអាចប៉ះពាល់ដល់វិស័យកសិកម្ម ដែលវាអាចបំផ្លាញដំណាំ។ ការធ្វើបច្ចុប្បន្នភាពរបស់អង្គការឧតុនិយមពិភពលោក ដែលបានរួមបញ្ចូលការព្យាករណ៍ និងការណែនាំរបស់អ្នកជំនាញពីជុំវិញពិភពលោក និយាយថា អាចកើតមាន៩០ភាគរយនៃព្រឹត្តិការណ៍បាតុភូតអែលនីញ៉ូ ដែលនៅបន្តក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០២៣ ហើយវាត្រូវបានគេរំពឹងថាយ៉ាងហោចណាស់មានស្ថានភាពខ្លាំងកម្រិតមធ្យម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការដឹកជញ្ជូនសហភាពអឺរ៉ុប៖ EU ពុំមើលឃើញកង្វះខាតប្រេងយន្តហោះនោះទេខណៈតម្លៃប្រេងហក់ឡើងខ្ពស់
06/05/2026 08:06 PM
លោក Putinនិយាយថា រុស្ស៊ីបានទាក់ទងអាមេរិកពាក់ព័ន្ធនឹងបញ្ហាវិបត្តិនៅប្រទេសគុយបា
06/05/2026 08:06 PM
អ្នកថែសន្តិភាព UNម្នាក់ ស្លាប់ និង ២នាក់ រងរបួស អំឡុងការផ្លោងគ្រាប់កាំភ្លើងត្បាល់នៅលីបង់
06/05/2026 08:06 PM
អាហ្វ្រិកខាងត្បូងបញ្ជូនបេ្រសិតទៅកាន់អាហ្វ្រិក និងទ្វីបផ្សេងទៀត ក្រោយការវាយប្រហាររើសអើងជនបរទេស
06/05/2026 08:06 PM
ក្រុមមេដឹកនាំជួបជុំគ្នា មុនកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-តំបន់បាល់កង់ខាងលិច នៅប្រទេសម៉ុនតេណេហ្គ្រូ
06/05/2026 08:06 PM
អាមេរិកបង្កើនសម្ពាធលើគុយបា ខណៈពួកគេដាក់ទណ្ឌកម្មលោកប្រធានាធិបតី Diaz-Canel
06/05/2026 08:06 PM
រដ្ឋមន្រ្តីការពារជាតិអាមេរិកចាត់ទុកបាតុកម្មនៅបូលីវីថា ប្រៀបបាននឹងការផ្តួលរំលំរដ្ឋាភិបាល
06/05/2026 08:06 PM
ទីក្រុងគីវ កាន់ទុក្ខកុមារអ៊ុយក្រែន ៧០៧នាក់ដែលត្រូវបានសម្លាប់ ចាប់តាំងពីឆ្នាំ ២០២២
06/05/2026 08:06 PM
WFP៖ ជម្លោះមជ្ឈិមបូព៌ា ជំរុញឲ្យមនុស្សរាប់លាននាក់ធ្លាក់ក្នុងភាពអត់ឃ្លាន
06/05/2026 08:06 PM
UN បង្កើនការអំពាវនាវសុំជំនួយទ្វេដងសម្រាប់លីបង់ ខណៈសង្រ្គាមធ្វើឲ្យកើនឡើងតម្រូវការមនុស្សធម៌
06/05/2026 08:06 PM