សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

ប្រទេសកេនយ៉ាផ្អាកគម្រោងវើលខ័ញរូប័ណ្ណគ្រីបតូ ជុំវិញកង្វល់សុវត្ថិភាព

2023/08/03 02:28:18 pm        251
សម្រាប់សប្តាហ៍មុន ប្រជាជនកេនយ៉ារាប់រយនាក់បានតម្រង់ជួរយ៉ាងវែងនៅក្នុងផ្សារទំនើបជាច្រើន និងមជ្ឈមណ្ឌលសាធារណៈនានាទូទាំងរដ្ឋធានីណៃរ៉ូប៊ី ដោយនិយាយថា ពួកគេទៅទីនោះបន្ទាប់ពីបានឮអំពីគម្រោង វើលខ័ញ (Worldcoin) តាមអ៊ីនធឺណិត ដែលផ្ដល់ជូនប្រាក់ឥតគិតថ្លៃឱ្យប្រជាជន ជាថ្នូរនឹងការស្កេនភ្នែករបស់ពួកគេ។ទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃពុធ (២ សីហា) ក្រសួងមហាផ្ទៃកេនយ៉ាបាននិយាយថា ខ្លួនបានផ្អាកសកម្មភាពក្នុងតំបន់នៃគម្រោងរូបិយប័ណ្ណគ្រីបតូ ខណៈពេលដែលភ្នាក់ងាររដ្ឋាភិបាលវាយតម្លៃហានិភ័យដែលអាចកើតមានចំពោះសុវត្ថិភាពសាធារណៈ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាប្រជាជនកេនយ៉ាជាង ៣៥០.០០០នាក់បានចុះឈ្មោះក្នុងគម្រោង វើលខ័ញ នេះគិតត្រឹមថ្ងៃអង្គារ (១ សីហា) ជាថ្នូរនឹងនិមិត្តសញ្ញារូបិយប័ណ្ណគ្រីបតូឥតគិតថ្លៃដែលមានតម្លៃប្រហែល៧.០០០ស៊ីលីងកេនយ៉ា (៤៩,០៩ដុល្លារ) ពីគម្រោង វើលខ័ញ នេះ ដែលជាគម្រោងរូបិយប័ណ្ណជីវមាត្រដែលបង្កើតឡើងដោយ ក្រុមហ៊ុនឧបករណ៍សម្រាប់មនុស្សជាតិដែលមានមូលដ្ឋាននៅទីក្រុង សានហ្រ្វាន់ស៊ីស្កូនិងប៊ែកឡាំង។គម្រោងនេះត្រូវបានបង្កើតឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman ដែលតម្រូវឱ្យអ្នកប្រើប្រាស់ផ្តល់ការស្កែនក្រយ៉ៅភ្នែករបស់ពួកគេ ជាថ្នូរនឹងលេខសម្គាល់ឌីជីថល ហើយនៅក្នុងប្រទេសមួយចំនួនអ្នកប្រើប្រាស់ក៏ទទួលបានរូបិយប័ណ្ណគ្រីបតូដោយឥតគិតថ្លៃ ជាផ្នែកនៃគម្រោងបង្កើតអត្តសញ្ញាណ និងបណ្តាញហិរញ្ញវត្ថុថ្មីផងដែរ៕

មន្ទីរបញ្ចកោណ និងក្រសួងការបរទេសចិន ពិភាក្សាគ្នាអំពីទំនាក់ទំនង

2023/08/03 02:24:50 pm        247
អាមេរិក៖ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃពុធ (ទី២ ខែសីហា) ថា មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណទទួលបន្ទុកតំបន់អាស៊ី បានពិភាក្សាជាមួយមន្ត្រីម្នាក់មកពីក្រសួងការបរទេសរបស់ប្រទេសចិន នៅក្នុងការសន្ទនាកម្រិតខ្ពស់ដ៏កម្រមួយរវាងមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់អាមេរិក និងចិន។អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ឧបការីរដ្ឋមន្ត្រីការពារជាតិលោក Ely Ratner និង លោកនាយក Yang Tao (យ៉ាង ថាវ) បានពិភាក្សាអំពីទំនាក់ទំនងការពារជាតិសហរដ្ឋអាមេរិក-សាធារណរដ្ឋប្រជាមានិតចិន (PRC)ក៏ដូចជាបញ្ហាសន្តិសុខក្នុងតំបន់។លោកបាននិយាយសំដៅទៅឧបការីរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Ely Ratner និងអគ្គនាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការបរទេសអាមេរិកខាងជើង និងមហាសមុទ្រលោក Yang Tao របស់សាធារណរដ្ឋប្រជាមានិតចិន។អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖«លោកឧបការីរូបនេះ ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តជាបន្តរបស់ក្រសួងក្នុងការរក្សាបាននូវចក្របើកចំហនៃការប្រាស្រ័យទាក់ទងរវាងយោធានិងយោធារបស់សហរដ្ឋអាមេរិក និង សាធារណរដ្ឋប្រជាមានិតចិន៕

អំពើហិង្សាសហគមន៍ដ៏គ្រោះថ្នាក់ បានផ្ទុះឡើងនៅឥណ្ឌា មួយខែ មុនកិច្ចប្រជុំមេដឹកនាំពិភពលោក

2023/08/03 02:21:18 pm        221
ឥណ្ឌា៖ ការផ្ទុះឡើងនៃអំពើហិង្សានៅទីកន្លែងផ្សេងៗគ្នា ក្នុងសប្តាហ៍នេះ ក្នុងនោះរួមទាំងការចោទប្រកាន់ ជុំវិញការបាញ់សម្លាប់បុរសម៉ូស្លីម៣នាក់ដោយមន្រ្តីនគរបាល នៅលើរថភ្លើងមួយ បានបង្ហាញឲ្យឃើញពីការប្រេះឆាខ្លាំងឡើងៗ ក្នុងសហគមន៍ នៅប្រទេសឥណ្ឌា ដែលការទាស់ទែងនេះ កើតឡើងប៉ុន្មានសប្តាហ៍ មុនពេលកិច្ចស្វាគមន៍មេដឹកនាំក្រុមប្រទេសទាំង ២០ (G20) មាននៅរដ្ឋធានីរបស់ប្រទេស។អំពើហិង្សា បានផ្ទុះឡើងនៅភាគខាងជើងនៃរដ្ឋ Harayana កាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) បន្ទាប់ពីអង្គការហិណ្ឌូស្តាំនិយមមួយ ដែលបានដឹកនាំព្យុហយាត្រាសាសនា នៅតំបន់ Nuh ដែលភាគច្រើនសម្បូរអ្នកកាន់សាសនាម៉ូស្លីម។ការប៉ះទង្គិចគ្នានោះ បានរីករាលដាលដល់តំបន់មួយចំនួន ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងទីក្រុង Gurugram ឬគេស្គាល់ឈ្មោះថា «Gurgaon»(ហ្គួហ្កោន) ជាទីដែលមនុស្សជាង១,៥លាននាក់ រស់នៅ និងជាទីតាំងរបស់ក្រុមហ៊ុនសកលរាប់រយ ដោយក្រុមមនុស្សបង្កហិង្សាទាំងនោះ ភាគច្រើនបានកំណត់គោលដៅលើទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់ពួកម៉ូស្លីម ដោយដុតបំផ្លាញអគារ ព្រមទាំងវាយកម្ទេចហាង និងភោជនីយដ្ឋាននានា។អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានស្លាប់ ក្នុងនោះរួមទាំងនគរបាល ២នាក់ និងបព្វជិតម្នាក់ នៅខាងក្នុងវិហារអ៊ីស្លាម ដែលត្រូវបានដុត ហើយមនុស្សជាង ១១០នាក់ ត្រូវបានចាប់ខ្លួន។ ទីប្រឹក្សាតំបន់របស់ទីក្រុង Gurugram បានជំរុញឲ្យអ្នកស្រុក ស្នាក់នៅតែក្នុងផ្ទះ និងបានបញ្ជាឲ្យបិទវិទ្យាស្ថានអប់រំឯកជន និងការិយាល័យរដ្ឋបាលមួយចំនួន៕

ក្រុងញូវយ៉ក ព្យាយាមស្វែងរកទីជម្រកសម្រាប់ជនអន្តោប្រវេសន៍

2023/08/03 02:11:55 pm        70
អាមេរិក៖មន្ត្រីទីក្រុងញូវយ៉ក បានស្នើសុំរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ ឲ្យជួយគាំទ្រប្រព័ន្ធទីជម្រករបស់ខ្លួន ដែលកំពុងមានច្រើនលើសលប់នូវលំហូរជនអន្តោប្រវសេន៍ ដែលភាគច្រើនមកពីបណ្តាប្រទេសអាមេរិកឡាទីន។ រដ្ឋនានាដឹកនាំដោយគណបក្សសាធារណៈរដ្ឋ ដូចជារដ្ឋ តិចសាស់ និងអារីហ្សូណា កំពុងដឹកជញ្ជូនជនអន្តោប្រវេសន៍តាមរថយន្តក្រុងទៅកាន់ទីក្រុងញូវយ៉ង និងទីក្រុងដ៍ទៃទៀត ក្នុងការតវ៉ាចំពោះគោលនយោបាយអន្តោប្រវរេសន៍របស់រដ្ឋបាលប្រធានាធិបតីលោក Joe Biden។ ជនអន្តោប្រវេសន៍ជាង ១០០នាក់ កំពុងដេកនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងញូវយ៉ក ដោយកំពុងរង់ចាំគេផ្តល់កន្លែងស្នាក់នៅ។ មន្ត្រីទីក្រុងម្នាក់ បានប្រាប់អ្នករាយការណ៍ព័ត៌មានកាលពីថ្ងៃពុធថា ពុំមានបន្ទប់នៅសល់នោះទេ។មន្ត្រីនិយាយថា អ្នកស្វែងរកសិទ្ធជ្រកកោនច្រើនជាង៩៥.០០០ នាក់ បានចូលមកទីក្រុងនេះ ចាប់តាំងពីនិទាឃរដូវឆ្នាំមុន ដោយ១៤.០០០នាក់ក្នុងចំណោមពួកគេ បានមកដល់កាលពីខែមុនតែមួយខែ។ ទីក្រុងញូវយ៉ក បានអំពាវដល់ទីក្រុងដែលផ្តល់ទីជម្រកសម្រាប់ចំណាត់ការរបស់ខ្លួនដែលធានាបានទីជម្រកដល់នណាម្នាក់ដែលត្រូវការវា៕

ប្រធានសភាថៃនិយាយថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីត្រូវបានពន្យារពេល

2023/08/03 02:06:41 pm        78
ថៃ៖ ប្រធានសភារបស់ប្រទេសថៃបាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣សីហា) នេះថា ការបោះឆ្នោតសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ដែលគ្រោងធ្វើឡើងនៅថ្ងៃសុក្រ (៤ សីហា) ខាងមុខនេះ នឹងត្រូវបានពន្យារពេលដោយធ្វើឲ្យភាពជាប់គាំងខាងនយោបាយអូសបន្លាយពេលកាន់តែយូរ ចាប់តាំងពីការបោះឆ្នោតសកលខែឧសភាមក៕

ក្រុមគ្រួសារជនរងគ្រោះធូរស្រាលក្នុងចិត្ត បន្ទាប់ពីឃាតក បាញ់ប្រហារនៅវិហារ ក្នុងក្រុង Pittsburgh ត្រូវបានកាត់ទោសប្រហារជីវិត

2023/08/03 02:02:24 pm        80
អាមេរិក៖ គ្រួសារជនរងគ្រោះនៃការបាញ់ប្រហារនៅវិហារសាសនារបស់ជនជាតិជ្វីហ្វ នៅទីក្រុង Pittsburgh សហរដ្ឋអាមេរិក ក៏ដូចជាអ្នកនៅរស់រានមានជីវិត បានសម្តែងការធូរស្រាលក្នុងចិត្ត កាលពីថ្ងៃពុធ (ទី២ ខែសីហា) បន្ទាប់ពីបុរស ដែលទទួលខុសត្រូវក្នុងហេតុការណ៍នោះ ត្រូវបានកាត់ទោសប្រហារជីវិត ដោយគណៈវិនិច្ឆ័យសហព័ន្ធ។គណៈវិនិច្ឆ័យបានបោះឆ្នោតកាត់ទោសប្រហារជីវិតលោក Robert Bowers ពីបទសម្លាប់អ្នកចូលវវិហារថ្វាយបង្គំ ១១នាក់ នៅវិហារជនជាតិជ្វីហ្វ Tree of Life របស់ទីក្រុង Pittsburgh ក្នុងឆ្នាំ២០១៨ ដែលជាការវាយប្រហារសម្លាប់មនុស្សស្លាប់ច្រើនបំផុត ប្រឆាំងនឹងពួកជ្វីហ្វ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។កាលពីខែមិថុនា គណៈវិនិច្ឆ័យបានរកឃើញថា លោក Bowers វ័យ ៥០ឆ្នាំ មានពិរុទ្ធពីបទឧក្រិដ្ឋកម្មស្អប់ខ្ពើមសហព័ន្ធរាប់សិបករណី នៅក្នុងការកាត់ក្តី ដែលធ្វើឡើងនៅតុលាការសហព័ន្ធសហរដ្ឋអាមេរិក ក្នុងទីក្រុង Pittsburgh ភាគខាងលិចរដ្ឋ Pennsylvania (ផិនស៊ីវេនៀ)។ លោក Bowers ត្រូវបានកាត់ទោសពីបទលើ្មសចំនួន ៦៣ករណី ក្នុងនោះរួមទាំង ១១ករណី ពីបទរារាំងការគោរពជំនឿសាសនាដោយសេរី រហូតបណ្តាលឲ្យមានអ្នកបាត់បង់ជិវិត។ការសម្រេចរបស់គណៈវិនិច្ឆ័យ កាលពីថ្ងៃពុធនេះ គឺជាលើកទី១ហើយ ដែលរដ្ឋអាជ្ញាសហព័ន្ធ បានប្រឹងប្រែងដោយជោគជ័យ ដើម្បីទទួលបានការសម្រេចកាត់ទោសប្រហារជីវិត គិតចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលមកពីគណបក្សប្រជាធិបតេយ្យ បានចូលកាន់តំណែង ក្នុងខែមករា ឆ្នាំ២០២០៕

អ្នកជំនាញ៖ផែនការរបស់រុស្ស៊ីក្នុងការបញ្ឈប់ការវាយប្រហារដោយយានដ្រូនក្នុងសមុទ្រជាមួយនឹងរបាំងការពារបណ្តែតទឹក មានគុណវិបត្តិជាក់ស្តែង

2023/08/03 01:56:10 pm        79
រុស្ស៊ី៖ យោងតាមសារព័ត៌មានរុស្ស៊ីឯករាជ្យ Mash បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានដាក់ពង្រាយរបាំងការពារអណ្តែតទឹកក្បែរស្ពានគ្រីម៉េ ដើម្បីការពារការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន ប៉ុន្តែពួកគេអាចមានគុណវិបត្តិជាក់ស្តែងមួយ។លោក Stephen Wright អ្នកបង្កើតបច្ចេកវិទ្យាយានដ្រូន បានថ្លែងប្រាប់សារព័ត៌ Insider ថា របាំងការពារបណ្តែតទឹក ដែលមានមកតាំងពីសង្គ្រាមលោកលើកទី២ នឹងបង្ហាញថា គ្មានប្រយោជន៍ ប្រសិនបើអ៊ុយក្រែន សម្រេចចិត្តទប់ទល់នឹងការវាយប្រហារដោយយានដ្រូនជាច្រើនលើក ក្នុងរយៈពេលដ៏ខ្លីនោះ។ស្រដៀងទៅនឹងសំណាញ់ប្រឆាំងនឹងគ្រាប់បែកប្រឆាំងនាវា ( torpedo) របាំងការពារបណ្តែតទឹក គឺជារបាំងការពារដ៏សំខាន់ ឬសំណាញ់ដែលព័ទ្ធជុំវិញគោលដៅដ៏មានសក្តានុពល នៅក្នុងសមុទ្រ ឬឆ្លងកាត់មាត់កំពង់ផែ ឬច្រកសមុទ្រសម្រាប់ការការពារប្រឆាំងនឹងយានដ្រូន។ប្រព័ន្ធការការពារទាំងនេះ ត្រូវបានដាក់ពង្រាយ បន្ទាប់ពីអ៊ុយក្រែន បានបង្ហាញយានដ្រូនសមុទ្រថ្មីដែលត្រូវបានផលិតឡើង ដើម្បីវាយប្រហារកងនាវារបស់រុស្ស៊ីនៅសមុទ្រខ្មៅ៕

ព្យុះទីហ្វុង Khanun សម្លាប់មនុស្ស២នាក់និងកាត់ផ្តាច់អគ្គីសនីដល់លំនៅឋាន១៦៦.០០០ខ្នងនៅជប៉ុន

2023/08/03 01:41:46 pm        97
ជប៉ុន៖ លំនៅឋានប្រមាណ១៦៦.០០០ខ្នងទៀត នៅកោះOkinawa និងខេត្ត Kagoshima ( កាហ្កូស៊ីម៉ា)នៅប្រទេសជប៉ុនភាគនិរតី គ្មានអគ្គិសនីប្រើប្រាស់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈព្យុះទីហ្វុង Khanun កំពុងវាយបក់យឺតៗ បានបន្តនាំយកភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់មានសន្ទុះខ្លាំង កំពុងអូសបន្លាយពេលនៃការបំផ្លាញខ្លាំង។ យោងតាមទីភ្នាក់ងារឧត្តុនិយមជប៉ុន បានឲ្យដឹងថា ព្យុះនៅសមុទ្រចិនខាងកើត កំពុងបក់ឆ្ពោះទៅកាន់ភាគពាយព្យ ក្នុងល្បឿនយឺតដោយមានសន្ទុះ ២២២គីឡូម៉ែត្រក្នុងមួយម៉ោង។ សារព័ត៌មាន NHK បាននិយាយថា មនុស្ស២នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ នៅកោះ Okinawa ជាគោលដៅទេសចរណ៍ដ៏ពេញនិយម មានចម្ងាយ១.៦០០ គីឡូម៉ែត្រភាគនិរតី រដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុនគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។ យោងតាម ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យ បានឲ្យដឹងថា មនុស្សសរុប ៤១នាក់នៅខេត្តកោះOkinawa និងខេត្ត Kagoshima បានរងរបួស។អាកាសយានដ្ឋាន Naha ស្ថិតនៅរដ្ឋធានីរបស់កោះ Okinawa និងច្រកចូលធំទៅកាន់គោលដៅទេសចរណ៍ដ៏មានប្រជាប្រីយ បានបន្តប្រតិបត្តិការនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទរយៈពេល២ថ្ងៃ។ ក្រសួងដឹកជញ្ជូននិយាយថា ទោះជាយ៉ាងណា ជើងហោះហើរចំនួន២០៤ ត្រូវបានលុបចោល។ព្យុះទីហ្វុង Khanun បានបង្ខំឲ្យសាលារៀន និងអាជីវកម្មជាច្រើនកន្លែង បិទទ្វារ នៅកោះតៃវ៉ាន់ភាគខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ដោយជើងហោះហើរអន្តរជាតិចំនួនជិត៤០ កំពុងត្រូវបានលុបចោល៕

សហជីពនៅនីហ្សេរីយ៉ា ធ្វើកូដកម្មប្រឆាំងការកើនឡើងតម្លៃប្រេងឥន្ធនៈ ធ្វើឲ្យកើនឡើងតម្លៃផ្សេងៗ

2023/08/03 01:39:01 pm        113
នីហ្សេរីយ៉ា៖ ការធ្វើកូដកម្មនៅទូទាំងប្រទេស ដែលបានអំពាវនាវដោយសហជីពការងាររបស់ប្រទេសនីហ្សេរីយ៉ា ដើម្បីធ្វើការតវ៉ា ប្រឆាំងការដកចេញការផ្តល់ការឧបត្ថមធនប្រេង និងទាមទាប្រាក់ឈ្នួលអប្បរមាថ្មី ដែលត្រូវបានដកចេញចំពោះការចាប់ផ្តើមយឺតយ៉ាវ កាលពីថ្ងៃពីថ្ងៃពុធខណៈអាជីវកម្មភាគច្រើននៅតែបើកទ្វារ ទោះបីជាចរាចរណ៍មានការកាត់បន្ថយនៅចំណុចមួយចំនួនក៍ដោយ។ ចាប់តាំងពីការស្បថចូលកាន់តំណែងកាលពីថ្ងៃទី២៩ ខែ ឧសភា ប្រធានាធិបតីលោក Bola Tinubu បានចាប់ផ្តើមកំណែទម្រង់ដ៏ក្លៀវក្លាបំផុតរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយបោះបង់ប្រជាប្រិយភាព ប៉ុន្តែមានការឧបត្ថមធន មានតម្លៃថ្លៃ ដែលបានចំណាយ១០ពាន់លានដុល្លារកាលពីឆ្នាំមុន និងបន្ធូរបន្ថយរបបប្តូរប្រាក់បរទេស។  ខណៈកំណែទម្រង់ត្រូវបានស្វាគមន៍ដោយក្រុមអ្នកវិនិយោគ សហជីពជាច្រើននិយាយថា ពួកគេបាននាំទៅរកការកើនឡើងការចំណាយលើជីវភាពប្រចាំថ្ងៃ នៅពេលដែលពលរដ្ឋនីហ្សេរីយ៉ាបានទប់ទល់រួចទៅហើយជាមួយអតិផរណាកើនឡើងខ្ពស់ក្នុងរយៈពេលជិត២ទសវត្សរ៍មកនេះ។ ក្រុមអ្នកតវ៉ាកំពុងកាន់ផ្ទាំងប្រកាសរាប់រយនាក់ ដឹកនាំដោយមេដឹកនាំសហជីព បានបានចេញដើរធ្វើបាតុកម្មនៅក្នុងរដ្ឋធានី Abuja និងរដ្ឋ Bayelsa ដែលផលិតប្រេង ជាកន្លែងដែលមន្ត្រីសហជីព បានផ្តល់ញ្ញតិទៅកាន់រដ្ឋាភិបាលរដ្ឋ ដោយលម្អិតពីការលំបាករបស់ពួកគេ។ ក្រុមអ្នកតវ៉ា បានដើរក្បួននៅទីក្រុងKano និងទីក្រុង Kaduna នៅភាគខាងជើង។ សភាការងាររប្រទេសនីហ្សេរីយ៉ា និយាយថា ការបញ្ចប់ការឧបត្ថមធនប្រេងឥន្ធនៈ កំពុងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋក្រីក្រយ៉ាងខ្លាំង។ សហជីពជាច្រើន និយាយថា កូដកម្មនឹងមានរយៈពេល១សប្តាហ៍ ប៉ុន្តែពួកគេអាចព្យាយាមគាំទ្រដល់ការតវ៉ាខណៈមនុស្សរាប់លាននាក់ត្រូវបានជួល ក្នុងវិស័យសេដ្ឋកិច្ចក្រៅផ្លូវការធំៗ គ្មានអ្នកតំណាងសហជីព៕

កម្មករសំណង់របស់កូរ៉េខាងត្បូង អំពាវនាវឲ្យមានលក្ខខណ្ឌការងារល្អប្រសើរ ក្នុងពេលអាកាសធាតុក្តៅខ្លាំង

2023/08/03 01:36:07 pm        255
កូរ៉េខាងត្បូង៖ កម្មករសំណង់របស់ប្រទេសកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាតវ៉ា នៅមុខការិយាល័យប្រធានាធិបតី ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃពុធ (ទី២ ខែសីហា) ដើម្បីទាមទារលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើងជាងនេះ ខណៈដែលប្រទេសនេះ បានព្រមានកាន់តែខ្លាំងឡើងៗ អំពីអាកាសធាតុក្តៅដល់កម្រិតខ្ពស់បំផុតជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ។បន្ទាប់ពីចាក់ទឹកកកលើខ្លួនឯងរួចមក លោកស្រី Jeon Jae-hee ដែលជាសមាជិកនៃសហជីពកម្មករសំណង់ បាននិយាយថា៖ «រលកកម្ដៅរបស់កូរ៉េខាងត្បូងកំពុងឈានដល់កម្រិតក្ដៅខ្លាំងបំផុត។ បើទោះជាសីតុណ្ហភាពឡើងលើស ៣៥អង្សារសេក៏ដោយ កម្មករសំណង់មិនអាចសម្រាក នៅកន្លែងសម្រាកបានទេ ហើយវារឹតតែពិបាក ក្នុងការប្រើបន្ទប់សម្រាក»។ រូបភាពវីដេអូពីសហជីព បានបង្ហាញឲ្យឃើញថា កម្មករសំណង់ដេកលើដី នៅឯការដ្ឋានសំណង់ ដើម្បីឲ្យត្រជាក់។ ដោយឡែកនៅឯតំបន់ទេសចរណ៍ Myeongdong គេឃើញប្រជាជនកាន់កង្ហារចល័ត និងបរិភោគការ៉េម ខណៈដែលរបាំងការពារកម្តៅថ្ងៃ និងឧបករណ៍ត្រជាក់ក ត្រូវបានដាក់លក់ នៅតាមហាងនានា។សូមបញ្ចាក់ថា បើតាមភ្នាក់ងារពន្លត់អគ្គិភ័យជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានធ្វើការព្រមានកាន់តែខ្លាំងឡើងៗ អំពីកម្ដៅ នៅក្នុងប្រព័ន្ធ ៤ថ្នាក់របស់ខ្លួនដល់កម្រិតខ្ពស់បំផុត គិតត្រឹមម៉ោង ៦ល្ងាច នៅថ្ងៃអង្គារ (ទី១ ខែសីហា) ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩។ កម្ដៅដ៏ហួតហែងនេះ ត្រូវបានគេប៉ាន់ប្រមាណថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃអង្គារនោះ ពោលគឺច្រើនជាង៣ដងនៃចំនួន ៧នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីប្រកាសពីការដោះដូរអ្នកទោសសង្គ្រាមជាមួយអ៊ុយក្រែន ដោយភាគីម្ខាងៗចំនួន​ ១៨៥នាក់
06/05/2026 07:06 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ អនុម័តការលើកលែងទោសដល់អ្នកទោសជាង ២,០០០នាក់
06/05/2026 07:06 PM
ប្រធានសភាលីបង់គាំទ្រការដកទ័ពរបស់ហេសបូឡា ដំណាល​គ្នានឹងការដកទ័ពរបស់អ៊ីស្រាអែល
06/05/2026 07:06 PM
លោក Macron គាំទ្រការចរចាដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព
06/05/2026 06:06 PM
UN អំពាវនាវរកជំនួយទ្វេដងដល់ជិត ៦៤០លានដុល្លារ សម្រាប់​លីបង់ អំឡុងសង្គ្រាមអ៊ីស្រាអែល
06/05/2026 06:06 PM
កងទ័ពអ៊ីស្រាអែលព្រមានពីការវាយប្រហារជិតកើត​មាន​ លើ​ក្រុមហេសបូឡា នៅទីក្រុង​ Sarafand របស់​លីបង់
06/05/2026 06:06 PM
លោក Rubio បញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់អាមេរិក ចំពោះរដ្ឋាភិបាលរបស់ប្រទេសបូលីវី
06/05/2026 06:06 PM
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
06/05/2026 06:06 PM
អាស៊ែរបៃហ្សង់និយាយថាពលរដ្ឋរបស់ខ្លួនចំនួន ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើនាវានៅក្នុងសមុទ្រ Azov
06/05/2026 06:06 PM
យុវជន០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពីមុខយ៉ាងពេញទំហឹង
06/05/2026 06:06 PM