សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

មនុស្ស២នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នានៅប្រទេសសេណេហ្គាល់ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងត្រូវបានឃុំខ្លួន

2023/08/01 11:15:07 am        87
សេណេហ្គាល់៖ បាតុកម្មម្តងម្កាលបានផ្ទុះឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសសេណេហ្គាល់កាលពីថ្ងៃចន្ទ (៣១ កក្កដា) ខណៈដែលឥស្សរជនបក្សប្រឆាំងដ៏សំខាន់ម្នាក់គឺលោក Ousmane Sonko ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងដោយចោទប្រកាន់ពីបទរៀបចំការបះបោរប្រឆាំង និងបទល្មើសផ្សេងៗទៀត។ យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសនេះបានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់ក្នុងហេតុការណ៍តវ៉ានោះ។រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ះទង្គិចបានចាប់ផ្តើមបន្ទាប់ពីប្រទេសសេណេហ្គាល់ បានរឹតបន្តឹងការប្រើប្រាស់សេវាអ៊ីនធឺណិតកាលពីព្រឹកថ្ងៃចន្ទ ដោយសារតែការរីករាលដាលនៃ "សារបង្កឲ្យមានការស្អប់ខ្ពើម" នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកគាំទ្ររបស់លោក Sonko បានខឹងសម្បាចំពោះទស្សនៈដែលថា ការផ្តន្ទាទោសរបស់លោក Sonko អាចរារាំងលោកមិនឲ្យឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។ក្រុមអ្នកតវ៉ាបានបិទផ្លូវជាតិដោយដុតសំបកកង់រថយន្ត និងដាក់រថយន្តដឹកដីពោរពេញដោយក្រួសបាំងផ្លូវ ដែលនាំឱ្យរថយន្តជាច្រើនខ្សែបង្កការកកស្ទះចរាចរណ៍នៅខាងក្រៅទីក្រុង ហើយយ៉ាងហោចណាស់រថយន្តក្រុងមួយគ្រឿងត្រូវបានដុតបំផ្លាញ៕

ប្រតិបត្តិករនាវាទេសចរណ៍រុស្ស៊ីដកទីក្រុង Batumi ចេញពីបញ្ជីឈប់សំចតរបស់ខ្លួន បន្ទាប់ពីមានការតវ៉ានៅហ្ស៊កហ្ស៊ី

2023/08/01 10:40:37 am        122
ហ្ស៊កហ្ស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩នាក់ ត្រូវបានឃុំខ្លួនកាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នៅទីក្រុងបាទូមី (Batumi) ប្រទេសហ្ស៊កហ្ស៊ី បន្ទាប់ពីការតវ៉ាប្រឆាំងនឹងនាវាទេសចរណ៍ពីប្រទេសរុស្ស៊ី បានប្រែក្លាយទៅជាហិង្សា។នាវាទេសចរណ៍ Astoria Grande' ដែលចេញដំណើរពីទីក្រុងសូជី ( Sochi) និងឈប់សំចតនៅកំពង់ផែសមុទ្រខ្មៅជាច្រើននៅលើផ្លូវរបស់ខ្លួន បានដំណើរការឡើងវិញ កាលពីថ្ងៃទី២៧ ខែកក្កដា។ វាមានភ្ញៀវទេសចររាប់រយនាក់នៅលើនោះ ដែលភាគច្រើនមកពីប្រទេសរុស្ស៊ី។បន្ទាប់ពីចុះពីនាវាកាលពីថ្ងៃព្រហស្បតិ៍ ពួកគេត្រូវបានជួបដោយអ្នកសារព័ត៌មានក្នុងស្រុក ដែលបានសួរពួកគេអំពីស្ថានភាពនៃតំបន់Abkhazia( អាប់ខាស៊ី) និង South Ossetia( អូសេត្យាខាងត្បូង) ដែលហ្ស៊កហ្ស៊ីចាត់ទុកថា ត្រូវបានកាន់កាប់ដោយរុស្ស៊ី។ស្ត្រីម្នាក់ បាននិយាយថា រុស្ស៊ីមិនបានកាន់កាប់អ្វីឡើយ ហើយគ្រាន់តែបានជួយរំដោះតំបន់ Abkhazia ពីរថក្រោះហ្ស៊កហ្ស៊ី។ ស្ត្រីម្នាក់បាននិយាយថា យើងទាំងគ្នា គឺជាផ្នែកមួយរបស់សហភាពសូវៀត។ ការអត្ថាធិប្បាយទាំងនេះ បានបង្កឲ្យមានកំហឹងក្នុងចំណោមអ្នកស្រុកមួយចំនួន និងការតវ៉ា ដែលបង្ខំឲ្យ នាវាទេសចរណ៍ ចាកចេញលឿនជាងការគ្រោងទុក៕

ក្រុមរដ្ឋអ៊ីស្លាម ISIL(អាយស៊ីល) អះអាង ថាខ្លួនជាអ្នកវាយប្រហារដោយគ្រាប់បែក ដែលបានសម្លាប់មនុស្ស៥៥នាក់ប៉ាគីស្ថាន

2023/08/01 10:37:06 am        89
ប៉ាគីស្ថាន៖ ចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានដាក់គោលដៅលើការប្រមូលផ្ដុំឃោសនាបោះឆ្នោត មួយនៅស្រុកបាជួ(Bajaur)ស្ថិតតាមតំបន់ព្រំដែនរបស់ប្រទេសប៉ាគីស្ថាន បានឡើងដល់៥៥នាក់ ខណៈពិធីបុណ្យសព ត្រូវបានប្រារព្ធឡើង ហើយរដ្ឋាភិបាលសន្យាតាមប្រម៉ាញ់អ្នកទាំងឡាយដែលនៅពីក្រោយការវាយប្រហារនេះ។ មនុស្សជិត២០០នាក់ បានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យ ដែលក្រុមប្រដាប់អាវុធ ISILឬ (ISIS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។  សារព័ត៌មាន Amaq របស់ក្រុមប្រដាប់អាវុធមួយនេះ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្មាន់វាយប្រហារអត្តឃាដម្នាក់មកពីក្រុមរដ្ឋអ៊ីស្លាម ISIL បានបំផ្ទុះគ្រាប់បែកជាប់អាវកាក់របស់គេ នៅក្នុងចំណោមមនុស្សដ៏័ច្រើននៅក្នុងទីក្រុងខា (Khar)។  សមាជិកប្រហែល៤០០នាក់របស់គណបក្ស ចាមីអាត អ៊ូឡេម៉ាអ៊ី-អ៊ីស្លាម (JUI-F) ដែលជាដៃគូក្រុមចម្រុះដ៏សំខាន់មួយរបស់រដ្ឋាភិបាល ដឹកនាំដោយអ្នកនយោបាយប្រកាន់តឹងលោក ហ្វាល័រ រ៉េម៉ាន (Fazlur Rehman) កំពុងរង់ចាំការថ្លែងសុន្ទរកថាចាប់ផ្ដើមនៅពេលខ្មាន់បំផ្ទុះគ្រាប់បែកម្នាក់បានបំផ្ទុះគ្រប់បែកភ្ជាប់អាវកាក់របស់គេនៅជិតវេទិការ៕

មជ្ឈមណ្ឌលសុំសិទ្ធិជ្រកកោនក្រុងញ៉ូវយ៉កមិនអាចទទួលជនអន្តោប្រវេសន៍អស់នោះទេ ខណៈអ្នកខ្លះត្រូវដេកតាមផ្លូវ

2023/08/01 10:33:31 am        146
អាមេរិក៖ សណ្ឋាគារដ៏ល្បីមួយនៅទីក្រុងញូវយ៉ក ឥឡូវនេះត្រូវបានកែច្នៃជាមជ្ឈមណ្ឌលជនអន្តោប្រវេសន៍។ សណ្ឋាគារ Roosevelt ដែលមានទីតាំងនៅកណ្តាលតំបន់ពាណិជ្ជកម្ម Manhattan ស្ថិតនៅឆ្ងាយពីស្ថានីយរថភ្លើងកណ្ដាល។ សណ្ឋាគារនេះ អាចផ្ទុកអ្នកស្រុកអតិបរមាបានប្រហែល៩០០នាក់។ ឥឡូវនេះវាកំពុងដំណើរការជា 'មជ្ឈមណ្ឌលសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន' ខណៈដែលទីក្រុងញូវយ៉កកំពុងជួបផលលំបាកក្នុងការទប់ទល់លំហូរជនអន្តោប្រវេសន៍ដែលចូលទៅកាន់ទីក្រុងមួយនេះ ដែលបណ្ដាលឲ្យជនអន្តោប្រវេសន៍មួយចំនួនត្រូវដេកតាមផ្លូវ ដោយសារមណ្ឌលនេះមិនអាចទទួលពួកគេអស់។មជ្ឈមណ្ឌលនេះកំពុងទទួលជនអន្តោប្រវេសន៍ជាច្រើននាក់ ហើយអ្នកខ្លះមិនអាចទទួលបានកន្លែងស្នាក់នៅខាងក្នុងនោះទេ ហើយត្រូវបានបង្ខំឱ្យដេកនៅតាមផ្លូវ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ មនុស្សជាច្រើនអាចត្រូវបានគេមើលឃើញជារៀបគ្នាជួរយ៉ាងវែង ដោយមានកាន់ក្រដាសកាតុងសម្រាប់ក្រាលជាកន្លែងគេង។ ក្រុមមន្ត្រីទីក្រុងញូវយ៉កកាលពីដើមខែនេះបាននិយាយថាអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ៩០.០០០នាក់បានមកដល់ទីក្រុងនេះចាប់តាំងពីនិទាឃរដូវឆ្នាំមុន ហើយជាមធ្យមមានមនុស្សពី ៣០០នាក់ទៅ ៥០០នាក់បានចូលមកដល់ជារៀងរាល់ថ្ងៃ៕

មនុស្ស៥នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាដោយហិង្សា ដែលបានផ្ទុះឡើងនៅក្នុងទីក្រុងភាគខាងជើងប្រទេសឥណ្ឌា

2023/08/01 10:29:34 am        125
ឥណ្ឌា៖ ការប៉ះទង្គិចគ្នាដោយហឹង្សាបានផ្ទុះឡើងរវាងក្រុមចំនួនពីរ នៅក្នុងរដ្ឋហាយ៉ាណា (Haryana) ភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ (៣១ កក្កដា) ដោយមានការគប់ដុំថ្ម ហើយរថយន្តត្រូវបានដុតបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងរបួសជាង៥០ នាក់ក្នុងនោះមាននគរបាលពីរនាក់ផងដែរ។សារព័ត៌មានឥណ្ឌា (VHP) បាននិយាយថា ស្រុក Nuh ដែលមានចម្ងាយប្រហែល ៨៥គីឡូម៉ែត្រពីរដ្ឋធានីនៃប្រទេសឥណ្ឌា បានឃើញហ្វូងមនុស្សដែលបានវាយប្រហារនគរបាល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក្នុងអំឡុងពេលដង្ហែក្បួនដោយក្រុមជាតិនិយមហិណ្ឌូ។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា សេវាប្រព័ន្ធអ៊ីនធឺណិតក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ។ ឧប្បត្តិហេតុនៃអំពើហិង្សាជាបន្តបន្ទាប់ក៏ត្រូវបានគេរាយការណ៍នៅទីក្រុងរណប Gurugram របស់ទីក្រុង New Delhi ផងដែរ៕

ប្រជាជនប៊ុលហ្គារីរាប់ពាន់នាក់ តវ៉ាជុំវិញអំពើហឹង្សាលើស្ត្រី

2023/08/01 10:26:44 am        223
ប៊ុលហ្គារី៖ ប្រជាជនប៊ុលហ្គារីរាប់ពាន់នាក់បានតវ៉ានៅខាងក្រៅអគារតុលាការក្នុងទីក្រុងសូហ្វីយ៉ា (Sofia) កាលពីថ្ងៃចន្ទ (៣១ កក្កដា) ដើម្បីអំពាវនាវឱ្យមានវិធានការរឹងមាំជាងមុនដើម្បីដោះស្រាយអំពើហិង្សាលើស្ត្រី។ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី និងជាង ៤០ ទីក្រុងទូទាំងប្រទេស បន្ទាប់ពីការវាយប្រហារដោយកាំបិតកាលពីពេលថ្មីៗនេះទៅលើនារីវ័យក្មេងម្នាក់នៅក្នុងទីក្រុង ស្តារ៉ា ហ្សាហ្គូរ៉ា (Stara Zagora) បង្កឱ្យប្រជាពលរដ្ឋមានកំហឹងជាខ្លាំង។ប្រជាពលរដ្ឋបានធ្វើដំណើរតាមដងផ្លូវ បន្ទាប់ពីបុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានចាក់សម្លាប់មិត្តស្រីរបស់ខ្លួនដោយកាំបិត ហើយបណ្ដាលឲ្យនាងមានរបួសជាង ៤០០ ថ្នេរនោះ ត្រូវបានដោះលែងពីដំបូងដោយមិនមានការចោទប្រកាន់។ ជនសង្ស័យឥឡូវនេះកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នមុនការជំនុំជម្រះទោស នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយប៊ុលហ្គារី។ការស្រាវជ្រាវមួយ ដែលត្រូវបានចេញផ្សាយនៅក្នុងខែវិច្ឆិកាដោយវិទ្យាស្ថានស្ថិតិជាតិបានបង្ហាញថា ស្ទើរតែមួយភាគបីនៃក្មេងស្រីនៅក្នុងប្រទេសប៊ុលហ្គារីបានជួបប្រទះការរំលោភបំពានផ្លូវកាយ ឬផ្លូវចិត្ត ដោយឪពុកម្តាយរបស់ពួកគេក្នុងវ័យកុមារភាព ហើយស្ត្រីយ៉ាងហោចណាស់៥នាក់ក្នុងចំណោម១០នាក់ បានជួបប្រទះនូវអំពើហឹង្សាមួយចំនួនពីដៃគូជិតស្និទ្ធ មិនថាជាផ្លូវចិត្ត ផ្លូវភេទ ឬផ្លូវកាយនោះទេ៕

Update៖ ជំនន់ទឹកភ្លៀងផ្តើមស្រក ក្រោយជន់លិចផ្ទះពលរដ្ឋនៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង

2023/08/01 10:16:11 am        188
កោះកុង៖ បន្ទាប់ពីជំនន់ទឹកភ្លៀងជន់លិចលំនៅឋានប្រជាំពលរដ្ឋក្នុងភូមិចំនួន២ នៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង នៅព្រឹក​ថ្ងៃទី​០១ខែសីហានេះ ទឹកចាប់ផ្តើមស្រកជាបណ្តើរៗហើយ ដោយអាជ្ញាធរបញ្ចូនពលរដ្ឋវិលត្រឡប់ទៅផ្ទះវិញផងដែរ។ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ គឺបានស្រកចុះជាបណ្តើរៗហើយ​ក្រោយ​បរិមាណ​ទឹកភ្លៀង​ថយ​ចុះហូរ​ពីជ្រលងភ្នំ។លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង ​បានឱ្យដឹងថា អាកាសធាតុព្រឹកនេះមិនទាន់​មាន​ភ្លៀងធ្លាក់ខ្លាំងដូចប៉ុន្មានថ្ងៃមុននោះទេ ពោលគឺមេឃគ្រាន់តែស្រទុំដែល​អំណោយ​ផលមួយ​សម្រាប់​ការរស់នៅរបស់ពលរដ្ឋ។ ស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំឬស្សីជ្រុំ ​និងឃុំជំនាប់​ តំបង់អារ៉ែង ក៏បានថមថយឥទ្ធិពល រីឯពលរដ្ឋក៏ត្រូវបានបញ្ជូនវិលត្រឡប់ទៅលំនៅដ្ឋានវិញផងដែរ។ ប៉ុន្តែអាជ្ញាធរសមត្ថកិច្ចនៅតែបន្តតាមដានអាកាសធាតុ និងត្រៀមចុះជួយសង្រ្គោះ ករណីមានទឹកជំនន់ជាថ្មី។យោងតាមរបាយការណ៍ព័ត៌មានផ្តល់ដោយអាជ្ញាធរស្រុកថ្មបាំង បង្ហាញថា ​មានពលរដ្ឋ៣៧គ្រួសារ និងដីស្រែចម្ការចំនួន២០ហិកតាស្ថិតនៅភូមិត្រពាំងឈើត្រាវ និងភូមិគគីរជ្រុំ បានរងផលប៉ះពាល់​ដោយសារ​ជំនន់ទឹកភ្លៀង ។ពលរដ្ឋទាំង៣៧គ្រួសារខាងលើ ត្រូវបាន​ជម្លៀស​មករកទីសុវត្តិភាពដោយ​អោយ​ពួកគាត់​ស្នាក់នៅ​ជា​បណ្តោះអាសន្ននៅវត្តសិលាមុន្នីគីរីរង្សី(ហៅវត្តលើ) ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ​ដោយលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង អញ្ជើញ​ចុះចែក​អំណោយ​មនុស្សធម៌ភ្លាមៗ​ផងដែរ។លោកស្រី ទួត ហាទីម៉ា អភិបាលស្រុកថ្មបាំង ថ្លែងថា ជំនន់ទឹកភ្លៀងនេះ​មិនបង្កឲ្យពលរដ្ឋណាម្នាក់​ស្លាប់នោះ ​ពោលគ្រាន់តែលិចផ្ទះសម្បែង ផ្លូវថ្នល់ ​និងផលដំណាំរបស់ពលរដ្ឋប៉ុណ្ណោះ៕ (អត្ថបទ៖ ឈឹម មករា)

សមាជិកក្រុមប្រឹក្សាសន្តិសុខUN ជំរុញឱ្យរុស្ស៊ីដកទ័ពចេញពីទឹកដីអន្តរជាតិរបស់អ៊ុយក្រែន

2023/08/01 10:14:55 am        127
UN៖ កាលពីថ្ងៃចន្ទ (៣០ កក្កដា) សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជំរុញឱ្យរុស្ស៊ីដកទ័ពរបស់ខ្លួនចេញពីទឹកដីដែលទទួលស្គាល់ជាអន្តរជាតិរបស់អ៊ុយក្រែន។ តំណាងរបស់ប្រទេសអ៊ុយក្រែន លោកស្រី Khrystyna Hayovyshyn (គ្រីស្ទីណា ហាយ៉ូវីស៊ីន) បាននិយាយថា សកម្មភាពរបស់រុស្ស៊ី បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពក្នុងតំបន់ និងទូទាំងពិភពលោក។ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើទីក្រុង គ្រីវី រី (Kryvyi Rih) ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ រួមទាំងក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ និងម្តាយរបស់នាង ព្រមទាំងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស។រដ្ឋធានី គីវ ដែលបានទទួលគ្រឿងយុទ្ធោបករណ៍ និងការហ្វឹកហ្វឺនមានតម្លៃរាប់ពាន់លានដុល្លារពីប្រទេសលោកខាងលិច ដើម្បីធ្វើការវាយលុកដណ្តើមយកទឹកដីដែលកាន់កាប់ឡើងវិញនៅរដូវក្តៅនេះ បានទទួលស្គាល់ថាយុទ្ធនាការរបស់ខ្លួនកំពុងដំណើរការយឺតជាងការរំពឹងទុក។ ក្រុមមេបញ្ជាការនិយាយថា ល្បឿនវាយលុកដោយចេតនាគឺត្រូវការចាំបាច់ដើម្បីបញ្ចៀសគ្រោះថ្នាក់ខ្ពស់។ទាហានរុស្សីមានពេលជាច្រើនខែដើម្បីរៀបចំពហរងឹងបន្ទាយការពារ និងដាក់ពង្រាយគ្រាប់មីន។ ក្រុមអ្នកវាយប្រហារជនជាតិអ៊ុយក្រែន ខ្វះឧត្តមភាពដែនអាកាស ដែលសម្ព័ន្ធមិត្តណាតូ ជាធម្មតារំពឹងទុកនៅក្នុងសមយុទ្ធហ្វឹកហ្វឺនរបស់ពួកគេ៕

រុស្ស៊ី បានវាយប្រហារដោយមីស៊ីល លើក្រុងកំណើតរបស់លោក Zelensky សម្លាប់មនុស្សចំនួន៦នាក់

2023/08/01 10:08:19 am        194
រុស្ស៊ី៖ មនុស្សយ៉ាងហោចណាស់៦នាក់ រួមទាំងក្មេងស្រីអាយុ១០ឆ្នាំនិងម្ដាយរបស់នាង បានស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង គ្រីវីរី (Kryvyi Rih)របស់អ៊ុយក្រែន។  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន បាននិយាយថា មនុស្សចំនួន៦៩នាក់បានរងរបួសនៅពេលមីស៊ីលជាច្រើនគ្រាប់បានវាយប្រហារលើអគារខ្ពស់មួយនិងសាកលវិទ្យាល័យមួយកន្លែងកាលពីថ្ងៃចន្ទ។ អភិបាលតំបន់ លោក ស៊ើហ៊ី លីសាក់(Serhiy Lysak) បានប្រកាសកាន់ទុក្ខរយៈពេលមួយថ្ងៃសម្រាប់អ្នកបាត់បង់ជីវិត។ ក្រុងកំណើតរបស់លោកប្រធានាធិបតី Volodymyr Zelensky ស្ថិតក្នុងទីក្រុង គ្រីវីរី  គឺជាគោលដៅមិនផ្លាស់ប្ដូរសម្រាប់ការវាយប្រហារទាំងឡាយពីសំណាក់កងកម្លាំងរុស្ស៊ី។ កាលពីខែមិថុនា មនុស្ស១១នាក់បានស្លាប់ និង២៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងទីក្រុងមួយនេះ បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលដ៏ច្រើនសន្ធាប់លើអគារលំនៅឋានរបស់ជនស៊ីវិល។ការវាយប្រហារចុងក្រោយបំផុត គេបានមើលឃើញមនុស្សជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងកុមារ អាយុចាប់ពី៤ឆ្នាំដល់ ដល់១៧ឆ្នាំ។ លោក Zelensky ដែលបានធំធាត់នៅក្នុងទីក្រុងដែលមានប្រជាជនប្រមាណ ៦០ម៉ឺននាក់ រស់នៅ បាននិយាយថាមីស៊ីលចំនួន២គ្រាប់ បានធ្លាក់ចំប្លុកអគារអឹផាតមិនរបស់ប្រជាពលរដ្ឋ និងអគារសាកលវិទ្យាល័យមួយកាលពីព្រឹកថ្ងៃចន្ទ៕

អ្នកវិភាគ៖ រដ្ឋប្រហារនីហ្សេ អាចបើកទ្វារដល់ក្រុមទាហានស៊ីឈ្នួល Wagner និងក្រុមជីហាដ

2023/08/01 10:03:09 am        92
អាមេរិក៖ អ្នកវិភាគសន្តិសុខអាមេរិកម្នាក់បានព្រមានថា ការទម្លាក់ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum អាចធ្វើឱ្យប្រទេសនេះ មានភាពងាយស្រួលសម្រាប់ក្រុមទាហានស៊ីឈ្នួល The Wagner និងក្រុមជីហាដ ខណៈដែលវិបត្តិនេះបានធ្វើឱ្យអតីតសម្ព័ន្ធមិត្តលោកខាងលិចរបស់នីហ្សេ ប្រឆាំងនឹងរុស្ស៊ី និងមេដឹកនាំរបបយោធាដទៃទៀតនៅក្នុងតំបន់។សហភាពអាហ្រ្វិក អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងមហាអំណាចផ្សេងទៀតបានថ្កោលទោសការទម្លាក់លោកប្រធានាធិបតី Mohamed Bazoum នេះ ដែលជាការកាន់កាប់ដោយយោធាលើកទី៧ ក្នុងរយៈពេលតិចជាងបីឆ្នាំនៅអាហ្វ្រិកខាងលិច និងកណ្តាល ដែលបានធ្វើឱ្យខូចដល់វឌ្ឍនភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់ក្រីក្របំផុតរបស់ពិភពលោកមួយនេះ។ ប៉ុន្តែរបបយោធានៃប្រទេសជិតខាងដូចជា ប្រទេសប៊ូគីណា ហ្វាសូ (Burkina Faso), ប្រទេសម៉ាលី (Mali) និងប្រទេសហ្គីនេ (Guinea) សុទ្ធតែបានសម្តែងការគាំទ្ររបស់ពួកគេចំពោះមេដឹកនាំរដ្ឋប្រហារទាំងនោះ។កាលពីសប្តាហ៍មុន លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី បានស្វាគមន៍រដ្ឋប្រហារនៅនីហ្សេ ហើយបាននិយាយថា កងកម្លាំងរបស់លោកមានលទ្ធភាពដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញក្នុងប្រទេសនេះ។ លោកស្រី Analiese Bernard អ្នកវិភាគសន្តិសុខ និងជាអតីតមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ប្រសិនបើក្រុមទាហាន Wagner ជាប់ពាក់ព័ន្ធក្នុងប្រទេសនីហ្សេ នោះវាទំនងជានឹងប្រព្រឹត្តិការរំលោភសិទ្ធិមនុស្ស ដូចគ្នាដែលក្រុមនោះធ្លាប់បានប្រព្រឹត្តនៅក្នុងប្រទេសម៉ាលីដែលជាប្រទេសជិតខាងនោះ ហើយបើកទ្វារឱ្យក្រុមជីហាដឈរជើងនៅក្នុងប្រទេសនីហ្សេ មិនខាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM
គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០
06/05/2026 09:06 AM
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN បានលើកឡើងពីការព្រួយបារម្ភនៃការរីកសាយនៅទីតាំងរបស់អ៊ីរ៉ង់
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន សន្យាកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុប
06/05/2026 09:06 AM
កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន ស្នើឲ្យមានជំនួបពិភាក្សាទល់មុខគ្នាក្នុងលិខិតបើកចំហរផ្ញើទៅកាន់លោក Putin
06/05/2026 09:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
06/05/2026 08:06 AM
ក្រុមហេសបូឡា ច្រានចោលបទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់ គាំទ្រដោយអាមេរិក
06/05/2026 08:06 AM
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
06/05/2026 08:06 AM
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល
06/05/2026 08:06 AM