សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

មន្ត្រីជាន់ខ្ពស់៖ អារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពអ៊ុយក្រែន

2023/07/31 02:45:23 pm        84
អារ៉ាប៊ីសាអ៊ូឌីត៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយ ដើម្បីពិភាក្សាអំពីផែនការរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី សម្រាប់សន្តិភាពនៅក្នុងប្រទេសរបស់លោក ចំពេលមានការវាយលុករបស់រុស្ស៊ី ដែលកំពុងបន្ត នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៅទីក្រុងគីវ។លោក អានឌ្រី យឺម៉ាក ( Andriy Yermak) ប្រធានបុគ្គលិករបស់លោកប្រធានាធិបតីហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃអាទិត្យថា មន្ត្រីមកពីប្រទេសជាច្រើន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែមិនបានបញ្ជាក់ថា កិច្ចប្រជុំ នឹងត្រូវធ្វើឡើងនៅពេលណា ឬនៅទីក្រុងណានោះទេ។កាសែត Wall Street Journal ដែលបានរាយការណ៍ជាលើកដំបូងនៅលើកិច្ចប្រជុំកំពូល ដោយដកស្រង់សម្តី «អ្នកការទូតចូលរួមក្នុងការពិភាក្សា» បាននិយាយថា កិច្ចពិភាក្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និង៦ ខែសីហា នៅទីក្រុងជេដដាហ៍ (Jeddah) ដោយមានប្រទេសប្រហែល៣០ចូលរួម។សារព័ត៌មាន The Journal បាននិយាយថា មន្ត្រីអ៊ុយក្រែន និងលោកខាងលិចសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងនេះ អាចបញ្ចប់នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពមួយនៅចុងឆ្នាំនេះ ដែលមេដឹកនាំពិភពលោក នឹងចុះហត្ថលេខាលើគោលការណ៍រួមគ្នាសម្រាប់ការដោះស្រាយសង្រ្គាមនេះ។

ប្រទេសចិន និងហ្គីយ៉ាន បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ដោយព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ

2023/07/31 02:42:33 pm        89
ចិន៖ ប្រទេសចិន និងហ្គីយ៉ាន បានចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ ដោយមានកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដោយក្នុងនោះរួមទាំងពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិកម្មផងដែរ។ក្នុងសេចក្តីប្រកាសដែលត្រូវបានចុះហត្ថលេខា ក្នុងឱកាសនៃដំណើរទស្សនកិច្ចដែលកំពុងតែប្រព្រឹត្តទៅរបស់ប្រធានាធិបតីហ្គីយ៉ាន លោក Irfaan Ali នៅប្រទេសចិននោះ ប្រទេសហ្គីយ៉ាន បានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ ដោយអះអាងពីគំនិតផ្តួចផ្តើម ដែលស្នើឡើងដោយប្រទេសចិន រួមមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអារ្យធម៌សកល។លើសពីនេះទៀត ភាគីទាំងពីរ ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំ ព្រមទាំងបន្តជំរុញកម្មវិធីផ្លាស់ប្តូរនិស្សិតផងដែរ។សូមបញ្ជាក់ថា ប្រធានាធិបតីហ្គីយ៉ាន កំពុងស្នាក់នៅ ក្នុងប្រទេសចិន ចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ដែលក្នុងនោះលោកបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក FISU រដូវក្តៅលើកទី៣១ នៅថ្ងៃទី២៨ ខែកក្កដា ហើយកំពុងបំពេញទស្សនកិច្ចនៅប្រទេសមហាអំណាចនៅអាស៊ីនេះ៕

រលកកម្ដៅវាយប្រហារទីក្រុងស៊ីដនី និងផ្នែកផ្សេងៗទៀតនៃប្រទេសអូស្រ្តាលី

2023/07/31 02:38:38 pm        84
អូស្រ្តាលី៖ ទីក្រុងស៊ីដនីបានកត់ត្រាខែកក្កដាដែលជាខែក្តៅបំផុតរបស់ខ្លួន លើសពីកំណត់ត្រាមុនៗដែលបានកត់ត្រាកាលពីឆ្នាំ២០១៨។ គិតត្រឹមពាក់កណ្តាលរសៀលថ្ងៃច័ន្ទនេះ សីតុណ្ហភាពនៅទីក្រុងនីមួយៗនៃរដ្ឋភាគខាងកើត បានឈានដល់កំណើនការព្យាករណ៍ចំនួន១ដឺក្រេ ឬច្រើនជាងនេះ។លោក Ben Domensino អ្នកជំនាញឧតុនិយមប្រចាំតំបន់អាកាសធាតុបាននិយាយថា សីតុណ្ហភាព២៣,៥អង្សាសេ របស់ទីក្រុងស៊ីដនី គឺជាសីតុណ្ហភាពអតិបរិមានៃខែកក្កដាលើសពីកំណត់ត្រាមុនមានកម្រិត ១៩,៨៩អង្សាសេ ដែលបានកត់ត្រាក្នុងឆ្នាំ២០១៨។ ផ្នែកភាគច្រើននៃប្រទេសអូស្ត្រាលីកំពុងបន្តជួបប្រទះអាកាសធាតុក្តៅមិនសមហេតុផលក្នុងសប្តាហ៍នេះ រួមទាំងកម្ដៅកំណត់ត្រាសម្រាប់ទីក្រុងស៊ីដនីផងដែរ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋ Tasmania ប្រឈមនឹងការបំផ្លិចបំផ្លាញដោយខ្យល់បក់ខ្លាំង។សីតុណ្ហភាពនៅទីក្រុងធំៗចំនួន ៤ ក្នុងចំណោមទីក្រុងធំៗចំនួន ៨ របស់ប្រទេសអូស្ត្រាលី ត្រូវបានគេព្យាករណ៍ថានឹងឡើងដល់យ៉ាងហោចណាស់ដល់កម្រិត ២០អង្សាសេ នៅថ្ងៃច័ន្ទនេះ រួមមានទីក្រុងស៊ីដនី (២២អង្សាសេ) ទីក្រុង Brisbane ( ប៊្រីសបិន) (២៧អង្សាសេ) ទីក្រុង Perth (២០អង្សាសេ) និងទីក្រុង Darwin (៣៣អង្សាសេ) បន្ទាប់ពីសីតុណ្ហភាពកើនឡើងចំនួន ៨អង្សាសេ លើសពីធម្មតាសម្រាប់ខែកក្កដានៅចុងសប្តាហ៍ ក្នុងផ្នែកខ្លះនៃប្រទេសអូស្ត្រាលីភាគខាងកើតផងដែរ៕

សង្គ្រាមកំពុងត្រឡប់ទៅរករុស្ស៊ីវិញ បន្ទាប់ពីការវាយប្រហារដោយយានដ្រូននៅទីក្រុងម៉ូស្គូ

2023/07/31 02:35:21 pm        83
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា សង្រ្គាមកំពុងវិលត្រលប់ទៅរកប្រទេសរុស្ស៊ីវិញ ប៉ុន្មានម៉ោងបន្ទាប់ពីវិមានក្រឹមឡាំងបានចោទប្រកាន់រដ្ឋធានី គីវ ពីការកំណត់គោលដៅវាយប្រហាររដ្ឋធានីមូស្គូជាមួយនឹងយានដ្រូន ដែលជាការវាយប្រហារចុងក្រោយបង្អស់។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យានដ្រូនចំនួន៣គ្រឿងត្រូវបានស្ទាក់ចាប់កាលពីថ្ងៃអាទិត្យ ប៉ុន្តែអាជីវកម្ម និងផ្សារទំនើបមួយនៅភាគខាងលិចនៃរដ្ឋធានីត្រូវបានវាយប្រហារ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ជាន់ទី៥ និងទី៦នៃអគារកម្ពស់ ៥០ជាន់បានរងការខូចខាត ហើយមិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ទេ។លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា "អ៊ុយក្រែនកាន់តែរឹងមាំ ហើយសង្រ្គាមកំពុងវិលត្រលប់ទៅរកទឹកដីរុស្ស៊ីវិញជាបណ្តើរៗ គឺទៅកាន់មជ្ឈមណ្ឌលនិមិត្តសញ្ញា និងមូលដ្ឋានយោធារបស់រុស្ស៊ី" ។ "នេះគឺជាការជៀសមិនរួច ហើយវាជារឿងធម្មជាតិ និងយុត្តិធម៌ពិតប្រាកដ"។អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយយានដ្រូនចុងក្រោយបង្អស់លើរដ្ឋធានីមូស្គូគឺសំដៅលើការប៉ះពាល់ដល់ប្រជាជនរុស្ស៊ី ដែលចាប់តាំងពីវិមានក្រឹមឡាំងបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក៕

មនុស្ស៤នាក់ បានស្លាប់ បន្ទាប់ពីកងកម្លាំងការពារផ្លូវដែកឥណ្ឌាបើកការបាញ់ប្រហារលើរថភ្លើងមួយគ្រឿង

2023/07/31 02:30:50 pm        141
ឥណ្ដា៖កងកម្លាំងការពារផ្លូវដែក (RPF) នៅភូមិ ចាវ៉ាន់ (jawan) ប្រទេសឥណ្ឌា បានបាញ់សម្លាប់មនុស្ស ៤នាក់ នៅលើរថភ្លើងពីទីក្រុងចៃពួរ (Jaipur) ទៅទីក្រុងម៉ុមបៃ (Mumbai) ។ ជនរងគ្រោះរួមមានអ្នករួមដំណើរ៣នាក់ និងជំនួយការអធិការរងកងកម្លាំងការពារផ្លូវដែក RPF ម្នាក់។កម្លាំងការពារផ្លូវដែកលោក Chetan បានបាញ់ជនរងគ្រោះទាំងបួននាក់នោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃចន្ទ ត្រង់ចន្លោះស្ថានីយវ៉ាភី (Vapi)និងស្ថានីយបូរីវ៉ាលី (Borivali)។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបូរីវ៉ាលី។ យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលបានឲ្យដឹងថា ហេតុការណ៍នោះត្រូវបានគេរាយការណ៍នៅលើរថភ្លើងលេខ១២៩៥៦ នៅវេលាម៉ោង ៥:២៣នាទីនៅថ្ងៃទី៣១ ដែកក្កដា ឆ្នាំ២០២៣ ថាមានការបាញ់ប្រហារនៅក្នុងបន្ទប់រថភ្លើង B5 ។ គេបានបញ្ជាក់ថាលោក Chetan ដែលស្ថិតក្នុងកាតព្វកិច្ចអមដំណើរ បានបាញ់ទៅលើអ្នកទទួលខុសត្រូវអមដំណើរឈ្មោះ ASI Tika Ram។ រថភ្លើងបានទីដល់ស្ថានីយ៍ BVI ហើយតាមព័ត៌មានជាមុន ជនរងគ្រោះ៣នាក់ក៏ត្រូវបានរាយការណ៍ផងដែរ បន្ថែមពីលើកងកម្លាំងការពារផ្លូវដែករូបនោះ៕

រដ្ឋធានីរបស់ប្រទេសចិន ជួបប្រទះការធ្លាក់ភ្លៀងខ្លាំងបំផុតប្រចាំឆ្នាំ រហូតនាំមានឲ្យមានជម្លៀសមនុស្សរាប់ម៉ឺននាក់

2023/07/31 02:19:16 pm        69
ចិន៖ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន បានជួបប្រទះនូវការធ្លាក់ភ្លៀងខ្លាំងបំផុត ក្នុងឆ្នាំនេះ ខណៈដែលកម្សួលនៃព្យុះទីហ្វុង Doksuri បានបក់បោកឆ្លងកាត់ទីក្រុងនេះ ដោយបង្ខំឲ្យមានការជម្លៀសប្រជាជនរាប់ម៉ឺននាក់ពីតំបន់ដែលមានហានិភ័យខ្ពស់ នៅក្នុងតំបន់។យោងតាមការសង្កេតរបស់ទីក្រុងនេះ បានឲ្យដឹងថា ភ្លៀងធ្លាក់ជាមធ្យមក្នុងទីក្រុងប៉េកាំងពេញមួយយប់ថ្ងៃចន្ទ (ទី៣១ ខែកក្កដា) បានឡើងដល់កម្រិត ១៤០,៧មីលីម៉ែត្រ ដោយបរិមាណភ្លៀងធ្លាក់ជាអតិបរមា នៅក្នុងតំបន់ Fangshan ឡើងដល់ ៥០០.៤មីលីម៉ែត្រ (អ៊ីង)។ គេរំពឹងថា ភ្លៀងធ្លាក់នៅតំបន់ភាគខាងត្បូង និងភាគខាងលិច នឹងមានកម្រិតកាន់តែខ្លាំង នៅព្រឹកថ្ងៃចន្ទនេះ។ តែយ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា មិនទាន់មានរបាយការណ៍ខូចខាត ឬរងរបួសនៅឡើយទេ។Doksuri គឺជាព្យុះដ៏មានឥទ្ធិពលខ្លាំងបំផុតមួយ ដែលបានវាយប្រហារប្រទេសចិន ក្នុងរយៈពេលជាច្រើនឆ្នាំ ហើយមនុស្សរាប់រយលាននាក់ នៅតំបន់ភាគខាងជើងនៃប្រទេស ក្នុងនោះរួមទាំងនៅទីក្រុងប៉េកាំង នៅតែស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត សម្រាប់ការមានភ្លៀងធ្លាក់ខ្លាំង។ ការជូនដំណឹងនេះគ្របដណ្តប់លើប្រជាជនចំនួន ២២លាននាក់របស់ទីក្រុងប៉េកាំង និង ១៤លាននាក់របស់ទីក្រុង Tianjin ក៏ដូចជាផ្នែកខ្លះនៃខេត្ត Hebei, Shanxi, Shandong និង Henan។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា នេះជាលើកទី១ ហើយ គិតចាប់តាំងពីឆ្នាំ២០១១ ដែលមានការព្រមានពីភ្លៀងធ្លាក់ខ្លាំងបែបនេះ ហើយបានឲ្យដឹងបន្ថែមទៀតថា ការងារត្រូវបានបញ្ឈប់នៅការដ្ឋានសំណង់ជាង ៤.០០០កន្លែង ក្នុងទីក្រុងប៉េកាំង ដោយអគារចំនួនជិត ២០.០០០ ត្រូវបានត្រួតពិនិត្យមើលការខូចខាត ហើយកន្លែងសម្ដែងទស្សនីភាពផ្សេងៗ នៅក្នុងទីក្រុង ត្រូវបានបិទ៕

មនុស្សម្នាក់ស្លាប់ និង៨នាក់ទៀត រងរបួស ក្នុងការបាញ់ប្រហារធំមួយ នៅប៉ែកខាងលិចទីក្រុងឈីកាហ្គោ

2023/07/31 02:16:58 pm        73
អាមេរិក៖ យោងតាមនគរបាលក្នុងតំបន់ បានឲ្យដឹងថា ស្ត្រីវ័យ២១ឆ្នាំម្នាក់ បានស្លាប់ និង៨នាក់ផ្សេងទៀត បានរងរបួស ក្នុងការបាញ់ប្រហារធំមួយ នៅប៉ែកខាងលិច ទីក្រុង ឈីកាហ្គោកាលពីព្រឹកថ្ងៃអាទិត្យ។ នគរបាលទីក្រុងឈីកាហ្គោ និយាយថា ការបាញ់ប្រហារនេះ បានកើតឡើងនៅអំពុងម៉ោង១ រំលងអាធ្រាត ម៉ោងក្នុងតំបន់ នៅដែលមនុស្សច្រើននាក់ ត្រូវបានគេឃើញចញពីរថយន្តJeep (ហ្ស៊ីប) ព័ណ៌ខ្មៅមួយគ្រឿង និងបានចាប់ផ្តើមបាញ់ប្រហារទៅលើក្រុមស្ត្រីកំពុងជួបជុំគ្នា។ អាយុរបស់ជនរងគ្រោះទាំង៩នាក់មានចាប់ពី២០ឆ្នាំដល់៣៣ឆ្នាំ។  អាជ្ញាធរនិយាយថា ស្ត្រីដែលត្រូវបានគេបាញ់ចំមុខ ត្រូវបានប្រកាសថាស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Mt. Sinai ។ ស្ត្រីវ័យ២៨ឆ្នាំម្នាក់ ត្រូវបានគេបាញ់៨គ្រាប់ចំដងខ្លួន ហើយកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្ត្រី៥នាក់ផ្សេងទៀត បានទទួលរងរបួសដោយការបាញ់កាំភ្លើងច្រើនគ្រាប់ ខណៈជនរងគ្រោះ២នាក់រងរបួសត្រូវបញ្ឆិត។ នគរបាលនិយាយថា គ្មាននណាម្នាក់ត្រូវបានឃុំខ្លួននៅឡើយ ហើយឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។  សហរដ្ឋអាមេរិក កំពុងទប់ស្កាត់នូវចំនួនដ៏ច្រើននៃករាបាញ់ប្រហារទ្រង់ទ្រាយធំៗ និងឧបទ្ទវហេតុអំពើហិង្សាដោយអាវុធ។ យោងតាមទិន្នន័យដែលប្រមូលដោយបណ្ណាសា អំពើហិង្សាដោយអាវុធ បានឲ្យដឹងថា មានការបាញ់ប្រហារទ្រង់ទ្រាយធំៗជាង៤១៥លើកនៅក្នុងប្រទេសរហូតមកដល់ពេលនេះនៅឆ្នាំនេះ ដែលបានកំណត់ថាការបាញ់ប្រហារទ្រង់ទ្រាយធំមួយ ជាឧបទ្ទវហេតុដែលមានមនុស្សយ៉ាងហោចណាស់៤នាក់ត្រូវបានបាញ់ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារឡើយ៕

ពុំមានសង្ឃឹមពីអ្នកនៅរស់ពីឧទ្ធម្ភាគចក្រយោធាអូស្ត្រាលីដែលបានធ្លាក់

2023/07/31 02:13:42 pm        81
អូស្ត្រាលី៖រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Richard Marles បាននិយាយនៅថ្ងៃចន្ទនេះថា អាជ្ញាធរ បានបាត់បង់ក្តីសង្ឃឹមនៃការរកឃើញអ្នកនៅរស់ បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រ អំឡុងសមយុទ្ធកាលពីចុងសប្តាហ៍។ លោក Marles និយាយថានៅពេលដំបូង ក្រុមអ្នកជួយសង្គ្រោះ មានសង្ឃឹមតិចតួចថា ពួកគេនឹងរកឃើញសមាជិកយានិក៤នាក់នៅរស់ ប៉ុន្តែអ្នកទាំងនោះបានស្លាប់បន្ទាប់ពីរកឃើញបំណែកសំខាន់ពីយន្តហោះ។  ឧទ្ធម្ភាគចក្រនេះ បានចូលរួមក្នុងសមយុទ្ធ Talisman Sabre( តាលីស្មាន សាប៊ើ) ទ្រង់ទ្រាយធំ ដែលមានបុគ្គលិកចូលរួម៣០.០០០នាក់ មកពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនផ្សេងទៀត។ ឧទ្ធម្ភាគចក្រ បានធ្លាក់ចូលក្នុងទឹក នៅជិតកោះ Whitsunday ខណៈចូលរួមប្រតិបត្តិការនៅពេលយប់។ យោធាមកពីប្រទេសយ៉ាងហោចណាស់ចំនួន៣ បានចូលរួមជាមួយកងកម្លាំងនគរបាល ក្នុងការស្វែងរកសមាជិយានិកនៃឧទ្ធម្ភាគចក្រ MRH-90 Taipan ដែលបានធ្លាក់កាលពីល្ងាចថ្ងៃសុក្រ នៅឆ្នេសមុទ្រភាគឦសាន របស់ប្រទេសអូស្ត្រាលី។ លោក Marles និយាយថា ការបាត់បង់អ្នកទាំង៤អ្នកនេះ គឺជាការបាត់បង់ធំធេង និងមានន័យដូចជាការបាត់បង់អ្នកដែលបានស្លៀកឯកសណ្ឋានប្រទេសរបស់យើង ហើយលោកពិជាសោកស្តាយយ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសាររបស់ពួកគេ៕

ជនអន្តោប្រវេសន៍ មិនត្រូវបានរារាំងដោយរបាំងបណ្តែតទឹកឆ្លងកាត់ទន្លេ Rio Grande នោះទេ

2023/07/31 02:04:49 pm        157
អាមេរិក៖ ជនអន្តោប្រវេសន៍ បានបន្តឆ្លងកាត់ទន្លេ ( រីយ៉ូ ហ្ក្រានដេ) Rio Grande កាលពីថ្ងៃសៅរ៍ ទោះបីជាមានរបាំងពោងបណ្តែតទឹក ត្រូវបានដាក់នៅនឹងកន្លែងដោយរដ្ឋតិចសាស់ដើម្បីរារាំងពួកគេក៏ដោយ។ វីដេអូថតដោយយានដ្រូន បានបង្ហាញពីជនអន្តោប្រវេសន៍ដើរឆ្លងកាត់ខ្សែលួសបន្លាប្រវែងជាច្រើនម៉ាយស៍ ស្វែងរកចំណុចចូលទៅកាន់សហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក ដើម្បីប្រគល់ខ្លួនដល់សមាជិកឆ្មាំជាតិរបស់កងទ័ព និង ក្រសួងនគរបាលសុវត្ថិភាពសាធារណៈរបស់រដ្ឋតិចសាស់ នៅជិតទីក្រុង Eagle Pass រដ្ឋតិចសាស់។  អាជ្ញាធរនៅរដ្ឋតិចសាស់ បានចាប់ផ្តើមតម្លើងរបាំងបណ្តែតទឹកនៅកណ្តាលទន្លេជិតទីក្រុង Eagle Pass បង្កឲ្យមានការត្អូញត្អែរផ្នែកការទូតពីប្រទេសម៉ិកស៊ិក។ ក្នុងប៉ុន្មានខែថ្មីៗនេះ កងទ័ពឆ្មាំជាតិរដ្ឋតិចសាស់ បានដាក់ពង្រាយខ្សែបន្លាលួស ដើម្បីបញ្ឈប់លំហូរជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក។ អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា រដ្ឋតិចសាស់មិនបានពិគ្រោះយោបល់ជាមួយមន្ត្រីសហព័ន្ធនោះទេ នៅមុនពេលតម្លើងពោងបណ្តែតទឹក ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានដាក់បណ្តឹងប្តឹងរដ្ឋតិចសាស់ជុំវិញការតម្លើងរបាំងបណ្តែតទឹករបស់រដ្ឋនេះ៕

ភោជនីយដ្ឋានជប៉ុននៅចិន ព្រួយបារម្ភពីផលប៉ះពាល់សុខភាពខណៈការបញ្ចេញទឹកកង្វក់រោងចក្រ Fukushima

2023/07/31 02:02:18 pm        109
ចិន៖ មានរយៈពេលជាង៣សប្តាហ៍ ចាប់តាំងពីប្រទេសចិន បានបង្កើនការត្រួតពិនិត្យ លើការនាំចូលអាហារ  ជប៉ុនជុំវិញការព្រួយបារម្ភពីសារធាតុវិទ្យុសកម្ម ប៉ុន្តែលោក Kazuyuki Tanioka បានព្រួយបារម្ភរួចទៅហើយសម្រាប់អនាគតនៃភោជនីយដ្ឋានអាហារស៊ូស៊ីដ៏ទំនើបនៅទីក្រុងប៉េកាំង។ ដូចជាភោជនីយដ្ឋភាគច្រើន នៅក្នុងប្រទេសចិន ភោជនីយដ្ឋាន Toya ដែលមានអាយុកាល៨ឆ្នាំ របស់លោក Tanioka បានតស៊ូរយៈពេលច្រើនឆ្នាំពីការរឹតត្បិតជំងឺ Covid-19 ដែលទើបតែបានបន្ធូរបន្ថយកាលពីចុងឆ្នាំកន្លងទៅនេះ។ ពេលនេះ វាកំពុងប្រឈមនឹងកង្វះទាំងអតិថិជន ទាំងអាហារសមុទ្រ នៅមុនពេលផែនការរបស់ប្រទេសជប៉ុនបញ្ចេញទឹកកង្វក់មានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅសមុទ្រ ពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលទទួលរងដោយគ្រោះមហន្តរាយ។ ចុងភៅភោជនីយដ្ឋានមានអាយុ៤៩ឆ្នំមកពីតំបន់ Kumamoto ប្រទេសជប៉ុនភាគខាងត្បូង បាននិយាយថា ខ្ញុំពិតជាមានការព្រួយបារម្ភអំពីថាតើយើងអាចនៅបន្តឬយ៉ាងណា។ ការដែលមិនអាចនាំចូលបាននូវគ្រឿងផ្សំអាហារ គឺជាជីវិតពិតប្រាកដ ឬស្ថានភាពស្លាប់សម្រាប់ពួកយើង។ ប្រទេសចិន គឺជាអ្នកនាំចូលអាហារសមុទ្រជប៉ុនធំបំផុត។ ភ្លាមៗបន្ទាប់ពីរលកយក្សស៊ូណាមិ និងរញ្ជួយដី ឆ្នាំ២០១១ បានបំផ្លាញរោងចក្រ Fukushima ដែលប្រទេសនេះបានហាមឃាត់ការនាំចូលអាហារនិងផលិតផលកសិកម្មមកពីខេត្តចំនួន៥របស់ជប៉ុន។ ក្រោយមកទៀត ប្រទេសចិន បានពង្រីកបម្រាមរបស់ខ្លួន ដែលបច្ចុប្បន្នគ្របដណ្តប់លើខេត្តចំនួន១០ ក្នុងចំណោមខេត្តសរុបចំនួន៤៧ របស់ប្រទេសជប៉ុន។ ការរឹតត្បិតការនាំចូលចុងក្រោយ ត្រូវបានដាក់នៅក្នុងខែនេះ បន្ទាប់ពីអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានអនុម័តផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួច។ ប្រទេសចិន បានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដែលបានប្រឈមមុខការប្រឆាំងនៅក្នុងប្រទេស ដោយនិយាយថា ការបញ្ចេញទឹកកង្វក់នេះបង្កគ្រោះថ្នាក់ដល់ជីវិតសត្វសមុទ្រ និងសុខភាពមនុស្ស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
06/05/2026 08:06 AM
ក្រុមហេសបូឡា ច្រានចោលបទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់ គាំទ្រដោយអាមេរិក
06/05/2026 08:06 AM
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
06/05/2026 08:06 AM
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល
06/05/2026 08:06 AM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/05/2026 07:06 AM
បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM