សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់

សន្តិសុខ និង សង្គម

ប្រទេសស៊ូដង់បន្ថែមការបិទផ្លូវអាកាស រហូតដល់ពាក់កណ្តាលខែសីហា ក្នុងពេលមានជម្លោះ

2023/07/31 01:55:53 pm        139
ស៊ូដង់៖ អាកាសយានដ្ឋានអន្តរជាតិ Khartoum នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ូដង់ បានបន្ថែមរយៈពេលនៃការបិទផ្លូវអាកាសរបស់ប្រទេសស៊ូដង់ រហូតដល់ថ្ងៃទី១៥ ខែសីហា ដោយលើកលែងតែជំនួយមនុស្សធម៌ និងការហោះហើរជម្លៀសប៉ុណ្ណោះ។ផ្លូវអាកាសរបស់ប្រទេសស៊ូដង់ ត្រូវបានបិទចាប់តាំងពីការផ្ទុះឡើងនៃការប៉ះទង្គិចគ្នា នៅពាក់កណ្តាលខែមេសា ដោយសារប្រព័ន្ធបង្ហាញទិសផ្លូវអាកាស នៅអាកាសយានដ្ឋាន ត្រូវបានប៉ះពាល់ដោយជម្លោះ រវាងក្រុមពួក ដែលមានសង្រ្គាមជាមួយគ្នា។យោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា ជម្លោះប្រដាប់អាវុធ ដែលបានផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា បានបណ្តាលឲ្យមនុស្សស្លាប់ជាង ៣.០០០នាក់ និងជាង ៦.០០០នាក់ រងរបួស៕

ឯកឧត្តម វេង សាខុន និងលោកជំទាវ ព្រមទាំងក្រុមការងារនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃវត្តចំនួន៩

2023/07/31 01:47:37 pm        172
កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោក ជំទាវ រួមជាមួយសហការីដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំតំបែរ និងឃុំត្រពាំងព្រីង ស្រុកតំបែរ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនទៀត មកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សា ដូនជី តាជីប្រតិបត្តិធម៌ និងសមាទានសីល តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ចំនួន៩ វត្ត នាព្រឹកថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ។ពិធីនេះបានប្រព្រឹត្តនៅពីរទីតាំង៖ ទីតាំងទីមួយនៅវត្តសុវណ្ណមុនីជោត ក្នុងភូមិស្វាយតាមែក ឃុំតំបែរមានចំនួនប្រាំវត្ត ក្នុងនេះមានវត្តសុវណ្ណមុនីជោត, វត្តត្រពាំងព្រីង, វត្តតំបែរ, វត្តសេដាសេនជ័យ និងវត្តកោះក្រញ៉ាញ់ និងទីតាំងពិធីមួយទៀតបានរៀបចំនៅវត្តវណ្ណ:ណារាម ក្នុងភូមិបង្ហើខ្លែង ឃុំត្រពាំងព្រីង ដែលមានវត្តវណ្ណារាម, វត្តស្រែកក់, វត្តភ្នំទួល និងវត្តភ្នំបុត្រ ។ ឯកឧត្តមបានធ្វើការសំណេះសំណាលជាមួយព្រះតេជគុណព្រះចៅអធិការ និងប្រជាពលរដ្ឋពុទ្ធិបរិស័តដែលនិមន្តមកពីប្រាំបួនវត្តចំនួនប្រាំអង្គ និង ៦០០នាក់ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនប្រជាពលរដ្ឋទូទាំងស្រុកតំបែរ សូមទទួលយកពុទ្ធពរទាំបួនប្រការកុំបីឃ្លៀឃ្លាតឡើយ។ ក្នុងនាមប្រធាន អនុប្រធានក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកតំបែរ ឯកឧត្តមបានអបអរសាទរ អរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះប្រជាពលរដ្ឋនៅស្រុកតំបែរទាំអស់ និងសូមវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលគណបក្សប្រជាជនកម្ពុជាស្រុកតំបែរទទួលបានការគាំទ្រជាង ១០០% យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ ជ ប។ លទ្ធផលជាប្រវត្តិសាស្រ្តនេះ គឺមិនអាចកាត់ផ្តាច់បានពីការខិតខំពុះពារ និងលះបង់គ្រប់បែបយ៉ាងរបស់សមាជិកគណបក្សគ្រប់ជាន់ថ្នាក់បានឡើយ។ ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោក ជំទាវ លោក លោកស្រី ដែលជាអុប្រធានចុះជួយស្រុក ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំទាំងពីរ អាជ្ញាធរមូលដ្ឋាន និងពុទ្ធិបរិស័តចំណុះជើងវត្ត ដែលបានបរិច្ចាគ ចាប់មគ្គផលធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានាព្រឹកនេះ។ ឯកឧត្តមបានឧទ្ទិសភាគផលបុណ្យ កុសលទានជូនសប្បុរសជនទាំងអស់ទទួលយកនូវផលា និសង្ឃតាមសទ្ធារៀងៗខ្លួន និងទទួលយកនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

មន្ត្រី៖ការបាញ់ប្រហារនៅស្នាក់ការគរបាលនៅឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប បានសម្លាប់មន្ត្រីយ៉ាងហោចណាស់៤នាក់

2023/07/31 01:36:20 pm        98
អេហ្ស៊ីប​​៖ មន្ត្រីសន្តិសុខពីរនាក់ និងមន្ត្រីសុខាភិបាល បាននិយាយថា ការបាញ់ប្រហារកាលពីថ្ងៃអាទិត្យនៅស្នាក់ការ នគរបាលដែលមានការពារយ៉ាងតឹងរ៉ឹង នៅក្នុងផ្នែកដែលមានភាពជ្រួលច្របល់នៃឧបទ្វីបស៊ីណៃ( Sinai) ប្រទេសអេហ្ស៊ីប បានសម្លាប់នគរបាលយ៉ាងហោចណាស់ ៤នាក់ រួមទាំងមន្ត្រីជាន់ខ្ពស់ម្នាក់។ពួកគេបាននិយាយថា យ៉ាងហោចណាស់កងកម្លាំង២១នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារនៅទីស្នាក់ការសន្តិសុខជាតិក្នុងទីក្រុង el-Arish រដ្ឋធានីនៃខេត្តស៊ីណៃខាងជើង។បញ្ជីឈ្មោះអ្នកស្លាប់ និងរបួស ដែលទទួលបានដោយសារព័ត៌មានAP បានបង្ហាញថា កងកម្លាំងមួយចំនួន បានទទួលរងការបាញ់ប្រហារដោយកាំភ្លើង និងខ្លះទៀតប្រឈមមុខនឹងការពិបាកដកដង្ហើម ដោយសារឧស្ម័នបង្ហូរទឹកភ្នែក ដែលត្រូវបានបាញ់នៅខាងក្នុងស្នាក់ការនោះ។ បញ្ជីឈ្មោះ បានបង្ហាញថា មានមន្ត្រី៨នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស។មន្ត្រីទាំងនោះ បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះពួកគេ មិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។កាលៈទេសៈជុំវិញការបាញ់ប្រហារនេះ ពុំទាន់ដឹងច្បាស់នៅឡើយទេ ហើយក៏មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងកម្លាំងនគរបាល៕

មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ខណៈភាគខាងជើងប្រទេសចិន រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង

2023/07/31 12:15:29 pm        127
មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលមានហានិភ័យខ្ពស់នៃទីក្រុងប៉េកាំង និងទីក្រុងភាគខាងជើងមួយផ្សេងទៀត ខណៈដែលតំបន់ភាគច្រើននៃប្រទេសចិន ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃអាទិត្យ (ថ្ងៃទី៣០ ខែកក្កដា)។ព្យុះដ៏គ្រោះថ្នាក់ Doksuri បានបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសចិន ចាប់តាំងពីថ្ងៃសុក្រ (ទី២៨ ខេកក្កដា) មក នៅពេលដែលព្យុះនោះ បានបោកបក់ក្នុងល្បឿនយ៉ាងលឿនចូលមកក្នុងខេត្ត Fujian ភាគខាងត្បូង បន្ទាប់ពីបានវាយប្រហារប្រទេសហ្វីលីពីន ក្នុងនាមជាព្យុះទីហ្វុង។ រដ្ឋធានីរបស់ប្រទេសចិន និងតំបន់ជុំវិញនោះ ត្រូវភ្លៀវធ្លាក់យ៉ាងជោគជាំ កាលពីចុងសប្តាហ៍កន្លងមក ដោយក្រុមមន្ត្រី បានព្រមានអំពីស្ថានភាពដែលអាចមានគ្រោះថ្នាក់ រួមមានទឹកជំនន់ កម្រិតទឹកទន្លេឡើងខ្ពស់ បំណាក់ល្បាប់ភក់ និងបំណាក់ដី។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មនុស្សជាង ២៧.០០០នាក់ នៅក្នុងតំបន់ ដែលមានហានិភ័យខ្ពស់នៃទីក្រុងប៉េកាំង ត្រូវបានជម្លៀសចេញ ហើយ ២០.០០០នាក់ផ្សេងទៀត ត្រូវបានផ្លាស់ទីលំនៅពីផ្នែកខ្លះនៃខេត្តជិតខាង ក្នុងទីក្រុង Shijiazhuang ( ស៊ើជាជ័ង)របស់ខេត្ត Hebei។មនុស្សរាប់រយលាននាក់នៅភាគខាងជើងប្រទេសចិន ក្នុងនោះរួមទាំងនៅទីក្រុងប៉េកាំង នៅតែស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតសម្រាប់ភ្លៀងធ្លាក់ខ្លាំង យ៉ាងហោចណាស់ក៏រហូតដល់រសៀលថ្ងៃចន្ទ (ទី៣១ ខែកក្កដា) នេះ។ ការជូនដំណឹងននេះ គ្របដណ្ដប់លើចំនួនប្រជាជន ២២លាននាក់របស់ទីក្រុងប៉េកាំង និង ១៤លាននាក់របស់ទីក្រុង Tianjin ក៏ដូចជាផ្នែកខ្លះនៃខេត្ត Hebei, Shanxi, Shandong និង Henan។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា នេះជាលើកទីមួយហើយ គិតចាប់តាំងពីឆ្នាំ២០១១ ដែលការព្រមានពីភ្លៀងធ្លាក់ខ្លាំងបែបនេះត្រូវបានធ្វើឡើង៕

មនុស្សមួយចំនួនស្លាប់ ក្នុងការប៉ះទង្គិចគ្នាក្នុងជំរំជនភៀសខ្លួនប៉ាឡេស្ទីន នៅប្រទេសលីបង់

2023/07/31 12:11:43 pm        145
ប្រភពពីកងកម្លាំងសន្តិសុខ បាននិយាយកាលពីថ្ងៃអាទិត្យទី៣០កក្កដាថា មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និង៧នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នានៅក្នុងជំរំជនភៀសខ្លួនជនជាតិប៉ាឡេស្ទីនដ៏ធំបំផុតរបស់ប្រទេសលីបង់ នៅជិតក្រុងកំពង់ផែ ស៊ីដុន( Sidon) ជាទីដែលក្រុម Fatah បានវាយប្រយុទ្ធ ប្រឆាំងនឹងក្រុមគូប្រជែងមួយចំនួន ដែលគាំទ្រក្រុមជ្រុលនិយម។ ក្រុមហ្វាតារបស់ជនជាតិប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយបានបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការក្រុមនេះលោក អាស្រាហ្វ អាល់ អាម៉ូជី(Ashraf al-Armouchi) និងកងកម្លាំងរបស់លោក៤នាក់ទៀត អំឡុងប្រតិបត្តិការបោសសម្អាតអំពើឧក្រិដ្ឋកម្ម។ សេចក្ដីថ្លែងការណ៍នេះ បានថ្កោលទោសឧក្រិដ្ឋកម្មគួរឲ្យស្អប់ខ្ពើមនិងកំសាក ក្នុងបំណងបង្កអសន្តិសុខ និងស្ថិរភាព នៅជំរំជនជាតិប៉ាឡេស្ទីនក្នុងប្រទេសលីបង់។ ការប៉ះទង្គិចគ្នានេះ បានចាប់ផ្ដើម នៅថ្ងៃដែលបរាជ័យប៉ុនប៉ងធ្វើឃាតលើមេដឹកនាំក្រុមអ៊ីស្លាមជ្រុលនិយមប្រកាន់តឹងម្នាក់ ដែលបានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងក្រោយការបាញ់ប្រហារ និងការវាយប្រហារដោយក្រុមសម្មប្រយុទ្ធប្រដាប់អាវុធនៅទីស្នាក់ការរបស់ក្រុម Fatah។ ជនភៀសខ្លួនប្រមាណ៤០ម៉ឺននាក់ រស់នៅក្នុងជំរំប៉ាឡេស្ទីនចំនួន១២កន្លែងរបស់ប្រទេសលីបង់ ដែលមានតាំងពីសង្រ្គាមឆ្នាំ១២៤៨ មក រវាងអ៊ីស្រាអែល និងក្រុមប្រទេសអារ៉ាប់ជិតខាងរបស់ខ្លួន ៕

កូរ៉េខាងជើងប្តេជ្ញាថា នឹងកម្ទេចសហរដ្ឋអាមេរិក ក្នុង​សតវត្សរ៍​នេះ

2023/07/31 12:01:23 pm        178
ក្រសួងការបរទេសកូរ៉េខាងជើងនៅសប្តាហ៍នេះ បានប្តេជ្ញាថា ប្រទេសនេះ នឹងបំផ្លាញសហរដ្ឋអាមេរិក ​ដោយបន្ថែមថា សហរដ្ឋអាមេរិក នឹងត្រូវបានបញ្ចប់ នៅសតវត្សរ៍នេះ។អ្នកការទូតកូរ៉េខាងជើង ​បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ​ដែលជា ខួបលើកទី៧០នៃបទឈប់បាញ់សង្គ្រាមកូរ៉េថា៖«ប្រសិនបើសហរដ្ឋអាមេរិកជ្រើសរើស ធ្វើបាបសាធារណរដ្ឋ​របស់យើង យើងនឹងបំផ្លាញពួកគេ ដោយប្រើអំណាចយោធារបស់យើងទាំងអស់ ដែលយើងបានប្រមូលផ្តុំ រហូតមកទល់ពេលនេះ»។សង្រ្គាមកូរ៉េនៅសតវត្សរ៍ចុងក្រោយ គឺជាការចាប់ផ្តើមនៃការធ្លាក់ចុះនៃសហរដ្ឋអាមេរិក ឥឡូវនេះសតវត្សរ៍ ទី២១ ​នឹងឃើញការបញ្ចប់សហរដ្ឋអាមេរិក ដែលអាចផ្លាស់ប្តូរបាន។ ក្រុមមេដឹកនាំនៃសហរដ្ឋអាមេរិក ត្រូវបានណែនាំយ៉ាងល្អឲ្យបំភ្លេចចោល ដោយមិនគិតពីមេរៀនប្រវត្តិសាស្ត្រ។ បទឈប់បាញ់បញ្ចប់ជម្លោះ ត្រូវបានឈានដល់រវាងកូរ៉េខាងជើង ប្រទេសចិនដែលបានគាំទ្រកូរ៉េខាងជើង និងសហរដ្ឋអាមេរិកដែលបានគាំទ្រកូរ៉េខាងត្បូងក្នុងសង្គ្រាមនេះ។ កូរ៉េខាងត្បូង មិនយល់ព្រមចំពោះបទឈប់បាញ់នេះទេ។

មានការចេញបទបញ្ជាជម្លៀស សម្រាប់ទីក្រុង នៅភាគខាងលិចកាណាដា ខណៈចំហេះព្រៃរាលដាលឆ្លងចូលពីសហរដ្ឋអាមេរិក

2023/07/31 11:19:54 am        104
បទបញ្ជាឲ្យជម្លៀសចេញ សម្រាប់ទីក្រុង Osoyoos របស់ប្រទេសកាណាដា និងតំបន់ជុំវិញរបស់ប្រទេសនេះ ក្នុងខេត្ត British Columbia ត្រូវបានដាក់ចេញកាលពីយប់ថ្ងៃសៅរ៍ (ទី២៩ ខែកក្កដា) ដោយសារចំហេះព្រៃ ដែលមិនអាចគ្រប់គ្រងបាន ដែលបានឆេះរាលដាលឆ្លងព្រំដែនពីរដ្ឋវ៉ាស៊ីនតោន (Washington) របស់សហរដ្ឋអាមេរិក។យោងតាមសេវាចំហេះព្រៃរបស់ខេត្ត British Columbia បានឲ្យដឹងថា ចំហេះព្រៃដែលមានឈ្មោះថា Eagle Bluff មានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីទីក្រុង Osoyoos ហើយពេលនេះ ត្រូវបានគេប៉ាន់ប្រមាណថា ការឆេះនោះមានទំហំ ៨៨៥ហិកតា នៅផ្នែកខាងដីក្នុងព្រំដែនរបស់ប្រទេសកាណាដា ខណៈវាមានទំហំប្រហែល ២.០០០ហិកតា នៅផ្នែកខាងដីរបស់សហរដ្ឋអាមេរិក។ យោងតាមគេហទំព័រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ទីក្រុង Osoyoos បានឲ្យដឹងថា ទីក្រុង Osoyoos នេះ មានប្រជាជនក្នុងតំបន់ប្រហែល ៦.៧០០នាក់។សេវាចំហេះព្រៃរបស់ខេត្ត British Columbia បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (ទី៣១ ខែកក្កដា) ថា៖ «យើងមានបុគ្គលិកនាវិកទប់ទល់ការវាយប្រហារដំបូង ប្រភពអង្គភាពមួយចំនួន ឧទ្ធម្ភាគចក្រ ២គ្រឿង បុគ្គលិកការពាររចនាសម្ព័ន្ធ និងឧបករណ៍ធុនធ្ងន់ ដែលឆ្លើយតបទៅនឹងហេតុការណ៍នេះ»។បទបញ្ជាជម្លៀសនេះ គ្របដណ្ដប់លើតំបន់ខាងជើងនៃព្រំដែនកាណាដា-សហរដ្ឋអាមេរិក ដល់ចំណុចប្រសព្វនៃផ្លូវហាយវេលេខ៩៧ និងផ្លូវហាយវេលេខ ៣ ក៏ដូចជាខាងលិច និងខាងជើងតាមបណ្តោយផ្លូវហាយវេលេខ ៣ ផងដែរ៕

ស្លាប់ម្នាក់និងរងរបួសធ្ងន់-ស្រាល៧នាក់ ករណី​ខ្យល់កន្ដ្រាក់​​នៅស្រុកស្រែអំបិល

2023/07/31 10:57:07 am        640
កោះកុង៖ ពលរដ្ឋ១នាក់ និង៧នាក់បានរងរបួសធ្ងន់-ស្រាល ក្នុងករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្រ្តាក់នៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល។លោកវេជ្ជបណ្ឌិត សៅ សូនី ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកស្រែអំបិល បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា ក្នុងចំណោមអ្នករបួសទាំង៧នាក់ មាន២នាក់បានបញ្ចូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។លោកវេជ្ជបណ្ឌិត សៅ សូនី បន្តថា កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ថ្មីៗនេះ មានខ្យល់កន្រ្តាក់​លាយឡំនឹងភ្លៀងបណ្តាលឲ្យផ្ទះពលរដ្ឋចំនួន៣០ខ្នងបាក់ដួលរំលំ។ ក្នុងនោះមាន១២ខ្នង បាក់រំលំធ្ងន់ធ្ងរខ្លាំង។ បច្ចុប្បន្នពលរដ្ឋរងគ្រោះ​បាន​ជម្លៀស​មក​ទីទួល​សុវត្តិភាព ដោយផ្តល់​ជាស្បៀងអាហារ និងខ្លះទៀតកំពុងសម្រាកព្យាបាលជំងឺ៕ 

រុស្ស៊ីបង្ហាញពីកម្លាំងទ័ពជើងទឹករបស់ខ្លួន នៅក្នុងក្បួនដង្ហែព្យុហយាត្រា នៅសមុទ្រ ក្នុងក្រុង St. Petersburg

2023/07/31 10:50:16 am        100
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានត្រួតពិនិត្យក្បួនដង្ហែព្យុហយាត្រានៃនាវាចម្បាំង និងនាវាមុជទឹកនុយក្លេអ៊ែរ នៅឯក្រុងកំណើតរបស់លោក St Petersburg កាលពីថ្ងៃអាទិត្យ (ទី៣០ ខែកក្កដា) ហើយប្រកាសថា កងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាថ្មីចំនួន៣០គ្រឿង នៅឆ្នាំនេះ។នាវា នាវាមុជទឹក និងនាវាផ្សេងទៀតចំនួន ៤៥គ្រឿង បានចូលរួមក្នុងព្រឹត្តិការណ៍ទិវាកងទ័ពជើងទឹកប្រចាំឆ្នាំរបស់ប្រទេសរុស្ស៊ី ជាប្រពៃណីនៃការបង្ហាញកម្លាំងយោធា ដែលធ្វើឡើងនៅឈូងសមុទ្រហ្វាំងឡង់ និងនៅទន្លេ Neva ក្នុងទីក្រុង St Petersburg ហើយជាមួយគ្នានេះ វិមានក្រឹមឡាំង បានឲ្យដឹងថា ទាហានជើងទឹកប្រហែល ៣.០០០នាក់ ក៏បានចូលរួមក្នុងក្បួនដង្ហែនៅលើគោកផងដែរ។លោក ពូទីន អមដំណើរដោយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និងឧត្តមនាវីឯក លោក Nikolai Yevmenov ដែលជាមេបញ្ជាការកងទ័ពជើងទឹក បានត្រួតពិនិត្យនាវាមួយចំនួនពីលើនាវាខ្នាតតូច នៅទន្លេ Neva មុនពេលធ្វើសុន្ទរកថា។លោក ពូទីន បាននិយាយថា៖ «ថ្ងៃនេះ ប្រទេសរុស្ស៊ីកំពុងអនុវត្តប្រកបដោយទំនុកចិត្តនូវភារកិច្ចទ្រង់ទ្រាយធំនៃគោលនយោបាយដែនសមុទ្រជាតិរបស់យើង ហើយកំពុងកសាងកម្លាំងកងទ័ពជើងទឹករបស់យើងយ៉ាងខ្ជាប់ខ្ជួន។ ក្នុងឆ្នាំនេះតែមួយឆ្នាំប៉ុណ្ណោះ កប៉ាល់ចំនួន ៣០គ្រឿង ក្នុងកម្រិតផ្សេងៗគ្នា កំពុងត្រូវបានបញ្ចូលបន្ថែមទៅក្នុងកងនាវារវបស់យើង»។ក្នុងសន្ទរកថា លោក ពូទីន មិនបានធ្វើការអត្ថាធិប្បាយជាក់លាក់ពាក់ព័ន្ធនឹងអ្វីដែលរុស្ស៊ីហៅថា ជា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន នៅអ៊ុយក្រែននោះឡើយ។ យោងតាមវិមានក្រឹមឡាំង បានឲ្យដឹងថា ប្រមុខរដ្ឋអាហ្រ្វិក ៤រូប បានចូលរួមក្នុងព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យនេះ ហើយប្រទេសអាហ្វ្រិកចំនួន ៥ផ្សេងទៀត បានបញ្ជូនតំណាងមកជំនួស៕

សារព័ត៌មាន Financial Times និយាយថា អ៊ុយក្រែន បានប្រើប្រាស់គ្រាប់រ៉ូកែតរបស់កូរ៉េខាងជើង

2023/07/31 10:19:53 am        283
របាយការណ៍មួយកាលពីចុងសប្ដាហ៍ដោយសារព័ត៌មាន Financial Times របស់ចក្រភពអង់គ្លេស និយាយពីស្ថានភាពនៅទីតាំងមួយជិតទីក្រុងបាកមូដ (Bakhmut) ដែលត្រូវបានបំផ្លិចបំផ្លាញនៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ ទាហានអ៊ុយក្រែន ដែលកំពុងធ្វើប្រតិបត្តិការដោយប្រើប្រព័ន្ធបាញ់គ្រាប់រ៉ូកែត សម័យសហភាពសូវៀត ត្រូវគេមើលឃើញកំពុងប្រើគ្រាប់រ៉ូកែតពីកូរ៉េខាងជើង។ សារព័ត៌មាននេះ បន្ថែមថា ទាហាននិយាយថា អាវុធទាំងនោះ ត្រូវបានរឹបអូសដោយប្រទេសជាសម្ព័ន្ធមិត្តមួយហើយក្រោយមកបានបញ្ជូនឲ្យទៅអ៊ុយក្រែន។ យោងតាមរបាយការណ៍នេះ ក្រសួងការពារជាតិអ៊ុយក្រែន បានលើកឡើងថា អាវុធទាំងនោះត្រូវបានដណ្ដើមពីទាហានរុស្ស៊ី។ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងពីបទផ្ដល់អាវុធឲ្យទៅរុស្ស៊ី ។ប៉ុន្តែពុំមានភស្តុតាងបញ្ជាក់ទេ។ ហើយអាវុធរបស់កូរ៉េខាងជើង ពុំត្រូវបានតាមឃ្លាំមើលដោយទូលំទូលាយនៅលើសមរភូមិរបស់អ៊ុយក្រែនទេ។កូរ៉េខាងជើង និងរុស្ស៊ីសុទ្ធតែបានច្រានចោលការចោទប្រកាន់ពីការផ្ដល់អាវុធនេះ ។ របាយការណ៍របស់សារព័ត៌មាននេះ បានចេញផ្សាយប៉ុន្មានថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបំពេញទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមប្រារព្ធខួបទី៧០ នៃការបញ្ចប់សង្រ្គាមកូរ៉េ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/05/2026 07:06 AM
បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM