ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

ការរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ អង្រួនតំបន់ព្រំដែនឈីលី-អាហ្សង់ទីន

2023/07/10 02:25:12 pm        79
ឈីលី-អាហ្សង់ទីន៖  មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់(GFZ) បានរាយការណ៍ថា ការរញ្ជួយកម្រិត ៥,៧រ៉ិចទ័រ បានអង្រួនតំបន់ព្រំដែនឈីលី-អាហ្សង់ទីន កាលពីថ្ងៃអាទិត្យ ។  GFZបានបន្តទៀតថា ការរញ្ជួយដីនេះ កើតមានក្នុងជម្រៅដី ១១២គ.ម ហើយក្រុមអាជ្ញាធរឈីលី នៅពុំទាន់រាយការណ៍ភ្លាមៗនោះទេ ពីការខូចខាត ឬអ្នករងរបួស ។  ដោយឡែក សេវាកម្មឆ្លើយតប និងបង្ការគ្រោះមហន្តរាយជាតិឈីលី(SENAPRED) បាននិយាយថា ភាពរំញ័រ ពុំឈានដល់លក្ខខណ្ឌនាំឲ្យកើតមានរលកយក្សស៊ូណាមិនោះទេ ៕

បំណាក់ដី បំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងបង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សនៅតំបន់ Southern California

2023/07/10 02:21:17 pm        78
 អាមេរិក៖ បំណាក់ដីបន្តគំរាមកំហែងបន្ថែមទៀតដល់ផ្ទះប្រជាពលរដ្ឋនៅទីក្រុង Rolling Hills Estatesរដ្ឋ Californiaសហរដ្ឋអាមេរិក ក្រោយផ្ទះ ១២ខ្នង ត្រូវបានបំផ្លិចបំផ្លាញពេលដែលបំណាក់ដីបាក់ពីជើងភ្នំធ្លាក់ចុះក្នុងជ្រោះជ្រៅ ។ សំឡេងប្រេះ និងចលនាបំណាក់ដីអាចឮពីកន្លែងកើតហេតុកាលពីរសៀលថ្ងៃអាទិត្យ ហើយក្រុមមន្រ្តីមានការព្រួយបារម្ភថា បំណាក់ដីនឹងបង្ខំឲ្យជម្លៀសខ្លួនប្រជាពលរដ្ឋបន្ថែមទៀត ។  មនុស្សយ៉ាងហោច ១៦នាក់ ត្រូវបានជម្លៀសខ្លួនចេញពីកន្លែងកើតហេតុ ហើយពួកគេមានពេលត្រឹម ២០នាទីប៉ុណ្ណោះ ក្នុងការប្រមែប្រមូលរបស់របរ មុននឹងចាកចេញពីផ្ទះរបស់ពួកគេ ។  មន្រ្តីម្នាក់បានព្យាករណ៍ថា បំណាកដីនេះ អាចបណ្តាលមកពីចំហាយទឹកនៅក្រោមដី ។  ដោយឡែក ប្រជាពលរដ្ឋមួយចំនួន និយាយថា ការលេចជ្រាបតាមទុយយោទឹកអាចជាមូលហេតុដែលនាំឲ្យកើតមានបំណាក់ដីនេះ ស្របពេលដែលពួកគេនិយាយថា ម្ចាស់ផ្ទះមួយចំនួន ទទួលបានវិក្ក័យប័ត្រថ្លៃទឹក ១ពាន់ដុល្លារ ហើយត្រូវបានគេនិយាយប្រាប់ថា វិក្ក័យប័ត្រថ្លៃទឹកអស់ច្រើនបែបនេះ គឺបណ្តាលមកពីការលេចជ្រាបតាមទុយយោទឹកនេះតែម្តង ៕

ប្រទេសនានាប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន

2023/07/10 02:17:29 pm        110
អ៊ុយក្រែន៖ ប្រទេសជាច្រើន និងអង្គការអន្តរជាតិនានាបានជំទាស់នឹងផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់គ្រាប់បែកចង្កោមដល់រដ្ឋធានីគីវរបស់អ៊ុយក្រែន ដោយបានរិះគន់យ៉ាងទូលំទូលាយអំពីគ្រោះថ្នាក់ដែលគ្រាប់បែកមិនទាន់ផ្ទុះទាំងនេះអាចបង្កដល់អាយុជីវិតជនស៊ីវិល។បណ្ដាអង្គការសិទ្ធិមនុស្សជំទាស់នឹងចំណាត់ការនេះ ហើយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock (អាណាឡេណា ប៊ែរបក់) បាននិយាយថា ប្រទេសអាល្លឺម៉ង់ ក្នុងនាមជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន១១១ដែលជាភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ក៏ជំទាស់ផងដែរ។នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បាននិយាយកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេសក៏ប្តេជ្ញាគោរពការប្តេជ្ញាចិត្តនេះក្នុងនាមជា "ប្រទេសហត្ថលេខីនៃអនុសញ្ញាដែលហាមឃាត់ការផលិត ឬការប្រើប្រាស់គ្រាប់បែកចង្កោម និងរារាំងការប្រើប្រាស់គ្រាប់បែកប្រភេទនេះ" ។“អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មិនចង់ឃើញការបន្តប្រើប្រាស់គ្រាប់បែកចង្កោមនោះទេ” នេះបើយោងតាមការលើកឡើងរបស់លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio ។ លោក Haq បន្តថា លោកគាំទ្រអនុសញ្ញា CCM ហើយចង់ឱ្យប្រទេសនានាគោរពតាមលក្ខខណ្ឌនៃអនុសញ្ញានោះ។គ្រាប់បែកចង្កោមនីមួយៗអាចផ្ទុកសារធាតុផ្ទុះតូចៗរាប់រយដែលអាចផ្ទុះរាលដាលពាសពេញតំបន់គោលដៅមួយ។ គ្រាប់បែកមិនទាន់ផ្ទុះ ដែលគេស្គាល់ថាជាគ្រាប់បែកស្អុយ អាចនៅបង្កប់ក្នុងដីអស់ជាច្រើនឆ្នាំ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសកុមារ៕

អគ្គិភ័យឆាបឆេះយន្តហោះក្រុមហ៊ុនអាកាសចរអាកាណាដា នៅអាកាសយានដ្ឋានទីក្រុង Quebec

2023/07/10 02:04:06 pm        73
កាណាដា៖  អ្នកដំណើរម្នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Montréal-Pierre Elliott Trudeau ស្ថិតក្នុងខេត្ត Quebec ប្រទេសកាណាដា បានថតអគ្គិភ័យកំពុងឆាបឆេះយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍កាណាដាកាលពីថ្ងៃអាទិត្យ ។  អ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គម Twitterលោក Ken Ying បានបង្ហោះវីដេអូពីអគ្គិភ័យ ដែលបានធ្វើឲ្យខូចខាតទាំងយន្តហោះ និងរថយន្តមួយគ្រឿងដែលនៅពីក្រោមយន្តហោះ ។  យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា រថយន្តបានឆាបឆេះជាអគ្គិភ័យឡើងនៅក្រោមយន្តហោះ ហើយត្រូវបានពន្លត់ដោយជោគជ័យ ក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក ដោយគ្មានអ្នករងរបួសនោះទេ ៕

បំណាក់ដីបំផ្លាញលំនៅឋាន និងជំរុញឲ្យមានការជម្លៀស នៅរដ្ឋកាលីហ្វរនីញ៉ាភាគខាងត្បូង

2023/07/10 12:11:20 pm        107
អាមេរិក៖ បំណាក់ដីដ៍ធំ បានបន្តគំរាមកំហែង ដល់លំនៅឋានជាច្រើនខ្នង នៅទីក្រុង Rolling Hills Estates រដ្ឋកាលីហ្វរនីញ៉ា បន្ទាប់ពីលំនៅឋាន១២ខ្នងត្រូវបានបំផ្លាញនៅពេលដែលជើងភ្នំដែលជាកន្លែងបើកផ្លូវ បានចាប់ផ្តើមបាក់ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម។  ស្នាមប្រេះ និងសកម្មភាព ត្រូវបានគេលឺ ពីកន្លែងកើតហេតុកាលពីរសៀលថ្ងៃទី៩ ខែកក្កដា។ ក្រុមមន្ត្រី ព្រួមបារម្ភថា បំណាក់ដីនៅបន្ត ដែលនឹងបង្ខំឲ្យពលរដ្ឋជាច្រើនជម្លៀសខ្លួនចេញ។ មនុស្សសរុប១៦នាក់ ត្រូវបានជម្លៀសចេញ។ ពួកគេត្រូវបានផ្តល់ពេលតែ២០នាទី ដើម្បីនាំយករបស់របរ និងចាកចេញពីលំនៅឋាន។ សេវាកម្មសាធារណៈផ្សេងៗ ត្រូវបានបិទ នៅក្នុងតំបន់ ខណៈក្រុមមន្ត្រីកំពុងស៊ើបអង្កេតពីមូលហេតុបំណាក់ដី។មន្ត្រីម្នាក់បានសន្និដ្ឋានថា វាអាចបណ្តាលមកពីទឹកដែលកំពុងច្រោះទៅក្នុងដី។ ពលរដ្ឋមួយចំនួននិយាយថា ការលិចធ្លាយទឹកដែលនៅបន្ត អាចជាមូលហេតុ ខណៈពួកគេនិយាយថា ម្ចាស់ផ្ទះមួយខ្នង ទទួលការបង់ថ្លៃទឹកចំនួន១.០០០ដុល្លារ ហើយត្រូវបានគេប្រាប់ថា មានការលិចធ្លាយទឹក។ នៅក្នុងបណ្តាញ Twitter កាលពីព្រឹកថ្ងៃអាទិត្យ អ្នកគ្រប់គ្រងតំបន់ L.A. លោក Janice Hahn និយាយថា សកម្មភាពដីកាលពីពេលយប់បានបំផ្លាញលំនៅឋានជាច្រើនខ្នង៕

មនុស្សម្នាក់ស្លាប់ ខណៈភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានបំណាក់ដី នៅប្រទេសជប៉ុន

2023/07/10 12:03:15 pm        68
ជប៉ុន៖ ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានបំណាក់ដី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងបានជំរុញឲ្យអាជ្ញាធរ បញ្ជាឲ្យពលរដ្ឋរាប់ម៉ឺននាក់ ជម្លៀសចេញពីលំនៅឋានរបស់ពួកគេ នៅកោះ Kyushu ភាគនិរតី ប្រទេសជប៉ុន។ បណ្តាញផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ថា ស្ត្រីម្នាក់ក្នុងវ័យ៧០ឆ្នាំ បានស្លាប់ នៅពេលដែលបំណាក់ដី បានគ្របលើលំនៅឋានរបស់គាត់ក្នុងខេត្ត Fukuoka ។ សារព័ត៌មាន NHK បាននិយាយថា មនុស្ស៣នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីបំណាក់ដី បានបាក់គ្របលំនៅឋាន២ខ្នង នៅក្នុងខេត្ត Saga ។ ការព្រមានកម្រិតខ្ពស់បំផុត សម្រាប់ភ្លៀងធ្លាក់ខ្លាំង ត្រូវបានចេញនៅក្នុងផ្នែកជាច្រើនរបស់ខេត្ត Fukuoka និងខេត្ត Oita។ លោក Satoshi Sugimoto នាយកអង្គភាពព្យាករណ៍នៅទីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន បាននិយាយថា ទឹកភ្លៀងធ្លាក់កម្រិតរហូតដល់២០០មីលីម៉ែត្របន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងធ្លាក់នៅកោះ Kyushu ភាគខាងជើង រហូតដល់ព្រឹកថ្ងៃអង្គារ។

លោក Schumer ស្នើឲ្យរដ្ឋបាលចំណីអាហារ និងឱសថ ស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំង PRIME របស់លោក Logan Paul

2023/07/10 11:49:11 am        168
អាមេរិក៖ មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកលោក Chuck Schumer ( ឆាក់ ស្ហូមមើ) កាលពីថ្ងៃអាទិត្យ (ទី៩ ខែកក្កដា) បានអំពាវនាវឲ្យនិយតករធ្វើការស៊ើបអង្កេតភេសជ្ជៈប៉ូវកម្លាំងដែលផលិតដោយអ្នកមានឥទ្ធិពលដ៏ពេញនិយមដែលមានជាតិកាហ្វេអ៊ីនជិត២ដង ធៀបជាមួយភេសជ្ជៈ Red Bull ដែលលោកបាននិយាយថា កំពុងដាក់លក់លើទីផ្សារ សម្រាប់កុមារ។លោក Schumer បាននិយាយថា ភេសជ្ជៈ PRIME ជាម៉ាកភេសជ្ជៈដែលបានចាប់ផ្តើមផលិត កាលពីឆ្នាំមុន ដោយតារាយូធូប (YouTube) លោក Logan Paul និងតារាម្នាក់ទៀត ដែលមានឈ្មោះក្រៅថា KSI គួរតែត្រូវបានស៊ើបអង្កេតដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដោយសារតែមានសារធាតុកាហ្វេអ៊ីនខ្ពស់។លោក Schumer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងញូវយ៉កថា៖ «អ្នកទិញ និងឪពុកម្តាយទាំងឡាយ សូមប្រុងប្រយ័ត្ន ព្រោះនេះជាកង្វល់សុខភាពធ្ងន់ធ្ងរ សម្រាប់កុមារ ដែលក្លាយជាគោលដៅដ៏ធំរបស់ភេសជ្ជៈនេះ។ពាក់ព័ន្ធនឹងការលើកឡើងនេះ តំណាងរបស់ភេសជ្ជៈ PRIME មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។ ភេសជ្ជៈប៉ូវកម្លាំង PRIME មានផ្ទុកជាតិកាហ្វេអ៊ីន ២០០មីលីក្រាមក្នុង១២អោន (ជិត ៣៥០មីលីលីត) ពោលគឺស្មើនឹងភេសជ្ជៈកូកា-កូឡា ៦កំប៉ុង ឬជិតស្មើនឹងភេសជ្ជៈ Red Bulls ២កំប៉ុង។លោក Schumer បានបន្ថែមថា៖ «នេះគឺជាកម្រិតជាតិកាហ្វេអ៊ីនដែលមានការទាក់ទាញយ៉ាងខ្លាំងក្លា សម្រាប់រាងកាយរបស់ក្មេង»៕

កូរ៉េខាងជើង រិះគន់ចំណាត់ការរបស់អាមេរិក នាំយកនាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទីក មកកាន់ឧបទ្វីបកូរ៉េ

2023/07/10 10:33:39 am        111
កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានរិះគន់ជាអ្វីដែលខ្លួនចាត់ទុកថាជាចំណាត់ការមួយធ្វើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបង្ហាញនាវាមុជទឹកបំពាក់មីស៊ីលនុយក្លេអ៊ែរមកកាន់ដែនទឹក នៅជិតឧបទ្វិបកូរ៉េ ដោយនិយាយថា វានឹងបង្កើតស្ថានភាពមួយដែលនាំយកមកនូវជម្លោះនុយក្លេអ៊ែរខិតកាន់តែជិតការពិត។ អ្នកនាំពាក្យក្រសួងការពារជាតិនៅក្នុងសេចក្តីថ្លែងការណ៍ ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌ផ្លូវការ KCNA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានអះអាងថា យន្តហោះស៊ើបការណ៍សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបំពានដែនអកាសរបស់ខ្លួន នៅជិតឆ្នេរភាគខាងកើត។អ្នកនាំពាក្យនិយាយថា គ្មានការធានាទេថា ឧបទ្ទវហេតុដ៏ភ្ញាក់ផ្អើលនៅកន្លែងដែលយន្តហោះឈ្លបយកការណ៍ជាយុទ្ធសាស្ត្ររបស់កងកម្លាំងសហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់នៅលើសមុទ្រខាងកើត នឹងមិនកើតឡើងនោះទេ។ សេចក្តីថ្លែងការណ៍ បានលើកឡើងថា មានឧបទ្ទវហេតុកាលពីពេលមុនៗ នៃការបាញ់ទម្លាក់ឬស្ទាក់ចាប់យន្តហោះអាមេរិក របស់ប្រទេសកូរ៉េខាងជើង នៅព្រំដែនជាមួយកូរ៉េខាងត្បូង និងនៅជិតឆ្នេរ។ ប្រទេសកូរ៉េខាងជើងតែងតែត្អូញត្អែរអំពីយន្តហោះឈ្លបយកការណ៍របស់អាមេរិក នៅជិតឧបទ្វិបនេះ។ ទីភ្នាក់ងារ KCNA បានរាយការណ៍ថា ចំណាត់ការដោយសហរដ្ឋអាមេរិក ដើម្បីណែនាំអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមកកាន់ឧបទ្វិបកូរ៉េ គឺជាការគំរាមនុយក្លេអ៊ែរពិតប្រាកដប្រឆាំងប្រទេសកូរ៉េខាងជើង និងបណ្តាប្រទេសក្នុងតំបន់ និងបង្ហាញពីការគំរាមដ៏ខ្លាំងក្លាចំពោះសន្តិភាព។នាវាមុជទឹកបំពាក់មីស៊ីលតម្រង់គោលដៅដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានមកដល់កំពង់ផែ Busan ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន៕

ក្រុមផ្ដល់ជំនួយនិយាយថា ជនអន្តោប្រវេសន៍យ៉ាងហោច៣០០នាក់ កំពុងបាត់ខ្លួននៅជិតកោះកាណារីរបស់អេស្ប៉ាញ

2023/07/10 09:51:40 am        133
អេស្ប៉ាញ៖ ក្រុមផ្ដល់ជំនួយដល់ជនអន្តោប្រវេសន៍ Walking Borders បាននិយាយថា មនុស្សយ៉ាងហោចណាស់៣០០នាក់ ដែលបានធ្វើដំណើរតាមទូកចំនួន៣គ្រឿង ពីប្រទេសសេណេហ្គាល់ ទៅកាន់កោះកាណារី (Canary Islands )របស់អេស្ប៉ាញបាត់ខ្លួន។  លោកស្រីហេឡេណា ម៉ាឡេណូ (Helena Maleno)ប្រធានក្រុមផ្ដល់ជំនួយជនអន្តោប្រវេសន៍ Walking Borders បានប្រាប់សារព័ត៌មានរ៉យទ័រថា ទូក២គ្រឿង ដែលមួយមួយគ្រឿង មានមនុស្សប្រមាណ៦៥នាក់ និងមួយគ្រឿងទៀតមានមនុស្សចន្លោះពី៥០ទៅ៦០នាក់ កំពុងត្រូវបានបាត់ខ្លួនរយៈពេល១៥ថ្ងៃ ហើយចាប់តាំងពីពួកគេបានចាកចេញពីប្រទេសសេណេហ្គាល់។  ទូកទី៣បានចាកចេញពីប្រទេសសេណេហ្គាល់កាលពីថ្ងៃទី២៧ខែមិថុនា ដោយមានអ្នកដំណើរលើទូកប្រហែល២០០នាក់ ។ លោកស្រី Maleno បាននិយាយថា ក្រុមគ្រួសាររបស់អ្នកដំណើរលើទូកទាំងអស់ពុំបានទទួលដំណឹងពីពួកគេទេ ចាប់តាំងពីពួកគេបានចាកចេញពីស្រុកកំណើតមកដល់ពេលនេះ។ ទូកទាំង៣គ្រឿង បានចាកចេញពីទីក្រុង កាហ្វូទីន (Kafountine)ក្នុងប្រទេសសេណេហ្គាល់ភាគខាងត្បូង ប្រមាណ១.៧០០គីឡូម៉ែត្រពីកោះ តេណេរីហ្វ (Tenerife) មួយក្នុងចំណោមកោះជាច្រើននៃកោះកាណារី របស់ប្រទេសអេស្ប៉ាញ។លោកស្រី Maleno បាននិយាយថា ក្រុមគ្រួសារជាច្រើនមានការព្រួយបារម្ភខ្លាំងណាស់ ។ មនុស្សប្រហែល៣០០នាក់ចេញពីតំបន់តែមួយរបស់ប្រទេសសេណេហ្គាល់ ។ ពួកគេបានចាកចេញពីប្រទេសកំណើតខ្លួនឯងដោយសារតែអសន្តិសុខនៅក្នុងប្រទេសសេណេហ្គាល់។  គួរឲ្យដឹងថា ប្រជុំកោះកាណារី ដែលស្ថិតនៅក្បែរតំបន់ឆ្នេររបស់ប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ បានក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ក្រុមជនអន្តោប្រវេសន៍ព្យាយាមធ្វើដំណើរតាមទូកទៅកាន់ប្រទេសអេស្ប៉ាញ៕

គ្រឿងញៀនជាង ១០០គីឡូក្រាម ត្រូវសមត្ថកិច្ចខណ្ឌសែនសុខរកឃើញក្នុងរថយន្ត ១គ្រឿង ករណីគ្រោះថ្នាក់ចរាចរណ៍

2023/07/08 05:21:26 pm        447
​ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ដកហូតគ្រឿងញៀនជាង ១០០គីឡូក្រាមពីរថយន្តមួយគ្រឿងករណីគ្រោះថ្នាក់ចរាចរណ៍ ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១ជាង នៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ មានឡាន ១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ (ឡាវ) ៣៧៧៧ បានបើកបុកឃឿនផ្ទះប្រជាពលរដ្ឋ បណ្តាលអោយខូចខាតបើកទៅមុខមិនរួច លុះដល់ម៉ោង១ជាងរំលងអាធ្រាត ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ កំលាំងសមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌសែនសុខបានចុះទៅដល់ចំណុចកើតហេតុធ្វើការវាស់វែង រួចស្ទូចឡានមកដល់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្ទាប់មកកំលាំងជំនាញបានធ្វើការឆែកឆេរ ក៏រកឃើញកញ្ចប់ថងតែ ប៉ុន្តែខាងក្នុង គឺជាគ្រឿងញៀន ចំនួន ១០៣កញ្ចប់ ស្មើនឹង ១០៣គីឡូក្រាម ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រាប់បញ្ជាក់ថា ចំពោះករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី ៕អត្ថបទ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM