នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

ពលរដ្ឋកូរ៉េខាងត្បូងជាង ១០ម៉ឺននាក់ ចុះហត្ថលេខាប្រឆាំងការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរជប៉ុន

2023/05/31 01:12:10 pm        75
កូរ៉េខាងត្បូង៖ ប្រជាពលរដ្ឋកូរ៉េខាងត្បូង ១០ម៉ឺននាក់ បានចុះហត្ថលេខាលើយុទ្ធនាការប្រឆាំងនឹងផែនការរបស់ជប៉ុន ក្នុងការបញ្ចេញទឹកកាកសំណល់វិទ្យុសកម្មបន្សាបចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima របស់ពួកគេ ចូលទៅក្នុងមហាសមុទ្រ ។  យុទ្ធនាការចុះហត្ថលេខានេះ ត្រូវបានបង្កើតឡើងដោយគណបក្សប្រឆាំងប្រជាធិបតេយ្យ(DP) ឈានមុខគេរបស់កូរ៉េខាងត្បូង ដែលបានចាប់ផ្តើមនៅក្នុងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃសុក្រ ។  លោក Lee Jae-Myung គឺជាប្រធានគណបក្ស DP បានបង្ហាញក្តីកង្វល់របស់លោក ដោយលោកនិយាយថា DP នឹងតវ៉ារួមគ្នាជាមួយប្រជាពលរដ្ឋកូរ៉េខាងត្បូង ដើម្បីធ្វើឲ្យទឹកមហាសមុទ្រស្អាត និងដើម្បីធានាបានថា កម្មករក្នុងឧស្សាហកម្មចំណីអាហារ នឹងមិនរងផលប៉ះពាល់នោះទេ ។  គួរឲ្យដឹងថា ជប៉ុនមានគម្រោង បញ្ចេញទឹកកាកសំណល់វិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចទៅក្នុងសមុទ្រនៅនិទារដូវ ឬរដូវក្តៅខាងមុខនេះ ជាហេតុធ្វើឲ្យកើតមានការប្រឆាំង និងក្តីកង្វល់ពីសហគមន៍នេសាទក្នុងស្រុក និងប្រទេសជិត ។ ការស្ទង់មតិថ្មី រកឃើញថា ពលរដ្ឋកូរ៉េខាងត្បូង ៨នាក់នៅក្នុងចំណោម ១០នាក់ បានប្រឆាំងនឹងផែនការរដ្ឋាភិបាលជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ ៕

ធ្លាប់ជាប់ពន្ធនាគារ៣លើកមិនកែខ្លួន ឆក់កាបូបបណ្តាលឱ្យស្ត្រីម្នាក់ធ្លាក់ពីកង់បី ត្រូវអាវុធហត្ថស្រាវជ្រាវ ចាប់ខ្លួន២នាក់

2023/05/30 03:33:42 pm        2110
ភ្នំពេញ៖ ជំនាញអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់កាបូបនៅលើមហាវិថីសហព័ន្ធរុស្ស៊ីបណ្តាលឱ្យស្ត្រីម្នាក់ធ្លាក់ពីលើកង់បី ។មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងនារសៀលថ្ងៃទី៣០ ឧសភាថា កាលពីវេលាម៉ោងប្រមាណ១០ និង៥៧នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ ម៉ុតូកង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម Facebook ។តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពរបស់រថយន្ត ដែលថតជាប់សកម្មភាពឆក់នេះ គេអាចសន្និដ្ឋានបានថា ជនសង្ស័យប្រហែលមានគ្នា ០៦នាក់ ជិះម៉ូតូ ០៤គ្រឿងអមគ្នា​ធ្វើសកម្មភាព។បើទោះបីជាក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច និងគេចខ្លួនរហូតដល់ទៅ១០ថ្ងៃ​ហើយក៏ដោយ ហើយបើទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹង ឬ ផ្តល់ព័ត៌មាន​ដល់សមត្ថកិច្ចអាវុធហត្ថក៏ដោយ តែអាវុធហត្ថរាជធានីភ្នំពេញ បានឃើញការផ្សព្វផ្សាយ​ក្នុងបណ្តាញហ្វេសប៊ុក ក៏ចាត់វិធានការណ៍ស្រាវជ្រាវតាមរកមុខសញ្ញាក្រុមចោរឆក់ទាំងនោះ រហូតដល់ថ្ងៃទី២៦ ​ខែឧសភា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌសែនសុខ បានកំណត់មុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ​ចំនួន ០២នាក់ ។ជនសង្ស័យទី១ ឈ្មោះ ហូយ សុភ័ក្រ អាយុ១៩ឆ្នាំ មុខរបរសិស្ស និងទី២ ឈ្មោះ ធឿន ចាន់រដ្ឋា ហៅ វុត្ថា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ។នៅចំពោះមុខអាវុធហត្ថ ជនសង្ស័យឈ្មោះ ហូយ សុភ័ក្រ បានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាព​ឆក់កាបូប និងទ្រព្យសម្បត្តិមានតម្លៃ ពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាច្រើនលើកមក​ហើយ​តាំងពីឆ្នាំ២០១៩មកម៉េ្លះ ហើយក៏ធ្លាប់ជាប់ពន្ធនាគារ ចំនួន ៣លើកផងដែរ ​ដោយលើកទី១ ក្នុងឆ្នាំ២០១៩ ជាប់ពាក់ព័ន្ធករណីហិង្សា (កាប់ទៅលើជនរងគ្រោះជាសិស្សសាលាដូចគ្នា), លើកទី២ ក្នុងឆ្នាំ២០២០ ជាប់ពាក់ព័ន្ធករណីប្លន់, លើកទី៣ ក្នុងឆ្នាំ២០២១ ជាប់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ និងលើកទី៤នេះ ខ្លួនចេញធ្វើសកម្មភាព ឆក់កាបូបសារជាថ្មី បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ ធ្លាក់ពីលើកង់បី ​តែក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ​ស្រាវជ្រាវចាប់ខ្លួនបានទៀត។ ចំពោះជនសង្ស័យទាំង ០២នាក់ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ​ នៃ កងរាជអាវុធ​ហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បី​ចាត់ការតាមនីតិវិធី ៕ 

ភ្លើងឆេះព្រៃនៅ Halifax ប្រទេសកាណាដា នាំឲ្យមានការបញ្ជាជម្លៀសមនុស្សចេញពីគេហដ្ឋានរាប់ពាន់ខ្នង

2023/05/30 11:03:55 am        150
កាណាដា៖ ភ្លើងឆេះព្រៃ នៅទីក្រុង Halifax ភាគខាងកើតប្រទេសកាណាដា បាននាំមានការបញ្ជាឲ្យជម្លៀសជាចាំបាច់សម្រាប់ប្រជាជនពីលំនៅឋានរាប់ពាន់ខ្នង ហើយក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា អ្នកស្រុកនឹងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញនោះទេ ប្រសិនបើមិនមានការណែនាំពីអាជ្ញាធរក្រុង។អភិបាលក្រុង Halifax លោក Mike Savage បាននិយាយថា ការជម្លៀសនេះ បានប៉ះពាល់ដល់មនុស្សប្រហែល ១៨.០០០នាក់។ ការបញ្ជាដែលបានចេញកាលពីថ្ងៃអាទិត្យ គ្របដណ្តប់លើតំបន់ Hammonds Plains, Upper Tantallon និង Pockwock ដោយសហគមន៍ជាយក្រុងទាំងនេះ គឺជាកន្លែងស្នាក់នៅសម្រាប់កម្មករជាច្រើនក្នុងទីក្រុង ដែលមានទីតាំងនៅប្រហែល ១៥ម៉ាយ (ប្រមាណជា ២៤គីឡូម៉ែត្រ) ពីក្រុង Halifax។ ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅសង្កាត់ក្បែរៗនោះ ដែលហ៊ុមព័ទ្ធដោយព្រៃឈើ មានអារម្មណ៍អន្ទះសារ ពេញមួយយប់។លោក Dave Meldrum អគ្គស្នងការរងនៃអង្គភាពអគ្គិភ័យប្រចាំតំបន់ Halifax បានប្រាប់អ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃចន្ទថា ភ្លើងដែលកំពុងឆេះនៅតំបន់ Tantallon និង Hammonds Plains មិនទាន់រលត់ទេ ខណៈដែលមូលហេតុនៃការឆេះនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត ហើយរបាយការណ៍ពាក់ព័ន្ធនឹងមនុស្សស្លាប់ ឬរបួស នៅមិនទាន់មានឡើយទេ។លោក Meldrum បាននិយាយថា អ្នកពន្លត់អគ្គិភ័យប្រហែល ១០០នាក់ បានប្រឹងប្រយុទ្ធជាមួយភ្លើងពេញមួយយប់ ហើយថា ក្រុមសង្គ្រោះបន្ទាន់នឹងមានការងារច្រើនថ្ងៃខាងមុខទៀតដែលត្រូវធ្វើ។ ទីក្រុងនេះបានប្រកាសភាពអាសន្នក្នុងតំបន់ កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីចំហេះព្រៃ បណ្តាលឲ្យមានការជម្លៀសមនុស្ស និងការដាច់ចរន្តអគ្គិសនី ហើយអាជ្ញាធរក៏បានបិទសាលារៀនមួយចំនួនផងដែរ៕

រុស្ស៊ីវាយប្រហារលើបន្ទាយយោធាក្នុងប្រទេសអ៊ុយក្រែន ក្នុងរលកថ្មីនៃការវាយប្រហារ

2023/05/30 10:42:53 am        237
រុស្ស៊ី៖ រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា យោធារបស់ខ្លួន បានវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយចំនួនរបស់អ៊ុយក្រែន ក្នុងការវាយប្រហារតាមអាកាសទាំងកណ្ដាលយប់ ហើយកងកម្លាំង អ៊ុយក្រែន បានបាញ់ផ្លោងលើទីតាំងឧស្សាហកម្មមួយចំនួននៅក្នុងប្រទេសរុស្ស៊ី ខណៈភាគីទាំង២បានព្យាយាមដណ្ដើមគ្រប់គ្រង មុនអ្វីដែលទីក្រុង Kyiv សង្ឃឹមថា នឹងមានការវាយបកវិញ។ នៅក្នុងការទទួលស្គាល់ដ៏កម្រនៃការបំផ្លិចបំផ្លាញគោលដៅយោធា អ៊ុយក្រែន និយាយថា ខ្លួនកំពុងជួសជុល ផ្លូវរត់ មួយនិង យន្តហោះ៥គ្រឿង ដែល ត្រូវបាននផ្អាកសេវាកម្មនៅក្នុងតំបន់ Khmelnitskiy ភាគខាងលិចប្រទេសអ៊ុយក្រែន ទោះបីជាខ្លួនពុំបានបញ្ចេញឈ្មោះទីតាំងណាមួយក៏ដោយ។ វាជាអាកាសយានដ្ឋានយន្តហោះដ៏ធំមួយ នៅក្នុងតំបន់នេះ មុនពេលមានសង្រ្គាម។ ការិយាល័យអភិបាលតំបន់ Khmelnitskiy បាននិយាយថា នៅពេលនេះ ការងារនៅតែកំពុងបន្តដើម្បីពន្លត់ភ្លើងនៅក្នុងទីតាំងស្តុកប្រេង ប្រេងរំអិល និងគ្រាប់រំសេវ ។ ដោយសំអាងប្រភពពីក្រសួងការពារជាតិ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA  បាននិយាយថា អាកាសយានដ្ឋានច្រើនជាង១ ត្រូវបានរងការវាយប្រហារ ប៉ុន្តែពុំមានការបញ្ជាក់ពីអ៊ុយក្រែន អំពីការខូចខាតដល់មូលដ្ឋានទ័ពអាកាសផ្សេងទៀតនោះទេ។ គួររម្លឹកថា រដ្ឋធានីរបស់អ៊ុយក្រែន រងការវាយប្រហារចំនួន១៦ លើកនៅខែនេះ នៅពេលព្រឹក បន្ទាប់ពីការទម្លាក់គ្រាប់បែកពេលយប់លើកទី២ ។ ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា ភាគច្រើននៃយានដ្រូន និងមីស៊ីលដែលបានបាញ់នៅពេលយប់ ត្រូវបានបាញ់កម្ទេចចោល និងពុំមានគោលដៅណាមួយត្រូវបានរងការបំផ្លាញនៅពេលព្រឹកនោះទេ៕

សៀងហៃ មានសីតុណ្ហភាពខែឧសភាខ្ពស់បំផុត សម្រាប់រយៈពេលជាង ១០០ឆ្នាំ

2023/05/30 10:39:23 am        215
ចិន៖ ទីក្រុងសៀងហៃរបស់ប្រទេសចិន មានសីតុណ្ហភាពក្នុងខែឧសភាខ្ពស់បំផុតជាលើកដំបូងរបស់ខ្លួន សម្រាប់រយៈពេលជាង ១០០ឆ្នាំ កាលពីថ្ងៃចន្ទ ដោយឡើងដល់ ៣៦,១អង្សាសេ។យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បានឲ្យដឹងថា កំណត់ត្រា កាលពីមុន ៣៥,៧អង្សាសេ កើតមានជាលើកដំបូង នៅក្នុងខែឧសភា ឆ្នាំ១៨៧៦ ហើយឡើងដល់កម្រិតនេះត្រឹមតែ ៣ដងទៀតចាប់ពីពេលនោះ ដែលរួមមានក្នុងឆ្នាំ១៩០៣, ១៩១៥ និងឆ្នាំ២០១៨។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់ពីនាយកដ្ឋានឧតុនិយមក្រុងសៀងហៃថា រលកកំដៅខ្ពស់បំផុតនេះ កាលពីថ្ងៃចន្ទ សម្រាប់ខែឧសភានេះ ត្រូវបានកត់ត្រា នៅក្នុងសង្កាត់ Xuhui (ស៊ូហួយ) នៃទីក្រុងនេះ។កាលពីព្រឹកថ្ងៃចន្ទ នាយកដ្ឋានឧតុនិយមក្រុងសៀងហៃ បានចេញការប្រកាសអាសន្នពីសីតុណ្ហភាពឡើងក្ដៅខ្លាំងជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំនេះ ដោយសារសីតុណ្ហភាពនៅក្នុងទីក្រុងនេះ បានកើនឡើងលើសពី ៣៥អង្សាសេ សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នា។ការឡើងកម្ដៅនេះ កើតមានបន្ទាប់ពីរលកកម្ដៅ បានវាយប្រហារទូទាំងប្រទេសចិន ក្នុងខែកក្កដាឆ្នាំមុន ដោយប្រជាជនបាននាំគ្នាងាកទៅប្រើប្រាស់ជម្រកចេញពីអាកាសធាតុក្តៅខ្លាំង និងប្រភពទឹកសាធារណៈ ដើម្បីរក្សាបានភាពត្រជាក់។ការព្រមានពីការឡើងកម្ដៅ នៅក្រុងសៀង កើតមានចំពេលដែលសីតុណ្ហភាពឡើងខ្ពស់នៅទូទាំងតំបន់អាស៊ី ក្នុងប្រទេសវៀតណាម ឡាវ និងរាជធានីរបស់ប្រទេសថៃ កាលពីដើមខែនេះ។ អ្នកជំនាញនិយាយថា កម្ដៅឡើងខ្ពស់នេះ ត្រូវបានផ្សំឡើងដោយរដូវផ្សែងអ័ព្ទខ្លាំង ដែលបណ្តាលឲ្យកម្រិតនៃការបង្កកង្វក់ឡើងខ្លាំង៕

ចិន បានបាញ់បង្ហោះយានអវកាសមានអវកាសយានិក៣នាក់ទៅកាន់ស្ថានីយអវកាសចិននៅថ្ងៃនេះ

2023/05/30 09:58:18 am        215
ចិន៖ យោងតាមទីភ្នាក់ងារអាកាវកាសចិន(CMSA) យានអវកាស Shenzhou-16 របស់ប្រទេសចិន ដែលមានអវកាសយានិក ៣នាក់ បានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅក្នុងប្រទេសចិន ភាគពាយ័ព្យនៅព្រឹកថ្ងៃអង្គារនេះ។  ប្រទេសចិន បានបញ្ជូនយានអវកាសស៊ីវិលលើកដំបូងរបស់ខ្លួនចូលទៅក្នុងគន្លងតារាវិថីនៅព្រឹកថ្ងៃអង្គារនេះ ខណៈខ្លួនបានបាញ់បង្ហោះបេសកកម្មយានអវកាស Shenzhou-16 ចូលទៅក្នុងស្ថានីយអវកាសរបស់ខ្លួន ជាលើកទី២ក្នុងការប្ដូរវេនអវកាសយានិកនៅក្នុងគន្លងតារាវិថី ដែលក្លាយជាជំហានថ្មីមួយទៀតឆ្ពោះទៅរកកម្មវិធីអវកាសប្រកបដោយមហិច្ឆតារបស់ប្រទេសនេះ។ អវកាសយានិកចិនទាំង៣នាក់ នោះ មាន លោក ជីង ហៃផេង ( Jing Haipeng) លោក ជូ យ៉ាងជូ  (Zhu Yangzhu) និងលោក គួយ ហៃចាវ (Gui Haichao) ជាក្រុមអវកាសយានិកនៅលើយានអវកាស Shenzhou-16 ក្នុងនោះ លោក ជីង បម្រើការជាមេបញ្ជាការបេសកកម្ម លោក ជូ ជាវិស្វករហោះហើរអវកាស និងលោក គួយ ជាអ្នកជំនាញគ្របគ្រងប្រតិបត្តិការ។អ្នកទាំង៣នឹងស្នាក់នៅ និងធ្វើការនៅក្នុងស្ថានីយអវកាសចិន ប្រហែល៥ខែ ហើយនឹងស្នាក់នៅមួយរយៈខ្លីជាមួយសមាជិកអវកាសយានិក Shenzhou-15 ៣នាក់ ដែលកំពុងរៀបចំធ្វើដំណើរត្រឡប់មកផែនដីវិញ៕

អាជ្ញាធរខណ្ឌ៧មករាបានចុះត្រួតពិនិត្យទីតាំងមជ្ឍមណ្ឌល ចយ សង្ស័យមានបង្កប់ ល្បែងស៉ីសងប្រភេទហ្គេមបាញ់ត្រី

2023/05/29 04:13:52 pm        68
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបាន បង្ហោះជាសាធារណៈថាទីតាំង មជ្ឍមណ្ឌល ចយ មានបង្កប់​ល្បែងស៊ី​សងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី នៅខាងក្នុង ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករាបាន​ចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំមានដូចការចុះផ្សាយនោះឡើយ ឃើញតែបន្ទុប់ទុកចោល គ្មានសម្ភារៈ​អ្វីពាក់ព័ន្ធល្បែងស៉ីសងទេ។សូមជម្រាបជូនថា ប្រតិបត្តិការចុះត្រួតពិនិត្យ ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ មានការបញ្ជាពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា បានចាត់ឲ្យ លោក ណុប ផា អភិបាលរង ទទួលបន្ទុក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំង មជ្ឍមណ្ឌល ចយ ស្ថិតនៅតាម​បណ្ដោយផ្លូវលេខ១៨២ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើស​និងល្បែង​សុីសងឡើយ។នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរអាជ្ញាធរ បានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ច ហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ

អាជ្ញាធរ​ខណ្ឌ​ ៧​មករា ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​មជ្ឈមណ្ឌល ច​យ សង្ស័យ​មាន​បង្កប់ ល្បែង​ស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​

2023/05/29 04:00:56 pm        162
​ភ្នំពេញ​៖ ក្រោយ​មាន​បណ្ដាញ​សង្គម​មួយចំនួន​បាន បង្ហោះ​ជា​សាធារណៈ​ថា​ទីតាំង មជ្ឈមណ្ឌល ច​យ មាន​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​ហ្គេម​បាញ់​ត្រី នៅ​ខាងក្នុង ដូច្នេះ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ៧​មករា​ បាន​ចុះ​ដល់ទី​តាំង​និង​ត្រួតពិនិត្យ​ជាក់ស្ដែង ពុំមាន​ដូច​ការចុះផ្សាយ​នោះឡើយ ឃើញតែ​បន្ទុប់​ទុកចោល គ្មាន​សម្ភារៈ​អ្វី​ពាក់ព័ន្ធ​ល្បែង​ស៊ីសង​ទេ​។​​សូម​ជម្រាបជូន​ថា ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០២៣ មានការ​បញ្ជា​ពី លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ ៧​មករា បាន​ចាត់​ឲ្យ លោក ណុប ផា អភិបាលរង ទទួលបន្ទុក ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​តែម្ដង នៅ​ចំណុច​ទីតាំង មជ្ឍមណ្ឌល ច​យ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​ ៧​មករា រាជធានី​ភ្នំពេញ តែ​ពុំ​មាន​អ្វី​ពាក់ព័ន្ធ​បទល្មើស​និង​ល្បែង​ស៊ីសង​ឡើយ​។​​នៅ​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ​ផងដែរ​អាជ្ញាធរ បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​គ្រប់គ្រង​ទីតាំង និង​បាន​ធ្វើការ​កិច្ចសន្យា ចំពោះមុខ​ជាមួយ​សមត្ថ​កិច្ច ហាម​មិន​ឱ្យមាន​បង្កប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​និង​បទល្មើស​ផ្សេងៗ​ដែល​ខុសច្បាប់ ការជួញដូរ​មនុស្ស និង​សារធាតុ​ញៀន​ជាដើម​។ ក្នុងករណី​មិន​អនុវត្តតាម​កិច្ចសន្យា​អាជ្ញាធរ​និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ អត្ថបទ​៖ កុម្ភៈ​

ធនាគារ First Republic៖ ម្ចាស់ថ្មី JP Morgan នឹងកាត់ការងារចំនួន១ពាន់ការងារ

2023/05/26 12:20:32 pm        157
អាមេរិក៖ ធនាគារ JP Morgan Chase នឹងកាត់ការងារនៅធនាគារផ្តល់ប្រាក់កម្ចី First Republic របស់សហរដ្ឋអាមេរិក បន្ទាប់ពីបានទិញក្រុមហ៊ុននេះនៅក្នុងខែនេះ។ ប្រព័ន្ធផ្សព្វផ្សាយ BBC បាននិយាយថា តួនាទីប្រមាណ១ពាន់កន្លែង ឬ ១៥ ភាគរយនៃកម្លាំងការងាររបស់ធនាគារ First Republic នឹងត្រូវកាត់ចេញ។ នៅសប្តាហ៍នេះផងដែរ ធនាគារ First Citizens ដែលបានទិញអង្គភាពផ្តល់ប្រាក់កម្ចីដែលជួបបញ្ហាមួយផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានប្រកាសពីការកាត់ការងារផងដែរ។ កាលពីដើមឆ្នាំនេះ មានបញ្ហាជាច្រើន នៅក្នុងធនាគារប្រចាំតំបន់របស់សហរដ្ឋអាមេរិក ដែលបានបង្កការព្រួយបារម្ភអំពីវិបត្តិដែលអាចរាលដាលបន្ថែមទៀត។ ធនាគារ JP Morgan បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងកាត់តួនាទីជាច្រើន ដែលកាន់កាប់ដោយបុគ្គលិកនៅធនាគារមានមូលដ្ឋាននៅទីក្រុង San Francisco ប៉ុន្តែពុំទាន់បានដាក់តួលេខលើការបាត់បង់ការងារនោះទេ។ បុគ្គលិកដែលរងផលប៉ះពាល់ នឹងទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍សម្រាប់រយៈពេល៦០ថ្ងៃ រួមជាមួយកញ្ចប់ដែលរួមមានការបង់ប្រាក់សរុប និងអត្ថប្រយោជន៍ផ្សេងទៀត។ ធនាគារ JP Morgan បាននិយាយថា ខ្លួននឹងជួយពួកគេ ដោយការស្វែងរកតួនាទីថ្មីនៅក្នុងនិងក្រៅក្រុមហ៊ុន៕

ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលបាលីស្ទីកមានរយៈចម្ងាយ២.០០០គីឡូម៉ែត្រ

2023/05/26 12:12:52 pm        251
អ៊ីរ៉ុង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ៊ីរ៉ង់បាននិយាយថា ប្រទេសអ៊ីរ៉ង់ បានសាកល្បងមីស៊ីលបាលីស្ទីករយៈចម្ងាយ២ពាន់គីឡូម៉ែត្រ កាលពីថ្ងៃព្រហស្បតិ៍ រយៈពេល២ថ្ងៃបន្ទាប់ពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល បានបង្កើនការរំពឹងទុកនូវសកម្មភាពប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រទេសអ៊ីរ៉ង់ដែលមានកម្មវិធីមួយក្នុងចំណោមកម្មវិធីមីស៊ីលធំបំផុតជាច្រើននៅមជ្ឈឹមបូព៌ា បាននិយាយថា អាវុធរបស់ខ្លួនមានសមត្ថភាពបាញ់ដល់ប្រទេសអ៊ីស្រាអែល និងមូលដ្ឋានសហរដ្ឋអាមេរិក នៅក្នុងតំបន់។ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសសហភាពអឺរ៉ុបក៏ដោយ ទីក្រុងតេអេរ៉ង់នឹងផលិតបន្ថែមទៀតកម្មវិធីមីស៊ីលការពាររបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammadreza Ashtiani បាននិយាយថាសាររបស់យើងទៅកាន់សត្រូវរបស់ប្រទេសអ៊ីរ៉ង់ គឺថា យើងនឹងការពារប្រទេសនិងសមិទ្ធិផលរបស់យើង។ សាររបស់យើងទៅកាន់មិត្តភក្តិ គឺថា យើងមានបំណងជួយឲ្យមានស្ថិរភាពក្នុងតំបន់។ ទូរទស្សន៍រដ្ឋ បានផ្សាយនូវអ្វីដែលខ្លួននិយាយថា ជាវីដេអូបង្ហាញពីការកែសម្រួលថ្មីនៃមីស៊ីលបាលីស្ទីក Khoramshahr 4 របស់អ៊ីរ៉ង់ដោយមានរយៈចម្ងាយ២ពាន់គីឡូម៉ែត្រ ដែលអាចបំពាក់ក្បាលគ្រាប់ទម្ងន់១.៥០០គីឡូក្រាម។ ប្រទេសអ៊ីស្រាអែល ដែលសាធារណៈរដ្ឋអ៊ីស្លាមពុំបានទទួលស្គាល់ បានចាត់ទុកអ៊ីរ៉ង់ជាការគំរាមដល់ការតាំងនៅនៃរដ្ឋរបស់ខ្លួន។ អ៊ីរ៉ង់ និយាយថា មីស៊ីលបាលីស្ទីករបស់ខ្លួនគឺជាការរារាំងដ៏សំខាន់ និងជាកម្លាំងសងសឹកប្រឆាំងសហរដ្ឋអាមេរិក អ៊ីស្រាអែលនិងសត្រូវក្នុងតំបន់ផ្សេងទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្របពេលតម្លៃមាសហក់ឡើងខ្ពស់ ហ្គាណាប្រើប្រាស់យានដ្រូនដើម្បីស្វែងរកកម្មករជីករ៉ែខុសច្បាប់
06/23/2025 08:06 PM
ទីក្រុងប៉េកាំង ចេញការព្រមានអាកាសធាតុសម្រាប់ថ្ងៃក្តៅបំផុតប្រចាំឆ្នាំ
06/23/2025 08:06 PM
មេដឹកនាំស៊ីរីប្តេជ្ញាថា អ្នកពាក់ព័ន្ធនឹងការវាយប្រហារអត្តឃាត នឹងត្រូវប្រឈមនឹងការកាត់ទោស
06/23/2025 08:06 PM
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ អ៊ីរ៉ង់ត្រូវតែចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក
06/23/2025 08:06 PM
ការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីសម្លាប់មនុស្សយ៉ាងហោច ១០នាក់នៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន
06/23/2025 07:06 PM
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រាប់នាយករដ្ឋមន្ត្រីចិនថា សំខាន់ណាស់ក្នុងការបន្តរក្សាទំនុកចិត្ត និងការយោគយល់គ្នា
06/23/2025 07:06 PM
លោក Zelenskyy ទៅដល់ចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីវិស័យការពារជាតិអ៊ុយក្រែន
06/23/2025 07:06 PM
មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ គាំទ្រនិងចូលរួមចំណែក ការបណ្តុះបណ្តាលថ្នាក់ឯកទេសជំនាញ និងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺឱ្យកាន់តែមានភាពងាយស្រួល និងកាន់តែឆាប់រហ័ស
06/23/2025 07:06 PM
រដ្ឋាភិបាលទូទាំងតំបន់មជ្ឈិមបូព៌ាថ្កោលការបំផ្ទុះគ្រាប់បែកអត្តឃាតលើព្រះវិហារនៅប្រទេសស៊ីរី
06/23/2025 07:06 PM
ទីក្រុង Budapest៖ ហុងគ្រី និងស្លូវ៉ាគី រារាំងកញ្ចប់ទណ្ឌកម្មលើរុស្ស៊ី
06/23/2025 07:06 PM