ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

ក្រុមគ្រួសាររបស់អ្នកបាត់ខ្លួនក្នុងគ្រោះមហន្តរាយលិចទូកដឹកជនអន្តោប្រវេសន៍ នៅក្រិក អង្វរឲ្យជួយរកសាកសព

2023/07/07 11:10:59 am        240
ក្រិក៖ ចាប់តាំងពីលោក Matloob Hussain មកពីប្រទេសប៉ាគីស្ថាន បានបាត់ខ្លួនក្នុងអំឡុងពេលលិចទូក នៅប្រទេសក្រិក កាលពីខែមុន ប្អូនប្រុសរបស់ជនរងគ្រោះ លោក Adil បានបើកទ្វារផ្ទះរបស់លោកនៅក្រុង Athens ឲ្យចំហជានិច្ច ដោយសង្ឃឹមថា បងប្រុសរបស់លោកនឹងបង្ហាញខ្លួន ដោយទ្វារផ្ទះនេះ នឹងនៅតែបើកចំហរហូតដល់សាកសព ត្រូវបានរកឃើញ។លោក Matloob វ័យ ៤៣ឆ្នាំ គឺស្ថិតនៅក្នុងចំណោមជនអន្តោប្រវេសន៍រាប់រយនាក់ មកពីប្រទេសប៉ាគីស្ថាន ស៊ីរី និងអេហ្ស៊ីប ដែលត្រូវបានសន្មត់ថា ស្លាប់ បន្ទាប់ពីទូកនេសាទផ្ទុកលើសទម្ងន់របស់ពួកគេ ដែលធ្វើដំណើរពីប្រទេសលីប៊ីឆ្ពោះទៅប្រទេសអ៊ីតាលី បានលិចនៅឆ្នេរសមុទ្រ Pylos ក្នុងដែនទឹកអន្តរជាតិ កាលពីថ្ងៃទី១៤ ខែមិថុនា។មនុស្សសរុបចំនួន ១០៤នាក់ ត្រូវបានជួយសង្គ្រោះ ហើយសាកសពចំនួន ៨២នាក់ ត្រូវបានរកឃើញ។ ប៉ុន្តែដោយព័ត៌មាននៃអ្នករស់រានមានជីវិត ដែលមានការលើកឡើងថា ចំនួនមនុស្សច្រើនដល់ទៅ ៧៥០នាក់នៅលើទុកនោះ គ្រួសារជាច្រើនកំពុងអំពាវនាវសុំឲ្យអាជ្ញាធរស្រង់បំណែកទូកនោះចេញពីបាតសមុទ្រ និងយកសាកសពជាច្រើនទៀត ដែលត្រូវបានគេជឿថា បានជាប់នៅក្នុងទូកនោះ។ដោយជំរុញឲ្យអាជ្ញាធរក្រិកជួលនាវា ដើម្បីស្រង់បំណែកទូកនោះ និងសាកសពមកវិញ លោក Adil Hussain បាននិយាយថា៖ «ពួកគេត្រូវតែយកមនុស្សដែលនៅខាងក្នុងទូកចេញមកវិញ។ ប្រសិនបើពួកគេស្លាប់ សូមយកសពទាំងនោះចេញមក។ យើងនឹងលក់ផ្ទះ ហើយយើងនឹងខ្ចីលុយគេ ប្រសិនបើរដ្ឋមិនអាចធ្វើបាន។ សូមត្រឹមតែប្រគល់សពនោះមកឲ្យខ្ញុំប៉ុណ្ណោះ»។យ៉ាងណាក្ដី មន្ត្រីរដ្ឋាភិបាលក្រិក កាលពីខែមុន បាននិយាយថា ឱកាសនៃការស្រង់យកទូកនោះមកវិញមានតិចតួចណាស់ ដោយសារតែទូកនោះ បានលិចទៅក្នុងទឹកជម្រៅប្រហែល ៥.០០០ម៉ែត្រ៕

ក្រុមហ៊ុនអូហ្សិនហ្គេត(OceanGate)ផ្អាកប្រតិបត្តិការទាំងអស់ក្រោយនាវាមុជទឹកទីតានិកផ្ទុះនៅបាតសមុទ្រ

2023/07/07 09:59:04 am        266
អូហ្សិនហ្គេត(OceanGate ដែលជាក្រុមហ៊ុននៅពីក្រោយនាវាមុជទឹកដែលបានផ្ទុះអំឡុង ធ្វើដំណើទៅកាន់បំណែកនាវាទីតានិកកាលពីខែមុនបាននិយាយថា ខ្លួននឹងផ្អាករាល់ប្រតិបត្តិការទាំងអស់។ បដា មួយផ្ទាំងដែលសរសេរជាអក្សរពណ៌ក្រហមនៅខាងលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ អមដោយសារថា ក្រុមហ៊ុនអូហ្សិនហ្គេត សម្រេចផ្អាករាល់ការស្រាវជ្រាវនិងប្រតិបត្តិការពាណិជ្ជកម្មទាំងអស់ ដោយពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។  ការផ្សព្វផ្សាយពាណិជ្ជកម្មមួយសម្រាប់ការធ្វើដំណើរទៅទស្សនាបំណែកនាវាទីតានិកគឺអាចមើលឃើញត្រឹមតែជាសារ ដោយអញ្ជើញក្រុមអ្នកអានឲ្យស្រាវជ្រាវបំណែកនាវាដ៏ល្បីល្បាញបំផុតរបស់ពិភពលោក។ ក្រុមហ៊ុនអូហ្សិនហ្គេត បានរងការរិះគន់ខ្លាំង ចាប់តាំងពីនាវាមុជទឹកទីតាន(Titan) រប់សខ្លួនបានផ្ទុះនៅបាតសមុទ្រ សម្លាប់អ្នកដំណើរជាមហាសេដ្ឋី៥នាក់ រួមទាំងអគ្គនាយកក្រុមហ៊ុននេះ លោក ស្តុកតុន រ៉ាស់(Stockton Rush)។  មូលហេតុនៃការផ្ទុះរបស់នាវាមុជទឹកនេះ បច្ចុប្បន្នកំពុងស៊ើបអង្កេតនៅឡើយដោយក្រុមអាជ្ញាធរនិយតករនៅសហរដ្ឋអាមេរិក និងកាណាដា ។ កាលពីសប្ដាហ៍មុន ឆ្មាំល្បាតឆ្នេរអាមេរិក បានស្រង់សាកសព មនុស្សនិងបំណែកមួយចំនួនពីបំណែកនាវាមុជទឹកនោះជាផ្នែកមួយនៃការស៊ើបអង្កេតជាអន្តរជាតិ។   គួររម្លឹកថា នាវាមុជទឹកដំបូងនេះ បានបាត់ការទាក់ទងកាលពីថ្ងៃទី១៨ខែមិថុនា ដែលនាំ ឲ្យមានការស្វែងរក និងជួយសង្រ្គោះរយៈពេល៤ថ្ងៃ ។ ទីបំផុតក្រុមអាជ្ញាធរបានបញ្ជាក់ថា នាវានេះ បានផ្ទុះដ៏មហន្តរាយ ។បំណែកនាវាមុជទឹកនេះ ត្រូវបានរកឃើញ ចម្ងាយ៤៨៨ម៉ែត្រ ពីទីតាំងសាកសពរបស់នាវាទីតានិក៕

រថយន្តក្រុងក្រឡាប់ធ្លាក់ចូលជ្រោះ នៅម៉ិកស៊ិកភាគខាងត្បូងបណ្តាលឲ្យមនុស្ស២៩នាក់ស្លាប់

2023/07/06 12:21:35 pm        164
ម៉ិកស៊ិក៖ ក្រុមមន្ត្រីបាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបាត់បង់ការគ្រប់គ្រងហើយបានវេរចេញពីផ្លូវធ្លាក់ចូលជ្រោះជ្រលងភ្នំ មានជម្រៅ២៥ម៉ែត្រ នៅប្រទេសម៉ិកស៊ិកភាគខាងត្បូងកាលពីព្រឹកថ្ងៃពុធ បណ្តាលឲ្យមនុស្ស២៩នាក់ស្លាប់។ ឧបទ្ទវហេតុនេះ បានកើតឡើង នៅតំបន់ Mixteca នៅរដ្ឋ Oaxaca (អូកសាកា) ភាគខាងត្បូងជាតំបន់មានជនជាតិដើមភាគតិចរស់នៅច្រើន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ លោក Jesús Romero បាននិយាយថា មនុស្ស២៧នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់នេះ រួមទាំងកុមារអាយុ១ឆ្នាំទៅ២ឆ្នាំ។ លោកនិយាយថា មនុស្សប្រមាណ២០នាក់ បានរងរបួស ដែលមួយចំនួនរងរបួសធ្ងន់។ ក្រោយមកការិយាល័យរបស់លោក បាននិយាយថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់២៩នាក់ បន្ទាប់ពីជនរងគ្រោះ២នាក់បានស្លាប់ដោយការរងរបួសនៅមន្ទីរពេទ្យ។  លោក Romero បាននិយាយថា អ្នកបើកបររថយន្តក្រុង ទំនងជាបាត់បង់ការគ្រប់គ្រងលើយានយន្តរបស់ខ្លួន បានធ្លាក់ចូលក្នុងជ្រោះជ្រលងភ្នំ។ លោក Romero បាននិយាយទៅកាន់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកថា វាទំនងជាថា ជាការខ្វះជំនាញ និងការនឿយហត់ បណ្តាលឲ្យមានគ្រោះថ្នាក់នេះ។ រូបភាពដែលបានចែករំលែកដោយនគរបាល បង្ហាញថារថយន្តក្រុងបានរអិលធ្លាក់ ដែលធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរ។ រថយន្តក្រុងនេះត្រូវបានគេកំណត់ចេញដំណើរពីទីក្រុងប្រទេសម៉ិកស៊ិក ដឹកអ្នកដំណើរទៅកាន់ភូមិតំបន់ភ្នំដាច់ស្រយាល និងភូមិតូចៗមួយចំនួន នៅក្នុងតំបន់ Mixteca ដែលក្រីក្រ។

ផ្ទុះនៅតុលាការក្រុងគីវ៖ បុរសម្នាក់ស្លាប់បន្ទាប់ពីបំផ្ទុះឧបករណ៍

2023/07/06 12:18:03 pm        139
អ៊ុយក្រែន៖ មានការសង្គ្រោះបន្ទាន់ថ្មី នៅរដ្ឋធានីគីវប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ។ ពុំមែនជាការបាញ់ផ្លោង ការបាញ់មីស៊ីល ឬដ្រូននោះទេ ប៉ុន្តែបណ្តាលមកពីឧបករណ៍បំផ្ទុះ ដែលបាបំផ្ទុះនៅខាងក្នុងបរិវេណតុលាការ។ សមាជិក២នាក់នៃអង្គភាពកងកម្លាំងសន្តិសុខឆ្លើយតបរហ័សពិសេស បានរងរបួសអំឡុងឧបទ្ទវហេតុ។ ឧបទ្ទហេតុនេះ បុរសម្នាក់ បានឃុំឃាំងខ្លួនឯងនៅក្នុងតុលារការទីក្រុង Shevchenkivskyi នៅមជ្ឈមណ្ឌលទីក្រុង មុនពេលមានការបំផ្ទុះ២គ្រាប់ ត្រូវបានលាន់លឺ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ihor Klymenko បានកំណត់អត្តសញ្ញាណបុរសម្នាក់នោះឈ្មោះ Ihor Humenyuk និងបាននិយាយថា បុរសនោះបានស្លាប់នៅក្នុងការបំផ្ទុះ ហើយអ្នកជំនាញដោះគ្រាប់បែក បានស្ថិតនៅកន្លែងកើតហេតុ ដើម្បីធានាបានថាគ្មានឧបករណ៍បំផ្ទុះបន្ថែមទៀតនោះទេ។ តាមសេចក្តីរាយការណ៍ Humenyuk បានស្ថិតនៅក្នុងតុលាការ ជាជនសង្ស័យម្នាក់ជាប់ទាក់ទងទៅនឹងការស្លាប់របស់ឆ្មាំជាតិអ៊ុយក្រែន៤នាក់ កាលពីឆ្នាំ២០១៥។បន្ទាប់ពីសវនាការ បុរសរូបនេះត្រូវបានគេនិយាយថា បានចាក់សោរខ្លួនឯងនៅក្នុងបន្ទប់ទឹក និងបានបោះឧបករណ៍ផ្ទុះ២គ្រាប់ដាក់ទៅលើកងកម្លាំងឆ្មាំការពារ។ លោក Klymenko និយាយថា ជីវិតរបស់ឆ្មាំទាំងនោះ ត្រូវបានជួយសង្គ្រោះដោយខែលការពាររបស់ពួកគេ ប៉ុន្តែមួយចំនួនបានរងរបួសស្រាលនៅជើងរបស់ពួកគេ។ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ដើម្បីកំណត់ថាតើបុរសនេះមានគ្រឿងផ្ទុះនៅក្នុងតុលាការដោយរបៀបណា។

ទិដ្ឋភាពគួរឲ្យសង្វេគពីទីកំណើតនៃឯករាជ្យរបស់អាមេរិក ខណៈសំបូរដោយអ្នកប្រើប្រាស់គ្រឿងញឿន និងមនុស្សគ្មានផ្ទះសម្បែងក្នុងទីក្រុង Philadelphia

2023/07/06 11:15:08 am        197
អាមេរិក៖ រូបភពរំខានអារម្មណ៍ជាច្រើនបានបង្ហាញពីវិបត្តិគ្រឿងញៀនរបស់ទីក្រុង Philadelphia នៃរដ្ឋ Pennsylvania របស់សហរដ្ឋអាមេរិក ដោយមានមនុស្សអនាថាគ្មានផ្ទះសម្បែងជាច្រើន កំពុងរស់នៅតាមដងផ្លូវនានានៃទីកំណើតឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៤កក្កដាចុងសប្ដាហ៍មុន។  សង្កាត់ឃេនស៊ីងតុន (Kensington) ជាកន្លែងអាណាធិបតេយ្យសម្រាប់ប្រភពនៃគ្រឿងញៀនរបស់ទីក្រុងនេះ ត្រូវគេមើលឃើញគំនរសំរាមរាយប៉ាយនិងអ្នកញៀនថ្នាំដែលចាក់បញ្ចូលថ្នាំញៀនទាំងកណ្តាលថ្ងៃ។ គ្រោះមហន្តរាយនេះ ត្រូវបានបង្កឡើងដោយសារតែការកើនឡើងនៃគ្រឿងញៀន ស៊ីឡាហ្ស៊ីន (Xylazine) ដែលគេស្គាល់ថាជា'tranq' ដ៍សាហាវដែលត្រូវបានប្រើដើម្បីបង្កើនឥទ្ធិពលនៃកម្រិតហេរ៉ូអ៊ីន ហ្វេនតានីល (fentanyl) និងកូកាអ៊ីន។ទីក្រុង Philadelphia បានក្លាយជាទីកន្លែងពោរពេញដោយឧក្រិដ្ឋកម្មប្រើប្រាស់គ្រឿងញៀនក្រោមការគ្រប់គ្រងរបស់មេធាវីប្រចាំតំបន់មកពីគណបក្សប្រជាធិបតេយ្យលោក Larry Krasner ដែលបានពណ៌នាដោយខ្លួនឯងថា រដ្ឋអាជ្ញាជឿនលឿន' ។ការបរាជ័យរបស់លោកក្នុងការបង្ក្រាបបាននាំឲ្យមានការចោទប្រកាន់លើរូបលោកនៅឆ្នាំកាលពីឆ្នាំ២០២២ កន្លងទៅ ពីបទ បរាជ័យក្នុងការបំពេញកាតព្វកិច្ច ប៉ុន្តែលោកនៅតែកាន់តំណែងនេះ បន្ទាប់ពីការកាត់ក្តីលើរូបលោក ត្រូវបានពន្យារពេលដោយគ្មានពេលកំណត់៕

ក្រុមសេវាកម្មសង្រ្គោះបន្ទាន់ ព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅតំបន់ចុងបូព៌ាប្រទេសរុស្ស៊ី

2023/07/05 02:14:50 pm        155
រុស្ស៊ី៖ ក្រុមសេវាកម្មសង្រ្គោះបន្ទាន់រុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញក្រុមការងារព្យាយាមពន្លត់ភ្លើងឆេះព្រៃ នៅតាមតំបន់ជាច្រើននៅចុងបូព៌ា ប្រទេសរុស្ស៊ី ពេលដែលភ្លើងឆេះព្រៃកាន់តែឆាបឆេះធ្ងន់ធ្ងរឡើង ដោយសារតែរលកកម្តៅក្តៅខ្លាំង និងព្យុះផ្គររន្ទះ ។  គួរឲ្យដឹងថា ភ្លើងឆេះព្រៃ តែងតែកើតមានរាល់រដូវក្តៅនៅតំបន់ស៊ីបេរី និងតំបន់ចុងបូព៌ារបស់រុស្ស៊ី ហើយវាជាញឹកញាប់ ក្លាយជាការលំបាកមួយក្នុងការទៅដល់សម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ដោយសារតែទំហំព្រៃធំធេងខ្លាំងពេក ។  ក្រុមអាជ្ញាធរនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ។  ប្រមុខសាធារណរដ្ឋ Sakhaដែលជាគេស្គាល់ថាជាតំបន់ Yakutia បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា ភ្លើងឆេះព្រៃជាង ១១០កន្លែង បានឆាបឆេះទូទាំងតំបន់នៅលើផ្ទៃដីព្រៃ ៦១.០០០ហិចតា ពោលគឺស្មើនឹងទំហំ ៣ភាគ៤នៃទីក្រុងញ៉ូវយ៉ក របស់សហរដ្ឋអាមេរិក ៕

កងទ័ពកូឡុំប៊ី ប្រទះឃើញជនអន្តោប្រវេសន៍ចិន៣០នាក់នៅក្នុងសមុទ្រជិតព្រំដែនប្រទេសប៉ាណាម៉ា

2023/07/05 01:58:29 pm        151
កូឡុំប៊ី៖  ជនអន្តោប្រវេសន៍ចិន ៣០នាក់ ត្រូវបានប្រទះឃើញនៅក្នុងសមុទ្រជិតព្រំដែនប្រទេសប៉ាណាម៉ាកាលពីថ្ងៃអង្គារ ដោយកងទ័ពកូឡុំប៊ី ដែលឈរជើងនៅតំបន់ភូមិភាគខាងជើងប្រទេស ។  លោកអនុសេនីយ៍ឯក Fabian Porras Duranមកពីស្ថានីយ៍ឆ្មាំល្បាតឆ្នេរឈូងសមុទ្រ Uraba ស្ថិតក្នុងសមុទ្រការ៉ាអ៊ីប បានជូនដំណឹងថា ជនអន្តោប្រវេសន៍អាស៊ី ត្រូវបានប្រទះឃើញនៅលើទូកមួយគ្រឿងដោយអង្គភាពឆ្លើយតបរហ័សរបស់កងទ័ពកូឡុំប៊ី ដោយពួកគេបានឃាត់ខ្លួនជនជាតិកូឡុំប៊ី ៣រូប ដែលព្យាយាមដឹកជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់តំបន់ Cabo Tiburon ។  នៅលើដីគោក ជនអន្តោប្រវេសន៍ទាំងនេះ រួមទាំងស្រ្តី ៤នាក់ផងដែរ ទទួលបានការត្រួតពិនិត្យសុខភាព ៕

ម្សៅសដែលគេរកឃើញនៅសេតវិមានកំណត់ថា ជាកូកាអ៊ីន

2023/07/05 12:45:06 pm        173
អាមេរិក៖ សាចរព័ត៌មាន Washington Post បានរាយការណ៍ថា ម្សៅពណ៌ស ដែលត្រូវបានរកឃើញ នៅខាងក្នុងសេតវិមាន កាលពីល្ងាចថ្ងៃអាទិត្យ (ទី២ ខែកក្កដា) ដែលនាំទៅដល់ការបិទជាបណ្តោះអាសន្ននៃផ្នែកមួយនៃអគារប្រធានាធិបតីនោះ ត្រូវបាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុងវ៉ាស៊ីនតោន កំណត់ថាជាកូកាអ៊ីន។សេវាសម្ងាត់ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «វត្ថុដែលមិនស្គាល់នេះ» ត្រូវបានប្រទះឃើញ ដែលនាំឲ្យផ្នែកខ្លះនៃសេតវិមានត្រូវបានបិទ ប៉ុន្តែបានបញ្ជូនសំណួរផ្សេងទៀតទៅកាន់នាយកដ្ឋានពន្លត់អគ្គិភ័យ ដែលបដិសេធមិនធ្វើអត្ថាធិប្បាយ។អ្នកនាំពាក្យសេវាកម្មសម្ងាត់បាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖ «នៅល្ងាចថ្ងៃអាទិត្យអគារសេតវិមាន បានឈានទៅដល់ការបិទដោយប្រុងប្រយ័ត្ន ខណៈមន្រ្តីមកពីផ្នែកឯកសណ្ឋាននៃសេវាកម្មសម្ងាត់ បានស៊ើបអង្កេតចំពោះវត្ថុមិនស្គាល់ប្រភព ដែលបានរកឃើញនៅក្នុងតំបន់កន្លែងធ្វើការ»។អ្នកនាំពាក្យរូបនេះ បានបន្ថែមថា វត្ថុនេះត្រូវបានរកឃើញនៅការិយាល័យ West Wing។ នេះគឺជាតំបន់ជាប់នឹងវិមានប្រតិបត្តិ ដែលប្រធានាធិបតីស្នាក់នៅ និងរួមមានការិយាល័យរាងពងក្រពើ បន្ទប់គណៈរដ្ឋមន្ត្រី និងកន្លែងសារព័ត៌មាន រួមជាមួយការិយាល័យ និងកន្លែងធ្វើការសម្រាប់ទីប្រឹក្សាប្រធានាធិបតី៕

Putin អះអាងជាថ្មីដល់ មេដឹកនាំពិភពលោកដែលគាំទ្ររុស្ស៊ីថា ការក្តាប់អំណាចរបស់លោកនៅតែរឹងមាំ

2023/07/05 12:28:54 pm        142
រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន បានព្យាយាមបង្ហាញរូបភាពនៃភាពរឹងមាំនៅចំពោះមុខការកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់មេដឹកនាំជាមិត្តជាមួយទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ចំពោះអ្វីជាការបង្ហាញខ្លួនលើកដំបូងរបស់មេដឹកនាំរុស្ស៊ីនៅលើឆាកពិភពលោក ចាប់តាំងពីលោកបានប្រឈមចំពោះការបះបោរប្រដាប់អាវុធកាលពីចុងខែមុន។ ការអត្ថាធិប្បាយដែលបានធ្វើឡើងនៅក្នុងអំឡុងសុន្ទរកថា ទៅកាន់មេដឹកនាំដែលចូលរួមក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) រៀបចំដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Putin បានផ្សព្វផ្សាយការបះបោរដែលបានចាប់ផ្តើមដោយក្រុមទាហានស៊ីឈ្នួល Wagner ។ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការគំរាមកំហែងដ៏សំខាន់បំផុតចំពោះអំណាចដែលមេដឹកនាំបែបអតហ្តាធិបតេយ្យបានប្រឈម ហើយបានធ្វើឱ្យដៃគូនិងគូប្រជែងរបស់លោក Putin មានការងឿងឆ្ងល់ថាតើលោកមានការគ្រប់គ្រងតឹងរ៉ឹងប៉ុណ្ណា ជាងមួយឆ្នាំក្នុងការវាយលុកដ៏ត្រដាបត្រដួសរបស់លោកទៅលើអ៊ុយក្រែន។ លោកPutin បានប្រើពេលវេលារបស់លោកដើម្បីនិយាយនៅកាន់កិច្ចប្រជុំកំពូលរយៈពេលមួយថ្ងៃដើម្បីផ្តល់ចម្លើយរបស់លោកចំពោះសំណួរនេះ។ លោកបាននិយាយតាមរយៈបណ្តាញវីដេអូថា សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ ត្រូវបានបង្ហាញយ៉ាងច្បាស់ដោយមជ្ឈដ្ឋាននយោបាយរុស្ស៊ី និងសង្គមទាំងមូល ដោយចេញមកខាងក្រៅជារណសិរ្សរួបរួមប្រឆាំងការប៉ុនប៉ងបះបោរប្រដាប់អាវុធ។លោក Putin បានថ្លែងទៅកាន់មេដឹកនាំចូលរួម ដែលរួមមាន លោក Xi Jinping ប្រធានាធិបតីចិន លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស និងលោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ថា «ខ្ញុំយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់សហការីរបស់ខ្ញុំមកពីបណ្តាប្រទេស អង្គការកិច្សសហប្រតិបត្តិការសៀងហៃ ដែលបានបង្ហាញការគាំទ្រចំពោះសកម្មភាពដឹកនាំរបស់រុស្ស៊ី៕

កងទ័ពជើងទឹកប្រទេសម៉ិកស៊ិក ចាប់បានគ្រឿងញៀន ២.៤តោន ក្នុងទូកល្បឿនលឿន ៣គ្រឿង

2023/07/05 12:23:49 pm        112
ម៉ិកស៊ិក៖ កងទ័ពជើងទឹក ប្រទេសម៉ិកស៊ិក ចាប់បានកូកាអ៊ិនជាង២,៤០០ គីឡូក្រាម នៅក្នុងទូកល្បឿនលឿន៣គ្រឿង អំឡុងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃចន្ទនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកតំបន់ Guerrero ភាគខាងត្បូង។ រូបភាពវីដេអូស៊ើបការការណ៍តាមអាកាស បានបង្ហាញមនុស្សច្រើននាក់ ចុះចេញពីទូក និងកំពុងរត់ទៅកាន់ដីគោក។ ការរឹបអូសគ្រឿងញៀននេះ បានធ្វើឡើង បន្ទាប់ពីកងទ័ពជើងទឹក ប្រទេសម៉ិកស៊ិក បានតាមដានទូកមួយគ្រឿងក្នុងចំណោមទូកទាំងបីគ្រឿង រយៈពេល៧ម៉ោងតាមរយៈនាវានៅលើមហាសមុទ្រ។ កងទ័ពជើងទឹក បាននិយាយថា សមាជិកនាវិក បានគេចខ្លួន បន្ទាប់ពីបានដឹងប្រតិបត្តិការតាមចាប់ពួកគេ។ អាជ្ញាធរបានរាយការណ៍ថា អគ្គមេធាវីប្រទេសម៉ិកស៊ិក នឹងបើកការស៊ើបអង្កេតលើទូកដឹកគ្រឿងញៀងតាមការចោទប្រកាន់ទាំងនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM