ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

អគ្គីភ័យបានឆាបឆេះនៅស្ទូឌីយោ Warner Bros. រដ្ឋកាលីហ្វនីញ៉ា

2023/07/01 10:05:58 am        146
អាមេរិក៖ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Burbank បាននិយាយនៅលើបណ្តាញ Twitter ថា អគ្គីភ័យបានកើតឡើងកាលពីរសៀលថ្ងៃសុក្រ ទី៣០ ខែមិថុនា នៅទីតាំងស្ទូឌីយ៉ោ Warner Bros. ក្នុងទីក្រុង Burbank រដ្ឋកាលីហ្វ័រនីញ៉ា ហើយត្រូវបានពន្លត់ដោយក្រុមពន្លត់អគ្គីភ័យ។ នាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា ផ្ទុះចរន្តអគ្គិសនី បានបង្កឲ្យមានការអគ្គិភ័យនេះ។ ក្រុមពន្លត់អគ្គីភ័យ បានទៅដល់កន្លែងកើតហេតុភ្លាមៗក្រោយពីម៉ោង១ និង ៣០ នាទីរសៀល ម៉ោងក្នុងតំបន់ ហើយនៅម៉ោង ២ រសៀល បានពន្លត់អគ្គិភ័យទាំងស្រុង។ នាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថាពុំមានអ្នករងរបួសនោះទេ។ស្ទូឌីយោ Warner Bros. ស្ថិតនៅលើទីតាំងដីទំហំជាង៤៤ហិចតាក្នុងទីក្រុង Burbank នៅជាយក្រុង Los Angeles ៕

ទារកម្នាក់ស្លាប់ក្នុងបំណាក់ដីដោយសារភ្លៀងខ្លាំងនៅកូរ៉េខាងត្បូង

2023/06/30 02:51:20 pm        105
កូរ៉េខាងត្បូង៖ ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃសុក្រ (៣០ មិថុនា)នេះថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានបង្កឱ្យមានបំណាក់ដីដែលបានសម្លាប់ទារកអាយុមួយខួបម្នាក់ និងបង្ខំឱ្យមនុស្សរាប់រយគ្រួសារជម្លៀសចេញ ខណៈដែលមានការជន់លិចផ្លូវ និងស្ពានជាច្រើន។ការស្លាប់នេះគឺជាកាស្លាប់លើកទី២ ចាប់តាំងពីភ្លៀងរដូវក្តៅបានចាប់ផ្តើមកាលពីថ្ងៃអង្គារ (២៧ មិថុនា)មក បន្ទាប់ពីមានបំណាក់ដីបានកប់ផ្ទះរបស់ទារកដែលបានស្លាប់នោះនៅក្នុងទីក្រុងយ៉ុងជូ (Yeongju) ភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូលពេញមួយយប់។ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានជួយមនុស្សចំនួន១០នាក់ រួមទាំងកុមារទៅកាន់ទីទួលសុវត្ថិភាពបន្ទាប់ពីមានបំណាក់ដីទម្ងន់១០តោនបានវាយប្រហារផ្ទះប្រជាជន ដោយក្រុមអាជ្ញាធរពន្លត់អគ្គិភ័យបានដាក់ពង្រាយរថយន្តជាង៤០គ្រឿង និងអ្នកពន្លត់អគ្គីភ័យចំនួន១១០នាក់។ ប៉ុន្តែទារកនោះបានស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ក្រុមមន្ត្រីគ្រោះមហន្តរាយបាននិយាយថា ទីក្រុងយ៉ុងជូ (Yeongju) ស្ថិតក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុតដោយខ្យល់មូសុង ដោយមានភ្លៀងធ្លាក់លើសពី២៨៤មីលីម៉ែត្រ (១១,២ អ៊ីញ) ចាប់តាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ (២៩ មិថុនា)មក។ ក្រុមមន្ត្រីគ្រោះមហន្តរាយបានប្រកាសការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅកន្លែងផ្សេងទៀតនៅភាគខាងត្បូងនៃប្រទេសនេះ រួមទាំង កោះចេជូ (Jeju) ផងដែរ៕

មនុស្សជិត៣៨.០០០នាក់ក្នុងរដ្ឋអាសាំ ប្រទេសឥណ្ឌា នៅតែរងផលប៉ះពាល់ដោយសារទឹកជំនន់

2023/06/30 02:48:13 pm        110
ឥណ្ឌា៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសុក្រនេះថា ទោះបីជាមានភាពប្រសើរឡើងជារួមនៅក្នុងស្ថានភាពទឹកជំនន់នៅក្នុងរដ្ឋអាសាំ ប្រទេសឥណ្ឌាក៏ដោយ ក៏ប្រជាជនជិត ៣៨.០០០ នៅទូទាំងស្រុកចំនួនប្រាំបួននៅតែបន្តរងផលប៉ះពាល់។យោងតាមព្រឹត្តិបត្រចុងក្រោយបង្អស់ដែលចេញដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋអាសាំ (ASDMA) មនុស្សសរុបចំនួន ៣៧.៧៣៧នាក់នៅតែរងផលប៉ះពាល់។ ជាមួយនឹងមនុស្ស២០.៣០៣នាក់នៅតែស្ថិតនៅក្នុងការជន់លិចនោះ ស្រុកបាពេតា (Barpeta) គឺជាស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេ បន្ទាប់មកគឺស្រុកឡាកឃីពួរ (Lakhimpur) មានអ្នករងគ្រោះ៩.០៨១នាក់ និងស្រុកបាចាលី (Bajali) មានអ្នករងគ្រោះ៧.៩៤៣នាក់។នៅស្រុកបាពេតា (Barpeta)និងស្រុកកាំរ៉ាប់ (Kamrup) ផ្លូវដែលបានខូចខាតត្រូវបានរាយការណ៍យ៉ាងហោចណាស់មានបួនកន្លែងផ្សេងគ្នា នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរ ASDMA ។ យោងតាម ASDMA ផ្ទៃដីដាំដុះចំនួន ១.៥២៦,០៨ ហិចតាត្រូវបានបំផ្លិចបំផ្លាញ ហើយភូមិចំនួន ២៥៣ ត្រូវបានជន់លិច។ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ សត្វប្រមាណ៣២.០៧៩ ក្បាលត្រូវបានរងគ្រោះនៅក្នុងតំបន់ចំនួនបួន។ លើសពីនេះទៀតមិនមានទន្លេណាមួយហូរលើសកម្រិតគ្រោះថ្នាក់នោះទេ៕

តម្លៃបន្លែនៅប្រទេសឥណ្ឌាកើនឡើងខ្ពស់ដោយសារបញ្ហាអាកាសធាតុ

2023/06/30 02:45:10 pm        115
ឥណ្ឌា៖ បញ្ហាអាកាសធាតុដ៏ធ្ងន់ធ្ងរកំពុងវាយលុកប្រទេសឥណ្ឌា ដែលសីតុណ្ហភាពហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ព្រមទាំងភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យបញ្ហាប្រឈមក្នុងការផលិត និងដឹកជញ្ជូនអាហារនៅប្រទេសនេះកាន់តែធ្ងន់ធ្ងរ បណ្ដាឱ្យតម្លៃបន្លែ និងផ្លែឈើឡើងថ្លៃខ្ពស់។ ចាប់តាំងពីដើមខែមិថុនាមក ប្រទេសឥណ្ឌាបានទទួលរងនូវអាកាសធាតុក្តៅខ្លាំង ជាមួយនឹងសីតុណ្ហភាពលើសពី៤០អង្សាសេនៅក្នុងតំបន់ជាច្រើន។ការលិចលង់ និងទឹកជំនន់ គួបផ្សំនឹងសីតុណ្ហភាពខ្ពស់ផងនោះ បានកាត់បន្ថយទិន្នផលដំណាំ ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានរំខានដល់ការដឹកជញ្ជូន ដោយសារស្ពាន និងផ្លូវត្រូវជន់លិចដោយទឹកជំនន់ ដែលបង្កការលំបាកយ៉ាងខ្លាំងដល់កសិករក្នុងការថែរក្សាបន្លែ និងផ្លែឈើដែលខូចគុណភាព។ដោយសារទិន្នផលត្រូវបានកាត់បន្ថយ ហើយការដឹកជញ្ជូនអាហារកាន់តែពិបាក តម្លៃបន្លែទូទៅរួមមាន ស្ពៃខ្មៅ ស្ពៃក្តោប និងននោង បានកើនឡើងយ៉ាងឆាប់រហ័ស។តម្លៃលក់រាយរបស់ប៉េងប៉ោះ ដែលជាមុខម្ហូបទូទៅមួយក្នុងគ្រួសារឥណ្ឌាបានកើនឡើង ដោយតម្លៃធម្មតាគឺចាប់ពី៥រូពី ទៅ១០រូពីក្នុងមួយគីឡូក្រាម (ចន្លោះពី ០,០៦ ទៅ ០,១២ ដុល្លារអាមេរិក) តែពេលនេះឡើងដល់១០០រូពី (ប្រហែល១,២២ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម។យោងតាមការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) ខ្យល់មូសុងនឹងនាំមកនូវភ្លៀងធ្លាក់បន្ថែមទៀតដល់រដ្ឋជាច្រើននៅទូទាំងប្រទេសឥណ្ឌា។ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងដែលរំពឹងថានឹងស្រោចស្រពលើតំបន់មួយចំនួន រួមទាំងតំបន់ភាគខាងលិច ភាគខាងកើត និងភាគឦសាន ដោយតម្លៃបន្លែ និងផ្លែឈើទំនងជានឹងកើនឡើងខ្ពស់ជាងនេះទៀត៕

ហេតុការណ៍បាញ់ប្រហារនៅបារាំងបង្ហាញពីបញ្ហាប្រឈមថ្មីសម្រាប់លោក ម៉ាក្រុង

2023/06/30 02:34:31 pm        104
បារាំង៖ ការបាញ់សម្លាប់យុវជនម្នាក់ ដែលជាពលរដ្ឋបារាំងមានដើមកំណើតអាល់ហ្សេរី និងម៉ារ៉ុក ដោយមន្ត្រីនគរបាលនៅខាងក្រៅទីក្រុងប៉ារីស បានបញ្ឆេះរលកនៃការតវ៉ាដ៏ហិង្សា ដែលធ្វើឲ្យលោកប្រធានាធិបតីបារាំង អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រឈមមុខជាថ្មីម្តងទៀតជាមួយនឹងភាពចលាចលនៅតាមដងផ្លូវ និងបានធ្វើឱ្យមានការចោទប្រកាន់ឡើងវិញ អំពីការរើសអើងជាតិសាសន៍នៅក្នុងបណ្ដាទីភ្នាក់ងារអនុវត្តច្បាប់របស់ប្រទេសបារាំង។ភាពច្របូកច្របល់ពីការបាញ់ប្រហាររបស់នគរបាលទៅលើយុវជនវ័យ១៧ឆ្នាំម្នាក់នៅជាយក្រុងភាគខាងលិចនៃទីក្រុងNanterre ( ណង់ទែរ) កាលពីថ្ងៃអង្គារ បានកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីការធ្វើបាតុកម្មទូទាំងប្រទេសជុំវិញការសម្រេចចិត្តរបស់លោក ម៉ាក្រុង ក្នុងការបង្កើនអាយុចូលនិវត្តន៍ ដោយធ្វើឲ្យមេដឹកនាំបារាំងរូបនេះជួបជាមួយនឹងរលកនៃកំហឹងដ៏ខ្លាំងក្លាជាថ្មីម្ដងទៀត។មនុស្សជាង៤០០នាក់ ត្រូវបានចាប់ខ្លួន និងមន្ត្រី១៧០នាក់ បានរងរបួសក្នុងអំឡុងពេលការតវ៉ាកាលពីយប់ថ្ងៃពុធ។ លោក ហ្សេនរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានជំហរប្រកាន់តឹងរបស់ប្រទេសនះ បាននិយាយថា នគរបាលចំនួន ៤០.០០០ នាក់នឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស។សម្រាប់លោក ម៉ាក្រុង ដែលចូលចិត្តដាក់ខ្លួនជាកណ្តាលនិយមក្នុងនយោបាយបារាំង ប៉ុន្តែពុំមានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភានោះ ហេតុការណ៍នេះ បានបង្ខំលោកឱ្យធ្វើការសម្រេចក្នុងជំហរថ្លឹងថ្លែងដ៏សមស្របមួយ។ជាលទ្ធផល នៅពេលដែលការតវ៉ាផ្ទុះឡើង កំហឹងរបស់ប្រជាជនបារាំងមានទំនោរនឹងកើនឡើងទ្វេដងទៅលើលោកប្រធានាធិបតី ម៉ាក្រុង បន្ថែមទៀត៕

សេតវិមានគ្របដណ្តប់ដោយផ្សែង ខណៈពេលដែលភ្លើងឆេះព្រៃកាណាដានៅតែបន្តឆាបឆេះ

2023/06/30 02:31:23 pm        125
អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សេតវិមានត្រូវបានគ្របដណ្តប់ដោយផ្សែងហុយពីចំហេះព្រៃ ពេលដែលភ្លើងឆេះព្រៃកាណាដា នៅតែបន្តឆាបឆេះ ក្នុងនោះខ្យល់បក់បាននាំខ្យល់កខ្វក់ឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីងតោនផងដែរ ។  ការប្រកាសអាសន្នពគុណភាពខ្យល់បង្កឡើងដោយសារតែផ្សែងអណ្តែតពីភ្លើងឆេះព្រៃនៅប្រទេសកាណាដា បានចូលជាធរមាននៅរដ្ឋ New York New Jersey, Pennsylvania, Washington, D.C និងតំបន់ជាច្រើនទៀតនៃរដ្ឋ សោត ការ៉ូឡៃណា។ ប្រជាពលរដ្ឋអាមេរិកជាង ១០០លាននាក់ បានប្រឈមនឹងគុណភាពខ្យល់មិនល្អកាលពីរសៀលថ្ងៃពុធ ។  គួរឲ្យដឹងថា ប្រទេសកាណាដា កំពុងទប់ទល់នឹងការចាប់ផ្តើមដ៏អាក្រក់បំផុតពុំធ្លាប់មានពីមុនមកនៃរដូវភ្លើងឆេះព្រៃ ដែលបានឆាបឆេះផ្ទៃដីព្រៃ ៨លានហិចតារួចទៅហើយ គឺជាផ្ទៃក្រឡាមួយធំជាងរដ្ឋ West Virginia ទៅទៀត ។  កាលពីថ្ងៃពុធ មាននូវភ្លើងឆេះព្រៃ ៤៧៧កន្លែង ក្នុងនោះប្រហែលពាក់កណ្តាលលែងអាចគ្រប់គ្រងបានទៀតហើយ ដោយវាកំពុងឆាបឆេះរាលដាលចាប់ពីតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក រហូតដល់តំបន់ឆ្នេសមុទ្រអាត្លង់ទិក ៕

ការសិក្សាបង្ហាញពីការបន្តធ្លាក់ចុះចំនួនត្រីបាឡែនពណ៌ប្រផេះនៅតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់អាមេរិកខាងជើង

2023/06/30 02:21:07 pm        133
អាមេរិកខាងជើង៖ ក្រុមអ្នកវិទ្យាសាស្រ្ត រាយការណ៍ថា នៅឆ្នាំនេះពពួកត្រីមាឡែនពណ៌ប្រផេះ នៅតាមតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់អាមេរិកខាងជើង បានធ្លាក់ចុះដល់ចំនួនទាបបំផុត ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយនិងទសវត្សរ៍ឆ្នាំ ១៩៧០ ប៉ុន្តែពួកគេបានបង្ហាញពីសញ្ញាមានសង្ឃឹមតិចតួចពីកំណើនចំនួនកូនចាប់កំណើត និងត្រីបាឡែនដែលមានសុខភាពជាងមុន ។  ត្រីបាឡែនពណ៌ប្រផេះ គឺជាសមាសធាតុដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីនៅតំបន់ឆ្នេរភាគខាងលិច ដែលគេអាចមើលឃើញពួកវាពីតំបន់ឆ្នេរ ពេលដែលពួកវាធ្វើបម្លាស់ទីចម្ងាយរាប់ពាន់ម៉ៃល៍ទៅវិញ-ទៅមករវាងដែនទឹក Alaskanនឹងបឹងទឹកប្រៃ Baja California Surនៅប្រទេសម៉ិកស៊ិក ជាទីដែលពួកវាបង្កបង្កើតកូន និងរកឃើញដៃគូ ។  ក្រុមអ្នកជំនាញនិយាយថា ការធ្លាក់ចុះចំនួនត្រីបាឡែននេះ ត្រូវបានគេជឿថាមានការជាប់ពាក់ព័ន្ធនឹងប្រភពចំណីតិចតួចរបស់វា បន្ថែមពីលើកត្តារបស់មនុស្សដូចជាការបុកជាមួយនាវា និងជាប់ក្នុងសំណាញ់នេសាទ ។  រដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិ បាននិយាយនៅក្នុងរបាយការណ៍ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារថា ការប៉ាន់ស្មានកាលពីពេលថ្មីៗនេះពីចំនួនរបស់ត្រីបាឡែនពណ៌ប្រផេះ ១៤.៥២៦ក្បាល ថាបានធ្វើបម្លាស់ទីកទៅភាគខាងត្បូងអំឡុងឆ្នាំ ២០២២-២០២៣ ពោលគឺជាចំនួនប្រហែលនឹងឆ្នាំ ១៩៦៨-១៩៧០ ដែលស្ថិតក្នុងចំណោមចំនួនទាបបំផុត ចាប់តាំងពីការកត់ត្រាចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៦៧ ៕

ជនរងគ្រោះដោយសារទឹកជំនន់នៅឥណ្ឌា ជួបការពិបាកខ្លាំងដោយសារផ្ទះសម្បែង និងដំណាំរបស់ពួកគេបន្តជន់លិច

2023/06/30 02:16:30 pm        67
ឥណ្ឌា៖  ជនរងគ្រោះដោយសារទឹកជំនន់នៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា ពិបាករស់រានខ្លាំងណាស់ ពេលដែលផ្ទះសម្បែងរបស់ពួកគេនៅតែបន្តជន់លិច ហើយដំណាំត្រូវបានហូរនាំយកទៅអស់ ដោយសារទឹកជំនន់ ។  សារព័ត៌មាន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោច ៧នាក់ បានស្លាប់នៅក្នុងរដ្ឋមួយនេះ ស្របពេលដែលស្រុកចំនួន ១២នៅបន្តរងផលប៉ះពាល់ ។  រដូវមូសុងវស្សាមានភ្លៀងធ្លាក់ខ្លាំង កើតមានប្រចាំឆ្នាំនៅរដ្ឋ Assam ធ្វើឲ្យជន់លិច និងកើតមានបំណាក់ដី បង្ខំឲ្យប្រជាពលរដ្ឋរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ទុកចោលទ្រព្យសម្បត្តិរបស់ខ្លួន។  ប្រជាពលរដ្ឋក្នុងស្រុក Barpeta ជាទីដែលមានមនុស្សប្រហែល ៤៣.០០០នាក់ រងផលប៉ះពាល់ មិនត្រឹមតែបាត់បង់ផ្ទះសម្បែងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែដំណាំ និងដីស្រែចម្ការផងដែរ ធ្វើឲ្យពួកគេគ្មានប្រភពប្រាក់ចំណូលទៀតឡើយ ។  ទន្លេ Brahmaputra(ព្រហ្មបុត្រ) ដែលស្ថិតនៅក្នុងចំណោមទន្លេវែងបំផុតនៅលើពិភពលោក ហើយទឹករបស់វាបានប្រៀបច្រាំងនៅរដ្ឋ Assam នោះ បានជន់លិចភូមិឋានប្រជាពលដ្ឋជាច្រើនកន្លែង ហើយនិងធ្វើឲ្យប៉ះពាល់ដល់អ្នកស្រុកក្នុងរដ្ឋរាប់ម៉ឺននាក់ ៕

WHO៖ អ្នកដែលនិយមចូលចិត្តរបស់មានជាតិផ្អែម អាចប្រឈមនឹងហានិភ័យនៃជំងឺមហារីក

2023/06/30 01:46:09 pm        134
 WHO៖ យោងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា របស់មានជាតិផ្អែមសិប្បនិម្មិតប្រើប្រាស់នៅក្នុងផលិតផលរាប់ពាន់មុខនៅទូទាំងពិភពលោក រួមទាំងកូកាកូឡា ការ៉េមកី និងស្កកៅស៊ូ ត្រូវបានគេប្រកាសថា គឺជាហានិភ័យនៃជំងឺមហារីកដល់មនុស្ស ។  ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរាជាតិ(IARC)របស់អង្គការសុខភាពពិភពលោក(WHO) បានពិនិត្យមើលសុវត្ថិភាពរបស់មានជាតិផ្អែមទាំងនេះ ហើយពួកគេនិងចេញរបាយការណ៍នៅខែក្រោយ ។  ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងរៀបចំដាក់ស្លាកសារធាតុផ្អែមដែលអាចបង្កជាជំងឺមហារីកដល់មនុស្ស ។ វានឹងមានន័យថា មានភស្តុតាងមួយចំនួនដែលពាក់ព័ន្ធនឹងរបស់មានជាតិផ្អែមជាមួយជំងឺមហារីក ។  ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នេះ ទំនងជានាំឲ្យកើតមានជម្លោះ ។ ទីភ្នាក់ងារ IARC បានប្រឈមការរិះគន់រួចទៅហើយសម្រាប់ការធ្វើឲ្យមានការប្រុងប្រយ័ត្នចំពោះសារធាតុ ឬស្ថានភាពពិបាកជៀសបែបនេះ ។  កាលពីមុនពួកគេធ្លាប់និយាយដែរថា ការធ្វើការពេលយប់ និងប្រើប្រាស់សាច់ក្រហម ត្រូវបានចាត់ថ្នាក់ថាបណ្តាលឲ្យមានជំងឺមហារីក ហើយនិងបានចុះបញ្ជីការប្រើប្រាស់ទូរស័ព្ទដៃ ថាអាចបណ្តាលឲ្យកើតមានជំងឺមហារីកទៀតផង ៕

គណៈវិនិច្ឆ័យសម្រេចឲ្យអតីតស្នងការរងរដ្ឋផ្លរីដារួចទោស ពាក់ព័ន្ធនឹងករណីមិនបានការពារសិស្ស ក្នុងការបាញ់ប្រហារ នៅផាកឡែន

2023/06/30 01:42:59 pm        205
អាមេរិក៖ គណៈវិនិច្ឆ័យនៃរដ្ឋផ្លរីដា (Florida) កាលពីព្រហស្បតិ៍ (ទី២៩ ខែមិថុនា) បានសម្រេចឲ្យអតីតស្នងការរង ដែលត្រូវបានចោទប្រកាន់ពីបទបរាជ័យក្នុងការការពារសិស្ស អំឡុងការបាញ់ប្រហារដ៏ធំឆ្នាំ២០១៨ នៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុងផាកឡែន (Parkland)។លោក Scot Peterson ដែលជាមន្ត្រីធានាសុវត្ថិភាពតាមសាលារៀនដែលកំពុងបំពេញភារកិច្ច នៅពេលដែលខ្មាន់កាំភ្លើង បានចូលអគារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយបានបាញ់សម្លាប់មនុស្ស ១៧នាក់ និងរបួស ១៧នាក់ទៀត ត្រូវបានចោទប្រកាន់ចំនួន ១១ករណីពីបទមិនអើពើនឹងក្មេងៗ ជាការធ្វេសប្រហែស និងភូតកុហកដែលអាចមានទោស។លោក Peterson វ័យ ៦០ឆ្នាំ បានឈ្ងោកក្បាលនៅលើតុ និងយំខ្សឹកខ្សួលជាមួយភាពធូរស្រាលក្នុងទ្រូង នៅពេលដែលចៅក្រមអានសាលក្រមលឺៗពីភាព «មិនមានទោសកំហុស» ចំពោះករណីនីមួយៗ។ សាលក្រមរបស់គណៈវិនិច្ឆ័យនេះ បាននាំឲ្យរូបលោករួចផុតពីការចោទប្រកាន់ ដែលអាចឲ្យរូបលោកជាប់ពន្ធនាគារដល់ទៅ ៩៧ឆ្នាំ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យមន្ត្រីក្រសួងយុត្តិធម៌រដ្ឋ Broward ដែលបានលើកយកករណីនេះឡើងមក បាននិយាយឡើងវិញនូវអំណះអំណាងរបស់ខ្លួនថា លោក Peterson អាចធ្វើអ្វីបានច្រើនជាងនេះ ដើម្បីការពារសមាជិកនៃសហគមន៍សាលា ហើយថា ភាពអសកម្មរបស់លោក «មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ» លើជនរងគ្រោះ។ ឪពុកម្តាយជនរងគ្រោះមួយចំនួនដែលបានចូលរួមសវនាការ ក៏សម្ដែងការខកចិត្ត ចំពោះការសម្រេចនេះដែរ។យោងតាមការិយាល័យនគរបាលស្រុក Broward និងវីដេអូឃ្លាំមើល លោក Peterson មានអាវុធនៅក្នុងដៃ ប៉ុន្តែមិនដែលចូលទៅខាងក្នុងនោះឡើយ ខណៈពេលដែលការបាញ់ប្រហារកំពុងប្រព្រឹត្តទៅ។ លោកគឺជាមន្ត្រីអនុវត្តច្បាប់មួយរូបក្នុងចំណោមមន្ត្រីអនុវត្តច្បាប់មួយចំនួន ដែលធ្លាប់ត្រូវបានកាត់ទោសពីបទមិនចាត់វិធានការ ឬផ្តល់ការថែទាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM