ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់ពីការបង្អត់អាហារខ្លួនឯងតាមជំនឿសាសនានៅកេនយ៉ាបានកើនឡើងដល់ជាង៣០០នាក់

2023/06/14 09:18:21 am        121
កេនយ៉ា៖ ចំនួនអ្នកស្លាប់ពីការបង្អត់អាហារខ្លួនឯងតាមជំនឿសាសនារបស់ប្រជាជនកេនយ៉ា បានកើនឡើងដល់ជាង៣០០នាក់ កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមអាជ្ញាធរ គាស់បានសាកសពបន្ថែមទៀតនៅក្នុងព្រៃមួយ ជាសោកនាដកម្មមួយក្នុងចំណោមសោកនាដកម្មដ៏អាក្រក់បំផុតពាក់ព័ន្ធសាសនា ក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ក្រុមអាជ្ញាធរ និយាយថា ចំនួនអ្នកស្លាប់ភាគច្រើនមកពីវិហារអន្តរជាតិដំណឹងល្អ Good News International Church ដឹកនាំដោយលោក Paul Mackenzie ដែលត្រូវបានចោទប្រកាន់ពីបទបញ្ជាឲ្យក្រុមសាវ័ករបស់ខ្លួនបង្អត់អាហារខ្លួនឯងនិងកូនៗរបស់ពួកគេ រហូតដល់ស្លាប់ ដើម្បីអាចឡើងទៅឋានសួគ៌ មុនពេលអវសាននៃពិភពលោកនេះ។ មន្ត្រីមូលដ្ឋាន លោក រ៉ូដា អូនីអានចា (Rhoda Onyancha ) បាននិយាយថា មនុស្សសរុបចំនួន៣០៣នាក់បានស្លាប់ បន្ទាប់ពីសាកសព១៩នាក់ទៀត ត្រូវបានគាស់ចេញពីផ្នូររួមមួយក្នុងព្រៃសាកាហូឡា (Shakahola) ក្នុងភាគអាគ្នេយ៍ របស់ប្រទេសនេះ ។ មនុស្សជាង៦០០នាក់ នៅតែត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួននៅឡើយ ។  ការស៊ើបអង្កេតកាលពីសប្ដាហ៍មុន បានបន្ថែមការងារស្រាវជ្រាវរបស់ខ្លួនដើម្បីគ្របដណ្ដប់លើតំបន់កាន់តែធំក្នុងតំបននេះ ក្នុងការស្វែងរកជនរងគ្រោះបន្ថែមទៀត ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកដើរតាមគ្រូគង្វាលដែលបានជួយសង្គ្រោះប្រហែល ៦៥ នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើអត្តឃាតកាលពីថ្ងៃចន្ទ បន្ទាប់ពីពួកគេបានបដិសេធមិនព្រមទទួលទានអាហាររវាងថ្ងៃទី ៦ ខែមិថុនាដល់ថ្ងៃទី ១០ ខែមិថុនា អំឡុងពេលស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះ៕

សាកសពមួយត្រូវបានគេប្រទះឃើញនៅក្នុងគំនរបាក់បែកនៃផ្លូវហាយវ៉េ I-95

2023/06/13 02:08:07 pm        180
អាមេរិក៖ សាកសពមនុស្សម្នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទពីបំណែកបាក់បែកនៃទីដែលផ្លូវហាយវ៉េ I-95 បានបាក់នៅទីក្រុងហ្វីឡាឌែលហ្វៀ (Philadelphia) សហរដ្ឋអាមេរិក នេះបើយោងតាមនគរបាលរដ្ឋ។ សាកសពត្រូវបានរកឃើញ នៅពេលដែលក្រុមជីកកកាយ ធ្វើការសម្អាតកម្ទេចកម្ទីចេញពីទីតាំង ហើយត្រូវបានបញ្ជូនទៅកាន់គ្រូពេទ្យកោសល្យវិច្ច័យ ដើម្បីកំណត់អត្តសញ្ញាណ។គេមិនដឹងថាសាកសពនោះជានរណាទេ។ ទូរទស្សន៍ WPVI ក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបររថយន្តដឹកទំនិញឈ្មោះ Nathan Moody មិនត្រូវបានរកឃើញទេ បន្ទាប់ពីគ្រោះថ្នាក់កើតឡើងភ្លាមៗ។ការបាក់រលំមួយផ្នែកនៃផ្លូវហាយវេដ៏សំខាន់មួយនៅតាមបណ្តោយឆ្នេរភាគខាងកើតរបស់សហរដ្ឋអាមេរិកបានបណ្តាលឱ្យមានការលំបាកសម្រាប់អ្នកធ្វើដំណើរកាលពីថ្ងៃច័ន្ទនៅទីក្រុងឡាឌែលហ្វៀ ដោយមានការកកស្ទះចរាចរណ៍យ៉ាងកកកុញត្រូវបានគេប្រទះឃើញ។ក្រុមមន្ត្រីបាននិយាយថា វានឹងចំណាយពេលជាច្រើនខែដើម្បីសាងសង់ផ្នែកមួយនៃផ្លូវ I-95 ឡើងវិញ ប៉ុន្តែពួកគេកំពុងធ្វើការដើម្បីពន្លឿនដំណើរការនេះ។ សេចក្តីប្រកាសគ្រោះមហន្តរាយត្រូវបានចេញកាលពីថ្ងៃចន្ទ ដោយបានអនុញ្ញាតឲ្យប្រើប្រាស់មូលនិធិសហព័ន្ធសម្រាប់ការជួសជុលនេះ៕

ព្យុះទឹកកកបោកបក់លើទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក

2023/06/13 02:00:13 pm        136
អាមេរិក៖  រូបភាពវីដេអូឃ្លីបរបស់សាក្សី ថតបានព្យុះទឹកកកដ៏ខ្លាំងក្លាកាលពីថ្ងៃចន្ទ នៅទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក ។ ដុំទឹកកក បានគរនៅតាមផ្លូវប្រៀបបាននឹងកម្រាលពណ៌ស. ដូចជាព្រិល ។  ដោយឡែក ព្យុះភ្លៀង បានកើតមានផងដែរកាលពីថ្ងៃចន្ទនៅតំបន់ Pikes Peakបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាទឹកជំនន់។  សេវាកម្មឧតុនិយមជាតិ បានចេញសេចក្តីណែនាំពីទឹកហូរខ្លាំងនៅថ្ងៃនេះ ដែលរួមទាំងការព្រមានពីព្យុះកួច នៅស្រុកភាគខាងត្បូង El Paso ។ ការព្រមានពីទឹកជំនន់បច្ចុប្បន្នបានចូលជាធរមានផងដែរនៅស្រុក El Paso ។  ទឹកជន់ បានបិទផ្លូវជាច្រើនខ្សែនៅទូទាំងទីក្រុង Boulder ហើយនាយកដ្ឋាននគរបាលរដ្ឋ Colorado ស្ថិតក្នុងការប្រុងជើងកាចំពោះឧបទ្ទេវហេតុ ។  សេវាកម្មឧតុនិយម បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងទ្រង់ទ្រាយធំ បានធ្វើឲ្យប៉ះពាល់ដល់ស្ទឹង និងព្រែក ទាំងនៅស្រុក Teller និងស្រុក El Paso ហើយភ្លៀងនឹងបន្តធ្លាក់រយៈពេល ២៤ម៉ោងទៀត ធ្វើឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់ ហើយនិងបង្កជាទឹកជំនន់ផងដែរ ៕

បុរសជនជាតិគុយបា ត្រូវបានជួយសង្រ្គោះក្រោយកប់ក្នុងអណ្តូងជម្រៅ១២ម៉ែត្រអស់រយៈពេលជាង ២៤ម៉ោង

2023/06/13 01:49:48 pm        101
គុយបា៖ បុរសវ័យ ៦៣ឆ្នាំម្នាក់ដែលបានធ្លាក់ចូលអណ្តូងជម្រៅ១២ម៉ែត្រដោយឧបទ្ទេវហេតុ ត្រូវបានគេជួយសង្រ្គោះកាលពីថ្ងៃចន្ទ នៅខេត្ត Holguin ភាគខាងកើតប្រទេសគុយបា ។  យោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីពេលថ្មីនេះនៅតំបន់នោះ បណ្តាលឲ្យដីទន់ ហើយដីក៏បាក់នៅក្រោមជើងកម្មករកសិដ្ឋានម្នាក់នោះ ដែលកំពុងស្តារអណ្តូង ។  នៅពេលនោះ លោក Fernando Herrera Ramirez ក៏ត្រូវកប់ក្រោមគំនរដី និងថ្ម ។  ទូរទស្សន៍រដ្ឋគុយបា រាយការណ៍ថា ប្រតិបត្តិការជួយសង្រ្គោះ បានចំណាយពេលជាង ២៤ម៉ោង ។ កម្មករម្នាក់នេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ដើម្បីពិនិត្យសុខភាព ជាទីដែលគាត់ជាសះស្បើយ ៕

អ្នកបើកបររថយន្តក្រុងម្នាក់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់គ្រោះថ្នាក់បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់នៅអូស្ត្រាលី

2023/06/13 12:49:49 pm        141
អូស្ត្រាលី៖អ្នកបើកបររថយន្តក្រុងម្នាក់ នៅក្នុងករណីឧបទ្ទវហេតុរថយន្តក្រុងដ៏អាក្រក់បំផុតមិនធ្លាប់មាននៅប្រទេសអូស្រ្តាលី ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំនៅថ្ងៃអង្គារទី១៣ ខែមិថុនានេះ។ មនុស្ស១០នាក់បានស្លាប់ នៅពេលដែលរថយន្តក្រុងមួយគ្រឿងដែលត្រូវបានគេជួលដឹកភ្ញៀវចូលរួមអាពាហ៍ពិពាហ៍ បានក្រឡាប់នៅរង្វង់មូលមួយកន្លែងកាលពីយប់ថ្ងៃអាទិត្យ។ អ្នកបើកបររថយន្តអាយុ៥៨ឆ្នាំ ត្រូវបានចោទប្រកាន់ ពីការបើកបរធ្វេសប្រហេស និងបណ្តាលឲ្យមានគ្រោះថ្នាក់ជុំវិញឧបទ្ទវហេតុនេះ ដែលនគរបាលចោទប្រកាន់ថា បុរសនេះបានបើករថយន្តក្រុង ក្នុងស្ថានភាពមួយដែលមិនប្រកាន់ខ្ជាប់ខ្ជួននូវលក្ខខណ្ឌនានា។ មនុស្ស១៤ នាក់ កំពុងស្ថិតនៅក្នុងមន្ទីពេទ្យ ដោយ២នាក់ស្ថិតនៅក្នុងផ្នែកសង្គ្រោះបន្ទាន់។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese និងពលរដ្ឋក្នុងតំបន់ បានសម្តែងការអាណិតអាសូដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបណ្តាលឲ្យមានមនុស្សស្លាប់រហូតដល់១០នាក់៕

រលកកម្តៅធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសវៀតណាម

2023/06/13 12:47:11 pm        92
វៀតណាម៖ ប្រទេសវៀតណាម កំពុងប្រឈមនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីបណ្តាលមកពីរលកកម្តៅ បង្កឲ្យកើតមានបញ្ហារចនាសម្ព័ន្ធ និងការិយាល័យធិបតេយ្យ ដែលកំណត់សមត្ថភាពផ្គត់ផ្គង់ថាមពលមកនៅត្រឹមពាក់កណ្តាល និងបង្អាក់ដល់កិច្ចខិតខំដោះស្រាយការផ្តល់មូលនិធិអាកាសធាតុសកល ១៥.៥ពាន់លានដុល្លារ ។  មជ្ឈមណ្ឌលផលិតកម្មមានរោងចក្រធំៗគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung និង Foxconnស្ថិតក្នុងចំណោមតំបន់ផ្សេងទៀតដែលរងផលប៉ះពាល់ ប៉ុន្តែពិបាកកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដែលជាជំហានដ៏សំខាន់ក្នុងការបំពេញតម្រូវការ និងទាក់ទាញក្រុមហ៊ុនឲ្យផ្លាស់ទីតាំងចេញពីប្រទេសចិន និងកន្លែងផ្សេងទៀត ។  លោក Hong Sun គឺជាប្រធានសភាពាណិជ្ជកម្មកូរ៉េប្រចាំនៅប្រទេសវៀតណាម និយាយថា រោងចក្រជាច្រើន បានផ្អាកការផលិតរបស់ខ្លួន ដោយសារតែការកាត់ផ្តាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរ ហើយការដាច់ចរន្តអគ្គិសនីញឹកញាប់ ។  លោកបន្តថា នេះគឺជាបញ្ហាធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូងដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ហើយនៅក្នុងខែនេះ ក្រុមធុរកិច្ចអឺរ៉ុប បានជំរុញឲ្យរដ្ឋាភិបាលវៀតណាម ចាត់វិធានការឲ្យបានលឿន ដើម្បីដោះស្រាយវិបត្តិថាមពល ។  ដោយឡែក លោក Trang Nguyen (ត្រឹង ង្វៀន) គឺជាប្រធានក្រុមអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលមិនរកប្រាក់ចំណេញ Climateworks របស់អូស្រ្តាលី និយាយថា ការលើកឡើងពីកង្វះខាតថាមពល ត្រូវការកិច្ចខិតខំរួមកម្លាំងគ្នាច្រើនជាងនេះ ដើម្បីធានាដល់ដំណើរការសម្រេចចិត្តដ៏មានប្រសិទ្ធភាព សម្រាប់កំណែទម្រង់ទីផ្សារអគ្គិសនី ៕

មន្ត្រីអាកាសធាតុឥណ្ឌា៖ រលកកម្ដៅនឹងកាន់តែឡើងខ្ពស់ លើសពីសប្តាហ៍នេះទៀត

2023/06/13 12:41:53 pm        131
ឥណ្ឌា៖ មន្ត្រីអាកាសធាតុ នៅទីក្រុងញូវដេលី (New Delhi) បាននិយាយកាល ពីថ្ងៃចន្ទ (ទី១២ ខេមិថុនា) ថាភាគខាងជើងប្រទេសឥណ្ឌា នឹងជួបប្រទះនូវស្ថានភាពដូចរលកម្ដៅដែលក្ដៅខ្លាំង សម្រាប់សប្តាហ៍ខាងមុខទៀត។អ្នកជំនាញអាកាសធាតុ បានប្រាប់ថា ទោះបីជាសីតុណ្ហភាពបានធ្លាក់ចុះដល់ ៣៩អង្សាសេ កាលពីថ្ងៃអាទិត្យ (ទី១១ ខែមិថុនា) ប៉ុន្តែសីតុណ្ហភាពនៅមិនប្រែប្រួល សម្រាប់សប្តាហ៍មុន ដោយនៅត្រឹមចំនួននោះ ឬលើសពី ៤០អង្សាសេ ហើយទំនងជានៅតែមានសីតុណ្ហភាពបែបនេះ ក្នុងរយៈពេល ៤-៥ថ្ងៃទៀត។អ្នកវិទ្យាសាស្ត្រនៅនាយកដ្ឋានឧតុនិយមឥណ្ឌា លោក Naresh Kumar បាននិយាយថា៖ «រលកកម្ដៅនេះ អាចនិយាយបានថា កើតឡើងដោយសារកម្រិតសំណើម នៅក្នុងខ្យល់ ដែលបានកើនឡើងចាប់តាំងពីសប្តាហ៍មុន»។យោងតាមអ្នកជំនាញ សីតុណ្ហភាពជាមធ្យមរបស់ប្រទេសឥណ្ឌា បានឡើងប្រហែល ០,៧ភាគរយ ចន្លោះឆ្នាំ១៩០១ និងឆ្នាំ២០១៨។ ការកើនឡើងហ្វ្រេកង់នៃរលកកម្ដៅដ៏គ្រោះថ្នាក់នេះ អាចបញ្ឈប់ ឬសូម្បីតែរំខានដល់ដំណើរការវិវឌ្ឍរបស់ប្រទេសឥណ្ឌា ក្នុងការកាត់បន្ថយភាពក្រីក្រ ការផ្ដល់អាហារ និងសន្តិសុខប្រាក់ចំណូល និងសមភាពយេនឌ័រ ដោយប៉ះពាល់ដល់គុណភាពជីវិតរបស់ប្រជាជនឥណ្ឌាជាង ១,៤ពាន់លាននាក់៕

មនុស្ស៦នាក់ស្លាប់ និង៣៥នាក់ បាត់ខ្លួន បន្ទាប់ពីទឹកជំនន់ ក្រោយការបំផ្លាញទំនប់ទឹកនៅអ៊ុយក្រែន

2023/06/13 10:37:19 am        92
អ៊ុយក្រែន៖ មនុស្ស៦នាក់បានស្លាប់ និង៣៥នាក់កំពុងបាត់ខ្លួនរួមទាំងកុមារ៧នាក់ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូង  ក្រោយទឹកជំនន់ដ៏មហន្តរាយ ដែលក្រុមរដ្ឋអាជ្ញាបានហៅថាជាគ្រោះមហន្តរាយបរិស្ថានធ្ងន់ធ្ងរបំផុត ចាប់តាំងពីការផ្ទុះរោងចក្រនុយក្លេអ៊ែរនៅទីក្រុងឈើណូប៊ីល(Chernobyl)ឆ្នាំ១៩៨៦មក។ ទំនប់ទឹកវារីអគ្គិសនី Kakhovka គ្រប់គ្រងដោយរុស្ស៊ី ស្ថិតនៅសមរភូមិជួរមុខក្នុងតំបន់ Kherson ត្រូវបានបំផ្លាញកាលពីថ្ងៃទី៦ខែមិថុនា ដែលបង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួននិងបង្កក្ដីបារម្ភកាន់តែខ្លាំងពីវិបត្តិមនុស្សធម៌ ព្រមទាំងគ្រោះមហន្តរាយបរិស្ថាន។ អ៊ុយក្រែនបានចោទរុស្ស៊ីពីបទបំផ្ទុះទំនប់ទឹកនៅលើទន្លេឌីនីប្រូ(Dnipro)ខណៈដែលទីក្រុងមូស្គូ       ( Moscow) និយាយថា ទីក្រុងគីវ (Kyiv) បានបាញ់កម្ទេចសំណង់នេះ។  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៊ីហ្គ័រ គ្លីមិនកូ (Igor Klymenko ) និយាយថា ទីប្រជុំជននិងភូមិឋានចំនួន៧៧ ត្រូវបានទឹកជន់លិចក្នុងតំបន់ឃើស៊ុន(Kherson) និងមីកូឡេអ៊ីវ( Mykolaiv)។ លោកថាដោយសារតែទឹកជំនន់ មនុស្ស៥នាក់បានស្លាប់នៅក្នុងតំបន់ Kherson និងម្នាក់ទៀតបានស្លាប់នៅក្នុងតំបន់ Mykolaiv។ ចំណែកអភិបាលតំបន់ Kherson ភាគខាងត្បូងរបស់អ៊ុយក្រែន លើកបន្តុបដោយរុស្ស៊ី លោក វ្លាឌីមៀ សាលដូ ( Vladimir Saldo បាននិយាយនៅសប្ដាហ៍នេះថា មនុស្ស៨នាក់ បានស្លាប់ក្នុងដែនដីគ្រប់គ្រងដោយទីក្រុងមូស្គូ ។ មន្ត្រីរូបនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា  មនុស្សសរុបចំនួន៣.៧០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាននៅក្នុងតំបន់ទាំងពីរនោះ៕

យុទ្ធជនរុស្ស៊ីម្នាក់បានស្លាប់ និងមួយចំនួនរងរបួសក្នុងការវាយប្រហារដោយទួរគីនៅក្នុងប្រទេសស៊ីរីភាគខាងជើង

2023/06/13 10:11:45 am        92
ស៊ីរី៖ អង្គការឃ្លាំមើលសង្រ្គាម និងប្រភពសន្តិសុខឃើដ បាននិយាយថា អ្នកប្រយុទ្ធជនជាតិរុស្ស៊ីម្នាក់ បានស្លាប់ និងមួយចំនួនបានរងរបួសនៅក្នុងខេត្តអាឡេប៉ូ (Aleppo) ភាគខាងជើងរបស់ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ទី១២មិថុនា ។អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលតាមដានជម្លោះក្នុងប្រទេសស៊ីរី និយាយថាការស្លាប់និងរបួសលើជនជាតិរុស្ស៊ី បានកើតឡើងនៅពេលក្បួនរបស់ពួកគេត្រូវបានរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំរបស់ទួរគី។វីដេអូចេញផ្សាយដោយទូរទស្សន៍ Ronahi TV ជាស្ថានីយមួយមានសម្ព័ន្ធភាពជាមួយរដ្ឋបាលស្វ័យតដឹកនាំដោយក្រុមជនជាតិភាគតិចឃើដ ក្នុងប្រទេសស៊ីរីភាគខាងជើង បង្ហាញពីបុរសមួយក្រុមកំពុងសែងបុរស២នាក់លើហ្វ្រង់កាចូលក្នុងឧទ្ធម្ភាគចក្រមួយគ្រឿងរបស់រុស្ស៊ី ។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីកាលបរិច្ឆេទ ឬ ទីតាំងនៃវីដេអូនោះបានទេ។ ក្រសួងការពារជាតិរុស្ស៊ី ពុំបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reutersបានទេ។ គួររម្លឹកថា រុស្ស៊ី បានចូលធ្វើអន្តរាគមន៍ក្នុងជម្លោះស៊ីរីក្នុងឆ្នាំ២០១៥ ដោយប្រើការវាយប្រហារតាមអាកាស និងការបញ្ជូនក្រុមទីប្រឹក្សា ព្រមទាំងនគរបាលយោធា ដើម្បីជួយដល់លោកប្រធានាធិបតីស៊ីរី បាសា -អាល់អាសាត (Bashar al-Assad) ដណ្ដើមទឹកដីមកវិញពីក្រុមឧទ្ទាម ដែលមួយចំនួនត្រូវបានគាំទ្រដោយប្រទេសទួរគី។  ចំណែកមន្ត្រីមួយរូបនៃក្រសួងការពារជាតិទួរគី បាននិយាយកាលពីថ្ងៃចន្ទថា របាយការណ៍ដែលថា កងកម្លាំងទួរគីបានបាញ់ផ្លោងកាំភ្លើងធំលើមូលដ្ឋាននានានៅក្នុងតំបន់ដាច់ស្រយាលភាគខាងជើងទីក្រុង Aleppo និងបានធ្លាក់ចំរថពាសដែករបស់រុស្ស៊ី ជារឿងមិនពិត៕

ជំងឺគ្រុនឈាម គំរាមដល់កុមារ នៅក្នុងប្រទេសប៉េរូ

2023/06/12 12:37:07 pm        94
ប៉េរូ៖ ប្រទេសប៉េរូ កំពុងប្រយុទ្ធប្រឆាំងការផ្ទុះឡើងជំងឺគ្រុនឈាមដ៏អាក្រក់បំផុតលើកំណត់ត្រា ហើយវាអាចកើនឡើងខ្លាំងបន្ថែមទៀត ខណៈបាតុភូតអកាសធាតុ El Niño (អែល នីញ៉ូ) នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងកើតសត្វមូសកាន់តែច្រើន។ ចំនួនអ្នកស្លាប់នៅឆ្នាំនេះ បានកើនលើស២០០នាក់ ដោយមានករណីឆ្លងត្រូវបានកត់ត្រាមានចំនួន១៣០.០០០ករណី ជាចំនួនទ្វេដងនៃការផ្ទុះឡើងក្នុងឆ្នាំ២០១៧។ មន្ទីរពេទ្យជាច្រើន កំពុងផ្ទុកចំនួនលើស ហើយជាពិសេសកុមារទទួលផលប៉ះពាល់ នៅក្នុងតំបន់ Piura ភាគខាងជើង។ ជារៀងរាល់ឆ្នាំ នៅក្នុងទីក្រុង Piura ប្រទេសប៉េរូភាគខាងជើងមានកម្តៅក្តៅ វីរុសចម្លងដោយសត្វមូស បានបណ្តាលមនុស្សធ្លាក់ខ្លួនឈឺ ដោយបណ្តាលឲ្យឈឺខ្លួនប្រាណ នឹងគ្រុន ប៉ុន្តែនៅឆ្នាំនេះជាឆ្នាំធ្ងន់ធ្ងរបំផុត ដោយមានករណីឆ្លងជិត ៤០.០០០ករណី និងមានអ្នកស្លាប់ជាង៦០នាក់ នៅក្នុងទីក្រុង Piura តែមួយដែលកំពុងបង្កើតជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺគ្រុនឈាមនៅពេលនេះ។ នៅក្នុងភូមិ San Pablo នៅប្រទេសប៉េរូភាគខាងជើង កង្វះខាតទឹកស្អាត ជាផ្នែកមួយនៃបញ្ហាបរិស្ថានដែលកំពុងគំរាមកំហែង ជាពិសេសនៅក្នុងតំបន់ក្រីក្រមានលំនៅឋានមិនរៀបរយ ជាកន្លែងដែលវីរុសកើនឡើង ហើយប្រជាជនពុំមានទឹកម៉ាស៊ីន ហើយត្រូវស្តុកទុកទឹកនៅក្នុងអាងស្តុក ដែលបង្កើតជាជម្រកបង្កាត់ពូជសម្រាប់សត្វមូស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ុយក្រែន
06/03/2026 05:06 PM
ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM
​មនុស្ស​ត្រូវបាន​ចាប់​ជាចំណាប់​ខ្មាំង​ ខណៈការគំរាមកំហែងដោយ​គ្រាប់បែកបង្ក​​ឲ្យ​មាន​ការជម្លៀស នៅរដ្ឋ California
06/03/2026 05:06 PM
ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ អំឡុប​ពេលមាន «សង្គ្រាមថ្មី​»
06/03/2026 05:06 PM
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
06/03/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM