ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ប្រទេសសេណេហ្គាល់ បិទស្ថានកុងស៊ុលជាច្រើននៅក្រៅប្រទេស ក្នុងពេលមានការវាយប្រហារ និងភាពតានតឹងនយោបាយ

2023/06/08 12:10:17 pm        165
សេណេហ្គាល់៖ ក្រសួងការបរទេសប្រទេសសេណេហ្គាល់ បានប្រកាស់កាលពីថ្ងៃអង្គារថា ខ្លួនបានបិទជាបណ្តោះអាសន្នស្ថានកុងស៊ុលនៅក្រៅប្រទេស ក្នុងពេលមានការរាលដាលភាពតានតឹងផ្នែកនយោបាយ ដែលបានបង្កការវាយប្រហារលើបេសកកម្មការទូតរបស់ខ្លួនក្នុងទីក្រុងប៉ារីស ទីក្រុង Bordeaux ទីក្រុងMilan និងទីក្រុងNew York។ ការតវ៉ាដ៏ខ្លាំង បានផ្ទុះឡើងកាលពីសប្តាហ៍មុន ក្នុងរដ្ឋធានី Dakar ប្រទេសេណាហ្គាល់ និងទីក្រុងផ្សេងៗទៀត បន្ទាប់ពីការកាត់ទោស មេដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រីយ៍ លោក Ousmane Sonko។ ការធ្វើកុបកម្មជាច្រើនថ្ងៃ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៦នាក់ស្លាប់ និងរាប់រយនាក់រងរបួស ខណៈអ្នកគាំទ្ររបស់លោក Sonko បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ។ ភាពរំជើបរំជួលដោយសារវិបត្តិ បានធ្វើឲ្យរង្គោះរង្គើរនៅក្រៅប្រទេស ដោយពលរដ្ឋសេណេហ្គាល់រស់នៅបរទេសនាំទៅរកការធ្វើបាតុកម្ម នៅស្ថានកុងស៊ុលរបស់ប្រទេសនៅក្រៅប្រទេស។ ក្រសួងការបរទេស បាននិយាយថា ក្រសួងកំពុងចាត់វិធានការបង្ការជាមុន ដើម្បីបិទបេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេសបារាំង អ៊ីតាលី និងសហរដ្ឋអាមេរិក សម្រាប់ពេលបច្ចុប្បន្ន បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់។ ក្រសួងនិយាយថា ស្ថានកុងស៊ុលសេណេហ្គាល់ នៅក្នុងទីក្រុង Milan ត្រូវបានរងការវាយប្រហារខ្លាំងបំផុតដោយបាននិយាយថា ម៉ាស៊ីនដែលត្រូវបានប្រើប្រាស់ដើម្បីផលិតលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណជាតិ ត្រូវបានបំផ្លាញ។ ក្រសួងនិយាយថា សេវានានា នឹងបន្តនៅស្ថានកុងស៊ុលក្នុងពេលឆាប់ៗ នៅពេលសម្ភារៈ និងស្ថានភាពសន្តិសុខ អាចដំណើរការទៅបាន។

ចិនបញ្ជូនផ្កាយរណបច្រើនបំផុតចំនួន ២៦គ្រឿងនៅលើយានចម្លងតែមួយទៅកាន់ទីអវកាស

2023/06/08 12:04:40 pm        138
ចិន៖ យានចម្លង Lijian-1 បានហោះចេញដោយជោគជ័យពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប Jiuquan ស្ថិតនៅតំបន់ភាគពាយ័ព្យប្រទេសចិន ដោយបញ្ជូនផ្កាយរណបច្រើនបំផុតចំនួន ២៦គ្រឿង ទៅកាន់គន្លងតារាវិថី ។  វាគឺជាការហោះហើរលើកទី ២របស់យានចម្លង Lijian-1 និងជាផ្កាយរណបច្រើនបំផុត ដឹកដោយរ៉ុក្កែតមួយគ្រឿង នៅក្នុងប្រវត្តិសាស្រ្តចិន ។ យានចម្លង Lijian-1 គឺជារ៉ុក្កែតដើរដោយថាមពលឥន្ធនៈរឹងធំបំផុតរបស់ប្រទេសមួយនេះ ហើយវាតំណាងឲ្យនវានុវត្តន៍ និងល្បឿននៃការបាញ់បង្ហោះយានពាណិជ្ជកម្ម ។  យោងតាមការអះអាងរបស់មជ្ឈមណ្ឌលបាញ់បង្ហោះ និងក្រុមហ៊ុនផលិត បានឲ្យដឹងថា ផ្កាយរណបដែលត្រូវបានបញ្ជូនទៅដោយយានចម្លង Lijian-1 Y2 នឹងត្រូវប្រើប្រាស់យ៉ាងសំខាន់សម្រាប់ការផ្ទៀងផ្ទាត់បច្ចេកវិទ្យា និងព័ត៌មានចាប់ពីចម្ងាយ ។  យានចម្លង Lijian-1 ត្រូវបានផលិតឡើងដោយវិទ្យាស្ថានមេកានិចនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) និងទីភ្នាក់ងារអវកាស CAS Space ។  យានចម្លងមួយនេះ មានកម្លាំងហោះយោងទម្ងន់ឡើង១៣៥តោន កម្លាំងបុក ២០០តោន ប្រវែងសរុប ៣០ម៉ែត្រ និងមានសមត្ថភាពផ្ទុក ១.៥០០គ.ក សម្រាប់គន្លងព្រះអាទិត្យរយៈកម្ពស់ ៥០០គ.ម ៕

ការស៊ើបអង្កេតបានចាប់ផ្តើមដើម្បីកំណត់មូលហេតុបណ្តាលឲ្យរថភ្លើងបុកគ្នានៅក្នុងប្រទេសឥណ្ឌា

2023/06/08 11:36:51 am        144
ឥណ្ឌា៖ រថភ្លើងមួយខ្សែក្នុងចំណោមរថភ្លើងដែលបុកគ្នានៅក្នុងប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន បានចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយកាលពីថ្ងៃពុធ ស្របពេលដែលចំនួនមនុស្សស្លាប់សរុបនៅក្នុងហេតុការណ៍គ្រោះថ្នាក់ផ្លូវដែកស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តប្រទេសមួយនេះ កើនឡើងដល់ ២៧៥នាក់ ហើយកាស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឧបទ្ទេវហេតុនេះកើតឡើង ក៏បានចាប់ផ្តើមផងដែរ ក្នុងនោះការរកឃើញបឋមបង្ហាញថា ការផ្តោតសំខាន់លើការមិនឲ្យសញ្ញា អាចជាមូលហេតុសំខាន់ ។  ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅរដ្ឋ Odisha បានសម្លាប់មនុស្សយ៉ាងហោច ២៧៥នាក់ និងធ្វើឲ្យអ្នកដំណើរជាង១.២០០នាក់ រងរបួស ដែលវាស្ថិតក្នុងចំណោមគ្រោះមហន្តរាយរថភ្លើងដ៏អាក្រក់បំផុតនៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ ។  ស្របពេលដែលក្រុមមន្រ្តីស៊ើបអង្កេតពីមូលហេតុបណ្តាលឲ្យរថភ្លើងធ្លាក់ផ្លូវ របាយការណ៍មួយកាលពីពេលថ្មីៗពីវិទ្យាស្ថាន Comptroller and Auditor General of India បានបង្ហាញពីមូលហេតុទូទៅ សម្រាប់គ្រោះមហន្តរាយស្រដៀងគ្នា ចាប់ពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២១ ។  យោងតាមឯកសារនេះ បានឲ្យដឹងថា នៅក្នុងចន្លោះពេលឆ្នាំទាំងនោះ ការស៊ើបអង្កេតរកឃើញថា ការថែទាំផ្លូវដែក គឺជាមូលហេតុសំខាន់នៃឧបទ្ទេវហេតុភាគច្រើន ។ ចំណែកឯកង្វះខាតបច្ចេកទេសរថភ្លើង គឺជាមូលហេតុទូទៅទី ៣នៃរថភ្លើងធ្លាក់ផ្លូវ ៕

ក្រុមគ្រួសាររងគ្រោះពីរថភ្លើងបុកគ្នានៅឥណ្ឌា សង្ឃឹមថាការធ្វើតេស្ត DNA នឹងជួយរកឃើញអត្តសញ្ញាណសាកសព

2023/06/08 10:20:29 am        102
ឥណ្ឌា៖ ខណៈការស្វែងរកនៅមន្ទីរពេទ្យនានាជាទីដែលជនរងគ្រោះក្នុងគ្រោះថ្នាក់រថភ្លើងដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរយៈពេល២ទសវត្សរ៍របស់ប្រទេសឥណ្ឌា ត្រូវបានធ្វើឡើង លោក Mohammed Imam Ul Haq បានរកឃើញសាកសពក្មួយប្រុសរបស់លោក កាលពីថ្ងៃអង្គារ ទី៦ឧសភា ប៉ុន្តែសាកសកដែលលោកគិតថាជាក្មួយប្រុសទី២ក៏ត្រូវបានគ្រួសារផ្សេងទៀតអះអាងថាជាសមាជិករបស់គេដែរ។ រយៈពេល៤ថ្ងៃ បន្ទាប់ពីគ្រោះមហន្តរាយ លោក Haq ពុំបានរកឃើញ ប្អូនប្រុសរបស់លោក ដែលបានធ្វើដំណើរជាមួយក្មេងទាំង២នាក់នោះទេ ។ លោក ជឿថា ប្អូនប្រុសរបស់លោកក៏បានស្លាប់ដែរ។មនុស្សយ៉ាងហោចណាស់២៨៨នាក់ បានស្លាប់ និង ១.២០០នាក់ បានរងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នា ក្នុងស្រុកBalasore នៃភាគខាងត្បូងរដ្ឋ Odisha កាលពីថ្ងៃទី២ខែឧសភា ។ ការកំណត់អត្តសញ្ញាណជនរងគ្រោះ ជួបការលំបាកខ្លាំង ព្រមទាំងជួបបញ្ហារំខានជាច្រើន ខណៈប្រឈមភាពស្មុគស្មាញជាច្រើន ហើយសាកសពរបស់ជនរងគ្រោះ ត្រូវបានដាច់រហែក ដោយសារកម្លាំងបុកខ្លាំង។ លោក Haq បានប្រាប់សារព័ត៌មាន Reuters នៅវិទ្យាសា្ថនវិទ្យាសាស្ត្រវិជ្ជសាស្ត្ររបសឥណ្ឌា មួយក្នុងចំណោមមន្ទីរពេទ្យសំខាន់ៗជាច្រើនរបស់ទីក្រុង Bhubaneswarនៃរដ្ឋ Odisha ថាយើងគ្មានជម្រើស ក្រៅតែពីធ្វើតេស្ត DNA ទេ ដើម្បីកំណត់បានថាតើជាសាកសពនរណា។ ដំណើរការទាំងស្រុងពិតជាត្រូវការពេលវេលាយូរណាស់ ៕

ឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក បានគ្របដណ្តប់សំណុំផ្សែងអួរអាប់ដោយអគ្គិភ័យពីកាណាដា

2023/06/08 09:55:17 am        108
អាមេរិក៖ សាលារៀនជាច្រើននៅទូទាំងឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក បានលុបចោលសកម្មភាពនានានៅខាងក្រៅ ជើងហោះហើរត្រូវបានផ្អាក ហើយប្រជាជនអាមេរិករាប់លាននាក់ ត្រូវបានជំរុញឲ្យស្នាក់នៅខាងក្នុងលំនៅឋានកាលពីថ្ងៃពុធ ខណៈផ្សេងហុយចេញពីចំហេះព្រៃនៅប្រទេសកាណាដា បានរសាត់អណ្តែតនៅភាគខាងត្បូង គ្របដណ្តប់លើទីក្រុងជាច្រើនដោយផ្សែងអ័ព្ទដ៏ក្រាស់។ ការិយាល័យអាកាសធាតុជាតិសហរដ្ឋអាមេរិក បានចេញការប្រកាសអាសន្នគុណភាពខ្យល់សម្រាប់ឆ្នេរសមុទ្រអាត្លង់ទិកទាំងមូលយ៉ាងជាក់លាក់។ មន្ត្រីសុខភាពនៅក្នុងរដ្ឋនានា ចាប់ពីរដ្ឋ Vermont ដល់ South Carolina ព្រមទាំងរដ្ឋ Ohio និងKansas បានព្រមានពលរដ្ឋដែលបានចំណាយពេលនៅខាងក្រៅថាអាចបណ្តាលឲ្យមានបញ្ហាសុខភាព។ដោយកាត់បន្ថយភាពអាចមើលឃើញបណ្តាលមកពីផ្សែងអ័ព្ទ បានបង្ខំឲ្យរដ្ឋបាលអកាសចរណ៍សហព័ន្ធកាត់បន្ថយឬផ្អាកជើងហោះហើរមួយចំនួនចូលមកក្នុងទីក្រុងញ៉ូវយ៉ក នៅអាកាសយានដ្ឋាន LaGuardia និងអាកាសយានដ្ឋានអន្តរជាតិ Newark Liberty ។ សាលារៀនជាច្រើនកន្លែងនៅឆ្នេរសមុទ្រភាគខាងកើត បានលុបចោលសកម្មភាពនៅខាងក្រៅ រួមទំាងការលេងកីឡា ដំណើរកម្សាន្ត និងការសម្រាកវិស្សមកាល ដើម្បីការពារសិស្ស៕

ពលរដ្ឋអ៊ុយក្រែន ប្រឈមនឹងការបាត់បង់ទីជម្រក និងជំងឺផ្សេងៗ ខណៈទឹកជំនន់ពីការបំផ្លាញទំនប់ទឹកបានហក់ឡើងខ្ពស់

2023/06/08 09:09:47 am        116
អ៊ុយក្រែន៖ ប្រជាពលរដ្ឋអ៊ុយក្រែន បានបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានទឹកជន់លិច ខណៈទឹកជំនន់ បានហក់ឡើងនៅទូទាំងភាគខាងត្បូង កាលពីថ្ងៃពុធ បន្ទាប់ពីការបំផ្លិចបំផ្លាញទំបន់វារីអគ្គិសនីដ៏ធំនៅសមរភូមិមុខ រវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន ដែលបានចោទដាក់គ្នា។ ប្រជាពលរដ្ឋបានដើរលុយទឹកតាមផ្លូវនានាដែលត្រូវបានទឹកលិច ដោយលីកូននៅលើស្មា បីសុនខ និងយូរថង់ផ្លាស្ទីក ខណៈក្រុមអ្នកសង្គ្រោះ បានប្រើប្រាស់ទូកជ័រ ដើម្បីស្វែងរកនៅតាមតំបន់នានាជាទីដែលមានជម្រៅទឹកលិចក្បាល។ អ៊ុយក្រែន និយាយថា ទឹកជំនន់នឹងបណ្ដាលឲ្យមនុស្សរាប់លាននាក់ គ្មានទឹកស្អាតទទួលទាន បំផ្លិចបំផ្លាញដីកសិកម្មរាប់ម៉ឺនហិកតា និងប្រែក្លាយផ្ទៃដីជាច្រើនទៀតទៅជាទីវាលរហោឋាន។ គ្រោះមហន្តរាយនៅទំនប់វារីអគ្គិសនី Nova Kakhovka បានកើតឡើងស្របពេលនឹងមានការចាប់ផ្ដើមវាយបកដែលបានរង់ចាំជាយូរពីសំណាក់កងកម្លាំងអ៊ុយក្រែន ដែលត្រូវគេមើលឃើញថា ថាដំណាក់កាលសំខាន់មួយទៀត នៃសង្គ្រាមនេះ ។ ភាគីនិមួយៗ បានចោទដាក់គ្នាពីការបន្តការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ នៅទូទាំងតំបន់ទឹកជំនន់ និងបានព្រមានពីការរសាត់គ្រាប់មីនដោយទឹកជំនន់៕

អ្នកភូមិក្នុងតំបន់សង្រ្គាមនៅអ៊ុយក្រែនរត់ភៀសខ្លួនចេញពីទឹកជំនន់ បន្ទាប់ពីទំនប់ទឹកដ៏ធំត្រូវបានបំផ្លាញ

2023/06/07 09:03:23 am        114
អ៊ុយក្រែន៖ សន្ធឹកទឹកហូរយ៉ាងខ្លាំងកាត់ទំនប់ទឹកដ៏ធំមួយនៅលើទន្លេ Dnipro ដែលខណ្ឌចែកកម្លាំងរុស្ស៊ី និង អ៊ុយក្រែន ក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូង កាលពីថ្ងៃអង្គារ បង្កជាទឹកជំនន់ជន់លិចផ្ទៃដីដ៏ធំនៃតំបន់សង្រ្គាម និងបង្ខំឲ្យក្រុមអ្នកភូមិរត់ភៀសខ្លួន។ ក្រុមសង្រ្គោះបន្ទាន់របស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ បានបង្ហាញពីក្រុមការងារសង្រ្គោះប្រើប្រាស់ទូកម៉ាស៊ីនទូទាំងតំបន់លំនៅឋានប្រជាពលរដ្ឋរងការជន់លិចក្នុងតំបន់ Kherson។ ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានចោទដាក់គ្នាទៅវិញទៅមក ចំពោះការបំផ្ទុះទំនប់ទឹក Nova Kakhovka ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្រ្គាម។ វិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនជាអ្នកបំផ្លាញទំនប់ទឹកនេះ ដើម្បីបង្វែរការចាប់អារម្មណ៍ពីការបើកការវាយបកដ៏ធំ ដែលទីក្រុង Moscow និយាយថា កំពុងបរាជ័យ។ ក្រុមមន្ត្រីលើកបន្តុបដោយរុស្ស៊ី មួយចំនួន បាននិយាយថា ទំនប់ទឹកនេះ បានដាក់ដោយខ្លួនឯង។ ភាគីទាំង២ពុំបានផ្ដល់ភស្តុតាងជាសាធារណៈភ្លាមៗទេថាតើភាគីណាមួយដែលទទួលខុសក្នុងរឿងនេះ។ អនុសញ្ញាក្រុងហ្សឺណែវ ហាមប្រាមដាច់ខាតចំពោះការដាក់គោលដៅលើទំនប់នានា ដោយសារតែវាបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។  យោងតាមសំណើដែលសារព័ត៌មាន Reuters ទទួលបាន ទាំងអ៊ុយក្រែន ទាំងរុស្ស៊ី បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យរៀបចំជំនួបពិភាក្សាមួយស្ដីពីការបាក់ទំនប់ទឹក ។ ប្រទេសអ៊ុយក្រែនបានចោទរុស្ស៊ីពីបទប្រព្រឹត្តភេរវកម្មអេកូឡូស៊ី និងបច្ចេកវិទ្យា ខណៈរុស្ស៊ីបានហៅថាជាអំពើបំផ្លិចបំផ្លាញដែលធ្វើឡើងដោយអ៊ុយក្រែន ៕

យ៉ាងហោចណាស់មនុស្ស៤២នាក់ស្លាប់ និងរាប់ពាន់នាក់គ្មានលំនៅឋានបន្ទាប់ពីទឹកជំនន់នៅហៃទី

2023/06/06 01:53:50 pm        132
ហៃទី៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសហៃទី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៤២នាក់ស្លាប់កាលពី២ថ្ងៃកន្លងទៅនេះ ហើយមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួននិងរងរបួស។ លំនៅឋានជាង១៣.៦០០ខ្នង ត្រូវបានចុះបញ្ជី ខណៈទឹកជនលិច។ នៅក្នុងទីក្រុង Leogane នៃតំបន់ឆ្នេរសមុទ្រ មានទីតាំងនៅខាងលិចទីក្រុងព័រអូប្រាំង នៅតែមានទឹកលិចនៅលើដងផ្លូវនានា ដែលមនុស្សជាច្រើនបានស្វែងរកសម្លៀកបំពាក់ដែលត្រូវបានហូនាំដោយទឹកជំនន់កប់ក្រោមដីល្បប់។  នាង Phania Cange ខណៈកំពុងកាន់ធុងមួយដាក់សម្លៀកបំពាក់ដែលត្រូវបានគេចែកឲ្យ បាននិយាយថា ខ្ញុំបានបាត់បង់កូនអាយុ៥ឆ្នាំម្នាក់។ ខ្ញុំជួបហានីភ័យបាត់កូន២នាក់ ប៉ុន្តែព្រះបានបន្សល់ទុកកូនម្នាក់ផ្សេងទៀតទើនៅលើដើមឈើ។ ខ្ញុំជួយសង្គ្រោះបានកូនម្នាក់ ប៉ុន្តែបានបាត់បង់ម្នាក់។ លំនៅឋានរបស់ខ្ញុំ ត្រូវបានទឹកជំនន់ហូរនាំទៅ។ ទីភ្នាក់ងារការពារជនស៊ីវិល បាននិយាយនៅលើបណ្តាញ Twitter កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់បានកើនឡើងចាប់តាំងពីយប់ថ្ងៃអាទិត្យទី៤ ខែមិថុនា បន្ទាប់ពីទឹកជំនន់កាលពីចុងសប្តាហ៍វាយប្រហារនៅតំបន់នានារបស់ប្រទេសនេះ រួមទាំងនៅជិតរដ្ឋធានៅព័រអូប្រាំង។ទឹកជំនន់ធ្ងន់ធ្ងរកើតមានឡើង ខណៈប្រទេសហៃទីប្រឈមសេណារីយោដ៏លំបាករួចទៅហើយ ក្នុងពេលមានអំពើហិហ្សាជនអន្តពាលដ៏ឃោឃៅ ខណៈប្រធានការពារជនស៊ីវិល បានប្រាប់សារព័ត៌មាន Miami Herald ថាមានឧបសគ្គរារាំងកិច្ចប្រឹងប្រែងជួយសង្គ្រោះ។ ទីភ្នាក់ងារផ្តល់ជំនួយ បានដឹកជញ្ជូនស្បៀងអាហារ ទៅកាន់ពលរដ្ឋជម្លៀសខ្លួន ខណៈមន្ត្រីការពារជនស៊ីវិល បានព្រមានកាលពីចុងសប្តាហ៍ថា វិស័យកសិកម្ម នៅក្នុងផ្នែកជាច្រើនរបស់ប្រទេសនេះ បានទទួលរងគ្រោះយ៉ាងខ្លាំង។ ភ្លៀងធ្លាក់ បានកើតឡើងក្នុងពេលដំណាលគ្នាជាមួយនឹងការចាប់ផ្តើមរដូវព្យុះកំណាច Atlantic ដែលកើតឡើងពីខែមិថុនា ដល់ខែវិច្ឆិការ៕

នាវាចិនចាកចេញពីដែនទឹកវៀតណាម បន្ទាប់ពីមានការចរចា រវាងអាមេរិក និងចិន

2023/06/06 01:32:57 pm        93
ចិន៖ អ្នកជំនាញតាមដានការចរាចររបស់នាវា បាននិយាយថា នាវាស្រាវជ្រាវរបស់ចិន និងនាវាអមដំណើររបស់ខ្លួន ដែលបានធ្វើប្រតិបត្តិការជិតមួយខែ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ(EEZ)របស់ប្រទេសវៀតណាម នៅសមុទ្រចិនខាងត្បូង បានចាកចេញពីដែនទឹកទាំងនោះហើយ កាលពីយប់ថ្ងៃចន្ទ (ទី៥ ខែមិថុនា) បន្ទាប់ពីមានការចរចាកម្រិតខ្ពស់សហរដ្ឋអាមេរិក-ចិន។យោងតាមទិន្នន័យតាមដានប្រតិបត្តិការនាវាចរណ៍ បានឲ្យដឹងថា នាវាចិន ឈ្មោះ Xiang Yang Hong 10 បានចាប់ផ្តើមធ្វើដំណើរក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម កាលពីថ្ងៃទី៧ ខែឧសភា ដែលពេលខ្លះមានអមដោយនាវាជាច្រើនគ្រឿង និងបើកឆ្លងកាត់ជាទៀងទាត់តំបន់ឧស្ម័ន និងប្រេង ដែលប្រតិបត្តិការដោយក្រុមហ៊ុនរបស់ប្រទេសរុស្ស៊ី។តែកាលពីថ្ងៃចន្ទ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន បានជួបពិភាក្សាគ្នា នៅទីក្រុងប៉េកាំង ដែលភាគីទាំងពីរហៅថាកិច្ចពិភាក្សាស្ថាបនា នាវារបស់ចិន និងនាវាអមដំណើរជាងពាក់កណ្ដាល បានចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅកោះហៃណាន (Hainan) របស់ប្រទេសចិនវិញ ដោយចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាមប្រហែលពាក់កណ្តាលអធ្រាត្រ។នៅពេលត្រូវបានសួរអំពីការធ្វើចរាចររបស់នាវាទាំងនេះ ក្រសួងការបរទេសចិន មិនបានធ្វើអត្ថាធិប្បាយអ្វីនោះឡើយ ពាក់ព័ន្ធនឹងការវិលត្រឡប់ទៅកាន់កោះហៃណាន (Hainan) វិញ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នាវាស្រាវជ្រាវវិទ្យាសាស្ត្ររបស់ចិន ដែលធ្វើសកម្មភាពស្រាវជ្រាវធម្មតា នៅក្នុងដែនសមុទ្រក្រោមដែនសមត្ថកិច្ចរបស់ប្រទេសចិន គឺស្របច្បាប់ និងត្រឹមត្រូវ។ ករណីនៃការឆ្លងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសមួយផ្សេងទៀតនោះ មិនមានឡើយ»។ដោយឡែកក្រសួងការបរទេសវៀតណាមវិញ មិនបានឆ្លើយតបទៅនឹងការស្នើសុំការអត្ថាធិប្បាយនោះទេ៕

មនុស្សយ៉ាងហោច ១៨នាក់ស្លាប់ដោយសារពុលស្រាផ្លែប៉ោមនៅប្រទេសរុស្ស៊ី

2023/06/06 01:26:20 pm        67
រុស្ស៊ី៖ ចំនួនមនុស្សស្លាប់ដោយសារពុលស្រាផ្លែប៉ោមនៅតំបន់ Ulyanovsk ប្រទេសរុស្ស៊ី បានកើនឡើងដល់១៨នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ នេះបើយោងតាមការអះអាងរបស់អភិបាលតំបន់ Ulyanovsk លោក Alexei Russkikh បានឲ្យដឹងនៅលើបណ្តាញព័ត៌មានសង្គម Telegram កាលពីថ្ងៃចន្ទ ។  សារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា ស្រាផ្លែប៉ោមមានបរិមាណមេតាណុលអាចបណ្តាលឲ្យស្លាប់បាន មានសារធាតុពុលច្រើនជាងអេតាណុលដែលរកឃើញនៅក្នុងភេសជ្ជៈមានជាតិអាល់កុលធម្មតា។  ក្រុមអាជ្ញាធរ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីសង្ស័យថាបានធ្វេសប្រហែសជាហេតុបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើនបែបនេះ ហើយនិងបានបញ្ជាឲ្យបញ្ឈប់ការលក់ទំនិញប៉ះពាល់ទាំងនេះ ។  កាលពីរយៈពេល ១ថ្ងៃមុន មនុស្ស ១៦នាក់ ត្រូវបានគេនិយាយថា បានស្លាប់ ប៉ុន្តែសេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា មនុស្សយ៉ាងហោច ១៨នាក់ បានស្លាប់ដោយសារពុលស្រាផ្លែប៉ោម ក្នុងនោះមនុស្ស ១០នាក់ បានសន្លប់។  មនុស្ស ១៤នាក់ រស់នៅក្នុងតំបន់ Dimitrovgrad និងមនុស្ស ៣នាក់រស់នៅក្នុងតំបន់ Ulyanovsk បានស្លាប់ ។ ចំណែកឯក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ ដែលបានតស៊ូដើម្បីជីវិតរបស់នាង ត្រូវបានគេរាយការណ៍ថា បានស្លាប់ផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជប៉ុនបដិសេធការទាមទាររបស់កោះ​តៃវ៉ាន់ សម្រាប់ការពិភាក្សា​ ជុំវិញការកំណត់ព្រំដែនជាមួយហ្វីលីពីន
06/03/2026 03:06 PM
អាមេរិកស្នើដាក់​អត្រា​យ៉ាង​ហោចណាស់​​ ១០% ខណៈលោក Trump កំពុងសាងជញ្ជាំងពន្ធឡើងវិញ
06/03/2026 03:06 PM
ក្រសួងរតនាគារអាមេរិកចេញទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដោយ​ផ្តោតលើការដោះដូរ​រូបិយប័ណ្ណគ្រីបតូ
06/03/2026 03:06 PM
អាមេរិកសម្លឺង​ដល់​ការ​បើក​ច្រកសមុទ្រ Hormuz ដោយ​ទម្រង់ស្ងាត់ៗ ​​សម្រាប់​គម្រោង Project Freedom
06/03/2026 03:06 PM
ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ចំនួន ២ ប្រកាសពីការកំណត់អាវុធឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ
06/03/2026 03:06 PM
ឥណ្ឌាដករូបសំណាក Messi ចេញនៅទីក្រុង Kolkata ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព
06/03/2026 03:06 PM
បើក Soccer League នឹងរំលេចទស្សនីយភាពជាច្រើន ពិសេសការច្រៀងចម្រៀងជាតិ ដើម្បីលើកទឹកចិត្តវីរកងទ័ព និងជនភៀសសឹក
06/03/2026 02:06 PM
សមាជិកសភា៖ អ៊ីរ៉ង់ចង់ធ្វើជាតូបនីយកម្មច្រកសមុទ្រហ័រមូស
06/03/2026 02:06 PM
មេដឹកនាំសហគមន៍លីបង់នឹងដាក់ពាក្យប្តឹងប្រឆាំងការគាំទ្ររបស់អាមេរិកចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅលីបង់
06/03/2026 02:06 PM
អ្នកជំនាញ៖ អ៊ីរ៉ង់មានតួនាទីសំខាន់នៅក្នុងដំណើរការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/03/2026 02:06 PM