នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងបាញ់ទឹកលាងសម្អាតនៅបេនឡានផ្សារថ្មី

2023/01/03 03:14:26 pm        718
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញចុះរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាននិងបាញ់ទឹកលាងសម្អាត​នៅតំបន់បេនឡានផ្សារថ្មី ដើម្បីឱ្យមាសសោភណ្ឌភាពឡើងវិញ ព្រោះនៅចំណុចនេះ​គឺ​ចំ​កណ្ដាល​ទីក្រុង​ផងដែរ ដែលក្រុមអ្នករត់រថយន្តឈ្នួលបានចោលសំរាម និងបន្ទោសបង់ ធ្វើឱ្យជះក្លិន ដល់​ពលរដ្ឋដែលមានផ្ទះរស់នៅក្បែរនោះ ។សូមជម្រាបជូនថា ទីតាំងបេនឡានផ្សារថ្មីនេះ ស្ថិតនៅតាមបណ្ដោយមហាវិថីមុនី្នវង្សកែង​ជាមួយ​នឹងផ្លូវលេខ១២៦ មូលដ្ឋានសង្កាត់ផ្សារថ្មីទី២ ​ខណ្ឌដូនពេញរាជធានីភ្នំពេញ។លោក ចាប ឌីណា អភិបាលរងនៃគណៈអភិបាល ​ខណ្ឌដូនពេញ បានឲ្យដឹងថា តំបន់នេះ​ត្រូវបាន​ពលរដ្ឋដែលមានផ្ទះរស់នៅក្បែរនោះសំណូមពរមកអាជ្ញាធរ ឲ្យជួយ​រៀបចំ​សណ្ដាប់ធ្នាប់​បរិស្ថានអនាម័យ​ឡើងវិញ ។ លោក បានបន្ថែមថា មាន​ក្រុមអ្នករត់រថយន្តឈ្នួល​ បានចតរថយន្តគ្មាន​សណ្ដាប់ធ្នាប់បង្ករ​មាន​ការកកស្ទះ និងចោលសំរាមគ្មាន​សណ្ដាប់ធ្នាប់ត្រឹមត្រូវ ថែមទាំង​បន្ទោសបង់ក្បែរៗ​កង់ឡាន​របស់ខ្លួន បណ្ដាលឱ្យជះក្លិន​ដល់​ការរស់នៅរបស់ពួកគាត់។ដូច្នេះនៅព្រឹកថ្ងៃទី០៣​ ខែ មករា ឆ្នាំ២០២៣ ​ដោយមានការណែនាំពីលោក ជា ខេមា ​អភិបាលនៃខណៈអភិបាលខណ្ឌដូនពេញ​បានឲ្យលោក ចាប ឌីណា ​អភិបាលរងទទួលបន្ទុកសណ្ដាប់ធ្នាប់អនាម័យ​ បរិស្ថាន ដឹកនាំ​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់នៅតំបន់បេនឡានផ្សារថ្មីនេះ​ដើម្បីឲ្យមាន​សោភណភាព​ឡើងវិញ និងមានបាញ់ទឹកលាងសម្អាតនៅតំបន់នោះ ដែលក្រុមអ្នករត់រថយន្តឈ្នួល​បាន​បន្ទោសបង់ ​និងចោលសំរាមជាដើម។ជាចុងក្រោយអភិបាលរងសំណូមពរដល់ក្រុមអ្នករថយន្តឈ្នួលទាំងអស់​សូមជួយចូលរួមសហការ​ជាមួយនឹងអាជ្ញាធរ ​កុំចតរថយន្ត ជាពីរ បី ​ជួរលើផ្លូវ​ បង្ករការកក់ស្ទះ និងថែរក្សាអនាម័យ​បរិស្ថាន​ឲ្យបានល្អប្រសើរ ដើម្បីសោភណភាពទីក្រុងស្អាតទាំងអស់គ្នា៕ អត្ថបទ៖ កុម្ភៈ

នគរបាលចរាចរណ៍ផ្លូវគោក អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបរ ក្នុងថ្ងៃចូលឆ្នាំសកល

2022/12/31 11:44:37 am        552
ភ្នំពេញ៖ នគរបាលចរាចរណ៍ផ្លូវគោក បានអំពាវនាវទៅកាន់អ្នកប្រើប្រាស់ផ្លូវ សូមបង្កើនការ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតក្នុងពេលបើកបរ ​នាឱកាសបុណ្យចូលឆ្នាំសកល ​ខណៈនៅកម្ពុជា​ឱ្យ​តែមានពិធីបុណ្យទានធំៗម្ដងៗ តែងមានករណីគ្រោះថ្នាក់ចរាចរណ៍ កើនឡើងច្រើន ហើយបណ្ដាលឲ្យមានស្លាប់ ​និងរបួសជាច្រើននាក់ ។លោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយករដ្ឋាននគរបាលចរាចរណ៍​សណ្ដាប់ធ្នាប់​សាធារណៈ ​បានឲ្យដឹងថា ​តាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ គឺនាយកដ្ឋាន​នគរបាលចរាចរណ៍ ក៏ដូចជាបណ្ដាស្នងការដ្ឋានរាជធានី-ខេត្ត ​បានដាក់ចេញនូវវិធានការ រក្សា​សណ្ដាប់ធ្នាប់ ​សុវត្ថិភាពចរាចរណ៍ឲ្យបានកាន់តែល្អប្រសើរ ​និងវិធានការរឹតបន្ដឹងច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ដើម្បីបង្ការ ​ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ​ដែលកើតមានឡើងនៅតាមដងផ្លូវ ។លោក បានបន្តថា ស្ថានភាពចរាចរណ៍តាមដងផ្លូវបច្ចុប្បន្ននេះ ​គឺសង្កេតឃើញថា មាន សណ្ដាប់​ធ្នាប់​ល្អប្រសើរហើយ ​ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដដែលដោយ​ក្នុងមួយថ្ងៃ​ជា​មធ្យមមានមនុស្សស្លាប់ចំនួន៥នាក់ ​និងរបួសប្រមាណ ១០នាក់ ​ដែលភាគច្រើន គឺកើតឡើង​ចំពោះអ្នកបើកបរម៉ូតូ ។លោកឧត្ដមសេនីយ៍ត្រី បានគូសបញ្ជាក់ថា ​ពេលវេលាគ្រោះថ្នាក់កើតឡើងច្រើន ​នៅពេល មាន​ពិធីបុណ្យទានផ្សេងៗ ឬថ្ងៃចុងសប្ដាហ៍ ​ដែលពលរដ្ឋធ្វើដំណើរច្រើននៅលើដងផ្លូវ ​បញ្ហា ​នេះហើយ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ​ពិសេសអ្នកប្រើប្រាស់ផ្លូវ ​សូមចូលរួមគោរពច្បាប់ ចរាចរណ៍​ឲ្យបានខ្ជាប់ខ្ជួន ។លោកឧត្ដមសេនីយ៍ត្រី ថី វិសាល បានបន្ថែមថា សូមពលរដ្ឋខ្លាចច្បាប់ ជាជាងខ្លាចនគរបាល ចរាចរណ៍ ហើយបើកបរដោយមានការចេះយោគយល់អធ្យាស្រ័យខ្ពស់នៅលើដងផ្លូវ បើកបរ ដោយស្មារតីប្រុងប្រយ័ត្នជានិច្ច ពោលមិនលើសល្បឿនកំណត់ គោរសិទ្ធិអទិភាព និងកុំបើក បរនៅពេលស្រវឹង ៕ អត្ថបទ បាន សុខរិទ្ធិ

អាជ្ញាធររាជធានីដាក់វេនប្រចាំការ​ និងសមត្ថកិច្ចប្រមាណ១ពាន់នាក់ការពារសន្តិសុខឆ្លងឆ្នាំសកលឆ្នាំនេះ

2022/12/31 08:46:55 am        550
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌ និងសមត្ថកិច្ចទាំងអស់ត្រូវ​មានក្រុមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង​ ខណៈនគរបាលប្រើប្រាស់កម្លាំងប្រមាណ១០០០នាក់ ដើម្បីការពារ​សន្តិសុខ សុវត្ថិភាព ​និងដោះស្រាយបញ្ហាចរាចរណ៍ បង្កលក្ខណៈសប្បាយភាព​ជូន​ប្រជាពលរដ្ឋក្នុង​ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ ។អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ និង​កងកម្លាំង​មានសមត្ថកិច្ចទាំង​២ប្រភេទ ​សហការគ្នា ​ពិនិត្យដោះស្រាយ​ ចំពោះទីតាំងសប្បាយភាពនានា នៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋបានសប្បាយរីករាយ​ក្នុងឱកាសចូល​ឆ្នាំសកល នារាត្រីថ្ងៃទី៣១ធ្នូនេះ។ការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្នុងកិច្ច​ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ​នៅសាលារាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ​នៅរាត្រីថ្ងៃទី៣១ធ្នូ បុណ្យចូលឆ្នាំសកលបានចាប់ផ្តើម ពេលនោះហើយដែលប្រជាពលរដ្ឋសម្រុកចូលទៅលេងនៅកន្លែងសប្បាយភាពនានា។ ដូច្នេះទេ សម្រាប់អាជ្ញាធរខណ្ឌពាក់ព័ន្ធ ​និងកម្លាំងសមត្ថកិច្ចតាមខណ្ឌ​ រួមទាំងកម្លាំងស្នងការដ្ឋាន ត្រូវ​ពិនិត្យ​កន្លែងសប្បាយភាពនានា​ ជាមួយនិងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ សន្តិសុខនិង​សណ្តាប់ធ្នាប់​ជូនប្រជាពលរដ្ឋ ​ពិសេសនៅមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌជ្រោយ​ចង្វារ និងខណ្ឌច្បារអំពៅជាដើម ដែលខណ្ឌទាំងនេះជាខណ្ឌដែលមានទីតាំង​សប្បាយភាព​ច្រើនជាងគេ ហើយទីតាំង​ទាំងនេះ​តែង​ទទួលរងនូវការ​កកស្ទះ​ចរាចរជាច្រើនម៉ោង នាបុណ្យឆ្លង​ឆ្នាំសកលនេះ។ឯកឧត្តម ឃួង ស្រេង បាន​បញ្ជាក់ថា ​គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ​នឹងត្រូវបង្កើត​ឲ្យមានក្រុមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ​ក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ ។ ដូច្នេះទេ​មន្ត្រី​ និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់ត្រូវមានមុខប្រចាំការ និងបំពេញការងាររបស់ខ្លួន។ ​ក្នុងនាមជាមន្ត្រី ​និង​កម្លាំង​សមត្ថកិច្ចត្រូវដឹងខ្លួនថា ពេលមានពិធីបុណ្យធំៗ គឺមានកន្លែងសប្បាយភាព មន្ត្រី ​និងសមត្ថកិច្ចមិន​អាច​សប្បាយ​ដូចប្រជាពលរដ្ឋទេ​ តែជាអ្នកការពារភាពសប្បាយជូនប្រជាពលរដ្ឋ។បន្ថែមពីនេះទៀត ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំងអស់​ផ្សព្វផ្សាយ​ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ​ បង្ក្រាបល្បែងស៊ីសង​ខុសច្បាប់​ បង្ក្រាបគ្រឿងញៀន ​ក្មេងទំនើង ​និងការជួញដូរមនុស្ស នៅរាជធានីភ្នំពេញផងដែរ។លោកឧត្តមសេនីយ៍ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ​បានឲ្យដឹងដែរថា ស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ ​តាមផែនការនឹងប្រើប្រាស់កម្លាំងប្រមាណ ១០០០នាក់ ដើម្បី​ការពារសន្តិសុខ សុវត្ថិភាព និងដោះស្រាយបញ្ហាចរាចរ បង្កលក្ខណៈសប្បាយភាពជូនប្រជាពលរដ្ឋ​បានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំសកល នារាត្រីថ្ងៃទី៣១ធ្នូនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះគូសគំនូសជូនដល់អាជីវករ ដែលកំពុងធ្វើអាជីវកម្មរំលោភលើផ្លូវសាធារណៈ

2022/12/30 02:13:29 pm        616
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចាត់ឱ្យ​ក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បន្តចុះគូសគំនូសជូនដល់អាជីវករ ដែល​កំពុងធ្វើ​អាជីវកម្មរំលោភលើ​ផ្លូវសាធារណៈ សម្រាប់អ្នកដំណើរ​ថ្មើជើង​ ដើម្បីរក្សាសណ្ដាប់ធ្នាប់​អនាម័យ​បរិស្ថានក៏បានល្អប្រសើរ។សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ លោក ចាប ឌីណា អភិបាលរង​នៃ​គណៈអភិបាល​ខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈប្រជាការឯកភាពខណ្ឌ ចុះ​គូស​គំនូស​ជូន​ដល់អាជីវក គឺគោលបំណង ដើម្បីជួយសម្រួលដល់ការលក់ដូរ ​ការ​ធ្វើ​អាជីវកម្មរបស់​ពួកគាត់ ​ព្រោះ ខណ្ឌដូនពេញ ​ជាតំបន់ទីប្រជុំជន​ដែលមានភ្ញៀវជាតិ ​អន្តរជាតិ​ អញ្ជើញ​មកកំសាន្ត ហាត់ប្រាណ​មិនដែលដាច់នោះទេ។លោក ចាប ឌីណា ​បានលើកឡើងថា គោលដៅ​សំខាន់របស់អាជ្ញាធរដែលយក​ចិត្តទុកដាក់​បំផុត​នោះគឺការរក្សាបានសន្តិសុខ ​សណ្តាប់ធ្នាប់ ​អនាម័យ ​បរិស្ថានល្អជូនភ្ញៀវជាតិ ​អន្តរជាតិ ។ ​ដូច្នេះ ការ​ចុះរៀបចំ​សណ្តាប់ធ្នាប់ ​របៀបរៀបរយ​ នៅតាមដងផ្លូវ​ ​តាមទីតាំងអាជីវកម្មនានាពិតណាស់​មិនទាន់​បាន​គ្រប់​ជ្រុងជ្រោយ​នៅ​ឡើយទេ​ តែងតែមានការខ្វះចន្លោះខ្លះ។ ​តែយ៉ាង​ណា​អាជ្ញាធរ​ស្នើសុំបងប្អូន​ដោយ​ទទួច​ចូលរួម​សហការ​ជាមួយអាជ្ញាធរ ដើម្បី​ឲ្យទីតាំង​យើង​ស្អាត មាន​របៀបរៀបរយ ​សណ្តាប់ធ្នាប់ អនាម័យ ​បរិស្ថានល្អ ​និងមានអតិថិជនច្រើន​។ ជាចុងក្រោយ​អាជ្ញាធរមានសមត្ថកិច្ច ​ស្នើសុំបងប្អូនកុំចតយាន្ត​ជំនិះនៅ​ទីតាំង​ដែលមានស្លាក​សញ្ញា​ហាមឃាត ​ចតត​ម្រៀប​គ្នា​ពីរបីជួរ ​និងការ​យក​ថូរផ្កា​ផើង​ផ្កា...ដាក់​នៅលើ​ផ្លូវ​សម្រាប់​អ្នក​ដំណើរ​ថ្មើជើង​ជាដើម​៕ អត្ថបទ៖ កុម្ភៈ

ក្រុមរុករក និងសង្គ្រោះករណីឆាបឆេះអគារកាស៊ីណូនៅប៉ោយប៉ែតរកឃើញសាកសព ១១នាក់បន្ថែមទៀតនៅព្រឹកនេះ

2022/12/30 11:33:51 am        245
Update៖ គិតត្រឹមម៉ោងជាង ១០ព្រឹក ថ្ងៃទី៣០ ខែធ្នូនេះ ក្រុមអ្នករុករក កម្ពុជា-ថៃ បានរកឃើញសាកសពជនរងគ្រោះក្នុងករណីឆាបឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន ១១នាក់ទៀត ។ ដូចនេះសាកសពកើនដល់ជាង ២០នាក់ហើយ ។ ក្រុមអ្នករុករក នៅតែបន្តប្រតិបត្តិការដោយភាពសស្រាក់សស្រាំបំផុត។

Update៖ ឆេះអគារកាស៊ីណូ នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និង ៥៣នាក់រងរបួសធ្ងន់

2022/12/29 02:23:06 pm        2241
ប៉ោយប៉ែត៖ ព័ត៌មានបឋមគិតត្រឹមរសៀលថ្ងៃថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ​ តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ​ក្នុងហេតុការណ៍​ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អ្នកស្លាប់បានកើនឡើងដល់ចំនួន១៩នាក់ និង ៥៣នាក់រងរបួសធ្ងន់ ។ក្រោយរកឃើញសាកសព ជនរងគ្រោះជាបន្តបន្ទាប់ ​ក្នុងហេតុការណ៍​ឆេះអគារកាស៊ីណូ ហ្គ្រែនដាយមិនស៊ីធី នៅប៉ោយប៉ែត អាជ្ញាធរបានសម្រេច តម្កល់សពជនរងគ្រោះ នៅវត្តត្រាច មានចម្ងាយប្រហែលជា ២ គីឡូម៉ែត្រពីទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ មុនធ្វើការដឹកសាកសពចេញទៅប្រទេសថៃ ក៏ដូចជាតាមតំបន់គោលដៅនានា ៕

លោក អ៊ុំ រាត្រី៖ មកទល់ម៉ោងនេះអគ្គិភ័យនៅតែបន្តឆាបឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណនៅឡើយទេ

2022/12/29 09:03:47 am        301
បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះអគារក្រុមហ៊ុនក្រេនដាយមេនរីសត Royal G Club ទីតាំងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីកណ្តាលអាធ្រាតយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ប្រើប្រាស់កម្លាំងសរុបកំពុងដុតដៃជើងធ្វើការសង្គ្រោះ និងគ្រប់គ្រងស្ថានការ។លោកបន្តថា មកដល់ម៉ោងនេះ អគ្គិភ័យនៅតែបន្តឆាបឆេះ ហើយទំហំនៃការខូចខាតនៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ៕

ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងការចុះបង្ក្រាបគ្រឿងញៀន ស្លាប់មន្ត្រីនគរបាលម្នាក់

2022/12/28 08:54:39 pm        5322
ភ្នំពេញ ៖ តាមប្រភពជំហានដំបូងអោយដឹងថា មានការចុះបង្ក្រាបគ្រឿងញៀន ពីសំណាក់សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បើកការចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនមួយក្រុមធំ រហូតមានការផ្ទុះអាវុធតបតគ្នា បណ្តាលអោយ មន្ត្រីនគរបាលម្នាក់បានស្លាប់ បង្កការភ្ញាក់ផ្អើល ជាខ្លាំង នាវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ។លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានប្រាប់ BTV តាមទូរស័ព្ទ នាយប់ព្រលប់ថ្ងៃខែ ដដែលអោយដឹងថា ករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមរថយន្តចាប់ឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន ។លោកអធិការរងបន្តថា លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ចាប់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។ជុំវិញការបង្ក្រាបខាងលើនេះ គេនៅមិនទាន់ដឹងថា ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងផ្តើមចុះបង្ក្រាបពី​ចំណុច​ឬគោលដៅ​ណា​មក​នោះទេ ​ដែលបណ្តាលអោយមានការផ្ទុះអាវុធតបតគ្នា ហើយបណ្តាលអោយកងកម្លាំងម្នាក់ត្រូវស្លាប់បែបនោះ ៕ ដោយ ៖ លី ហេង

អគ្គិភ័យឆាបឆេះបន្ទប់ជួល នៅសង្កាត់គីឡូម៉ែត្រលេខ៦ រងការខូចខាតធ្ងន់ធ្ងរ

2022/12/26 02:55:43 pm        343
ភ្នំពេញ៖ បន្ទប់ជួលកម្មករចំនួន៨ រងការខូចខាតធ្ងន់ធ្ងរ ដោយសារគ្រោះអគ្គិភ័យឆាបឆេះ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញនៅ តែមិនមានរងគ្រោះថ្នាក់ដល់មនុស្សឡើយ។ក្រោយពេលកើតកើតហេតុ អាជ្ញាធរ និងក្រុមរថយន្តពន្លត់អគ្គិភ័យ បានចុះអន្តរាគមន៍​បាញ់ពន្លត់ភ្លាមៗ តែដោយដោយសារស្ថានផ្លូវតូចចង្អៀតពិបាកចូល ទើប​បណ្តាល​ឱ្យ​អគ្គិភ័យបន្តរាលដាល​ទៅបន្ទប់ផ្សេងៗ។ទោះជាបែបនេះក្តី ​រហូតមកដល់ពេលនេះក្រុមពន្លត់អគ្គិភ័យគ្រប់គ្រង​ស្ថានការណ៍​បានទាំង​ស្រុងហើយ។

អាជ្ញាធរខណ្ឌទួលគោក ចុះអប់រំណែនាំដល់អាជីវករលក់ដូរជុំវិញផ្សារនាគមាស ដែលបំពានផ្លូវបង្កការកកស្ទះចរាចរណ៍

2022/12/25 11:58:15 am        468
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះអប់រំណែនាំដល់អាជីវករលក់ដូរនៅជុំវិញផ្សារនាគមាស ដើលបានរំលោភបំពានលើចិញ្ចឹមផ្លូវលើសពី ១ភាគ៣ ដែលបង្កការកកស្ទះដល់អ្នកធ្វើដំណើរ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន។នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះធ្វើការអប់រំណែនាំដល់អាជីវករលក់ដូរទាំងអស់នៅជុំវិញផ្សារនាគមាស ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣៩ ផ្លូវលេខ២៣៤ និងផ្លូវលេខ២៣១ ស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានឲ្យដឹងថា ថ្ងៃនេះអាជ្ញាធរចុះមកអប់រំណែនាំដល់អាជីវករឲ្យលក់ដូរត្រឹមត្រូវតាមការកំណត់មួយ ដែលរក្សាសណ្ដាប់ធ្នាប់ផ្លូវឲ្យពលរដ្ឋចេញចូលបាន ជៀសវាងការកកស្ទះ។ បន្ទាប់ពីថ្ងៃនេះទៅបើបងប្អូនអាជីវករលក់ដូរទាំងអស់មិនចូលរួមសហការជាមួយអាជ្ញាធរ កម្លាំងសណ្ដាប់ធ្នាប់នឹងចុះរៀបចំ លើកសម្ភារៈលក់ដូរយកទៅរក្សាទុកសាលាខណ្ឌ និងធ្វើការផាកពិន័យតាមនីតិវិធី។ជាចុងក្រោយលោកអភិបាលខណ្ឌសំណូមពរដល់អាជីវករលក់បន្លែ ផ្លែឈើ ជុំវិញផ្សារនាគមាសទាំងអស់គ្នាត្រូវតែចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរំដោះចិញ្ចើមផ្លូវ រក្សាសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានឲ្យបានល្អ៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គន់ គីម៖ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី នឹងខិតខំសាងសង់ផ្ទះជូនអតីតយុទ្ធជនជាង២ពាន់គ្រួសារនៅទូទាំងប្រទេស
06/21/2025 06:06 PM
ឯកឧត្តម ប៉ែន បូណា៖ «នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក»
06/21/2025 05:06 PM
ឥណ្ឌាប្រាប់ថា ខ្លួននឹងមិនស្តារសន្ធិសញ្ញាទឹក Indus ជាមួយប៉ាគីស្ថានទេ
06/21/2025 05:06 PM
អាមេរិកនឹងយកនាវាផ្ទុកយន្តហោះទី៣ ទៅកៀកនឹងតំបន់មានជម្លោះ នៅមជ្ឈិមបូព៌ា
06/21/2025 05:06 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយមីយ៉ាន់ម៉ា ខណៈមើលឃើញប្រេង និងឧស្ម័ន នៅសមុទ្រ
06/21/2025 05:06 PM
លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើស និងឈាម​របស់​បុព្វបុរស​ខ្មែរ​​ដែល​យើងត្រូវចាំបាច់ការពារ
06/21/2025 04:06 PM
ក្រសួងសុខាភិបាល៖ បុរសអាយុ៥២ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H5N1
06/21/2025 04:06 PM
ភាពតានតឹង នៅមជ្ឈិមបូព៌ា ធ្វើឲ្យវិនិយោគិនប្រុងប្រយ័ត្ន ដោយពិចារណាពីសេណារីយ៉ូអាក្រក់បំផុត
06/21/2025 04:06 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យោធាបានសម្លាប់ប្រមុខអង្គភាពប៉ាឡេស្ទីន ក្នុងក្រុមប្រដាប់អាវុធបរទេសរបស់ IRGC
06/21/2025 04:06 PM
គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាំយកអំណោយ និង​សាកសួរ​សុខទុក្ខ​កងទ័ព​នៅ​ទិស​យោធភូមិភាគទី៤
06/21/2025 03:06 PM