ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

រុស្ស៊ីបដិសេធ ការរុលចូលដោយកងកម្លាំងអ៊ុក្រែនតាមបណ្តោយខ្សែត្រៀមជួរមុខ

2023/05/12 10:51:50 am        51
រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធការរាយការណ៍នានាដោយប្រភពព័ត៌មានគាំទ្ររុស្ស៊ីដែលថា ទាហានអ៊ុយក្រែន បានរុលចូលទៅមុខលើខ្សែត្រៀមជួរមុខនៅខាងកើតប្រទេសអ៊ុយក្រែន។ លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner ដែលកំពុងប្រយុទ្ធនៅខាងភាគីរុស្ស៊ី បានចោទប្រកាន់កងទ័ពរុស្ស៊ីជាទៀងទាត់ថាបានបោះបង់ចោលទីតាំងជាច្រើននៅជុំវិញ  ទីក្រុង Bakhmut។ អ្នកសរសេរប្លុកយោធារុស្ស៊ី បានរាយការណ៍ពីការរុលទៅមុខរបស់អ៊ុយក្រែន ឬសកម្មភាពកងទ័ពនៅក្នុងតំបន់ជាច្រើន កាលពីថ្ងៃព្រហស្បតិ៍។ប្រធានាធិបតីអ៊ុក្រែន បាននិយាយកាលពីដំបូងថា វាលឿនពេកក្នុងការចាប់ផ្តើមការវាយបក។ ប្រធានាធិបតី លោក Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍មួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសេវាសាធារណៈថា ជាមួយនឹងអ្វីដែលបានកើតឡើងរួចហើយ យើងអាចបន្តឆ្ពោះទៅមុខ ហើយលោកគិតថានឹងជោគជ័យ។ ប៉ុន្តែយើងបានបាត់បង់មនុស្សជាច្រើន។ លោកគិតថារឿងនេះពុំអាចទទួលយកបាននោះទេ ដូច្នេះយើងចាំបាច់ត្រូវរង់ចាំ យើងនៅតែត្រូវការពេលវេលាច្រើនជាងនេះបន្តិច។ការវាយប្រហារដែលត្រូវបានរំពឹងទុក មិនអាចរួញរានៅក្នុងសង្គ្រាមបានទេ ដោយរៀបចំផែនការសម្រាប់ខ្សែត្រៀមជួរមុខឡើងវិញ ដែលជាច្រើនខែមកនេះនៅតែពុំមានការផ្លាស់ប្តូរ។ វានឹងជាការសាកល្បងដ៏សំខាន់សម្រាប់អ៊ុយក្រែន ដែលអន្ទះសារចង់បង្ហាញថា អាវុធនឹងយុទ្ធោបករណ៍ ដែលខ្លួនបានទទួលពីប្រទេសលោកខាងលិច អាចផ្តល់លទ្ធផលក្នុងសមរភូមិដ៍សំខាន់ជាថ្មីម្តងទៀត។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី និយាយថា ការប្រកាសដោយបុគ្គលនៅលើ    បណ្តាញ Telegram អំពីការរុលចូលទៅមុខនៅលើចំណុចជាច្រើននៅខ្សែត្រៀមជួរមុខ មិនស្របគ្នាចំពោះការពិតនោះទេ។ សេចក្តីថ្លែងការណ៍និយាយថា ស្ថានភាពទូទៅ ក្នុងតំបន់ប្រតិបត្តិការសឹកពិសេស កំពុងស្ថិតក្រោមការគ្រប់គ្រង។

ការឃុំឃាំងជនអន្តោប្រវេសន៍ នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ឡើងដល់កំណត់ត្រាខ្ពស់បំផុត ខណៈដែលច្បាប់មាត្រាទី៤២ បញ្ចប់

2023/05/12 10:46:51 am        99
អាមេរិក៖ សហរដ្ឋអាមេរិក បានលុបចោលច្បាប់រឹតបន្តឹងតាមព្រំដែន ដើម្បីទប់ស្កាត់ COVID-19 ដែលគេស្គាល់ថា ច្បាប់សុខភាពមាត្រាទី៤២ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១១ ខែឧសភា) ដែលជាចំណុចផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការទាក់ទាញបាននូវជនអន្តោប្រវេសរាប់ម៉ឺននាក់ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលធ្វើឲ្យសហគមន៍មូលដ្ឋានមានភាពតានតឹង និងការបែកបាក់ខាងនយោបាយកាន់តែខ្លាំងឡើង។ចំនួនជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួន ពេលឆ្លងដែនខុសច្បាប់ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយការចាប់បានប្រចាំថ្ងៃលើសពី ១០.០០០នាក់ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។ ទីក្រុងជាប់ព្រំដែនរបស់សហរដ្ឋអាមេរិក បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្ដល់ជម្រកដល់ជនចំណូលថ្មី និងផ្តល់ការដឹកជញ្ជូនទៅកាន់គោលដៅបន្ត។នៅខាងក្រោយនៃទិដ្ឋភាពដ៏ច្របូកច្របល់នេះ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងបង្កើនបុគ្គលិក និងមូលនិធិទៅកាន់ព្រំដែន ខណៈពេលដែលកំពុងអនុវត្តបទប្បញ្ញត្តិថ្មី ដែលនឹងបដិសេធការផ្តល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍ភាគច្រើន ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានការថ្មីនេះ នឹងចូលជាធរមាននៅពេលដែលច្បាប់សុខភាពមាត្រាទី៤២ បញ្ចប់រួមជាមួយនឹងគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃវីរុស COVID-19។រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក Alejandro Mayorkas បាននិយាយថា ច្បាប់ថ្មីនេះនឹងមានន័យថា មានផលវិបាកកាន់តែខ្លាំងជាងមុន សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រសិនបើត្រូវបានចាប់ខ្លួន អាចត្រូវនិរទេស និងហាមឃាត់ ក្នុងការចូលមកកាន់ទឹកដីអាមេរិករយៈពេល ៥ឆ្នាំ ប្រសិនបើពួកគេមិនមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានសិទ្ធិជ្រកកោនទេនោះ៕

អ្នកបើកបររថយន្តនៅរដ្ឋតិចសាស់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតបន្ទាប់ពីឧបត្តិហេតុនៅក្រុង Brownsville

2023/05/09 09:48:09 am        52
អាមេរិក៖ យោងតាមនគរបាលបានឲ្យដឹងថា បុរសនៅរដ្ឋតិចសាស់ម្នាក់ ត្រូវបានចោទប្រកាន់ថាបានបុករះក្រុមអ្នកដំណើរថ្មើរជើងមួយក្រុមដោយរថយន្ត SUV របស់លោក នៅជិតទីជម្រកសម្រាប់អ្នកគ្មានទីស្នាក់អាស្រ័យនៅទីក្រុង Brownsville មានតែជនអន្តោប្រវេសន៍ ដែលលោកត្រូវបានចោទប្រកាន់៨ករណីពីបទមនុស្សឃាត។យោងតាមនគរបាលបានឲ្យដឹងថា អ្នកបើកបររថយន្ត ត្រូវបានគេកំណត់អត្តសញ្ញាណ ថាឈ្មោះ George Alvarez អាយុ៣៤ឆ្នាំ បានបើកបរក្នុងភ្លើងសញ្ញាពណ៌ក្រមហម ដែលបានបាត់បង់ការគ្រប់គ្រងរថយន្តរបស់ខ្លួននិងបានបើកបុកមនុស្ស១៨នាក់ ខណៈរថយន្ត SUV បានបញ្ឈប់នៅនៅផ្នែកម្ខាង។លោក Alvarez បានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃចន្ទ ជាមួយមេធាវីរបស់លោក។ ចៅក្រមបានបង្គាប់ឲ្យបង់ប្រាក់ធានា២សែនដុល្លារក្នុងមួយករណី។លោក Alvarez ត្រូវបានចោទប្រកាន់ ១០ករណី នៃការវាយប្រហារធ្ងន់ធ្ងរដោយអាវុធបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន។ នគរបាលនិយាយថា លោកមានប្រវត្តិបទល្មើសព្រហ្មទណ្ឌច្រើនករណី។នគរបាល បានរាយការណ៍ថា អ្នកបើបរមានបំណងរត់គេចខ្លួនពីកន្លែងកើតហេតុ បន្ទាប់ពីបង្កឧបត្តិហេតុ ប៉ុន្តែត្រូវបានរារាំងដោយក្រុមអ្នកឃើញហេតុការណ៍ច្រើននាក់៕

៩នាក់រងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើបក្នុងរដ្ឋ Texas

2023/05/07 09:21:36 am        434
សហរដ្ឋអាមេរិក៖ មនុស្សយ៉ាងហោច ៩នាក់ បានរងរបួសក្រោយខ្មាន់កាំភ្លើងម្នាក់ បើកការបាញ់ប្រហារទៅលើអ្នកទិញទំនិញនៅផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុង Allen នៅភាគខាងជើងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ។  មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញពីផ្សារទំនើប ពេលដែលបុរសម្នាក់ បើកការបាញ់ប្រហារមិនរើសមុខទៅលើអ្នកដំណើរឆ្លងកាត់។  ក្រុមនគរបាលនិយាយថា ពួកគេបានបាញ់សម្លាប់ខ្មាន់កាំភ្លើង ប៉ុន្តែពួកគេមិនអាចបញ្ជាក់ពីចំនួនមនុស្សស្លាប់បានឡើយ នៅក្នុងឧបទ្ទេវហេតុមួយនេះ ។   រូបភាពវីដេអូឃ្លីបទទួលបានពីសារព័ត៌មានក្នុងស្រុក ឃើញក្រុមនគរបាលប្រញាប់ប្រញាល់ជម្លៀសអ្នកទិញទំនិញចេញពីផ្សារទំនើប ក្នុងនោះរថយន្ត និងរថយន្តសង្រ្គោះបន្ទាន់ បានចតនៅច្រកចូលក្បែរនោះ ។  សូមបញ្ជាក់ថា ករណីបាញ់បោះសេរីទ្រង់ទ្រាយធំ បានក្លាយជារឿងធម្មតាទៅហើយនៅសហរដ្ឋអាមេរិក ពោលគឺហេតុការណ៍បាញ់ប្រហារយ៉ាងហោច ១៩៨លើក បានកើតឡើងមកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៣នេះ ៕

ក្រុមអាជ្ញាធររដ្ឋ Texas បានចាប់ខ្លួន ភរិយា និងមិត្តរបស់ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស៥នាក់

2023/05/04 10:42:28 am        49
អាមេរិក៖ រដ្ឋអាជ្ញារប្រចាំតំបន់ម្នាក់ បាននិយាយកាលពីថ្ងៃពុធថា ក្រុមអាជ្ញាធររដ្ឋ Texas បានចាប់ខ្លួនភរិយា និងមិត្តម្នាក់របស់បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អ្នកជិតខាងរបស់គេ៥នាក់ ដោយនិយាយថា អ្នកទាំង២បានជួយជនសង្ស័យដែលចាប់ខ្លួនបានកាលពី៤ថ្ងៃមុន ។  Francisco Oropesa ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ បន្ទាប់ពីតាមប្រមាញ់ដោយក្រុមមន្ត្រីក្នុងស្រុកនិងសហព័ន្ធ ។ ជនល្មើស ត្រូវបានរកឃើញនៅក្នុងទូដាក់សម្លៀកបំពាក់បោកអ៊ុតក្នុងផ្ទះមួយក្នុងស្រុក Montgomery ។  ក្រុមមន្ត្រីនិយាយថា ការសម្លាប់រង្គាលនេះ បានកើតឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅជិតស្រុក San Jacinto បន្ទាប់ពីក្រុមអ្នកជិតខាងបានប្រាប់ជនសង្ស័យឲ្យបញ្ឈប់ការបាញ់របស់គេដោយប្រើអាវុធវែងពាក់កណ្ដាលស្វ័យប្រវត្តិ នៅក្នុងទីធ្លារមុខផ្ទះរបស់គេ ព្រោះលាន់សំឡេងរំខានធ្វើឲ្យកូនរបស់ពួកគេភ្ញាក់ ។ ក្រោយមកបុរសវ័យ៣៨ឆ្នាំរូបនេះ បានស្ទុះចូលទៅក្នុងផ្ទះអ្នកជិតខាងនោះ និងបានបាញ់សម្លាប់មនុស្ស៥នាក់ រួមទាំងកុមារអាយុ៨ឆ្នាំម្នាក់ផង។  រដ្ឋអាជ្ញាសហព័ន្ធប្រចាំ ស្រុក San Jacinto លោក Todd Dillon បាននិយាយនៅសន្និសីទសារព័ត៌មានមួយថា ភរិយាជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ Divimara Nava វ័យ៥២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធនិងឃុំខ្លួននៅក្នុងស្រុក Montgomery ។លោកថា យើងជឿថា អ្នកស្រី Nava បានផ្ដល់ជំនួយជាសម្ភារៈនិងការលើកទឹកចិត្ត អាហារនិងសម្លៀកបំពាក់ ឲ្យជនល្មើស និងបានរៀបចំផ្ទះមួយនេះឲ្យគេលាក់ខ្លួន។ លោក Dillon បាននិយាយថា មិត្តម្នាក់របស់ជនសង្ស័យក៏ត្រូវបានចាប់ខ្លួនដែរ ក្រោមបទចោទប្រកាន់ជួញដូរកញ្ឆា និងត្រូវបានជាប់ចោទ ពីបទជួយជនសង្ស័យរត់គេចខ្លួននៅក្នុងទីក្រុង Clevelandរដ្ឋ Texasជាទីដែលមានអំពើឧក្រិដ្ឋកម្មបានកើតឡើង ៕

ក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់បាញ់សម្លាប់មនុស្ស៩នាក់ក្នុងសាលារៀននៅប្រទេសស៊ែរប៊ី

2023/05/04 09:53:01 am        517
ស៊ែរប៊ី៖ ក្មេងជំទង់អាយុ១៣ឆ្នាំម្នាក់ បានបាញ់សម្លាប់សិស្សសាលាចំនួន៨នាក់ និងឆ្មាំសន្តិសុខម្នាក់ នៅក្នុងសាលារៀន បែលក្រាដ (Belgrade school)  កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារគ្រោងទុក ដែលជំរុញឲ្យប្រធានាធិបតី របស់ប្រទេសស៊ែរប៊ី ប្រកាសបង្កើនការរឹតត្បិតកាន់តែតឹងរ៉ឹងថែមទៀតលើសិទ្ធិប្រើប្រាស់អាវុធ។ នគរបាលនិយាយថា ដោយប្រើកាំភ្លើងខ្លី២ដើមរបស់ឪពុកគេ ក្មេងប្រុសនេះ បានបាញ់សន្តិសុខ និងក្មេងស្រី៣នាក់ មុនគេ នៅក្នុងសាលប្រជុំ ហើយក្រោយមកបានបាញ់គ្រូបង្រៀន និងមិត្តរួមថ្នាក់របស់គេអំឡុងពេលកំពុងរៀនមេរៀនប្រវត្តិសាស្ត្រ ។គ្រូបង្រៀនម្នាក់ និងសិស្ស៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមួយចំនួនទៀតរងបួសតែមិនគំរាមកំហែងដល់អាយុជីវិតទេ។  សិទ្ធិប្រើប្រាស់អាវុធ កាន់តែមានភាពទូលំទូលាយនៅក្នុងប្រទេសស៊ែរប៊ី ដែលបានមើលឃើញ ការបាញ់ប្រហារសម្លាប់រង្គាលមួយចំនួនកាលពីជាងមួយទសវត្សរ៍មុន ហើយលោកប្រធានាធិបតី Aleksandar Vucic បាននិយាយថា ការត្រួតពិនិត្យនឹងត្រូវបង្កើនថែមទៀត។លោក Vucic បានប្រាប់ក្រុមអ្នកសារព័ត៌មានថាខ្មាន់វាយប្រហារ ដែលបានប្រគល់ខ្លួនឲ្យនគរបាល និងមានអាយុ១៣ឆ្នាំ គឺជាអាយុក្រោមបទចោទប្រកាន់ព្រហ្មទណ្ឌរបស់ស៊ែរប៊ី នឹងត្រូវឃុំខ្លួនក្នុងវិទ្យាស្ថានព្យាបាលមនុស្សវិកលចរិត ដោយបន្ថែមថា ទាំងឪពុក ទាំងម្ដាយរបស់គេត្រូវបានចាប់ខ្លួន ។  ខណៈប្រទេសស៊ែរប៊ី ត្រៀមកាន់មរណទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នា ក្នុងទីក្រុងបែលក្រាដ ដើម្បីកាន់ទុក្ខ ជាមួយគ្រួសារជនរងគ្រោះកាលពីថ្ងៃពុធ ដោយអ៊ុចទាន និងដាក់ផ្កានៅខាងមុខសាលារៀនជាទីដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់មិត្តរួមថ្នាក់របស់គេ៕

ព្យុះធូលីនៅរដ្ឋ Illinois សហរដ្ឋអាមេរិក បណ្ដាលឲ្យរថយន្តបុកគរលើគ្នានិងសម្លាប់មនុស្ស៦នាក់

2023/05/02 10:33:50 am        56
អាមេរិក៖ នគរបាល និងមន្ត្រីប្រចាំរដ្ឋ បាននិយាយថា ព្យុះធូលីដែលធ្វើឲ្យងងឹតស្ទើរតែមើលអ្វីមិនឃើញ កាលពីថ្ងៃចន្ទបានបណ្ដាលឲ្យរថយន្តរាប់សិបគ្រឿងបុកបន្តកន្ទុយគរលើគ្នានៅលើផ្លូវហាយវ៉េមួយខ្សែក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក បានសម្លាប់មនុស្ស៦នាក់ និងយ៉ាងហោចណាស់ ៣០នាក់ផ្សេងទៀតរងរបួស។ នគរបាលរដ្ឋ បាននិយាយនៅសន្និសីទសារព័ត៌មានពេលរសៀលថា រថយន្តរបស់អ្នកដំណើរប្រមាណ៤០-៦០គ្រឿង និងរថយន្តពាណិជ្ជកម្មប្រហែល២០គ្រឿង រួមទាំងដឹកទំនិញ ជាច្រើនគ្រឿងបានបុកបន្តកន្ទុយគរលើគ្នានៅម៉ោងប្រហែល១១ព្រឹក នៅចំណុចអន្តររដ្ឋ៥៥ ក្នុង Illinois ភាគខាងត្បូង ។  មន្ត្រីនិយាយថា អ្នករបួសជាង៣០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងមានមនុស្សមួយចំនួនបានស្លាប់ ។ លោកថា រថយន្តដឹកទំនិញ២គ្រឿង បានឆេះ ដោយសារបុកគ្នា ហើយអាចថារថយន្តមួយក្នុងចំណោមរថយន្តទាំងនោះបានផ្ទុះឆេះ។   មន្ត្រីនគរបាលប្រចាំរដ្ឋ បាននិយាយថារថយន្តបុកបន្តកន្ទុយគ្នា នៅជិតទីក្រុង Farmersville ចម្ងាយប្រហែល៣២០គីឡូម៉ែត្រភាគនិរតីទីក្រុង Chicago បានបណ្ដាលមកពីខ្យល់ខ្លាំងបក់បំប៉ើងផង់ធូលីកខ្វក់ពីកសិដ្ឋាននានាទូទាំងតំបន់ផ្លូវហាយវ៉េនោះ ជាហេតុធ្វើឲ្យអ្នកបើកបររថយន្តមិនអាចមើលផ្លូវឃើញ ៕

មនុស្ស៤នាក់ស្លាប់ក្នុងការផ្ទុះអាវុធ នៅព័រទុយហ្គាល់ ក្រោយសង្ស័យថាមានជម្លោះពាក់ព័ន្ធនឹងការប្រកួតសត្វព្រាប

2023/05/01 12:03:36 pm        161
ព័រទុយហ្គាល់ ៖ បុរសម្នាក់ត្រូវគេរាយការណ៍ថាបានបាញ់សម្លាប់បុរស៣នាក់ ក្នុងប្រទេសព័រទុយហ្គាល់ មុនបាញ់សម្លាប់ខ្លួនឯង នូវអ្វីដែលត្រូវបានគេហៅថាជាជម្លោះជាប់ពាក់ព័ន្ធការបង្កាត់ពូជសត្វព្រាបសម្រាប់ប្រកួតគ្នា។ ការបាញ់ប្រហារនេះ បានកើតឡើងនៅក្នុងទីក្រុង Setubal នៅសម្ងាយប្រហែល៥០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានី Lisbon។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ជម្លោះនេះត្រូវបានជាប់ពាក់ព័ន្ធនិងការធ្វើកន្លែងបង្វឹកសត្វព្រាប និងសួនបន្លែខុសច្បាប់មួយកន្លែង។ ជនរងគ្រោះត្រូវគេរាយការណ៍ថា កំពុងចូលរួមការប្រកួតសត្វព្រាបនៅ ពេលពួកគេត្រូវបានសម្លាប់នោះ។ សារព័ត៌មាន CNN របស់ព័រទុយហ្គាល់បានរាយការណ៍ថា ជនសង្ស័យវ័យ ៦៦ ឆ្នាំ បានបាញ់សម្លាប់ខ្លួនឯងនៅពេលនគរបាលទៅដល់កន្លែងកើតហេតុកាលពីព្រឹកថ្ងៃអាទិត្យ។ ស្នងការនគរបាលក្រុង Setubal លោក Andreia Gonçalves បានហៅការស្លាប់នេះថាជាស្ថានភាពមិនដែលជួបប្រទះ ពាក់ព័ន្ធនឹងបញ្ហាដែលមិនអាចដោះស្រាយបានរវាងក្រុមបុរសទាំងនោះ។ អត្តសញ្ញាណជនសង្ស័យនិងជនរងគ្រោះនៅមិនទាន់បានបញ្ជាក់នៅឡើយ ។ ខ្មាន់កាំភ្លើងត្រូវគេរាយការណ៍ថាបានស្នាក់នៅក្នុងជំរំតង់មួយក្នុងទីក្រុង Setubal ហើយនគរបាលកំពុងស៊ើបអង្កេតករណីនេះ។ ប្រទេសព័រទុយហ្គាល់បានរឹតបន្តឹងច្បាប់កាន់អាវុធ ប៉ុន្តែ ការប្រើប្រាស់អាវុធបរបាញ់សត្វជាករណីស្របច្បាប់៕

កម្មករផ្លូវដែកអង់គ្លេសនឹងធ្វើកូដកម្មម្តងទៀតក្រោយចា្រនចោលការផ្តល់ជូនប្រាក់បៀវត្សរ៍ចុងក្រោយ

2023/04/28 01:33:02 pm        55
អង់គ្លេស៖  សហជីព RMT និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមកម្មករផ្លូវដែករាប់ម៉ឺននាក់នៅអង់គ្លេស នឹងបន្តធ្វើកូដកម្មម្តងទៀតនៅថ្ងៃទី ១៣ ខែឧសភាខាងមុខ ក្រោយច្រានចោលការផ្តល់ជូនប្រាក់បៀវត្សរ៍ចុងក្រោយពីក្រុមហ៊ុនរថភ្លើងនៅក្នុងជម្លោះអូសបន្លាយពេលដ៏យូររបស់ពួកគេ ។  ក្រុមហ៊ុនផ្លូវដែក Rail Delivery Group (RDG) ដែលតំណាងឲ្យឧស្សាហកម្មផ្លូវដែកអង់គ្លេស បានធ្វើការផ្តល់ជូនប្រាក់បៀវត្សរ៍ថ្មី កាលពីដើមខែនេះ ដល់ឲ្យក្រុមកម្មករផ្លូវដែក ដើម្បីបញ្ចប់ជម្លោះរបស់ពួកគេ ។  ប៉ុន្តែ RMT និយាយថា ខ្លួនទទួលបានការបញ្ជាក់លើការផ្តល់ជូនពី RDG ដែលមានន័យថា ការទូទាត់ឆ្នាំដំបូងចំនួន ៥ភាគរយ នឹងមានសុពលភាព បើសិនជា RMT បានបញ្ចប់អាណត្តិឧស្សាហកម្មរបស់ខ្លួន ដែលនេះមានន័យថា គ្មានកូដកម្ម អាចកើតឡើងបន្ថែមទៀតនោះទេ ។  លោក Mick Lynch គឺជាអគ្គលេខាធិការ RMT និយាយថា RDG បានបំពានសំណើរកាលពីដំបូងរបស់ពួកគេ និង បានជាន់ពន្លិចកិច្ចចរចាទាំងនេះ ។  លោកបន្តថា ដូច្នេះហើយពួកយើងគ្មានជម្រើសនោះទេ ក្រៅពីបន្តធ្វើកូដកម្មបន្ថែមទៀត និងបន្តយុទ្ធនាការរបស់ពួកយើងទាមទារឲ្យមានដំណោះស្រាយចរចាលើការទូទាត់ប្រាក់បៀវត្សរ៍ លក្ខខណ្ឌការងារ និងសន្តិសុខការងារ ។  RDGពុំបានឆ្លើយតបភ្លាមៗនោះទេ លើសំណើសុំសេចក្តីអធិប្បាយ ។  សូមបញ្ចាក់ថា បណ្តាញដឹកជញ្ជូនអង់គ្លេស បានរងផលប៉ះពាល់ដោយសារកូដកម្មជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ស្របពេលដែលក្រុមកម្មករទាមទារប្រាក់បៀវត្សរ៍ខ្ពស់ជាងមុន ដើម្បីទប់ទល់ជាមួយអតិផរណាហក់ឡើងខ្ពស់ ៕

មនុស្ស៧នាក់ស្លាប់ និងច្រើននាក់រងរបួស ខណៈអគ្គិភ័យឆេះហ៊ុមព័ទ្ធរថភ្លើងនៅជិតក្រុង Khaipur ប្រទេសប៉ាគីស្ថាន

2023/04/28 01:22:05 pm        49
ប៉ាគីស្ថាន ៖មនុស្ស៧នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរថភ្លើងបានឆាបឆេះ នៅក្នុងក្រុង Khairpur កាលពីល្ងាចថ្ងៃពុធ។ រថភ្លើងផ្នែកដឹកទំនិញ លេខ១៧ នៃក្រុមហ៊ុនរថភ្លើង Express ទីក្រុង Karachi បានឆាបឆេះអំឡុងការធ្វើដំណើរ ពីទីក្រុង Karachi ទៅកាន់ទីក្រុង Lahore នៅជិតស្ថានីយ៍ Tando Masti Khan ។ យោងតាមសាក្សី បានឲ្យដឹងថា ក្រុមពន្លត់អគ្គិភ័យ បានមកដល់យឺតពេលដែលរថភ្លើងនេះ ត្រូវបានឆេះបំផ្លាញធ្ងន់ធ្ងរ។ ក្រុមអ្នកពន្លត់អគ្គិភ័យត្រូវបានគេទូរស័ព្ទហៅ ប៉ុន្តែក្រុមនេះ បានមកដល់យឺតពេល ដូច្នេះអ្វីដែលបានកើតឡើងចំពោះរថភ្លើង អ្នកអាចមើលឃើញតាមរយៈកាំម៉េរ៉ា ដែលរថភ្លើងត្រូវបានភ្លើងឆេះទាំងស្រុងទៅជាផេះ។ សាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះដើម្បីកំណត់អត្តសញ្ញាណ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM