នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

ជាង៨ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៤ពាន់ករណី ដកហូតថ្នាំញៀនជាង៦តោន

2022/09/08 02:10:33 pm        655
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជាង៨ខែឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៤ពាន់ករណី ដកហូតថ្នាំញៀនជាង៦តោន។ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បាន​ឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន ​ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ​សមត្ថកិច្ចបង្ក្រាប ​សរុប៤៥៦៨ករណី​ ឃាត់មនុស្សជាង ១ម៉ឺននាក់ (ជនបរទេស១៩២នាក់ ៨សញ្ជាតិ) ។ប្រភព បានបញ្ជាក់ថា រាល់សកម្មភាពបទល្មើសគ្រឿងញៀនទាំងអស់ ​សមត្ថកិច្ចកម្ពុជា តែងតែ​ចាត់វិធាន​ការទប់ស្កាត់គ្រប់កាលទេសៈ ក្នុងការបង្ក្រាបក្រុម​ឧក្រិដ្ឋ​គ្រឿងញៀនជាបន្តបន្ទាប់ ដែល​មួយខែៗ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់ប្រទេសកម្ពុជា​ បានខិតខំប្រឹងប្រែងបង្ការ និងបង្ក្រាប​បទល្មើសគ្រឿងញៀនជាច្រើនករណី ​ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនរាប់គីឡូក្រាមផងដែរ ។សមត្ថកិច្ច ជំនាញមន្ទីរប្រឆាំងគ្រឿងញៀន​ សូមសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចៀសឱ្យឆ្ងាយ​ពី​គ្រឿងញៀន​ កុំចង់សាកប្រើប្រាស់គ្រឿងញៀន ​ដោយត្រូវនិយាយថា ទេ ចំពោះគ្រឿង​ញៀនគ្រប់ប្រភេទ ៕អត្ថបទ៖ តារាវុទ្ធី

ស្ដ្រី​ម្នាក់​បាន​ស្លាប់​នៅ​រសៀល​នេះ ក្នុងចំណោម​ជនរងគ្រោះ​ទាំង ​០៧​នាក់ ករណី​របូត​ក្បាល​រុំ​ម៉ាណេហ្គាស​ផ្ទុះ​

2022/09/05 06:15:26 pm        442
ភ្នំពេញ​៖ យោង​តាម​ប្រភពពី​មន្ត្រី​ជំនាញ ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​BTV ដឹង​នា​រសៀល​ថ្ងៃទី​០៥ ខែកញ្ញា នេះ​ថា ស្ដ្រី​ម្នាក់ ក្នុងចំណោម​ជនរងគ្រោះ ប្រុស​ស្រី​ទាំង​ ០៧​នាក់ ក្នុង​ករណី​របូត​ក្បាល​រុំ​ម៉ា​ណេ​ហ្គាស បណ្ដាល​ឲ្យ​ផ្ទុះ​រង​របួស​នោះ បាន​ស្លាប់បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យ បន្ទាបពី​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាន​រយៈពេល​២​ថ្ងៃ​។​គួរ​បញ្ជាក់​ផងដែរ កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី រសៀល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២២ មាន​ករណី ផ្ទុះ​ហ្គាស បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ចំនួន​០៧​នាក់ នៅ​ចំណុច​ក្បែរ​ផ្សា​របឹង​បៃតង តាម​បណ្ដោយ​ផ្លូវ​លេខ​១៩២៨ ភូមិ​ក្រុង​ថ្មី មូលដ្ឋាន​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​តាម​ប្រភពព័ត៌មាន ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​រថយន្ត​ដឹក​ស៉ី​ទែន​ហ្គាស បាន​ចូល​ផ្ទេរ​ហ្គាស មិនដឹង​ជាហេតុ​អ្វី ស្រាបតែ​របូត​ក្បាល​រុំ​ម៉ា​ណេ ហ្គាស បណ្ដាល​ឲ្យ​ផ្ទុះ​ឆ្លង​ផ្លូវ ត្រូវ​អ្នកជិះ​ម៉ូតូ​រ៉ឺម៉ក កំពុង​ជិះ​តាម​បណ្តោយ​ផ្លូវ ជិះ​ម៉ូតូ និង​ម្ចាស់​រងរបួស​ធ្ងន់ធ្ងរ​។ បន្ថែមទៀត​នោះ​កម្លាំង​ផ្ទុះ​ហ្គាស​បាន​ខ្ទាត​មក​ចំ​ផ្ទះ​ធ្វើ​ម៉ូតូ​និង​រថយន្ត បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។​ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​គ្រប់​គោលដៅ ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ប៉ុន្តែ​ដោយ​ទំហំ​នៃ​ការឆាបឆេះ ធំ​ក្នុង​លឿន​ផង​នោះ ធ្វើ​ឲ្យ​កម្លាំង​អាជ្ញាធរ​ជំនាញ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​លំបាក​ក្នុង​ការជួយ​អន្តរាគមន៍​ឲ្យ​បាន​ទាន់ពេលវេលា តែ​យ៉ាងណា អគ្គិភ័យ​មិនបាន​រាលដាល​ដល់​កា​រ៉ា​ស​សាំង​ក្បែរ​នោះឡើយ​។​លោក វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​កា​រ៉ា​ស​ហ្គាស​មាន ឈ្មោះ ប៉ែន ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៦៩ ឆ្នាំ រងរបួស​ធ្ងន់ធ្ងរ​។ លោកនាយ​ការិយាល័យ បាន​ឲ្យ​ដឹងថា ក្នុង​ហេតុ​ការ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​រងរបួស​ ០៧​នាក់ ក្នុងនោះ ប្រុស​ ០៦​នាក់ និង​ស្រី​ម្នាក់ របួសធ្ងន់​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរ​សង្គ្រោះបន្ទាន់​ពេទ្យ​ភ្លាមៗ​។​​លោក នាយការិយាល័យ​បាន​បន្ត​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​ទីតាំង​កើតហេតុ​ចំនួន​២២​គ្រឿង កម្លាំង​នគរបាល​បាន​ប្រើប្រាស់ រថយន្ត​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​១២ គ្រឿង រថយន្ត​ទីក្រុង ជ្រោយចង្វា​ចំនួន​៧​គ្រឿង រថយន្ត​ស្រា​បៀ កម្ពុជា​ចំនួន​១​គ្រឿង និង​រថយន្ត​កងរាជអាវុធហត្ថ ចំនួន​២​គ្រឿង​អត់​បាន​ប្រើប្រាស់​។ ចំពោះ​មូលហេតុ​កម្លាំង​អាជ្ញាធរ​ជំនាញ​ស្រាវជ្រាវ​ឃើញថា​បណ្ដាលមកពី​ធ្លាយ​ក្បាល​រុំ​ម៉ា​ណេ​ផ្ទេរ​ហ្គាស​ចូល​ស៊ីទែន​៕ អត្ថបទ​៖ កុ​ម្ភះ​

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចលេខកូដសម្ងាត់វីងពីអតិថិជនវីង ក្លែងបន្លំបើកលុយ

2022/09/04 11:58:45 am        500
ភ្នំពេញ៖ ជនសង្ស័យម្នាក់ជំនាញលួចលេខកូដសម្ងាត់វីងពីអតិថិជនវីង ត្រូវបានកម្លាំងនគរបាល​ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពសម្រេចបានចំនួន៥១លើក ស្មើលុយជាង១៦,០០០ដុល្លារ។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង២០៖២៥នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់យីហោ ស្រែល្អ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ជនសង្ស័យឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចមពុល ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។តាមមន្រ្តីជំនាញនៃនាយកដ្ឋាននគរបាល បានឲ្យដឹងថា​ ក្រោយ​ទទួលពាក្យ​បណ្តឹងរបស់​ធនាគារវីង ប្តឹងពីឈ្មោះ សុខ វណ្ណៈ ភេទប្រុស ដែលតែងតែប្រើប្រាស់សេវាកម្មរបស់​ធនាគារវីង ធ្វើជា​មធ្យោបាយ​ប្រព្រឹត្តបទល្មើសនានា​ក្នុងប្រទេសកម្ពុជា ​ដោយលួចយកលេខកូដ​សម្ងាត់របស់​អតិថិជន ​ដែល​បានប្រើប្រាស់សេវាកម្មវេប្រាក់​តាមរយៈ​ធនាគារ​វីង ចំនួន៥១លើក គិតជា​ទឹកប្រាក់ចំនួន ជាង១៦០០០ដុល្លារអាមេរិក។ ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ជាវ វិបុល ​អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាន​ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ​សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើក​ការ​ស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់ ​និងឈានរហូតដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្ដង។តាមចម្លើយសារភាពរបស់ជនសង្ស័យ ​បានសារភាពថា ខ្លួនពិតជា​បានប្រព្រឹត្តអំពើលួច​ថតយក​លេខ​កូដ​ពី​អតិថិនជន​ ដែលទៅផ្ញើប្រាក់តាមកន្លែងវេប្រាក់ ​ហើយ​ធ្វើការកែ​លេខទូរស័ព្ទ​នៅ​លើ​រូបភាព​ឲ្យ​ដូច​នឹង​លេខ​របស់​អតិថិជន​អ្នក​ទទួលប្រាក់ ​ដើម្បីបន្លំភ្នែកភ្នាក់ងារវីងដែល​កំពុងរវល់ មិន​បានចុចឆែកលេខ ​បាន​ចំនួន ៥១លើក ប្រាកដមែន។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ​ កសាងសំណុំរឿងបញ្ជូនខ្លួន​ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

Update៖ មនុស្សប្រុសស្រីចំនួន០៧នាក់រងរបួសធ្ងន់ ក្នុងករណីរបូតក្បាលរុំម៉ាណេហ្គាសផ្ទុះឆាបឆេះ

2022/09/03 05:17:52 pm        672
ភ្នំពេញ៖ មនុស្សបុ្រសស្រីចំនួន០៧នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីរបូតក្បាលរុំម៉ាណេ ហ្គាស បណ្ដាលឱ្យផ្ទុះឆ្លងផ្លូវឆាបឆេះផ្ទះប្រជាពលរដ្ឋ រងការខូចខាត និងរថយន្ត ម៉ូតូកង់៣ផងដែរ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្បែរផ្សារបឹងបៃតង ភូមត្រពាំងស្វាយ ​តាមបណ្ដោយផ្លូវលេខ១៩២៨ មូលដ្ឋានសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តដឹកស៊ីទែនហ្គាស បានចូល​ផ្ទេរហ្គាស ​មិនដឹងជាហេតុអ្វីស្រាប់តែរបូតក្បាលរុំម៉ាណេហ្គាស ​បណ្ដាលឱ្យ​ផ្ទុះឆ្លងផ្លូវ ត្រូវអ្នក​ជិះម៉ូតូរ៉ឺម៉ក​ កំពុងជិះតាមបណ្តោយផ្លូវ ជិះម៉ូតូ ​និងម្ចាស់រងរបួសធ្ងន់ធ្ងរ។ ​បន្ថែមទៀតនោះ​កម្លាំង​ផ្ទុះហ្គាស​បានខ្ទាតមកចំផ្ទះធ្វើម៉ូតូ​ និងរថយន្ត ​បណ្ដាល​ឲ្យឆាប​ឆេះយ៉ាង​សន្ធោសន្ធៅ​។ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ​និងកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យគ្រប់គោលដៅ​ ជួយ​អន្តរាគមន៍បាញ់ពន្លត់ ​ប៉ុន្តែដោយទំហំនៃការឆាបឆេះ ធំក្នុង​លឿនផងនោះ ធ្វើឲ្យកម្លាំងអាជ្ញាធរ​ជំនាញបង្កា ​និងពន្លត់អគ្គិភ័យ​លំបាកក្នុងការ​ជួយ​អន្តរាគមន៍ឲ្យ​បាន​ទាន់ពេលវេលា ​តែយ៉ាងណា​អគ្គិភ័យ​មិន​បានរាលដាល​ដល់​ការ៉ាស​សាំង​ក្បែរ​នោះឡើយ។តាមប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ​បណ្ដាលឲ្យមនុស្សប្រុស​ស្រី​ចំនួន០៧នាក់ ​រងរបួសធ្ងន់ធ្ងរ ​ត្រូវបានបញ្ជូន​ទៅមន្ទីរសង្គ្រោះបន្ទាន់ពេទ្យភ្លាមៗ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ​នាយការិយាល័យបង្ការ ​និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បានឲ្យដឹងថា ​ម្ចាស់ទីតាំង​ការ៉ាសហ្គាសមាន ឈ្មោះ ប៉ែន ភារិទ្ធ ​ភេទប្រុស អាយុ៦៩ ឆ្នាំ​ រងរបួសធ្ងន់ធ្ងរ។ លោកនាយការិយាល័យ ​បានឲ្យដឹងថា ក្នុងហេតុការនេះ​បណ្ដាលឲ្យមនុស្សប្រុសស្រីរង របួស០៧នាក់ ​ក្នុងនោះ​ ប្រុស០៦នាក់ ​និងស្រីម្នាក់ ​របួស​ធ្ងន់ទាំងអស់។លោកនាយការិយាល័យ បានបន្តឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យមក​ដល់ទីតាំង​កើត​ហេតុចំនួន២២គ្រឿង​ កម្លាំងនគរបាលបានប្រើប្រាស់​ រថយន្តរបស់​ស្នងការ​នគរបាលរាជធានី​ភ្នំពេញ​ចំនួន១២ ​គ្រឿង ​រថយន្តទីក្រុង ​ជ្រោយចង្វាចំនួន៧គ្រឿង​ រថយន្តស្រាបៀ កម្ពុជា​ចំនួន​១គ្រឿង និងរថយន្តកងរាជអាវុធហត្ថ ចំនួន២គ្រឿង អត់បានប្រើប្រាស់។ ចំពោះមូលហេតុកម្លាំង​អាជ្ញាធរជំនាញ​កំពុង​ធ្វើការស្រាវជ្រាវ៕ អត្ថបទ៖ កុម្ភះ

បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិថៃ ៤នាក់ដកហូតគ្រឿងញៀនជាង ៤០ គីឡូក្រាម

2022/09/03 05:08:42 pm        576
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិថៃ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង៤០ គីឡូក្រាម ។សមត្ថកិច្ច ប្រាប់ឱ្យដឹងនារសៀលថ្ងៃទី៣កញ្ញាថា កាលពីថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង​០៨ និង៣០នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ បានធ្វើការស៊ើបអង្កេតជាង ១ខែ ដោយ​សហការពី​កម្លាំង​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​ក្រោមការសម្របសម្រួលពីលោក អ៊ុ សភ្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុម​ឩក្រិដ្ធជន ជនជាតិថៃ ដឹកជញ្ជូន ជួញដូរគ្រឿងញៀននៅចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ​ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្នុងករណីនេះដែរ ជនសង្ស័យបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ០៨គ្រាប់​ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ ​បណ្តាលឱ្យជនសង្ស័យ​ ០១នាក់ ស្លាប់ និង ០១នាក់ រងរបួស ។នាប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យ៖ ៤នាក់ : ១-ឈ្មោះ នុំ ប៉ាគុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ថៃ ។ ២-ឈ្មោះ សែប ជីឡែងស៊ុក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ថៃ ។ ៣-ឈ្មោះ ណា កូ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ថៃ (រងរបួស) មេក្លោងឧក្រិដ្ឋជន និងជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនជាច្រើនករណី ឃាតករ បាញ់សម្លាប់ប៉ូលិសថៃ និង​មេក្លោងជួញដូរគ្រឿងញៀននៅថៃទៀតផង។ ៤-ឈ្មោះ NATTHAPONG POLKHAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ថៃ (ស្លាប់) ។វត្ថុតាងដកហូត ​គ្រឿងញៀនសរុប ៤១ គីឡូ និង៩៣២ ក្រាម កេតាមីន (KETAMINE) ទម្ងន់ ១២ គីឡូ ១៨០ ក្រាមអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២៩ គីឡូ ៧៥២ ក្រាម រថយន្ត ២គ្រឿង អាវុធខ្លី ២ដើម ។ចំពោះករណីនេះជនសង្ស័យ ​និងវត្ថុតាងទាំងអស់ សមត្ថកិច្ចជំនាញ​បាន​កសាងសំណុំរឿង បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ​ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ តារាវុទ្ធី

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រីសកម្មជនរបស់(LDP)ចំនួន៦នាក់ ដាក់ពន្ធនាគារបណ្តាអាសន្ន

2022/09/03 12:35:36 pm        479
សៀមរាប៖ ស្ត្រីសកម្មជនរបស់គណបក្សLDP ចំនួន៦នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទប្រឆាំងអ្នករាជការសាធារណៈ ។លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា ស្ត្រី ទាំង៦នាក់ របស់គណបក្ស (LDP) ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅខាងមុខចំការរបស់លោក ខឹម វាសនា នោះត្រូវបានសម្រេចឱ្យឃុំខ្លួន បណ្តោះអាសន្នដាក់នៅពន្ធនាគារ ខេត្តសៀមរាប។លោក បានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន៦នាក់ ដែលជាសកម្មជនអ្នកគាំទ្រគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ (LDP) បានបើករថយន្ត គេចពីបារ៉ាស់ ទី១ រួចទៅបុកបារ៉ាសទី២​របស់​សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ ករណីនេះ ត្រូវបានតុលាការចោទពីបទ "ប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា៥០៣ និង៥០៥ នៃក្រមព្រហ្មទណ្ឌ។លោកថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុច​ប៉ុស្តិ៍ហាមឃាត់មុខ ​ដីចម្ការម្រេចរបស់លោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។លោកវរសេនីយ៍ឯក ឡុង សំណាង អធិការស្រុកបន្ទាយស្រី បានប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា នេះថា ​ពិតជាមានការឃាត់មនុស្សចំនួន៦នាក់​ ពិតប្រាកដមែន នៅចំណុចប៉ុស្តិ៍ហាមឃាត់មុខ​ដី​ចម្ការលោកខឹម វាសនា ក្នុងឃុំត្បែងស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ខែកញ្ញា ក្រោមការដឹកនាំ​បញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តសៀមរាប។ បន្ទាប់ពីឃាត់ខ្លួន មនុស្ស ទាំង៦នាក់នាក់ក្នុងនោះមាន៖ ទី១ /ឈ្មោះ ឈិត ស្រីឡាង,។ ទី២ /ឈ្មោះ ថុង ដារ៉ាស៊ី ។ ទី៣/ឈ្មោះ អ៊ី សូជីង។ ទី៤ ឈ្មោះ ជុំ ខុម,។ ទី៥/ ឈ្មោះ ភួង សម្ភស្សបូផា និង ទី៦/ ឈ្មោះ កូវ ឡោ ។ អ្នកទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការ​នគរបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ​ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។លោក អធិការស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ការឃាត់ខ្លួន ​គឺមនុស្សស្រីទាំង៦នាក់ បាន​ជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ ហើយជននោះ​បានជិះរថយន្តទៅបុកបារ៉ាស់​របស់​សមត្ថកិច្ចបាក់អស់២ន្លែង ថែមទៀតផង។ ក្រោយមកបានប្រើហិង្សាមកលើសមត្ថកិច្ចផង ​ទ្រមទាំង​ធ្វើការ​រារាំង​ក្នុងប្រតិបត្តិការ របស់សមត្ថកិច្ចផង។ជាមួយគ្នានោះ ពួកគេបានជេរសមត្ថកិច្ចបន្រែមទៀតផង ​ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់។ បច្ចុប្បន្ន ស្ត្រី ទាំង៦នាក់ ត្រូវបានលោកលោក ថេង សំណាង ព្រះរាជអាជ្ញារង សាលាដំបូង និង អមសាលាដំបូងខេត្តសៀមរាប ឱ្យសមត្ថកិច្ចនាំខ្លួនដឹកតាមរថយន្តយកទៅដាក់ពន្ធនាគារស្ថិតនៅ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ជាបណ្តោះអាសន្ន ៕អត្ថបទ៖ ឈិត សាវី

កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនម្នាក់ ដកហូតគ្រឿងញៀនជាង១០០គីឡូក្រាម

2022/09/01 08:14:02 pm        115
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន និងឃាតខ្លួនជនជាតិចិនម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១០០ គីឡូក្រាម។គួរបញ្ជាក់ផងដែរ កាលវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣០ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែ និងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពី ព្រះរាជអាជ្ញា បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាបជនជាតិចិនម្នាក់នៅចំណុច ផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងនគរបាលបាឃាត់ជនសង្ស័យ០១នាក់ មានឈ្មោះ TU SUERONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ចិន និងដកហូតវត្ថុតាង ប្រភេទ កេតាមីន(KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០ គីឡូក្រាម។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តតាមនីតិវិធី ៕អត្ថបទ៖ កុម្ភៈ

អគ្គិភ័យដែលឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅម្តុំវង្វង់មូលផ្សារដើមថ្កូវ សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ

2022/09/01 11:34:22 am        50
ភ្នំពេញ៖ អគ្គិភ័យដែលឆាបឆេះក្លឹបកម្សាន្តឈ្មោះ All Friends PUB នៅម្តុំវង្វង់មូលផ្សារដើមថ្កូវ សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍បង្ការ និងពន្លត់អគ្គិភ័យ បានគ្រប់គ្រងទាំងស្រុងហើយ ខណៈដែលទំហំ នៃការខូតខាត និងមូលហេតុ នៃការឆាបឆេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់នៅឡើយទេ។

អគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅម្តុំវង្វង់មូលផ្សារដើមថ្កូវ យ៉ាងសន្ធោរសន្ធៅ

2022/09/01 11:10:03 am        437
BREAKING NEWS! នៅខណៈនេះ អគ្គិភ័យកំពុងឆាបឆេះក្លឹបកម្សាន្តឈ្មោះ All Friends PUB យ៉ាងសន្ធោរសន្ធៅ នៅតាមបណ្តោយផ្លូវលេខ ៤៨៤(ម្តុំវង្វង់មូលផ្សារដើមថ្កូវ) សង្កាត់ផ្សារដើមថ្លូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ពន្លត់ជាបន្តបន្ទាប់។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដាក់បទបញ្ជាឱ្យមន្ត្រីក្រោមឱវាទ បំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព

2022/09/01 10:54:00 am        343
ស្ទឹងត្រែង៖ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានដាក់បទបញ្ជាឱ្យមន្ត្រីក្រោមឱវាទប្រឹងប្រែងបំពេញការងារតាមភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវ និងមានភាពទទួលខុសត្រូវទៅតាមមុខងារភារកិច្ចបានប្រគល់ជូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ថ្លែងក្នុងពិធីបំពាក់ឋានន្តរស័ក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនយោធិន នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ តថ្ងៃទី៣១សីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អៀងវ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ភាពជោគជ័យក្នុងការបំពេញការងារគ្មានអ្វីបានមកដោយងាយៗនោះទេ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គា្ន ដូចនេះយើងត្រូវអនុវត្តឱ្យបានតាមទិសស្លោកថា ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ  ច្បាប់ត្រូវតែគោពរ  បទល្មើសត្រូវតែបង្ក្រាប និងពាក្យមួយឃ្លាទៀត ជួយគិតជួយធ្វើ រួមគ្នាទទួលខុសត្រូវ។ គួរបញ្ជាក់ថា កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបំពាក់ឋានន្តរស័ក្តិចំនួន១៩នាក់ និងជូនប័ណ្ណសរសើរ លិខិតសរសើរដល់យោធិននៃកងរាជអាវុធហត្ថខេត្តចំនួន៣៥នាក់  ដែលបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អៀងវ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ផារ៉ា មង្គល ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៦២នាក់ក្នុងស្រុកក្រូចឆ្មារ
06/22/2025 03:06 PM
ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភាគខាងត្បូងប្រទេសចិន
06/22/2025 03:06 PM
រុស្ស៊ីត្រៀមវាយបកវិញដោយអាវុធនុយក្លេអ៊ែរ បើអ៊ុយក្រែនប្រើគ្រាប់បែកបំភាយជាតិវិទ្យុសកម្ម
06/22/2025 02:06 PM
មេដឹកនាំពិភពលោកជាច្រើនបញ្ចេញប្រតិកម្មចំពោះការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
06/22/2025 02:06 PM
​ មនុស្សរាប់ម៉ឺននាក់ចូលរួមតវ៉ាទូទាំងអឺរ៉ុប ប្រឆាំងអំពើប្រល័យពូជសាសន៍នៅហ្កាហ្សា
06/22/2025 01:06 PM
កម្ពុជាមានការព្រួយបារម្ភខ្លាំង ខណៈទាហានថៃដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន
06/22/2025 01:06 PM
បាតុករអ៊ីស្រាអែលទាមទារបទឈប់បាញ់ និងបារម្ភជម្លោះអ៊ីរ៉ង់រារាំងកិច្ចប្រឹងប្រែងដោះលែងចំណាប់ខ្មាំងហ្កាហ្សា
06/22/2025 01:06 PM
អ៊ីរ៉ង់និយាយថា ខ្លួនរក្សាជម្រើសទាំងអស់លើការឆ្លើយតបចំពោះការវាយប្រហារដោយកម្រោលរបស់អាមេរិក
06/22/2025 12:06 PM
លោក Trump ព្រមានអ៊ីរ៉ង់ប្រឆាំងនឹងការសងសឹកក្រោយអាមេរិកបានវាយប្រហាររោងចក្រនុយក្លេអ៊ែរ៣ទីតាំង
06/22/2025 12:06 PM
ប្រមុខ UN ថ្កោលទោសការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ដោយព្រមានពីការកើនឡើងមហន្តរាយ
06/22/2025 11:06 AM