នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះ៣ខ្នង និងខូចខាតទ្រព្យសម្បិត្តអស់ទឹកប្រាក់រាប់ម៉ឺនដុល្លារ

2022/07/16 10:08:22 am        16255
ប៉ៃលិន៖ ផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋធ្វើដំណើរ កាលពីវេលាម៉ោង១៨ និង​២០នាទី​ព្រលប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំត្បូង ​ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ ដំបូង​គេ​ឃើញ​អណ្តាត​ភ្លើង​ឆេះ​ចេញ​ពី​ផ្ទះអ្នក​លក់​ចាប់​ហ៊ួយ​មួយ​កន្លែង​ឈ្មោះ ឈីម ស្រីធំ ភេទស្រី អាយុ២១ឆ្នាំ ព្រម​ទាំង​មាន​សំឡេង​ផ្ទុះ ​សង្ស័យ​ជា​ការ​ផ្ទុះធុ​ង​ហ្គាស ​រួច​ក៏​ប​ន្ត​ឆេះ​រាលដាល ជាអណ្តាតភ្លើងខ្លាំងឡើងៗតែម្តង។បើតាមលោក ស៊ឹម សុផល នាយប៉ុស្ត៍រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា មូលហេតុ​នៃ​ការ​ឆាប​ឆេះ​បណ្ដា​ល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី រួចក៏ឆេះឆ្លងផ្ទុះហ្គាសបណ្ដាលឲ្យរាលឆេះដល់ផ្ទះចំនួនពីរថែម ទៀត។សមត្ថកិច្ចជំនាញគ្រប់គ្រងស្ថានភាពបានពន្លត់ជាស្ថាពរ ដោយ​ប្រើ​ទឹក​រថយន្ត​ពន្លត់​អគ្គីភ័យ​នៃ​ស្នង​ការដ្ឋាន អស់ទឹកចំនួន ៣គ្រឿងផងដែរ៕

(Update)៖ តុលាការសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១១នាក់ ពាក់ព័ន្ធករណីកែច្នៃផលិតគ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន

2022/07/14 08:11:03 pm        153
ភ្នំពេញ៖ លោក សាន្ត ប៊ុនធឿន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ចំពោះជនត្រូវចោទដែលជាជនជាតិចិន ១១នាក់ ពាក់ព័ន្ធករណីកែច្នៃផលិតគ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន នៅព្រលប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២នេះសូមបញ្ជាក់ផងដែរ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងអ្ននាំពាក្យអយ្យអមសាលាដំបូងរាជធានីភ្នំពេញ  បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ តំណាងអយ្យការបានបេីកការស៊េីបសួរ នៅថ្ងៃនេះ ចំពោះជនសង្ស័យជាជនជាតិចិន ចំនួន១១នាក់ ពាក់ព័ន្ធករណីបានរឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល ពីបទ ផលិតដោយខុសច្បាប់នូវសារធាតុញៀន បទ ផលិត រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងបទសម្អាតប្រាក់ តាមមាត្រា  ៣៩ មាត្រា ៤៧  និងមាត្រា ៥៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។គួរបញ្ជាក់ថា ការចាប់ខ្លួនក្រុមគ្រឿងញៀននេះធ្វើឡើងជាបន្តបន្ទាប់ពីថ្ងៃទី ០៤ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដោយនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យក១ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និង សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់ផែអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល ដែលមានការសម្របសម្រួលដោតអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អយ្យការអមសាលាដំបូងខេត្តកណ្តាលលោក អយ្យការអមសាលាដំដូងខេត្តស្វាយរៀង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។  សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនកែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោលដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង។ក្នុងរង្វងប្រតិបត្តិការកម្លាំងនគរបាលជំនាញបានដកហូតវត្ថុតាង រួមមាន របាយសារធាតុញៀនកេតាមីន ចំនួន ជាង១តោន ៨២៧ គីឡូក្រាម សារធាតុគីមី និងគីមីផ្សំចំនួន ជាង ២៧៦តោន ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់កែច្នៃ ផលិតគ្រឿងញៀនមួយចំនួនធំ កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម រថយន្ត ០៨គ្រឿង ម៉ូតូ ០៣គ្រឿង ទូរស័ព្ទដៃ ១៩គ្រឿង អចលនទ្រព្យ ចំនួន ០៧កន្លែង មានដូចជាខុនដូរ០២ ឃ្លាំង០៤ រោងចក្រផលិត០១ និងផ្ទះវីឡា០១បច្ចុប្បន្ន ត្រូវចោទទាំង១១នាក់ ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារព្រៃស (ម១) ជាបណ្តោះអាសន្ន៕​ អត្ថបទ ៖ កុម្ភៈ

អាជ្ញាធរខណ្ឌទួលគោក ចុះត្រួតពិនិត្យការដ្ឋានសាងសង់ អគារខុនដូរមួយកន្លែង មានយីហោ W

2022/07/13 12:31:11 pm        1527
ភ្នំពេញ៖ ក្រោយមានការសំណូមពរ និង​ត្អូញត្អែរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ដែលបានលើកឡើងថា ការដ្ឋាន​មួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក កំពុងសាងសង់​ រំលោភលើចិញ្ចើមផ្លូវ បង្កការ​កកស្ទះ និងខ្វះលក្ខណៈបច្ចេកទេស ​គ្មាន​ស្តង់ដារ​ អាច​បង្ក​ហានិភ័យ និងគ្រោះថ្នាក់​ដល់​ពលរដ្ឋ​អ្នក​ធ្វើដំណើរ។ទីតាំងការដ្ឋានកំពុង​សាងសង់​ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៦ ​កែងផ្លូវលេខ៣២៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ​ខណ្ឌទួលគោក ​រាជធានីភ្នំពេញ។ជាក់ស្ដែង​នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ទៀវ សំអឿន អភិបាលរង​ខណ្ឌទួល​គោក ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​រដ្ឋបាលខណ្ឌ​ចុះត្រួតពិនិត្យ និងធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់គម្រោង​សាងសង់​ការដ្ឋាន ​ដើម្បីធ្វើ​យ៉ាង​ឲ្យ​មាន​សុវត្ថិភាព ​សណ្ដាប់ធ្នាប់ ​អនាម័យ​ល្អ និង​មិន​ប៉ះពាល់​ដល់សណ្ដាប់ធ្នាប់សាធារណៈ។ក្នុងការចុះត្រួតពិនិត្យនេះដែរ​លោក ទៀវ សំអឿន ​អភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា ចំពោះទីតាំង​ការដ្ឋាននេះ​ មាន​ច្បាប់​អនុញ្ញាត​សាងសង់​ត្រឹម​ការ​សាងសង់​ក្នុង​ទំហំដីក្នុងប្លង់​ត្រឹមត្រូវ​ពុំបាន​រំលោភ​ចិញ្ជើម​ផ្លូវសាធារណៈឡើយ ​មាន​ព័ទ្ធ​សំណាញ់​និង​របាំង​ដែក​ ការពារ​ធ្លាក់​របស់​របប គ្រប់ជាន់​ ជៀសវាង​បង្កហានិភ័យ​ដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរជាដើម។លោក អភិបាលរងខណ្ឌ បានបន្ថែមទៀតថា ចំពោះដែលថា ការដ្ឋានបង្កការកក់​ស្ទះនោះ គឺមាន​បន្តិចបន្តួច ប៉ុន្តែពេលចាក់បេតុងម្ដងៗ ​គឺអាជ្ញាធរអ​នុញ្ញាត​ឲ្យបិទផ្លូវតែមួយចំហៀងប៉ុណ្ណោះ ពុំដែល​អនុញ្ញាត​បិទផ្លូវទាំងស្រុងឡើយ៕ អត្ថបទ៖ កុម្ភៈ 

នគរបាលបញ្ជូនខ្លួនជនជាតិចិន ១១នាក់ទៅតុលាការ ពាក់ព័ន្ធករណកែច្នៃផលិតគ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន

2022/07/13 11:32:41 am        1916
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនជាតិចិន ១១នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីបានរឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល។គួរបញ្ជាក់ផងដែរ ចាប់ពីថ្ងៃទី ០៤-០៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោក វរសេនីយ៍ឯក តោ ដារិទ្ធ. លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា. លោក វរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់អន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួលដោយ លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល.លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំដូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។  សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃផលិត១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង។បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ៕(ដោយ៖ កុម្ភៈ )

អាជ្ញាធរស្រុកបូទុមសាគរចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះរងផលប៉ះពាល់លិចផ្ទះ និងបាត់បង់សត្វពាហនៈ

2022/07/13 11:18:53 am        443
កោះកុង៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ ដោយមានអាជ្ញាធរភូមិឃុំ ព្រឹកថ្ងៃទី១៣ ខែកក្កដានេះ បានចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះភូមិប្រលាន ឃុំកណ្តោល ដែលរងផលប៉ះពាល់លិចផ្ទះនិងបាត់បង់សត្វពាហនៈដោយសារភ្លៀងជោគជាំរយ:ពេល២ថ្ងៃកន្លងមកនេះ។លោកអភិបាលស្រុក ក៏បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នមើលថែកូនចៅ និងរៀបចំទុកដាក់សម្ភារៈអោយនៅលើទីទួល កុំឱ្យមានការខូច ឬបាត់បង់បន្តទៀត។ ករណីស្ថានភាពជន់លិចកាន់តែខ្លាំង អាជ្ញាធរត្រៀមជួយសង្រ្គោះ។ ការរងផលប៉ះពាល់ដោយព្យុះភ្លៀងនេះពុំបង្កឱ្យពលរដ្ឋបាត់បង់ជីវិតនោះឡើយ ដោយខូចខាតផ្ទះសម្បែង គោក្របី បច្ចុប្បន្ន អាជ្ញាធរកំពុងចុះស្រង់ស្ថិតិពលរដ្ឋរងគ្រោះបន្ត៕ (ដោយ៖ឈឹម មករា)

អ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១​ មានជាងបីពាន់នាក់

2022/07/07 01:03:16 pm        1792
ភ្នំពេញ៖ មនុស្សយ៉ាងតិចចំនួន ៩៤២នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ២.២៣៥នាក់ នៅក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០២២នេះ បើ​ប្រៀបធៀប​និងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១កន្លងទៅ កើនឡើងរហូតដល់៣៤៨លើក ស្មើ២៨%។ មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ច្រើនជាងគេគឺដោយសារតែល្មើសល្បឿន និងមិនគោរពសិទ្ធិជាដើម។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ ដែលទូរទស្សន៍ BTVទទួលបាននាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។របាយការណ៍ បានបង្ហាញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ​២០២២​នេះ បានកើតឡើងសរុប ១.៦០៩លើក ក្នុងនោះពេលយប់ ៥៧ភាគរយ បានបណ្តាល​ឲ្យស្លាប់៩៤២នាក់ ​និងរបួស២.២៣៥នាក់(ធ្ងន់១.៤២៩នាក់)។របាយការណ៍ បានបញ្ជាក់ថា មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣៨% បើកបរ​មិនគោរព​សិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយាន២% និងងងុយ១% ។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨១% (៧៥៩/៩៤២នាក់) មានអ្នកមិន​ពាក់មួក​សុវត្ថិភាព​ចំនួន៧៤%(៥៥៨/៧៥៩នាក់)។របាយការណ៍ដដែល បានបន្ថែមទៀតថា ​គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៤៥៨លើក ខេត្តកណ្ដាល ១១៧លើក និង ខេត្តព្រះសីហនុ ៩៧លើក។ ១.បើគិតក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើន ៣៤៨លើក ស្មើ២៨% (១.៦០៩/១.២៦១) ​ចំនួន​អ្នកស្លាប់កើន ២៣៣នាក់ ស្មើ៣៣% (៩៤២/៧០៩ន) និង​ចំនួនអ្នក​របួស​កើន ៤៤៣នាក់ ស្មើ២៥% (២.២៣៥/១.៧៩២ន)៕ អត្ថបទ៖ បាន ចក់

ផ្ទុះអាវុធចំនួន១០គ្រាប់ ក្នុងផ្ទះវីឡាមួយកន្លែងនៅសង្កាត់បឹងកេងកងទី១ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ

2022/07/05 04:10:06 pm        1102
ភ្នំពេញ៖ ផ្ទុះអាវុធចំនួន១០គ្រាប់ ក្នុងផ្ទះវីឡា មួយកន្លែងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ នៅវេលាម៉ោង១រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ គង់ សុត អាយុ ៤៣ឆ្នាំ មុខរបរបើករថយន្តឱ្យម្ចាស់ផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ ចំណែកខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា ជាអង្គរក្សរបស់ម្ចាស់ផ្ទះកើតហេតុ។តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសទាំង២នាក់ មិនដឹងជាមានជម្លោះគ្នាតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកើតហេតុ បុរសរងគ្រោះអង្គុយនៅតូបយាមជាប់ទ្វារផ្ទះ ខណៈនោះខ្មាន់កាំភ្លើង​បាន​ជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស បានចូលមកផ្ទះ រួចដកកាំភ្លើងបាញ់ យកតែម្ដងបណ្ដាល​ឲ្យ​ជនរងគ្រោះស្លាប់ភ្លាមៗនៅតូបយាម អង្គុយលើកៅអី។ ភ្លាមៗនោះបុរសដៃដល់ ធ្វើ​សកម្មភាពរួចជិះម៉ូតូគេចខ្លួនចេញតែម្ដង។ប្រភពពីពលរដ្ឋ បានប្រាប់ឱ្យដឹងថា គាត់លឺសូរសំលេងផ្ទុះអាវុធចំនួន៧គ្រាប់ មួយ​សន្ទុះក្រោយមក​លឺសូរផ្ទុះអាវុធចំនួន៣គ្រាប់​បន្ទាប់ទៀត ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ​និង​សមត្ថកិច្ចចម្រុះចុះដល់ទីតាំងកើតហេតុ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ នៃក្រសួងមហាផ្ទៃ ​កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់​ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កម្លាំង​ការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់រាជអាវុធហត្ថរាជធានីភ្នំពេញ បាន​ចុះមកដល់ទីតាំងកន្លែងកើតហេតុ ​ធ្វើការពិនិត្យ​នឹង​កោសល្យវិច្ឆ័យ រួចបានប្រគល់សពជូន​គ្រួសារ​ធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ៖ កុម្ភៈ

កម្លាំងសមត្ថកិច្ចប្រតិបត្តិការចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន១៥ទីតាំង និងបានឃាត់មនុស្សជាង៣០នាក់

2022/06/29 07:40:05 pm        570
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន១៥ទីតាំង និងបានឃាត់មនុស្សចំនួន ៣១នាក់ រួមទាំងវត្ថុតាងជាច្រើន។ការបង្ក្រាបនេះ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនានេះបានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ដល់២៥ ខែមិថុនា បានចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច ចំនួន០៩ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន១២នាក់(ស្រី៣) និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ចំនួន៨នាក់(ស្រី១) មកកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឍប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច៕

ទីតាំងចាក់បាល់អនឡាយមួយកន្លែង នៅក្រុងខេមរភូមិន្ទ បើកយូរឆ្នាំហើយ សមត្ថកិច្ចទើបបង្រ្កាប

2022/06/28 03:53:03 pm        1045
កោះកុង៖ ទីតាំងលេងល្បែងស៊ីសងចាក់បាល់តាមអនឡាយមួយកន្លែងស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានបើកឱ្យពលរដ្ឋញៀនល្បែងចូលលេងយ៉ាងស៊េរីយូរឆ្នាំមកហើយ លុះបែកការណ៍សមត្ថកិច្ច ទើបថាមានចំណាត់ការបង្រ្កាប។ក្រុមប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងល្បែងស៊ីសងចាក់បាល់អនឡាយ១កន្លែងនោះ នៅម្តុំរង្វង់​មូលលោយាយរែកផ្លែឈើ ជាកម្មសិទ្ធអ្នកមានអំណាចម្នាក់ដែលពុំត្រូវបានគេស្គាល់ឈ្មោះ។ពលរដ្ឋ បានបន្ថែមទៀតថា រាល់សកម្មភាពលេងល្បែងស៊ីសងគ្រប់ប្រភេទជាទង្វើខុសច្បាប់ និងបង្កឱ្យអសន្តិសុខសណ្តាប់ធ្នាប់ អំពើហឹង្សា ព្រមទាំងកកើតមានបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ទោះយ៉ាងណាគេនៅពុំឃើញមានអាជ្ញាធរសមត្ថកិច្ចណាមួយហ៊ានមកចុះបង្រ្កាបនោះទេ ដោយបណ្តែលបណ្តោយដំណើរលួចយ៉ាងរំភើយ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែមិថុនា នេះ បានដាក់បញ្ជាឱ្យលោក យស់ ចាន់វិចិត្រ អធិការនគរបាល​ក្រុងខេមរភូមិន្ទ និងលោក សាង ហ៊ី មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ចុះពិនិត្យស្រាវជ្រាវសហការជាមួយអាជ្ញាធររដ្ឋបាលតាមដានបង្រ្កាបទប់ស្កាត់ជាបន្ទាន់។លោកស្នងការនគរបាលខេត្តកោះកុង ថ្លែងអំណអរគុណចំពោះព័ត៌មាន​ដែលរាយការណ៍​ដោយ​អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ជុំវិញករណីបង្កើតទីតាំងលេងល្បែងស៊ីសងខុសច្បាប់​ដែលផ្ទុយ​នឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព បង្កឱ្យកើតមានអំពើបទល្មើសផ្សេងៗ។លោកស្នងការនគរបាលខេត្ត អះអាងដែរថា កន្លងទៅបានដាក់វិធានការយ៉ាង​ម៉ឺងម៉ាត់​ជាច្រើន​ដល់គ្រប់​អធិការនគរបាលក្រុងស្រុក​ ប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំសង្កាត់ ទប់ស្កាត់បង្រ្កាប​រាល់​សកម្មភាព​លួចលេងល្បែងស៊ីសងខុសច្បាប់ទាំងឡាយនៅក្នុងមូលដ្ឋាន។ទាក់ទិន​បញ្ហា​ល្បែងស៊ីសងនេះ​លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បាន​លើកឡើងថា ក្នុងនាម​លោកជាគណៈបញ្ជាការអង្គភាព ​លោកកំពុងរង់ចាំ​បទ​បញ្ជា​ពីថ្នាក់ដឹកនាំខេត្ត មុន​នឹង​បង្រ្កាបទីតាំងល្បែងស៊ីសងអនឡាយខាងលើ។ ចំណុចត្រង់ថា មានអ្នកអំណាច មានលុយ លួចបើកអាជីវកម្មល្បែងចាក់បាល់ខុសច្បាប់ មិនដឹងថាពិតប្រាកដកម្រិតយ៉ាងណានោះទេ។ ឥឡូវលោកកំពុងធ្វើការលោកអធិការនគរបាលក្រុងខេមរភូមិន្ទ ពិនិត្យស្រាវជ្រាវជាមុនសិន។អ្នកព័ត៌មានយើង កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា បានទាក់ទងទៅ លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ ដើម្បីបំភ្លឺព័ត៌មាននេះ​ ប៉ុន្តែលោកនិយាយថា ខ្លួនមិនទាន់​ដឹង​ព័ត៌មាននេះនៅឡើយទេ។ ព័ត៌មានវិវត្តន៍ថ្មីយ៉ាង​ណា​នឹងផ្តល់​ព័ត៌មាន​តប​មក​អ្នកសារព័ត៌មានវិញ៕អត្ថបទ៖ មករា

សមត្ថកិច្ចបញ្ជូនជនសង្ស័យជាង ១០នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង​វត្ថុតាង​ទៅតុលាការ

2022/06/28 10:04:28 am        1009
ព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានឱ្យដឹងថា បន្ទាប់ពី​បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ និងប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ដោយបានធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ និងវត្ថុតាង ព្រមទាំងបានបន្ដនិតិវិធីកសាងសំណុំរឿងរួចមក នៅរសៀលថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យ ១២នាក់ និង​វត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក ជំរុញឱ្យប្រទេសចិន រារាំងអ៊ីរ៉ង់មិនឱ្យបិទច្រកសមុទ្រ Hormuz
06/23/2025 09:06 AM
ប្រមុខ UN ព្រមានអំពីវដ្តនៃការសងសឹក ក្រោយពីអាមេរិកទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់
06/23/2025 09:06 AM
ពិភពលោករង់ចាំមើលការឆ្លើយតបពីអ៊ីរ៉ង់ បន្ទាប់ពីអាមេរិកបានវាយប្រហារលើទីតាំងនុយក្លេអ៊ែរ
06/23/2025 09:06 AM
ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់អាមេរិក លើអ៊ីរ៉ង់ បានចាប់ផ្ដើមឡើងដោយសកម្មភាពបំភ័ន្តភ្នែក
06/23/2025 08:06 AM
សហរដ្ឋអាមេរិក ព្រមានអ៊ីរ៉ង់ កុំឱ្យសងសឹក ខណៈលោក Trump លើកឡើងពី 'ការផ្លាស់ប្តូររបប'
06/23/2025 08:06 AM
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ឆ្លើយតបការវាយលុកលើទីតាំងនុយក្លេអ៊ែរ
06/23/2025 08:06 AM
ឧបនេត សាវឿន៖ អភិបាលរាជធានី-ខេត្ត គឺជាគណៈបញ្ជាការដ៏រឹងមាំមួយ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
06/23/2025 06:06 AM
អ្នកជំងឺភ្នែកជាង២ពាន់នាក់ក្នុងខេត្តកំពង់ឆ្នាំង បានព្យាបាលជាសះស្បើយ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យកម្ពុជា និងបរទេស
06/22/2025 08:06 PM
ក្រសួងការបរទេសកម្ពុជាចាត់ទុកបណ្ដឹងអគ្គលេខាធិការរងនាយករដ្ឋមន្ត្រីថៃចំពោះសម្តេចតេជោ ពាក់ព័ន្ធការថតកិច្ចសន្ទនាជាមួយនាយករដ្ឋមន្រ្ដីថៃមានបំណងនយោបាយ និងបង្កការយល់ច្រឡំបន្ថែម
06/22/2025 06:06 PM
TOP STORY | សម្ដេចធិបតី៖ចាប់ពីម៉ោង១២យប់នេះទៅការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃត្រូវផ្អាកទាំងស្រុង
06/22/2025 06:06 PM