ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

BREAKING NEWS៖ ការ​បាញ់​បោះ​សេរី​សម្លាប់​មនុស្ស​ ៣​នាក់ ជំរុញ​ឲ្យ​បិទ​សាកលវិទ្យាល័យ​រដ្ឋ Michigan នៅ​សហរដ្ឋអាមេរិក

2023/02/14 01:17:28 pm        523
​អាមេរិក៖ សាកលវិទ្យាល័យ​រដ្ឋ Michigan របស់​សហរដ្ឋអាមេរិក​ត្រូវ​បាន​បិទ ក្រោយ​ការ​បាញ់​ប្រហារ​ដោយ​សេរី​នៅ​ក្នុង​ទីតាំង​មួយ​ចំនួន​នៃ​បរិវេណ​សាកលវិទ្យាល័យ​នេះ​។ ​នគរបាល​និយាយ​ថា ​ខ្មាន់កាំភ្លើង​ដែល​បាន​បាញ់សម្លាប់​មនុស្ស​ ៣​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​ ៥​នាក់​ផ្សេងទៀត​រង​របួស បាន​ស្លាប់​ដោយសារតែ​បាញ់សម្លាប់​ខ្លួនឯង​។ ​នគរបាល​បាន​រាយការណ៍​ពី​ការ​បាញ់​ប្រហារ​នៅ​សាល Berkey Hall និង​អគារ IM East building របស់​សាកលវិទ្យាល័យ​រដ្ឋ Michigan កាលពី​យប់​ថ្ងៃ​ចន្ទ​ដោយ​បញ្ជាក់​ថា អង្គភាព​អនុវត្តន៍​ច្បាប់​កំពុង​ធ្វើ​ការ​យ៉ាងសកម្ម​នៅ​កន្លែង​កើតហេតុ។ ដំបូង​ក្រុម​មន្ត្រី​បាន​និយាយ​ថា មាន​មនុស្ស​ជាច្រើន​រង​របួស ហើយ​ថា​ជនសង្ស័យ​ទំនងជា​មានតែ​ម្នាក់ឯង​ទេ​។ ក្រោយមក​នគរបាល​បាន​បញ្ជាក់​ថា មនុស្ស ​៣​នាក់​ត្រូវ​បាន​បាញ់សម្លាប់​អំឡុង​បាញ់​ដោយ​សេរី​នោះ ហើយ​មនុស្ស​ ៥​នាក់​ត្រូវ​បាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ Sparrow ក្បែរ​កន្លែង​កើត​ហេតុ ខ្លះ​មាន​របួសធ្ងន់​ដល់​អាយុជីវិត​។ ស្នងការ​រង​នគរបាល​បណ្ដោះអាសន្ន​លោក Chris Rozman បាន​ពណ៌នា​ជន​សង្ស័យ​ថា ជា​បុរស​ស្បែក​ខ្មៅ ទាប ពាក់​ស្បែក​ជើង​ពណ៌​ក្រហម អាវ​ក្រៅ​ខា​ប៊​យ និង​ពាក់មួក​កន្តិប​៕ ​អត្ថបទ៖ សុខមាន

អគ្គិភ័យឆាប់ឆេះផ្ទះ និងហាងលក់ដូរអស់មួយចំនួន នៅក្រុងប៉ោយប៉ែត អាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុ

2023/02/13 12:53:15 pm        453
បន្ទាយមានជ័យ៖ មានករណីអគ្គិភ័យ បានឆាប់ឆេះផ្ទះ ហាងលក់ដូរ និងទីតាំងធ្វើអាជីវកម្មផ្សេងៗ ចំនួន៥ខ្នង ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចមុខសណ្ឋាគាអូរមាស ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់ផ្ទះ ដែលបានឆេះនោះ មានម្ចាស់ទី១. ហាងម៉ាត BPA 24h ម្ចាស់ឈ្មោះ យ៉ាំ សីវលីន (ខូចខាតផ្ទះមួយកំណាត់ខាងក្រោយ), ទី២. ហាងលក់សំបកកង់រថយន្ត ម្ចាស់ឈ្មោះ អ៊ុង ស៊ីមាណាត ភេទប្រុស អាយុ៣៦ឆ្នាំ (ខូចខាងផ្ទះទាំងស្រុង), ទី៣. ហាងលក់សម្ភារគ្រឿងអគ្គិសនី ម្ចាស់ឈ្មោះ លី សៀងផេង (ខូចខាតទាំងស្រុង), ទី៤. ហាងលក់គ្រឿងអេឡិចត្រូនិច ម្ចាស់ឈ្មោះ សារ៉ាយ ទី៥. ហាងអិនធីស៊ីកំទ្យូទ័រ មានម្ចាស់ឈ្មោះ ឈី សូវៀត (ការខូចខាតក្តាប់មិនទាន់បាន) ។ក្នុងកិច្ចប្រតិបត្តិការនេះប្រើប្រាស់កម្លាំងដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះ ជាង១០គ្រឿង និងប្រើប្រាស់កម្លាំងជាង ១ពាន់នាក់ ហើយក្នុងពេលពន្លត់អគ្គិភ័យនោះ មានកម្លាំងម្នាក់បានរងរបួស ។ តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ មិនទាន់បញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនេះ ហើយរងការខូចខាតអស់ប៉ុន្មានោះទេ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ករណីអគ្គិភ័យនេះ គ្រប់គ្រងបានទាំងស្រុង នៅជាង៩ព្រឹក ថ្ងៃកើតហេតុ បន្ទាប់ពីមានការអន្តរគមន៍ពីសមត្ថកិច្ច ក្នុងការនាំយកនូវរថយន្តពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ ។គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២កន្លងទៅនេះ មានករណីអគ្គិភ័យឆាប់ឆេះអគារកាស៊ីណូមួយ នៅក្នុងក្រុងប៉ោយប៉ែត បណ្ដាលឲ្យមានមនុស្សស្លាប់ជាង​ ២០នាក់ និងរបួសជាង ១០០នាក់ ហើយអាជ្ញាធរកម្ពុជា សហការជាមួយភាគីថៃ រួមគ្នាជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ និងរុករកជនរងគ្រោះផងដែរ ៕

សមត្ថកិច្ចចុះពិនិត្យទីតាំងតារាងបាល់មួយកន្លែង នៅសង្កាត់បឹងត្របែក សង្ស័យមានបង្កប់ល្បែងស៊ីសង

2023/02/09 07:56:17 pm        194
ភ្នំពេញ ៖ នៅវេលាម៉ោង១៨ និង៣០នាទីយប់ថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអាជ្ញាធរចម្រុះខណ្ឌចំការមន ដឹកនាំដោយលោក ម៉ៅ បូណែត អភិបាលរងខណ្ឌ បានបើកការឆ្មក់ចុះពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសង្ស័យមានបង្កប់ល្បែងស៊ីសង ។លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ បានបញ្ជាក់អោយដឹងថា ការចុះពិនិត្យខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​មានបងប្អូនពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន រាយការណ៍ទៅកាន់អាជ្ញាធរអំពីទីតាំងតារាងបាល់ខាងលើ ថាមានលួចលាក់លេងនូវល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ដោយជ្រកក្រោមអាជីវកម្មតារាងបាល់ទះ និងបោះបូលកម្សាន្ត ។បន្ទាប់ពីមានការចុះពិនិត្យរួចមក ក្រុមអាជ្ញាធរចម្រុះ មិនបានរកឃើញមានការលេងល្បែងស៊ីសង ក៏ដូចជាការលេងភ្នាល់ខុសច្បាប់ណាមួយឡើយ ហើយកម្លាំងអាជ្ញាធរ ក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដោយមិនត្រូវអោយមានការលេងល្បែងស៊ីសងនោះទេ បើពុំនោះទេ ក្រុមមន្ត្រី នឹងមានវិធានការផ្លូវច្បាប់។សូមបញ្ជាក់ថា កន្លងទៅទីតាំងខាងលើនេះដែរ ធ្លាប់ត្រូវបានបងប្អូនប្រជាពលរដ្ឋ រិះគន់ចំៗ​ថា មានការបើកលួចលាក់លេងល្បែងភ្នាល់មួយចំនួន​ដូចជា បៀ អាប៉ោងជាដើម ដោយការលួចលេងនោះ តែងតែមានការភ្នាល់ក្នុងទំហំសាច់ប្រាក់ជាច្រើនសន្ធប់ សូម្បីតែកីឡាបាល់ទះ និងបោះបូលផងដែរ​។ ហើយជាប្រចាំថ្ងៃ​គេក៏តែងសង្គេតឃើញមាន ក្រុមមនុស្សជាច្រើន នាំជិះម៉ូតូ ក៏ដូចជាបើករថយន្តស៊េរីទំនើបជាច្រើនគ្រឿង តែងទៅឈប់ចត​សងខាងផ្លូវនៅមុខទីតាំងតារាងបាល់​ដូចការដង្ហែរក្បួន ដើម្បីទៅលេងការភ្នាល់នៅទីនោះ។ ​ទន្ទឹមនឹងនោះកន្លងទៅ ក៏ធ្លាប់មានបងប្អូនអ្នកសារព័ត៌មានជាច្រើន តែងចុះផ្សាយជាបន្តបន្ទាប់ តាមការសំណូមពរពីពលរដ្ឋ​អោយមានការចុះបង្ក្រាបពីសំណាក់ក្រុមអាជ្ញាធរខណ្ឌ​។ប៉ុន្តែ អ្វីជាការកត់សម្គាល់ គឺបើទោះជាមានការរាយការណ៍ពីពលរដ្ឋ មានការចុះផ្សាយព័ត៌មានយ៉ាងណាក៏ដោយ ក៏កន្លងទៅ និងជាបន្តបន្ទាប់​ទីតាំងខាងលើនេះ នៅដំណើរការបានធម្មតា ហើយនៅពេលដែលក្រុមមន្ត្រីអាជ្ញាធរ បានត្រឹមចុះដល់មិនឃើញអ្វីទាំងអស់ ពោលហាក់ដូចជាមានការរៀបចំយ៉ាងស្អាត មុនពេលអាជ្ញាធរ ចុះទៅពិនិត្យម្តងៗ ហើយការចុះពិនិត្យពីសំណាក់ក្រុមអាជ្ញាធរខាងលើនេះ ក៏ពុំមែនជាលើកទី១នោះឡើយ៕ ដោយ ៖ លីហេង

រថយន្តដឹករបងដែកលួស បើកលឿនបួងចង្កូតមិនប្រយ័ត្ន បណ្តាលអោយក្រឡាប់ផ្ញារជើង នៅស្តុបវត្តនិរោធ

2023/02/09 03:33:05 pm        330
​ភ្នំពេញ ៖ រថយន្តដឹករបងដែកលួស មួយគ្រឿង បានបើកបរក្នុងល្បឿនលឿន ខណៈ​ដល់ចំណុច​ផ្លូវ​ប្រសព្វភ្លើង​ស្តុប​ ដោយមិនបង្អង់ល្បឿន បណ្តាល​អោយបួង​ចង្កូតរថយន្ត​ជ្រុល​រេក្រឡាប់​ផ្ញារជើង​ច្រងាង ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង១៣ និង៤០នាទីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២៣ នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ១ ចំណុច​ស្តុបវត្តនិរោធ ​ក្នុង​សង្កាត់និរោធ ​ខណ្ឌច្បារអំពៅ ។ រថយន្ត​ខាងលើ ជារថយន្តកូរ៉េដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7947 បើកបរ​ដោយ​បុរសម្នាក់ ​រួម​ដំណើរ​ដោយព្រូល២នាក់ផ្សេងទៀត ។ យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ អោយដឹងថា ដំបូងឡើយគេសង្គេត​ឃើញ​រថយន្ត​បង្ក​បើកបរ​ធ្វើ​ដំណើរ​ចេញពីផ្លូវប៉េតុងដែលនោជាប់នឹងរបងវត្តនិរោធ សំដៅឡើង​ទៅលើ​ផ្លូវ​ជាតិ​លេខ១​ ពោលក្នុងទិស​ដៅពីជើង​ទៅទិស​ខាងកើតវិញ ដោយបត់ទៅខាងឆ្វេងដៃ បំណង​សំដៅ​ឡើង​ទៅ​ស្ពានព្រះមុន្នីវង្ស ។ លុះកំឡុងពេលនោះ ដោយ​រថយន្តបើកលឿន ហើយបានបួង​ចង្កូតទាំង​ប្រញ៉ាប់​មិន​បាន​ប្រយ័ត្ន បណ្តាលអោយរេចង្កូតរថយន្ត ហើយដួលបោក​ទៅនឹងផ្លូវក្រឡាប់​ផ្ញារជើង​ទាំងកំរោលតែម្តងទៅ ។ ភ្លាមៗនោះ តៃកុងរថយន្តបង្ក បានបើកទ្វាររថយន្តចេញទៅហើយ ហើយរត់គេចបាត់ស្រមោលសូន្យ នៅសល់​តែព្រូល​រថយន្ត២នាក់ប៉ុណ្ណោះ ត្រូវសមត្ថកិច្ចឃាត់សួរនាំ ដើម្បីទំនាក់ទំនង​ទៅខាង​ក្រុមហ៊ុន ​អោយចូលដោះស្រាយ ស្ទូចរថយន្តរបស់ខ្លួនចេញវិញ ។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនមានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិសាធារណះឡើយ ហើយ​ក៏មិនបាន​បណ្តាល​អោយមនុស្សណាម្នាក់រងរបួសឡើយ ព្រោះកំឡុងពេលក្រឡាប់ គឺមិន​មាន​ពលរដ្ឋ​អ្នកដំណើរដទៃ ធ្វើដំណើរ​ស្របគ្នាជា​មួយនោះ ប៉ុន្តែប្រសិនបើមានអ្នក​ធ្វើ​ដំណើរ​ស្របវិញ ក៏អាចនឹងបង្កជាហនិភ័យធ្ងន់ធ្ងរផងដែរ ព្រោះរថយន្តដឹកស្តុកពេញ​ទៅដោយរបង​ដែកដែល​មុតស្រួច ៕ អត្ថបទ ៖ លីហេង

ពលរដ្ឋសំណូមពរអាជ្ញាធរខណ្ឌ៧មករា ជួយរំដោះចិញ្ចើមផ្លូវជាប់របងវត្តមង្គលវ័ន

2023/02/08 11:06:16 am        428
ភ្នំពេញ៖ ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ ៧មករា ជាពិសេសចំណុចផ្លូវលេខ ១២៤ជាប់របងវត្តមង្គលវ័ន ឃើញថា មានការចតរថយន្តអមសងខាងផ្លូវតែម្ដងបង្ក​ឲ្យលំបាក​ក្នុងការធ្វើដំណើរ និងសម្រាប់អ្នកថ្មើជើងដើរលើផ្លូវអាទិភាពសម្រាប់យានយន្ត ដែលអាចបង្ក​គ្រោះថ្នាក់​បានជាយថាហេតុ។សូមជម្រាបជូនថា ទីតាំងដែលមានការចតរថយន្តអមសងខាងផ្លូវនេះស្ថិតនៅ​តាមបណ្ដោយផ្លូវលេខ១២៤ កែងនឹងផ្លូវសុកហុក(១០៧) ជាប់របងវត្តបង្គោលវ័នផ្នែកខាងត្បូងវត្ត មូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរសង្កាត់ និងអាជ្ញាធរផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ៧មករា ជួយចុះធ្វើការអប់រំណែនាំដើម្បីរំដោះចិញ្ចើមផ្លូវរក្សាទុកសម្រាប់អ្នកថ្មើជើងធ្វើដំណើរផង និងដើម្បីរក្សារបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ តាមដងផ្លូវផងដែរ។គួរបញ្ជាក់ផងដែរ បញ្ហាបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់ នេះអាជ្ញាធរខណ្ឌ៧ មករា ក៏បានចុះធ្វើការងារនេះជាប្រចាំផងដែរ ជាក់ស្ដែងកាលពីរសៀលថ្ងៃអង្គារទី០៧ ខែ កុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងចុះរៀបចំ​សណ្ដាប់​ធ្នាប់តាមបណ្ដោយផ្លូវមួយចំនួន ក្នុងមូលដ្ឋានផងដែរ រួមមានផ្លូវលេខ១១៨. ផ្លូវលេខ១០៧ ផ្លូវលេខ ១០៥ ផ្លូវលេខ១៨២ និងផ្លូវលេខ៩៣៕ អត្ថបទ៖ កុម្ភៈ

អគ្គិភ័យឆេះផ្ទះមួយខ្នងណ្តាលឲ្យស្លាប់មនុស្ស៣នាក់ និងរបួស២នាក់ នៅស្រុកកងមាស

2023/02/07 10:56:49 am        437
កំពង់ចាម៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ និង២នាក់រងរបួស ដោយគ្រោះអគ្គីភ័យអស់ផ្ទះមួយខ្នង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៤:៤៥នាទី ទាបភ្លឺ នៅចំណុចភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ។ បើតាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបាន បានឲ្យដឹងថា នៅវេលាកើតហេតុ សមត្ថកិច្ច​បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថា មានករណីនៅចំណុចដូចខាងលើ ។ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងអធិការដ្ឋាននគរបាលកងមាស បានសហការជាមួយកម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាលអង្គរ ចុះជួយពន្លត់ម្ចាស់ផ្ទះ ឈ្មោះ យ៉ា អ៊ែល ភេទប្រុស អាយុ ៥៦ឆ្នាំ នៅភូមិឃុំខាងលើ។សមត្ថកិច្ចឲ្យដឹងទៀតថា ករណីនេះ បណ្តាលអោយស្លាប់មនុស្ស ៣នាក់ ប្រុស ១ នាក់ និង​រងរបួស​មនុស្ស ២នាក់ ទៀត ស្រី១ នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅ ករណីខាងលើនោះមានការខូចខាតផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង រៀបបន្ទប់សង្ក័សីក្រោមទំហំ (៦មែត្រ ×៨ម៉ែត្រ) ឆេះអស់ទាំងស្រុង ។ជាមួយគ្នានោះដែរ សមត្ថកិច្ច បានអន្តរាគមន៍ ពន្លត់អគ្គីភ័យរលត់អស់ ១០០% នៅវេលាម៉ោង ៦:៣០នាទីព្រឹក ​ដោយក្នុងកិច្ចប្រតិបត្តិការនេះ ​សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន ០៤ គ្រឿង និងប្រើប្រាស់អស់ទឹក ០៦ រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរថយន្តខេត្ត ​២គ្រឿង ស្រុកព្រៃឈរ ១គ្រឿង ​ស្រុកកងមាស ១គ្រឿង ។មូលហេតុនៃករណីខាងលើ សមត្ថកិច្ចជំនាញ​កំពុងធ្វើការស្រាវជ្រាវ ៕

រយៈពេល៣ថ្ងៃសិស្សវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយពុំមានមូលហេតុ

2023/02/06 01:52:54 pm        919
ពោធិ៍សាត់៖ នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង មាន​ករណីសិស្សានុសិស្ស បានដួលសន្លប់ក្នុងម៉ោង​សិក្សា​ជា​​បន្តបន្ទាប់ ក្នុងរយៈពេល០៣ថ្ងៃ ដោយពុំដឹងពីមូលហេតុ​។ចំនួន៣លើក សរុបចំនួន៨២នាក់ដោយ៖ -លើកទី១នៅថ្ងៃទី៣ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៣នាក់ ។-លើកទី២នៅថ្ងៃទី៤ ខែកុម្ភៈ មានសិស្សស្រីដួលសន្លប់ចំនួន១៨នាក់ ។-លើកទី៣នៅថ្ងៃទី៥ ខែកុម្ភៈ មានសិស្សដួលសន្លប់ចំនួន៥១នាក់ ក្នុងនោះសិស្សប្រុស០១ម្នាក់ ។នេះបើយោងតាមតួលេខដែលទទួលបានពីរដ្ឋបាលស្រុកវាលវែង ។ឯកឧត្តម ទី ថានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកវាលវែង រួមនិងអាជ្ញាធរស្រុក និង​មន្ទីរពាក់ព័ន្ធបានចុះធ្វើការស្រាវជ្រាវរកមូលហេតុ ​និងអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ដល់​ទីតាំងកើតហេតុ​ ហើយបញ្ជូនសិស្សរងគ្រោះមកព្យាលបាលនៅមណ្ឌលសុខភាពប្រម៉ោយ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសម្រាប់អ្នកមានសភាព​ធ្ងន់ធ្ងរ។ ក្នុងនោះដែរ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ​បាន​អញ្ជើញទាំងយប់​ដើម្បី​ចុះជួប​សួរ​សុខទុក្ខ ចំពោះសិស្សរងគ្រោះមានសភាពធ្ងន់ធ្ងរ​ កំពុងសម្រាក់ព្យាលបាល​ នៅមន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ផងដែរ ។ចំពោះសិស្សរងគ្រោះគឺមានអាយុ ចាប់ពី ១៣ឆ្នាំ ដល់ ១៩ឆ្នាំ ​រោគសញ្ញាដែលសង្កេត​ឃើញពេ​លបញ្ជូនមក មណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត រួមមាន៖ -ឈឺក្បាលវិលមុខ -ត្រជាក់ចុងដៃចុងជើង -ថប់ៗដង្ហើម-សន្លប់ -ហ៊ឹងត្រចៀក -សម្ពាធឈមប្រហាក់ប្រហែលធម្មតា -និងមិនមានរោគសញ្ញាទាក់ទងនិងជំងឺប្រចាំកាយគួរឱ្យកត់សម្គាល់នោះទេ ។ចំពោះ​សិស្សដែល​មានសភាពល្អប្រសើរវិញក្រោយសម្រាក់ព្យាលបាលត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញជាបន្តបន្ទាប់ ។ ក្នុងនោះដែរវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ត្រូវបានដាក់អោយឈប់សម្រាក រយៈពេល៣ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ កុម្ភៈ រង់ចាំស្ថានការណ៍​ស្ងប់ស្ងាត់​ឡើងវិញ ។រហូតមកដល់ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សិស្សភាគច្រើនត្រូវបានជួយសង្គ្រោះដោយពុំ​មាន​ប៉ះពាលដល់អាយុជីវិតនោះទេ ហើយនៅមានសិស្សរងគ្រោះចំនួន០៨នាក់​កំពុង​សម្រាក​ព្យាលបាលនៅឡើង ក្នុងនោះសិស្សចំនួន០៣នាក់មានសភាពធ្ងន់ធ្ងរ​កំពុង​សម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់​ ក្រុងពោធិ៍សាត់ និងសិស្ស០៥នាក់ទៀត កំពុងសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពប្រម៉ោយ ក្នុងស្រុកវាលវែង ចាប់ផ្តើមធូរស្រាល​ជាបណ្តើរៗហើយ ៕

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ ក្រោយបង្កឱ្យមានអគ្គីភ័យឆេះផ្ទះ និងហាងស្លាប់មនុស្ស៣នាក់

2023/02/03 12:48:26 pm        184
ភ្នំពេញ៖ ពាក់ព័ន្ធនឹងករណីអគ្គិភ័យឆាបឆេះផ្ទះនិងហាងបណ្ដាលឲ្យមនុស្សស្លាប់០៣នាក់ស្លាប់ នៅខណ្ឌទួលគោក លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋអធិការ នៃអធិការរដ្ឋាននគរបាល​ខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ នេះថា កម្លាំងសមត្ថកិច្ចនៃអធិការរដ្ឋាន​នគរបាលខណ្ឌទួលគោកបានឃាត់ខ្លួនមនុស្ស០៣ នាក់ ដែលជាមេការម្នាក់ និងកូនជាង​ចំនួនពីរនាក់ បានកសាងសំណុំរឿងបញ្ជូនខ្លួន​ទៅអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។ គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មាន​ហេតុការណ៍អគ្គីភ័យមួយបានឆាបឆេះទីតាំងហាងកំពុងជួសជុលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៣៨ កែងនឹងផ្លូវលេខ២៣៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានមនុស្សប្រុសស្រី០៣នាក់ បានរងរបួស និងស្លាប់៕

អាជ្ញាធរទុកពេល៣ខែ ឱ្យអ្នកលក់ដូរ និងចែកចាយគ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវ៥៩៨ រើចេញឱ្យអស់

2023/02/01 09:15:21 am        301
ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែន ជូនដំណឹងក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្ដោយ​ផ្លូវលេខ៥៩៨ ជាពិសេសកន្លែងលក់ដូរ និងចែកចាយគ្រឿងសមុទ្រ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយទុកកំណត់រយៈពេល ៣ខែ ត្រូវរុះរើរកកន្លែងថ្មីឱ្យអស់ ។យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខណ្ឌសែនសុខ ដែល BTV ទទួលបាននាព្រឹកថ្ងៃទី៣១ មករា បានឱ្យដឹងថា កន្លងមកនេះរដ្ឋបាលខណ្ឌសែនសុខ បានពិនិត្យឃើញថា លោក-លោកស្រី ដែលជាម្ចាស់អាជីវកម្មលក់ដូរ និងចែកចាយគ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ភូមិសេរប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានយកផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ធ្វើជាចំណត​រថយន្ត ដើម្បីទម្លាក់ ផ្ទេរទំនិញ និងចែកចាយគ្រឿងសមុទ្រ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងអនាម័យសាធារណៈ បង្កឱ្យមានការកកស្ទះចរាចរណ៍ និងមានក្លិនស្អុយដល់អ្នកធ្វើ ដំណើរ​ឆ្លងកាត់ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញ ។ដូចនេះ រដ្ឋបាលខណ្ឌសែនសុខ សូមជូនដំណឹងដល់លោក-លោកស្រី ដែលជាម្ចាស់អាជីវកម្ម​ខាងលើ ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ អនាម័យ និងរបៀបរៀបរយ ដែលជា​ប្រយោជន៍​សាធារណៈ រដ្ឋបាលខណ្ឌសែនសុខ ទុករយៈពេល ០៣ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីឱ្យលោក-លោកស្រីរកទីតាំងថ្មី ដើម្បីប្រកបអាជីវកម្មលក់ដូរ និងចែកចាយគ្រឿងសមុទ្រ ដែលមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងរំខានដល់អ្នកធ្វើ ដំណើរ និងអ្នករស់នៅជិតខាង ។ ក្នុងករណីលោក-លោកស្រីមិនអនុវត្តតាមសេចក្តីជូនដំណឹង ក៏ដូចជាការណែនាំរបស់រដ្ឋបាល​ខណ្ឌសែនសុខនោះ រដ្ឋបាលខណ្ឌនឹងចុះអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់​ការខូចខាតទ្រព្យសម្បត្តិ និងសម្ភាររបស់លោក-លោកស្រីឡើយ ៕តារាវុទ្ធី

ជនរងគ្រោះប្រុសស្រី០៣នាក់ បានស្លាប់ជាបន្តបន្ទាប់ក្នុងហេតុការគ្រោះ​អគ្គីភ័យ​នៅខណ្ឌទួលគោកម្សិលមិញ

2023/02/01 08:18:07 am        316
ភ្នំពេញ៖ តាមការបញ្ជាក់ពីមន្ត្រីបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹង នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ជនរងគ្រោះម្នាក់ទៀត​ដែលរង​របួស​ធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះអគ្គីភ័យនៅខណ្ឌទួលគោកម្សិលមិញបានស្លាប់ហើយនៅព្រឹកនេះ បើទោះបីជាក្រុមគ្រូពេទ្យខិតខំជួយសង្រ្គោះក៏ដោយ។មន្ត្រីបញ្ជាក់ថា ដូច្នេះហេតុការគ្រោះអគ្គីភ័យនេះធ្វើឲ្យមនុស្សស្លាប់ចំនួន០៣នាក់។ជនរងគ្រោះដែលស្លាប់ក្នុងគ្រោះអគ្គីភ័យនេះ ទី១.ឈ្មោះ កែម កូលីន ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរលក់កាហ្វេ មានស្រុកកំណើតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ ទី២.ឈ្មោះ ធឹម ផល ភេទស្រី អាយុ២៨ឆ្នាំ មុខរបរជាអ្នករត់តុ មាន​ស្រុកកំណើតនៅភូមិក្រាំងឬស្សី ឃុំមហាឬស្សី ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ បានស្លាប់នៅពេល​បញ្ជូន​ទៅដល់មន្ទីរពេទ្យ និងទី៣ ឈ្មោះ សេង សំអាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នករត់តុ មានស្រុកកំណើតនៅភូមិកោះកាពិ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង បានរងរបួសរលាកភ្លើងធ្ងន់ធ្ងរ និងស្លាប់ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបាន១យប់។គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានហេតុការណ៍អគ្គីភ័យមួយបានឆាបឆេះទីតាំងហាងកំពុងជួសជុលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ១៣៨ កែងនឹងផ្លូវលេខ២៣៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ទីតាំងដែលឆាបឆេះ គឺជាហាងដែលកំពុងជួសជុលធ្វើជាប្រភេទ ផាប់ នាពេលរាត្រី ដោយសង់នៅ​ជាប់នឹងហាងមួយយីហោ « កន្លែងថ្មី » ដែលជាហាងមានម្ចាស់រួមតែមួយ ៕ អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM