ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

បាត់ខ្លួនម្នាក់ និងជួយសង្គ្រោះពីរនាក់បាន ក្នុងហេតុការណ៍លិចទូកនៅគល់ស្ពានស្ទឹងសែន

2022/11/13 04:20:49 pm        48
កំពង់ធំ៖ បុរសម្នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូក ទូកស្មាច់(បាឡាជ័រ) នៅជិតគល់ស្ពានស្ទឹងសែន ខណៈដែលបុរសពីរនាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល ដោយប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមការបញ្ជាក់របស់លោក គឹម សុខមករា អធិការនគបាលក្រុងស្ទឹងសែន បញ្ជាក់ថា មុនកើតគេ​ឃើញ​បុរសបីនាក់កំពុងស្ទួចរួមគ្នានៅលើទូកស្មាច់មួយ នៅខាងកើតស្ពានស្ទឹងសែន ចំងាយ​ប្រហែល៥០ ម៉ែត្រ ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ របាយការណ៍ដដែល បញ្ជាក់ថា បុរសទាំងបីរូបនេះ ស្ទួចត្រី បណ្តើរ និងផឹកស៊ីបណ្តើរ នៅម៉ោង ១ និង៣០នាទី ស្រាប់តែទូកលិចតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋ ដែលបង់សំណាក់នៅក្បែរនោះ ក៏ប្រញាប់ទៅសង្គ្រោះបានចំនួន២នាក់ ហើយម្នាក់ទៀតលិចបាត់ខ្លួន។ បុរសទាំងបីនាក់ មានឈ្មោះ៖ ១.ឈ្មោះ ថោង ខេមរេត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនគរបាលខេត្តកំពង់ធំ មានទីលំនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន (ជួយសង្គ្រោះបាន), ទី២. ឈ្មោះ ជាតិ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ក្រុមហ៊ុនត្រាក់ទ័រចនឌៀអ្នកតាក្រហមក) មានទីលំនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ជួយសង្រ្គោះបាន), និងទី៣ ឈ្មោះ ខេង ហ្វីលីពីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទស្កុតម៉ូតូ មានទីលំនៅភូមិ ស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (សមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងរាវរក)។ ចំពោះទូកស្មាច់លិចចូលក្នុងទឹកបាត់ ក៏កំពុងស្វែង​រកផងដែរ៕ 

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់

2022/11/10 09:05:29 am        279
Breaking News៖ ទីក្រុងសេអ៊ូលបាននិយាយថា អាវុធមិនស្គាល់ប្រភេទមួយគ្រាប់ បានធ្លាក់ចូលសមុទ្រ ប៉ុន្មាននាទី បន្ទាប់ពីការបាញ់ ខណៈមិនអាចផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីរយៈចម្ងាយរបស់អាវុធនោះ និងមានឡើងក្រោយការអះអាងថា ទីក្រុងព្យុងយ៉ាង កំពុងប្រើមីស៊ីលបាលីស្ទីកសម័យសហភាពសូវៀត ក្នុងការបាញ់របស់ខ្លួន៕

នាយឧត្តមសេនីយ៍ សៅ សុខា ត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន

2022/11/07 01:13:40 pm        769
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​អញ្ជើញ​ត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ​ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤០ លើកទី៤១។នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការ​ផ្តាំផ្ញើ​ដល់កម្លាំង ​ត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ​និង​អនុវត្តត្រឹមត្រូវតាមតួនាទី​ ភារកិច្ច គោលដៅ​ទទួលខុសត្រូវ រាយការណ៍តាមឋានានុក្រម។ ដើម្បីសម្រេចបានការការពារសន្តិសុខ រក្សាសុវត្ថភាព ​ជូនថ្នាក់ដឹកនាំកំពូលអាស៊ាន កងកម្លាំង​គ្រប់រូប​ត្រូវតែរួមគ្នា ​សហការសាមគ្គីឯកភាព ​ទាំងកងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួម​សហការ ព្រមទាំងផ្តល់ព័ត៌មានផងដែរ៕

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ៖ កម្លាំងសមត្ថកិច្ចបានត្រៀមរួចជាស្រេចសម្រាប់ការការពារប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១និងកិច្ចប្រជុំពាក់ព័ន្ធ

2022/11/07 10:58:08 am        458
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រមាណជាងមួយម៉ឺននាក់មកពី ១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារ គ្រាប់និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក បានត្រៀមរួចរាល់អស់ហើយសម្រាប់ការការពារប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដែលនឹងអញ្ជើញមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង នៅសង្កាង់ស្ទឹងមានជ័យ៣ ឃាត់ខ្លួនមនុស្ស០៣នាក់

2022/11/04 02:17:15 pm        65
ភ្នំពេញ ៖ សង្វៀនជល់មួយ និងល្បែងអាប៉ោងមួយកន្លែង ត្រូវបានកម្លាំង​គណៈបញ្ជាការ​ឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកសេង គន្ធ អភិបាលរងខណ្ឌ បើកការបង្ក្រាប កាលពីវេលាព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ក្នុងការបង្ក្រាប កម្លាំងចម្រុះបានដកហូតវត្ថុតាងមួយចំនួន រួមទាំងមាន់ជល់ជាច្រើនក្បាល និង​បានឃាត់ខ្លួន មនុស្សចំនួន០៣នាក់ ( ស្រីម្នាក់ ) បញ្ចូន​ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរនាំបន្តនីតិវិធី ៕

កម្លាំងអាវុធហត្ថ បំបែកសំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នាយកលុយជិត២០ម៉ឺនដុល្លារ

2022/11/03 04:40:31 pm        387
ព្រះសីហនុ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានឱ្យដឹងថា ​សំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នាយកលុយ ​១៧ម៉ឺនដុល្លារ នៅចំណុច​ក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា​ ស្ថិតនៅក្នុងភូមិ៥ ​សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុស្រាវជ្រាវបំបែកបានដោយជោគជ័យ ដកហូតលុយ​មកវិញបាន ១០ម៉ឺនដុល្លារ និងបានចាប់ខ្លួនជនល្មើស ០៣នាក់ បញ្ជូនទៅតុលាការ។ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងថា ការិយាល័យជំនាញព្រហ្មទណ្ឌ អ-ហ ខេត្ត បានទទួលពាក្យបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ ២៦ឆ្នាំ ​ជនជាតិចិន ស្តីពីការ​បាត់ប្តី​របស់ខ្លួន ឈ្មោះ NAN X ING ភេទប្រុស ជនជាតិចិន ​កាលពីយប់ថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ​ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។ ក្រោយពីទទួលពាក្យបណ្តឹង ​ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ​នៃអយ្យាការអមសាលាដំបូងខត្តព្រះសីហនុ ​កម្លាំងការិយាល័យជំនាញ បាន​បើកការស្រាវជ្រាវ ​ចុះទៅដល់ទីតាំងខាងលើ ​បានឃាត់ខ្លួនជនសង្ស័យចំនួន ​០២នាក់ គឹ១.ឈ្មោះ Liang Jing ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជាប្រពន្ធមេក្លោង) និង២.ឈ្មោះ Wang Xudong ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន (មេការទីតាំងខាងលើ) ​កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២៕

បញ្ជូនខ្លួនយុវជន៧នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់ពេលរាត្រី ទៅសាលាដំបូងរាជធានីភ្នំពេញ

2022/11/01 01:29:34 pm        113
ភ្នំពេញ៖ សមត្ថកិច្ចបញ្ជូនខ្លួនយុវជន៧នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់ពេលរាត្រី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។របាយការណ៍របស់នគរបាល បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០០ និង០០ នាទីរំលងអាធ្រាត្រ នគរបាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ព្រួតគ្នាយកដាវ និងកាំបិតប៉័ងតោកាប់ជនរងគ្រោះឲ្យរងរបួសក្បាលដេរចំនួន ០៨ថ្នេរ ប្លន់យកម៉ូតូម៉ាកហុងសេ១២៥ ) ។ក្រុមជនសង្ស័យ បានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៤ និង៣០នាទីទៀបភ្លឺ នៅចំណុចមុខឃ្លាំងលក់ភេសជ្ជៈគ្រប់មុខ តាមបណ្តោយ​ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។នគរបាល បានឲ្យដឹងថា ពេលឃាត់ខ្លួនបាន នគរបាលបានដកហូតវត្ថុតាងធ្វើសកម្មភាពមួយចំនួន និងយកម៉ូតូរបស់ជនរងគ្រោះប្រគល់មកជូនជនរងគ្រោះវិញផងដែរ។ជនសង្ស័យទាំង៧នាក់ដែលនគរបាលឃាត់ខ្លួនមាន១- ឈ្មោះ សួន មុន្នីវឌ្ឍនា ២- ឈ្មោះ ជា បូណាធីស័ក្ក ៣- ឈ្មោះ សុខ សុភី ៤- ឈ្មោះ សែត រ៉ាវី ៥-ឈ្មោះ រ៉េត ការិទ្ធ ៦- ឈ្មោះ ញាន សុថាន ៧-ឈ្មោះ ភូ សុខហេង ៕

ម្ចាស់​រថយន្ត​បើក​រេ​ចុះ​រេ​ឡើង​នៅ​ផ្លូវ​ល្បឿន​លឿន​ត្រូវ​កោះហៅ​មក​ផាក​ពិន័យ ដក​ពិន្ទុ

2022/10/31 10:46:34 am        1068
​ភ្នំពេញ​៖ កងកម្លាំង​សមត្ថកិច្ចនៃ​ក្រុម​ប្រតិបត្តិការ​នគរ​បាល​ចរាចរណ៍ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​បាន​ឱ្យ​ដឹង​ថា ករណី​ម្ចាស់​រថយន្ត​ម៉ាក Toyota Prius ដែល​បាន​បើកបរ​ប្ដូរ​គន្លង​ទៅ​មក រេ​ចុះ​រេ​ឡើង​ពេញ​ផ្លូវ (​កៀរ​) កាល​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​កោះហៅ​មក​ធ្វើការ​ផាក​ពិន័យ ដក​ពិន្ទុ​ពី​ប័ណ្ណ​បើកបរ អប់រំ​ណែនាំ និង​ចុះ​កិច្ចសន្យា​រួចរាល់​ហើយ។ ​​យោង​តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២២​ នេះ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នកបើកបរ​ផ្ទុយ​ពី​សេចក្តី​ណែនាំ និង​ច្បាប់​ចរាចរណ៍​រូប​នោះ​ត្រូវ​បាន​ផាក​ពិន័យ និង​ដក​ពិន្ទុ​ពី​ប័ណ្ណ​បើកបរ​ចំនួន ៤​ពិន្ទុ​លើ​ ២​ករណី រួមមានទី​១. បើកបរ​ប្តូរ​គន្លង​ទៅមក រេ​ចុះ​រេ​ឡើង​ពេញ​ផ្លូវ និង​ទី​២. ប័ណ្ណ​បើកបរ​ផុត​សុពលភាព។​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ធ្វើការ​ក្រើន​រម្លឹក​ជាថ្មី​ម្តង​ទៀត ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់រូប មិន​ថា​លើ​ផ្លូវ​ល្បឿន​លឿន ឬ​ផ្លូវ​ប្រភេទ​ណា​ឡើយត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​គោលការណ៍​សុវត្ថិភាព​ក្នុង​ការ​បើកបរឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ និង​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​ទាំងអស់​គ្នា៕

ឆេះរោងចក្រកាត់ដេរ ស៊ីនវៃជា ឯក ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗ

2022/10/30 01:13:48 pm        680
ភ្នំពេញ ៖ សមត្ថកិច្ចអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់ជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍គ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរ យីហោ ស៊ីនវៃជា ឯក ។ ហេតុការកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធនីភ្នំពេញ ។ ករណីគ្រោះអគ្គីភ័យនេះ បានរលត់ទៅវិញទាំងស្រុង ត្រឹមតែរយះពេលមិនដល់កន្លះម៉ោងនោះទេ ដោយសារសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហជាមួយមន្ត្រីជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យតាមបណ្តាគោលដៅសំខាន់ៗ ជាច្រើនគ្រឿង ក្នុងការជួយអន្តរាគមន៍សង្គ្រោះ និង ពន្លត់អគ្គីភ័យនេះទាន់ពេលវេលា ។ ជុំវិញបញ្ហាគ្រោះអគ្គីភ័យនេះសមត្ថកិច្ចជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកមូលហេតុ៕តារាវុទ្ធី

បញ្ជូនជនសង្ស័យ ៣នាក់ ទៅតុលាការករណីដឹកជញ្ជូនជួញដូរគ្រឿងញៀនឆ្លងដែនថ្នាំញៀន ១៦០គីឡូក្រាម

2022/10/30 11:12:20 am        569
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ វត្ថុតាងគ្រឿងញៀន ១៦០គីឡូក្រាម។សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង១៥នាទី កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មកកម្ពុជានៅចំណុច ផ្លូវលេខ៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ៣នាក់។ជនសង្ស័យទាំង ០៣នាក់ ១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម។ ២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ឡាវ។ ៣-ឈ្មោះ លឹម កុយ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យក -មេតំហ្វេតាមីន (ICE) ១៦០ដុំ ទម្ងន់ប្រមាណ ១៦០គីឡូក្រាម៕ អត្ថបទ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM