ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ថៅកែទូក និងអ្នកបើកបរទូក-ដ ត្រូវតំណាងអយ្យការឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

2022/10/17 11:02:52 am        684
កណ្ដាល៖ ឧបទ្ទវហេតុលិចទូកចម្លងនៅកោះចំរើន ដែលបណ្ដាលឲ្យកុមារ១១នាក់ស្លាប់ ​ថៅកែទូក និងអ្នកបើកបរទូក-ដ ត្រូវបានតំណាងអយ្យការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។គិតមកដល់ថ្ងៃចន្ទទី១៧ ខែតុលា ឆ្នាំ២០២២ សំណុំរឿងនៃឧបទ្ទវហេតុលិចទូកចម្លង​នៅ​ភូមិកោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានឈានដល់ដំណាក់កាលស្ថាប័ន​តុលាការហើយ បន្ទាប់ពីនគរបាលខេត្តកណ្ដាលបានឃាត់ខ្លួនថៅកែទូក ​និងអ្នកបើកទូក​ សរុបមនុស្សចំនួន៣នាក់ យកទៅសាកសួរ។ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតំណាងអយ្យការដាក់​ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះ​អាសន្ន​ចំពោះថៅកែទូក ​និងអ្នកបើកទូក-ដ។ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់ ​BTV នៅថ្ងៃទី១៧ តុលាថា ​ការបន្តនីតិវិធីនៅក្នុងសំណុំរឿងនេះ គឺឯកឧត្តមព្រះរាជអាជ្ញា​នៃ​អយ្យកាអមសាលា​ដំបូង​ខេត្តកណ្ដាល​ បានសម្រេចដាក់ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ​ចំពោះថៅកែទូក-ដទាំងពីរនាក់ និងអ្នកបើកបរម្នាក់។ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ក្នុងករណីនេះ ក្រុមគ្រួសាររងគ្រោះ​នៃ​ឧបទ្ទវហេតុលិច​ទូក​ចម្លងទាំងអស់ ​មិនបានដាក់ពាក្យបណ្ដឹងនោះទេ។ឧបទ្ទវហេតុលិចទូកចម្លងនៅកោះចំរើន បានកើតឡើងកាលពីវេលាម៉ោង១៩យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ​ខណៈដែលទូកបានបើកដឹកចម្លងសិស្សចេញពីភូមិអំពិលទឹក​ ទៅភូមិកោះចំរើន ក្នុង​ឃុំកំពង់ភ្នំ ហើយទូកហៀបនឹងដល់ច្រាំងទៅហើយ ​សល់ប្រមាណចម្ងាយ៥០ម៉ែត្រទៀតប៉ុណ្ណោះ ទូកក៏លិច​ បណ្ដាលឲ្យកុមារ១១នាក់​បានស្លាប់ និ​ង៤នាក់បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងនោះ​មានម្នាក់ជាអ្នកបើកទូកចម្លងផងដែរ។ ទោះយ៉ាងណា ​ការសម្រេចពីតំណាងអយ្យការនេះ គឺមិនទាន់បិទបញ្ចប់សំណុំរឿងទាំងស្រុងនោះទេ ព្រោះជាការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នប៉ុណ្ណោះ​ ការបន្តនីតិវិធីបែបណាទៀតនោះ គឺស្ថាប័ន​តុលាការ​នឹ​ងសម្រេចនាពេលក្រោយ៕

នគរបាលឃាត់ខ្លួនម្ចាស់អាជីវកម្មទូក-ដ ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់

2022/10/15 10:31:14 am        5353
កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានប្រាប់BTVមុននេះបន្តិចថា ម្ចាស់អាជីវកម្មទូក-ដ ចំនួន ២នាក់ និងអ្នកបើកទូក-ដចម្លងម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់ កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបញ្ជាក់ថា ម្ចាស់អាជីវកម្មទូក-ដ ពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំណែកអ្នកបើកទូក-ដ កំពុងសម្រាកព្យាបាល ក៏ត្រូវឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីដូចគ្នា ដោយគ្មានការលើកលែងឡើយ៕

Update៖គិតត្រឹមម៉ោងនេះ ក្រុមរុករកបានរកឃើញសរុបចំនួន១៤នាក់ នៅសល់ម្នាក់

2022/10/14 01:42:50 pm        961
កណ្ដាល៖ គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះបានម្នាក់បន្ថែមទៀត ។ រកឃើញសរុបចំនួន ១៤នាក់ ស្លាប់១០នាក់ (ស្រី០៣នាក់) នៅរស់៤នាក់ ខណៈចំនួនសរុប១៥នាក់ជិះលើទូក។នៅសល់ម្នាក់មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្សបច្ចុប្បន្នកម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។

បច្ចុប្បន្នភាព ករណីរកឃើញជនរងគ្រោះ លិចទូកដចម្លងនៅស្រុកលើកដែក ខេត្តកណ្តាល

2022/10/14 10:29:28 am        336
ភ្នំពេញ៖ របាយការណ៍ស្នងការនគរបាលខេត្តកណ្តាលប្រកាសថា គិតមកត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងហេតុការណ៍ (លិចទូកដទទឹង) សរុប​ចំនួន​១៥នាក់​ ស្រី​៤នាក់​បានរកឃើញសពជនរងគ្រោះចំនួន ០២នាក់​ បន្ថែមទៀត មានដូចខាងក្រោម÷១-ឈ្មោះ ឧត្ដម​ មុន្នី​ ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស ២-ឈ្មោះ សុន​ សុផាត​ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស របាយការណ៍បន្តថា ​ការរកឃើញសរុបចំនួន ១២នាក់ ស្លាប់០៨នាក់ (ស្រី០១នាក់)។​ នៅសល់ចំនួន០៣នាក់​ ស្រី​០២នាក់ មានឈ្មោះដូចខាងក្រោម:១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស២-ឈ្មោះ សុវត្ថិ លក្ខិណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស៣-ឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។

ស្នងការខេត្តកណ្តាល៖ សមត្ថកិច្ចរកឃើញអ្នកលិចទូក ៣នាក់ និងម្នាក់បានស្លាប់

2022/10/13 09:12:16 pm        544
កណ្តាល៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ BTV នៅរាត្រីថ្ងៃទី១៣ ខែតុលានេះថា ជនរងគ្រោះដោយលិចទូកដរចម្លង ស្ថិតក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ត្រូវបានរកឃើញ ៣នាក់ ក្នុងនោះ ម្នាក់បានស្លាប់ដោយលង់ទឹក ហើយសមត្ថកិច្ចកំពុងរុករកបន្ត។គួរបញ្ជាក់ថា ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មនុស្សប្រមាណ ២០នាក់ បានបាត់ខ្លួនក្នុងទឹកក្នុងហេតុការណ៍លិចទូកមួយគ្រឿង ក្រោមស្ពានអ្នកលឿង នៅវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល៕

អគ្គិភ័យឆាបឆេះផ្ទះទុកចោលមួយកន្លែង អស់ទាំងស្រុង នៅខណ្ឌកំបូល

2022/10/13 07:44:31 am        414
ភ្នំពេញ៖  អគ្គិភ័យឆាបឆេះផ្ទះទុកចោលមួយកន្លែង អស់ទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋជិតខាង និងមិនមានមនុស្សរងរបួសឡើយ។គ្រោះអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១២ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ប្រភពពីម្ចាស់ផ្ទះបានអោយដឹងថា ដំបូងឡើយគាត់កំពុងតែសម្រាកនៅក្នុងផ្ទះសុខៗ ស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះនៅផ្ទះទុកចោលខាងក្រោយ បង្កជាអគ្គីភ័យឆេះយ៉ាងសន្ធោរសន្ធៅដោយមិនដឹងមូលហេតុ រួចក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចចេញរថយន្តមកពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ភ្លាមៗ។បើតាមប្រភពពីសមត្ថកិច្ចដែលចូលរួមប្រតិបត្តិការបាញ់ពន្លត់អគ្គីភ័យនេះបានឱ្យដឹងថា អគ្គីភ័យនេះបានអស់ផ្ទះទុកចោលមួយកន្លែងទាំងស្រុងហើយក្នុងផ្ទះនោះផ្ទុកដោយអីវ៉ាន់អេតចាយ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកើតហេតុ ប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត ទើបអាចគ្រប់គ្រង អគ្គីភ័យនេះបាន និង មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។ ចំពោះមូលហេតុនៃការឆាបឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ក្នុងករណីនេះមិនបង្កឱ្យមានអ្នករងរបួសទេ៕

បញ្ជូនជនជាតិចិនម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសនាំគ្រឿងញៀនជាង ១គីឡូក្រាមទៅប្រទេសថៃ

2022/10/11 11:44:44 am        285
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នា២០២២នេះ បានបញ្ជូនខ្លួនជនជាតិចិនម្នាក់ ទៅ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ​តាមនីតិវិធីពាក់ព័ន្ធករណី បម្រុងដឹកជញ្ជូន​គ្រឿងញៀនឆ្លងដែនខុសច្បាប់ ចេញពីកម្ពុជា​ទៅប្រទេសថៃ និងរឹបអូសគ្រឿងញៀនបានជាង ១គីឡូក្រាម ។មន្រ្តីជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ LI CHENG YE ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។គួររំលឹកថា កាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ​ពាក់ព័ន្ធ​បានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសំឡេង​ នៅគោលដៅច្រកចេញដំណើរ នៃ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ក៏ប្រទះឃើញសារធាតុញៀនប្រភេទ ​កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ជាង១ គីឡូក្រាមដែលជនសង្ស័យបម្រុងនាំឆ្លងដែនទៅកាន់ប្រទេសថៃ។បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ដោយ៖ កុម្ភៈ

បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ (ពីកម្ពុជា ទៅប្រទេសថៃ) ចាប់ខ្លួនជនសង្ស័យម្នាក់ គ្រឿងញៀនជាង១គីឡូក្រាម

2022/10/10 01:18:35 pm        622
ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨ និង០០នាទី សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំការនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ច្រកចេញដំណើរ) ​សហការជាមួយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន ដោយមានការដឹកនាំសម្រលសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការ​អមសាលាដំរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យឧបករណ៍​បំពងសម្លេង (Speaker) នៅគោលដៅ ច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ ​ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ។ វត្ថុតាងចាប់យក -កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១ គ.ក្រ ២,៤២ក្រាម។ ចំពោះជន​សង្ស័យ​និងវត្ថុតាងចាប់យកខាងលើ ​សមត្ថកិច្ចជំនាញ ​កំពុងកសាងសំណុំរឿង បញ្ជូន​ទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕តារាវុទ្ធី

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យមានបង្កប់ល្បែងស៊ីសង

2022/10/09 02:51:37 pm        1231
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យថា មានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនៅទីនោះ។ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី០៩ ខែតុលាឆ្នាំ ២០២២ ដឹកនាំផ្ទាល់ដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ដឹកនាំ​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដែលស្ថិតនៅផ្លូវលេខ៤៦៦ ភូមិ០៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមមន្ត្រីសាលាខណ្ឌចំការមន បានឱ្យដឹងថា មុនឈានដល់ការចុះត្រួតពិនិត្យទីតាំង​ក្នុង​ផ្សារបឹងត្របែក​ផ្លាហ្សានេះដោយមានការផ្ដល់ព័ត៌មានមកថា ក្នុងទីតាំងនេះមាន​បង្កប់ល្បែងស៊ីសង​គ្រប់ប្រភេទ ដែលផ្ទុយពីអនុសាសន៍របស់សម្ដេច នាយករដ្ឋមន្ត្រី ។ ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន បានដឹកនាំកម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង មិនឃើញ​មាន​អ្វីដូចដែល​ការផ្ដល់ព័ត៌មាន​មកនោះឡើយ។ ដោយជាន់នីមួយៗ​ក្នុងអគារផ្សារបឹងត្របែក​ផ្លាហ្សា ​សង្កេតឃើញ​ ជាន់ក្រោមដីជាចំណតម៉ូតូ,ជាន់ផ្ទាល់ដីជាកន្លែងសម្រាប់បងប្អូន​អាជីវក​រលក់ដូរធម្មតា,ជាន់ទី១ ជាស្នាក់ការរបស់ផ្សារ. ជួលជាការិយាល័យចំនួន ​០៤បន្ទប់ និង​ផ្នែក​កណ្ដាលជាលំហ , ជាន់ទី០២ និងជាន់ទី០៣ ជា​ចំណតរថយន្ត ​និង​ ជាន់ទី៤ ជាទីតាំង​ខារ៉ាអូខេ​មានចំនួន១៧បន្ទប់​ និងបន្ទប់​សម្រាប់​បុគ្គលិកស្នាក់​នៅចំនួន១៣ បន្ទប់។ បន្ទាប់មក​មន្ត្រីជំនាញ​បានត្រួតពិនិត្យអាជីវកម្មទីតាំងខារ៉ាអូខេឃើញថា មាន​អាជ្ញាប័ណ្ណ​ទេសចរណ៍​ និង​វិញ្ញាបនប័ត្រ ចុះ​បញ្ជីត្រឹមត្រូវ។ជាចុងក្រោយអាជ្ញាធរខណ្ឌចំការមន ​បានធ្វើការណែនាំ​ដល់​ម្ចាស់ទីតាំងផ្សារបឹងត្របែកផ្លាហ្សា ហាម​មិនឱ្យ​មានការធ្វើអាជីវកម្ម​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់ប្រភេទ ក្នុងករណី​មិនស្ដាប់ការណែនាំ​អាជ្ញាធរ និងចុះបិទអាជីវកម្មតែម្ដង៕ អត្ថបទ៖ កុម្ភៈ

ក្រសួងធនធានទឹក និងឧតុនិយម៖ ៣-៥ ថ្ងៃខាងមុខ ទឹកទន្លេមេគង្គនឹងហក់ឡើងជាបន្តបន្ទាប់

2022/09/29 10:28:05 am        456
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា យោងលើស្ថានភាពអាកាសធាតុ កំពុងមានការប្រែប្រួល កើតឡើងដោយឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ «NORU» មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ក្រសួងធនធានទឹក និងឧតុនិយមបន្តថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣-៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់១០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់ជាងកម្ពស់១៤ ម៉ែត្រ និងនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់ជាងកម្ពស់៩ម៉ែត្រ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM