ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ
ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប

សន្តិសុខ និង សង្គម

[UPDATE ] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅកេនយ៉ា បានឡើងដល់២៧៧ ខណៈសាលារៀនបើកឡើងវិញ

2024/05/14 09:19:32 am        77
យោងតាមការប្រកាសរបស់រដ្ឋាភិបាល ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសកេនយ៉ា ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានកើនឡើងដល់ ២៧៧នាក់ ។ការធ្វើបច្ចុប្បន្នភាពថ្មីនេះ បានកើតឡើងស្របពេលសាលារៀនទូទាំងប្រទេសបានបន្តថ្នាក់រៀនឡើងវិញយ៉ាងប្រយ័ត្នប្រយែងសម្រាប់វគ្គ ទី ២ បន្ទាប់ពីការពន្យារពេលពីរសប្តាហ៍ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ។ ក្រសួងមហាផ្ទៃ និងរដ្ឋបាលជាតិ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅរដ្ឋធានីណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា បាននិយាយថា សាលារៀនមួយចំនួនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នឹងត្រូវពន្យារពេលបើកដំណើរការ ខណៈក្រុមទីភ្នាក់ងារថ្នាក់ជាតិ និងស្រុកជាច្រើន ធានាថា នឹងមានការជួសជុលដើម្បីបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់សិស្សក្នុងការសិក្សាឡើងវិញ។ មានការព្យាករណ៍ថានឹងមានពន្លឺថ្ងៃសម្រាប់តំបន់ភាគច្រើននៃប្រទេសនេះ ក្នុងសប្តាហ៍ខាងមុខនេះ ដោយលាយឡំជាមួយភ្លៀងធ្លាក់ម្តងម្កាល និងព្យុះផ្គររន្ទះនៅទូទាំង៣៧ ស្រុក ។ ក្រសួងបាននិយាយថា គេរំពឹងថាទឹកជំនន់ នឹងកើតមាននៅតំបន់ទំនាប តំបន់មាត់ទន្លេ និងតំបន់ទីក្រុង ខណៈបំណាក់ដី អាចកើតមានឡើងនៅក្នុងតំបន់ជម្រាលភ្នំ និងជ្រោះ។ការព្រួយបារម្ភអំពីសុខភាព កំពុងកើនឡើង ស្របពេលមានករណីជំងឺអាសន្នរោគចំនួន ៥៣នាក់ ត្រូវបានរាយការណ៍មកទល់ពេលនេះ៕

បាតុករអ៊ីស្រាអែល រារាំងក្បួនជំនួយដែលធ្វើដំណើរឆ្ពោះទៅតំបន់ហ្កាហ្សា

2024/05/14 09:03:22 am        217
ក្រុមអ្នកតវ៉ាជនជាតិអ៊ីស្រាអែល បានរារាំងរថយន្តជំនួយដែលធ្វើដំណើរឆ្ពោះទៅតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ (១៣ ឧសភា) ដោយបានលើកកញ្ចប់អាហារគប់ចោលនៅលើផ្លូវ ក្នុងឧប្បត្តិហេតុចុងក្រោយបង្អស់ដែលបានកើតឡើង ខណៈដែលអ៊ីស្រាអែល បានសន្យាថានឹងអនុញ្ញាតឱ្យការផ្គត់ផ្គង់មនុស្សធម៌ដោយគ្មានការរំខានចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ។បាតុករ ៤ នាក់ រួមទាំងអនីតិជនម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ានៅឯច្រកត្រួតពិនិត្យ ថាគូមីយ៉ា (Tarqumiya) ភាគខាងលិចនៃទីក្រុង ហេប្រ៊ុន (Hebron) ក្នុងតំបន់ វេសបែង (West Bank) ដែលអ៊ីស្រាអែលកាន់កាប់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មេធាវីតំណាងឱ្យក្រុមបាតុករ។វីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីក្រុមបាតុករបានគប់គ្រឿងផ្គត់ផ្គង់ពីរថយន្តដឹកទំនិញទៅលើដី ដោយមានប្រអប់ដាក់ស្បៀងអាហារបើកចំហរបានរាយប៉ាយពាសពេញផ្លូវ។ក្រុមដែលរៀបចំការតវ៉ាបាននិយាយថា ដរាបណាអ៊ីស្រាអែល «ផ្តល់អំណោយដល់ក្រុមហាម៉ាស និងលទ្ធភាពនៃការគ្រប់គ្រងទាំងស្រុងលើតំបន់ហ្កាហ្សាស្ទ្រីប តាមរយៈកម្មសិទ្ធិនៃការចែកចាយជំនួយនោះ ក្រុមហាម៉ាស នឹងមិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដែលនឹងនាំយកចំណាប់ថ្នូរជាង ១០០ នាក់ មកវិញទេ៕

UN៖ ក្រុមប្រដាប់អាវុធនៅប្រទេសហៃទី បន្តសម្របសម្រួលការវាយប្រហារលើជនស៊ីវិល

2024/05/14 09:00:08 am        67
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (១៣ ឧសភា) ថាក្រុមប្រដាប់អាវុធកំពុងបន្តបើកការវាយប្រហារដោយសម្របសម្រួលទៅលើជនស៊ីវិលនៅក្នុងតំបន់លំនៅឋានមួយចំនួននៃរដ្ឋធានី ព័រអូប្រាំង របស់ប្រទេសហៃទី។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ឃុំ ហ្រ្គេស្ហៀ (Gressier) ភាគខាងត្បូងទីក្រុង ព័រអូប្រាំង ត្រូវបានវាយប្រហារកាលពីថ្ងៃសុក្រ ហើយលំនៅឋានជាច្រើនខ្នងត្រូវបានដុតបំផ្លាញ។ អាជ្ញាធរមូលដ្ឋានបាននិយាយថា អ្នកស្រុកក្នុងចំនួនដ៏ច្រើនបានរត់ភៀសខ្លួនចេញពីផ្ទះសម្បែង។ការិយាល័យនេះបាននិយាយថា បច្ចុប្បន្នមានជនភៀសខ្លួនខាងក្នុងចំនួន ៣៦២.០០០ នាក់ ដែលពាក់កណ្តាលនៃពួកគេជាកុមារនៅប្រទេសហៃទី។ អង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានរាយការណ៍ថាមនុស្សប្រហែល ៩៥.០០០ នាក់បានភៀសខ្លួនចេញពីរដ្ឋធានីនៅចន្លោះថ្ងៃទី០៨ ខែមីនា ដល់ថ្ងៃទី០៩ ខែមេសា ដោយ ៦០ ភាគរយនៃពួកគេបានផ្លាស់ទីលំនៅទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសហៃទី។ចាប់តាំងពីថ្ងៃទី០១ ខែមីនា កម្មវិធីស្បៀងអាហារពិភពលោក WFP បានជួយមនុស្សជាង ៨០០.០០០ នាក់ទូទាំងប្រទេស តាមរយៈកម្មវិធីផ្តល់អាហារដល់សាលារៀន ភាពអាសន្ន និងកម្មវិធីធន់ទ្រាំនឹងវិបត្តិ។ ទីភ្នាក់ងារ OCHA បន្ថែមថា ខ្លួនបានចែកចាយអាហារដល់ជនភៀសខ្លួនជាង ៩៥.០០០ នាក់នៅក្នុងតំបន់រដ្ឋធានីដែលហែកហួរដោយអំពើហិង្សានេះ៕

[UPDATE ]មានសេចក្ដីរាយការណ៍ពីឧក្រិដ្ឋកម្ម នៅក្នុងភាគខាងត្បូងប្រេស៊ីល ដែលរងគ្រោះដោយទឹកជំនន់ ខណៈអ្នកស្លាប់កើនដល់១៤៧នាក់

2024/05/14 08:36:22 am        74
យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងថា ទឹកជំនន់នៅតំបន់ទីក្រុង ព័រតូ អាឡេក្រេ (Porto Alegre) របស់រដ្ឋ រីអូ គ្រែនដេ ដូស៊ូល (Rio Grande do Sul) ភាគខាងត្បូងរបស់ប្រទេសប្រេស៊ីល បាននាំឲ្យមានឧក្រិដ្ឋកម្មជាច្រើនករណីកើតឡើង រួមទាំងអំពើប្លន់ និងការលួចទ្រព្យសម្បត្តិជាដើម។ ទឹកជំនន់នេះ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមតិចជាងពីរសប្តាហ៍មុន។ ភ្លៀងធ្លាក់កាន់តែច្រើនកាលពីថ្ងៃអាទិត្យ ១២ ឧសភា និងមានភ្លៀងធ្លាក់បន្ថែមទៀតកាលពីថ្ងៃចន្ទ ១៣ ឧសភា។ក្រុមអាជ្ញាធរបាននិយាយថាកងកម្លាំងនគរបាល បាននិងកំពុងល្បាតនៅតំបន់ទឹកជន់លិច ដែលពិបាកចូលទៅដល់ ហើយបានសង្កេតឃើញនគរបាលប្រដាប់អាវុធជាច្រើនចុះពិនិត្យផ្ទះដែលគេទុកចោល និងស្ថានីយប្រេងឥន្ធនៈដែលត្រូវគេចូលលួចប្លន់។ ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងរដ្ឋ រីអូ គ្រែនដេ ដូស៊ូល ភាគខាងត្បូងប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៤៧នាក់ ខណៈមនុស្ស ១២៧ នាក់នៅតែបាត់ខ្លួន។ ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យទឹកក្នុងទន្លេ និងបឹងជាច្រើន ក្នុងតំបន់នេះ ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ស្របពេលទឹកជំនន់បានបិទផ្លូវ និងរំខានដល់ការដឹកជញ្ជូន ដែលបណ្តាលឱ្យមានការខ្វះខាតទំនិញសំខាន់ៗនៅក្នុងតំបន់មួយចំនួន៕

ចំនួនអ្នកស្លាប់ ក្នុងជំនន់កម្អែភ្នំភ្លើង នៅឥណ្ឌូនេស៊ី កើនឡើងដល់ ៤៤នាក់ ខណៈ១៥នាក់បាត់ខ្លួន

2024/05/14 08:27:47 am        62
មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់មួយរូប បាននិយាយកាលពីថ្ងៃចន្ទទី១៣ឧសភា ថា មនុស្សយ៉ាងហោចណាស់៤៤ នាក់បានស្លាប់ និង១៥ នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីជំនន់កម្អែភ្នំភ្លើង បានវាយប្រហារខេត្ត ស៊ូម៉ាត្រាខាងលិច (West Sumatra) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន។ លោក ហ្វាចា ស៊ូកម៉ា (Fajar Sukma) ប្រធានអង្គភាពសង្គ្រោះបន្ទាន់នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស៊ូម៉ាត្រាខាងលិច បាននិយាយថា ទោះបីដុំថ្មធំៗ និងសំណល់ជាច្រើនពីទឹកជំនន់បានរារាំងដល់ការស្វែងរកជនរងគ្រោះក៏ដោយ ក៏ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៧នាក់ទៀតនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតនេះដែរ ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា យើងបានរកឃើញសាកសពមួយចំនួនទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៤ នាក់ ។ ដុំថ្មធំៗ និងសំណល់ផ្សេងៗ បានរារាំងដល់ការស្វែងរក ប៉ុន្តែយើងបន្តស្វែងរកមនុស្ស ១៥ នាក់ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួន ។លោកនិយាយថា គ្រឿងចក្រមួយចំនួនបានទៅដល់តំបន់រងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរនោះហើយ។ លោកបានបន្ថែមថា ប្រតិបត្តិការស្វែងរកនឹងផ្តោតលើស្រុក តាណា ដាតា (Tanah Datar) និង ស្រុកអាហ្កាំ (Agam) ជាទីដែលអ្នកបាត់ខ្លួនទាំង១៥ នាក់ត្រូវបានរាយការណ៍។ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) លោក អាប់ឌុល ម៉ូហារី (Abdul Muhari) បាននិយាយថា គ្រោះមហន្តរាយធម្មជាតិនេះ បានបង្ខំមនុស្សជាង ៣.០០០នាក់ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង និងទៅស្នាក់នៅជម្រកបណ្ដោះអាសន្ន ខណៈជំនន់កម្អែភ្នំភ្លើងត្រជាក់បានបំផ្លិចបំផ្លាញលំនៅឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត៕

មនុស្ស ១០ នាក់ ស្លាប់ក្នុងការប៉ះទង្គិចរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន

2024/05/13 01:37:00 pm        109
មន្ត្រីយោធាម្នាក់បានប្រាប់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថា មនុស្ស ១០ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងក្រុមឧទ្ទាម ហ៊ូទី (Houthi) នៅក្នុងខេត្ត ម៉ារីប (Marib) ភាគកណ្តាលរបស់ប្រទេស។ប្រភពយោធាបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ការប្រឈមមុខដាក់គ្នាយ៉ាងសាហាវបានកើតឡើងរវាងកងកម្លាំងមកពីកងពលតូច ចាយអ៊ិនស៍ (Giants) ដែលជាផ្នែកមួយនៃកងកម្លាំងគាំទ្ររដ្ឋាភិបាលរួម និងក្រុមយុទ្ធជន ហ៊ូទី» នៅលើតំបន់ប្រយុទ្ធ ហារីប (Harib) ភាគខាងត្បូងនៃខេត្តយុទ្ធសាស្ត្រ ម៉ារីប ដែលនៅជាប់នឹងខេត្តសម្បូរប្រេង សាបវ៉ា (Shabwa) កាលពីយប់ថ្ងៃអាទិត្យ។ខេត្ត ម៉ារីប បានក្លាយជាសមរភូមិចម្បងនៃជម្លោះយេម៉ែន ដែលអូសបន្លាយចាប់តាំងពីក្រុម ហ៊ូទី បានចាប់ផ្តើមការវាយលុកដ៏ធំមួយនៅដើមឆ្នាំ២០២១ ក្នុងគោលបំណងដណ្តើមបានការគ្រប់គ្រងទាំងស្រុងនៃខេត្តដែលសម្បូរថាមពលមួយនេះ។ប្រភពនោះបាននិយាយថា ការប៉ះទង្គិចគ្នាអស់រយៈពេលមួយម៉ោងពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធធុនធ្ងន់ដែលបណ្តាលឱ្យសមាជិកកងកម្លាំងរដ្ឋាភិបាល ៤ នាក់ និងយុទ្ធជនហ៊ូទី ៦ នាក់ស្លាប់ ហើយមនុស្ស ៩ នាក់ទៀតរងរបួសទាំងសងខាង៕

មនុស្ស ១១ នាក់ស្លាប់ និងរាប់សិបនាក់របួសក្នុងគ្រោះថ្នាក់រថយន្តក្រុងនៅឥណ្ឌូនេស៊ី

2024/05/13 01:21:04 pm        72
នគរបាលបាននិយាយកាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថា យ៉ាងហោចណាស់មនុស្ស ១១ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តក្រុងដឹកសិស្សវិទ្យាល័យក្នុងការធ្វើដំណើរកម្សាន្តបញ្ចប់ការសិក្សា បានជួបគ្រោះថ្នាក់នៅលើកោះដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី។រថយន្តក្រុងនេះបានដឹកសិស្ស និងគ្រូបង្រៀនជាង ៦០ នាក់ពីទីក្រុង ដេប៉ុក (Depok) ទៅកាន់ទីក្រុង លឹមបាង (Lembang) នៃកោះ ជ្វា (Java) ដែលជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយ នៅពេលដែលវាបានជួបគ្រោះថ្នាក់នៅម៉ោង ៦:៤៨ ល្ងាចកាលពីថ្ងៃសៅរ៍។អ្នកនាំពាក្យនគរបាលខេត្ត ជ្វា ខាងលិច បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា សិស្សានុសិស្សទាំងនោះទើបតែបានប្រារព្ធពិធីបញ្ចប់ការសិក្សារបស់ពួកគេ ហើយកំពុងធ្វើដំណើរត្រឡប់ទៅសាលារៀនវិញ នៅពេលដែលរថយន្តក្រុងនោះបាត់បង់ការគ្រប់គ្រង និងរ៉េចង្កូតទៅបុករថយន្ត និងម៉ូតូបីគ្រឿងនៅក្បែរនោះ។ប្រមុខនគរបាលចរាចរណ៍ក្នុងតំបន់ លោក អ៊ុនដាង ស្យ៉ារីហ្វ ហ៊ីដាយ៉ាត (Undang Syarif Hidayat) បានប្រាប់ទូរទស្សន៍ ខមផាស (Kompas) ថាលោកសង្ស័យថាហ្វ្រាំងរបស់រថយន្តក្រុងបានដំណើរការខុសប្រក្រតីមុនពេលគ្រោះថ្នាក់ ប៉ុន្តែនគរបាលនៅតែកំពុងស៊ើបអង្កេតមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ៕

អេហ្ស៊ីបនឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿង ICJ ខណៈភាពតានតឹងជាមួយអ៊ីស្រាអែលកើនឡើង

2024/05/13 12:06:58 pm        188
ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអាទិត្យ (ទី១៣ ខែឧសភា) បាននិយាយថា ខ្លួននឹងធ្វើអន្តរាគមន៍ក្នុងការគាំទ្រក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយលើកឡើងពីទំហំប្រតិបត្តិការរបស់អ៊ីស្រាអែលដែលកំពុងកើនឡើង នៅក្នុងតំបន់ហ្កាហ្សា និងផលប៉ះពាល់របស់ពីប្រតិបត្តិការរបស់ពួកគេទៅលើជនស៊ីវិល។ការសម្រេចនេះបង្ហាញឲ្យឃើញពីភាពតានតឹងដែលកំពុងកើនឡើង រវាងប្រទេសជិតខាងទាំង២ ខណៈប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុងព្រំដែន Rafah សាកល្បងកិច្ចព្រមព្រៀងរយៈពេលវែង និងកិច្ចសហប្រតិបត្តិការសន្តិសុខ។ក្រសួងការបរទេសអេហ្ស៊ីបបានប្រាប់ថា «ការប្រកាសអំពីអន្តរាគមន៍ ក្នុងសំណុំរឿងនេះ កើតឡើងដោយសារពិចារណាដល់ការពង្រីកវិសាលភាព និងទំហំនៃការរំលោភបំពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងជនស៊ីវិលនៅតំបន់ហ្កាហ្សា» ដោយក្រសួងមិនបានបញ្ជាក់ច្បាស់ថា តើអន្តរាគមន៍នេះ នឹងរួមបញ្ចូលអ្វីខ្លះ។ កន្លងមក ប្រទេសអេហ្ស៊ីបបានបង្ហាញទឡ្ហីករណ៍ក្នុងសំណុំរឿងនេះ។សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ (ទី១០ ខែឧសភា) ប្រទេសអាហ្រ្វិកខាងត្បូងបានស្នើសុំតុលាការឲ្យបញ្ជាអ៊ីស្រាអែលដកចេញពីទីក្រុង Rafah ដែលជាផ្នែកនៃវិធានការសង្គ្រោះបន្ទាន់បន្ថែមនៅក្នុងសំណុំរឿងដែលកំពុងបន្តមាន ពោលគឺជាបទចោទប្រកាន់អ៊ីស្រាអែលពីអំពើប្រល័យពូជសាសន៍។ប្រភពពីសន្តិសុខអេហ្ស៊ីប បានប្រាប់សារព័ត៌មាន Reuters ថា មន្ត្រីអេហ្ស៊ីបបានបញ្ជូនបន្តទៅកាន់អ៊ីស្រាអែលថា ពួកគេបានស្តីបន្ទោសសកម្មភាពរបស់ប្រទេសនេះថា បានធ្វើឲ្យទំនាក់ទំនងទ្វេភាគីតានតឹង និងរាំងស្ទះដល់គណៈប្រតិភូមកពីក្រុមហាម៉ាស អ៊ីស្រាអែល សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដែលបានធ្វើកិច្ចចរចាបទឈប់បាញ់ នៅទីក្រុងគែរ។ នៅពេលសួរអំពីសន្ធិសញ្ញាឆ្នាំ១៩៧៩ រវាងប្រទេសទាំង២ ទាក់ទងនឹងប្រតិបត្តិការនៅទីក្រុង Rafah រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry កាលពីថ្ងៃអាទិត្យ បានប្រាប់ថា សន្ធិសញ្ញានេះ គឺចាំបាច់ដើម្បីធានាសន្តិសុខ ហើយថា វាមានយន្តការដើម្បីដោះស្រាយការរំលោភណាមួយដោយមិនចាំបាច់ចូលទៅក្នុងសេចក្ដីកម្អិត៕

ចំហេះនៅភាគខាងលិចកាណាដា បណ្តាលឲ្យមានការជម្លៀស និងក្ដីបារម្ភអំពីគុណភាពខ្យល់

2024/05/13 12:03:17 pm        64
ចំហេះព្រៃដ៏ធំដំបូងគេ ក្នុងរដូវកាលនេះ បានរាលដាលដល់ផ្ទៃដីទំហំប្រហែល ១០.០០០ហិកតា នៅទូទាំងភាគខាងលិចប្រទេសកាណាដា កាលពីថ្ងៃអាទិត្យ (ទី១២ ខែឧសភា) ខណៈដែលអាជ្ញាធរបានចេញបញ្ជាជម្លៀស សម្រាប់សហគមន៍មួយ ក្នុងខេត្ត British Columbia និងបានព្រមានពីការមានគុណភាពខ្យល់មិនល្អនៅទូទាំងខេត្តនេះ។នៅខេត្ត British Columbia អ្នកស្រុករាប់ពាន់នាក់នៅក្នុងតំបន់ទីក្រុង Northern Rockies និងតំបន់ Fort Nelson First Nations ត្រូវបានជម្លៀសចេញ ខណៈដែលអណ្ដាតភ្លើងនៅក្បែរនោះ បានឆាបឆេះកើនឡើងជិតទ្វេដងដល់ ៤.១៣៦ហិកតា។តំបន់ Fort Nelson First Nation ដែលមានចម្ងាយ ៧គីឡូម៉ែត្រពីទីក្រុង ក៏ត្រូវបានបញ្ជាឲ្យជម្លៀសចេញផងដែរ សម្រាប់សហគមន៍ Fontas ដែលជាសហគមន៍ជនជាតិដើមភាគតិច។ អភិបាលក្រុង Northern Rockies លោក Rob Fraser នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ បាននិយាយថា ភាគច្រើននៃអ្នកស្រុកចំនួន ៣.៥០០នាក់ ទាំងនៅក្នុង និងជុំវិញតំបន់ Fort Nelson ត្រូវបានជម្លៀសចេញ។ចំណែកខេត្ត Alberta បានឲ្យដឹងថា ចំហេះព្រៃចំនួន២ មានសភាពខ្លាំងក្លា និងមិនអាចគ្រប់គ្រងបាន ហើយបានកត់ត្រាពីការចំហេះសកម្មចំនួន ៤៣កន្លែង ដែលក្នុងនោះមានមួយកន្លែងស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Fort McMurray។ អណ្ដាតភ្លើងនោះបានរាលដាលយ៉ាងខ្លាំង កាលពីចុងសប្តាហ៍ដល់ផ្ទៃដី ៥.៥០០ហិកតា ដែលមានទំហំធំជាងអ្វីដែលបានរាយការណ៍កាលពីថ្ងៃសុក្រ(ទី១០ ខែឧសភា)។កាលពីថ្ងៃអាទិត្យ (ទី១២ ខែឧសភា) អាជ្ញាធរបានប្រាប់ថា អណ្ដាតភ្លើងបានថមថយ តែគេរំពឹងថា នឹងរាលដាលខ្លាំងក្លាឡើងវិញ ដោយសារអាកាសធាតុឡើងខ្ពស់។ ស្ថាប័នបរិស្ថានកាណាដាបានចេញសេចក្តីថ្លែងការណ៍ពិសេសអំពីគុណភាពខ្យល់ដែលលាតសន្ធឹងពីខេត្ត British Columbia ដល់ខេត្ត Ontario កាលពីថ្ងៃអាទិត្យ។គួរបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធបានព្រមានថា កាណាដាត្រូវប្រឈមនឹងរដូវកាលចំហេះព្រៃ «ដ៏មហន្តរាយ» មួយផ្សេងទៀត ខណៈដែលខ្លួនព្យាករថា សីតុណ្ហភាពនិទាឃរដូវ និងរដូវក្តៅខ្ពស់ជាងធម្មតា នៅទូទាំងប្រទេស ដែលត្រូវបានជំរុញដោយលក្ខខណ្ឌអាកាសធាតុនៃបាតុភូត El Nino៕

ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា កើនឡើងដល់ជាង ៣៥.០០០ នាក់

2024/05/13 11:36:30 am        125
អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងលើសពី ៣៥.០០០ នាក់។ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៦៣ នាក់ និងបង្ករបួស ១១៤ នាក់ផ្សេងទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៥.០៣៤ នាក់ និងអ្នករបួសដល់ ៧៨.៧៥៥ ចាប់តាំងពីជម្លោះដ៏បង្ហូរឈាមរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។សេចក្តីថ្លែងការណ៍នោះបានកត់សម្គាល់ថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ហើយរថយន្តគិលានសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិលមិនអាចទៅដល់ពួកគេបានឡើយ ដោយសារតែកង្វះខាតឧបករណ៍សង្រ្គោះ បូករួមនឹងការវាយប្រហារឥតឈបឈររបស់ភាគីជម្លោះ។អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុកឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល ដោយក្រុមនេះ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០ នាក់បានស្លាប់ និងប្រហែល ២៥០ នាក់ត្រូវបានចាប់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំកូរ៉េខាងជើង បង្ហាញការឈឺចាប់ ចំពោះការបាត់បង់ជីវិតរបស់កងទ័ព ក្នុងសមរភូមិរុស្ស៊ី-អ៊ុយក្រែន
08/22/2025 12:08 PM
បេសកជនចិន៖រដ្ឋាភិបាលក្រុងប៉េកាំងប្រកាន់ជំហររឹងមាំជាមួយក្រុងញូវដេលីប្រឆាំងការគំរាមសម្លុតពីអាមេរិក
08/22/2025 12:08 PM
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ​នាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ០៣វត្ត និងអាស្រមមួយនៅស្រុកបាទី
08/22/2025 12:08 PM
ក្រុមអ្នកតវ៉ា បានរិះគន់ខ្លាំងៗ ជុំវិញការបង្រ្កាបឧក្រិដ្ឋកម្មរបស់លោក Trump នៅទីក្រុងវ៉ាស៊ីនតោន
08/22/2025 12:08 PM
លទ្ធផលកិច្ចប្រជុំRBC យោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ភាគី​ទាំង​ពីរ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច
08/22/2025 12:08 PM
មនុស្សយ៉ាងហោចណាស់១៨នាក់ស្លាប់ក្នុងការវាយប្រហារ២លើកនៅប្រទេសកូឡុំប៊ី
08/22/2025 12:08 PM
ផ្ទុះឃ្លាំងកាំជ្រួចនៅប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់និងជាង៣០នាក់រងរបួស
08/22/2025 11:08 AM
ឃាតកម្មនៅប្រទេសអេក្វាឌ័រ កើនឡើង៤០% ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៥
08/22/2025 11:08 AM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បទឧទ្ទេសនាមក្នុងវគ្គអប់រំ​នយោបាយ​របស់​គណបក្ស កម្រិត២ ជំនាន់ទី២០
08/22/2025 11:08 AM
ប្រទេសលីបង់ ចាប់ផ្តើមឲ្យក្រុមប៉ាឡេស្ទីនរំសាយអាវុធ នៅក្នុងជំរំជនភៀសខ្លួន
08/22/2025 11:08 AM