ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ
ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប

សន្តិសុខ និង សង្គម

កាណាដា ចាប់ខ្លួនជនល្មើសជនជាតិឥណ្ឌា ទី៤ ពីបទឃាតកម្មលើមេដឹកនាំសាសនាស៊ីក

2024/05/13 11:32:41 am        136
នគរបាលកាណាដា បាននិយាយកាលពីថ្ងៃសៅរ៍ (១១ ឧសភា) ថាជនល្មើសទីបួនត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក ហាឌីប ស៊ីញនីចា (Hardeep Singh Nijjar) កាលពីឆ្នាំមុន នៅក្នុងករណីដែលធ្វើអោយទំនាក់ទំនងការទូតមានភាពតានតឹងជាមួយឥណ្ឌា។នគរបាលកាណាដាកាលពីដើមខែនេះ បានចាប់ខ្លួន និងចោទប្រកាន់បុរសជនជាតិឥណ្ឌាបីនាក់រួចទៅហើយ នៅក្នុងទីក្រុង អ៊ែដម៉ុនតុន (Edmonton) ក្នុងខេត្តអាល់ប៊ឺតតា (Alberta) ហើយនិយាយថាពួកគេកំពុងស៊ើបអង្កេតថាតើបុរសទាំងនោះមានទំនាក់ទំនងនឹងរដ្ឋាភិបាលឥណ្ឌា ដែរឬទេ។ក្រុមស៊ើបអង្កេតអំពើមនុស្សឃាតរួមគ្នា (IHIT) បានប្រកាសកាលពីថ្ងៃសៅរ៍ថា បុរសឈ្មោះ អាម៉ានឌីប ស៊ីញ (Amandeep Singh) វ័យ ២២ ឆ្នាំត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ និងការសមគំនិតក្នុងអំពើឃាតកម្មនៅក្នុងការសម្លាប់លោក នីចា។ ក្រុមស៊ើបអង្កេត IHIT នេះបន្ថែមថា លោក ស៊ីញ ដែលជាជនជាតិឥណ្ឌា ត្រូវបានឃុំខ្លួនរួចមកហើយសម្រាប់ការចោទប្រកាន់ផ្សេងទៀតពីបទកាន់កាប់អាវុធខុសច្បាប់។លោក នីចា វ័យ ៤៥ ឆ្នាំត្រូវបានបាញ់សម្លាប់កាលពីខែមិថុនា នៅខាងក្រៅវិហារសាសនាស៊ីក ក្នុងតំបន់ សើរ៉េយ (Surrey) ជាយក្រុង វេនខូវើ (Vancouver) ដែលមានប្រជាជនកាន់សាសនាស៊ីកច្រើន។ ប៉ុន្មានខែក្រោយមក នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានលើកឡើងពីភស្តុតាងពីលទ្ធភាពនៃការពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ដែលជំរុញឱ្យមានវិបត្តិការទូតជាមួយទីក្រុង ញូវដេលី (New Delhi)៕

[UPDATE] ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់ និងបំណាក់ល្បាប់ពីបន្ទុះភ្នំភ្លើង នៅឥណ្ឌូនេស៊ីបានកើនឡើងដល់ ៤១

2024/05/13 11:21:51 am        114
មន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យ ១២ ឧសភា ថាមនុស្សយ៉ាងហោចណាស់ ៤១ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង១៧នាក់ទៀតបាត់ខ្លួន បន្ទាប់ពីទឹកជំនន់គំហុក និងការហូរធ្លាក់កម្អែរត្រជាក់ចេញពីភ្នំភ្លើងមួយ បានវាយប្រហារភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងបានបណ្តាលឱ្យមានទឹកជំនន់នៅក្នុងស្រុកចំនួនពីរក្នុងខេត្តស៊ូម៉ាត្រាខាងលិចកាលពីល្ងាចថ្ងៃសៅរ៍ ហើយបានបញ្ចេញកម្ទេចផេះ និងថ្មធំៗ ធ្លាក់ចុះពីលើភ្នំម៉ារ៉ាពី (Marapi) ដែលជាភ្នំភ្លើងតែងផ្ទុះដ៏សកម្មបំផុតនៅលើកោះស៊ូម៉ាត្រានៃប្រជុំកោះនេះ។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយខេត្ត ស៊ូម៉ាត្រាខាងលិច លោក អ៊ីលហាំ វ៉ាហាប់ (Ilham Wahab) បានប្រាប់សារព័ត៌មាន AFP ថា រហូតមកដល់ពេលនេះទិន្នន័យរបស់យើងបង្ហាញថាមនុស្ស៣៧នាក់បានស្លាប់ នៅក្នុងស្រុកអាហ្កាំ (Agam) និងនៅស្រុក តាណាដាតា(Tanah Datar)។ យ៉ាងហោចណាស់មនុស្ស ១៨ នាក់ផ្សេងទៀត បានរងរបួស។ យើងកំពុងបន្តស្វែងរកមនុស្ស១៧ នាក់ផ្សេងទៀតដែលបាត់ខ្លួន។ យោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាសាណាស់ (Basarnas) ស្រុក អាហ្កាំ និង ស្រុក តាណាដាតា ត្រូវបានវាយប្រហារដោយទឹកជំនន់ដ៏គំហុក និងលំហូរកម្អែរត្រជាក់ចុះពីភ្នំភ្លើង ម៉ោន ម៉ារ៉ាពី (Mount Marapi) នៅម៉ោងប្រហែល ១០និង៣០នាទី យប់ថ្ងៃសៅរ៍ ។ កម្អែលភ្នំភ្លើង ដែលត្រូវគេស្គាល់ផងដែរថាជា បំណាក់ល្បាប់ចុះពីភ្នំភ្លើង គឺជាវត្ថុធាតុភ្នំភ្លើង ដូចជាផេះ ខ្សាច់ និងគ្រួស ដែលហូរធ្លាក់ចុះពីតាមជម្រាលភ្នំភ្លើងដោយសារទឹកភ្លៀង៕

អ្នកស្លាប់ក្នុងទឹកជំនន់នៅប្រេស៊ីល ឡើងដល់ជាង ១៤០ នាក់ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត

2024/05/13 08:12:30 am        104
ស្ថាប័នការពារជនស៊ីវិលក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ រីអូ ក្រានដេ ដូស៊ុល (Rio Grande do Sul) របស់ប្រទេសប្រេស៊ីល បានកើនឡើងដល់ ១៤៣ នាក់ ខណៈភ្លៀងនៅតែបន្តធ្លាក់លើរដ្ឋដែលរងគ្រោះមួយនេះ។មនុស្ស ១២៥ នាក់ផ្សេងទៀតនៅតែមិនទានជួយសង្រ្គោះបាន ខណៈដែលកម្ពស់នៃទឹកទន្លេ ត្រូវបានរាយការណ៍ថាកំពុងកើនឡើងបន្ថែមទៀត។ សេវាអាកាសធាតុរបស់ប្រេស៊ីល បានហៅស្ថានភាពនេះថា «គួរឱ្យព្រួយបារម្ភខ្លាំងណាស់»។នៅល្ងាចថ្ងៃសៅរ៍ រដ្ឋាភិបាលបានប្រកាសប្រហែល ១២,១ ពាន់លានរ៉េអាល់ (២,៣៤ ពាន់លានដុល្លារ) ក្នុងការចំណាយគ្រាអាសន្ន ដើម្បីដោះស្រាយវិបត្តិដែលបានជម្លៀសមនុស្សជាង ៥៣៨.០០០ នាក់នៅក្នុងរដ្ឋ ក្នុងចំណោមប្រជាជនប្រហែល ១០,៩ លាននាក់។ ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយថា រដ្ឋនឹងសាងសង់ឡើងវិញនូវអ្វីដែលត្រូវបានបំផ្លាញ។ភ្លៀងបានធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងទុកថានឹងបន្តធ្លាក់នៅថ្ងៃចន្ទនេះ។ តិចជាងពីរសប្តាហ៍បន្ទាប់ពីភ្លៀងបានចាប់ផ្តើម រដ្ឋបានប្រកាសអាសន្នម្តងទៀតជាមួយនឹងហានិភ័យនៃទឹកដែលបន្តកើនឡើងនៅបឹង ហ្គូអៃបា (Guaiba) ក្បែររដ្ឋធានី ព័រតូ អាលេហ្ក្រេ (Porto Alegre) របស់រដ្ឋ រីអូ ក្រានដេ របស់ប្រេស៊ីលមួយនេះ៕

UN៖ ជនស៊ីវិលជិត ៣០ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលបន្តជាថ្មីនៅស៊ូដង់

2024/05/13 08:09:20 am        127
ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (១២ ឧសភា) ថា យ៉ាងហោចណាស់ជនស៊ីវិល ២៧ នាក់ត្រូវបានសម្លាប់ និងប្រហែល ១៣០ នាក់បានរងរបួស បន្ទាប់ពីការបន្តជាថ្មីនៃជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) នៅក្នុងទីក្រុង អែល ហ្វាស្ហើ (El Fasher) រដ្ឋធានីនៃរដ្ឋ ណស ដាហ្វឺ (North Darfur)។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ប្រជាជនប្រមាណ ៨៥០ នាក់ ដែលប្រហែល ១៧០ គ្រួសារ ត្រូវបានផ្លាស់ទីលំនៅទៅកាន់ទីតាំងផ្សេងៗគ្នានៅទូទាំងតំបន់ អែល ហ្វាស្ហើ ដោយសារតែការប៉ះទង្គិចគ្នាថ្មីនេះ។អស់រយៈពេលជាច្រើនសប្តាហ៍ កងកម្លាំងគាំទ្ររហ័ស RSF បាននឹងកំពុងប្រមូលផ្តុំអ្នកប្រយុទ្ធរាប់ពាន់នាក់នៅជាយក្រុង អែល ហ្វាស្ហើ ក្នុងការរៀបចំសម្រាប់ការវាយប្រហារ ខណៈដែលកងកម្លាំងប្រដាប់អាវុធស៊ូដង់ SAF និងក្រុមប្រដាប់អាវុធនៅរដ្ឋដាហ្វឺ ដែលជាសម្ព័ន្ធមិត្ត បានពង្រឹងវត្តមានយោធារបស់ពួកគេនៅច្រកចូលក្រុង អែល ហ្វាស្ហើ និងជុំវិញតំបន់លំនៅឋានភាគច្រើននៃទីក្រុង។កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិបានព្រមានថា មនុស្សប្រហែល ៨០០.០០០ នាក់នៅក្នុងទីក្រុង អែល ហ្វាស្ហើ កំពុងស្ថិតក្នុង «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងភ្លាមៗ» ខណៈដែលអំពើហិង្សាកាន់តែអាក្រក់ទៅៗ និងគំរាមកំហែងដល់ «ការបង្កជម្លោះដ៏បង្ហូរឈាមរវាងសហគមន៍» នៅទូទាំងតំបន់ ដាហ្វឺ៕

កម្លាំងនគរបាលឆ្មក់បង្ក្រាបទីតាំងផលិតកែច្នៃសារធាតុញៀន នៅក្នុងខេត្តព្រះសីហនុ និងរឹបអូសបានជិត ៦០គីឡូក្រាម

2024/05/12 05:09:54 pm        238
ព្រះសីហនុ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវ ​និងបង្រ្កាបករណីកាន់កាប់អាវុធខុសច្បាប់ ​និងផលិតជួញដូរ និងកែច្នៃដោយខុសច្បាប់ នូវសារធាតុញៀន ១កន្លែង ​ឃាត់ខ្លួនជនបរទេសម្នាក់ និងសារធាតុញៀនជិត ៦០គីឡូក្រាម ។ វរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរង បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែឧសភា នេះថា ប្រតិបត្ដិការដែលមានការសម្របសម្រួលនីតិវិធីពីលោក លុច សុខលៀង​ ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញបានចុះស្រាវជ្រាវ និងបង្រ្កាបនៅចំណុច​សណ្ឋាគារ ជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ​ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជនជាតិចិន ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។លោក បន្ថែមថា ជនសង្ស័យ ឈ្មោះ PENG XIONGFENG ភេទប្រុស អាយុ ៣៣ឆ្នាំ ​ជនជាតិចិន មុខរបរ​ មិនពិតប្រាកដ ទីកន្លែងកំណើត ​ខេត្ដហ៊ូណាន ប្រទេសចិន ​ទីលំនៅបច្ចុប្បន្ន ក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុ។ វត្ថុតាងដកហូតរួមមាន៖ សារធាតុញៀនទម្ងន់សរុប ៥៨.១៤២,៣០ក្រាម (ទម្ងន់សុទ្ធ) ស្មើនឹងជាង ៥៨គីឡូក្រាម ក្នុងនោះ ១-សារធាតុញៀនប្រភេទមេតំហ្វតាមីន(ICE) ២-សារធាតុញៀន​ប្រភេទ​មេតំហ្វេតាមីន(WY) ៣-សារធាតុញៀនប្រភេទកេតាមីន(K) ៤-សារធាតុញៀន ប្រភេទអ៊ិចស្ដាស៊ី(MDMA)។ ទូរស័ព្ទដៃចំនួន ០២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០៤គ្រឿង ផ្លាកលេខរថយន្ដចំនួន ០៤ផ្លាក ឧបករណ៍​ផលិត កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ កាំភ្លើងខ្លីចំនួន​ ០១ដើម ម៉ាក BERETTA-MCO 950 B-CAL635​ ផលិតនៅប្រទេសប្រេស៊ីល និងគ្រាប់កាំភ្លើ់ងចំនួន ៥០គ្រាប់៕ 

ប្រេស៊ីលព្រមានពីទឹកជំនន់ និងបំណាក់ដីបន្ថែមទៀត ខណៈភ្លៀងធ្លាក់ថ្មីវាយប្រហារភាគខាងត្បូង

2024/05/12 04:33:29 pm        142
ក្រុមអាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ថ្មីនៅតំបន់កំពុងរងគ្រោះទឹកជំនន់ភាគខាងត្បូងប្រទេសប្រេស៊ីល ត្រូវគេរំពឹងថានឹងដាក់បន្ទុកដ៏ធ្ងន់បំផុតនៅចន្លោះថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ ដែលជាការនាំទុក្ខសោកជាថ្មីដល់ជនរងគ្រោះដោយទឹកជំនន់រួចទៅហើយ ដែលបានសម្លាប់មនុស្ស១៣៦ នាក់ មកទល់ពេលនេះ។ ក្រុមអាជ្ញាធររដ្ឋ បានព្រមានកាលពីល្ងាចថ្ងៃសៅរ៍អំពីហានិភ័យនៃការកើនឡើងកម្រិតទឹក និងបំណាក់ដីបន្ថែមទៀត។ អភិបាលក្រុង រីអូ គ្រែនដេ ដូ ស៊ុល ( Rio Grande do Sul) លោកអេក្វាដូ ឡេតេ (Eduardo Leite) បាននិយាយនៅក្នុងវីដេអូមួយនៅលើបណ្ដាញ Instagram ថា យើងនៅតែជួបប្រទះស្ថានភាពអាសន្ននៅឡើយ។ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុនបានបណ្តាលឱ្យទន្លេក្នុងរដ្ឋកសិកម្មហៀរប្រៀបច្រាំង បណ្តាលឱ្យមនុស្សចំនួន ៨០៦ នាក់រងរបួស និង ១២៥ នាក់ទៀតបាត់ខ្លួន បន្ថែមពីលើអ្នកស្លាប់។ក្នុងចំណោមប្រជាជនជាងពីរលាននាក់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានជាង ៥៣៧.០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដោយស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នចំនួន ៨១.០០០ កន្លែង ។ យោងតាមសហព័ន្ធជាតិក្រុងនេះ បានឱ្យដឹងថា លំនៅឋានជាង ៩២.០០០ ខ្នង ត្រូវបានខូចខាត ឬបំផ្លាញដោយទឹកជំនន់៕

ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅកេនយ៉ា បានកើនឡើងដល់២៦៧នាក់

2024/05/12 04:30:06 pm        250
ក្រុមអាជ្ញាធរបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់នៅក្នុងប្រទេសកេនយ៉ាក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះបានឆក់យកជីវិតមនុស្សចំនួន ២៦៧ នាក់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក គីទូរ៉េ គីនឌីគី (Kithure Kindiki) បាននិយាយថា មនុស្ស ១៨៨ នាក់ បានរងរបួស ខណៈមនុស្ស៧៥ នាក់នៅតែបាត់ខ្លួន។ លោកបានគូសបញ្ជាក់ ថាលក្ខខណ្ឌអាកាសធាតុមិនល្អ បានប៉ះពាល់ដល់មនុស្ស ៣៨៩,០០០ នាក់ដោយមនុស្សចំនួន ៥៦,០០០ គ្រួសារត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ទឹកជំនន់បានបំផ្លាញផ្ទៃដីកសិកម្ម ៩.០០០ ហិចតា និងបណ្តាលឱ្យបាត់បង់សត្វពាហនៈ ចំនួន ៤.០០០ ក្បាល។រដ្ឋាភិបាលបានបង្កើតជំរំស្នាក់នៅចំនួន ១៦៧ កន្លែង ដើម្បីជួយដល់ជនរងគ្រោះ។ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិកខាងកើត រួមទាំងប្រទេសកេនយ៉ា តង់ហ្សានី សូម៉ាលី ប៊ូរុនឌី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងប្រឈមនឹងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង៕

កាណាដា ចេញបញ្ជាជម្លៀសពលរដ្ឋតាមសហគមន៍ក្នុងខេត្តអាល់ប៊ើតា ព្រោះរងការគំរាមពីចំហេះព្រៃ

2024/05/12 04:07:22 pm        374
គេបានឃើញផ្សែងយ៉ាងក្រាស់កំពុងហុយចេញគ្របដណ្ដប់ពាសពេញខេត្តអាល់ប៊ើតា(Alberta) កាលពីថ្ងៃសៅរ៍ ១១ ឧសភា ខណៈអណ្ដាតភ្លើង ដែលមិនអាចគ្រប់គ្រងបាន បានបន្តឆាបឆេះនៅភាគនិរតីនៃទីក្រុងសំបូរដោយប្រេងដ៏សំខាន់របស់កាណាដា។ការជូនដំណឹងអំពីការជម្លៀសត្រូវបានចេញសម្រាប់តំបន់ជាយក្រុងហ្វត ម៉ាក់ម៉ូរ៉េ (Fort McMurray) នៃខេត្តអាល់ប៊ើតូ (Alberta) ដែលធ្វើឱ្យតំបន់នេះ ស្ថិតក្នុងចំណោមតំបន់ដែលត្រូវចាត់វិធានការ មុនគេ នៅមុនរដូវភ្លើងឆេះព្រៃចូលមកដល់ ។នៅក្នុងការជូនដំណឹងមួយកាលពីល្ងាចថ្ងៃសុក្រ ១១ឧសភា រដ្ឋាភិបាល ខេត្ត Alberta បាននិយាយថា គ្រោះថ្នាក់ពីចំហេះព្រៃ មានសភាពខ្លាំងក្លា នៅក្នុងតំបន់ព្រៃ ហ្វត ម៉ាក់ម៉ូរ៉េ និងមិនអាចគ្រប់គ្រងបានក្នុងទំហំ១.០០០ហិចតា។រដ្ឋាភិបាលសហព័ន្ធបានព្រមានថា ប្រទេសកាណាដា នឹងប្រឈមរដូវកាលភ្លើងឆេះព្រៃ ដ៏មហន្តរាយ មួយផ្សេងទៀត ខណៈខ្លួនបានព្យាករណ៍ថា សីតុណ្ហភាពនិទាឃរដូវ និងរដូវក្តៅខ្ពស់ជាងធម្មតា ភាគច្រើននៅទូទាំងប្រទេស ៕

រុស្ស៊ី ដណ្ដើមបានភូមិចំនួន៥ ក្នុងតំបន់ ខាគីវ របស់អ៊ុយក្រែន ខណៈ លោក Zelenskyy អំពាវនាវរកជំនួយ

2024/05/12 04:01:27 pm        393
រុស្ស៊ីនិយាយកាលពីថ្ងៃសៅរ៍១១ឧសភាថាខ្លួនដណ្តើមបានភូមិចំនួន៥ក្នុងតំបន់ខាគីវ (Kharkiv)ភាគឦសានរបស់ប្រទេសអ៊ុយក្រែន អំឡុងការវាយលុកដីដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានជំរុញឱ្យមានការជម្លៀសមនុស្សប្រមាណ១.៧៧៥នាក់ ដោយសារមានការវាយប្រហារគ្នាដ៏ខ្លាំងក្លា ខណៈលោកប្រធានាធិបតី Volodymyr Zelenskyy បានធ្វើការអំពាវនាវរកជំនួយយោធាជាបន្ទាន់។ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូនិយាយថា កងទ័ពរបស់ខ្លួនបានរំដោះ ភូមិចំនួន៥នៅក្នុងតំបន់ ខាគីវ របស់អ៊ុយក្រែននៅជិតព្រំដែនរុស្ស៊ីគឺភូមិ បូរីស៊ីវកា(Borysivka)ភូមិ អូហ្គើស្ទេវ (Ogirtseve) ភូមិ ផ្លេតេនីវកា (Pletenivka) ភូមិភីលណា (Pylna) និង ភូមិ ស្ទ្រីឡេចា (Strilecha) ព្រមទាំងដណ្តើមបានភូមិមួយ នៅក្នុងតំបន់ដូណេត (Donetsk) ផងដែរ ។ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើតំបន់ខាគីវ ដែលជាការរុលទៅមុខតិចតួចចូលទៅក្នុងតំបន់ព្រំដែន ពីកន្លែងដែលខ្លួនត្រូវបានកងទ័ពអ៊ុយក្រែនរុញត្រឡប់ក្រោយវិញជិតពីរឆ្នាំមុន។ ក្រោយមកកាលពីថ្ងៃសៅរ៍ ទីបញ្ជាការយោធាអ៊ុយក្រែនបាននិយាយថា កងទ័ពថ្មើរជើងរបស់រុស្ស៊ី មានការគាំទ្រពីការវាយប្រហារតាមអាកាស។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់លោកកាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ុយក្រែន បាននិងកំពុងវាយប្រហារតបតនៅក្នុងភូមិនានាតាមព្រំដែនក្នុងតំបន់ខាគីវ ៕

ទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ី បានឆក់យកជីវិតមនុស្ស ២៨នាក់ និង៤នាក់បាត់ខ្លួន

2024/05/12 02:51:31 pm        185
ក្រុមអាជ្ញាធរ បាននិយាយនៅថ្ងៃអាទិត្យទី១២ឧសភា ថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី នៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ និង ៤ នាក់ទៀតកំពុងបាត់ខ្លួន។លោក អាប់ឌុល ម៉ាលីក (Abdul Malik) ប្រធានក្រុមជួយសង្គ្រោះប្រចាំខេត្តនេះ បានប្រាប់សារព័ត៌មាន Reuters ថា មានមនុស្ស ២៨នាក់បានស្លាប់ ហើយយើងនៅតែកំពុងស្វែងរកមនុស្ស ៤ នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន ។ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ BNPB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកជំនន់ចាប់តាំងពីយប់ថ្ងៃសៅរ៍ បាននាំបង្កឲ្យមានល្បាប់គ្របដណ្ដប់តំបន់ តាណា ដាតា (Tanah Datar) ដែលប៉ះពាល់ដល់អនុសង្កាត់ចំនួន៥។ BNPB បាននិយាយថាការវាយតម្លៃចុងក្រោយរបស់ខ្លួនបានបង្ហាញថាផ្ទះសម្បែងពលរដ្ឋចំនួន ៨៤ ខ្នងនិងស្ពានចំនួន១៥ខ្សែ ត្រូវបានរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ ដោយបន្ថែមថាគ្រឿងចក្រធុនធ្ងន់ត្រូវបានដាក់ពង្រាយដើម្បីបង្កើនល្បឿននៃការសម្អាតផ្លូវ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមបាល់ទាត់នារី U16 កម្ពុជារបូត ៣ ពិន្ទុក្នុងប្រកួតដំបូងនៃជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី
08/22/2025 04:08 PM
ប្រទេសចំនួន ២៧ អំពាវនាវដល់អ៊ីស្រាអែល អនុញ្ញាតឲ្យអង្គការព័ត៌មានបរទេសឯករាជ្យ ចូលទៅ ហ្កាហ្សា
08/22/2025 03:08 PM
វិធានការសំខាន់ៗ ១១ចំណុច ដែលក្រសួងការងារបានដាក់ចេញ​ក្នុងការ​ជួយ​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឱ្យមានការងារធ្វើ
08/22/2025 03:08 PM
ទីភ្នាក់ងារUNចំនួន ២៥ នឹងបន្តប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីអាណត្តិរបស់UNAMI ត្រូវបញ្ចប់
08/22/2025 03:08 PM
សារព័ត៌មានរ៉យទ័រ៖ សហរដ្ឋអាមេរិក បន្តការនាំចូលប្រេងពីប្រទេសវ៉េណេហ្ស៊ុយអេឡា
08/22/2025 02:08 PM
លោក Xi របស់ចិន នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក Putin និងមេដឹកនាំជាច្រើនរូបទៀតក្នុងកិច្ចប្រជុំកំពូល SCO
08/22/2025 02:08 PM
បេសកជនUN ព្រមានអំពីបរិយាកាសនយោបាយកាន់តែអាក្រក់ឡើង ចំពេលមានអសន្តិសុខក្នុងប្រទេសស៊ីរី
08/22/2025 02:08 PM
អន្តរជាតិចេញសេចក្តីថ្លែងការណ៍រួម រិះគន់គម្រោងតាំងទីលំនៅ West Bank របស់អ៊ីស្រាអែល
08/22/2025 02:08 PM
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ សហការជាមួយដៃគូក្នុងស្រុក ចូលរួមលើកកម្ពស់ផលិតផលខ្មែរ
08/22/2025 02:08 PM
លោក Trump កំណត់ពេលពីរសប្ដាហ៍ដើម្បីវាយតម្លៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន
08/22/2025 02:08 PM