នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

មន្រ្តី ក.ប.ប.បន្តចុះត្រួតពិនិត្យ​សុវត្ថិភាព​ចំណី​អាហារ​នៅ​ផ្សារអូរឬស្សី ខណៈបុណ្យចូលឆ្នាំ​ចិនជិត​មកដល់

2022/01/25 02:36:02 pm        527
ភ្នំពេញ៖ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម នាពេលខាងមុខនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាម ផ្សារនានាក្នុងក្របខណ្ឌទូទាំងប្រទេស។ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ​នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ​មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ​គណៈកម្មាធិការផ្សារអូរឬស្សី បានប្រតិបត្តិការចុះត្រួតពិនិត្យផលិតផល​ទំនិញ ម្ហូបអាហារ ផលិតផលប្រើប្រាស់ ដោយប្រើប្រាស់​រថយន្ត​ពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ​នៅផ្សារអូរឬស្សី ដើម្បីចៀសវាងការខាតបង់ផល​ប្រយោជន៍ ​និងអាចប៉ះពាល់​ដល់សុខភាពអ្នកប្រើប្រាស់ជាដើម។លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលចុះប្រតិបត្តិការនេះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ​ លោកបានស្រង់យកគំរូបានចំនួន៦៣ គំរូ ​យកមកវិភាគនៅរថយន្តពិសោធន៍ ជាលទ្ធផល​សំណាកគំរូទាំងនោះពុំមានសារធាតុគីមីហាមឃាត់នោះទេ ប៉ុន្តែក្រុមការងារ​បានធ្វើការដកហូតផលិតផលទំនិញវេចខ្ចប់ស្រាប់ ម្សៅដូង​ និងម្សៅដំឡូង ៤ គីឡូពុំមានស្លាក​សញ្ញា​ច្បាស់លាស់។លោក បានបញ្ជាក់ថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. គ្រប់សាខារាជធានី-ខេត្ត នឹងបន្តចុះអនុវត្ត​ជាប្រចាំត្រួតពិនិត្យផលិតផលទំនិញ អង្កេតស្រាវជ្រាវ តាមបណ្តាទីផ្សារ ហាងលក់ទំនិញ កន្លែង​លក់​ទំនិញនៅតាមទីសាធារណៈនានា ដោយអនុវត្តតាមតួនាទីភារកិច្ច ​ដែលច្បាប់បានផ្តល់អាណត្តិ ពាក់ព័ន្ធ ​នឹងគុណភាពសុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារ​សុខុមាលភាព និង ផលប្រយោជន៍អ្នកប្រើប្រាស់ជាដើម។ យ៉ាងណាក៏ដោយលោក ហេង មាលី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួម​សហការផ្តល់ព័ត៌មាន​ ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ​ គុណភាព សុវត្ថិភាព ទំនិញ និងសេវាជាដើមនោះ៕ អត្ថបទ៖ បាន ចក់

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​២៨នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/25 11:57:36 am        144
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ១០ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,០៩៤នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,២៤៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿងសម្អាង​មួយ​កន្លែង យីហោ អូន​ស្អាត​

2022/01/24 05:56:39 pm        321
​​ភ្នំពេញ​៖ កម្លាំង​ជំនាញ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿងសម្អាង​មួយ​កន្លែង ជា​ផលិតផលឡេ សឺ​រូ​មចាក់​ឲ្យ​ស ថ្នាំ​សម្រក​រាង​ជាដើម ក្រោយ​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ ពេល​ប្រើប្រាស់​រង​ផល​ប៉ះពាល់​។​​ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង​០៤​រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២ បុរី​រិ​ទ្ធ នៅ​ចំណុច​ហាង យីហោ PREMIUM PLUS រឺ អូន​ស្អាត ផ្លូវ​លេខ​លេខ​៣ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​​កម្លាំង​ជំនាញ​បាន​បញ្ជាក់​ការចុះ​បង្ក្រាប​នេះ ​ធ្វើឡើង​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ដែល​កន្លងមក​បាន​ប្រើប្រាស់​ផលិតផល ជាច្រើន​ប្រភេទ​របស់ ហាង យីហោ PREMIUM PLUS រឺ អូន​ស្អាត បាន​ចាក់​សឺ​រ៉ូម​ឲ្យ​ស ធ្វើ​ឲ្យ​រង​ផលប៉ះពាល់​ដល់​រាងកាយ​និង​ស្បែក​ជាដើម​។​​ក្រោយ​ប្រតិបត្តិការ​កម្លាំង​ បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង និង​ដកហូត​សម្ភារៈ​ផលិតផល​មួយចំនួន សារធាតុ​ផ្សំ​ជាច្រើន​ផងដែរ យកទៅ​ក្រសួងមហាផ្ទៃ​ធ្វើការ​ពិនិត្យ និង​សាកសួរ​បន្ថែម​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ អត្ថបទ​៖ កុ​ម្ភះ​

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៤០នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/24 11:55:10 am        20
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ២៥ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,០៦៦នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,២៣២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ពលករខ្មែរជាង ២០០នាក់បន្តវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកខេត្តបាត់ដំបង

2022/01/23 02:07:01 pm        750
បាត់ដំបង៖ ពលករខ្មែរចំនួន ២២៥នាក់បានបន្តវិលត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និង​ស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលរដ្ឋចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ​ដើម្បី​ទទួល​ពលករ។បន្ទាប់ពីសាកសួរកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សលើពលករទាំងអស់​ ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ។ ពលករចំនួន ៤៥នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ១៨០នាក់ត្រូវបានក្រុមគ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើតរៀងៗខ្លួនវិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៤៤នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/22 12:58:00 pm        467
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ១៦ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២១,០០០នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,១៩៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៤២នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/21 11:53:55 am        257
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ៣០ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៩៥៦នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,១៨០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៣៧នាក់ ជា​ប្រភេទ​អូមី​ក្រុង​ទាំងអស់

2022/01/20 01:00:43 pm        229
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៧នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ២ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៩១៤នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,១៦២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៣០នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/19 01:17:37 pm        207
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ២ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៨៧៧នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,១៤៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យចំនួន០៦នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

2022/01/18 04:39:49 pm        177
បន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យប្រុស-ស្រីចំនួន ០៧នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួយដូរគ្រឿងញៀន នឹងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១៦មករានេះ ។ក្នុងករណីចុះបង្រ្កាបនោះដែរលោកវររសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជ​អាវុធ​ហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ មុនពេលបង្ក្រាបករណីនេះ￸ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងធ្វើការចុះល្បាតការពារសន្តិសុខ ​សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងរបស់ខ្លួន រហូតដល់វេលាម៉ោង២០និង០០នាទី ​ ពេលល្បាតដល់ចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រាប់តេប្រទះឃើញបុរស០២នាក់ កំពុង​ប្រើប្រាស់​គ្រឿងញៀន កម្លាំង​របស់លោកបានឃាត់ខ្លួនហើយធ្វើការឆែកឆេរ​រកឃើញគ្រឿងញៀន ម៉្សៅក្រាមពណ៌សថ្លាចំនួន០៣កូនថង់កិប និង០៤បំពង់ទុយោកិប ស្មើនឹងទម្ងន់៣,២០ក្រាម នៅក្នុងកាបូបស្ពាយរបស់ឈ្មោះ￸ ហួន ទាសង់ ហៅ មករា ភេទប្រុស អាយុ២១ឆ្នាំ ចំណែកឈ្មោះ￸ ថា សុភាព ភេទប្រុស អាយុ១៣ឆ្នាំ គ្មានវត្ថុតាងអ្វីឡើយ។ លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ក្រោយពីសួរនាំបុរសទាំង០២នាក់រួច មកកម្លាំងចុះធ្វើ​ប្រតិបត្តិការ​បង្រ្កាប​ជា​បន្តបន្ទាប់ឃាត់​បានជនសង្ស័យប្រុស ស្រី ចំនួន០៥នាក់បន្ថែមទៀត ព្រមទាំង​ដក​ហូតវត្ថុងរួមមាន ម៉្សៅក្រាមពណ៌សថ្លា ​ចំនួន០៤កូនថង់កិប ​និង២៦បំពង់ទុយោ ស្មើនឹងទម្ងន់ ៦៣,២៨ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមចំនួន០៧គ្រាប់,ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈ​មួយ​ចំនួនទៀត ហើយ​បញ្ជូនមក​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ ដើម្បីសាកសួរចម្លើយ ។ ជនសង្ស័យទាំង០៧នាក់ ​ក្រោយពីកម្លាំងជំនាញ​សាកសួរចម្លើយរួច ជនសង្ស័យចំនួន ៦នាក់​ពាក់ព័ន្ធ​ករណីជួញដូរ ​និងប្រើប្រាស់គ្រឿងញៀន​ដោយខុសច្បាប់ រីឯម្នាក់ទៀតជាអនីតិជន​ត្រូវបាន​អប់រំ​ហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ។ពាក់ព័ន្ធករណីគ្រឿងញៀននេះដែរ ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងមានវត្ថុតាងនឹង​ចម្លើយ​សារភាព​របស់​ជនសង្ស័យទាំង ០៦នាក់ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បាន​កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។ ក្នុងនោះដែរលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឲ្យដឹងថា ​ការបង្ក្រាបករណីខាងលើនេះ￸ លោកបានរាយការណ៍ជូន​លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ​និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ​ព្រះរាជអាជ្ញា ​អមសាលាដំបូងខេត្តផងដែរ។ ​បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕ អត្ថបទ៖ ឃិនសារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បណ្តាប្រទេសនៅតំបន់បាល់កង់ប្រឈមនឹងរលកកម្តៅដ៏សែនក្តៅបំផុតបំបែកកំណត់ត្រា
06/26/2025 08:06 PM
វិបត្តិទឹកជំរុញឲ្យកសិករអ៊ីរ៉ាក់បោះបង់ចោលដីស្រែចម្ការរបស់ពួកគេនៅខេត្ត Najaf
06/26/2025 08:06 PM
លោក Lavrov ៖ ការបង្កើនថ្លៃការពារណាតូ នឹងមិនប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ីនោះទេ
06/26/2025 08:06 PM
លោក Khamenei ៖ រាល់ការឈ្លានពាននាពេលអនាគតណាមួយលើអ៊ីរ៉ង់ នឹងត្រូវតបស្នងខ្លាំងបំផុត
06/26/2025 08:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣០នាក់នៅតំបន់ហ្កាហ្សា
06/26/2025 08:06 PM
ទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនៅតំបន់ភាគខាងជើងឥណ្ឌា
06/26/2025 08:06 PM
ម្ចាស់ធុរកិច្ចវាយតម្លៃការខូចខាត រយៈពេល ១ថ្ងៃក្រោយបាតុកម្មនៅកេនយ៉ា
06/26/2025 08:06 PM
ព្យុះបានផ្អាកការជជែកដេញដោលក្នុងសភាបារាំង ខណៈទឹកភ្លៀងលេចជ្រាបចូលអង្គប្រជុំ
06/26/2025 08:06 PM
ចិនច្រានចោលការផ្គត់ផ្គង់អាវុធដល់ភាគីណាមួយនៅក្នុងសង្រ្គាមអ៊ុយក្រែន
06/26/2025 08:06 PM
កូរ៉េខាងត្បូង៖កូរ៉េខាងជើងអាចបញ្ជូនទាហានបន្ថែមទៀតទៅកាន់រុស្ស៊ីនៅខែកក្កដាឬសីហាសម្រាប់សង្រ្គាមអ៊ុយក្រែន
06/26/2025 08:06 PM