នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

កម្ពុជា​​ពុំ​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​រយៈ​ពេល​កន្លះ​ខែ​ហើយ ខណៈ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ត្រឹម​ចំនួន​តិច​តួច

2022/01/18 12:47:35 pm        587
ភ្នំពេញ៖ កម្ពុជា​មិន​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​អស់​រយៈពេល​ជាង ២​សប្ដាហ៍​មក​ហើយ ខណៈ​កម្ពុជា​បន្ត​រកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ចំនួន​តិច​ប៉ុណ្ណោះ។កម្ពុជា​បាន​កត់ត្រា​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី៤ ខែ​មករា ហើយ​គិត​មក​ដល់​ថ្ងៃ​នេះ ១៥​ថ្ងៃ​ហើយ ដែល​កម្ពុជា​ពុំ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​ទៀត។កម្ពុជា​មាន​មនុស្ស ៣,០១៥​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​ប្រកាស​ករណី​ស្លាប់​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​ឆ្នាំ​មុន។បើធៀប​នឹង​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​សរុប​នៅ​ទូទាំង​ប្រទេស កម្ពុជា​មាន​អត្រា​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​តែ​ជាង ២.៤​ភាគរយ​តែ​ប៉ុណ្ណោះ​នៅ​អំឡុង​វិបត្តិ​កូវីដ-១៩​រយៈ​ពេល​ ២​ឆ្នាំ​កន្លង​មក​នេះ។កម្ពុជា​ពុំ​មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​បន្ថែម​ទៀត​បែប​នេះ ចំ​ពេល​ដែល​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ប្រចាំ​ថ្ងៃ បាន​ធ្លាក់​ចុះ​ទាប​មក​នៅ​ចន្លោះ ១០ ទៅជាង ២០​ករណី​ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​ជា​ករណី​នាំ​ចូល​ទៅ​ទៀត។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស ១២០,៨៤៧​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​មក ហើយ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ដល់​ទៅ ១១៧,១២៩​នាក់ ឬ​ស្មើ​នឹង​ខ្ទង់ ៩៧​ភាគរយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ទាំង​ស្រុង៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​២២នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/18 12:03:43 pm        232
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ២ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៨៤៧នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,១២៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​២៩នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/17 12:06:51 pm        239
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ២៩នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ២ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៨២៥នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,១១៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ក្រុមចោរប្លន់ប្រដាប់អាវុធបាញ់ប្លន់យកកាបូបតែមិនបានសម្រេច រត់ចោលកាំភ្លើង

2022/01/16 01:23:21 pm        6005
ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ ក្រុមបានជិះម៉ូតូតាមរថយន្តជនរងគ្រោះ ខណៈជនរងគ្រោះចុះពីលើរថយន្ត បានធ្វើសកម្មភាពប្លន់ តែមិនបានសម្រេច ផ្ទះអាវុធចំនួន០២គ្រាប់ រួចធ្លាក់អាវុធពីដៃ ក៏រត់ចោលកាំភ្លើង តែសំណាងល្អមិនបង្ករបួសដល់ជនរងគ្រោះឡើយ។ ហេតុការណ៍ករណីនេះ កើតឡើងនៅវេលាម៉ោង ១០ និង១០ នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅចំណុចខុនដូរមួយកន្លែង ស្ថិតនៅផ្លូវលេខ៤១ មុខស្ថានទូតម៉ាឡេស៊ី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ​ជន​រងគ្រោះ​បានបើកបររថយន្តមួយគ្រឿង តាមបណ្តោយផ្លូវលេខ៤១​ ក្នុងទិសដៅពីកើតទៅលិច ខណៈមក​ដល់ចំណុច​មុខខុនដូរមួយកន្លែង ​ជនរងគ្រោះបាន​ឈប់​រថយន្តរួចកាន់កាបូប​ចុះពីលើ​រថយន្ត​ ដើម្បីដើចូលទៅក្នុងខុនដូ តែពេលកំពុង​ចុះពីលើរថយន្តស្រាប់តែ​មានក្រុមចោរ​ប្លន់មួយ​ក្រុមជិះម៉ូតូមិនចាំម៉ាក​ ធ្វើសកម្មភាពវាយ និងប្រើប្រាស់អាវុធ បាញ់ទៅលើជនរងគ្រោះ ចំនួន​២គ្រាប់ តែគ្រាប់ទី១ បាញ់មិនចេញចេញ គ្រាប់ទី២ បាញ់ចេញតែមិនត្រូវ បន្ទាប់មកក្រុមជនសង្ស័យ​ក៏បានរត់ចាក់ចេញពីកន្លែងកើតហេតុចោលកាំភ្លើង​ដែលធ្លាក់នៅកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះរងរបួសក្បាល​បន្តិចបន្តួច​រួច​​ដើរ​ចូល​ទៅក្នុងខុនដូរតែម្តង។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ ​រួចធ្វើការត្រួតពិនិត្យ នឹង​សួរនាំជនរងគ្រោះ ​ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ក្រុម​ចោរប្លន់​ទាំងនោះ​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕ អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១០នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/14 11:57:18 am        733
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ២ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៧២៨នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,០៧២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ប្តី-ប្រពន្ធមានផ្ទុកមេរោគកូវីត១៩ (អូមីក្រុង ) ទៅលេងផ្ទះម្តាយនៅស្រុកកំពង់ត្រឡាច អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល១៤នាក់

2022/01/13 01:29:29 pm        10865
កំពង់ឆ្នាំង៖ ប្តី-ប្រពន្ធ សព្វថ្ងៃរស់នៅធ្វើការនៅរាជធានីភ្នំពេញ មានផ្ទុកមេរោគកូវីត១៩ ប្រភេទ (អូមីក្រុង ) ដោយធ្វើតេស្ដតាមរយះមន្ទីរពិសោធន៍ខេត្តកណ្តាល (PHD) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ នឹងបានចេញចូលមកលេងផ្ទះម្តាយ នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល១៤នាក់។តាមប្រភពព័ត៌មានពីការិយាលយ័សុខាភិបាលប្រតិបត្តិស្រុកកំពង់ត្រឡាចនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា មានករណីប្តី និងប្រពន្ធ២នាក់ មានទីលំនៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សព្វថ្ងៃរស់នៅធ្វើការនៅរាជធានីភ្នំពេញ នឹងបានចេញចូលមកលេងផ្ទះម្តាយនៅភូមិកាអត ឃុំពានី ។ ប្តី-ប្រពន្ធនោះមានផ្ទុកមេរោគកូវីត១៩ ប្រភេទ (អូមីក្រុង ) ធ្វើតេស្ដតាមរយះមន្ទីរពិសោធន៍ខេត្តកណ្តាល (PHD)កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២កន្លងមកនេះ ។អាជ្ញាធរស្រុក ឃុំ និងមន្រ្តីសុខាភិបាល បានចុះទៅដល់លំនៅដ្ឋានម្តាយអ្នកជំងឺឈ្មោះ ជា អេង អាយុ៥៧ នៅភូមិកាអត ឃុំពានី ដើម្បីសាកសួព័ត៌មានអំពីករណីកូនរបស់គាត់បានមកលេង ផ្ទះម្តាយខ្លួន និងអ្នកពាក់ព័ន្ធដ៏ទៃទៀត ដើម្បីពិនិត្យសុខភាព ​និងចាត់ការទប់ស្កាត់ការរាលដាលបន្ត ព្រោះអ្នកជម្ងឺកូវីដ១៩ប្រភេទអូមីក្រុងនោះ ក្រុមការងារមិនទាន់រកឃើញនៅឡើយ។ជាលទ្ធផលក្រុមការងារបានរកឃើញ តែអ្នកប៉ះផ្ទាល់ក្នុងគ្រួសារចំនួន៤នាក់ និង​អ្នកប៉ះពាល់​ប្រយោល ១០នាក់ ​លទ្ធផលតេស្ត អវិជ្ជមាន។ផ្ទះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលខាងលើ បានណែនាំដាក់អោយធ្វើចត្តាឡីស័ក​ក្នុង​រយះពេល​១៤ថ្ងៃ​នៅផ្ទះសមីខ្លួនតែម្តង ​ក្រោមការពិនិត្យតាមដានពីមន្រ្តីឃុំ ​និងប៉ុស្តិ៍រដ្ឋបាល ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៣៤នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/13 12:11:28 pm        290
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ២ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៧១៨នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,០៥៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១៤នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/12 12:16:17 pm        255
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ២ករណីឆ្លងក្នុងសហគមន៍។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៦៨៤នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៧,០៤៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

គណៈកម្មការផ្សារអូរឬស្សី ចែកជូនម៉ាសដល់អាជីវកលក់ដូរ និងអ្នកធ្វើដំណើរចេញចូលផ្សារ

2022/01/11 03:22:28 pm        203
ភ្នំពេញ៖ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី បានចាប់ផ្តើមចែកជូនម៉ាសជូនដល់ក្រុមអាជីវករ ដែលកំពុងលក់ដូរនៅក្នុងផ្សារ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរចេញចូលផ្សារ និងតាមច្រកនីមួយៗ ដើម្បីបន្តរឹតបន្តឹង​វិធានសុខភិបាល និងបានណែនាំឱ្យបន្តចូលរួមទប់ស្កាត់វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង (Omicron) នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។លោក ហ័ត វ៉ានធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចែកម៉ាសចំនួន ៥០០០ម៉ាស ដល់គណៈកម្មការផ្សារទាំង២៥ ក្នុងរាជធានីភ្នំពេញ ដើម្បី​ឲ្យ​គណៈកម្មការផ្សារ​បន្តចែក​ជូនដល់បងប្អូនអាជីវករ និងបងប្អូនមកចេញចូលផ្សារ​ពុំបានពាក់ម៉ាស​ត្រឹមត្រូវ ធ្វើការណែនាំអប់រំ បន្ថែមពីវិធានការ របស់ក្រសួងសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ ឲ្យបានខ្ចាប់ខ្ជួន។ការងារនេះ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ឱ្យពង្រឹង​វិធានការទប់ស្កាត់កូវវីដ-១៩ ​ខណៈមេរោគបំប្លែងថ្មីកំពុងរាត្បាត។សូមបញ្ជាក់ថា​ អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំតាមរយៈវីដេអូ ​នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ជាមួយអាជ្ញាធរពាក់ព័ន្ធ ​ដោយបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤​ និងមន្ទីរពាក់ព័ន្ធ ធ្វើការពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩​ ខណៈជំងឺកូវីដ-១៩ប្រភេទ ​អូមីក្រុង បាន​និងកំពុងចូលដល់សហគមន៍ និងត្រូវបន្តជំរុញចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ដូស​ជំរុញទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា៕ អត្ថបទ៖ កុម្ភះ

១១កុម្ភៈ២០២២តុលាការនឹងប្រកាសសាលក្រមករណីឃាតកម្មបាញ់សម្លាប់ម្ចាស់បំណុលនៅខណ្ឌកំបូល

2022/01/11 01:03:37 pm        8152
ភ្នំពេញ៖ សំណុំរឿងឃាតកម្មបាញ់សម្លាប់ម្ចាស់បំណុល ដោយសារជនសង្ស័យជំពាក់លុយ ជនរងគ្រោះប្រមាណ ៣០ម៉ឺនដុល្លារ នៅខណ្ឌកំបូល កាលពីឆ្នាំ២០២០ ត្រូវបានក្រុមប្រឹក្សាតុលាការលើកយកមកកាត់ទោសហើយ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។សវនាការ​ដឹកនាំ​ដោយលោកស្រីចៅក្រម ទិត ដាលីន លោកចៅក្រម ហុក ពៅ លោកស្រីចៅក្រម សាយ ស្រី ល័ក្ខ និងលោក ហេង ផេង ជា តំណាងអយ្យការ ។ជនដៃដល់ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវតុលាការចោទប្រកាន់ពីបទឃាតកម្ម និងបទកាន់កាប់ រក្សាទុក​និងប្រើប្រាស់​អាវុធ​ដោយខុសច្បាប់ ​ប្រព្រឹត្តកាលពីឆ្នាំ២០២០​ នៅខណ្ឌកំបូល តាមមាត្រា ២០០ និងមាត្រា ៤៩០ និងមាត្រា ២៩ នៃក្រមព្រហ្មទ័ណ្ឌ ។ចំណែកជនរងគ្រោះក្នុងអំពើឃាតកម្មនេះឈ្មោះ នៅ ចំណាន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខ​របរ​គួកជេរដី ​រថយន្ត ម៉ូតូ ព្រមទាំងចងការប្រាក់​ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។នៅក្នុង​សវនាការ ​ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះមែន ដោយ​សារតែខ្លួនគេជំពាក់បំណុលជនរងគ្រោះឈ្មោះ នៅ ចំណាន ទាំងដើមទាំងការ​ប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ ហើយពុំមានលទ្ធភាពសងវិញ ទើបខ្ចីកាំភ្លើងខ្លីពីឈ្មោះ ផេង ស៊ីថុល អាយុ៤០ឆ្នាំ ជាបក្ខពួក យកទៅបាញ់សម្លាប់ជនរងគ្តោះតែម្ដង ខណៈជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងនៅកន្លែងស្ងាត់ ។ដោយសារមានចម្លើយសារភាពរបស់ជនដៃដល់ តំណាងអយ្យការ​បានធ្វើ​សេចក្ដី​សន្និដ្ឋាន​តម្កល់​ទុកបទចោទប្រកាន់អោយនៅដដែល​ ហើយស្នើអោយក្រុមប្រឹក្សាតុលាការសម្រេចតាមច្បាប់ ។ក្រុមប្រឹក្សា​ជំនុំជំរះ​បានកំណត់យកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ​ដើម្បីប្រកាសសាលក្រម ។ក្នុងរឿងក្ដីឃាតកម្មនេះ ​សមត្ថកិច្ចនគរបាលបានចាប់ខ្លួនឃាតកឈ្មោះ សុខ ហេងសំបូរ ដែល​ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះ និងឈ្មោះ ផេង ស៊ីថុល ជាម្ចាស់កាំភ្លើង​ប្រព្រឹត្តអំពើឃាតកម្ម ។ នៅក្នុងតំណាក់កាលសើបសួរបឋម តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ សុខ ហេងសំបូរ ពី​បទឃាតកម្ម និងរក្សាទុក ប្រើប្រាស់អាវុធដោយខុសច្បាប់ ។ ​ចំណែកឈ្មោះ ផេង ស៊ីថុល ត្រូវបានចោទពីបទសមគំនិត ​តែក្នុងនីតិវិធីស៊ើបសួររបស់លោកចៅក្រម ​កី ម៉ាណេរ៉ា តុលាការ​បានដោះលែងឈ្មោះ ផេង ស៊ីថុល អោយនៅក្រៅឃុំ ទើប​ពេលកាត់ទោស​មាន​ជន​ជាប់​ចោទតែម្នាក់ប៉ុណ្ណោះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បណ្តាប្រទេសនៅតំបន់បាល់កង់ប្រឈមនឹងរលកកម្តៅដ៏សែនក្តៅបំផុតបំបែកកំណត់ត្រា
06/26/2025 08:06 PM
វិបត្តិទឹកជំរុញឲ្យកសិករអ៊ីរ៉ាក់បោះបង់ចោលដីស្រែចម្ការរបស់ពួកគេនៅខេត្ត Najaf
06/26/2025 08:06 PM
លោក Lavrov ៖ ការបង្កើនថ្លៃការពារណាតូ នឹងមិនប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ីនោះទេ
06/26/2025 08:06 PM
លោក Khamenei ៖ រាល់ការឈ្លានពាននាពេលអនាគតណាមួយលើអ៊ីរ៉ង់ នឹងត្រូវតបស្នងខ្លាំងបំផុត
06/26/2025 08:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣០នាក់នៅតំបន់ហ្កាហ្សា
06/26/2025 08:06 PM
ទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនៅតំបន់ភាគខាងជើងឥណ្ឌា
06/26/2025 08:06 PM
ម្ចាស់ធុរកិច្ចវាយតម្លៃការខូចខាត រយៈពេល ១ថ្ងៃក្រោយបាតុកម្មនៅកេនយ៉ា
06/26/2025 08:06 PM
ព្យុះបានផ្អាកការជជែកដេញដោលក្នុងសភាបារាំង ខណៈទឹកភ្លៀងលេចជ្រាបចូលអង្គប្រជុំ
06/26/2025 08:06 PM
ចិនច្រានចោលការផ្គត់ផ្គង់អាវុធដល់ភាគីណាមួយនៅក្នុងសង្រ្គាមអ៊ុយក្រែន
06/26/2025 08:06 PM
កូរ៉េខាងត្បូង៖កូរ៉េខាងជើងអាចបញ្ជូនទាហានបន្ថែមទៀតទៅកាន់រុស្ស៊ីនៅខែកក្កដាឬសីហាសម្រាប់សង្រ្គាមអ៊ុយក្រែន
06/26/2025 08:06 PM