នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៦នាក់​នៅ​ថ្ងៃ​នេះ

2021/12/24 11:45:29 am        66
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៦នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់០១នាក់ ​ដោយសារ​ជំងឺ​កូវីដ-១៩ គឺមិនបានចាក់វ៉ាក់សាំងនោះទេ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៧នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៤០នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨៤៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រថយន្តដឹកទំនិញធុនធំ ឡើងចុះស្ពានរួចដាច់ហ្វ្រាំង បានជ្រុលបុករះរថយន្ត ម៉ូតូកង់បី និងម៉ូតូជាច្រើនគ្រឿង និងមនុស្សរងរបួសជាង ១០នាក់

2021/12/23 09:54:00 am        217
ភ្នំពេញ៖ រថយន្តដឹកទំនិញធុនធំ ឡើងស្ពានព្រះមុន្នីវង្សចាស់ រួចចុះស្ពានវិញ ដាច់ហ្វ្រាំង ជាន់លែងស៉ីបានជ្រុលបុករះរថយន្ត ម៉ូតូកង់បី និងម៉ូតូ ជាច្រើនគ្រឿងបណ្ដាលឲ្យមានមនុស្សប្រុស-ស្រីរងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចចុងស្ពានអាកាសព្រះមុន្នីវង្សចាស់ខាងលិច ចំណុចស្ថានីយប្រេងឥន្ធនៈ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានរថយន្តធុនធំប្រភេទដឹកទំនិញ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G-3338 ចុះពីលើស្ពានព្រះមុន្នីវង្សចាស់ ក្នុងទិសដៅពីកើតមកលិច ខណៈចុះដល់ចុងស្ពាន ចំណុចក្បែរប្រេងឥន្ធនៈឡានដឹកទំនិញបានដាច់ហ្វ្រាំងជាន់លែងជាប់ បានជ្រុលល្បឿនបុករះ រថយន្តចំនួន០៣គ្រឿង រួមមានរថយន្តម៉ាកព្រូស រថយន្តម៉ាកlexus330 រថយន្តម៉ាក PaJero ម៉ូតូកង់បីចំនួន០៤គ្រឿង និងម៉ូតូចំនួន០៣គ្រឿងបន្ថែមទៀត រួមទាំងបណ្ដាលឲ្យមនុស្សប្រុស-ស្រីចំនួន១៣នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះដែរម្ចាស់រថយន្តដឹកទំនិញបានព្យាយាមរត់គេចខ្លួន រហូតដល់ផ្លូវជាតិលេខ២ ម្ដុំប៉ុស្តិ៍រដ្ឋបាលចាក់អង្រែទើបត្រូវបាននគរបាលឃាត់ខ្លួនបាន។ក្រោយពេលកើតហេតុសង្កេតឃើញមាននគរបាលមូលដ្ឋានខណ្ឌចំការមន និងនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសព្រះមុន្នីវង្ស ចុះដល់ទីតាំងកើតហេតុដើម្បីធ្វើកាសម្រួលចរាចរណ៍ ជៀសវាងបង្កការកក់ស្ទះចរាចរណ៍កាន់តែខ្លាំង។ និងធ្វើការវាស់វែងស្ទួចយករថយន្តបង្ក និងរថយន្តម៉ូតូកងបី ម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៤នាក់​នៅ​ថ្ងៃ​នេះ

2021/12/23 12:12:46 pm        431
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៤នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះ ពុំមានករណីស្លាប់ ​ដោយសារ​ជំងឺ​កូវីដ-១៩នោះទេ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៦នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៣៤​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨៣៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អំពៅស្កររបស់កសិករខេត្តស្វាយរៀង ហុចផលច្រើននិងលក់បានថ្លៃជាងឆ្នាំមុន

2021/12/22 04:58:45 pm        475
ស្វាយរៀង៖ ប្រជាកសិករក្នុងខេត្តស្វាយរៀង បានចាប់ផ្ដើមប្រមូលផលដំណាំអំពៅស្ករជាបណ្ដើរៗហើយ ដែលទិន្នផលអំពៅច្រើនជាងឆ្នាំមុន និងតម្លៃលើទីផ្សារក៏ល្អជាងឆ្នាំមុនបន្តិចដែរ។អំពៅស្ករប្រមាណជាង ៦ពាន់ហិកតា របស់ប្រជាកសិករក្នុងក្នុងស្រុករមាសហែក រំដួល ស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ដែលមានចំនួនប្រមាណ ៦ពាន់ហិកតា បានហុចផលហើយ ក្រោយការដាំដុះកាលពីដើមរដូវវស្សាកន្លងមក។កសិករចាប់ផ្ដើមប្រមូលផលដោយក្ដីរីករាយជាមួយកំណើនទិន្នផលអំពៅជាងឆ្នាំមុន និងតម្លៃល្អជាងឆ្នាំមុនផងដែរ។អ្នកដាំអំពៅស្ករ បានBTVកាលពីម្សិលមិញថា ក្នុងឆ្នាំនេះ អំពៅស្ករ បានហុចផលក្នុងមួយហិកតា ពី៤៥ ទៅ៥០តោន ​ជាផលល្អដោយសារមិនមានការបំផ្លាញដោយទឹកជំនន់ដូចកាលពីឆ្នាំមុន។ អំពៅស្ករ ដែលត្រូវបានដឹកដល់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម អាចលក់បានតម្លៃចន្លោះពី២៩ ទៅ៣៥ដុល្លារ ក្នុងមួយតោន (ជាអំពៅដែលមានកម្រិតជាតិស្ករ 10CCS និង៨CCS) ដែលបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុនតម្លៃនេះកើនឡើងបន្តិច។លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានបញ្ជាក់ថា ខេត្តស្វាយរៀង នៅឆ្នាំ២០២១នេះ ដំណាំកសិឧស្សាហកម្ម រួមមាន អំពៅស្ករ ដំឡូងមី ពោត ស្វាយចន្ទី កៅស៊ូ និងដំណាំរួមផ្សំ ប្រមាណជិត ១ម៉ឺនហិកតា ត្រូវបានដាំដុះ។ បច្ចុប្បន្ន ក្រុមកសិករបាននឹងកំពុងធ្វើការប្រមូលផលជាបណ្ដើរៗហើយ បន្ទាប់ពីបញ្ចប់ការងារ​ប្រមូល​ផល​ស្រូវវស្សាបានជាង ៥សែនតោន៕ អត្ថបទ៖ ភា សារិត

អាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពមួយចំនួន ត្រូវដុតកម្ទេចចោល

2021/12/22 12:50:35 pm        299
ត្បូងឃ្មុំ៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ បានដុតបំផ្លាញចោលអាល់កុល ជិតពីរពាន់លីត្រ ដែលមានសារធាតុមេតាណុល និងទំនិញភេសជ្ជៈចម្រុះខូចគុណភាពមួយចំនួនទៀត ដែលត្រូវបានរឹបអូសយកពីអ្នកលក់ ក្នុងពេលកន្លងមក។លោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អាល់កុលដែលត្រូវបានបំផ្លាញចោល គឺអាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាធ្វើឱ្យពុលដល់ស្បែក ផ្លូវដង្ហើម ងងឹតភ្នែក និងស្លាប់បាន បើផឹកវាជាពិសេសមិនអាចកម្ចាត់មេរោគកូវីដ-១៩។លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ឱ្យប្រុងប្រយ័ត្ន មុននឹងទិញ ក៏ដូចជាប្រើ ប្រាស់អាល់កុល និងទំនិញលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះអាល់ កុលក្លែងក្លាយ ទំនិញចំណីអាហារខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។លោក បានអំពាវនាវផងដែរដល់អ្នកផលិត និងអ្នកលក់ កុំក្លែងបន្លំ និងបន្ថែមសារធាតុគីមី​ហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន​ ហើយវាជាអំពើខុសច្បាប់ ដែល​នឹង​ត្រូវ​ទទួលទោសចំពោះ មុខច្បាប់៕ អត្ថបទ៖ ថុង សីហា

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៣នាក់​នៅ​ថ្ងៃ​នេះ

2021/12/22 12:06:39 pm        221
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៣នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះ ចំនួនមនុស្ស​ស្លាប់​ ១នាក់ដោយសារ​ជំងឺ​កូវីដ-១៩ ​គឺមិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៦នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៣០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨២៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ក្រុមហ៊ុនចិនបោះទុន ៣០០លានដុល្លារបង្កើតរោងចក្រផលិតកង់រថយន្ត​ នៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ

2021/12/21 01:55:24 pm        679
ព្រះសីហនុ៖ ក្រុមហ៊ុនចិន Jiangsu General Science Technology Co ltd បានបោះទុនវិនិយោគទឹកប្រាក់ ៣០០លានដុល្លារ បង្កើតរោងចក្រផលិតកង់រថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ។ តាមរយៈការបង្កើតរោងចក្រផលិតកង់រថយន្ត នឹងបង្កើតទីផ្សារក្នុងស្រុកសម្រាប់ផលិតផលកៅស៊ូកម្ពុជា ដោយកាត់បន្ថយពឹងផ្អែកទាំងស្រុងលើការនាំចេញកៅស៊ូ។ពិធីចុះហត្ថលេខាលើគម្រោងនេះ ត្រូវបានធ្វើឡើងតាមវិដេអូអនឡាញ កាលពីថ្មីៗនេះ នៅក្រោមវត្តមានរបស់លោក ឡុង ឌីម៉ង់ អភិបាលខេត្តរងព្រះសីហនុ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hodu Group មានមូលដ្ឋានក្នុងទីក្រុងវូស៊ី នៃខេត្តជាំងស៊ូ ប្រទេសចិន។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។នៅពេលដំណើរការផលិត ក្រុមហ៊ុន Jiangsu General Science Technology Co,​ Ltd នឹងអាចផលិតកង់​រថយន្ត​ប្រមាណ​ ៦លានកង់រថយន្ត ក្នុងមួយឆ្នាំ។​ ដោយបានបង្កើតការងារប្រមាណ ១ ៦០០កន្លែង ក្រុមហ៊ុនគ្រោងនាំចេញកង់រថយន្តផលិតចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទៅ​ទីផ្សារប្រទេស អាមេរិក និងប្រេស៊ីល។ជុំវិញការបង្កើតរោងចក្រផលិតកង់រថយន្តខាងលើនេះ ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និងជាអនុប្រធានក្រុមហ៊ុនចម្ការកៅស៊ូ អាន ម៉ាឌី គ្រុប​ លើកឡើងថា​ ច្រវ៉ាក់​ផលិតកម្មផលិតកង់រថយន្ត ​នឹងបង្កើតទីផ្សារក្នុងស្រុកសម្រាប់វិស័យកៅស៊ូ ​ដែលពីមុននេះ កម្ពុជា ពឹងផ្អែកទាំងស្រុងលើការនាំចេញ។កាលពីខែវិច្ឆិកាកន្លងទៅ រោងចក្រកៅស៊ូមួយ វិនិយោគដោយក្រុមហ៊ុនចិន ស្ថិតក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងបាវិត​ បានចាប់ផ្តើមដំណើរការផលិតកង់រថយន្ត ​ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។កម្ពុជា​ទទួល​បាន​ចំណូល​ពី​ការនាំចេញ​កៅស៊ូ ​និង​ឈើ​កៅស៊ូ​ជាង​៣២៦ ​លាន​ដុល្លារ ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើមឆ្នាំ ២០២១ ​។ ​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​។ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​ បាន​បង្ហាញថា ចាប់ពី​ខែមករា ​ដល់​ខែសីហា​ កម្ពុជា​រក​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ​និង​ឈើ​កៅស៊ូ​សរុប ៣២៦លានដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន​ ​១៩ម៉ឺន​តោន​កើន ៨ភាគរយ បើ​ធៀប​នឹង​រយៈពេល​​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ឈើ​កៅស៊ូ ចំនួន ៤ ៣៧៩ ម៉ែត្រគុប​៕ អត្ថបទ៖ វណ្ណៈ 

រយៈពេលចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានការកើនឡើងគួរឲ្យព្រួយបារម្ភ

2021/12/21 01:26:11 pm        538
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ បានបង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា នារយៈពេលចុងក្រោយ ពិសេសក្នុងត្រីមាសចុងឆ្នាំ២០២១នេះ មានការកើនឡើង បណ្ដាលឲ្យមាន មនុស្សស្លាប់ច្រើន ហើយដើមចមនៃគ្រោះថ្នាក់ច្រើនជាងគេ គឺបណ្ដាលមកពីកាបើកបរក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនលឿន និងបើកបរមិនគោរអទិភាព ជាដើម។ក្នុងពិធីសម្ពោធខ្សែភាពយន្តអប់រំរឿងខ្លី ស្តីពីសុវត្ថិភាពចរាចរណ៍ កាលពីល្ងាចម្សិលមិញ នាយ ឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២១នេះ អត្រា នៃ គ្រោះថ្នាក់ចរាចរណ៍ នៅត្រីមាសទី១ ទី២ និងទី៣ មានការថយចុះច្រើន ជាមធ្យម ដែលនេះ​បង្ហាញ​ពីការ ខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធនានា និងការចូលរួមអនុវត្តច្បាប់ចរចរណ៍ផ្លូវគោករបស់​ពលរដ្ឋ​បានល្អ រួមទាំងស្របពេលបញ្ហាវិបត្តិកូវីដ-១៩ ។ឯកឧត្តម បានឱ្យដឹងទៀតថា ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ មានការកើនខ្ពស់ឡើងវិញ នៅត្រី មាសទី៤ ចុងឆ្នាំនេះ ជាពិសេសក្រោយពេលបើកប្រទេសឡើងវិញ ដោយថ្ងៃខ្លះមានអ្នក​ស្លាប់​រហូត​ដល់១២នាក់ ស្លាប់ជាក្រុមស្លាប់ជាគ្រួសារ ហើយជាមធ្យមមានការស្លាប់ក្នុងមួយថ្ងៃពី៥នាក់ ទៅ៦នាក់។នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបន្ថែមថា ទន្ទឹមការព្រួយបារម្ភនេះ សមត្ថកិច្ចជំនាញ រួមនឹងភា គីពាក់ព័ន្ធក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ​បានដាក់ចេញជាបន្តបន្ទាប់ និងរឹតបន្តឹង​នូវ​វិធានការការរៀបចំប្រព័ន្ធគ្រប់គ្រងចរាចរណ៍ឲ្យកាន់តែទំនើប រួមទាំងបង្កើតកម្មវិធីផ្សេងៗ ពាក់ព័ន្ធការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ​ដាក់​បញ្ចូល​ទៅក្នុងកម្មវិធីសិក្សា តាមសាលារៀន​ និងការបង្កើតនូវ ​ខ្សែភាពយន្តអប់រំខ្លីជាដើម ។ឯកឧត្តម អេង គឹមហៃ ប្រធានសមាគមសហភាពយន្តនៃកម្ពុជា បានលើកឡើងថា​ ខ្សែភាពយន្ត អប់រំខ្លី ស្តីពីសុវតិ្ថភាពចរាចរណ៍ផ្លូវគោក ដែលមានខ្សែរឿងអប់រំចំនួន៣រឿង រឿងទី១ ​ព្រោះតែអូន រឿងទី២ ខកបំណង និងរឿងទី៣ ​មហាវិថីគ្រោះថ្នាក់ ត្រូវបានបង្កើតឡើង ​ដែលសាច់រឿងអប់រំខ្លីនេះ មានគោលបំណងអប់រំអំពីកត្តាហានិភ័យ ​ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ព្រម​ទាំងផ្សព្វផ្សាយដល់សាធារណជនឲ្យបានជ្រួតជ្រាប​ និង​ឈានទៅដល់ការផ្លាស់ប្តូរឥរិយាបថ ដោយ​ការបើកបរប្រកបដោយការគោរពច្បាប់ និងរក្សាសុវតិ្ថភាពចរាចរណ៍ ។ឯកឧត្តម បានអំពាវនាវឱ្យមានការជួយផ្សព្វផ្សាយពីខ្សែភាពយន្តអប់រំខ្លីៗទាំងអស់នេះ​ ឲ្យបានទូលំទូលាយ​ ផ្សារភ្ជាប់ជាមួយការរឹតបន្តឹងអនុវត្តច្បាប់ ​សី្តពីចរាចរណ៍ផ្លូវគោក ៕ អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៤នាក់​នៅ​ថ្ងៃ​នេះ

2021/12/21 11:47:24 am        77
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៤នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះ ចំនួនមនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​គឺពុំមាន។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៥នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤២៧​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨១៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ១៤នាក់ពាក់ព័ន្ធករណីប្លន់អ្នកលក់ឡេអនឡាញ

2021/12/21 04:43:41 am        2481
ភ្នំពេញ៖ ករណីក្រុមចោរចូលប្លន់ដល់ក្នុងផ្ទះអ្នកលក់ឡេអនឡាញ ទីបំផុតកងរាជអាវុធហត្ថ និងនគរបាលឃាត់ខ្លួនជនសង្ស័យ១៤នាក់ ដកហូតបានគ្រឿងពេជ្រ អាវុធវែងខ្លី និងមានម្នាក់ ជាប្រធានគណបក្សនយោបាយផង។នាយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បានសម្រុក​ចូល​សម្បុក​ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញឈ្មោះ អ៊ាន សៀវម៉ី ​ដែល​កំពុងប្រមូលផ្តុំគ្នានៅក្នុងវីឡាមួយនៃបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ​ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយប្រតិបត្តិការបង្ក្រាប​ក្រុម​ជនសង្ស័យនេះ​កងរាជអាវុធហត្ថប្រមូល​បានគ្រឿង​ពេជ្រត្រឡប់មកវិញ ​និងដកហូតអាវុធចំនួន ៥ដើម ​មានអាវុធវែង ១ដើម និងខ្លី ៤ដើម ។យោងតាមព័ត៌មាន បានឱ្យដឹងថា នៅក្នុងការបង្រ្កាបនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បាន​ឃាត់​មនុស្សទាំងអស់ ១២នាក់ មានប្រុស ៩នាក់ និងស្រី៣នាក់ ហើយការឃាត់ខ្លួនមនុស្សទាំង​អស់នោះ​ក៏មានឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ជាប្រធានគណបក្សខ្មែរក្រោក ដែល​អាច​ជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី ផងដែរ ។ ផេកហ្វេសប៊ុកផ្លូវការរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ដដែល ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការននគរបាលជាតិ ​លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង​ជា​ស្នងការនគរបាលរាជធានីភ្នំពេញ ​និងនាយកដ្ឋានជំនាញពាក់ព័ន្ធ កម្លាំងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បាន​សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ​បានស្រាវជ្រាវ និងដេញឃាត់បានរថយន្ត​ដែល​ជន​សង្ស័យបានប្រើប្រាស់ក្នុងករណីប្លន់ កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ​នៅក្នុងបុរី ម៊ូន ថោន ផ្ទះវីឡាលេខV01 ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។នគរបាល បានឲ្យដឹងថា ក្នុងប្រតិបត្តិការប្រដេញរថយន្តជនសង្ស័យ ​ដោយស្ថានភាពងងឹតខ្លាំង កម្លាំង​ជំនាញបានប្រដេញរថយន្តនេះរហូតជនសង្ស័យបានបើក​ទ្វារលោត​គេច​ខ្លួន​ចូល​ក្នុងគម្ពោធព្រៃ ​ដោយសមត្ថកិច្ចបានធ្វើការ​ឡោមព័ទ្ធទីតាំងនោះ ដើម្បីបន្តរុករកជនសង្ស័យ​ដែល​រត់គេចខ្លួន​ រីឯក្នុងរថយន្តពិនិត្យឃើញ​មានដបសាំងក្នុងរថយន្ត សមត្ថកិច្ច​បានធ្វើ​ការសន្និដ្ឋានជា​បឋមថា​ ជន​សង្ស័យ​មាន​បំណងបើក​រថយន្តទៅកន្លែងស្ងាត់ ដើម្បី​ដុតកំទេច​ចោល​បំផ្លាញ​ភស្តុតាង។លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយប្រតិបត្តិការមួយយប់ដេញឃាត់រថយន្ត ដែលជនសង្ស័យប្រើប្រាស់​ក្នុងករណី​ប្លន់ផ្ទះ​លោក​ស្រី អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរី ម៊ូន ថោន សមត្ថកិច្ចចម្រុះ​នៃ​ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ​បានធ្វើការឡោមព័ទ្ធ​រហូតឈានដល់ការឃាត់​ខ្លួន​បាន​ជនសង្ស័យចំនួន០២នាក់​ គឺមានប្រុសម្នាក់​ និងស្រីម្នាក់ ហើយនៅព្រឹកនេះ​សមត្ថកិច្ចកំពុង​យក​ទៅ​ធ្វើការ​សាកសួរបន្តនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ៕អត្ថបទ ៖ ក្រុមសន្តិសុខ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោប្រាប់ទៅនាយករដ្ឋមន្រ្ដីថៃថា ការប្រមាថសម្ដេច និងសម្ដេចធិបតីថា អត់វិជ្ជាជីវៈគឺធ្ងន់ធ្ងរមិនអាចអត់ឱន
06/27/2025 07:06 PM
សម្តេចតេជោទម្លាយថាលោកថាក់ស៊ីនអត់មានឈឺអីទេតែប្រើឧបករណ៍យកទៅពាក់ក និងដៃជាការសម្តែង
06/27/2025 07:06 PM
សម្ដេចតេជោ ហ៊ុន សែន ទម្លាយរឿងអាថ៌កំបាំងទាក់ទងការរុះរើគណៈរដ្ឋមន្ត្រីថៃ
06/27/2025 06:06 PM
សម្ដេចតេជោប្រាប់ទៅនាយករដ្ឋមន្រ្ដីថា កុំនិយាយពីគុណធម៌ជាមួយសម្ដេច ខណៈអ្នកជាក្មេងប្រមាថមនុស្សចាស់
06/27/2025 06:06 PM
សម្ដេចតេជោទម្លាយ៨ចំណុចទាក់ទងត្រកូលស៊ីណាវ៉ាត់ បើភាគីថៃចង់ដឹងថែមអាចបញ្ចូនបេសកជនមកជួបសម្ដេច
06/27/2025 06:06 PM
អ្នកការទូតជាន់ខ្ពស់របស់ចិន នឹងបំពេញទស្សនកិច្ច នៅ EU អាល្លឺម៉ង់ និងបារាំង នាសប្តាហ៍ក្រោយ
06/27/2025 05:06 PM
រដ្ឋមន្ត្រី៖ នគរបាលទួរគីឃាត់ខ្លួនមនុស្សរាប់រយនាក់ នៅក្នុងការឆ្មក់ឆែកអង្គការភេរវកម្ម FETO
06/27/2025 05:06 PM
ហិណ្ឌូសាសនិកនៅបង់ក្លាដែស នាំគ្នាតវ៉ាចំពោះការកម្ទេចចោលប្រាសាទនៅទីក្រុង Dhaka
06/27/2025 05:06 PM
ប្រទេសឥណ្ឌា ត្រូវរងការចោទពីបទនិរទេសមនុស្សដោយខុសច្បាប់ ដែលកំណត់គោលទៅលើជនមូស្លីម
06/27/2025 05:06 PM
យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារទីតាំងយោធារបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់
06/27/2025 05:06 PM