នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

ចាប់ខ្លួនជនសង្ស័យ១នាក់ដកហូតគ្រឿងញៀនជាង១គីឡូក្រាមនៅខេត្តកំពង់ស្ពឺ

2021/12/20 02:27:22 pm        308
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ១នាក់ រឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាមនៅខេត្តកំពង់ស្ពឺ ។សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់អោយដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ សហការជាមួយស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោកស្រី ចាត សូរស្មី ព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុច ភូមិសុវណ្ណគីរី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ។ជនសង្ស័យឈ្មោះ ម៉ែន វិច្ឆិការ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ។វត្ថុតាងចាប់យក -មេតំហ្វេតាមីន (ICE) ទម្ងន់ ១៣៨៥,៤៩ក្រាម ។ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។សមត្ថកិច្ចប្រាប់បន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ៕ អត្ថបទ ៖ តារាវុទ្ធី

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៧នាក់​នៅ​ថ្ងៃ​នេះ

2021/12/20 11:22:25 am        254
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៧នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះ ចំនួនមនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​គឺពុំមាន។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៥នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤២៣​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨០៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

តុលាការខេត្តឧត្ដរមានជ័យ សម្រេចឲ្យបុគ្គលម្ខាងទៀតឈ្នះក្ដី ដោយអាជ្ញាធរខេត្តពុំទាន់​ចុះ​ធ្វើការ​វិនិច្ឆ័យ​ដី ដែលកំពុងមានទំនាស់ដីនៅឡើយនោះ

2021/12/19 04:04:04 am        986
ឧត្ដរមានជ័យ៖ តុលាការខេត្តឧត្ដរមានជ័យ សម្រេចឲ្យបុគ្គលម្ខាងទៀតឈ្នះក្ដី ដោយអាជ្ញាធរខេត្តពុំទាន់បានចុះធ្វើការវិនិច្ឆ័យដី ដែលកំពុងមានទំនាស់នៅឡើយនោះ ខណៈបុគ្គលឈ្នះក្ដី គ្មានប្លង់កាន់កាប់ ហើយមិនមានអាជ្ញាធរណាម្នាក់ មានសិទ្ធិចេញប័ណ្ណកម្មសិទ្ធិដីធ្លីបាននោះទេ ព្រោះវាជាដីរដ្ឋ។ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីនេះ អាជ្ញាធរខេត្តឧត្ដរមានជ័យ បានប្រាប់ទូរទស្សន៍BTV News យើងថា អភិបាលនៃគណៈអភិបាលខេត្ត​ឧត្តរមានជ័យ បានទទួលជ្រាបព័ត៌មានរួចហើយពីទំនាស់ដីធ្លី នៅចំណុចអូរពី ភ្នំគីងគួក ហើយខេត្តកំពុងត្រៀមចុះធ្វើការ​វិនិច្ឆ័យ​ដី​នៅតំបន់នោះ ក្នុងពេលឆាប់ៗខាងមុខនេះ ។គួរបញ្ជាក់ផងដែរថា ដីរដ្ឋជាច្រើនហិកតា ស្ថិតនៅចំណុចអូរពី ភ្នំគីងគួក ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះ​ ត្រូវ​បាន​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរស្មាច់​រួមទាំង​បក្សពួក​កំពុង​តែ​ចូល​កាប់​ទន្ទ្រានដីបោះបង្គោល​ព្រំដីចែកគ្នា​លក់ជាបន្ដបន្ទាប់ រហូត​កើត​មាន​ជម្លោះ​ប្តឹង​ផ្តល់​ពលរដ្ឋ​ទៅ​ប្រព័ន្ធតុលាការផងដែរ។ប្រជាពលរដ្ឋរស់នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ បានបញ្ជាក់និងអះអាងថា ដីនៅតំបន់នេះលោក បានមកកាប់គាស់​និង​អាស្រ័យ​ផល​ដាំដំណាំ ចេក តាំងពីឆ្នាំ២០០២មកម្ល៉េះ ស្រាប់តែមក​ដល់​ពេល​នេះ​ លេចលឺថា​ដី​នៅតំបន់នេះ​មានតំម្លៃ ឃើញ​មានឈ្មោះ ពៅ ជាយោធាភូមិភាគទី៤ និងឈ្មោះ និត សុវណ្ណារ៉ា ​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​អូរស្មាច់​ យកត្រាក់ទ័រ មក​ឈូក​ឆាយ​កាប់ទន្ទ្រានដីព្រៃ​ និងបោះបង្គោលព្រំរបង ​រំលោភមកលើដីពួកគាត់តែម្តង។ប្រជាពលរដ្ឋ បានបន្ដទៀតថា ក្រុមពួកនេះ តែងតែដើរទន្ទ្រានកាប់ដីព្រៃម្ដុំនេះ លក់ជាបន្ដបន្ទាប់ មិន​មាន​អាជ្ញាធរ និងមន្ដ្រីជំនាញណាមួយទៅហាមឃាត់នោះទេ ​។​ដូច្នេះ​ពាក់ព័ន្ធ​បញ្ហា​ប្រជាពលរដ្ឋ បាន​សំណូម​ពរ​ទៅ​អាជ្ញាធរខេត្ត​ឯកឧត្តម ​ប៉ែន កុសល្យ ​អភិបាល នៃគណៈអភិបាលខេត្ត​ឧត្តរមានជ័យ ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ​សូម​មេត្តាចុះស្រាវជ្រាវ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុមបក្សពួកនេះ​ឲ្យបាន​ម៉ត់ចត់​ ជៀសវាង​ក្រុមបក្សពួកនេះ​ដើរ​ទន្ទ្រាន ​តាម​តែ​អំពើ​ចិត្ត​យ៉ាង​ដូច្នេះ។ពាក់ព័ន្ធការទន្ទ្រានដីរដ្ឋពីបក្សពួកក្រុមនេះ លោក និត សុវណ្ណារ៉ា​ ដែល​ជា​អតីត​ក្រុម​ប្រឹក្សា​សង្កាត់អូរស្មាច់ ​ធ្លាប់ប្រាប់ថា ដីនៅតំបន់ទីនេះ​ជា​ដី​របស់​គាត់​ មាន​​ការទទួល​ស្គាល់​ពី​អតីត​ចៅ​សង្កាត់​ចាស់ ​ផេម សំអាត ។ពាក់ព័ន្ធករណីដីធ្លីខាងលើនេះ ដែរ លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ បច្ចុប្បន្ន បានបញ្ជាក់ប្រាប់ថា ភាគីជម្លោះដីធ្លី នៅតំបន់អូរពីរ ភ្នំគីងគួកនេះ​ខាងអាជ្ញាធរសង្កាត់​បាន​ចុះ​ហាមឃាត់​ជាច្រើនលើកច្រើនសារ ​ក៏ប៉ុន្តែពលរដ្ឋ ​នឹងយោធា រួមទាំងអតីតសមាជិកក្រុមប្រឹក្សា​សង្កាត់ ​នៅតែចូលទៅកាប់ទន្ទ្រាន ​បោះបង្គោលរបង​ហ៊ុមព័ទ្ធ​ដីនៅតំបន់ នេះរហូត​ដល់​មានជម្លោះឈ្លោះប្រកែកគ្នា​ ឈាន​ដល់ការប្តឹងផ្តល់គ្នាទៅតុលាការ។លោក បញ្ជាក់ថា ក្នុងនាមលោកជាអាជ្ញាធរសង្កាត់បាន ដាក់​រាយការណ៍​ជូន​អាជ្ញាធរក្រុង​នឹងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរួចរាល់ហើយ​ដីនៅតំបន់នេះ​ជាដី​របស់រដ្ឋជាង ១០០​ហិកតា ជាប្រភេទដីចំណីអូរ បឹង ជ្រោះ ភ្នំ និង​ដីសហគមន៍ផងដែរ​ មិន​មានអាជ្ញាធរណាម្នាក់ មាន​សិទ្ធចេញប័ណ្ណកម្មសិទ្ធិដីធ្លីបាននោះទេ។គួរបញ្ជាក់ផងដែរថា បុគ្គលដែលហ៊ានចេញប្លង់ដីនៅតំបន់ខាងលើនេះ​គឺ​លោក និត សុវណ្ណារ៉ា អតីតនៅមានតួនាទីជាមេភូមិ និងចៅសង្កាត់រងទី១​ ក្នុង​ជំនាន់លោក ផេម សំអាត នៅជាចៅសង្កាត់ ហើយ​បច្ចុប្បន្នចូលនិវត្តន៍ ​ចេញ​ប្លង់​ឲ្យបក្សពួក ​និងគ្រួសាររបស់ខ្លួន និត ម៉ារ៉ាឌី ​មានដីទំហំ ៥០២៤០ ម៉ែត្រក្រឡា) ,មានឈ្មោះ សេង សុគន្ធា មានទំហំទទឹង១០០ម៉ែត្រ និង​បណ្ដោយ ៥០០ម៉ែត្រ មាន​ចុះ​ទទួលស្គាល់ដោយលោក និត សុវណ្ណារ៉ា នេះតែម្ដង និងមានឈ្មោះ និត សុវណ្ណារ៉ា ​ខ្លួនឯង​មិន​ដាក់​បណ្ដោយ​ទទឹង​ដាក់ទំហំសរុប ១៣៣២៥០ ម៉ែត្រក្រឡា ទៅលើដីរដ្ឋ​ដែលអ្នកផ្សេងគេធ្វើអត់បាន តែក្រុមគាត់ធ្វើបាន (ប្លង់គូសដោយដៃ គ្មានការទទួលស្គាល់ពីមន្ទីរជំនាញ)៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៨នាក់​នៅ​ថ្ងៃ​នេះ

2021/12/17 12:06:42 pm        225
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៨នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ០២នាក់ ​គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០១នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤០៥​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៧៧១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៧នាក់​នៅ​ថ្ងៃ​នេះ

2021/12/16 12:04:55 pm        431
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៧នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ០១នាក់ ​គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៩៨នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣៩៧​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៧៥៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៨នាក់​នៅ​ថ្ងៃ​នេះ

2021/12/15 12:09:04 pm        310
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៨នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ២នាក់ ​គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៩៥នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣៩០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៧៤៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ក្រុមជើងខ្លាំង វ៉ៃដុតម៉ូតូ នៅជ្រោយចង្វារ ត្រូវបានអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់

2021/12/14 06:52:09 pm        1447
ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៣០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមាត់ទន្លេត្រើយម្ខាង ម្ដុំសណ្ឋាគារសុខា ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីក្មេងស្ទាវពីរក្រុមបានដេញវាយគ្នា ដោយអ្នកចាញ់រត់ចោលម៉ូតូ រីឯអ្នកឈ្នះមិនអស់ចិត្តលើកយកម៉ូតូមួយគ្រឿងទម្លាក់ចោលចូលច្រាំងទន្លេ រួចយកសាំងចាក់ដុតម៉ូតូកម្ទេចចោល ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានចុះធ្វើការផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រែង។ មិនដល់២៤ម៉ោងផង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ជាបន្តបន្ទាប់។ជនសង្ស័យទាំងបីនាក់មានឈ្មោះ ៖ទី១ ឈ្មោះ កើ សាក់រ៉នី ហៅ សាក់ណី (ជាជនដៃដល់) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ដឹកសាច់គោ ទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ទី២ ឈ្មោះ សាន់ ហាណ្ណហ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបររត់តុ ជាអ្នកចូលរួមធ្វើសកម្មភាព។ទី៣ ឈ្មោះ ហៀង សុវណ្ណស៊ីង ភេទប្រុស អាយុ១៦ មុខរបរមិនពិតប្រាកដ ជាអ្នកចូលរួមធ្វើសកម្មភាព។ ក្រៅពីនេះ នៅមានបក្ខពួកផ្សេងទៀត ដែលចូលរួមធ្វើសកម្មភាព កំពុងត្រូវបានសមត្ថកិច្ចតាមប្រម៉ាញ់។ចំណែកជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១២នាក់​នៅ​ថ្ងៃ​នេះ

2021/12/14 12:00:37 pm        192
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១២នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ អ្នកស្លាប់ទាំង៣នាក់នេះ គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៩២នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣៨២​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៧៣៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ពលករខ្មែរជាង ១០០នាក់ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកតាមច្រកខេត្តបាត់ដំបង

2021/12/13 01:28:13 pm        519
បាត់ដំបង៖ ពលករខ្មែរចំនួន ១២០នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង ខេត្ដបាត់ដំបង ខណៈការបើកសាកល្បងទទួលពលករកម្ពុជា ចូលធ្វើការនៅក្នុងប្រទេសថៃ តាមច្រកទ្វារ ព្រំដែនអន្តរជាតិដូង-បានឡែម ចំនួនពីរថ្ងៃ មានពលរដ្ឋខ្មែរជាង ៦០នាក់ បានចូលទៅធ្វើការស្របច្បាប់ ក្នុងខេត្តចាន់បុរី ប្រទេសថៃ ។លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈ ៨១៩ កាលពីម្សិលមិញ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មក​ស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្ដបាត់ដំបង ដែលមានពលករសរុបចំនួន១២០នាក់ ។បន្ទាប់ពីសាកសួរ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួចដោយគោរពតាមវិ ធានការរបស់ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ បានធ្វើតេស្តរហ័សជាលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់ ក្នុងនោះ ពលករចំនួន៣២នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ដោយសារមិនទាន់បានចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ។លោក មាស តារា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដបាត់ដំបង បានឱ្យដឹងថា ការបើកសាកល្បងទទួលពលករខ្មែរ ​ទៅកាន់ប្រទេសថៃ ​តាមច្រកទ្វាព្រំដែនអន្តរជាតិដូង-បានឡែម ចំនួន ពីរថ្ងៃ គឺថ្ងៃទី៨-៩ ខែធ្នូនេះ មានពលរដ្ឋកម្ពុជាបានឆ្លងដែនស្របច្បាប់ទៅធ្វើការ​នៅ​ខេត្តចាន់បុរី ប្រទេសថៃ ចំនួន៦១នាក់។ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាពសហប្រតិបត្ដិការ រវាងកម្ពុជា និងថៃ កាលពី ដើមខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម សុថេ ថងយ៉ាំ អភិបាលខេត្ដចាន់បុរី បានបញ្ជាក់ថា ពលករកម្ពុជា ដែល អាចឆ្លងដែនទៅបម្រើការងារនៅប្រទេសថៃ ត្រូវគោរពតាមលក្ខខណ្ឌ ដូចជា ពលករត្រូវមាន​ថៅកែជាជន ជាតិថៃធានា និងកំណត់កាលបរិច្ឆេទធ្វើដំណើរឱ្យបានជាក់លាក់។ពលករត្រូវភ្ជាប់មកនូវលិតខិតធ្វើ ដំណើរឆ្លងដែន ដែលចេញដោយប្រទេសកម្ពុជា ឬលិខិតផ្សេងៗ ដែលចេញដោយក្រសួងការងារ និង តម្រូវឱ្យពលករភ្ជាប់មកជាមួយនូវឯកសារភស្ដុតាង បញ្ជាក់ថា ធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ១៩ ​មិនឱ្យលើស ៧២ម៉ោងនោះទេ ព្រមនឹងបណ្ណចាក់វ៉ាក់សាំង​បាន​២លើក ដែលយ៉ាងហោចណាស់ ត្រូវបានចាក់វ៉ាក់លើស ពី១៤ថ្ងៃឡើង ។ឯកឧត្ដម បន្ថែមថា ពលករកម្ពុជា តម្រូវឱ្យធ្វើចត្តាឡីស័កយ៉ាងតិចបំផុត៧ថ្ងៃ និងត្រូវតេស្ដរកជំងឺ កូវីដ-១៩ពីរលើក​ ក្នុងពេលកំពុងធ្វើចត្តាឡីស័ក ​ដោយលើកទី១ ត្រូវតេស្ដនៅថ្ងៃដំបូងនៃការធ្វើ​ចត្តា​ឡីស័ក និងតេស្ដលើកទី២ ​នៅថ្ងៃទី៦ ឬទី៧​ នៃការធ្វើចត្តាឡីស័ក ហើយពលករកម្ពុជា ត្រូវបាន​អនុញ្ញាតឱ្យបម្រើ ការងារនៅក្នុងប្រទេសថៃ រយៈពេល៣០ថ្ងៃប៉ុណ្ណោះក្នុងការបោះត្រាម្ដង៕អត្ថបទ៖ នឿត សុភក្ត្រ

ករណីបង្ក្រាបគ្រឿងញៀននៅខេត្តកំពង់ស្ពឺ ដកហូតថ្នាំញៀន ១៤០០គីឡូក្រាម សមត្ថកិច្ចបាញ់សម្លាប់ជនជាតិចិនម្នាក់

2021/12/13 12:13:52 pm        638
កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនគរបាល កាលពីយប់មិញ បានបើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅទីតាំងកែច្នៃក្រុមហ៊ុនចិនមួយក្នុងខេត្តកំពង់ស្ពឺ និងបានបាញ់សម្លាប់ជនជាតិចិនម្នាក់ ដោយសារជនសង្ស័យបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច។កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១២ ខែធ្នូម្សិលមិញ បានសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន៤ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ នៅខេត្តកំពង់ស្ពឺ ដោយដកហូតថ្នាំញៀនបានចំនួន ១៤០០គីឡូក្រាម។ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាប ករណីគ្រឿងញៀនដ៏ធំសម្បើមនេះ បានធ្វើឡើងនៅក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង.ក នៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១២ ខែធ្នូនេះ ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាងមន្ទីរប្រឆាំងគ្រឿងញៀន សហការ និងស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ និងរាជធានីភ្នំពេញ។លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រុមឈ្មួញគ្រឿងញៀន បានបាញ់មកលើកម្លាំង សមត្ថកិច្ច ​បណ្ដាលឱ្យមានការផ្ទុះអាវុធតទល់គ្នា បណ្ដាលឱ្យមានជនសង្ស័យម្នាក់ស្លាប់នៅនឹង​កន្លែងនិងពីរនាក់ត្រូវបានចាប់ខ្លួន៕អត្ថបទ៖ ម៉ឺន កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងពេលជាង ២ទសវត្សរ៍នេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩
06/27/2025 10:06 PM
​ ឧស្សាហកម្មក្លិបរាត្រីនៅទីក្រុង Santiago ប្រទេសឈីលី រងការខាតបង់ខ្ពស់ ខណៈរលកក្រិដ្ឋកម្មធ្វើឲ្យប៉ះពាល់ដល់អតិថិជន
06/27/2025 09:06 PM
ទីក្រុងអាតែនប្រទេសក្រិក ប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ពេលសីតុណ្ហភាពកើនឡើងជាង ៤០អង្សាសេ
06/27/2025 08:06 PM
រុស្ស៊ីកោះហៅឲ្យចូលខ្លួនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅទីក្រុងម៉ូស្គូ ជុំវិញករណីបៀតបៀនអ្នកកាសែតរបស់ខ្លួន
06/27/2025 08:06 PM
អភិបាលខេត្តប៉ៃលិន ជំរុញឱ្យមន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ប្រកបដោយមនសិការវិជ្ជាជីវ: និងទំនួលខុសត្រូវខ្ពស់
06/27/2025 08:06 PM
លោក Putinជួបរជ្ជទាយាទអារ៉ាប់រួមនៅទីក្រុង Minsk ដើម្បីពិភាក្សាលើទំនាក់ទំនងទ្វេភាគី
06/27/2025 08:06 PM
រដ្ឋអាជ្ញា៖ អនុប្រធានាធិបតីហ្វីលីពីន ត្រូវតែឡើងសវនាការ ដោយសារទម្ងន់នៃការចោទប្រកាន់
06/27/2025 08:06 PM
មនុស្ស ៩នាក់ ស្លាប់ ដោយសារទឹកជំនន់យ៉ាងគំហុកភ្លាមៗ នៅប៉ាគីស្ថាន
06/27/2025 08:06 PM
ជនប៉ាឡេស្ទីនគ្រោះថ្នាក់ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យក្រុងហ្កាហ្សា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/27/2025 08:06 PM
ដាណឺម៉ាកធ្វើសមយុទ្ធយោធានៅកោះ Greenland ស្របពេលមានចំណាប់អារម្មណ៍របស់អាមេរិក
06/27/2025 07:06 PM