នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

ខែ​តុលា​ឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ជាង​ ៥០០​ករណី សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ៣២៤គីឡូក្រាម​

2021/11/08 07:01:42 pm        276
​ភ្នំពេញ៖ យោង​តាម​របាយ​ការដែល BTV ទទួល​បាន​ពី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បញ្ជាក់​ឲ្យ​ដឹង​ថា លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ខែតុលា ឆ្នាំ ២០២១ សមត្ថកិច្ច​បង្ក្រាប សរុប ៥១៤​​ករណី ឃាត់​មនុស្ស ១០៨៣​នាក់ ស្រី ៦៨​នាក់។ ក្នុងនោះ ជួញដូររក្សាទុកចាត់ចែង ៤២១​ករណី ឃាត់ ៨៣២​នាក់ (​ស្រី ៦០​នាក់​) កែច្នៃ ០១​ករណី ឃាត់ ០២​នាក់ ដាំ​ដុះ ០២​ករណី ប្រើប្រាស់ ៩០​ករណី ឃាត់ ២៤៩​នាក់ (​ស្រី ០៨​នាក់​)។ អនុវត្ដន៍​ដីកា​៖ ៥៧​ដីកា ឃាត់ ៤៨​នាក់ (​ស្រី ០១​នាក់​) ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ៣២kg កញ្ឆា ២៥១៧​​ដើម និង​សារធាតុ​ផ្សំ​គីមី​ជាង ៦kg​។ សម្ភារៈ​ចាប់​យក​រួមមាន រថយន្ដ ០៨​គ្រឿង​,​ទូក​ធំ ០១​គ្រឿង​,​ម៉ូតូ ១៧២​​គ្រឿង​,​ទូរស័ព្ទ ៥៤២​​គ្រឿង​,​ជញ្ជីង ៣៣​គ្រឿង​,​អាវុធខ្លី ០១​ដើម និង​អាវុធ​វែង ១០​ដើម ​(​កែច្នៃ ១០​ដើម​) ។​ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូតដល់​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាប​សរុប ៥២១៦​​ករណី ឃាត់​មនុស្ស ១១៣៧៤​​នាក់ ស្រី ៦៨៨​​នាក់ (​ជនបរទេស ៣១០​​នាក់ ស្រី ៤៥​នាក់​)​។ ក្នុង​នោះ ជួញដូរ​រក្សាទុក​ កែច្នៃ​ចាត់ចែង ៣៧២៤​​ករណី ឃាត់ ៧១៨៩​​នាក់ (​ស្រី ៤៩៦​នាក់​) ដាំ​ដុះ ៣៣​ករណី ឃាត់ ០៩​នាក់ (​ស្រី ០៥​នាក់​) ប្រើប្រាស់ ១៤៥៩​​ករណី ឃាត់ ៤១៧៦​​នាក់ (​ស្រី ១៨៧​​នាក់​)​។ អនុវត្ដ​ន៍​ដីកា​៖ ៤២២​​ដីកា ឃាត់ ៣៨៥​​នាក់ (​ស្រី ១៧​នាក់​) ​វត្ថុ​តាង​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ១ton ៣៨៥​k និង ៨៩,៤៥​g, កញ្ឆា ៥០​,០៨៨​​ដើម​, កញ្ឆា​ស្ងួត​ជាង ១៤០​kg និង​សារធាតុ​ផ្សំ​គីមី ១ton ១៣៩​kg រថយន្ដ ១១៥​​គ្រឿង​,​ម៉ូតូ ១៥០៤​​គ្រឿង​,​ទូរស័ព្ទ ៥២៨៧​​គ្រឿង​,​ជញ្ជីង ៣០១​​គ្រឿង​, ​អាវុធខ្លី ៣៩​ដើម និង​អាវុធ​វែង ៣៨​ដើម (​កែច្នៃ ២៨​ដើម​)៕ អត្ថបទ៖ ​តារា​វុទ្ធី​

អ្នកទោស៧នាក់ បានរត់ចេញពីពន្ធនាការខេត្តស្ទឹងត្រែង

2021/11/08 04:03:29 pm        253
ស្ទឹងត្រែង ៖ អ្នកទោសចំនួន៧នាក់ បានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីវេលាទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកានេះ ដែលពន្ធនាគារមានទីតាំងនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ប្រភពពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងបឋមថា នាវេលាទៀបភ្លឺថ្ងៃនេះ ​ខណៈមន្ត្រីអនុរក្សពន្ធនាគារ ដើរល្បាត ក៏បានឃើញជញ្ជាំង ត្រូវបានអ្នកទោសចំនួន៧នាក់ ទម្លាយរត់គេចខ្លួន ហើយក្រុមអនុរក្ស បានបាញ់ចំនួន៤គ្រាប់ ដើម្បីគំរាមបញ្ឈប់សកម្មភាពរត់គេច តែអ្នកទោសទាំងនោះនៅតែបន្តរត់គេចខ្លួនបាត់។ប្រភពដដែលបានបន្តថា ក្រុមអ្នកទោស ដែលបានគេចខ្លួននោះ ៦នាក់ ជាប់ទោសជាឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ​និងម្នាក់ទៀតជាប់ទោសចោរកម្ម ​មានស្ថានទម្ងន់ទោស។តាមការពិនិត្យទីតាំងជាក់ស្តែង នគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ និងកំណាត់ឈើ។លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ​បានឱ្យដឹងថា ​ក្នុងចំណោមអ្នកទោស៧នាក់ មានម្នាក់ ​ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុង​ករណី​បទឧក្រិដ្ឋ​ជន​ជួញដូរ​គ្រឿង​ញៀន ​ឆ្លងដែនពីប្រទេសជិតខាងចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចចុះប្រតិបត្តិការ​បង្ក្រាបបានកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។លោកបានបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងចម្រុះ បានចុះប្រមាញ់តាមគោលដៅ និងកំពង់ឡោមព័ទ្ធ តំបន់ភ្នំប្រាសាទ ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់៕អត្ថបទ៖ មាស ផល្លា

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/08 12:14:03 pm        203
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៦១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៣៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៥១៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ១៦០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អគ្គីភ័យឆាបឆេះផ្ទះស្តុកនំកញ្ចប់នៅក្នុងបុរី ពិភពថ្មី ចំការដូង សមត្ថកិច្ចចេញជួយអន្តរាគមន៍

2021/11/06 01:23:00 pm        719
ភ្នំពេញ ៖ ទីតាំងផ្ទះស្តុកនំកញ្ចប់មួយកន្លែងនៅក្នុងបុរី ពិភពថ្មី ចំការដូង ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើដល់សមត្ថកិច្ចពន្លត់អគ្គីភ័យបញ្ចេញរថយន្តជួយអន្តរាគមន៍ភ្លាមៗ ។ហេតុការនេះ កើតឡើងកាលពីវេលាម៉ោង ១២ និង២៥នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សមត្ថកិច្ច ប្រាប់ឲ្យដឹងថា ការសន្និដ្ឋាននៅក្នុងករណីគ្រោះអគ្គីភ័យនេះ គឺឆាបឆេះដោយសារ​ឆ្លង​ចរន្តអគ្គិសនី ។ ម្ចាស់ផ្ទះឈ្មោះ ទី រិទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ​ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះលេខ១៦០ ផ្លូវលេខ៧ ភូមិប្រការ​ សង្កាត់ព្រៃស ខ​ណ្ឌដង្កោ រាជធានីភ្នំពេញ ។នៅក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង បាញ់​ទឹកអស់ទាំងអស់​ ដោយមិនមានមនុស្សណាម្នាក់ទទួលគ្រោះថ្នាក់នោះឡើយ ៕តារាវុទ្ធី

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៧៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/06 12:06:50 pm        502
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៦៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨២៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៣៦៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ០២១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បង្រ្កាបទីតាំងកែច្នៃឈើលំដាប់ត្រីគុណនៅស្រុកគិរីសាគរ

2021/11/05 10:13:52 am        335
កោះកុង៖ អយ្យការអមសាលាដំបូងខេត្តកោះកុង និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចុះបង្រ្កាបទីតាំងលួចកែច្នៃអនុផលព្រៃឈើខុសច្បាប់មួយកន្លែងនៅស្រុកឃុំកោះស្ដេច ស្រុកគិរីសាគរ សុទ្ធតែឈើប្រភេទក្រៅលំដាប់ថ្នាក់ចំនួន២៧ម៉ែត្រលោក វៃ ភីរម្យ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ២០២១ថា ទីតាំងកែច្នៃផលអនុផលព្រៃឈើចំនួន១កន្លែងនេះ គ្មានលិខិតអនុញ្ញាត ទើបលោក ឃុន ភឿន ព្រះរាជអាជ្ញារង សហការជាមួយមន្រ្តីជំនាញបង្រ្កាបភ្លាមៗតែម្តងវត្ថុតាងត្រូវបានរក្សាទុកទីស្នាក់ការអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ភូមិតាអុក ដើម្បីអនុវត្តនីតិវិធី។ លោក វៃ ភីរម្យ បន្ថែមថា អំឡុងពេលបង្រ្កាបក្រុមជនសង្ស័យបានរត់គេចខ្លួនអស់ វត្ថុតាងដែលរកឃើញ និងដកហូត បានរួមមាន៖ ឈើប្រភេទក្រៅលំដាប់ថ្នាក់ចំនួន២៧ម៉ែត្រត្រីគុណ និងសម្ភារ:បម្រើឱ្យបទល្មើសមួយចំនួនផ្សេងទៀត។ ប្រតិបត្តិការបង្រ្កាបបទល្មើសធនធានព្រៃឈើនេះ ធ្វើឡើងតាំងកាលពីថ្ងៃទី០៣ វិច្ឆិកា មកម្ល៉េះ ពោលគឺលេចឮព័ត៌មានដល់ដៃអ្នកសារព័ត៌មាន។ចំណែកលោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង បញ្ជាក់ដែរថា មកទល់ម៉ោងនេះ ក្រុមការងាររបស់លោកនៅមិនទាន់កំណត់មុខសញ្ញាក្រុមជនសង្ស័យបាននោះទេ ទោះយ៉ាងណាការងារដ៏ស្រួចស្រើបនេះកំពុងអនុវត្តតាមនីតិវិធីហើយ។ អាចនិយាយថា នេះជាប្រតិបត្តិកទ្រង់ទ្រាយធំមួយមិនធ្លាប់មានរយៈពេលជាង៣ឆ្នាំមកហើយចំពោះបទល្មើសព្រៃឈើ៕អត្ថបទ ៖ មករា

រថយន្តដឹកដីចុះពីលើស្ពានហ្វ្រាំងមិនស៊ីទាញចង្កូតគេច រថយន្តនៅពីមុខ ប្រឡាប់ផ្ងាជើង

2021/11/05 03:55:31 pm        355
ភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿងបានបើកចុះពីលើស្ពានព្រែកព្នៅ បានជួបឧបសគ្គជាន់ហ្វ្រាំងមិនស៊ី អ្នកបើកបរ ទាញចង្កូតគេចយានយន្តនៅពីមុខដោយបង្ខំបានក្រឡាប់ចាក់ដីចោលពេញផ្លូវ និងអូសប្រមាណជាង២០ម៉ែត្រ សំណាងល្អមិនបណ្តាលអោយមានមនុស្សរងរបួស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចគល់ស្ពានព្រែកព្នៅខាងកើត ក្នុងភូមិ ព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ៣E.៩១៧៦ បានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតចុះពីលើស្ពានព្រែកព្នៅក្នុងល្បឿនលឿន នៅពេលមកដល់គល់ស្ពានស្រាប់តែជាន់ហ្វ្រាំងមិនស៉ី ក៏ទាញចង្កូតគេចពីរថយន្តនៅខាងមុខបណ្ដាលឲ្យក្រឡាប់បោកលើថ្នល់អូសប្រមាណ២០ម៉ែត្រហើយចាក់ដីរាយប៉ាយពេញផ្លូវ តែម្តង។ នៅក្នុងគ្រោះថ្នាក់បណ្ដាលអោយរថយន្តរងការខូចខាតបែកកញ្ចក់មុខខ្ទាតចេញហើយអ្នកបើកបរ បានលូនចេញពុំបណ្តាលអោយរងរបួសឡើយ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកើតហេតុ ដោយពិនិត្យឃើញថាមិនមានប៉ះពាល់អ្នកដល់ធ្វើដំណើរផ្សេងទៀត និងខូចខាតទ្រព្យសាធារណ បានអនុញ្ញាតឲ្យម្ចាស់រថយន្តធ្វើការស្ទួចរថយន្តទៅជួសជុលដោយខ្លួនឯងវិញ៕អត្ថបទ៖ កុម្ភះ

រថយន្តដឹកដីចុះពីលើស្ពានហ្វ្រាំងមិនស៊ីទាញចង្កូតគេចរថយន្តនៅពីមុខ​ក្រឡាប់​ផ្ងារជើង

2021/11/05 02:22:33 pm        437
ភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿងបានបើកចុះពីលើស្ពានព្រែកព្នៅ បានជួបឧបសគ្គជាន់ហ្វ្រាំងមិនស៊ី អ្នកបើកបរទាញចង្កូតគេចយានយន្តនៅពីមុខ ដោយបង្ខំបានក្រឡាប់ចាក់ដីចោលពេញផ្លូវ និងអូសប្រមាណជាង២០ម៉ែត្រ សំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួស។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានព្រែកព្នៅខាងកើត ក្នុងភូមិ ព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ​រថយន្តម៉ាក ​ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ៣E.៩១៧៦ ​បានធ្វើដំណើរ ក្នុងទិសដៅពីលិច​ទៅកើត​ចុះពី​លើ​ស្ពានព្រែកព្នៅ ក្នុងល្បឿនលឿន ​នៅពេលមកដល់គល់ស្ពានស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ក៏ទាញ​ចង្កូតគេចពីរថយន្តនៅខាងមុខ បណ្ដាលឲ្យក្រឡាប់បោកលើថ្នល់អូសប្រមាណ២០ម៉ែត្រ​ហើយ​ចាក់ដី​រាយប៉ាយពេញផ្លូវតែម្តង។នៅក្នុងគ្រោះថ្នាក់បណ្ដាលឲ្យរថយន្តរងការខូចខាត​ បែកកញ្ចក់មុខខ្ទាតចេញ​ហើយអ្នកបើកបរ បាន​លូន​ចេញពុំបណ្តាលឲ្យរងរបួសឡើយ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងកើតហេតុ ដោយពិនិត្យឃើញថា​ មិនមានប៉ះពាល់អ្នកដល់ធ្វើដំណើរផ្សេងទៀត ​និងខូចខាតទ្រព្យសាធារណៈ បានអនុញ្ញាត​ឲ្យម្ចាស់រថយន្តធ្វើការស្ទួច​រថយន្តទៅ​ជួសជុល​ដោយខ្លួនឯងវិញ៕អត្ថបទ៖ កុម្ភៈ

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៧៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៨២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/05 12:38:38 pm        77
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៨២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៦៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨១៣នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ២៨៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៨ ៩៤៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៨៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៩៦នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/04 12:12:41 pm        251
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៩៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៧៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨១៣នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ២០៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៨ ៨៧០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ២នាក់ និង ១៤នាក់ទៀត រងរបួសនៅទីក្រុង Odesa ប្រទេសអ៊ុយក្រែន
06/29/2025 10:06 AM
ភាពវឹកវរបានកើតឡើងនៅតាមផ្លូវ ពេលដែលទឹកជំនន់វាយប្រហារខេត្ត Guizhou ប្រទេសចិន
06/29/2025 10:06 AM
ចំនួនមនុស្សស្លាប់កើនឡើងដល់ ៣២នាក់ ក្រោយប៉ាគីស្ថានរងការវាយប្រហារដោយទឹកជំនន់ដ៏គំហុក និងភ្លៀងធ្លាក់ខ្លាំង
06/29/2025 09:06 AM
ការរញ្ជួយដីកម្រិត ៥,៣រ៉ិចទ័រ បានអង្រួនតំបន់ភាគកណ្តាលប្រទេសប៉ាគីស្ថាន
06/29/2025 09:06 AM
នគរបាលស៊ែរប៊ីប៉ះទង្គិចគ្នាជាមួយក្រុមបាតករប្រឆាំងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Vucic
06/29/2025 09:06 AM
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម
06/28/2025 09:06 PM
ពលរដ្ឋ២០១គ្រួសារ នៅស្រុកពញាឮ សប្បាយចិត្ត បានចូលសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ស្រួលរកទីផ្សារជាងមុន
06/28/2025 06:06 PM
ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ សម្តែងការអរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ឱកាសការងារដល់ពួកគាត់
06/28/2025 06:06 PM
អ្នកនាំពាក្យ៖ សម្ដេចតេជោតែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ
06/28/2025 06:06 PM
គណៈកម្មាការUN និយាយថា ប្រទេសស៊ីរី ត្រូវតែបញ្ចប់អំពើហិង្សាលើជនជាតិភាគតិច Alawites និងការពារកន្លែងគោរពបូជា
06/28/2025 05:06 PM