នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម
ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង

សន្តិសុខ និង សង្គម

រដ្ឋបាលខណ្ឌទួលគោកទុករយៈពេល៧ថ្ងៃ ដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលកំពុង លក់ដូរទំនិញនៅលើកំណាត់ ផ្លូវលេខ២៤៥

2021/11/04 11:32:08 am        333
ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក បានណែនាំដល់ម្ចាស់អាជីវកម្ម គ្រប់ប្រភេទដែលបាននិងកំពុងលក់ដូរទំនិញនៅលើកំណាត់ មហាវិថីម៉ៅសេទុង ចាប់ពីផ្លូវលេខ២៣០ ដល់ផ្លូវលេខ៣៣៦ ស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ទប់ស្កាត់ការរំលោភយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈសម្រាប់អាជីវកម្មរបស់ខ្លួន និង បង្កអោយមានការកកស្ទះចរាចរណ៍នៅលើ ដងផ្លូវប៉ះពាល់ដល់ផលប្រយោជន៍ និង ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ជាក់ស្តែងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្ដីជូនដំណឹង​ណែនាំ​ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈ ជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីកាត់បន្ថយ​ការ​កកស្ទះចរាចរណ៍ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ​ឲ្យមានរបៀបរៀបរយតាមដងផ្លូវ និង​លើក​កម្ពស់​សោភណភាព​ក្នុងមូលដ្ឋាន ​ឲ្យបានល្អប្រសើររដ្ឋបាលខណ្ឌទួលគោកបានរៀបចំ សណ្តាប់ធ្នាប់​នៅតាមបណ្ដោយផ្លូវលេខ២៤៥​ (មហាវិថីម៉ៅសេទុង) ​ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខណ្ឌទួលគោក សង្កេតឃើញថា មានបងប្អូនម្ចាស់អាជីវកម្ម លក់ដូរគ្រប់ប្រភេទបានធ្វើឲ្យមានការកកស្ទះចរាចរណ៍ និង​ការចោលសំរាមគ្មាន​សណ្តាប់ធ្នាប់បណ្តាលឲ្យមានការកកស្ទះ ប្រព័ន្ធលូនៅពេលមានភ្លៀង​ធ្លាក់​ម្តងៗ និងធ្វើឲ្យបាត់បង់សោភណភាពរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ។ក្នុងន័យនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំផ្លូវអោយបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោក ​សូមដាក់ចេញនូវវិធានការចំនួនរួមមាន ៖១.បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈជាដាច់ខាត។ ២.មិនអនុញ្ញាតឲ្យមានការចត ឬឈប់យានយន្ត​ដឹក​ជញ្ជូន​ទំនិញ ​ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមគ្រប់ មធ្យោបាយនៅលើចិញ្ចើម ​និងទ្រូងផ្លូវសាធារណៈ នៅលើកំណាត់ផ្លូវលេខ២៤៥ ​(ចាប់ពីផ្លូវលេខ១៨២ ​ដល់ ផ្លូវលេខ៣៣៦) ។ និង ៣. ចំពោះបងប្អូន​ដែលប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងដីកម្មសិទ្ធផ្ទាល់ខ្លួនដែលមិនទាន់មានលិខិតអនុញ្ញាត បើក​អាជីវកម្ម សូមបងប្អូនស្នើសុំលិខិតអនុញ្ញាត​ប្រកប​អាជីវកម្មនៅការិយាល័យច្រកចេញ-ចូលតែមួយ ខណ្ឌទួលគោក។រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនសេចក្តីណែនាំនេះតទៅ ក្នុងករណី​មិន​អនុវត្តតាម ​ការណែនាំរដ្ឋបាលខណ្ឌទួលគោក​ នឹងចាត់វិធានការរដ្ឋបាល ​វិធានការច្បាប់ និង​មិន​ទទួល​ខុសត្រូវលើការខូតខាត ​ឬបាត់បង់ទ្រព្យសម្បត្តិណាមួយឡើយ៕អត្ថបទ ៖ កុម្ភៈ

បង្ក្រាបករណីកែច្នៃជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២នាក់គ្រឿងញៀនជិត៥៩ គីឡូក្រាម

2021/11/03 02:12:24 pm        434
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២នាក់និងរឹបអូសគ្រឿងញៀនជិត ៥៩ គីឡូក្រាម នៅរាជធានីភ្នំពេញ។សមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានម្នាក់ កម្លាំងជំនាញ បានធ្វើការ​ឆែកឆេរ និង​ឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង គឹមហេង នៅចំណុច បន្ទប់ជួលលេខ៧ ផ្លូវលេខ៣០០ ក្រុម១៩ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃជាមួយគ្នា ។ជនសង្ស័យទាំង ០២នាក់ ១-ឈ្មោះ ង្វៀង វីងទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម ។ ២-ឈ្មោះ ហេង គឹមហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យក ៖ -មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៣.៥១ក្រាម។ -កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ៥០.៤២ក្រាម។ -អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១គ.ក្រ ៥១៧.៣២ក្រាម។ -មេកាទីណូន (METHCATHINONE) ទម្ងន់សុទ្ធ ៤៦ គីឡូក្រាម ៧៧៤ក្រាម ។ សរុបរួម ទម្ងន់ ៤៨ គីឡូក្រាម ៣៤៥.២៥ក្រាម។សារធាតុផ្សំ (មិនច្បាស់) ៦ គីឡូក្រាម ២១៤.៣៦ ក្រាម។បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ និងវត្ថុតាងទាំងអស់ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៨៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៩៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/03 12:17:27 pm        53
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៩៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៧៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨០៧នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ១១១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៨ ៧៨៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៨៩នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​១១៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/02 11:55:29 am        209
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ១១៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៨៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨០០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ០១៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៨ ៧០២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៩១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​១៧៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/01 11:57:52 am        91
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ១៧៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៧៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៧៩៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៤ ៩០២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៨ ៦១៣ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ១០៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​២៣៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/30 12:04:26 pm        236
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​១០៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ២៣៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៩០នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៨នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៧៨១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៤ ៥៣៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៨ ៤២៧ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នបណ្ដាលបុកក្បាលនាគថ្មគល់ស្ពានអាកាស៧មករាបាក់មួយកង់ រថយន្តរងការខូចខាត

2021/10/29 04:43:59 pm        313
ភ្នំពេញ៖បុរសម្នាក់បើករថយន្តមួយគ្រឿងរួមដំណើរជាមួយគ្រួសារ ងោកមួយភាំងរេចង្កូតទៅបុកក្បាលនាគថ្មគល់ស្ពានអាកាស៧មករាបណ្តាលអោយបាក់មួយកង់ខ្ទាតមកកណ្តាលផ្លូវ និងរថយន្តរងការខូចខាតមួយកំណាត់មុខ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែតុលាឆ្នាំ២០២១ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីត្រង់ចំណុចខាងកើតគល់ស្ពានអាកាស៧មករា សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកម៉ាសស្តា ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ2AW-6716បើកបរដោយបុរសម្នាក់រួមដំណើរជាមួយគ្រួសារ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនគួរសមខណៈពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកក្បាលនាគថ្មគល់ស្ពានអាកាស៧មករាបណ្តាលអោយបាក់មួយកង់ខ្ទាតចេញមកកណ្តាលផ្លូវតែសំណាងល្អក្នុងហេតុការណ៍នោះមិនបង្កអោយមនុស្សណាម្នាក់រងរបួសនោះទេរងការខូចខាតតែរថយន្តមួយកំណាត់មុខ។ក្រោយកើតហេតុគេឃើញសមត្ថកិច្ចជំនាញមូលរដ្ឋានចុះមកដល់កន្លែងកើតហេតុរួចទាក់ទងទៅសមត្ថកិច្ចចុះមកវាស់វែងយករថយន្តនិងអ្នកបើកបរទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕អត្ថបទ៖ កុម្ភះ

នគរបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ពាក់ព័ន្ធករណីចោរកម្ម

2021/10/28 02:58:44 pm        708
ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីមួយក្រុមចំនួន០៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួននិងដកហូតសម្ភារៈសម្រាប់ធ្វើសកម្មភាព មួយចំនួនធំ ដូចជាកាំបិត ដាវ និងឧបករណ៍កាចករម៉ូតូ -ល-។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះសំណាក់មួយកន្លែង ដែលគេនិយមហៅថាផ្ទះសំណាក់ គេចពន្ធ ស្ថិតនៅផ្ទះលេខ៩៨ ផ្លូវលេខ៨១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំង​​លាក់​ខ្លួន​របស់ក្រុមចោរនេះ ​គឺកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ស៊ើប​អង្កេត ច្បាស់លាស់​រហូត​ដល់​ព្រឹកថ្ងៃទី២៨ ខែតុលានេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះ សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​និង​នគរបាលមូលដ្ឋានខណ្ឌដូនពេញ ចុះឡោមព័ទ្ធទីតាំងផ្ទះសំណាក់​ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ​ក្នុងនោះស្រី០២នាក់ ដកហូតវត្ថុតាងធ្វើសកម្មភាព​ មួយចំនួនធំ ​ដូចជាកាំបិតដាវ ​និងឧបករណ៍កាចករម៉ូតូ -ល-។មន្រ្តីជំនាញ បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា​ ក្រុមជនសង្ស័យនេះ គឺធ្វើសកម្មភាពចម្រុះ ដោយ​លួច​ទាំងខ្សែភ្លើង កង់ ម៉ូតូ​ថែមទាំងពេលខ្លះធ្វើ​សកម្មភាពកាប់ប្លន់​ផងដែរពេលផ្លូវ​ងងឹត​ស្ងាត់​។ក្រោយបញ្ចប់ប្រតិបត្តិការនគរបាលជំនាញ បានប្រគល់ក្រុមជនសង្ស័យ​ទៅឲ្យនគរបាលមូលដ្ឋាន​ខណ្ឌដូនពេញ ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភះ

រថយន្តបីគ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស

2021/10/28 05:29:56 am        1050
ភ្នំពេញ ៖ រថយន្តបីគ្រឿងបានបុករះបន្តកន្ទុយគ្នា ហើយជ្រុលឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រងការខូចខាត និងមានការកកស្ទុះចរាចរណ៍ តែសំណាងល្អមិនមានអ្នករងរបួស ឡើងក្នុងហេតុការណ៍នេះ។ហេតុការណ៍នេះ បានកើតនៅវេលាម៉ោង៩នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំនុចមុខបុរីមេគង្គ ស៊ីធី តាមបណ្ដោយផ្លូវជាតិលេខ៦A នៅភូមិសំបួរមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេរថយន្តម៉ាក​កាមេរីឆ្លាម ពណ៌ទឹកមាស ស្លាកលេខភ្នំពេញ 2L -9058 ​ធ្វើដំណើរពីជើងមកត្បូង តាម​បណ្ដោយ​ផ្លូវជាតិលេខ៦A មកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងត្រលប់ក្រោយ ក៏ត្រូវរថយន្តម៉ាកហាយ​ឡែនឌ័រ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AE -7435​ ធ្វើដំណើរពីជើងមកត្បូង មកពីក្រោយក្នុង​ល្បឿន​លឿន​ហ្វាំង​មិនទាន់ក៏បុកគូទរថយន្តឆ្លាមពេញទំហឹង ​រុញរថយន្តទៅមុខបុកនឹងរថយន្តម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2AG -6691 ធ្វើដំណើរពីត្បូងមកជើង បុកចំទ្វាខាងក្រោយ​បណ្ដាល​ឲ្យរថយន្តស៊ីណារ៉េចង្កូតឡើងទៅទើលើសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបង្គោលស្លាក​សញ្ញា​ចរាចរណ៍​ដួល​រលើង​ដល់ដីរថយន្តក៏ទៅមុខលែងរួច ។ក្រោយពេលកើតហេតុរថយន្តទាំងបី ត្រូវសមត្ថកិច្ចចរាចរណ៍ ខណ្ឌជ្រោយចង្វារធ្វើការវាស់វែង នឹងយករថយន្តចេញ ដើម្បីសំរួលចរាចរណ៍កុំឲ្យកក់ស្ទុះ នឹងបានយករថយន្តទៅរក្សាទុក្ខនៅ​អធិការដ្ឋានខណ្ឌរងចាំការដោះស្រាយនៅពេលក្រោយ ៕អត្ថបទ៖ កុម្ភះ

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឫស្សី បណ្ដាលឲ្យមនុស្ស​ស្លាប់ ៥នាក់

2021/10/28 10:56:56 am        1034
ភ្នំពេញ ៖ មនុស្សចំនួន ៥នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្ត ២គ្រឿងបុកគ្នា នៅព្រឹកព្រលឹមវេលាម៉ោង៥ និង១៥ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។បើយោងតាមសមត្ថកិច្ចស្រុកមោងឫស្សី បានឲ្យដឹងថា រថយន្តទាំងពីរគ្រឿង ដែលបានបុកគ្នានោះ គឺម៉ាកហ៊ីណូ (HINO) ១គ្រឿង ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-1566​អ្នកបើកបរមិន​ស្គាល់​ឈ្មោះ​រត់គេច​ខ្លួនបាត់​ បានបុកនិងរថយន្ត ១គ្រឿងទៀត ម៉ាកនីសសាន់ ​ពាក់ស្លាកលេខបាត់ដំប2B-2211 កំពុងបើកបរទិសដៅច្រាស់គ្នា ភ្នំពេញ-បាត់ដំបង ។ប្រភពបានបន្តថា ករណីនេះ បានបណ្តាលឲ្យស្លាប់មនុស្ស ៥នាក់ និងរបួសម្នាក់ ត្រូវបានបញ្ជូន​ទៅ​ព្យាបាល​នៅពេទ្យបង្អែកស្រុកមោងឫស្សី ។ ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់ម៉ឺននាក់ ចូលរួមព្យុហយាត្រាឥន្ទធនូនៅវេណេស៊ុយអេឡា ម៉ិកស៊ិក បូលីវី និងប៉េរូ អំពាវនាវឲ្យមានភាពចម្រុះបែប
06/29/2025 01:06 PM
រលកកម្តៅបន្តវាយប្រហារតំបន់ភាគខាងត្បូងអឺរ៉ុប ពេលដែលសីតុណ្ហភាពកើនឡើងដល់ជាង ៤០អង្សាសេនៅតំបន់ខ្លះ
06/29/2025 01:06 PM
TOP STORY | អគ្គនាយកដ្ឋានអន្តោប្រវេសន៍​មិនអនុញ្ញាតឱ្យ​មានការ​ដឹកជញ្ជូន​ទំនិញគ្រប់​ប្រភេទចូល ចេញឬ​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ឬច្រកទ្វារតំបន់​ណាមួយ​តាមខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃឡើយ
06/29/2025 01:06 PM
ពលករខ្មែរវិលត្រឡប់មកពីថៃទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញ
06/29/2025 01:06 PM
TOP STORY | សម្ដេចធិបតី៖ អាជ្ញាធរថៃ និងប្រជាជនថៃ​ដែលមា​ន​បំណង​ចង់​ឱ្យ​មាន​ការ​បើក​ច្រក​ព្រំដែន​កម្ពុជា-ថៃ ឡើងវិញមិនចាំបាច់ស្នើមកកម្ពុជាទេ ប៉ុន្ដែត្រូវ​ស្នើ​ទៅ​អ្នក​មាន​អំណាច​ពិតប្រាកដ​នៅប្រទេសថៃ
06/29/2025 01:06 PM
ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព
06/29/2025 01:06 PM
កម្ពុជានឹងអនុវត្តគម្រោងទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក ជាតំបន់ទេសចរណ៍គំរូ
06/29/2025 12:06 PM
គណបក្សប្រជាជនខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ថ្ងៃបង្កើតគណបក្ស
06/29/2025 12:06 PM
គណបក្សប្រជាជនកម្ពុជាជាកម្លាំងនយោបាយតែមួយគត់រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ
06/29/2025 11:06 AM
ការសម្រេចបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាជាង៤៦ឆ្នាំមកនេះអាស្រ័យមូលហេតុធំៗចំនួន៦
06/29/2025 11:06 AM